Home Blog Page 491

អ្នកសិល្បៈច្រើនរូបបង្ហោះសារផ្តល់កម្លាំងចិត្តទៅកាន់តារាចម្រៀង មាស សុខសោភា

0

ដូចប្រិយមិត្តជ្រាបមកហើយថាតារាចម្រៀង មាស សុខសោភា បានចេញមកបកស្រាយជុំវិញសម្ព័ន្ធជាមួយលោក អិត រ៉ាដា ជាអតីតស្វាមីយ៉ាងភ្ញាក់ផ្អើលនិងបានបញ្ជាក់ពីលោកតាសក់សភ្នំត្បែងបានជួយស្រោយស្រង់ជីវិតរបស់ខ្លួន។ ជុំវិញរឿងនេះបានបង្កឱ្យទស្សនិកជនជាច្រើនភ្ញាក់ផ្អើលខណៈអ្នកលេងបណ្តាញសង្គមមួយចំនួនបានពោលពាក្យមិនសមរម្យទៅកាន់តារាចម្រៀងដែលមានឈ្មោះបោះសំឡេងរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6LPZ0sUxushsH_aZAZQwqg7B8J89OY_wZgM6Z_bZU7FbnABl1TPKpAiXgIWrCBOguwu1zbtnGKH020POj5SuS6lE0noP_8zlTKzeGy9t422yWdj_sXB3Gx4Tq9w43jHGFsUSNSjhgNqWgUroTPf2bhBHyBlW26xBXtM0kZ48LGvD5AlGwlPpqwTMH4-vQ/s884/image_2025-05-09_08-59-46.png
ស្របពេលតារាចម្រៀង មាស សុខសោភា ប្រឈមនឹងបញ្ហាអ្នកសិល្បៈច្រើនរូបបានបង្ហោះសារលើកទឹកចិត្តទៅកាន់តារាចម្រៀងរូបនេះ។ ជាក់ស្តែងដូចជា ប៉ីប៉ី ឌី ទោះបីជាមិនបង្ហោះដាក់ចំឈ្មោះអ្នកនាង មាស សុខសោភា ប៉ុន្តែសំណេររបស់លោកគឺហាក់សម្តៅទៅកាន់រឿងដែលកំពុងកើតឡើង។ លោកបានបង្ហោះថា «នៅពេលដែលអ្នកឈរនៅកន្លែងកាន់តែខ្ពស់ អ្នកកាន់តែមានសម្ពាធ អ្នកអាចបង្ហាញត្រឹមរូបភាពល្អៗ រឿងរ៉ាវទុក្ខសោកផ្សេងៗបើធ្លាយចេញវានឹងក្លាយជាប្រធានបទវែកញែក វាពិតជាអយុត្តិធម៌ណាស់
មិនអាចមានអ្នកណារឹងមាំគ្រប់ពេលទេ តើផ្លូវចិត្តនឹងទៅជាយ៉ាងណាបើគ្មានការលើកទឹកចិត្ត គ្មានការស្តាប់?ហើយរឹតតែពិបាកទ្រាំបើសិនជាមិនអាចនិយាយ លើកទឹកចិត្ត ផ្តល់កំលាំងចិត្ត ព្រមស្តាប់ ជាអ្វីដែលយើងមិនពិបាកនឹងធ្វើទេ ហេតុអីជ្រើសយកការស្តីបន្ទោស?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgddBoiBL8w4hkvxNNrlZwdwJ20zckYIWvPDRaVsICRNx5gZwnwB7o20o_GkJHVWH_HqfSCGAaeWK9pRBRAnOV245TCHxDQ3dcaAhBNL2jEUgijmJud_OUkiBx-4VvpRYQGbPc2rC_xtxgFewtX3M48_FDgZhdY3-_8D5LbjNOXDYzccqUKMaJgv_3szTbk/s960/image_2025-05-09_08-59-40.png

