Home Blog Page 50

អាមេរិកសម្រេចដាក់ទណ្ឌកម្មលើ លោក កុក អាន និងស្ថាប័នពាក់ព័ន្ធចំនួន​២៨ រូបទៀត

0

ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក បានសម្រេចដាក់ទណ្ឌកម្មដោយការបង្កកទ្រព្យសម្បត្តិដេលមាននៅសហរដ្ឋអាមេរិកទាំងអស់របស់ លោក កុក អាន ព្រមទាំងបុគ្គល និងស្ថាប័នពាក់ព័ន្ធចំនួន ២៨ នាក់ ជុំវិញសំណុំរឿងបោកប្រាស់តាមអ៊ីនធឺណិតទ្រង់ទ្រាយធំ ដែលបង្កជាការខាតបង់ទ្រព្យសម្បត្តិរបស់ជនជាតិអាមេរិកអស់រាប់ពាន់លានដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWy02EuJ2hkyLyNL3FNWGyjM0gQabjGaTmBN1jwUflDUeFzK2CGlLxSJeSDYVuDcns4fGcbFbEe8ULl3zuoyCL1J72WMzJ-6IKK3ijXFuOTrHiF6Uyhxf3bczy-Fucq_BV8u6K-YpUokt8QE1ShkvLhSOEvdSk8l73xwA3Q9C-Fu6rjU5bxJZsaUABbGz9/s808/photo_2026-04-24_11-21-13%20(2).jpg
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែមេសា នេះបានឲ្យដឹងថា លោក កុក អាន និងសហការីរបស់លោក បានដំណើរការ និងទទួលផលចំណេញពីទីតាំងឆបោក ដែលមានគោលដៅលើពលរដ្ឋអាមេរិក ហើយជាញឹកញាប់ ប្រើប្រាស់ជនរងគ្រោះពីការជួញដូរមនុស្ស ដែលត្រូវបង្ខំឱ្យប្រព្រឹត្តអំពើខុសច្បាប់ ក្រោមការគំរាមកំហែងនៃអំពើហិង្សា ដូចដែលបានកត់ត្រា ក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្ស (TIP Report) របស់ក្រសួងការបរទេសអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmPfPM57YJxE0rXYYnANJPicCbHxx19BHhY82awesFRE_BXqXyFDmiUJsFaG_NwA_uzC8byQa1V1AcaPDaGkAjq-fK2mcgZZ4eXlrEyKQslKC6Bi_2HJcZz88kZF82MJpE88gkqCQGlw-E1pLwojsOB9M8GTMS6mcg7V32vvDmUPejKcCnO1HkVxd37Fi6/s450/photo_2026-04-24_11-21-13%20(3).jpg

ជាការឆ្លើយតប ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគារសហរដ្ឋអាមេរិកនៅថ្ងៃនេះបានដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាកម្ពុជា លោក កុក អាន និងបុគ្គល និងអង្គភាពពាក់ព័ន្ធចំនួន 28 នាក់។ សកម្មភាពនេះត្រូវបានធ្វើឡើងរួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដោយ FBI សេវាសម្ងាត់សហរដ្ឋអាមេរិក និងកងកម្លាំងវាយប្រហារមជ្ឈមណ្ឌលឆបោករបស់ក្រសួងយុត្តិធម៌។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-udUbnDwv24Bsmg65c3l9vcw1x-8XA0SDIDYIS0LzJl2hDlxfW-0FRDCK8Ze5WuuWBbNFR5N1489WPKPU3hXLWcMoy7-xiG2kJD9xBavPzcoLsGYkjSRloKTpaAXawyiK7SdTNoezFsz4JDBD3OSCOQDBYdc1PXIIOANHPC3wRL9MVRJnj_sK678FQ_Aj/s1280/photo_2026-04-24_11-21-13.jpg
គួរជម្រាបថា ទណ្ឌកម្មទាំងនេះធ្វើឡើងដើម្បីការពារជនជាតិអាមេរិក និងប្រាក់សន្សំដែលរកបានដោយលំបាកពីការគំរាមកំហែងដ៏រីករាលដាលនៃប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត ដោយរំខានដល់សមត្ថភាពរបស់បណ្តាញឧក្រិដ្ឋជនក្នុងការបន្តការក្លែងបន្លំទ្រង់ទ្រាយធំដោយប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ និងការរំលោភបំពានរាងកាយ និងផ្លូវភេទ។ បើតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅឆ្នាំ 2024 ជនជាតិអាមេរិកបានខាតបង់យ៉ាងហោចណាស់ 10 ពាន់លានដុល្លារដោយសារប្រតិបត្តិការបោកប្រាស់នៅអាស៊ីអាគ្នេយ៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBK9hbJADzgmG6RC-3s59TPLOzjfb5Mc7xfL6InhX0NZZRC3P5oPCJ0P7cBULvTYSA4oNQqvBTtmWO8eVd_Uj9G3wmlLpalQV4RgfOpXMjoCMgznZQb0j1ZxQItlwcUoeIalw96tEKU0DBWP4tq9aajdwERAgLCPpKzEFVmdiLrJeYScTk3UyLXoFeV-Ii/s1280/photo_2026-04-24_11-21-14.jpg

សូមបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ ក្រសួងរតនាគារអាមេរិកក៏ធ្លាប់បានដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាម្នាក់ទៀតគឺលោក លី យ៉ុងផាត់ (Ly Yong Phat) ក្រោមបទចោទប្រកាន់ស្រដៀងគ្នានេះពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឆបោកនៅ O-Smach Resort ផងដែរ៕

តើការលុបចោល MOU ២០០១ ពីសំណាក់ភាគីថៃអាចបង្កផលប៉ះពាល់អ្វីខ្លះដល់កម្ពុជា?

0

ការសម្រេចចិត្តរបស់រដ្ឋាភិបាលថៃក្នុងការលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ (ឬ MOU 44) ស្តីពីតំបន់ដែនសមុទ្រត្រួតគ្នាជាមួយកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលអាចនាំឱ្យមានផលវិបាកជាច្រើនដល់ទំនាក់ទំនងទ្វេភាគី និងការអភិវឌ្ឍធនធានធម្មជាតិ។ ក្នុងនោះសំណួរធំបំផុតអំពីការលុបចោល MOU នេះត្រូវបានចោទសួរថា តើវានឹងបង្កឲ្យមានផលប៉ះពាល់អ្វីខ្លះដល់កម្ពុជា?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRan4n-qfDdoa2vx1n1xTcBH-Wq4sXlPcC8n6PKUzQKmHCWqjWJW0K_7_RCDf8JngTZD7pz_cYE-8xfrCh-gG58AcKdnr5gPxj4eoCG6TPH8C1yEqHowbZdaBFxwYQO0xtJ_pPTuT0_zOt6WaWPuYcmG6lD3pOUa-40mWb2DIi0gxi628hXuM2IeyWuTLL/s1200/photo_2026-04-24_10-09-32.jpg
យោងតាមការបកស្រាយរបស់មន្ត្រីជំនាញ និងការវិភាគរបស់អ្នកច្បាប់ដែលមានសមត្ថកិច្ចក្នុងការវាយតម្លៃលើស្ថានភាពព្រំដែនកម្ពុជា-ថៃ ការសម្រេចលុបចោល MOU ឆ្នាំ២០០១ (MOU 44) ជាឯកតោភាគីរបស់ប្រទេសថៃ នឹងបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងដល់កម្ពុជាលើផ្នែកសំខាន់ៗចំនួន ៥ ក្នុងនោះរួមមាន៖

