Home Blog Page 512

សកម្មភាពរបស់ វណ្ណដា ទៅមន្ទីរពេទ្យគន្ធបុផ្ផា ធ្វើឱ្យមហាជនសរសើរថា «មិននិយាយតែធ្វើតែម្តង»

0

តារារ៉េបដ៏ល្បីល្បាញ ម៉ាន់ វណ្ណដា បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គម មានការ កោត សរសើរយ៉ាងខ្លាំងទៅកាន់លោកក្រោយពីឃើញវត្តមានតារាប្រុសរូបនេះ ទៅ មន្ទីរពេទ្យគន្ធបុផ្ផាដោយផ្ទាល់។ វណ្ណដា និងសិល្បកររួមទាំងក្រុមការងារក៏បាន ចូលរួមក្នុងពិធីសំណេះសំណាល ក្នុងឱកាសនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj28_VREbiER7DEriFQLA-66S4G-I2f_GB9y1NWlChE8Z74Qls_K4OoIUwC3foYRSIzQ38_WaqoUKogfmttf2bzRH8_lTjr2dMIyp1I_aJvb9-OzgKwWZjwiigju9YRAXu7ueJ6VPOPXI2awGyfpZdYrZK2H2ylbCnkxyx8z5VWQIve4pC4L8YhbbFGXRZK/s2048/image_2025-06-17_09-04-01.png
ទស្សនិកជនជាអ្នកគាំទ្ររបស់តារារ៉េប វណ្ណដា បានជ្រាបមកហើយថាកាលពីកន្លងមកនេះ វណ្ណដា បានចូលរួមយុទ្ធាការរបស់មន្ទីរពេទ្យគន្ធបុផ្ផាជាមួយនឹងទឹកប្រាក់ចំនួន១០ លានរៀល និងបានគៀងគរអ្នកគាំទ្រចូលរួមសកម្មភាពនេះជាមួយគ្នាដើម្បីកុមារ កម្ពុជា។អ្វីដែលកាន់តែចាប់អារម្មណ៍ថ្មីៗនេះមានការចែករំលែកវីដេអូខ្លីៗជាច្រើននៅលើបណ្តាញសង្គមទិកតុកពីសកម្មភាពរបស់ វណ្ណដា បានទៅមន្ទីរពេទ្យគន្ធបុផ្ផាដោយផ្ទាល់ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីលោកគ្រូនិងអ្នកគ្រូពេទ្យនៅមន្ទីរពេទ្យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRsGRdZNKy_MLLZbdBOGqnzeq3VRUa_rHBgIcalVN7ZtCMIvuUP8T4ySh6Zie1zYwJjBPIfajnznHwivZca9UOox3EyH-girnjJb28WUd0XmfrYTW3NZPpgGE3V_VOudl8iRR5j1eSDm88viPiTPUC8vxG_Tv3KEJBb1lkBmR4djTNwODirNHVlZa6rrIF/s2048/image_2025-06-17_09-04-02.png

សកម្មភាពរបស់ វណ្ណដា ទៅសួរសុខទុក្ខនិងឃើញពីស្ថានភាពជាក់ស្តែងរបស់កុមារ និងអាណាព្យាបាលដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើន បង្ហាញអារម្មណ៍សប្បាយចិត្តនិងបានសរសើរថាតារាចម្រៀងរូបនេះមិននិយាយច្រើនប៉ុន្តែធ្វើតែម្តង។ ទស្សនិកជនបានបញ្ចេញមតិថា «ឃើញហើយរំភើបចិត្ត, ធ្វើសេចក្តីល្អរឿយៗ ទោះជាមានពួកអ្នកមើលមិនឃើញឬនៅតែខឹងស្អប់ទុកឱ្យវាអ្នកទូលរែកចុះបើសប្បាយចិត្ត,
បានបុណ្យណាស់អាយដលតូច , VDអើយបងសូមឱ្យប្អូនល្បីទៅៗៗរហូតប្អូនធ្វើរឿងដែល អស្ចារ្យអត់ខ្វល់ពាក្យគេរអ៊ូ, ស្រឡាញ់ទង្វើរបស់គាត់កាយវិការបស់គាត់ គោរពគ្រប់ពេលវេលាស្រលាញ់កូននឹងធ្វើច្រើនជាងនិយាយ ,គេធ្វើម៉ងគេមិននិយាយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuoq4wSHq2_7Ks7DlQ5Vjx10GyT3QjF5vq6E8d61aRja8CE7o31IFLEGcs6hUcDy8iGxxwhCLTttZdNfm3W6Dg7JMpoDIpMfLDZEe4DacA_gfkQwd2ESoG074xhyZDq4WlRpmafx1CBzSczkdP1TFDz76HxTfc8ESKod14Py3xlYDBH-GOuULvxf9fPAIk/s2048/image_2025-06-17_09-04-10.png

ក្រៅពី វណ្ណដា ទៅមន្ទីរពេទ្យគន្ធបុផ្ផាដោយផ្ទាល់និងទទួលបានការកោតសរសើរពី មហាជននេះ នៅល្ងាចថ្ងៃទី១៦ មិថុនា លោក និងសិល្បករផលិតកម្មបារមីដទៃទៀត រួមទាំងក្រុមការងារបានចូលរួម ពិធីសំណេះសំណាល ក្នុងឱកាសនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផងដែរ៕