តារាចម្រៀង ប្រេម៉ា បានបង្ហោះរូបជាមួយនឹងតារាចម្រៀង មាស សុខសោភា ព្រមជាមួយនឹងការដឹងគុណក្នុងវិស័យសិល្បៈចាត់ទុកដូចជាគ្រូម្នាក់របស់នាងទោះបីជាមិនបានរៀនដោយផ្ទាល់ក្តី។ ប្រេម៉ា បានសរសេរថា «ពីក្មេងស្រីម្នាក់ដែលបានហាត់ច្រៀងតាមចម្រៀងរបស់បងតាំងពីនៅក្មេងខ្ចី ទោះបងមិនបានបង្ហាត់ប្អូនច្រៀងដោយផ្ទាល់ តែប្អូនសុំហៅបងថាគ្រូ។ រៀងរាល់ពេលដែលខ្ញុំបានជួបបងខ្ញុំសប្បាយចិត្តណាស់ សង្ឃឹមថាគ្រប់យ៉ាងហ្នឹងល្អឆាប់ៗ ជូនពរឱ្យបងឆាប់ជៀសឆ្ងាយពីរឿងមិនល្អទាំងឡាយ មិនថាមានរឿងអ្វី ពួកយើងនៅតែស្រលាញ់បងជានិច្ច»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq058_KBXEo2kmpcOb6l_zt4h2ZDEc9ZIUwIyTg58uotnmVsTzXdwDUENfghY4XG3vZboc-lClP61jhVSWlxsjY-MYFgnndlQz84xJyaTjT86HoU5Wq53Wjt5RQb1vSGwF65M8R07QkB33wb1cHBMmTf_VHoaRWs52InCFTtRQ0jNjfBTKMwtIRA089dLg/s714/image_2025-05-09_08-59-39%20(2).png
ងាកទៅកាន់តារាចម្រៀង ទីងតុង វិញ បានបង្ហោះរូបអនុស្សារវីយ៍ជាមួយអ្នកនាង មាស សុខសោភា អមដោយពាក្យពេចន៍ថា «ឱ្យខ្ញុំរៀបរាប់អាម្មណ៍ខ្ញុំពេលនេះយ៉ាងណាទៅ? ទោះខ្ញុំមិនសូវយល់ពីអ្វីបងនិយាយ តែខ្ញុំគិតថា បងឆ្លងកាត់រឿងរ៉ាវច្រើនណាស់! ឆ្លងកាត់ស្ងាត់ សម្ងំបៀមទុក្ខស្ងាត់ៗ ស្ងាត់ណាស់ ស្ងាត់បំផុត។ បងបានអនុញ្ញាតឱ្យរឿងណាដែលបងចង់ឱ្យប្រិយមិត្តឃើញប៉ុណ្ណោះ! ពេលនេះ….ខ្ញុំចង់ប្រាប់ថា ស្រលាញ់បង និងអាណិតបងណាស់ ឱ! អាយដលខ្ញុំអឺយ! »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQlxGH13PsLUIuveyA-hn7Eh2Cmb2TKRwxcnQP7JhNQmgYdSpHRN8V_FmUZDp-0_pOByfqGhed2NC_H3nsJboBabQzGs39XexukzZu9U_I0tTDxIXW1VimLM06ND98nnC7l5h9XLRXTIafPOmsn9By5B27o-ym9G0jIqVvX_94F9hXQ6XI3chJoJu1lmxB/s1010/image_2025-05-09_08-59-43%20(2).png

តារាចម្រៀងក្នុងទ្រនំថោនអ្នកនាង នីរ័ត្ន បានបង្ហាញយ៉ាងដូច្នេះថា «ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ ជាពាក្យចាស់ៗដំណរគ្នា សូមវិភាគដោយបញ្ញា។ (ក្នុងនាមជាអ្នកសិល្បៈមួយរូប)យើងមិនមែនជាទេវតា រឺព្រះឥន្រ្ទដែលមានកញ្ចក់ទិព្វឆ្លុះរឿងពិតនៃពួកគាត់ឃើញទេ ហេតុអីយើងហ៊ានវាយតម្លៃត្មិះដៀលច្បាស់ៗ អ្នកមិនទាន់ចូលសិល្បៈគិតថាសិល្បៈអស្ចារ្យនិងរីករាយសប្បាយៗសម្បើមណាស់ តែតាមការពិតក្លាយជាអ្នកសិល្បៈគឺជាមនុស្សឯកាបំផុត សន្សំទេពកោសល្យ ផលិតមនោសច្ចេតនាទៅលក់ឱ្យគេទស្សនា តែខ្លួនឯងឯការកទីបំផុតគ្មាន!!! តើអ្នកណាជួបខ្លះ???»៕