១. ការបាត់បង់ឱកាសសេដ្ឋកិច្ចពីធនធានថាមពល៖ MOU នេះគឺជាក្របខ័ណ្ឌការងារតែមួយគត់សម្រាប់ការចរចាទាញយកធនធានប្រេង និងឧស្ម័ននៅក្នុង “តំបន់ត្រួតគ្នា” (OCA)។ ប្រសិនបើវាត្រូវបានលុបចោល កម្ពុជានឹងមិនអាចទាញយកធនធានដែលមានតម្លៃមហាសាលទាំងនេះមកអភិវឌ្ឍប្រទេសបានឡើយ ដោយសារគ្មានកិច្ចព្រមព្រៀងចរចារួមគ្នា។
២. ការបង្កើត “ចន្លោះប្រហោងផ្លូវច្បាប់” និងភាពមិនច្បាស់លាស់៖ ការលុបចោលនេះនឹងបំផ្លាញយន្តការផ្លូវការសម្រាប់ដោះស្រាយជម្លោះដែនសមុទ្រដោយសន្តិវិធី។ វានឹងធ្វើឱ្យមានភាពមិនច្បាស់លាស់កាន់តែខ្លាំងលើការកំណត់ព្រំដែនសមុទ្រ ដែលនាំឱ្យការចរចានៅពេលអនាគតកាន់តែស្មុគស្មាញ និងតានតឹងជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqcIIrMhx9edIQ-yShzeaIPYUynQfYoQmjsOsR_yuRMf2jUkDKBzMEQkYhSNY3UJxHTVUTjKaT2xhUCbAh5GGGAfM-zTAJbYQGQYAnu1XSn7QzX6eVbLk1G8iQNh-hXPzHVmr8llZRlQTL5NjcmhYMkSxDkyF0ULyqXteF9JcHaotKCRXJu-WNYm9BHrjp/s1280/photo_2026-04-24_10-09-42%20(4).jpg
៣. ហានិភ័យនៃជម្លោះ និងការប៉ះទង្គិចយោធា៖ អ្នកវិភាគព្រមានថា នៅពេលដែលគ្មានក្របខ័ណ្ឌច្បាប់គ្រប់គ្រង វាអាចនាំឱ្យមានការកើនឡើងនូវការប៉ះទង្គិចតូចៗនៅតាមសមុទ្រ ដូចជាជម្លោះលើការល្បាតដែនទឹក ឬការនេសាទ។ ក្នុងករណីធ្ងន់ធ្ងរ វាអាចវិវត្តទៅជាការប្រឈមមុខដាក់គ្នាផ្នែកយោធា ឬការឈ្លានពានដូចករណីព្រំដែនគោក។
៤. ផលប៉ះពាល់ដល់ពាណិជ្ជកម្ម និងទេសចរណ៍តាមព្រំដែន៖ ភាពតានតឹងផ្នែកនយោបាយដែលកើតចេញពីការលុបចោល MOU អាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ និងលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ។ ការបិទច្រកព្រំដែន ឬការរឹតបន្តឹងការធ្វើដំណើរអាចកើតមានឡើង ប្រសិនបើសន្តិសុខតាមព្រំដែនកាន់តែយ៉ាប់យ៉ឺន។
៥. ការបង្ខំឱ្យកម្ពុជាប្តឹងទៅតុលាការអន្តរជាតិ៖ កម្ពុជាអាចនឹងត្រូវបង្ខំចិត្តស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នអន្តរជាតិ ដូចជាតុលាការ ICJ ឬអង្គការសហប្រជាជាតិ ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។ ដំណើរការផ្លូវច្បាប់អន្តរជាតិនេះអាចអូសបន្លាយពេលរាប់សិបឆ្នាំ និងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែល្អក់កករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyaV_OSEb5YzzOM4WLr4QBDCakWsHYpUsHjwDMlD6kIFOUIA_Sp0bjSExGbcQ4gGArOtw0_yDTCfu-YXmDfqLJBFKCH1ET97yTNKLoBADA7XmJ81-fG3jMiSHwJdPnhfUe7bbEeOYhYtcKWW4hYoGMMfc9S7fsKzhc8jaQO50vPvitJ0rU7-EGnTFLhW8Y/s1280/photo_2026-04-24_10-09-42.jpg

គួរជម្រាបថា របាយការណ៍ដែលបានជម្រាបជូនខាងលើនេះ គឺជាការចងក្រងចេញពីប្រភពព័ត៌មានផ្លូវការ និងសារព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗដែលទើបនឹងផ្សាយថ្មីៗ (គិតត្រឹមថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៦) រួមមាន៖ សេចក្តីថ្លែងការណ៍ផ្លូវការរបស់រដ្ឋាភិបាលកម្ពុជា ការវិភាគពីអ្នកជំនាញច្បាប់ និងភូមិសាស្ត្រនយោបាយកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVPKVINFFT2l9LmDGpkVwM6oVk-tCp5YBk0Ou7x9ITKyXnX3tHGVu60uV7JEz2larCFa_qf6Nudb-UX03BL7-1fhWqYLNiabD8UNTXfqGPvxurR7Ivl-gHeFOdX62mXsRjJsivN7jP6Oep1oatFSt1dBdvAVHXnR0nCgU4aa8WWfS75KUAti01xflHY_6l/s960/photo_2026-04-24_10-09-42%20(2).jpg

ដោយឡែក ចំពោះការឆ្លើយតបរបស់រដ្ឋាភិបាលកម្ពុជា គឺកម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការលុបចោលដោយឯកតោភាគីនេះទេ និងចាត់ទុកថា MOU ឆ្នាំ២០០១ នៅតែជាមូលដ្ឋានច្បាប់អន្តរជាតិដែលមានសុពលភាពសម្រាប់ប្រទេសទាំងពីរ។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ការលុបចោល MOU នេះដោយឯកតោភាគីពីសំណាក់ថៃ គឺជាការរំលោភលើ អនុសញ្ញាទីក្រុងវីយែនឆ្នាំ ១៩៦៩ ស្តីពីច្បាប់សន្ធិសញ្ញា។ ហើយតាមផ្លូវច្បាប់ MOU នេះនៅតែមានសុពលភាពរហូតទាល់តែគោលបំណងនៃកិច្ចព្រមព្រៀងត្រូវបានសម្រេចទាំងស្រុង៕

លីបង់ បាត់បង់ទឹកដី១០គីឡូម៉ែត្រ ទៅឱ្យអុីស្រាអែល ក្រោយបទឈប់បាញ់ចូលជាធរមាន

0

បន្ទាប់ពីបទឈប់បាញ់រយៈពេល៣សប្តាហ៍រវាងអុីស្រាអែល និងលីបង់ បានចូលជាធរមាន ស្រាប់តែអុីស្រាអែលបានបញ្ចេញផែនទីថ្មី ដោយមានទឹកដី ដែលទើបតែឈ្លានពានបានពីប្រទេសលីបង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2wIs2aVUJSBnRjrEB2qTUSbjWIczHoMl6f2pYi_pGPpLXcrB1ZlMRtIHXGlfuYDPyoT1XccVwvuZltLJfELo0bwsSs6qUd5451P6dpIKY_1HYw608EjVqLe5KYEAMkAoaLyD9wkj1q_MyX2brVH9Y_HXgP7d6UQ24HXGDBBR0pgXYfWDobVD-Xso2Btjq/s1280/image_2026-04-24_11-49-32%20(2).png
គិតត្រឹមចុងខែមេសាឆ្នាំ២០២៦នេះ អ៊ីស្រាអែលបានគ្រប់គ្រងទឹកដីប្រទេសលីបង់ ជាង១០គីឡូម៉ែត្រ នៅភាគខាងជើង ឬប្រហែល៦ភាគនៃទឹកដីលីបង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF_31W3NJp3awnaixKqJelszK9ooG1v1zPuHvOVVMWYkTtklpNmHrWoo1gmLCg0K-tJRB_DZ4wWtG2eGIRR6Bl2z_Dw6DW3VXPYf7mq3Q6u5ITWkt9niWyRUtZZL9so9pB-UjJp9RgBIDlykHUjGyoWFJSyDOxLf4LVKCBXuX0Y35J4P0xchyphenhyphenMESmiMAhT/s1920/image_2026-04-24_11-49-31.png