ហួសចិត្តមិនគោរពរៀមច្បង ផេក ខេក ស្រាប់តែបង្ហាញអារម្មណ៍បែបនេះ

0

ផេន ខេក Miss Queen Cambodia 2025 បានសម្តែងការហួសចិត្តទៅកាន់ភេទ ទី៣ជំនាន់ក្រោយមិនចេះឱកលំទោននិងថា ដកភាពស្អាតខ្លះចេញពីខ្លួនឱ្យតម្លៃអ្នកដទៃ ខ្លះទៅក្រែងល្បីបានយូរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXuXxBr8hwTvXRjlwpAgQchfr27NRuCUNbKkRPkXl6bPFRwGPrzstSueUDq0IQlgXlhKuBEF_EINQVugAJ4N_2uHeaMvz9dK_C2ZviEiQZyRH13PlFMm2Hm7ufrdi7OylL3JZKCUg4KQQZSTRqwmxqeG8z0c1peUVNf_C2RCWq5iOGhAd_AtpoYk8U5HYG/s2048/image_2025-06-16_14-31-37.png
មិនដឹងថាភេទទី៣ជំនាន់ក្រោយរូបណាទេដែលមានអត្តចរិតមិនល្អមិនចេះគោរពរៀមច្បងបែបនេះរហូតដល់ ផេន ខេក អត់ទ្រាំមិនបានចេញមកបង្ហោះសំណេរនៅលើបណ្តាញ សង្គមខណៈដែលអ្នកគាំទ្រសង្កេតឃើញថាស្រ្តីកែភេទរូបនេះកម្របង្ហោះបែបនេះណាស់។ នៅថ្ងៃទី១៥ ផេន ខេក ដែលប្រកួតឈ្នះក្លាយជា Miss Queen Cambodia 2025 បានបញ្ចេញអារម្មណ៍របស់ខ្លួនថា «មួយរយៈនេះចូលរួមកម្មវិធីជួបអូនៗភេទទីបីទើប តែមានឈ្មោះជំនាន់ក្រោយម្នាក់ៗដូចជាងើយៗដល់ហើយឱនបន្តិចទៅអូន ក្រែងល្បីបានយូរ ដកភាពស្អាតចេញពីខ្លួនខ្លះទៅ មិនមែនមានតែយើងទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdT8caoNHp8b2zK1SB-yfWbnePYiCv6ncx6PwezUyvdmmhX4J_wiVuFVfHO6bryCE6KRmCvWAzNS3Sj5XM4QzKcyexumW4WpYKgFCgohh3iUprIPSOyzdcjZp19UaZ2TGCffxORgkbM4qCoxHmlOWslETw9OQAK67wLr27e75giY1knwg9NQjFnkRdvYHt/s2048/image_2025-06-16_14-31-41.png
ពិធីការិនីក្នុងកម្មវិធី 3Fun បានសង្កត់ធ្ងន់ទៀតថា «ត្រូវចាំណាភាពរួសរាយនិងឱ្យតម្លៃ ទៅអ្នកដទៃទើបធ្វើឱ្យមនុស្សអាក្រក់អត់ស្អាតដូចបងមានថ្ងៃនេះ(យល់)»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF2XTyxGiY4PXnFYqCXfmIkqxBMBJSsP9I2ILQ-xVJANE3HvGjCkxRN5D6RDkGJ4xNCgsLU9nofEKD3Y4awB8LGDCLHjgIR3j1lJHu7WyI2NTZDpVcKw_5Q_cjbjF9bysUY8DJiwX_F0FIHz9Wy583Vm2u_0owou70JJhyphenhyphenTE0s5zLSamlL1iqHlKpz2KuF/s2048/image_2025-06-16_14-31-42.png

ការបញ្ចេញសំណេររបស់ ផេន ខេក ក៏បានធ្វើឱ្យអ្នកគាំទ្ររបស់បវរកញ្ញាភេទទី៣រូបនេះ បញ្ចេញមតិជាច្រើនរួមទាំងអ្នកសិល្បៈមួយចំនួនក៏បានបញ្ចេញមតិផងដែរ។ ជាមួយគ្នានេះអ្នកខ្លះក៏បានលើកឡើងដែរថាប្រហែលជាភេទទី៣នោះខ្លាំងសម្បើមហើយមើលទៅទើបបានជា ផេន ខេក អត់ទ្រាំមិនបញ្ចេញអារម្មណ៍បែបនេះខណៈ ផេន ខេក កម្រលើកភេទទី៣ មកនិយាយជាសាធារណៈបែបនេះណាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg60NklFNiqEHiEn6GhPRbtk0HqXy6lAqs4JeCgD8u7T4aXeCzGCvCdcBMwlzd8e5BL_jX_BRrqD7moNRpekF2vKsqzdjxlKadV8q3XnZSzmkJn7ol9Z3KYa6wCHdraB14paIbl9f9PWP-aJkZ5OYeUDlEsSPlzBB6s0gr1ZD7J-NqJFjRJCIo1w-ecSKa/s685/image_2025-06-16_14-31-44.png
គួរបញ្ជាក់ផងដែរថា ផេន ខេក បានបរាជ័យក្នុងការចូលប្រកួតបវរកញ្ញាចក្រវាល ប៉ុន្តែក៏បានសម្រេចបំណងបោះជំហាននៅក្នុងការប្រកួត Miss Queen Cambodia 2025 ហើយថែមទាំងបានក្លាយជាម្ចាស់មកុដទៀតផងកាលពីខែឧសភា នេះ៕

ហួសចិត្ត! ប្រហុកផលិតនៅថៃតែដាក់រូប «ប្រាសាទអង្គរវត្ត»

0

តារាចម្រៀង វេហាស៍ ,លោក មាស សាលី រួមទាំងទស្សនិកជនជាច្រើនទៀតកំពុងមាន ការងឿងឆ្ងល់ យ៉ាងខ្លាំងបន្ទាប់ពីឃើញហាងលក់ទំនិញអាស៊ីនៅសហរដ្ឋអាម៉េរិក លក់ប្រហុកហើយបានបញ្ជាក់ថាផលិតនៅប្រទេសថៃបែរជាមានដាក់រូបប្រាសាទអង្គរវត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7SFhpseAPzUfVY-crQcZCjpU0S66X8Yv99Js_58GpvHRVeOboyeVqpmhyphenhyphenF5eTj4YMinzT7EAvfO7W6VanWcKhRppiI7wZ6zLynCgzX_7RufoKcetQf27hbJsbUMtkiXXshs2Uu0CNwT-pQAnlraCRXjQoUo3Z7XXf8b7zRb_D3HPem2e0ZhrWa_rv_m7T/s2048/image_2025-05-21_13-43-36.png
កាលពីថ្ងៃទី១៤ មិថុនា នៅលើបណ្តាញសង្គមរបស់លោក មាស សាលី បានបង្ហោះវីដេអូ មួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «បងប្អូនជួយពិចារណាខ្ញុំ តើផ្ទះលេខ២ធ្វើ ចឹងមានន័យថាម៉េច?»។ ក្នុងវីដេអូនេះលោក វេហាស៍ ដែលជាប្អូនប្រុសរបស់លោក មាស សាលីបានបញ្ជូលសំឡេងដោយសេចក្តីហួសចិត្តយ៉ាងខ្លាំងពេលលោកដើរទិញអីវ៉ាន់ប្រហុកនៅហាងទំនិញអាស៊ីនៅសហរដ្ឋអាម៉េរិកស្រាប់តែបានឃើញមានរូបប្រាសាទអង្គរវត្តប៉ុន្តែបានដាក់ការសម្គាល់ថាជាផលិតផលរបស់ប្រទេសថៃ (Products of Thailand)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizvI1MSo2E5NRtzVfPf7FYTk424e7L9XVEDyhiacq0plqw1IXKO_HSiH10vb_ahXxttuBF7JqMh6ih7w-6Kh7OhN3zlrNtKfrSYAOzA4LekVy8ir-MSoCZ47mlXjY6q24im3ah3GRfzL-Dp5tftkik2F2YvPTbzlL-LgMt3mV3uD9TsGJ7oiXPyIG7yZwt/s1655/image_2025-05-21_13-43-37.png

