ប្រទេសថៃ ៖ ថ្មីៗនេះ សារព័ត៌មានថៃផ្សាយថា ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃមានភាពតានតឹងក្រោយការប៉ះទង្គិចរវាងកងទ័ពទាំងពីរប្រទេស ធ្វើឱ្យភាគីថៃរឹតបន្តឹងការឆ្លងដែនជាឯកតោភាគី និងផ្លាស់ប្តូរម៉ោងបើក-បិទទ្វារច្រកព្រំដែន ខណៈច្រកព្រំដែនខ្លះបើកតែ៣ថ្ងៃក្នុង១សប្តាហ៍ ។ កម្ពុជាក៏បានហាមឃាត់ការនាំចូលបន្លែ ផ្លែឈើថៃគ្រប់ច្រកព្រំដែន ដែលធ្វើឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ម៉ារីស សាងៀមផុង បញ្ជាទៅឯកអគ្គរាជទូតថៃប្រចាំកម្ពុជាត្រឡប់មកថៃវិញ ដើម្បីកាត់បន្ថយទំនាក់ទំនងការទូតមកនៅត្រឹមឧបទូត ដែលនេះជាចំណាត់ការរបស់ថៃមកលើកម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9UexLRf1hcaJdljHpghrwHfdZNC4pzvU16E-vYsC7I_3JO8KbweUtvm05am0xnCIMQHGwTjVC0l05vHWFKQcn4bf5luzU7ha7MAEc4ge9utP7LFh1xd7xsCfAcGTatKNm3oT71p-_j8h245LkCXk12Rt8J_MmVBB4TxAemf5dgkaQJDH0KKP_1AErOK3K/s1200/photo_2025-06-21_09-41-14.jpg
ក្រោយសារព័ត៌មានថៃផ្សាយបែបនេះ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការបរទេសថៃបានបដិសេធចំពោះព័ត៌មាននេះថា ក្រសួងការបរទេសថៃគ្រាន់តែអញ្ជើញមន្ត្រីស្ថានទូតថៃប្រចាំកម្ពុជា មកប្រជុំនៅថៃដើម្បីវាយតម្លៃស្ថានការណ៍ និងកំណត់វិធានការឆ្លើយតបជាមួយកម្ពុជានាពេលខាងមុខ ប៉ុន្តែក្រសួងពុំទាន់ឈានដល់ពេលកាត់បន្ថយទំនាក់ទំនងការទូតជាមួយកម្ពុជាពេលនេះទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirUNH6SFKEsKdieMGOTFSmYSy_GXkw87Xhl8_y0pgGdvh-lMWBJdOIWy5U5g-65TdfAPwVyDHE0i_Mgf-RAiWWMCpBt9VGPARC3gird6Cc673YBVduFLrsPgI7NiK1L6StKwPMwWvlGnFx99UxHn2QyEyxTgrUdfDIaF1Yd6HV6TfZAghppS4tuBXmUglW/s2048/504881008_1125278319627473_3677330894920232930_n.jpg
បើតាមមន្ត្រីក្រសួងការបរទេសថៃ គឺក្រសួងបានអញ្ជើញមន្ត្រីស្ថានទូតថៃប្រចាំកម្ពុជាមកប្រជុំពិភាក្សានៅថៃតាមធម្មតាប៉ុណ្ណោះ ហើយក្រសួងពុំបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកម្ពុជា រីឯមន្ត្រីស្ថានទូតថៃនឹងធ្វើដំណើរត្រឡប់មកកម្ពុជាវិញនាពេលឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZvPtbFufecDWbgy5jmrQr23Veu2pEHUYUyshMpEQxaP6-z2wO8M4OUT8mWkq9mme2ZqTDvp_k56vgvsfmOd1YeRpEP2CLkZZIU-437npiGmNetQP2AVL7nC7pzJ0fWuybD_cUXuetOm0zcbFqBcBDJ2kcoWcVUVxUfnxGuGmB1CmLgWCXC89ieWbEuUkb/s1280/photo_2025-06-21_14-07-44.jpg

គួរបញ្ជាក់ថា ថ្មីៗនេះ សារព័ត៌មានថៃរាយការណ៍ថា ក្រសួងការបរទេសថៃបានហៅមន្ត្រីស្ថានទូតថៃប្រចាំកម្ពុជាមកថៃវិញ រួមទាំងកាត់បន្ថយទំនាក់ទំនងការទូតមកនៅត្រឹមឧបទូតដើម្បីឆ្លើយតបទៅកម្ពុជា ហើយក្រសួងការបរទេសថៃនឹងចាត់វិធានការឆ្លើយតបបន្ថែមទៀត ។ កន្លងមក កម្ពុជា និងថៃធ្លាប់កាត់ផ្តាច់ទំនាក់ទំនងការទូតចំនួន២លើក ដោយសាររឿងប្រាសាទព្រះវិហារ ហើយប្រទេសទាំងពីរធ្លាប់កាត់បន្ថយទំនាក់ទំនងការទូត ចំនួន២លើក ដោយសារការដុតស្ថានទូតថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZu8blEyGCB6LtJjKiXlL6qReL-fk8ssp5kHqA1TVFobWk19BQTCaWF_jSct3uvbzwwC4q6rsOhOLoFLoAAYTPfBzTJEZbakR7oJ-JcP5SI7_4_AX7e7-rcJi_bD_Af6jF43MSlWh-p2vhRotGZhGSp8uM-yPYByWA-Ch0cLKw66OZTs97FV-EYpspFgAH/s1280/photo_2025-06-21_14-07-45.jpg

សារព័ត៌មានថៃរាយការណ៍ទៀតថា ថៃកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកម្ពុជា ដោយសារស្ថានការណ៍តានតឹងនៅតំបន់ព្រំដែន និងមានការបែកធ្លាយកិច្ចសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ។ ក្រសួងការបរទេសថៃក៏អញ្ជើញមន្ត្រីទូតកម្ពុជាប្រចាំប្រទេសថៃមកទទួលលិខិតតវ៉ា ដែលមានខ្លឹមសារថា ការបែកធ្លាយកិច្ចសន្ទនា គឺជាការខុសក្រមសីលធម៌រវាងប្រទេស និងជាការបំផ្លាញទំនុកចិត្តយ៉ាងខ្លាំងរវាងប្រទេសជិតខាង ៕