Home ព័ត៌មានជាតិ លក្ខខណ្ឌទូទៅ ៨ ចំណុចដែលយុវជនត្រូវត្រៀមមុនពេលចូលបំពេញកាតព្វកិច្ចយោធា

លក្ខខណ្ឌទូទៅ ៨ ចំណុចដែលយុវជនត្រូវត្រៀមមុនពេលចូលបំពេញកាតព្វកិច្ចយោធា

109
0

ដើម្បីពង្រឹងវិស័យការពារជាតិ និងអភិវឌ្ឍធនធានយុវជនឱ្យមានសក្តានុពល រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវសេចក្តីព្រាងច្បាប់ថ្មីស្តីពីកាតព្វកិច្ចយោធា ដែលផ្ដោតសំខាន់លើយុវជនមានអាយុចាប់ពី ១៨-២៥ឆ្នាំ។ ដូច្នេះចង់ឬមិនចង់ យុវជនគួរដឹងពីលក្ខខណ្ឌទាំង ៨ ចំណុចនេះដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់ជាមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0k5T9ZeDraHr2379c1jPPVJ0KvpurdMz8WlRQ57Qib8_PSLwFAGDD4PsCmM7CxilSjN8UhOSAeq9b6LaQ0EmLmcjSP8tmKFaigk6_VPuigOn48GryLnFA-XD2OSSmaq_EEW5VFBWlGx4uUhQFsszhdYaIyY2K5Jz3Hsd1sf2KwEb00_Mwbn_Nc9PNzxE/s1280/photo_2026-04-24_14-45-58.jpg

យោងតាមសេចក្ដីជូនដំណឹងរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការជ្រើសរើសពលទាហានក្នុងពេលកន្លងមកធ្លាប់បានប្រកាសថា យុវជនដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តមគតិ ក្នុងការបម្រើជាតិមាតុភូមិគួរមានលក្ខណសម្បត្តិចំនួន ៨ ចំណុច ដែលក្នុងនោះរួមមាន៖ ១) មានសញ្ជាតិខ្មែរ ២) មានអាយុពី១៨ឆ្នាំ ដល់២៥ឆ្នាំ (គិតត្រឹមថ្ងៃដាក់ពាក្យ) ៣) មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ ៤) មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ ៥) មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬសមមូលសញ្ញាបត្រ ៦) បុរសត្រូវមានកម្ពស់ចាប់ពី ១,៦០ម៉ែត្រ និងស្រ្តីចាប់ពី ១,៥០ម៉ែត្រឡើងទៅ ៧) បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាព និង៨) បេក្ខជនត្រូវមានសុខភាព និងកាយសម្បទាល្អ(ឆ្លងកាត់ការត្រួតពិនិត្យឈាម កាយសម្បទា និង ទឹកមូត្រ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNk8pOggyhmI5vIyzZcpu0JD17L8nPID13U1hTeTUZsrfmH2uKVQKnBiWPB6L0wtrr9jOtSvanhE_jjJhymynkwHwcDDpAvz9QqQGSHU5ueiWEd0x9XvbVDXXf9gWjhdfK07zmpXtYgFaGggzRT6dDxs5RgcLy4_UFkLzTwUlJQuqUMcLF8LbaOoVGbT8/s1079/photo_2026-04-24_14-45-59.jpg

សូមបញ្ជាក់ថា ទាំងនេះគឺជាលក្ខខណ្ឌទូទៅក្នុងការជ្រើសរើសពលទាហាន ដោយឡែកសម្រាប់លក្ខខណ្ឌក្នុងការចូលបំពេញកាតព្វកិច្ចយោធានៅក្នុងសេចក្ដីព្រាងច្បាប់ថ្មីយ៉ាងណា នឹងមានការបញ្ជាក់នៅពេលក្រោយបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk5FLCR45zyxLbxllcsvCYcssoNwhsNQb_EghUZl-f8iexlVFb8LP7e9XLXxEKcmgfHmxw3egKo5VdXzZf4zqXCLVDyPrdKtStZIf8eNBdoC7X9D0vsiwpJ4HEILchJ0COEHmyvbcP7t_GNuMPKO0SMvo9NSGJbVQgC3jKYz2n7LNgJrmch8NVCEOKbp4/s1280/676705919_1544019563962854_370818975695923826_n.jpg

តែទោះជាយ៉ាងណាក៏ដោយ យុវជនដែលជិតដល់វ័យ ឬកំពុងស្ថិតក្នុងវ័យដែលបានកំណត់ដូចខាងលើ គួរត្រៀមលក្ខណៈឲ្យបានរួចរាល់ជាមុន ព្រោះការបំប្លែងខ្លួនពីជនស៊ីវិលទៅជាយោធា គឺជាការផ្លាស់ប្តូរដ៏ធំមួយ។ ឯការត្រៀមខ្លួនបានល្អទុកជាមុន នឹងផ្តល់ឲ្យយើងនូវការកាត់បន្ថយសម្ពាធផ្លូវចិត្ត ឆាប់អាចបន្ស៊ាំខ្លួននឹងបរិយាកាសថ្មី បង្កើនប្រសិទ្ធភាពនៃការហ្វឹកហ្វឺន និងពន្លឿននីតិវិធីរដ្ឋបាល ដែលជួយឱ្យដំណើរការចុះឈ្មោះមានភាពរលូន ជៀសវាងការខកខាន ឬមានបញ្ហាចោទឡើងនៅពេលដល់កាលកំណត់ច្បាប់ចាប់ផ្ដើមអនុវត្ត៕