លោក វេហាស៍ បាននិយាយដោយអារម្មណ៍ខឹងញ័រសាច់មិនដឹងថាលោកចេះមិនដល់ឬ យ៉ាងណាហើយវាអាចទៅរួចទេដែលប្រាសាទអង្គរវត្តរបស់ខ្មែរយើងគេយកទៅប្រើលើដប ប្រហុកហើយដាក់ថាជាផលិតផលរបស់ប្រទេសថៃហើយមានប្រាសាទអង្គរវត្តនៅលើដប។ តារាចម្រៀងរូបនេះថា លោកមានការឆ្ងល់ហើយមិនដឹងថាគេមានបំណងអ្វី។ ក្នុងនោះលោក វេហាស៍ បានបន្ថែមថាលោកមិនដឹងក្រសួងពាក់ព័ន្ធនៅខ្មែរបានដឹងពីបញ្ហា នេះឬមានការអនុញ្ញាតណាមួយ លោកមិនដឹងនោះទេប៉ុន្តែលោកពិតជាឆ្ងល់មែនទែន ហើយការធ្វើបែបនេះខុសឬក៏ត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsFAcVQaTK1GyWMzQZN330XTxGhZKm4yjtEXE-PdxeDqUiJl-vrRcPDo267tnhslqvQAvRnJ2kDkXBcKg_re_zBTZs0m36lljHR7AySimFwPBfZXhZfk5HKWr76v5tUYhHNHFtUsJwbKn6bt_ys2uWJfxab8fs0kWCxLPaF3W9S8VRWEObw2Nj3_dPxPv6/s469/Screenshot%202025-06-17%20142611.png

លោក វេហាស៍ បានបញ្ជាក់ទៀតថាផលិតផលនេះគឺមានការដាក់លក់យ៉ាងទូលំទូលាយ នៅសហរដ្ឋអាម៉េរិកសឹងតែគ្រប់ហាងទំនិញអាស៊ី ខណៈដែលលោកទើបតែចាប់អារម្មណ៍ មើលឃើញលើកទី១។ ក្នុងនោះលោកក៏បង្ហាញទឹកត្រីមួយប្រភេទដែលមានអក្សរបី ប្រទេសចូលគ្នាគឺថៃ វៀតណាម និងខ្មែរ ហើយដាក់ថាជាផលិតផលរបស់ប្រទេសថៃនិង រូបកោះត្រល់ដែលជាអតីតកោះរបស់ខ្មែរ។ លោកមិនដឹងថាគេមានចេតនាយ៉ាងមិច នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3lEaP72LafhopHXQ0sBaMKKsqpo8-6bF5g50PKSUW7W75GCPLkBO35F8P3kuVgcVqEDL68BXq3RwkZgvZPkAj7aOEmh3neLj32QBotE3KvK2ebSLZh_mXgoEG6JqxpthAH7F44z_doHrHGsJ1DXbkrm0-DNeyiIYkhgyy1h-gCaGIpbMbl8-5sQrY_zJZ/s688/image_2025-06-16_13-18-22.png
លើសពីនេះទៅទៀត លោក មាស សាលី បានសរសេរបន្ថែមក្នុងវីដេអូដែរថាហាង អាហារថៃ គឺបានដាក់រូបប្រាសាទអង្គរវត្តរបស់យើងដោយមិនក្រែងចិត្តថាជារបស់ខ្លួន។ លោកថា ប្រទេសនេះបង្រៀននិងបណ្តុះគំនិតកូនចៅតែម្តង ថាខ្មែរយើងលួចទឹកដី លួចប្រាសាទវាទាំងដែលការពិតគឺដូនតាប្រទេសថៃបំភ្លៃប្រវត្តិសាស្រ្តទាំងស្រុង ៕

ថៃចោ.ទកម្ពុជាថាតម្រង់កាណុងកាំ.ភ្លើងដាក់ខ្លួន ស្រាប់តែរដ្ឋមន្រ្តីការពារជាតិកម្ពុជាឆ្លើយតបវិញបែនេះ

0

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា បានចេញសារឆ្លើយតបទៅនឹងការចោ.ទប្រកាន់ពីសំណាក់យោធាថៃថា «កម្ពុជាបានបង្វែរកាណុងកាំ.ភ្លើ.ងទៅភូមិដ្ឋាន និងបន្ទាយយោធាររបស់ថៃ» នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyYnMmbCx4GhUjEd1rdiwkiHTmsTVjHSgTBlpu1JfAGVXUWppItzkzP2qeRSfOKqINEm01lZ4YcTaw2XBRUEnKpKLZVEKLms-77X54Ep0Z5-nIZBi-cmAwPVwKOclVwTEvoehBWEIyxjhk5ju3soDq60TDEsKberXS5QaLxZS9CCV5lOlPSgt1qTdL8mwp/s960/photo_2025-06-17_08-59-09.jpg

នៅក្នុងសំណេរនោះលោកបានឆ្លើយតបថា ៖ នេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជា ព្រោះនៅពេលបំពាក់សព្វាវុធគឺដើម្បីការពារបូរណភាពទឹកដី ហើយច្បាស់ណាស់គោលដៅគឺតម្រង់ទៅខ្មាំងស..ត្រូវ មិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុងមកផ្ទះខ្លួនឯងនោះទេ។ ក្នុងនោះលោករដ្ឋមន្ត្រីបានចោ.ទជាសំណួរថា «ឬមួយកងទ័ពថៃរៀនយុទ្ធវិធីខុសពីកម្ពុជា?»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinGyCNiyUNiDFgCosGQi_J8aRDNH3rVgZUtfb_pXaZhjqe0ZF-2sl9FqWuFOCZHDAHSI3O6L99CCD0L-lfZMEjx_CoZRAs6Mbo2rwLL0Yf-76dNCKR2GX8yAIXwcKW2aDK-_2VzM2pNLtzCOxbksnUVtkkcEBse314_TMjyij6-hyCfHTqsQr-fECkvsoL/s960/photo_2025-06-17_08-59-12.jpg

