ផេន ខេក Miss Queen Cambodia 2025 បានសម្តែងការហួសចិត្តទៅកាន់ភេទ ទី៣ជំនាន់ក្រោយមិនចេះឱកលំទោននិងថា ដកភាពស្អាតខ្លះចេញពីខ្លួនឱ្យតម្លៃអ្នកដទៃ ខ្លះទៅក្រែងល្បីបានយូរ។

មិនដឹងថាភេទទី៣ជំនាន់ក្រោយរូបណាទេដែលមានអត្តចរិតមិនល្អមិនចេះគោរពរៀមច្បងបែបនេះរហូតដល់ ផេន ខេក អត់ទ្រាំមិនបានចេញមកបង្ហោះសំណេរនៅលើបណ្តាញ សង្គមខណៈដែលអ្នកគាំទ្រសង្កេតឃើញថាស្រ្តីកែភេទរូបនេះកម្របង្ហោះបែបនេះណាស់។ នៅថ្ងៃទី១៥ ផេន ខេក ដែលប្រកួតឈ្នះក្លាយជា Miss Queen Cambodia 2025 បានបញ្ចេញអារម្មណ៍របស់ខ្លួនថា «មួយរយៈនេះចូលរួមកម្មវិធីជួបអូនៗភេទទីបីទើប តែមានឈ្មោះជំនាន់ក្រោយម្នាក់ៗដូចជាងើយៗដល់ហើយឱនបន្តិចទៅអូន ក្រែងល្បីបានយូរ ដកភាពស្អាតចេញពីខ្លួនខ្លះទៅ មិនមែនមានតែយើងទេ»។

ពិធីការិនីក្នុងកម្មវិធី 3Fun បានសង្កត់ធ្ងន់ទៀតថា «ត្រូវចាំណាភាពរួសរាយនិងឱ្យតម្លៃ ទៅអ្នកដទៃទើបធ្វើឱ្យមនុស្សអាក្រក់អត់ស្អាតដូចបងមានថ្ងៃនេះ(យល់)»។
ការបញ្ចេញសំណេររបស់ ផេន ខេក ក៏បានធ្វើឱ្យអ្នកគាំទ្ររបស់បវរកញ្ញាភេទទី៣រូបនេះ បញ្ចេញមតិជាច្រើនរួមទាំងអ្នកសិល្បៈមួយចំនួនក៏បានបញ្ចេញមតិផងដែរ។ ជាមួយគ្នានេះអ្នកខ្លះក៏បានលើកឡើងដែរថាប្រហែលជាភេទទី៣នោះខ្លាំងសម្បើមហើយមើលទៅទើបបានជា ផេន ខេក អត់ទ្រាំមិនបញ្ចេញអារម្មណ៍បែបនេះខណៈ ផេន ខេក កម្រលើកភេទទី៣ មកនិយាយជាសាធារណៈបែបនេះណាស់។

គួរបញ្ជាក់ផងដែរថា ផេន ខេក បានបរាជ័យក្នុងការចូលប្រកួតបវរកញ្ញាចក្រវាល ប៉ុន្តែក៏បានសម្រេចបំណងបោះជំហាននៅក្នុងការប្រកួត Miss Queen Cambodia 2025 ហើយថែមទាំងបានក្លាយជាម្ចាស់មកុដទៀតផងកាលពីខែឧសភា នេះ៕