ទឹកដីនេះ លាតសន្ធឹងពីឆ្នេរសមុទ្រមេឌីទែរ៉ាណេ ដល់តំបន់ភ្នំហឺម៉ុន ដែលរដ្ឋាភិបាលអុីស្រាអែល តែងចិញ្ចឹមចង់បាន ដោយលើហេតុផលថា ដើម្បីការពារការគំរាមកំហែង ពីសំណាកក្រុមហេសបូឡា មកលើតំបន់ភាគខាងជើងប្រទេសអ៊ីស្រាអែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwYDaH260wMl91NK5UpIf2TdzHxsnudYyVwkJ89bK8Y8zdAvCQCTvo8r9bUblRqoYhB2hjknbmvtdDaH2CmyJiOz2yCdGJAvSiyvpBaxI6IFapJhgiz85DIAUJAqZx7nwaKbGgRRJmnvpJg0bEMxoNRdTNSECrag6tJR1gWn5UYJDaP7ZP4b8yMMPO0eNA/s1140/image_2026-04-24_11-49-33.png

ប្រទេសលីបង់ និងហេសបូឡាហ៍ បានច្រានចោល និងថ្កោលទោសទង្វើនេះ ដោយចាត់ទុកថាជាការឈ្លានពានដោយខុសច្បាប់ និងរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij4BLV5NH1AYuCR4ynFhRnLZSupERsPUhTemh2Htanr30JOUkSfyy2veNz6iI4pGhN2nOlvPB0ZNIejCijEBftQ6kGbFpLjJmpHhI31JiAwWQbjoKVLJYYtq2gfdMeTVEy-NGXpB_uwr9wOdl1FeadOYkjnChCw5SQfgt7gGson67eD3u49xRbSN9dbf_3/s800/image_2026-04-24_11-49-40.png

គួរបញ្ជាក់ថា អុីស្រាអែល តែងតែចង់កម្ទេចប្រទេសលីបង់ និងហេសបូឡាហ៍ ដោយចាត់ទុកជាក្រុមភេវរករ៕

ជំងឺឆ្លងដ៏កាចសាហាវ កំពុងវាយប្រហារ និងឆក់យកជីវិតពលរដ្ឋថៃ

0

ក្នុងចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៦ ប្រទេសថៃ បានទទួលរងការវាយប្រហារពីជំងឺមេល្យូអីដូស (Melioidosis) ដែលបានបង្កឡើងចំនួន៧៣២ ករណី និងមានអ្នកស្លាប់រហូតដល់២៣នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtbcTMmL1PAo8nXWhew1bjuD-lcroAkue0RDmFYjYFe3KZ92vRns5VD9OdfQ_ATb1LyQvzxKdzru9WwLVbx7_YsQs98Dew5sbiuuMwlE8juv1lLTBTXA2FUlKbCQLfmCYbh_VC2qDfvtYNInjCghDSlMeB_EIMdXEvgKVx3c-7eEcTHMAvHMCWCrVuQVwX/s1106/image_2026-04-24_11-51-07.png

ជំងឺនេះ កំពុងវាយលុកនៅភាគឦសានប្រទេសថៃ ដោយភាគច្រើនចម្លងទៅអ្នកដែលមានវ័យលើសពី៥០ ឆ្នាំ ឬអ្នកមានជំងឺប្រចាំកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmel7b6StbIz6tCCOs6hDedJLgsA5wVnX6et8KRMIQZTTObZsMf2ocOoE9zdQLWr9XEHaR4DcxwjIy-UmvOuLHRdroLij42JohDdXbAProAi-INVPMQ-cUWbmavi2a8-HsQZyrqj72tdTP-lZ6d58vHPZ0klH2OHrxqO4BzrLUIyfVGggryz82Hz7EoVI-/s1200/image_2026-04-24_11-51-06.png

ជំងឺនេះបង្កឡើងដោយបាក់តេរីក្នុងដី និងទឹក ដោយឆ្លងចូលរាងកាយតាមរយៈមុខរបួស និងការដកដង្ហើមឬការទទួលទានទឹកមិនស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU-OFBQtIUfnyF3ar_S9qPz8Ce_6eoDS-e_foErhPkUWwnHXK2dtQKro2Daw_PnzE5HNHCBb5gTy-i3XQZIRl5zzoMSe5LE7DVtAtIq4hmP3XgHl0a5SkFelNLft0Aj62WmawVoMxalwM-M_WedcKOaFpClAVtftnM273U6Vn_NK9vxq038cQ7hLqXebiv/s500/image_2026-04-24_11-51-06%20(2).png

នៅទូទាំងពិភពលោក ជំងឺ មេល្យូអីដូស (Melioidosis) កើតឡើង១៦៥ ០០០ករណី ដែលបណ្តាលអោយអ្នកជំងឺស្លាប់ ៨៩០០០ នាក់ជារៀងរាល់ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi37FllwkwWwTu0Y-zCc_KcxqSuPnBRWyehpM20XBlZXbToHEypfv-MbNAuiMgRWZEysz0S6IIPXkHQBYGTQ_dYXme93E9M6PIJK0-DTok1tFLwoZQnG_dYm4NIYt-QWB2RphaYvubDMn1DkZaGlnMeJ9nfvNjzbp0JqGN6ay2qnYFIL_f_jyZouvd6o437/s1400/image_2026-04-24_11-51-08.png

គួររំលឹកថាជំងឺមេល្យូអីដូស (Melioidosis) ជាជំងឺឆ្លងដ៏កាចសាហាវ ដែលតែងតែរីករាលដាលនៅក្នុងតំបន់ត្រូពិច ជាពិសេសតំបន់អាស៊ីអាគ្នេយ៍ និងភាគខាងជើងនៃប្រទេសអូស្ត្រាលី៕

ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាថា សារព័ត៌មានអន្តរជាតិមានភាពលំអៀងទៅរកប្រទេសថៃ

