ថៃ ៖ ក្រុមហ៊ុន OR ដែលជាមេរបស់ក្រុមហ៊ុន PTT ប្រចាំនៅប្រទេសថៃបានបញ្ជាក់ថា បើទោះបីជាមានការហាមឃា.ត់នាំចូលប្រេងឥន្ធនៈពីថៃមកលក់នៅកម្ពុជាក៏ពិតមែន ប៉ុន្តែវានឹងមិនប៉ះពាល់ដល់ប្រាក់ចំណូលរបស់ OR ច្រើនទេ ព្រោះនៅក្នុងប្រទេសកម្ពុជាមានស្ថានីយ៍ PTT តិចតួចប៉ុណ្ណោះ បោះធៀបទៅនឹងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaRspDhF1bR5WvLnbVJhVfi4Qzq-IKpvr0txJCDYY8OU0by9aFWN-bCuBxj2K3rQX5Nk1IqydQ1AK4ppmo0ogIcrsphzcEi2MIXY5RLL5g_s9RVYjkkNjkh3AL5ihyztVIVgIrC_Fb8Nag-k0aRY1BoDoNymjsavSpRT1Mk21-mE8qJk-x-TbkjU6CasOJ/s1280/photo_2025-06-23_08-30-14.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃអាទិត្យ ទី២២ មិថុនា បានឲ្យដឹងថា ដោយសារកម្ពុជាបានហាមឃាត់ការនាំចូលប្រេងឥន្ធនៈរបស់ក្រុមហ៊ុន OR ដើម្បីលក់ក្នុងប្រទេស នោះ OR នឹងលក់ប្រេងដែលនៅសល់ទាំងអស់នៅក្នុងធុងសាំងរបស់ស្ថានីយ៍ប្រេងនីមួយៗរហូតដល់អស់ ដើម្បីតាមដានស្ថានភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCZGoJB0YQFKbHT8JwtDpWKDPc0khy3dPyffJD6WtEGd5obbK-vFqUKVNHSAOQS4UBFrOnu7o4Su7BZjPIH06kmlFUM2lMUIgjuhC5jxMuu-JWtnyTC_ysSq7ViHfRFwD9O2cz3WYnRyeGHWK53KOeeVEGz_IVH9XAn6T14gZ_85dRX3itABpgA5p6OAvJ/s1280/photo_2025-06-23_08-30-14%20(2).jpg

ជាមួយគ្នានេះ លោក Pirapan Salirathavibhaga រដ្ឋមន្រ្តីក្រសួងរ៉ែ និង ថាមពលរបស់ប្រទេសថៃ បានបញ្ជាក់ថា ៖ ការណ៍នេះនឹងមិនប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុន OR ច្រើនទេ ព្រោះមានស្ថានីយ៍ប្រេងតែ 186 និង ហាងកាហ្វេ«អាម៉ាហ្សូន»ចំនួន 254 សាខាប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជា បើធៀបនឹងស្ថានីយ៍ប្រេង OR ចំនួនជាង 2,000 នៅក្នុងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyteIlM8oWjKUPepEuEGxREGSqLq6tTzjwWeEc2eLityYzour-B40__mcX0iPx5MoGgBy2PFowgcYp68jIrkChYIoSPsHsxytqQD9GsQSnZY8oRd3yB_lY3fuN-HiL6p-5fLaobcGo3qACki-req9GP0zCtD9eyoaUM9Dj5AY5qfLhtOqCb7ih7GM04I9l/s990/image_2025-06-23_09-34-11.png

លើសពីនេះ ក្រសួងពាណិជ្ជកម្មថៃធ្លាប់បានរាយការណ៍ពីតម្លៃពាណិជ្ជកម្មតាមព្រំដែនរវាងថៃ និងកម្ពុជាក្នុងរយៈពេល៤ខែនៃដើមឆ្នាំនេះ ពោលចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ ថៃបាននាំចេញប្រេងចម្រាញ់មកកម្ពុជាសរុបមានតម្លៃ២០,០១១លានបាត (ប្រហែល 540.3 លានដុល្លារអាមេរិក)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikGIjLKyB2GPHdweaFW7WgLNUO3Fe8FCGEO9RjjYFp404cm7kBZzlbXoyOZspzM7v2WP-E5xYj3FJzfnandU7N_UA3Wp9LeBrPQnhnlYXjDhfr9LiJaDTwi0k0R-FxU_kNXO9Geq0ssgjOicswWaVajMnMEoZZV_FmaB1tgo_5qfxvNBX2FVRIm5_jkDnA/s2644/image_2025-06-23_09-34-12.png

ដោយឡែកនាពេលថ្មីៗនេះ ក្រសួងថាមពលក៏បានទទួលរបាយការណ៍ថា លោក Pirapan បានពិភាក្សាជាមួយនាយកប្រតិបត្តិ និងស្ថាប័នពាក់ព័ន្ធទាក់ទងនឹងការផ្អាកការនាំចូលប្រេងពីប្រទេសថៃ។ ដោយគេរំពឹងថា នឹងមានវឌ្ឍនភាពនិងព័ត៌មានលម្អិតបន្ថែមទៀតនឹងចេញផ្សាយនៅថ្ងៃចន្ទ ទី២៣ មិថុនា ២០២៥ ជាបន្តទៀត៕