យោធាកម្ពុជា បានបាញ់រះមួយប្រ៉ាវទៅលើអកាសទទម្លាក់ដ្រូនគ្មានមនុស្សបើករបស់ថៃ ក្រោយរំលោភចូលលដែនអធិបតេយ្យភាពកម្ពុជា។
ថ្លែងក្នុងការអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖” ប៉ុន្មានថ្ងៃមុន យើងបានដាក់លិខិតតវ៉ាទៅកាន់ភាគីថៃ ក្រោយមានដ្រូនហោះបំពានចូលតំបន់ថ្មដា តែខាងថៃបែរជាបដិសេធមិនទទួលស្គាល់ ដោយចោទកម្ពុជាជាអ្នកបំពានទៅវិញ”។
ក្រោយមកទៀត រំលងបានប៉ុន្មានថ្ងៃ ក៏មានដ្រូនហោះចូលទៀត សម្តេចធិបតី បានបញ្ជាឱ្យមេបញ្ជាការភូមិភាគ៥ បាញ់ទម្លាក់ដ្រូនថៃទាំងអស់ ដោយផ្អើលដល់ខេត្តត្រាតប្រទេសថៃ។
គួរបញ្ជាក់ថា មុននឹងបាញ់ទម្លាក់នេះ កម្ពុជា បានចេញលិខិតព្រមានជាច្រើនដងហើយ តែភាគីថៃ នៅតែបំពានជាច្រើនលើក។
ជុំវិញហេតុការណ៍នេះ មេបញ្ជាការថៃម្នាក់ប្រចាំនៅខេត្តត្រាត បានលើកឡើងថា៖”យោធាកម្ពុជា ពិតជាបានបាញ់ទៅលើអាកាសជាច្រើនដងមែន ដោយសម្តៅមកលើយន្តហោះគ្មានមនុស្សបើក”៕