0

ច្រើនដងពេកដែលឃើញប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយចំនួន ចុះផ្សាយអត្ថបទវា.យប្រហារកម្ពុជាដោយមិនសមទំនង លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា បានលើកឡើងថា សារព័ត៌មានអន្តរជាតិទាំងនោះមានភាពលំអៀងទៅរកប្រទេសថៃ ព្រោះស្ថាប័នព័ត៌មានភាគច្រើនមានមូលដ្ឋាននៅទីក្រុងបាងកក (ឬសិង្ហបុរី) ដែលយកប្រភពព័ត៌មានពីប្រទេសថៃ និងស្ទើរតែគ្មានសំឡេងរបស់កម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwLeQgZKePGi6nTBUM9q6owIhuO3QTEdBY0bQgPzCkCyLQamh6PWt3ARMpd_7VXoxD_LQY_NgWoEYWNQOBDm5BjVit9hJ_Gpq0KBfUVowNrZeho5kObwgd_iXpW3ykXDqfY_9bdJnDeyqLwxrDhbbvJHekToqClOr9RZW_tZadWf7SUpCfZHpS5GmrSXfC/s1280/photo_2026-04-23_15-49-52%20(2).jpg
យោងតាមសំណេរដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការ នាថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែមេសា លោក Casey Barnett បានបង្ហាញការខកចិត្តរបស់ខ្លួនយ៉ាងដូច្នេះថា សារព័ត៌មានអន្តរជាតិមានភាពលំអៀងទៅរកប្រទេសថៃក្នុងការផ្សាយព័ត៌មានអំពីការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា។ លោកបន្តថា ស្ថាប័នព័ត៌មានភាគច្រើនមានមូលដ្ឋាននៅទីក្រុងបាងកក (ឬសិង្ហបុរី) ដែលហ៊ុព័ទ្ធដោយប្រភពព័ត៌មានថៃ និងស្ទើរតែគ្មានសំឡេងរបស់កម្ពុជាទាល់តែសោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEfFRWWlQ25pt8mDyiCdL106CMHxjO8q6Mjpq6HX91jWYHmHk8RhGj3NLgBVkYp1BtKnAdJfiFk2RIlSXMe_3iEoqr-UlhzhPmUB6-5jTHVY40_QAL9LtV0i5BhADwry-3894XZRwkG1PGxsLry4l1n7GqGRGEL6Kfz9VuSUk_0XHOL7J7hTPEe_pFgFR2/s1000/photo_2026-04-23_15-49-52%20(3).jpg
បន្ថែមលើនោះ លោក Casey Barnett បានផ្ដល់ជាយោបល់ថា ដើម្បីទាក់ទាញអ្នកកាសែតបរទេសមកកម្ពុជា កម្ពុជាអាចពិចារណាឡើងវិញអំពីបទប្បញ្ញត្តិស្តីពីការផ្តល់អាជ្ញាប័ណ្ណអ្នកកាសែត។ លោកបានលើកឡើងពីសហរដ្ឋអាមេរិក ដែលជាប្រទេសមួយមិនមានតម្រូវការផ្តល់អាជ្ញាប័ណ្ណអ្នកកាសែតទាល់តែសោះ ដូច្នេះហើយទើបនោះជាហេតុផលមួយ ដែលសហរដ្ឋអាមេរិកអាចគ្របដណ្ដប់លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាសកល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9p43QLk1Hhf-gbDID7UhCMcAJD7sythyphenhyphenAIcH0Row7zp_X1-kYhU3SC_fo889rfR8SmqtRxvpct9_bRSWgImGhVkZNtO9ZK44X9hc0h0U88992EzV1HFjdyJ88rhVOMwxrPbR9gXLkFoR-QJrxYTGDF4LrSeTkj4B5nGirbP_dajMOr8zG2ALPy6bnagvF/s1061/photo_2026-04-23_15-49-52%20(4).jpg
គួរជម្រាបថា ការលើកឡើងរបស់ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាដូចខាងលើនេះ ធ្វើឡើងក្រោយការចុះផ្សាយអត្ថបទមួយរបស់កាសែត The Wall Street Journal ដែលហៅឈ្មោះប្រទេសកម្ពុជាថា “Scambodia” បង្កឲ្យមានភាពចម្រូងចម្រាស់យ៉ាងខ្លាំង។ កម្ពុជាចាត់ទុកការចុះផ្សាយអត្ថបទរបៀបនេះ ថាជាទង្វើខ្វះនូវវិជ្ជាជីវៈនិងក្រមសីលធម៌សារព័ត៌មាន ដែលអាចនាំឱ្យមានការយល់ច្រឡំ ការរើសអើង ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ សេចក្តីថ្លៃថ្នូរ និងកិត្តិយសប្រទេស និងប្រជាជនកម្ពុជា ជិត១៨លាននាក់ ដែលត្រូវបានធានាការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicj7GcMBKCLUN64-QYcvvEE9yGI70rs-jngD4DgCjBYguCsMsJYgG1i-FviKvoR6oCZGvvc2Pzr1iRo_PZLuP9OezbDBWfhtzGirvo6OMTys_TWYsKScujXVMaK0E1wQeACOy0iUFlReom5okMF1vp-T4ybhUI1pXtOROiKM0KYG45-9ZoVNKZgj12S7St/s960/photo_2026-04-23_15-49-52.jpg
ដោយមើលឃើញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកិត្តិយស និងសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រទេសនិងប្រជាជនកម្ពុជាដូចនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានស្នើទៅកាន់ The Wall Street Journal ឲ្យ៖ លុបពាក្យ “Scambodia” ចេញពីអត្ថបទរបស់ខ្លួនជាបន្ទាន់, ចេញការកែតម្រូវ ឬការបំភ្លឺ ដែលឆ្លុះបញ្ចាំងពីការរាយការណ៍ដែលត្រឹមត្រូវ និងមានតុល្យភាព, ជៀសវាងការប្រើប្រាស់ពាក្យពេចន៍ប្រមាថនៅក្នុងការផ្សាយនាពេលអនាគត, ធ្វើការសុំទោសជាផ្លូវការចំពោះការប្រើប្រាស់ចំណងជើង និងកែសម្រួលចំណងជើងឡើងវិញ ដើម្បីឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ មានតុល្យភាព និងមិនធ្វើឱ្យមានការរើសអើងនៅក្នុងបញ្ហានេះ៕

ច្បាប់ «កាតព្វកិច្ចយោធា» នឹងត្រូវដាក់ឱ្យអនុវត្តជាប្រញាប់សម្រាប់យុវជនខ្មែរទាំងពីរភេទ

0

ត្រៀមខ្លួនហើយឬនៅ? រដ្ឋាភិបាលបានអនុម័តច្បាប់កាតព្វកិច្ចយោធា ដោយនឹងត្រូវប្រកាសជាការប្រញាប់សម្រាប់យុវជនខ្មែរដែលមានអាយុចាប់ពី១៨-២៥ឆ្នាំ ត្រូវចូលបំពេញកាតព្វកិច្ចយោធាដោយស្វ័យប្រវត្តិ ខណៈពលរដ្ឋជាស្រ្តីត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHsclDzMyfYL62CYUWJkg1PKL2YipeEhnPFl60HBzYRb5oVKzqQKDVMAUCvXv3isgDcn4q2lFJd1UeglyL7vS7Uk4E4YuQU3f_CO07jie-zpjSCcIzNsLb7Sgr6dlDt_HXIoOEZJR86ZW1KuMa_U5wUfc38tIdpdfdN4PrCU7YGZcbIiwOiRTeK17LBmye/s1280/photo_2026-04-24_08-39-10%20(2).jpg

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះ មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្ត មាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់អំពីវិធាននៃការអនុវត្ត កាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយស ដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និង ការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការរបស់ ប្រទេសជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg5TbJvR6VyS5w_YVo_NcEY9tJ5Iw4zWXTFq7Z5V6vBmtDnnBGwETDBKZhMD4VQdGwhvDpQJzIb33VqjyMI2aLRJu1oNZOnAe2aSxNUoTsMuBRDxCjPpHkHkRlq9t56rH80lzAu3silPKPCYR4uT_GVq8ZxDM4Ad4uq4UpCsfc9AgdMxkhSDydCxQ22LFt/s900/photo_2026-04-24_08-39-09.jpg