បន្ថែមពីការឆ្លើយតបនេះ ប្រមុខការពារជាតិកម្ពុជារូបនេះក៏បានលើកឡើងថា ៖ ជម្រើសសន្តិវិធី គឺការចរចារវាងរដ្ឋាភិបាលទាំងពីរទាំងផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច និងផ្នែកផ្សេងៗ។ ចំពោះផ្នែកយោធា គឺជម្រើសចុងក្រោយ។ លោកបានគូសបញ្ជាក់ផងដែរថា សម្រាប់កម្ពុជាក៏ត្រៀមរួចជាស្រេចក្នុងការការពារទឹកដីកម្ពុជា ដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយ៕

ក្រសួងការបរទេសថៃ ចាត់ទុកប្រសាសន៍របស់សម្ដេចតេជោថា«គ្មានភាពជាអ្នកជិតខាងល្អ»

0

ថៃ ៖ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បាននិយាយថា ប្រទេសថៃចាត់ទុកការគំរា.មបិទព្រំដែន និងហាមឃា.ត់ការនាំចូលផលិតផលថៃទាំងស្រុង របស់សម្ដេច ហ៊ុន សែន ប្រសិនបើថៃមិនព្រមធ្វើតាមការទាមទាររបស់គាត់នោះ គឺជាសកម្មភាពដែល “អ្នកជិតខាងល្អនឹងមិនធ្វើនោះទេ” ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Thai PBS World កាលពីល្ងាច ថ្ងៃទី១៦ ខែមិថុនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0PZ3RqgzYq-O-3Z5DrQpbxfuE5ewbNnCGPQ-IHOVaW43gpfCIHGmvmfRvUJl7IOaD1CGXbegwcKgjkfSAF76wstgv5g8KRsmrbEcYrY4hwdwWKKzo67xZWZyM7oM1QO3SITqrYi63GtK-nEodlWbE3pP_wpKjmFW5XhAdeIbauoz3Anh41gEvC6hGxLrD/s1078/photo_2025-06-17_10-13-23.jpg
ដោយមិនបញ្ចេញឈ្មោះស្ដេចតេជោ ហ៊ុន សែន ដោយផ្ទាល់ ប៉ុន្តែអ្នកនាំពាក្យរូបនេះបាននិយាយថា «អ្នកជិតខាងល្អគួរតែចូលរួមក្នុងការសន្ទនា ដើម្បីស្វែងរកដំណោះស្រាយ និងស្ថាបនាគ្នាទៅវិញទៅមក ជំនួសឱ្យការផ្តល់ឳកាសជាចុងក្រោយ។ ផលប៉ះពាល់នៃវិធានការបែបនេះ នឹងត្រូវប្រជាជននៃប្រទេសទាំងពីរជាអ្នកទទួលរង។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXcyKtXC1e1Q0hzrEGTqgE4qmj_Gy4gFa25Oiv6D2k-4g-H_FEyYHqeRYF5TVMHHJKpJRbss_h7LjgLOubvb7ia18Shpro6igihzK4wvlvxgPMCA8H1UGQnXxfhYZYFrS-jFrlav4lsSx_auJZxbxuUnYGp-Dpvv_DDeKFcXMSeGWwhRr288haLCtHGFI4/s1280/photo_2025-06-17_10-13-24.jpg

លោក Nikorndej បានលើកឡើងថា «លោក ហ៊ុន សែន និងកូនប្រុសរបស់គាត់លោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីកាន់អំណាច តែងប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីចេញសេចក្តីថ្លែងការណ៍ផ្លូវការនានា។ អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា «ប្រព័ន្ធផ្សព្វផ្សាយសង្គមមិនមែនជាបណ្តាញផ្លូវការ សម្រាប់ទំនាក់ទំនងការទូតនោះទេ។»
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdbr5KhPVgA_tWfZalQ3hJ4Dwgeto6gb7M6_9vtBxG5Ep68wL_Qpv2n4WTk-nFNZjSpKJMsviqICjFCN9m9G4Tq5bJcERJxvu_BnDA2JVdE_33nCZVkBKVCz0YX5foefpmO2pojI7pK0OngO0OJ2s3_Pel6DaG_D4Up_xesJ_qXyfDgFqp7_ijth41i5Hq/s1280/photo_2025-06-17_10-13-25.jpg
គួររំលឹកថា កាលពីព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានគំរា.មថា ប្រសិនបើថៃមិនព្រមបើកច្រកព្រំដែនទាំងអស់ជាមួយកម្ពុជាឡើងវិញនៅថ្ងៃស្អែកទេ កម្ពុជានឹងដាក់បម្រាមមិនអោយបន្លែ ផ្លែឈើថៃចូលតាមច្រកព្រំដែនណាមួយរបស់កម្ពុជាឡើយ។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីប្រទេសថៃបានដាក់កំហិតលើម៉ោងបើក.បិទច្រកព្រំដែនជាច្រើនជាមួយកម្ពុជាដោយឯកតោភាគីកាលពីសប្តាហ៍មុន ចំពេលដែលមានភាពតានតឹងកើនឡើងនៅក្នុងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcXUUDLun6fExNNQDm8GuzrXRswFkP5m8MVLkWNORGdr-VyRBbCiNDb0jr24D6C8e5P3nAj-itfHHF_yzCBwxnF0_tBft166ZBjrM1AqQIKQthhWK56SW0c72OpHjXVRKB2EMVz2yomBAW2QOQqM3RehdW0JRZcwRB-_Mxlnh7WOHNw055j61TMPM_NeF7/s1280/photo_2025-06-17_10-13-26.jpg

លោក Nikorndej បានឆ្លើយតបដោយនិយាយថា “ការចេញផ្សាយជាចុងក្រោយ ឬធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈដែលនាំឱ្យមានការយល់ច្រលំបែបនេះ ឆ្លុះបញ្ចាំងពីកង្វះខាតនៃចេតនាពិតប្រាកដរបស់កម្ពុជា ក្នុងការប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ដោយផ្អែកលើទំនាក់ទំនងអ្នកជិតខាងល្អ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieIGvj-jTwkq-396hr3fuvjwgFkrKCTIFxA1MGHGwO45Axc7PAQaME8lBKhr3NUA7bAInApqVaDFGjOCoVJU8EyWreGXXIvTK8bb-ajtsxuinNOwCSpSdJ3kQtIoOpEBCFfTvOMvKUDrHZmW714bil-Nfru5r7drjGNWNj5m3egmewkG_ga9-eIdkUFdFg/s1280/photo_2025-06-17_10-13-27.jpg