តារាសម្តែង Myolie Wu ចេញមុខបញ្ចប់ពាក្យចចាមអារ៉ាមស្វាមីក្ប.ត់ចិត្តមានស្រីក្មេង

0

តារាសម្ដែងហុងកុងដ៏មានប្រជាប្រិយភាព Myolie Wu បាននិយាយថា រូបថតប្តីរបស់នាង «ឱបនារីម្នាក់នៅបារ» គ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB1aMpS9hlWvcBc8U0S1Fp2bG4APhPSx0TKPO4iKwRQRIr8eGAUjcRg5PPiG7AAWYTL8u2s6157HIQ2KVd5pv_Ynld3y9gWg52BxOb0ZyLiA-Ms1oX0ktE-btuxWk8DE1xwbGvsG7VaHx4yT5qSHYeaG1HbFOjeZyemnVPu0_6JoVaWSAzT-rGHSE3bYrR/s1476/image_2025-05-08_13-12-45%20(2).png
ក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងម៉ាកាវនាល្ងាចថ្ងៃទី ៧ខែមីនា Myolie Wu បានឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមស្វាមីក្បត់ចិត្ត។ តារាសម្តែងរូបនេះបានបញ្ជាក់ថាលោក Philip Lee បាន ឱបក្មេងស្រីជាច្រើននាក់ នៅឯកន្លែងកម្សាន្តមួយក្នុងខែមីនា ប្តីរបស់នាងបានមើលវីដេអូកាមេរ៉ាក្នុងពិធីជប់លៀង ហើយបានរកឃើញបុរសម្នាក់ថតដោយសម្ងាត់។ បុរសម្នាក់នេះទទួលបានការផ្តល់ជូនពីនរណាម្នាក់ដើម្បីថតវីដេអូ និងថតរូប។ Philip Lee ដឹងថាមានកាមេរ៉ាជុំវិញ ប៉ុន្តែគាត់គិតថា គាត់មិនបានធ្វើអ្វីខុសទេ ដូច្នេះគាត់មិនខ្វល់ច្រើនពេកទេ។ ស្វាមីនាងគ្រាន់តែភ្ញាក់ផ្អើលដែលរឿងនេះត្រូវបានគេរុញទៅឆ្ងាយពេក។ ក្រោយពេលកើតហេតុលោក Philip Lee កាន់តែខ្មាសអៀននៅទីសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizSx7QOtKVPFCScAHvlvwB3sgmDXyjgNzrd1KWRu92yOd7QpOkfM_BLkWsI1cF3TlziDsWa34q8yxk0lnOuicZjBG7KB_J12QGqsKoeDzJ1aIKMdk6y29dcQEs5PYb41NaimFoNFq5qFpMTErqWwotFmkDoweMHFA4lsENy33tUQxo6hyphenhyphenSBRUcM911HZ02/s1023/image_2025-05-08_13-12-45.png

Myolie Wu បាននិយាយថា «ខ្ញុំគិតថាគាត់កម្រនឹងទៅកន្លែងឯកជនបែបនេះណាស់ គ្មានផ្លូវផ្សេងទេ ខ្ញុំជាប្រពន្ធគាត់ អ្វីក៏ដោយដែលប្តីខ្ញុំធ្វើគឺត្រូវបានពិនិត្យ។ នៅថ្ងៃនោះគាត់គ្រាន់តែចូលសង្គមជាធម្មតា»។ យោងតាម Myolie អ្នកចូលរួមពិធីជប់លៀងគឺជាមិត្តភ័ក្តិយូរអង្វែង ស្ត្រីពីរនាក់ដែល Philip Lee ឱបទាំងពីរស្គាល់នាង ហើយស្វាមីរបស់ពួកគេក៏នៅក្នុងពិធីជប់លៀងផងដែរ។ ទំនាក់ទំនងរបស់នាងជាមួយស្វាមីគឺល្អនាងទុកចិត្តលោក Philip Lee ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8yz1odqJAH_lXDag9TjeWoCnbmYAqwfblJXjyYYzJKNqmgUpMZ1FjUconyy6-7fqbcyqzkFdf2qBSnOl-aKfzNVMgFL78HWu0I_kzshnH4cu_4YkdvXeAhyphenhyphenYGd4wI0WwHucs0yj8esjJQxuqpwyoyXSxkzDhgJPIdnP9j3Wj89kLiKsUhhboNT8V79zP7/s1275/image_2025-05-08_13-12-46.png