សេចក្តីព្រាងច្បាប់នេះ នឹងមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប មានអាយុចាប់ពី១៨ (ដប់ប្រាំបី)ឆ្នាំ ដល់ ២៥(ម្ភៃប្រាំ)ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ ដោយឡែក ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPOJt3i6J1Wtp1uqzmAVk2TyqI_SxhXyUUxVZJ3lDL_hLdo4b6yGG7Egyxeh_cL7J3Cuhea1fkvmTXnNGjAOBvfwVDLocY6juxPD8okophjJqlG98lc8LHnnqKX1yl46OvW-A6XlBbcCSonrlWtIm4iUhLlAei6UaixYzTGCSnG7a26YmzM1pgy7gnehHE/s768/photo_2026-04-24_08-39-10.jpg
គួររំលឹកថាដែរថា កន្លងមកព្រះរាជាណាចក្រកម្ពុជា មានច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលត្រូវបានប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/១២០៦/០៣០ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។ ប៉ុន្តែច្បាប់ស្តីពីកាតព្វកិច្ចយោធាឆ្នាំ២០០៦ ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយក្នុងពេលបច្ចុប្បន្ន និងអនាគត ដែលតម្រូវឱ្យមានការរៀបចំច្បាប់នេះជាថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV0HatBYjRZTqdHvnzmq5Sjd7c_-71RwipAMn5824DYKf8L0aNj28LAUc3WBdY4yFlWfFh04vDbdkDbmWzJkd9ouIDcKqMfmu598r0gW1-RP71TjThRN_SD7H3MVkxzqk3q0BpHjU8ciLxNmORRg7F-D_hg36koG5t1W989E_slusShNPRwoRYw2c2yzWP/s1280/photo_2026-04-24_08-39-08.jpg
ក្នុងនោះដែរ បើតាមប្រសាសន៍របស់សម្ដេច ហ៊ុន ម៉ាណែត កន្លងមកធ្លាប់បានចាត់ទុកថា ច្បាប់ស្ដីពីកាតព្វកិច្ចយោធា គឺជាផ្នែកមួយនៃការកសាងកម្លាំងទ័ពនៅកម្ពុជា ដែលនឹងជួយឱ្យមានយោធិនគ្រប់គ្រាន់សម្រាប់បំពេញការងារ និងជួយកសាងកម្លាំងធនធានដែលមានវិន័យចូលក្នុងសង្គមផងដែរ៕

កោះពស់ បើកឱ្យភ្ញៀវទេសចរចូលកម្សាន្ត ក្រោយបិទអស់១៥ឆ្នាំ

0

កោះពស់ ជាកោះមួយដែលត្រូវបានក្រុមហ៊ុនឯកជនទទួលសិទ្ធវិនយោគ ដោយការចូលទស្សនានៅលើកោះនេះ ហាក់មានការរឹតត្បិត និងធ្លាវ់មានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា៖”កោះពស់ ត្រូវបានលក់ឱ្យមហាសេដ្ឋីរុស្សុីជាយូរណាស់មកហើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2fAt9EE9WrC8ZT3dNw-18zIVcXM1izs1Ai9lgKEuv9CROy-KKwquu0AxHf0Sp_UAH2go3F7cQ_UEANdvvRB03a7-XdypJ8O6n1QnDIHx5o_yUMFlqSSltzw1bhf7ZfTjaSs6ZfVaripknoHLSVddJjLnWegjeOZhBdvOdHHpF7LsUr-N7nSbq9mvrTIeZ/s1500/image_2026-04-23_16-36-24.png
កោះនេះ ធ្លាប់បើកជាបណ្តោះអាសន្នលើកចុងក្រោយ ក្នុងអំឡុងបុណ្យឆ្លងឆ្នាំសាកល ឆ្នាំ២០១១-២០១២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlPPhRxc_anz3qBlXasXXwiD_VQZ2xvxRrec9hGw1074CJjdjlmAZwyK6PNE6sqoWDrqkGbtDaaGYfq5Kta9-a5Dgesnwj8RQE1krcrj3__NfyHQYqZ4NVNlta-Q51HiqIfBr7S0Movp-C1p3UuQXG8UQehhuL77Djy5AizDyysEt6x07qJfuem4wf8P9I/s780/image_2026-04-23_16-36-22.png

ក្នុងអំឡុងបុណ្យចូលឆ្នាំប្រពៃណីខ្មែរកន្លងទៅនេះ ក្រុមហ៊ុនកោះពស់ ខេមបូឌា អ៊ិនវេសមេន គ្រុប អិលធីឌី បានបើកអនុញ្ញាតឱ្យសាធារណជនចូលកម្សាន្តជាលើកដំបូងក្នុងរយៈពេល១៥ឆ្នាំ។
សម្រស់ឆ្នេរខ្សាច់នៅលើកោះនេះ ហាក់មានពណ៌ក្រហម មិនទាន់សស្អាតដូចឆ្នេរអូឈើទាលនៅឡើយនោះទេ។ ភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅលើកោះនេះត្រូវបង់ថ្លៃចំណត២មុឺនរៀលសម្រាប់រថយន្ត និង៨ពាន់រៀលសម្រាប់ម៉ូតូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdDOViIb2alQrw5JuYyFSGZ1q36u3x_N0uvTRkAqm5YpnMpFgBrKIWUlkH3njWIIe8Q-jpkAWe3aoIe9S74JhljlOcL82AgQ7MW9hJOYPrdG2fcQ-8ekyH20fbFLac0005N3VUozQld5k-X-r7ILB9tqNAObD2K8yMz8OsFnGkCoTHFCehSbZd8DNi5YOo/s1280/image_2026-04-23_16-36-23%20(2).png
សម្រសប់ការបើកចូលទស្សនានេះ ខាងក្រុមហ៊ុនកោះពស់ មិនទាន់បញ្ជាក់ច្បាស់ថានឹងបើកឱ្យចូលទស្សនារហូតឬក៏យ៉ាងណានៅឡើយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiie3SpjfWbRWPWWBWE_QyYXQJTSgOh4lxRGda-B-49bxV34IbGgWYooIMuWYoM2frDPj4IpyFD8A7qMT7OXE5MO03JvJ-kskV1dg8FFcc1lDQAge0g10em0Hm5bgBUErO0I1KXLAspSUQOzeD0mMHM9edeXl5-heAtiIH44r1NUXDATDu9Eu8_QXNZUayr/s1024/image_2026-04-23_16-36-23.png

គួរបញ្ជាក់ថា កោះពស់ ជាកោះដែលនៅជិតជាងក្នុងខេត្តព្រះសីហនុ ពោលមានមានចម្ងាយប្រហែល៨គីឡូម៉ែត្រពីរង្វង់មូលតោពីរ៕

 