លោក Nikorndej បានសង្កត់ធ្ងន់ថា ៖ ក្នុងការដោះស្រាយភាពតានតឹងតាមព្រំដែន ប្រទេសថៃផ្តល់អាទិភាពដល់សុខុមាលភាពរបស់ប្រជាជន។ លោកបានបន្តថា៖ «វិធានការប្រឆាំងរបស់ប្រទេសថៃគឺសំដៅមកលើរដ្ឋាភិបាលមិនមែនប្រជាជននោះទេ»។ «រដ្ឋាភិបាលថៃតែងអនុវត្តការវិនិច្ឆ័យដោយប្រុងប្រយ័ត្ន និងមានស្មារតីចាស់ទុំក្នុងការអនុវត្តវិធានការប្រឆាំងដោយមិនបញ្ចេញអារម្មណ៍ និងមិនធ្វើនយោបាយលើទំនាក់ទំនងនៃប្រទេសទាំងពីរនោះទេ»៕

សោកស្តាយ! សត្វអំពិលអំពែក នឹងផុតពូជនៅប៉ុន្មានឆ្នាំខាងមុខ

0

អំពិលអំពែក គឺជាសត្វស្លាបមួយប្រភេទ គួរឱ្យទាក់ទាញ ដែលគូទរបស់វា អាចបញ្ចេញពន្លឺភ្លើងប្លែកខុសពីសត្វល្អិតផ្សេងៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0MpAftot5vuYGrfl5P5_Cp7d3DIdyZ1aZJyZo-I5C41xmt3_tJoPWFVVH3-HsmcgSXkRGsPVkyXam0sMoLUbp5Wwdwl5IgiSjUVyJ_phShBsuHyjNZqdODMbtLkLYfTfklBDPbLWQLp6j-dNlc18O9tpDjMmw5oxMXUi9l6bBDsDF4a_Cl-RLYEKSoJwd/s1024/image_2025-06-17_13-32-18%20(2).png
នៅប្រទេសកម្ពុជាយើង អំពិលអំពែកអាចមានច្រើនលើសពី ៥០ប្រភេទ នេះបើយោងទៅតាមកត្តាស្រដៀងគ្នានៃ ស្ថានភាពជីវៈចម្រុះរវាងប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXaRuTvu_5dpx2fKI77VaIT-60DAfGOzLYAwyWD2jCDCzM1uKeFeaLfAc32e1XvPYGbjEQVS99mQRgQeYoOvsUCgIvKZn_SpLVe7koHej4BNvhWxYxwYUPAGw72wFcksJkGc4q-p5N-XfStdmA-6zMk3LxiJ9MWHYL2B4NsR2xKPYCENk1vIs2cchpYQCK/s1160/image_2025-06-17_13-32-18.png
បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្របានព្រមានថាមនុស្សសព្វថ្ងៃ អាចជាជំនាន់ចុងក្រោយ ដែលឃើញសត្វអំពិលអំពែក ខណៈចំនួនសត្វនេះ បានបន្តថយចុះជាខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7CH6FdNWkoW0mjtqNOiVxpaUL845aM3dK3a4e2vXQZ2dWcqaSYXVQXimXZPd0FyNEzxNyMVubvwYRkoHbgjwxD7zaCg4zcFen-AIcJ0f8zNU5xUksDk-A2oupv7gdIkHEAIiAswtm5ngFoo1j83M9Oqffu1wnJz4XacPOwqrQUYcutZdDZbQap27WVoZf/s770/image_2025-06-17_13-32-19.png
កត្តាដែលឱ្យវាជិតផុតពូជ គឺដោយសារការបំពុលខ្យល់ និងកសិដ្ឋានប្រើសារធាតុគីមី ដែលបង្កគ្រោះថ្នាក់ដល់ប្រែប្រួលអាកាសធាតុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ9cJAwZxcHHK0ePMdrcLPEKtZlU5kUXKWu9NEVDrKR3SiOoWIQq9POkTO7sjdG9Sa24I3ozjIW3JtcxkEy6a8jvH4Na5zejKuPYBj41qJ-8lOme_9hkids46bJEvTS2YOtHh0LDvdTdxLxELtVv6osNBXcK7wUDD310yDfQOX6hoaPajxRXQu_M_MosBK/s700/image_2025-06-17_13-32-15%20(2).png

ជាពិសេស ភ្លើងផ្ទាំងពាណិជ្ជកម្ម និងការអភិវឌ្ឍទីក្រុងសុទ្ធតែប៉ះពាល់ដល់ការរស់នៅ និងការវិវឌ្ឍន៍ខ្លួនរបស់សត្វអំពិលអំពែក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY3l4pSpKHbWtjAsZNChtqe0HbxMppCLCPdLHfISBVd4MJFv4NKS9uusSoBVS3hABZVQt7FJ5j9Zk1ynH1xuU-jiu5QONvDptPUFcZ09oM-vAQic6x_mE6HV3EHFLWjhLtdXQzmvZCzPrEGSgtxLi12mBnjyBrscyjOdwLiT2ID5qqr-S_KxIjac51WVgs/s960/image_2025-06-17_13-32-15.png
អំពិលអំពែក មានសារៈសំខាន់ណាស់សម្រាប់ធម្មជាតិ ព្រោះទីណាមានវត្តមានរបស់ពួកវា មានន័យថាតំបន់នោះគ្មានការបំពុលខ្យល់ ឬការបំពុលដីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXQViJka6XnZa7TzEXmdl5A6wVRjx-MA_nM7cLe_7GkJMhtJlmx7Xc-hLqEbsfa6gz8z_W30EvArXsi6ACZ6GBoEvz4lfpOAhOuWg1OffQQXOnUw3ADJCeaUwum4_npXxMnDkcar6xy1iwrlMoqEy9NYTIwXdVoh2165GYjpycT1WkV1uGnzgjG4h29mb6/s1080/image_2025-06-17_13-32-16.png

គួរបញ្ជាក់ថា អំពិលអំពែក មានវដ្តជីវិតខ្លី ដូច្នេះពេលធំពេញវ័យ ក្រោយបន្តពូជរួចពួកវាភាគច្រើនស្លាប់ទៅវិញ៕

 

ប៉ូលិសថៃនៅច្រកទ្វារព្រំដែនអន្តរជាតិបានឃ្លងលឹកអំពាវនាវឱ្យពលរដ្ឋថៃនៅប៉ោយប៉ែតវិលត្រឡប់ចូលប្រទេសជាបន្ទាន់

