ប្រទេសចិន ៖ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា វាជាដំណឹងល្អសម្រាប់ពិភពលោក គឺចិនយល់ព្រមចរចាពាណិជ្ជកម្មជាមួយអាមេរិក ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump ចង់កាត់បន្ថយពន្ធទំនិញចិនមកនៅកម្រិតទាប ខណៈលោក Trump បានដំឡើងពន្ធទំនិញចិនជាច្រើនប្រភេទ រហូតដល់១៤៥% ក្នុងរយៈពេលដ៏ខ្លី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGq4XghsYFlVxBNmgoG2B10ej0MR_2hFZcLps2aOfYZ9ClNkHr79ZmE98bescLpXqxpNaxyT0ppGw6QwIoDfVv-kp2fEzKBPleVjK3XvUzjwsB396x2XX_8gXvN8QsqZxnlkp8yY05r9HEKzaVoqQDhmC3Nsw35KlA7sv9NgJF-_qKEN3FFLu9BJHMclOs/s768/image_2025-04-25_10-31-17.png
លោក Trump យល់ឃើញថា ការដំឡើងពន្ធទំនិញចិនខ្ពស់នឹងផ្តល់ភាពយុត្តិធម៌សម្រាប់ពាណិជ្ជកម្មអាមេរិក ប៉ុន្តែពេលចិនដំឡើងពន្ធទំនិញអាមេរិកវិញ ស្មើ១២៥% វាធ្វើឱ្យមានសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ និងប៉ះពាល់ដល់ប្រទេសផ្សេងៗ ។ បើតាមមន្ត្រីនាំពាក្យក្រសួងការបរទេសចិន គឺកាលពីថ្ងៃទី២៣ ខែមេសា រដ្ឋាភិបាលក្រុងប៉េកាំងបញ្ជាក់ថា ចិននឹងបើកទ្វារចរចាពាណិជ្ជកម្មជាមួយអាមេរិក ហើយគ្មានប្រទេសណាឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្ម ឬឈ្នះក្នុងការដំឡើងពន្ធទំនិញទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1dZaS8xLTkeaacjJHjn0O6MwwYjZJ3aPcu8ykYJJbLv-35N1Gw8N6maa3mTTT7ENsPdqWbMI52oZh8MFE22r_tSH_8J32zgYcic68OjQJq2kCMvDiuYeaMn46sGXMtWvUJPifq2fOyaTzeHgJKPl8kU5GOv6UOPmZCfMAV99fDpCmdpbyCiGa2w-208Hq/s762/image_2025-04-25_10-31-18.png

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយកាលពីថ្ងៃទី២៣ ខែមេសា ថា សង្គ្រាមពាណិជ្ជកម្មបានបំផ្លាញសិទ្ធិស្របច្បាប់ និងផលប្រយោជន៍គ្រប់ប្រទេស ។ វាបំផ្លាញប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh-NlfEuCJkVS8MststPNczA-WOW74Tja_SmIDI_zXI6UfBDCIDvGLTFCYJddq6QdnhhlTY1zMo4Y8kBifH_GjiW7gzaXvGU4p2MpW_qd-kcm_ovPQLbYVXjNPf-cH5etLRbBPKzoOIJioy5gxu5kQFzxmoPfsjFkV-t1Na7hTD8Vk8TFvw6ejR9IIpI0k/s1000/image_2025-04-25_10-31-18%20(2).png

រដ្ឋាភិបាលក្រុងប៉េកាំងយល់ព្រមចរចាជាមួយអាមេរិក ក្រោយពីលោក Trump ទទួលស្គាល់ថា លោកបានដំឡើងពន្ធទំនិញចិនខ្ពស់រហូតដល់១៤៥% ហើយលោកនឹងកាត់បន្ថយពន្ធទំនិញចិនមកនៅកម្រិតទាប ប៉ុន្តែមិនមែនកាត់បន្ថយពន្ធរហូតដល់សូន្យភាគរយទេ ។ អាមេរិកត្រូវតែធ្វើកិច្ចព្រមព្រៀងជាមួយចិន បើមិនដូច្នោះទេ អាមេរិកពុំអាចលក់ទំនិញបានទេ អាមេរិកចង់ឱ្យចិនចូលរួមចំណែក ហើយប្រទេសផ្សេងៗក៏ត្រូវធ្វើកិច្ចព្រមព្រៀងដែរ បើពួកគេមិនធ្វើ អាមេរិកនឹងធ្វើកិច្ចព្រមព្រៀងខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOt5oI4OP4UtM8lo4mn1i5pnZxxdxo-WsB8lVnldgpyL-zwFM8JKz88lptqn5E0uQ_mKBr_Z6HBVSpgcpssFtz53uSIJadaKBtuTfv0hGR6a6F-RZUwMmcp2WuPtjMKS76hzPbsYjOgGCZ5TpWZ88JWfI5RMEQG9LeOuF964vLLzSxfRQiW6MOo9VmMaXu/s2430/image_2025-04-25_10-31-18%20(3).png

មន្ត្រីផ្នែកទំនាក់ទំនងប្រចាំសេតវិមាន លោកស្រី Karoline Leavitt បាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនធ្វើបានល្អខ្លាំងណាស់ ក្នុងការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ខណៈបច្ចុប្បន្ន ប្រទេសនានារកវិធានការទប់ទល់ជាមួយការដំឡើងពន្ធទំនិញរបស់លោក Trump ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqA2sPw6rITGLftnjr1IBy1huR3PHq9QqSfufc-4P-FUnAy7GuaGuUwEuyCxmudFlwdO7RfZXOddYlpRT1AVKcWrVwP-WGn5M_dk3OBv5y_Hl3PyqI63DDEKWBil4z1gQGOf_PxuDQJLjB96JESJmlahXgKmbvYcBCnWYGBzVIQAYFP1VMDdfrVIs8srEi/s1200/image_2025-04-25_10-31-20.png

បើតាមសេចក្តីរាយការណ៍ គឺរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជជែកតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស និងអូទ្រីស កាលពីថ្ងៃទី២២ ខែមេសា ដើម្បីអំពាវនាវឱ្យអង់គ្លេស និងសហភាពអឺរ៉ុបសហការជាមួយចិន ការពារពាណិជ្ជកម្មអន្តរជាតិ ។ ក្រៅពីនេះ លោក Ryosei Akazawa មន្ត្រីចរចាពន្ធរបស់ជប៉ុន នឹងធ្វើដំណើរមកទីក្រុងវ៉ាស៊ីនតោនម្តងទៀតនាចុងខែមេសា ដើម្បីចរចាពាណិជ្ជកម្មជាមួយលោក Trump ៕