កម្ពុជាកំពុងគិតគូរពីលទ្ធភាព «បង្ហោះផ្កាយរណប» ដោយខ្លួនឯងនាពេល ៥ឆ្នាំខាងមុខ
រាជធានីភ្នំពេញ ៖ ក្នុងពេលដែលកម្ពុជាពិចារណាប្រើប្រាស់សេវាផ្កាយរណបពីក្រុមហ៊ុនផ្សេងៗសម្រាប់វិស័យកសិកម្ម បរិស្ថាន ដែនដីនគរូបនីយកម្ម រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា យើងក៏ត្រូវគិតគូរផងដែរអំពីលទ្ធភាពនៃការបង្ហោះផ្កាយរណបដោយឯងក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពី “បច្ចេកទេសក្នុងការតាមដាននិងប្រមូលទិន្នន័យតាមរយៈផ្កាយរណប និងបច្ចេកវិទ្យាផ្កាយរណប” រៀបចំឡើងកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងតែងគិតគូរជាអាទិភាពលើការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញលើជំនាញផ្កាយរណបនិងលម្ហអាកាស ដោយបានចាត់មន្រ្តីជំនាញទៅធ្វើទស្សនកិច្ចសិក្សាក្រុមហ៊ុនបច្ចេកវិទ្យាផ្កាយរណប ឬស្ថាប័នបណ្តុះបណ្តាល និងចូលរួមវគ្គបណ្តុះបណ្តាល នានា លើផ្នែកផ្កាយរណបនិងលំហអាកាស។ ហើយនៅពេលខាងមុខ ក្រសួងនឹងពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍ឱ្យនិស្សិតសិក្សាជំនាញទូរគមនាគមន៍ ដោយផ្តោតលើមុខវិជ្ជាសំខាន់ៗពាក់ព័ន្ធនឹង បច្ចេកវិទ្យាផ្កាយរណប (Satellite-related Courses) នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល និងគ្រឹះស្ថានឧត្តមសិក្សាដៃគូ។ .jpg)
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ថា ក្នុងពេលដែលកម្ពុជាពិចារណាប្រើប្រាស់សេវាផ្កាយរណបពីក្រុមហ៊ុនផ្សេងៗ សម្រាប់វិស័យកសិកម្ម បរិស្ថាន ដែនដីនគរូបនីយកម្ម យើងក៏ត្រូវគិតគូរអំពីលទ្ធភាពនៃការបង្ហោះផ្កាយរណបដោយឯងក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងថា ក្រសួងកំពុងសិក្សាអំពីឧត្តមានុវត្តនៃការបង្កើតអង្គភាពទទួលបន្ទុកគ្រប់គ្រងលំហអាកាសជាតិមួយ ដើម្បីសម្របសម្រួលការងារពាក់ព័ន្ធនឹងលំហអាកាស។
សូមជម្រាបជូនថា សិក្ខាសាលាក្នុងថ្ងៃនេះ មានគោលបំណងចែករំលែកបទពិសោធពីសំណាក់អ្នកជំនាញ នៃក្រុមហ៊ុន Pixxel Space Technologies Inc ដល់មន្រ្តីរាជការ បុគ្គលិក នៃ ក.ប.ទ. ក្រសួង ស្ថាប័ន សាស្រ្តាចារ្យ និងនិស្សិត ពាក់ព័ន្ធនឹងស្ថានភាពនៃវិស័យលំហអាកាសនៅកម្ពុជា មូលដ្ឋានគ្រឹះនៃប្រព័ន្ធផ្កាយរណបសង្កេតផែនដី (Eath Observation) និងផ្កាយរណបផ្តិតរូបភាព (Remote Sensing Satellite) រហូតដល់ការវិភាគរូបភាពពីផ្កាយរណប Hyperspectral៕






.jpg)
.jpg)
.jpg)


.png)

.png)

.png)







ជាក់ស្ដែង បន្ទាប់ពីចប់ចូលឆ្នាំខ្មែរ អាកាសធាតុក្ដៅខ្លាំងពេក ស្របពេលដែលលោកគ្រីស តំណាងក្រុមហ៊ុនប៊ូសស្រ្តង បានឃើញការបង្ហោះមួយ អំពីសកម្មភាពវីរៈកងទ័ពមានតម្រូវការទឹកប្រើប្រាស់បន្ថែម ក៏សម្រេចចិត្តប្រកាសឧបត្ថម្ភទឹកស្អាត 50ម៉ឺនលីត្រ ដោយត្រៀមដឹកជញ្ជូនស៉ីទែនទឹកស្អាតជូនដល់វីរៈកងទ័ពផ្ទាល់ដៃ។ នេះមិនមែនគ្រាន់តែជាការផ្ដល់ទឹកពិសារប៉ុណ្ណោះទេ តែជាការផ្ដល់កម្លាំងចិត្ត ក្ដីគោរព និងការដឹងគុណ ជំនួសមុខឱ្យប្រជាជនខ្មែរទាំងអស់ ទៅកាន់វីរៈកងទ័ព ដែលបានឈរជើងការពារជាតិមាតុភូមិឱ្យមានសុខសន្តិភាព។ .jpg)


.jpg)
.jpg)
.jpg)









.jpg)









