ដ្បិតថាក្លាយជាតារាឯករាជ្យមិនទាន់បានសាងស្នាដៃចម្រៀចធ្លោខ្លាំងប៉ុន្តែគេសង្កេតឃើញថា ជូវី លីន បានចាប់ផ្តើមជាមួយនឹងការបើកហាងកាហ្វេផ្ទាល់ខ្លួននាពេលថ្មីៗនេះ ព្រមទាំងកាលពីមុនបើក Pub មួយកន្លែងទៀត។ នៅក្នុងការងារសិល្បៈ ជូវី លីន ក៏បានថតឱ្យផលិតផលនិងកម្មវិធីមួយចំនួនដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAxsDSpxH-FrXII7B-N8iiB2XKmYUkUURTAC9qge8HYFXeQO1aHpcoOEUj6KGIQMzPRqBcmJ6WhB7nR3AsLM8DOsO4xJkYvDQm8zpv36JaPezCANgvw0YZUP1ZpqxN7fwo06XK3z-e1Nu5Nm3qh_10HoPGv1UEMoaoI6ugqYxfu-HwWzryFEWROa3BJT6B/s2048/image_2025-04-26_13-32-19.png

កាលពីថ្ងៃទី២២ មេសា តារាចម្រៀង ជូវី លីន បានប្រកាសអំពីបើកដំណើរការហាងកាហ្វេរបស់ខ្លួនដែលមានឈ្មោះថា « 9Café by Juvie» ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥៦០, សង្កាត់ បឹងកក់ ២, ខណ្ឌ ទួលគោក, រាជធានីភ្នំពេញ។ ក្នុងវីដេអូអំពីការប្រូម៉ូតហាងរបស់ខ្លួនការដេគ័រនៅក្នុងហាងកាហ្វេនេះគឺមានបរិយាកាសជាមួយនឹងតន្រ្តីនិងរូបគំនូរសិល្បៈជាដើម។ ក្រៅពីហាងកាហ្វេដែលទើបនឹងចាប់ផ្តើមនេះ កាលពីខែកុម្ភៈ ជូវី លីន ក៏បានបើកដំណើរការហាងថា 9 – ណែន Pub នៅម្តុំទួលគោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCZTdjOS93McgOA3wOsMBmuru99jk9rGO1IKkd2SBCiydOYYgseLon5Tj_N99lvyRe8440L6AbfksCEuMNDdKfhU0xlRLmZIIquMxYPsmyMqqhdej8vQJ85eC7OrIjEEluWBJXR_LXFRuwDaSl1_ia3jQm2Z9kNeKAgleDhquDdZQGlrjBO6oXnrAbQGpF/s2048/image_2025-04-25_11-21-22.png

គួរបញ្ជាក់ផងដែរថាបន្ទាប់ពីដើរចេញពីទ្រនំបារមី ជូវី លីន បានបន្តអាជីពរបស់ខ្លួនជាតារាចម្រៀងឯករាជ្យ។ ក្រៅពីការច្រៀងលោកក៏មានទេពកោសល្យទៅលើការផលិតវីដេអូដោយបានបង្កើតស្នាដៃចេញថតចម្រៀងឱ្យតារារ៉េប Kingchi ,ជី ដេវិត ទទួលបានតំណែង ក្នុងកម្មវិធីរ៉េប ថតវីដេអូចម្រៀងជាមួយក្រុម La Cima រួមទាំងថតវីដេអូជូនលោក អ៊ឹង ស៊ីវឈន់ ត្រូវជាគូដណ្តឹងរបស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSLNDHshuPYqm9VMZ3NCO_WNzD8LDgEAwSq-M3swsgXLIoTTnFDQWMQ2SoGEpOoJe1RH4bR3bjjS0-1H-E1YQvGx7zmZa5uMRjXea30jp81CzJwKZUNoaCZeiLWdVU5zH8kmTi7JmvH3Xx30q0EbDv4XL3LaEUBScl1fl2nLU1-zBc1Clkr0xcEw1i7sPH/s2048/image_2025-04-25_11-21-23.png
ងាកទៅកាន់ចំណងមិត្តភាពវិញ ដ្បិតថាបានបំបែកក្រុមនិងសាងវិថីសិល្បៈដាច់ដោយឡែកប៉ុន្តែ ជូវី លីន និង នរិទ្ធ នៅតែបន្តមានទំនាក់ទំនងជាមួយគ្នាខណៈកាលពីថ្ងៃទី២០ មេសា កន្លងមកថ្មីៗនេះលោកក៏បានបង្ហោះជូនពរថ្ងៃកំណើត មេសា ជំនួយការរបស់ វណ្ណដា ផងដែរ៕