0

ប្រទេសថៃ ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា ប៉ូលិសថៃនៅច្រកទ្វារព្រំដែនអន្តរជាតិបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ (ឬច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ) បានអំពាវនាវឱ្យពលរដ្ឋថៃនៅទីក្រុងប៉ោយប៉ែត ត្រឡប់ចូលប្រទេសវិញជាបន្ទាន់ដើម្បីសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ រួមទាំងកំណត់វិធានការរឹតបន្តឹងហាមពលរដ្ឋថៃទៅធ្វើការនៅកាស៊ីណូ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc5BbDDcKzNa27DqVpk_FmrGZFR1vg3H5Px0tgKbsCy11fzfIqhKAEEZVA2umYXyq_u5-Q1iJcaQDQ_HVaK9657aDFK7l74OGdjxmodcSeHSkwK-x2W3n71drdd7vSzUPe_A-pajsxkjtv89CkZxe5tGLslo59YZ0tVBj6lUsZEyn6seKBe3jheA8Ow4UZ/s800/photo_2025-06-17_11-09-32.jpg
នាវេលាម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែមិថុនា លោក ណាផាតផុង សុផាផន ប៉ូលិសថៃនៅច្រកទ្វារព្រំដែនអន្តរជាតិបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ បាននិយាយពីស្ថានការណ៍នៅច្រកព្រំដែននេះថា លោកទទួលបញ្ជាពីកងកម្លាំងបូរ៉ាផា តាំងពីល្ងាចម្សិលមិញ (ថ្ងៃទី១៦ ខែមិថុនា) ឱ្យប្រាប់ទៅពលរដ្ឋថៃនៅទីក្រុងប៉ោយប៉ែតត្រឡប់មកប្រទេសថៃវិញជាបន្ទាន់ ចាប់ពីថ្ងៃទី១៧ ខែមិថុនា ។

លោក ណាផាតផុង សុផាផន បានផ្តាំផ្ញើទៅដល់ពលរដ្ឋថៃដែលរស់នៅទីក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ថា បើគ្មានការងារចាំបាច់អ្វីទេ សូមពលរដ្ឋថៃទាំងអស់ប្រញាប់វិលត្រឡប់មកថៃជាបន្ទាន់ដើម្បីសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQI-Naqbd7k13ZCqHh6XbuKE9L-bohVZROmki3m-tb5-39Z6Sx0WJzGERRZbgN6Yh6pI2qNSM3flB3pL-Vmo3NIjt7hI86g8qYtGZui3nxfTvj2BFtmnsQhyW6NlzhU5O0fWdUawzI69NG5XHO2WyIt5MZ8ZCwDTIr2Lc-VVu2nZ3jxGQRhv6oNhyW2loV/s1200/photo_2025-06-17_11-09-33.jpg

ចំណែកពលរដ្ឋថៃដែលឆ្លងដែនចូលទៅកម្ពុជាពេលនេះ ក្នុងគោលបំណងធ្វើការនៅកាស៊ីណូ ឬទៅកន្លែងកម្សាន្តផ្សេងៗ គឺសូមផ្អាកការឆ្លងដែនមកកម្ពុជា ។ ប៉ូលិសថៃនៅច្រកទ្វារព្រំដែនអន្តរជាតិបានឃ្លងលឹក នឹងអនុញ្ញាតឱ្យពលរដ្ឋថៃឆ្លងដែនក្នុងករណីចាំបាច់ប៉ុណ្ណោះ រីឯការទៅកម្ពុជាដើម្បីទំនាក់ទំនងការងារផ្សេងៗ ពលរដ្ឋថៃត្រូវតែបង្ហាញឯកសារភស្តុតាងឱ្យប៉ូលិសថៃនៅច្រកទ្វារព្រំដែនត្រួតពិនិត្យ ។

ការអនុវត្តវិធានការនេះ ពលរដ្ឋថៃគួរតែសហការជាមួយកងទ័ពដើម្បីសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ពលរដ្ឋ ។ លោក ណាផាតផុង សុផាផន ជឿជាក់ថា ប្រសិនបើស្ថានការណ៍ធូរស្រាលឡើងវិញ កងកម្លាំងបូរ៉ាផានឹងចេញបទបញ្ជាឱ្យផ្លាស់ប្តូរវិធានការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNY09sEHSgOSKDpeHNI9fhED-OG68_Cljvscqj0BJ1AWCug7g-JxJnzpVI4G6r0K60e0Sux-PcJ9sw07ynBjd1cDhZr11JBivgE4yGWsRGToF9FmMF12Xx2o1jObWzyDBKUvUB-JNp7W1W7QnSgqDnO30TfD4r40G4YGhWSladUBjU7A8Exlj9s0wSjT9c/s1200/photo_2025-06-17_11-09-33%20(2).jpg

គួរបញ្ជាក់ថា គិតត្រឹមវេលាម៉ោង៦ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ថៃនៅតែបន្តបិទព្រំដែនជាមួយកម្ពុជាដោយឯកតោភាគី គឺមិនទាន់វិលត្រឡប់មកអនុវត្តគោលការណ៍រួមវិញទេ (តាមគោលការណ៍រួម គឺច្រកទ្វារព្រំដែនអន្តរជាតិត្រូវបើកនាម៉ោង៦ព្រឹក និងបិទម៉ោង១០យប់) ៕

សូមរកផ្លូវវៀង! ស្អែកនេះនឹងមានដើរក្បួនព្យុហយាត្រាពីសាលមហាស្រពកោះពេជ្រ ឆ្ពោះទៅវិមានឯករាជ្យ

0

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន នៅមុខទីធ្លាសាលមហាស្រពកោះពេជ្រ ឆ្ពោះទៅវិមានឯករាជ្យ។

សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំពិធីព្យុហយាត្រាសាមគ្គីភាព (Solidarity March) ដោយធ្វើការជួបជុំ ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពរបស់មហាជន និងយុវជនកម្ពុជា ក្នុងក្របខ័ណ្ឌ ខឿនការពារជាតិប្រជាជន ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីបុព្វហេតុបូរណភាព ទឹកដី អធិបតេយ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីឱ្យពិធីព្យុហយាត្រាសាមគ្គីភាពខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់  សមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នដែលធ្វើដំណើរតាម តម្រាយផ្លូវក្បួនព្យុហយាត្រា ចេញពីទីធ្លាមុខសាលមហោស្រពកោះពេជ្រ ឆ្លងកាត់តាមស្ពាននាគភ្លោះ រួចបន្ត តាមកំណាត់មហាវិថីព្រះសីហនុ និងកំណាត់មហាវិថីព្រះសុរាម្រឹត រហូតដល់រង្វង់មូលវិមានឯករាជ្យ។

