តារារ៉េបដ៏ល្បីល្បាញ ម៉ាន់ វណ្ណដា បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គម មានការ កោត សរសើរយ៉ាងខ្លាំងទៅកាន់លោកក្រោយពីឃើញវត្តមានតារាប្រុសរូបនេះ ទៅ មន្ទីរពេទ្យគន្ធបុផ្ផាដោយផ្ទាល់។ វណ្ណដា និងសិល្បកររួមទាំងក្រុមការងារក៏បាន ចូលរួមក្នុងពិធីសំណេះសំណាល ក្នុងឱកាសនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj28_VREbiER7DEriFQLA-66S4G-I2f_GB9y1NWlChE8Z74Qls_K4OoIUwC3foYRSIzQ38_WaqoUKogfmttf2bzRH8_lTjr2dMIyp1I_aJvb9-OzgKwWZjwiigju9YRAXu7ueJ6VPOPXI2awGyfpZdYrZK2H2ylbCnkxyx8z5VWQIve4pC4L8YhbbFGXRZK/s2048/image_2025-06-17_09-04-01.png
ទស្សនិកជនជាអ្នកគាំទ្ររបស់តារារ៉េប វណ្ណដា បានជ្រាបមកហើយថាកាលពីកន្លងមកនេះ វណ្ណដា បានចូលរួមយុទ្ធាការរបស់មន្ទីរពេទ្យគន្ធបុផ្ផាជាមួយនឹងទឹកប្រាក់ចំនួន១០ លានរៀល និងបានគៀងគរអ្នកគាំទ្រចូលរួមសកម្មភាពនេះជាមួយគ្នាដើម្បីកុមារ កម្ពុជា។អ្វីដែលកាន់តែចាប់អារម្មណ៍ថ្មីៗនេះមានការចែករំលែកវីដេអូខ្លីៗជាច្រើននៅលើបណ្តាញសង្គមទិកតុកពីសកម្មភាពរបស់ វណ្ណដា បានទៅមន្ទីរពេទ្យគន្ធបុផ្ផាដោយផ្ទាល់ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីលោកគ្រូនិងអ្នកគ្រូពេទ្យនៅមន្ទីរពេទ្យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRsGRdZNKy_MLLZbdBOGqnzeq3VRUa_rHBgIcalVN7ZtCMIvuUP8T4ySh6Zie1zYwJjBPIfajnznHwivZca9UOox3EyH-girnjJb28WUd0XmfrYTW3NZPpgGE3V_VOudl8iRR5j1eSDm88viPiTPUC8vxG_Tv3KEJBb1lkBmR4djTNwODirNHVlZa6rrIF/s2048/image_2025-06-17_09-04-02.png

សកម្មភាពរបស់ វណ្ណដា ទៅសួរសុខទុក្ខនិងឃើញពីស្ថានភាពជាក់ស្តែងរបស់កុមារ និងអាណាព្យាបាលដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើន បង្ហាញអារម្មណ៍សប្បាយចិត្តនិងបានសរសើរថាតារាចម្រៀងរូបនេះមិននិយាយច្រើនប៉ុន្តែធ្វើតែម្តង។ ទស្សនិកជនបានបញ្ចេញមតិថា «ឃើញហើយរំភើបចិត្ត, ធ្វើសេចក្តីល្អរឿយៗ ទោះជាមានពួកអ្នកមើលមិនឃើញឬនៅតែខឹងស្អប់ទុកឱ្យវាអ្នកទូលរែកចុះបើសប្បាយចិត្ត,
បានបុណ្យណាស់អាយដលតូច , VDអើយបងសូមឱ្យប្អូនល្បីទៅៗៗរហូតប្អូនធ្វើរឿងដែល អស្ចារ្យអត់ខ្វល់ពាក្យគេរអ៊ូ, ស្រឡាញ់ទង្វើរបស់គាត់កាយវិការបស់គាត់ គោរពគ្រប់ពេលវេលាស្រលាញ់កូននឹងធ្វើច្រើនជាងនិយាយ ,គេធ្វើម៉ងគេមិននិយាយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuoq4wSHq2_7Ks7DlQ5Vjx10GyT3QjF5vq6E8d61aRja8CE7o31IFLEGcs6hUcDy8iGxxwhCLTttZdNfm3W6Dg7JMpoDIpMfLDZEe4DacA_gfkQwd2ESoG074xhyZDq4WlRpmafx1CBzSczkdP1TFDz76HxTfc8ESKod14Py3xlYDBH-GOuULvxf9fPAIk/s2048/image_2025-06-17_09-04-10.png

ក្រៅពី វណ្ណដា ទៅមន្ទីរពេទ្យគន្ធបុផ្ផាដោយផ្ទាល់និងទទួលបានការកោតសរសើរពី មហាជននេះ នៅល្ងាចថ្ងៃទី១៦ មិថុនា លោក និងសិល្បករផលិតកម្មបារមីដទៃទៀត រួមទាំងក្រុមការងារបានចូលរួម ពិធីសំណេះសំណាល ក្នុងឱកាសនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផងដែរ៕