ថៃធ្វើបាតុក.ម្មនៅមុខស្ថានទូតអាមេរិកទាមទារឱ្យ Trump បញ្ចប់សង្គ្រា.មជាមួយអ៊ីរ៉ង់

0

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ មេដឹកនាំបណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ បានដឹកនាំពលរដ្ឋថៃមួយក្រុមធ្វើបាតុកម្មមុខស្ថានទូតអាមេរិកនៅទីក្រុងបាងកក ដោយទាមទារឱ្យលោកប្រធានាធិបតី Donald Trump បញ្ចប់សង្គ្រា.មជាមួយអ៊ីរ៉ង់ដោយឥតលក្ខខណ្ឌជាបន្ទាន់ និងងាកមកចរចាបើកច្រកសមុទ្រ Hormuz ពីព្រោះសង្គ្រា.មធ្វើឱ្យពិភពលោក រួមទាំងប្រទេសថៃ មានវិបត្តិថាមពល និងប្រេងឥន្ធនៈ ។ មេដឹកនាំបាតុក.ម្មបានអានសេចក្តីថ្លែងការណ៍នៅមុខស្ថានទូតអាមេរិក និងគ្មានអំពើហិ.ង្សាណាមួយកើតឡើងទេ ដោយសារមានកម្លាំងសមត្ថកិច្ចជាច្រើននាក់រៀបចំសណ្តាប់ធ្នាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUHOy8qj8362EVFPqHSaHNk4MeYzkPgGYxeB5cFOn7Chbv0UGXvqej2WJUoVc833n1NGbl-NsZCID4MrbO3shppDZ_wR8moHubdXBcucXx2Ch5tBnIwxrPiOr4gnXS7-sVwSDtIBcBLDTOflUxbRizE6fNW4MhPyB08163ojPSVVQXm1QKBFWKqgDwM5-K/s1280/photo_2026-04-23_16-48-20.jpg
មេដឹកនាំបណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ បានអានលិខិតនៅមុខស្ថានទូតអាមេរិក ដែលមានខ្លឹមសារថា តាំងពីលោកប្រធានាធិបតី Trump ឡើងកាន់តំណែងអាណត្តិទី២ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បង្កឱ្យមានការល្មើសទំនាក់ទំនងអន្តរជាតិកើតឡើងជាច្រើន ដោយពួកគេចោទប្រកាន់លោក Trump ដាក់សម្ពាធលើប្រទេសផ្សេងៗតាមរយៈការដំឡើងពន្ធទំនិញបណ្តាលឱ្យមានសង្គ្រាមពាណិជ្ជកម្ម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh35vYpvZ3bBTL5zLFZ165EKNw1yWo5c312UfMY3sloCUrJWQHIGn7GeYRCEAk0hpJKm1k9PkDYE7MnS00u5ZXmf7Y1nOBS-18PT8dIJNCT1jLW5VfaL26_118zN-Jk7Mge-RD_0K8OcgGd53p5lR4i-3za6SgL-ktnUEUSODcMvvERRMfDPWY1OqJUzbMS/s1280/photo_2026-04-23_16-48-22.jpg
ពួកគេចោទប្រកាន់ទៀតថា លោក Trump បានប្រើប្រាស់ឥទ្ធិពលលើប្រទេសផ្សេង ដូចជា ៖ វេណេស៊ុយអេឡា ព្រមទាំងសហការជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ បណ្តាលឱ្យមេដឹកនាំអ៊ីរ៉ង់ជាច្រើនរូបស្លាប់ រួមទាំងកូនសិស្សអ៊ីរ៉ង់១៤៧នាក់ទៀត ។ លើសពីនេះ សង្គ្រាមបង្កឡើងដោយអាមេរិក និងអ៊ីស្រាអែល ប៉ះពាល់ដល់ថាមពលលើពិភពលោក និងតម្លៃទំនិញឡើងថ្លៃ រួមទាំងទំនិញនៅប្រទេសថៃ ។ សូម្បីតែពលរដ្ឋអាមេរិកក៏មិនគាំទ្រឱ្យមេដឹកនាំពួកគេធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ដែរ បច្ចុប្បន្ន ពិភពលោក និងមនុស្សជាច្រើនបានរងផលប៉ះពាល់ដោយសារសង្គ្រាមនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD5Yjk6H2Y-StyGBdlIcQi1vkLJ-JYs1W-6Pk0P4igX-sPUzr4-VvsFDYXS2c9qwunGuMOaqnB9u5KoZb_JxJg1bGvC-JRNEIF8aujuUMSuTva-JxEh_2xj5ApJ8Wd18mmJHM-09yF8pHd0f6lc-hTix4u3JhuI1PWHWEv_tRhdmjAkTwwbEnOSWYhjW-K/s1280/photo_2026-04-23_16-48-18.jpg
បណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ ដែលតំណាងឱ្យពលរដ្ឋថៃរងនូវផលប៉ះពាល់ដោយសារសង្គ្រាម បានទាមទារឱ្យលោកប្រធានាធិបតី Trump និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu បញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ដោយគ្មានលក្ខខណ្ឌដើម្បីបញ្ចប់វិបត្តិថាមពលលើពិភពលោក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0uHqJ6djDwDyUQwtUywSFjAnLborXmSl8FCx39jES6yqjHbawWFZuKAVN4rVfM-aA-SZYXYVSaz759Y9FVdROdN1ko0lIvd222-KNCe9hyvIP8tzyqS5e3LUDmyPu_6Ttq-hBD1RPDSxphvrIqzPVcboh_ToTczEeTbFUwh4X_Fr76YLfVBVXsRsNti27/s1280/photo_2026-04-23_16-48-19.jpg

គួរបញ្ជាក់ថា ការធ្វើបាតុកម្មនេះគ្មានអំពើហិង្សាណាមួយកើតឡើងទេ ដោយសារមានកម្លាំងសមត្ថកិច្ចប្រមាណ៦០នាក់ ចុះមករៀបចំសណ្តាប់ធ្នាប់ ព្រមទាំងគ្រប់គ្រងចំនួនពលរដ្ឋចូលរួមបាតុកម្ម ៕

ឥណ្ឌូណេស៊ីចង់ធ្វើតាមអ៊ីរ៉ង់ ដោយឱ្យនាវាផ្សេងៗដែលឆ្លងកាត់ច្រកសមុទ្រ Malacca ត្រូវបង់ប្រាក់

