តារាចម្រៀង វេហាស៍ ,លោក មាស សាលី រួមទាំងទស្សនិកជនជាច្រើនទៀតកំពុងមាន ការងឿងឆ្ងល់ យ៉ាងខ្លាំងបន្ទាប់ពីឃើញហាងលក់ទំនិញអាស៊ីនៅសហរដ្ឋអាម៉េរិក លក់ប្រហុកហើយបានបញ្ជាក់ថាផលិតនៅប្រទេសថៃបែរជាមានដាក់រូបប្រាសាទអង្គរវត្ត។

កាលពីថ្ងៃទី១៤ មិថុនា នៅលើបណ្តាញសង្គមរបស់លោក មាស សាលី បានបង្ហោះវីដេអូ មួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «បងប្អូនជួយពិចារណាខ្ញុំ តើផ្ទះលេខ២ធ្វើ ចឹងមានន័យថាម៉េច?»។ ក្នុងវីដេអូនេះលោក វេហាស៍ ដែលជាប្អូនប្រុសរបស់លោក មាស សាលីបានបញ្ជូលសំឡេងដោយសេចក្តីហួសចិត្តយ៉ាងខ្លាំងពេលលោកដើរទិញអីវ៉ាន់ប្រហុកនៅហាងទំនិញអាស៊ីនៅសហរដ្ឋអាម៉េរិកស្រាប់តែបានឃើញមានរូបប្រាសាទអង្គរវត្តប៉ុន្តែបានដាក់ការសម្គាល់ថាជាផលិតផលរបស់ប្រទេសថៃ (Products of Thailand)។
លោក វេហាស៍ បាននិយាយដោយអារម្មណ៍ខឹងញ័រសាច់មិនដឹងថាលោកចេះមិនដល់ឬ យ៉ាងណាហើយវាអាចទៅរួចទេដែលប្រាសាទអង្គរវត្តរបស់ខ្មែរយើងគេយកទៅប្រើលើដប ប្រហុកហើយដាក់ថាជាផលិតផលរបស់ប្រទេសថៃហើយមានប្រាសាទអង្គរវត្តនៅលើដប។ តារាចម្រៀងរូបនេះថា លោកមានការឆ្ងល់ហើយមិនដឹងថាគេមានបំណងអ្វី។ ក្នុងនោះលោក វេហាស៍ បានបន្ថែមថាលោកមិនដឹងក្រសួងពាក់ព័ន្ធនៅខ្មែរបានដឹងពីបញ្ហា នេះឬមានការអនុញ្ញាតណាមួយ លោកមិនដឹងនោះទេប៉ុន្តែលោកពិតជាឆ្ងល់មែនទែន ហើយការធ្វើបែបនេះខុសឬក៏ត្រូវ។
លោក វេហាស៍ បានបញ្ជាក់ទៀតថាផលិតផលនេះគឺមានការដាក់លក់យ៉ាងទូលំទូលាយ នៅសហរដ្ឋអាម៉េរិកសឹងតែគ្រប់ហាងទំនិញអាស៊ី ខណៈដែលលោកទើបតែចាប់អារម្មណ៍ មើលឃើញលើកទី១។ ក្នុងនោះលោកក៏បង្ហាញទឹកត្រីមួយប្រភេទដែលមានអក្សរបី ប្រទេសចូលគ្នាគឺថៃ វៀតណាម និងខ្មែរ ហើយដាក់ថាជាផលិតផលរបស់ប្រទេសថៃនិង រូបកោះត្រល់ដែលជាអតីតកោះរបស់ខ្មែរ។ លោកមិនដឹងថាគេមានចេតនាយ៉ាងមិច នោះទេ។

លើសពីនេះទៅទៀត លោក មាស សាលី បានសរសេរបន្ថែមក្នុងវីដេអូដែរថាហាង អាហារថៃ គឺបានដាក់រូបប្រាសាទអង្គរវត្តរបស់យើងដោយមិនក្រែងចិត្តថាជារបស់ខ្លួន។ លោកថា ប្រទេសនេះបង្រៀននិងបណ្តុះគំនិតកូនចៅតែម្តង ថាខ្មែរយើងលួចទឹកដី លួចប្រាសាទវាទាំងដែលការពិតគឺដូនតាប្រទេសថៃបំភ្លៃប្រវត្តិសាស្រ្តទាំងស្រុង ៕