ការបញ្ជៀសចរាចរណ៍បិទផ្លូវនេះ នឹងបើកឡើងវិញ ក្រោយព្រឹត្តិការណ៍ដើរក្បួនព្យុហយាត្រានេះ បានបញ្ចប់៕

 

ក្រុមហ៊ុន GANZBERG លេងឈុតធំដោយអញ្ជើញ 2NE1 ទាំងក្រុមមកសម្ដែងនៅខ្មែរ ដើម្បីរួមចំណែកជំរុញវិស័យទេសចរណ៍

0

ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ២០២៥- ក្រុមហ៊ុន GANZBERG លើកនេះគឺលេងឈុតធំសាហាវហ្ម៎ង ដោយអញ្ជើញកំពូលតារាចម្រៀង K-POP ដ៏ល្បីរន្ទឺ 2NE1 មិនមែនម្នាក់ មិនមែនពីរនាក់ គឺមកក្រុមទាំងមូលតែម្ដងដើម្បីសម្ដែងនៅខ្មែរ ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិខ្នាតយក្ស GANZBERG SUPER IDOL-I AM THE BEST នៅកោះពេជ្រ ថ្ងៃទី5 ខែកក្កដា 2025 ដ៏ខ្លីខាងមុខនេះចាប់ពីម៉ោង 4:00 រសៀល រហូតដល់ម៉ោង 11:00 យប់ ដែលនឹងទាក់ទាញទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ6ydcTVrIKIxnotFffkpSx0vUVqDXAvZd5gE5jv_zX9L2zM3riTPpTBwP0xh-ocACN5BAUPYEkBa4NGqaez5BDkCBd96bfd1R_7k15F_SXHZqIEmwsupX6hfMc422RzjP1hdqR-eku-zDHuCpBRytFE5obAf-89dQx3qayrnHdXWc-7IzDbr_KWhm8MA5/s2000/2NE1_Poster_RE3%20(2).jpg
ដើម្បីរួមចំណែកជំរុញវិស័យទេសចរណ៍នៅស្រុកខ្មែរ ពោលគឺឱ្យបរទេសស្គាល់ខ្មែរ កាន់តែច្រើនតាមរយៈការប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL-I AM THE BEST កាលពីអំឡុងខែមីនា កន្លងទៅ Mr. Brune Brew Master នៃក្រុមហ៊ុនស្រាបៀរ GAZBERG បានដឹកនាំប្រតិភូមួយក្រុមធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ហើយបានស្កាត់ជួបជាមួយផលិតកម្មយក្ស YG Entertainment ដែលជាប់ឈ្មោះក្នុងចំណោមផលិតកម្មធំៗ និងល្បីៗបំផុតក្នុងវិស័យកម្សាន្តទូទាំងពិភពលោក ដើម្បីចុះកុងត្រានាំយកកំពូលតារាចម្រៀង K-POP ដ៏ល្បីរន្ទឺ 2NE1 មកសម្ដែងនៅខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn1vy0nBsdi-UM5rT_0u-a_Oqc9y9PRWw8vMCnNiAH3Hddz5GVClsTeH3ETHDwyvy1nV80AVE0RWvHF-8HIURg8coinQlLEXrIpiidhKjZJ7BW9I5nqeeP_kbw5RSWxYvM5HxY3e_F2HusOgcCn2xxdT8xYZohFEShYoCDZV2PEmWHP9Y_DkQTYRZi-v5x/s1280/photo_2025-05-20_22-07-50.jpg

សូមបញ្ជាក់ថា ក្រុមហ៊ុន GANZBERG បានបង្កើតប្រវត្តិសាស្ត្រជាបន្តបន្ទាប់ដោយនាំយកតារាដ៏ល្បីរបស់កូរ៉េខាងត្បូង ចំនួន 4 រដូវកាលមកហើយ ដោយនៅរដូវកាលទី1 បាននាំយកលោក Rain និងកញ្ញា HyunA រដូវកាលទី2 បាននាំយកលោក PSY រដូវកាលទី3 បាននាំយក K-Pop IDOL ដល់ទៅ 3 រូបគឺ លោក DK លោក JU-NE និង កញ្ញា Hyolyn ហើយរដូវកាលទី4 បាននាំយកលោក TAEYANG និងរដូវកាលទី5 នេះគឺនាំយក 2NE1 ទាំងក្រុមតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFCx0kQKAXen0FxfYnBzLsBYCqincIOREZQULaIiqOrOBV6xJMZ3aMRIfCQOlh_PUtI9bBxpHBCXJhgiK9oxUHU7i07OMzHj8itWnr2dCCl5DiBVNsaLIvF6yORx-JmejPBjpaJZyPmS1sh6x-60I88lsTvQlWppAo4iZdKOpZQpp63peTnLYoM4cQG0Eo/s1280/photo_2025-05-20_22-09-12.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2DoH87gnemVNEVWQjpuUfvJWP5ElBwDPd9y7sgRW8FrwsTZMrSi4G5h6h1QttrwGhlTsE5hm3ZBuuGn0TfsA3321INfKDaBdnyJHBGU8OD727WZOJin04QcYHORA0m6ZYOrODCXCAOwDSDTi5xpTkDc9dekzI15Qo4kOxhQRHJapocR6flegzhIJ6XFRz/s2000/IMG_2812%20(2).JPG

គណបក្សនយោបាយថៃជំរុញរដ្ឋាភិបាលប្រកាសទៅស្ថានទូតនានាពីមូលហេតុថៃពុំទទួលស្គាល់អំណាចយុត្តាធិការតុលាការ ICJ

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា គណបក្សនយោបាយមួយឈ្មោះ «ថៃសាងថៃ» បានជំរុញឱ្យរដ្ឋាភិបាលរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ និងក្រសួងការបរទេសថៃ ប្រញាប់ប្រកាសទៅស្ថានទូតនានានៅប្រទេសថៃ អំពីមូលហេតុដែលថៃពុំទទួលស្គាល់អំណាចយុត្តាធិការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការដោះស្រាយបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ជាមួយកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4CJRYcq57P9N4oMMx16fBT3_Bs5oaurybWJO6QFqIy_s66w8L5crG1VsiOGhq_u739wRqTm6P4T0nAFUiPOg3REbn8bRqP8EjfYA-L_0pTasGWlo0V78Dfa66cvlOtuIwynHg9KJiVuJvfHTI3_zCCjfUVqn_dxQbh7CWqRixmvLV78wnhvSKnJEGNXsb/s980/image_2025-06-17_08-58-21%20(3).png