0

បន្ទាប់ពីឃើញអ៊ីរ៉ង់ប្រកាសប្រមូលប្រាក់ពីនាវាដឹកប្រេងឥន្ធនៈ និងទំនិញផ្សេងៗដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ឥណ្ឌូណេស៊ីក៏ចង់ធ្វើតាមអ៊ីរ៉ង់ដែរ ដោយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ីលើកឡើងពីគំនិតតម្រូវឱ្យនាវាដែលឆ្លងកាត់ច្រកសមុទ្រ Malacca ត្រូវតែបង់ប្រាក់ ប៉ុន្តែក៏ផ្លាស់ប្តូរគំនិតនេះវិញ បន្ទាប់ពីម៉ាឡេស៊ី និងសិង្ហបុរី ជំទាស់ ដោយលើកយកហេតុផលកត្តាច្បាប់ និងទីតាំងភូមិសាស្ត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPbibrcbnP0MiVYnPiMVzWWLWenWbHT57ORh-kzwU6EvxBLXECwkMrFs3Vl-E19vrdeq8qDAuSkpmHKJpV1NIWdA5qttbBaRjPKLed9YHOeyftkdZQ2hyphenhyphenTgoyR54fKIokJEjKd1Yc4meQQmAZic-T2e6mkAzATwlTTZ9Uw9ZQ56OdapIgI8Diatx8FFP6d/s1280/photo_2026-04-24_08-31-16%20(3).jpg
វាបានក្លាយជាប្រធានបទថ្មីជជែកគ្នាក្នុងតំបន់ បន្ទាប់ពីឥណ្ឌូណេស៊ីមានគម្រោងប្រមូលប្រាក់ពីនាវាផ្សេងៗដែលឆ្លងកាត់ច្រកសមុទ្រ Malacca ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយរបស់ពិភពលោក ។ ម៉ាឡេស៊ី និងសិង្ហបុរី បានប្រឆាំងនឹងគំនិតនេះថា ឥណ្ឌូណេស៊ីមិនអាចប្រមូលប្រាក់ពីនាវាបានទេ ដោយសារវាពាក់ព័ន្ធនឹងកត្តាច្បាប់ និងនយោបាយអន្តរជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr8ZZR_wsQ1HVskgfMiTMW7h1Bw2OyHNCGXzgwjQDkF8dBs8KH004lrswbn2JveZC8AgCLjlkhxfmsBhaRhGCC7Qm2oTIOPPOU3o8BBeo0NptWXtrCSPTR8RUd_c1tXjCrCd4qFQ1jokA-tH-2rGZ2idQkHGLeCrRIUEvOiaUfR4hjVpLzaX3qEbJ9ZOR0/s1026/photo_2026-04-24_08-31-16.jpg
ការប្រមូលប្រាក់ពីនាវាឆ្លងកាត់ច្រកសមុទ្រ Malacca គឺជាការស្នើរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោក Purbaya Yudhi Sadewa ក្នុងអំឡុងពេលលោកចូលរួមសិក្ខាសាលានៅទីក្រុងហ្សាកាតា កាលពីថ្ងៃទី២២ ខែមេសា ។ លោកថា ឥណ្ឌូណេស៊ីគួរតែប្រើប្រាស់ប្រយោជន៍ពីច្រកសមុទ្រ Malacca ដែលជាទីតាំងថាមពល និងផ្លូវភ្ជាប់ពាណិជ្ជកម្មលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSkSQtvD05ByL5tZpRzPZDrspjdKpcbJTkRFTIjtX7zRcsFoT0zo7gzNJbeYxY9TLHCUm9jslPNZYFz1CBswsO2ifEfYOrVnX0DqI379bdC0hRWInE0YtbXqJfRPZkojjKbMFzOamWtZExdIa4cu5gamVZt9pCwdzX29-bxUismK4qvHLmRyc-vBK5S1Hq/s660/photo_2026-04-24_08-31-15%20(2).jpg

លោកបន្តថា នាវាជាច្រើនបានឆ្លងកាត់ច្រកសមុទ្រ Malacca ដោយគ្មានការបង់ប្រាក់ តើវាសមស្របដែរឬទេ ដែលនាវាទាំងនោះអាចឆ្លងកាត់ច្រកសមុទ្រដោយសេរី? លោកចង់ឱ្យឥណ្ឌូណេស៊ីប្រមូលប្រាក់ពីនាវាឆ្លងកាត់ ហើយនឹងយកប្រាក់ទៅបែងចែកជាមួយម៉ាឡេស៊ី និងសិង្ហបុរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdlQXqOVoT4tKPXK5euaFdGInb1i2j0kAelCx2I2RAKNVCxObkqJJ5yMuRzLhJzEoXSemQmx0VJcSPZ24ruicrWTloziYNptDsvYkkkz1AwJMzmqDyWYno41J7Fr1ECENC6i6F1ByCRX-TrY7CbE4eOhdoYdynJXYRPpWMXvusRKi9psOImGRPWRovKxPy/s1200/photo_2026-04-24_08-31-15%20(3).jpg

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ីបានលើកឡើងពីអ៊ីរ៉ង់ ដែលប្រកាសប្រមូលប្រាក់ពីនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ស្របពេលស្ថានការណ៍ថាមពលតានតឹងលើពិភពលោក ។ បន្ទាប់ពីឥណ្ឌូណេស៊ីចង់ប្រមូលប្រាក់ដូចអ៊ីរ៉ង់ ម៉ាឡេស៊ី និងសិង្ហបុរី ដែលជាមានព្រំដែនជាប់ច្រកសមុទ្រ Malacca បានជំទាស់យ៉ាងដាច់អលង្ការ ដោយសិង្ហបុរីថា នាវាប្រទេសនានាមានសិទ្ធិឆ្លងកាត់ច្រកសមុទ្រនេះ ហើយសិង្ហបុរីនឹងមិនសហការជាមួយឥណ្ឌូណេស៊ីទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCCQCkXJfgfvlPE1pD3cCeFPsm-yZtLtrijF2r0umRmjXdHHAwVGmd1ql4PDdsWnXn4CqyEte2LLxZqP87xaAObriYqsGAKu5Vxh01p1wGyhKj5_MvNHXCh8pRNgcNWQUjGUYaBJ1B4ayCZfNF2a1foWAYawtGn3jWjbOUMQT_DQ1OmMMPelkynSmJGE6V/s1280/photo_2026-04-24_08-31-15.jpg
រីឯម៉ាឡេស៊ីថា ការសម្រេចចិត្តណាមួយពាក់ព័ន្ធនឹងច្រកសមុទ្រ Malacca មិនអាចធ្វើជាឯកតោភាគីបានឡើយ និងត្រូវមានការយល់ព្រមពីគ្រប់ប្រទេសពាក់ព័ន្ធ ។ បន្ទាប់ពីប្រទេសទាំងពីរប្រឆាំងបែបនេះ ធ្វើឱ្យឥណ្ឌូណេស៊ីបោះបង់គំនិតរបស់ខ្លួនវិញ និងទទួលស្គាល់ថា បើទោះជាឥណ្ឌូណេស៊ីអាចប្រមូលប្រាក់ពីនាវាផ្សេងៗ ប៉ុន្តែការអនុវត្តជាក់ស្តែង មិនអាចធ្វើបានដោយសារមានឧបសគ្គផ្នែកច្បាប់ និងទីតាំងភូមិសាស្ត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeq0a9TzAQeih6qWnyNnuCnmNGcjXA5H6dnmztwWOc6Kgn7Qeo_xZjwyJSJUe3COWIS40y455DMSMWajlLSBLzrrEL_8IkmuqZ9dKSArdmIUVa8sSh6IdXlpFDPUyNLnYFT2EwF3hWBpD_6LNQEd3mQ3z6835CGGRkSN9SNxDgmJ7Pj-mSW8pPdrQUZKED/s800/photo_2026-04-24_08-31-16%20(2).jpg
គួរបញ្ជាក់ថា ច្រកសមុទ្រ Malacca ស្ថិតនៅក្រោមគោលការណ៍អនុញ្ញាតឱ្យនាវាប្រទេសទាំងឡាយអាចឆ្លងកាត់ដោយសេរីស្របតាមច្បាប់អន្តរជាតិ ទើបធ្វើឱ្យឥណ្ឌូណេស៊ីមិនអាចទាមទារឱ្យនាវាបង់ប្រាក់ និងត្រូវមានការយល់ព្រមពីគ្រប់ប្រទេសពាក់ព័ន្ធ ៕

អ៊ុយក្រែនស្នើឱ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ដែលមានការធានាពីមហាអំណាចពិភពលោក