ហេតុការណ៍នេះបានកើតឡើងក្នុងថ្ងៃខួបកំណើតរបស់ពាណិជ្ជករលោក Philip Lee ។ រូបថតជាច្រើនសន្លឹករបស់លោក ថ្ពាល់ជិតគ្នា និងឱបស្រីៗ ត្រូវបានទស្សនាវដ្តីមួយរបស់ហុងកុង ចុះផ្សាយ បន្ទាប់មកត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដោយទាក់ទាញអ្នកចូលមើលរាប់រយលានដងនៅលើ Weibo ។ មនុស្សជាច្រើនគិតថាអ្នកជំនួញរូបនេះក្បត់ Myolie Wu ។ លោក Philip Lee ធ្លាប់បានពន្យល់ថា លោកជាមនុស្សចូលចិត្តឱប ដើម្បីបង្ហាញពីការចែករំលែក និងភាពស្និទ្ធស្នាល ហើយគ្មានធ្វើអ្វីខុសចំពោះប្រពន្ធរបស់គាត់ឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqbLIHx1gJSXR6w0U4sVB23BG-rAm_65OgD4qS-ZiynPnmUoSasen556RGWaCyzK26EjKlVpm8DLT4dUGamlfzWJTvBIdUzMsVyvbukSn-VbMCk_7tTLFzsrk4ZgzuC3cAfgYNwbbkebPZS0LNVAyDOyFDPxGcqgY0hdIHF7i2ZDwwLkVUsy8mslM5g88N/s2048/image_2025-05-08_13-12-48.png
Myolie Wu និង Philip Lee បានរៀបការអស់រយៈពេល១០ឆ្នាំ ហើយមានកូនប្រុសបីនាក់។ ក្នុងកម្មវិធីមួយតារាស្រីវ័យ៤៥ឆ្នាំរូបនេះធ្លាប់និយាយថា Philip Lee មានចិត្តល្អ និងរឹងមាំ ជាប្រភេទបុរសដែលនាងចូលចិត្ត។ ពាណិជ្ជកររូបនេះបានស្នើទៅ Myolie Wu រៀបការបន្ទាប់ពីទាក់ទងគ្នាបានបីខែ។ កាលពីអតីតកាលនាងមានទំនាក់ទំនង៨ឆ្នាំជាមួយនឹងតារាសម្តែង Bosco Wong។ តារាស្រីរូបនេះ បានដឹងគុណស្វាមី ព្រោះចំណាយពេលច្រើនជាមួយនាង និងមើលថែកូន ទើបនាងអាចបន្តការស្រលាញ់សិល្បៈ និងអភិវឌ្ឍអាជីពរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj39zHO0Imz077M9aRPM8AZZtNCPaQ5rvU_nqMgcz06vfi6NtBN9rtZ2JKndOeFVesMhOzhosZleYZ07ueCgbpxJvh6g3k15t3B_IlOHJnLDeH6s9J69ygnl2ukEHnY53Rfg3KyCjS1bR7csDsJL2EmzHWLiDmqdMVhqbZyRsVwfy6pIguuqRgfI26j_lna/s2048/image_2025-05-08_13-12-53.png

Myolie Wu បានចូលបម្រើការងារជាមួយ TVB ក្នុងឆ្នាំ ១៩៩៩ បន្ទាប់ពីបានឈ្នះពានរង្វាន់រងនៅបវរកញ្ញាហុងកុង។ ក្នុងឆ្នាំ ២០១៥ នាងបានចាកចេញពី TVB បន្ទាប់មកបានចូលរួមនៅក្នុងខ្សែភាពយន្តចិន កម្មវិធីបង្ហាញការពិត និងអាជីវកម្មម៉ូត៕

 

 

រឿងល្ពៅគ្មានទីផ្សារលក់មិនចេញ អ្នកនាំពាក្យក្រសួងកសិកម្ម ប្រាប់ពីមូលហេតុ និងដំណោះស្រាយ!