អ្នកនាំពាក្យគណបក្សថៃសាងថៃបានអំពាវនាវឱ្យរដ្ឋាភិបាលលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ និងរដ្ឋមន្ត្រីក្រសួងការបរទេសថៃដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា ដោយប្រកាសជូនដំណឹងបន្ទាន់ទៅស្ថានទូតនានានៅថៃឱ្យបានដឹងពីមូលហេតុថៃពុំអាចដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជានៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi03Ut7raLHWkeqjRLcYsL17OapLeR_FksJoSRyE4k9h7EckPCD_Aj8WAe9u-RR4idp9O3ZzvXgrclKgZq7c7ixFr3yOQ29v9M_11W1UtzGKVLaEObmVt1ZQKWpQENP-DED2d5bROPJsTGl3CjBpxphZmdfcj1IZ2pG_HRm__k2tDyykUxj_jLOQ5tVjM6U/s696/photo_2025-06-16_11-35-32.jpg

កាលពីថ្ងៃទី១៥ ខែមិថុនា លោក ប៉ារិយុត អាំងគូនគីទិ អ្នកនាំពាក្យគណបក្សថៃសាងថៃបាននិយាយពីបញ្ហាព្រំដែនកម្ពុជា-ថៃថា គណបក្សថៃសាងថៃសូមអំពាវនាវឱ្យរដ្ឋាភិបាលប្រញាប់ចេញសេចក្តីថ្លែងការណ៍ជាផ្លូវការផ្តល់ដំណឹងដល់ប្រទេសនានា ជំនួសការធ្វើសន្និសីទសារព័ត៌មាន ឬសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលតែក្នុងប្រទេសថៃ ។ បច្ចុប្បន្ន ស្ថានការណ៍ព្រំដែនអាចនឹងតានតឹងខ្លាំងឡើង បើរដ្ឋាភិបាលថៃខ្វះខាតផែនការទំនាក់ទំនងជាមួយបរទេស និងបង្ហាញគោលជំហរច្បាស់លាស់របស់ខ្លួន រួមទាំងបង្ហាញមូលហេតុដែលថៃពុំអាចដោះស្រាយបញ្ហាព្រំដែននៅតុលាការយុត្តិធម៌អន្តរជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhkpf2yMGvmrHTWHlxERlbi0fhPWNMOsA1y-S7FUyt47kii9wBwUTlYVRQ21YZHWTW734UzARWZUT7qdUjnGyUrmIiJuR6vL8ESRvry5UtfuxMaFp15F5e0SC7ouhVeGqpoImAsIRzQOtNsE__CyCTxoagPu5fvv5UqPYtO6EOB_XVnAKNmbeC2Iqo-ExX/s1280/photo_2025-06-16_13-59-45%20(2).jpg
គណបក្សថៃសាងថៃ ក៏បានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសថៃប្រញាប់ជូនដំណឹងទៅស្ថានទូតនានានៅប្រទេសថៃផងដែរ ដោយលោក ប៉ារិយុត សួរថា ហេតុអ្វីរដ្ឋមន្ត្រីក្រសួងការបរទេសថៃគ្មានវិធានការអ្វីដើម្បីសម្របសម្រួលជាមួយមន្ត្រីទូតបរទេសប្រចាំនៅថៃ? https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdCdKFAXZPvISieoYmt78rt-cGm5yMJ01r8R5bdjDGfroI0MSz3ctyBSR-fy2zbBmt-B0Ypjx3fSpjOYFNn957DeykalPN3sQfhH7iYimWLvb1mvH0dJuQy3bE5kcKdbM5D17TYTuNPYLUNpJ4En6VF44PobfaJwSb4Sw3Tqmv4U7DtrIu8tR8_Pmjrh74/s1280/photo_2025-06-16_11-35-42.jpg

លោកថា សេចក្តីថ្លែងងការណ៍របស់រដ្ឋាភិបាលថៃកន្លងមក គឺគ្មានខ្លឹមសារសំខាន់ដែលលើកឡើងពីមូលហេតុថៃពុំប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយបញ្ហា ។ ដូច្នេះ នាយករដ្ឋមន្ត្រីថៃគួរប្រញាប់ពិភាក្សាជាមួយប្រទេសម៉ាឡេស៊ីក្នុងឋានៈជាប្រធានាអាស៊ាន និងប្រទេសចិនដែលធ្វើសមយុទ្ធជាមួយកម្ពុជា រួមទាំងពិភាក្សាជាមួយប្រទេសបារាំងដែលនឹងធ្វើជាអាជ្ញាកណ្តាលក្នុងការចរចា ។ វាបង្ហាញពីគោលដៅ និងការប្តេជ្ញាចិត្តរបស់ថៃក្នុងការដោះស្រាយបញ្ហាយ៉ាងសន្តិវិធី និងជាបញ្ហាដែលកម្ពុជា-ថៃអាចដោះស្រាយក្នុងកម្រិតទ្វេភាគី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt3UFfc8kkdcRsTZH0X3zZsXnXNGzJ8-JVSSwEr3iromTlkvsRKXHUMs7jidEHUxuQTrVtNYJ_TibucrkkxYJzQsgMzjGvdXhhBjpx5uHgTh8uhkU2OL9uHtduflUVgSOg-hlRPw1kL6tLmDCVAL6HmcIBzHWjQi5d4sTlf6nz6zWKFY7nGTylqsFvLl7F/s1100/image_2025-06-17_08-58-21%20(2).png

កន្លងមក លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃបានចេញសេចក្តីថ្លែងការណ៍ពុំទទួលស្គាល់អំណាចយុត្តាធិការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយបញ្ជាក់ពីគោលជំហរថា ថៃនៅតែដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាតាមរយៈយន្តការទ្វេភាគីប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5brDcsMZ3-E3Wv86ZFV0MHZo9BP5mcrxcZ9Kb3o3O4KIn634lsYyjrbiXPkPj5MaEaw__dzeejpbkLvWMI-Zg-PbG5lsupS7aUnE6RllIa0MacWCMUG6P9qGaP5sKn84FNTJzsdmrnAyBLk-cE9jeo4qqw1kuyRvkkY4ncRjxDzsCTVMFfUBrMe763wU2/s1420/image_2025-06-17_08-58-21.png

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវនឹងថ្ងៃប្រវត្តិសាស្ត្រ៦៣ឆ្នាំមុន ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឱ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ ៕