0

សង្គ្រា.មរវាងរុស្ស៊ី និងអ៊ុយក្រែនបានអូសបន្លាយពេលជាច្រើនឆ្នាំ ទោះជាសហរដ្ឋអាមេរិកព្យាយាមសម្របសម្រួលការចរចាបញ្ចប់សង្គ្រា.ម និងបង្កើនការដាក់សម្ពាធលើរដ្ឋាភិបាលរុស្ស៊ីក្តី ប៉ុន្តែការចរចារវាងប្រទេសទាំងពីរបរាជ័យជាច្រើនលើក ដោយសាររុស្ស៊ីទាមទារកាន់កាប់ទឹកដីអ៊ុយក្រែន ខណៈអ៊ុយក្រែនអំពាវនាវជាច្រើនលើកទៅកាន់សហរដ្ឋអាមេរិក និងអន្តរជាតិ ឱ្យងាកមកចាប់អារម្មណ៍សង្គ្រា.មនេះឡើងវិញ ព្រោះតែមិនចង់បាត់បង់ជីវិតមនុស្សបន្តទៀត ។ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ អ៊ុយក្រែនស្នើឱ្យអន្តរជាតិជួយរៀបចំកិច្ចប្រជុំកំពូលរវាងមេដឹកនាំខ្លួនជាមួយមេដឹកនាំរុស្ស៊ី ដើម្បីចរចា​គ្នាឱ្យមានកិច្ចព្រមព្រៀងសន្តិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4GskVEPBwN1oPLeS-lIcNp0MDYmYzKq4Tbt23VlkNad_OGht_MEmABl8OPBZB48dtj4f9GzGryI6IGxyqxlZsVpe_dWVBz4ba2WdU7psjDazTqJDiJfO1svq_O7ci06_dpK8K6TcAKIN9vgpDJzQBu825XI_S8izMJiDG66v4NzoyUo19IrSjZTLprcpp/s664/photo_2026-04-24_08-22-06%20(2).jpg
រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន លោក Andrii Sybiha កាលពីថ្ងៃទី២១ ខែមេសា បានស្នើឱ្យអន្តរជាតិរៀបចំកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកឈានទៅបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលអូសបន្លាយអស់រយៈពេលជាង៤ឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4UeYNWCgVZ3i52Id3w_kRRx-TDZY5rRiK7yVh7GhgFMmmnaogcYnu7QFLUT5uPA-FgSgnGTMl5WaT5V_3SErcAz7P0vhyphenhyphenvrATZ1qwDKAk5t2XM6z2DmsgB35VdTxr0fnXOMBRw_rK7j0szDtDrMZZiu4bDfiA4F23K_MGltbxjCqHeLlNuxfs-JnNeXbB/s1280/photo_2026-04-24_08-22-06%20(3).jpg
សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែនបញ្ជាក់ថា អ៊ុយក្រែនបានស្នើឱ្យតួកគីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលរវាងលោក Zelenskyy ជាមួយលោក Putin ព្រមទាំងទំនាក់ទំនងទៅកាន់ប្រទេសជាច្រើនទៀតឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMm7NS954EkhqiYH2goxIfuwqpu7CNgha2OziISjm1zeaEZG8fGqtVZxcraEHPcXjkA9cJ-rlJ7SokF44yc30gXKxLHneFT5ozLRYXtAWAxehTexvjzqX8_mqtaPXGvfX8iimrYA3syAvMrvGn5qNVJuo9WTJUYGZsaX3rtw5CgrVeHa_-A6CBya6uREgD/s1280/photo_2026-04-24_08-22-06.jpg

រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន លោក Sybiha បញ្ជាក់ថា អ៊ុយក្រែននឹងពិចារណាពីទីតាំងកិច្ចប្រជុំកំពូលរវាងលោក Zelenskyy ជាមួយលោក Putin ប៉ុន្តែមិនប្រជុំនៅរុស្ស៊ី ឬបេឡារុសដែលជាសម្ព័ន្ធជិតស្និទ្ធរបស់រុស្ស៊ីទេ ។ កិច្ចប្រជុំទល់មុខគ្នារវាងមេដឹកនាំអ៊ុយក្រែន-រុស្ស៊ី គឺដើម្បីបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរដែលអូសបន្លាយអស់រយៈពេលជាង៤ឆ្នាំ ។ កាលពីឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានជួយសម្របសម្រួលបញ្ចប់សង្គ្រាម ប៉ុន្តែការចរចាទទួលបានលទ្ធផលតិចតួច ដោយសាររុស្ស៊ីទាមទារកាន់កាប់ទឹកដីអ៊ុយក្រែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBbrGHSoCTPxCQNkr0pyPGo5CaiGRqepFeuw74rGe4sRTSrT-ZHmKn_mwcMI4Ew7nAWUrpLwkeJVoWrt2aeUhRn6OKEZrxukcLU4PghQU_d_4t0CDrlTL4xYNWgdtuHlslhD4BlOl1QLeAudHZCC1MezJcK7hzymFYgHgdUP8yYrPC6njb3mNaKk_V4d7O/s664/photo_2026-04-24_08-22-06%20(4).jpg

ទោះជាលោក Zelenskyy យល់ព្រមឈប់បាញ់ដោយគ្មានលក្ខខណ្ឌជាមួយរុស្ស៊ីតាមការស្នើរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ប៉ុន្តែលោក Putin បែរជាបដិសេធ ។ អ្នកវិភាគយល់ថា ការបដិសេធនេះ ដោយសារលោក Putin មើលឃើញប្រទេសរបស់ខ្លួនមានប្រៀបជាង បន្ទាប់ពីការផ្តល់ថវិកា និងកម្លាំងកងទ័ពពីបណ្តាប្រទេសសម្ព័ន្ធមិត្តមកជួយអ៊ុយក្រែនតិចជាងមុន ដែលធ្វើឱ្យអ៊ុយក្រែនមិនអាចទប់ទល់នឹងការវាយប្រហារពីរុស្ស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdyelfvRM5uwvHRhzAgKv9akjwraSCUNwui5P60Q-8YnHBgDjoNuLsLWd4Nh-LxC_1BRDmnLhNL3AoVn-iHW2do24hvWeQIU-R-KhLqf5OvKV9F-G5RQwB7DhyphenhyphenJwwWZq2nD0EM7pVakyMebpsQJFVV0DavUfTtOQWgNyPWrDYshD7WwdlFbiJ9NSCjBZHl/s940/photo_2026-04-24_08-22-07%20(2).jpg

ចំណែកអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergey Shoigu កាលពីខែមីនា ឆ្នាំ២០២៦ បានចោទប្រកាន់អ៊ុយក្រែនបង្កើនការវាយប្រហាររុស្ស៊ីតាមផ្លូវអាកាសរហូតដល់ជាង២ម៉ឺន ៣ពាន់លើកកាលពីឆ្នាំ២០២៥ ខណៈឆ្នាំ២០២៤ អ៊ុយក្រែនវាយប្រហាររុស្ស៊ីតាមផ្លូវអាកាសត្រឹមតែ៦,២០០លើកប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQqCAj30ngelrGmJDj_JvCCOwc4JTN_ylVkHlIzx9KHZDtCfXM8yT9JGO3bEM6hqAO5dVIDQh36wEAUUn5snLu7EHczrXlQs_tEa51hsLXADatFgkhSzqewp8fsj6fhYAimqOaLgKTIDQEOPlG6XvtW34o3gA_yRBH151FgskUbNUVoEDRfmamQomwc9JB/s770/photo_2026-04-24_08-22-07.jpg

គួរបញ្ជាក់ថា ជាច្រើនខែកន្លងមកនេះ ជំនួបចរចារវាងសហរដ្ឋអាមេរិក អ៊ុយក្រែន និងរុស្ស៊ី មិនទាន់ទទួលបានលទ្ធផលជាក់ស្តែងណាមួយនៅឡើយទេ ខណៈរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងផ្តោតទៅលើសង្គ្រាមនៅមជ្ឈិមបូព៌ាដែលផ្ទុះឡើងកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ ៕