0

ថ្មីៗនេះ ដំណាំផ្លែល្ពៅ ហាក់ដាំក្បាលចុះ ខណៈការប្រមូលផលបានច្រើន តែបែរជាគ្មានទីផ្សារលក់ចេញ ដែលធ្វើឱ្យកសិកររអ៊ូរទាំ និងស្នើឱ្យក្រសួងពាក់ព័ន្ធជួយដោះស្រាយ។

ជុំវិញបញ្ហានេះ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា៖” ក្រសួងកសិកម្មកំពុងធ្វើការយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តបាត់ដំបង និងក្រសួងពាណិជ្ជកម្ម ក្នុងការចរចាជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហារឹតបន្តឹង “ការនាំចេញផ្លែល្ពៅក្រៅផ្លូវការ”ទៅកាន់ប្រទេសថៃ នៅតាមច្រកព្រំដែនគោកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

អ្នកនាំពាក្យរូបនេះបានលើកឡើងបន្ថែមថា៖”បញ្ហានេះបានបណ្តាលឱ្យមានការជន់ជោរផ្លែល្ពៅដែលនាំចេញមិនបាននេះនៅលើទីផ្សារក្នុងស្រុក និងត្រូវបានឈ្មួញទាំងនោះយកទៅចែកចាយដោយឥតគិតថ្លៃ ដែលកំពុងមានការចាប់អារម្មណ៍នៅលើបណ្តាញសង្គម”។

គិតមកដល់ពេលនេះ ភាគីខាងកម្ពុជា នៅមិនទាន់ទទួលបានការឆ្លើយតបវិជ្ជមានពីភាគីថៃនៅឡើយទេ។

តែយ៉ាងណាមិញ ក្រសួង នឹងបន្តកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីជួយដោះស្រាយបញ្ហានេះឱ្យបានឆាប់ និងផ្តល់បច្ចុប្បន្នភាពពីវឌ្ឍនភាពជាបន្តបន្ទាប់៕

តំណែងសម្ដេចប៉ាបថ្មី ត្រូវបានប្រគល់ជូន Robert Prevost ដែលជាកាឌីណាល់ជនជាតិអាមេរិក

0

បុរីវ៉ាទីកង់ ៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ការបោះឆ្នោតជ្រើសរើសសម្ដេចប៉ាបថ្មីត្រូវបានបញ្ចប់ ដោយ Robert Presvost ត្រូវបានតែងតាំងជាសម្ដេចប៉ាបបន្ទាប់ជំនាន់ទី ២៦៧ នៃសាសនាកាតូលិករ៉ូម៉ាំង ហើយត្រូវបានប្រសិទ្ធនាមជា Leo ទី១៤ ផងដែរ។ គួរបញ្ជាក់ថា ទ្រង់ជាកាឌីណាល់ជនជាតិអាមេរិកដំបូងគេបង្អស់ហើយ ដែលត្រូវជ្រើសរើសជាសម្ដេចប៉ាបដូចនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzAqQGR-wF5QHRvkjignWKZG_rEL3iaU8Xdpxb4lDdvWBiOxbBuKXRpclloUMKSovrtlTLdWLQGJsImBX-ZdmYdAQvmDqj5sG9kWsHsPHh0ypgDECYDxkksiRpbYHBr3yvswCjY0mFeE7waa0GeHFG6_J9tQWNiOtgIAkKmcMH9lmdd0G0cb6OBSTBQV65/s1280/photo_2025-05-09_09-25-46.jpg
បន្ទាប់ពីដំណើរការបោះឆ្នោតអស់រយៈពេល២ថ្ងៃ Robert Prevost ដែលបានជាប់ជាសម្តេចប៉ាបទី២៦៧ បានបង្ហាញខ្លួនជាលើកដំបូងពីលើយ៉នៃវិមានBasilica ហើយប្រជាជនជាច្រើន ដែលមានវត្តមាននៅទីលាន St. Peter ក្នុងទីក្រុងវ៉ាទីកង់ បានបង្ហាញការស្វាគមន៍យ៉ាងរីករាយចំពោះវត្តមានសម្តេចប៉ាបថ្មី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr-w_kTFcdDF41FtJhoHdJy5rxeTPhwy4CInWU73dufTf9hMCNx6OH5kldc2dLYtNzFvAWGknji6GUN0PN5tpGuuacJyt7Sa-iiECqulV-YE8Agm87thXroOzGq79JqeMdmM9phvRdanbRDfCW2PDJin_l4t9FOcfUAnOffDMIZklvcjypYPA1MyJv7HSw/s1100/photo_2025-05-09_09-25-47.jpg

