សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump ថ្លែងថា លោកតាំងចិត្តកាត់បន្ថយពន្ធទំនិញនាំចូលពីប្រទេសចិនយ៉ាងខ្លាំង គឺនឹងទម្លាក់ពីអត្រា១៤៥% នាពេលបច្ចុប្បន្ន មកនៅកម្រិតទាប ប៉ុន្តែអាមេរិកកាត់បន្ថយពន្ធទំនិញចិនឬអត់ គឺអាស្រ័យលើចិន ។ លោកនឹងប្រកាសពីអត្រាពន្ធទំនិញនាំចូលពីបណ្តាប្រទេសដៃគូពាណិជ្ជកម្មជាមួយអាមេរិកជាថ្មី រួមទាំងចិន ចាប់ពី២សប្តាហ៍ ទៅ៣សប្តាហ៍ខាងមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyXenx-p3FLmZS73R99aEDMqwwbmEoAk779j-lDLOrRIQCiAB8vIgXtHAyarWXo2HcM-0EijVIMdm8FQFodr-91Ait9LjefUSMxch1o_hGWCgxtc_1-R3wE3mxPziB_maa41wjmFDWuEU75M0Wsn8vIe4zJAQLk0vzcrb7e1lEOoJlu24jRw0qwKBISqSR/s1080/image_2025-04-25_08-55-48%20(2).png

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ដោយយោងតាមបទសម្ភាសន៍របស់លោក Trump ជាមួយប្រព័ន្ធផ្សព្វផ្សាយនៅសេតវិមាន កាលពីថ្ងៃទី២៣ ខែមេសា គឺលោក Trump ប្រកាសថា អត្រាពន្ធទំនិញនាំចូលពីបណ្តាប្រទេសដៃគូពាណិជ្ជកម្មអាមេរិកដែលលោកនឹងកំណត់ជាថ្មី គឺអាស្រ័យលើលទ្ធផលការចរចារវាងរដ្ឋាភិបាលអាមេរិកជាមួយមន្ត្រីតំណាងមកពីបណ្តាប្រទេសដៃគូពាណិជ្ជកម្ម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOlk3z8AnZ9JGnSYfIMdOK17Ei_YZNDCzbBLTlHdmVmZwEUjt4zVPMJUslzfE8fyvCWxRO8kqUqxWozFf9uR6iOfRsMMSNm1l_1NqHO8xkuM_3xcw7P4L3TOq27MMB3zs6KJPtA9d-1w05pMJchCF78l5-h1IPBe_9I6Qn86OZJS73-QvwXS0JOkS-21ZD/s770/image_2025-04-25_08-55-48.png
លោក Trump និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង យល់ពីគ្នាទៅវិញទៅមកយ៉ាងច្បាស់ ហើយលោកសង្ឃឹមថា អាមេរិកនឹងអាចចរចាពាណិជ្ជកម្មជាមួយចិន ។ លោក Trump តាំងចិត្តកាត់បន្ថយពន្ធទំនិញចិន ចាប់ពី៥០% ទៅ៦០% ។ នេះបើតាមការចុះផ្សាយរបស់កាសែតអាមេរិក Wall Street Journal កាលពីថ្ងៃទី២៣ ខែមេសា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_ZSymTUNo3IOhK-_im2SOQWiZVKPRvyB-pqcrY_2u_CnDqzPBAkjsB99kJMsLHzpI_toGyfUbPI5-VkL2_h4Eo3hEL3tvB5l2K5TeqTcEskKXHjpfBAa9_KzcxY_sEX2RU6DJn9F15GalvsEyegNLxkjKJl-_iI_Yu38LDqX1E1dIaZZYmmDyKOYRIibF/s2000/image_2025-04-25_08-55-49.png

