រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា បានចេញសារឆ្លើយតបទៅនឹងការចោ.ទប្រកាន់ពីសំណាក់យោធាថៃថា «កម្ពុជាបានបង្វែរកាណុងកាំ.ភ្លើ.ងទៅភូមិដ្ឋាន និងបន្ទាយយោធាររបស់ថៃ» នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។
នៅក្នុងសំណេរនោះលោកបានឆ្លើយតបថា ៖ នេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជា ព្រោះនៅពេលបំពាក់សព្វាវុធគឺដើម្បីការពារបូរណភាពទឹកដី ហើយច្បាស់ណាស់គោលដៅគឺតម្រង់ទៅខ្មាំងស..ត្រូវ មិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុងមកផ្ទះខ្លួនឯងនោះទេ។ ក្នុងនោះលោករដ្ឋមន្ត្រីបានចោ.ទជាសំណួរថា «ឬមួយកងទ័ពថៃរៀនយុទ្ធវិធីខុសពីកម្ពុជា?»
បន្ថែមពីការឆ្លើយតបនេះ ប្រមុខការពារជាតិកម្ពុជារូបនេះក៏បានលើកឡើងថា ៖ ជម្រើសសន្តិវិធី គឺការចរចារវាងរដ្ឋាភិបាលទាំងពីរទាំងផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច និងផ្នែកផ្សេងៗ។ ចំពោះផ្នែកយោធា គឺជម្រើសចុងក្រោយ។ លោកបានគូសបញ្ជាក់ផងដែរថា សម្រាប់កម្ពុជាក៏ត្រៀមរួចជាស្រេចក្នុងការការពារទឹកដីកម្ពុជា ដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយ៕