នៅក្នុងការថ្លែងសន្ទរកថាលើកដំបូងក្នុងនាមជាសម្ដេចប៉ាប ព្រះសង្ឃកំពូល Leo ទី១៤អង្គនេះ បានមានសង្ឃដីការថា ៖ «សូមសន្តិភាពនៅជាមួយអ្នកទាំងអស់គ្នា!» «ព្រះជាម្ចាស់ស្រលាញ់យើងទាំងអស់គ្នា ហើយសភាវៈអាក្រ..ក់មិនអាចឈ្នះបាននោះទេ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGnB_QM9oyGbxAo4INAmfpfS_L7U61yYK3Il-aZF5Onice5CDc1rj5VzigujrhEph68ZQP2kmSdklj_sBiGFOlkrG34VsppccPyEzXIQkx6A3Aq_tbOEn92LnOio-EyhpYS3mLcEtDtBHc-YHWndW7ytUy7shgsrDL6WSXViYy78mQSTyeY1TWtLx87jAV/s750/photo_2025-05-09_09-25-48.jpg

គួររំលឹកថា Leo ទី១៤ មានព្រះនាមពេញថា Robert Francis Prevost មានជន្មាយុ ៦៩ព្រះវស្សា និងចាប់បដិសន្ឋិនៅទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក។ ទ្រង់មានបទពិសោធក្នុងការបម្រើជាសាសនាចារ្យ និងជាសម្ដេចភិបាលនៅប្រទេស Peru ហើយបន្ទាប់មកបានដឹកនាំការិយាល័យក្រសួងសាសនាចក្រនៅវ៉ាទីកង់នេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQqL759BBz8wEX9FGltx1h-IDic0yikTE19QUxz8-MIOpL0gMZvCLExjTkIB_NWlBTD-D3BbdHCHNhg0MEmUtg8Ua-vrBCme6bJRloOYAyP-dHDsEtxpH7bJ-WtGDS0xH1hwHm0bSXub4Y8X8z9vTJYshXIGyvS_QxVnh4eF1vjGTB1N_PgGiNZ-pKSLXH/s1280/photo_2025-05-09_09-25-50.jpg

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសម្ដេចប៉ាបថ្មីនេះ គឺបានប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីការសោយទិវង្គត់របស់ស្ដេចប៉ាបហ្វ្រង់ស៊ីស។ ហើយសម្ដេច Prevost ត្រូវបានជ្រើសរើសដោយកាឌីណាល់កាតូលិកចំនួន ១៣៣ អង្គ នៅក្នុង Sistine Chapel នៃបុរីវ៉ាទីកង់ ដែលជាដួងវិញ្ញាណនៃសាសនារ៉ូម៉ាំងកាតូលិក៕

រមណីយដ្ឋានឯកជនដ៏ស្រស់ស្អាតមួយនេះប្រើឈ្មោះប្រាសាទ គឺ ទឹកធ្លាក់ “ប្រាសាទបន្ទាយទ័ព” នៅខេត្តព្រះសីហនុ

0

ភ្ញៀវទេសចរទូទៅដែលបានមកក្សាន្តក្នុងខេត្តព្រះសីហនុ ភាគច្រើនតែងរំលងកន្លែងមួយនេះ ព្រោះមិនសូវមានអ្នកស្គាល់ច្រើនឡើយ។ ប៉ុន្តែតាមពិតទៅ នៅទីនេះមានសម្រស់ទេសភាពស្រស់ស្អាតប្លែកភ្នែកដោយមានទាំងទឹកធ្លាក់ពីលើថ្ម ធម្មជាតិ និងថែមទាំងមានចម្លាក់ដែលយកលំនាំតាមចម្លាក់នៅលិង្គ១ពាន់ និងប្រាសាទនានាផ្សេងទៀតជាច្រើន បង្កើតជាទិដ្ឋភាពមួយដ៏គួរឲ្យទាក់ទាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhphdUCN1QF1XuYKv0eSQpPIEjhZw4f76pobEbvbFCMRR-JInD6KAnO-2mCd5pk5Ldr3w6ZoQKDrsISXGWhp4MZhQENpPEzt5hGRKi3sP_sp4G3MmwpT4z0KtFuBSSIXUcdbrnHiDCL0IRa5sVZx7V5aMewNwwMhRjOGKlqjPT7NPbBUQajx3NmqNH9H2Kx/s1080/photo_2025-05-08_15-31-17.jpg