នៅថ្ងៃដដែលនេះ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun ប្រកាសថា ចិនយល់ព្រមចរចាពាណិជ្ជកម្មជាមួយអាមេរិក ដោយឈរលើគោលការណ៍ស្មើភាព ការគោរព និងផលប្រយោជន៍រួមគ្នា ។ ចិនយល់ព្រមចរចាជាមួយអាមេរិកបានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុសកលមានសញ្ញាវិជ្ជមាន ខណៈស្ថានភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងអាមេរិក និងចិនធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9ww7qETiXtWmz0L46klEAmWJ98ulWP7meNAUkbVLjYagA9qjXr0q_rJboFmd8NWcqXo3KFAAJebppBF709Mvm9fmmpksl6fk04WLryhEY0ZZFYBzgbKz4c07uxWIW7P-YhQVECclhQOy51pBjpG2PhDLTfz2w5ce-p9H8HY6IaAyQ-tOECqtsC7nKmfoy/s1500/image_2025-04-25_08-55-50.png

ការចុះផ្សាយព័ត៌មានប្រទេសមហាអំណាចសេដ្ឋកិច្ចលើពិភពលោក យល់ព្រមចរចាគ្នាបានធ្វើឱ្យសន្ទស្សន៍ភាគហ៊ុន S&P 500 និងសន្ទស្សន៍ភាគហ៊ុន Nasdaq100 ក្នុងទីផ្សារភាគហ៊ុនទីក្រុងញូវយ៉ករបស់អាមេរិក កើនឡើងខ្ពស់រហូតដល់១.៦៧% និង២.៥០% កាលពីថ្ងៃទី២៣ ខែមេសា ។ ប៉ុន្តែលោក Trump ថ្លែងថា ប្រសិនបើការចរចារវាងអាមេរិក និងចិន ព្រមទាំងប្រទេសដៃគូពាណិជ្ជកម្មផ្សេងៗពុំទទួលបានលទ្ធផល លោកនឹងកំណត់ពន្ធទំនិញនាំចូលពីប្រទេសនានាបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFj2Sg3S1lw33tZ73zDa3575O9gkVKHCFXwB_4ASzk-HtWizWy10gZCVOo5bHDlPbYViYivvxk3e5KofB1D6VDSukz6_UVKuzSR3gULStTO-qjtvUA0Bjas5Y19bmiGfHOaDiw295TXs0R8cBBrkyQD8hufPqUhaVamob7M-Tgz9PdPpdjfz_V2x-nCHvj/s1600/image_2025-04-25_08-55-51.png

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF (International Monetary Fund) បានព្យាករណ៍កាលពីដើមសប្តាហ៍ទី៤ ខែមេសា ថា បើសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ពុំបញ្ចប់ គឺអត្រាកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៥នេះ នឹងធ្លាក់ចុះមកពី៣.៣% នៅត្រឹមតែ២.៨% ប៉ុណ្ណោះ ដែលអត្រា៣.៣% គឺ IMF បានព្យាករណ៍នាពេលមុននេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnGrbTiqmFr6-JQ7zbYrQ9h4Tk_55YQ-XZw2Fx9-P9R9FXtuxMrjYzRd49G4BoXqrgP8FqQXJgfcfOozodUzoLW-3D8nvF0fW8ac7Pz50BUlQ2ODcnOPXJPsm-O36lI_siw2cazmGuwX3t7z5gseEERyfsYJLs9pI98oMkH_lUitevGt23PS_0pDOvCyYW/s1200/image_2025-04-25_08-55-48%20(3).png

គួរបញ្ជាក់ថា រដ្ឋរបស់អាមេរិកចំនួន១២រដ្ឋ បានប្តឹងលោក Trump ទៅកាន់តុលាការពណិជ្ជកម្មអន្តរជាតិនៅទីក្រុងញូវយ៉ក ពីបទលោក Trump ដាក់ពន្ធទំនិញនាំចូលពីក្រៅប្រទេសដោយគ្មានការអនុម័តពីសភាអាមេរិក ព្រមទាំងផ្ទុយនឹងបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញ ក៏ដូចជាបង្កើតភាពចលាចលដល់សេដ្ឋកិច្ចអាមេរិក ៕