ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ២០២៥- ក្រុមហ៊ុន GANZBERG លើកនេះគឺលេងឈុតធំសាហាវហ្ម៎ង ដោយអញ្ជើញកំពូលតារាចម្រៀង K-POP ដ៏ល្បីរន្ទឺ 2NE1 មិនមែនម្នាក់ មិនមែនពីរនាក់ គឺមកក្រុមទាំងមូលតែម្ដងដើម្បីសម្ដែងនៅខ្មែរ ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិខ្នាតយក្ស GANZBERG SUPER IDOL-I AM THE BEST នៅកោះពេជ្រ ថ្ងៃទី5 ខែកក្កដា 2025 ដ៏ខ្លីខាងមុខនេះចាប់ពីម៉ោង 4:00 រសៀល រហូតដល់ម៉ោង 11:00 យប់ ដែលនឹងទាក់ទាញទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ6ydcTVrIKIxnotFffkpSx0vUVqDXAvZd5gE5jv_zX9L2zM3riTPpTBwP0xh-ocACN5BAUPYEkBa4NGqaez5BDkCBd96bfd1R_7k15F_SXHZqIEmwsupX6hfMc422RzjP1hdqR-eku-zDHuCpBRytFE5obAf-89dQx3qayrnHdXWc-7IzDbr_KWhm8MA5/s2000/2NE1_Poster_RE3%20(2).jpg
ដើម្បីរួមចំណែកជំរុញវិស័យទេសចរណ៍នៅស្រុកខ្មែរ ពោលគឺឱ្យបរទេសស្គាល់ខ្មែរ កាន់តែច្រើនតាមរយៈការប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL-I AM THE BEST កាលពីអំឡុងខែមីនា កន្លងទៅ Mr. Brune Brew Master នៃក្រុមហ៊ុនស្រាបៀរ GAZBERG បានដឹកនាំប្រតិភូមួយក្រុមធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ហើយបានស្កាត់ជួបជាមួយផលិតកម្មយក្ស YG Entertainment ដែលជាប់ឈ្មោះក្នុងចំណោមផលិតកម្មធំៗ និងល្បីៗបំផុតក្នុងវិស័យកម្សាន្តទូទាំងពិភពលោក ដើម្បីចុះកុងត្រានាំយកកំពូលតារាចម្រៀង K-POP ដ៏ល្បីរន្ទឺ 2NE1 មកសម្ដែងនៅខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn1vy0nBsdi-UM5rT_0u-a_Oqc9y9PRWw8vMCnNiAH3Hddz5GVClsTeH3ETHDwyvy1nV80AVE0RWvHF-8HIURg8coinQlLEXrIpiidhKjZJ7BW9I5nqeeP_kbw5RSWxYvM5HxY3e_F2HusOgcCn2xxdT8xYZohFEShYoCDZV2PEmWHP9Y_DkQTYRZi-v5x/s1280/photo_2025-05-20_22-07-50.jpg

សូមបញ្ជាក់ថា ក្រុមហ៊ុន GANZBERG បានបង្កើតប្រវត្តិសាស្ត្រជាបន្តបន្ទាប់ដោយនាំយកតារាដ៏ល្បីរបស់កូរ៉េខាងត្បូង ចំនួន 4 រដូវកាលមកហើយ ដោយនៅរដូវកាលទី1 បាននាំយកលោក Rain និងកញ្ញា HyunA រដូវកាលទី2 បាននាំយកលោក PSY រដូវកាលទី3 បាននាំយក K-Pop IDOL ដល់ទៅ 3 រូបគឺ លោក DK លោក JU-NE និង កញ្ញា Hyolyn ហើយរដូវកាលទី4 បាននាំយកលោក TAEYANG និងរដូវកាលទី5 នេះគឺនាំយក 2NE1 ទាំងក្រុមតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFCx0kQKAXen0FxfYnBzLsBYCqincIOREZQULaIiqOrOBV6xJMZ3aMRIfCQOlh_PUtI9bBxpHBCXJhgiK9oxUHU7i07OMzHj8itWnr2dCCl5DiBVNsaLIvF6yORx-JmejPBjpaJZyPmS1sh6x-60I88lsTvQlWppAo4iZdKOpZQpp63peTnLYoM4cQG0Eo/s1280/photo_2025-05-20_22-09-12.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2DoH87gnemVNEVWQjpuUfvJWP5ElBwDPd9y7sgRW8FrwsTZMrSi4G5h6h1QttrwGhlTsE5hm3ZBuuGn0TfsA3321INfKDaBdnyJHBGU8OD727WZOJin04QcYHORA0m6ZYOrODCXCAOwDSDTi5xpTkDc9dekzI15Qo4kOxhQRHJapocR6flegzhIJ6XFRz/s2000/IMG_2812%20(2).JPG