រមណីដ្ឋាននេះមានឈ្មោះថា «ប្រាសាទបន្ទាយទ័ព» មានទីតាំងស្ថិតក្នុងភូមិ អូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ គឺតំបន់កម្សាន្តទើបបង្កើតថ្មីដោយក្រុមហ៊ុនឯកជនមួយ ប៉ុន្តែអនុញ្ញាតឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិ អាចចូលទៅលេងកម្សាន្តនៅទីនេះបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0QJYTtaztEo7VslBgEo0FGMNm_Zy8xum4GOuAPLJGFsgCr1E5fqkqvzDRLZKNTnAoul-1I32Muj54hyphenhyphenyPwrXxCesziKNEuL1f0cWO4FDutbaZC0OjhLFJZiH4YBmU26zTySUOmx-UEyvdeCO1fr7Hr2tRwOh8h5Qpoconx3GlzZgX9I114j8xP2LfEfwX/s1280/photo_2025-05-08_15-31-19%20(2).jpg

បើតាមប្រសាសន៍របស់លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ កន្លងមកបានអោយដឹងថា ៖ រមណីយដ្ឋាននេះ គឺបង្កើតឡើងដោយក្រុមហ៊ុនឯកជនមួយ ដែលមានរៀបចំជារបាក់ទឹកធ្លាក់ និងមានចម្លាក់ដាប់ចេញពីផ្ទាំងថ្មនៅនឹងកន្លែងផ្ទាល់។ ដ្បិតជាចម្លាក់សម័យទំនើប ប៉ុន្តែរូបទាំងអស់នេះមានលំនាំស្រដៀងទៅនឹងចម្លាក់នៅតាមប្រាសាទបុរាណរបស់ខ្មែរ ដែលជាងចម្លាក់សុទ្ធតែជាអ្នកធ្លាប់សិក្សាពីក្បាច់ចម្លាក់ និងមានការយកចិត្តទុកដាក់ឆ្លាក់រូបទាំងនេះយ៉ាងសម្អិតសម្អាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht9uCFgpMSu5mrqnyZoD28sUotYn3tgzzkhyphenhyphenyGPJ2E_HiKl3-RRuQAulFC_frnbchnFfdfn9bmGv2sGJrt8o8T_LoQyRrriDo4jODtUDHFJAs5XNFH9MXazoO9_k2jYZyKXS5UEdzhvg5ZLSgihpPsDXrznqzO6hSChdP6__lFhsOJHUzEvb4yllHF9u6o/s1280/photo_2025-05-08_15-31-19.jpg

បើយោងតាមការចុះពិនិត្យផ្ទាល់ដោយពីលោកប្រធានមន្ទីរ វប្បធម៌និងវិចិត្រសិល្បៈខេត្ត និងមានការសហការពីអាជ្ញាធរស្រុកព្រៃនប់ បានអោយដឹងថា ភាគច្រើននៃចម្លាក់នៅក្នុងរមណីយដ្ឋានកែច្នៃ «ប្រាសាទបន្ទាយទ័ព » នេះ គឺសាងសង់តាមបែបបទនៃព្រហ្មញ្ញសាសនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR3Rxoa0dvPv2vFxqwtnAfOr5eyaXHZcE1AQFk6f4LAFgphjMm3_wSwtbI0AdrHtFZv0enH6QyXdxj324P3lUOscrNn6cnbkd_TBnzCeLZAVdfEtBTJlSmtHjVB0fFqabe-23I0YPXRTiLaeAPzNRHgpB4UaGtMQbem7m0LXKeyr0kdACJPeeJvgvkJ6mq/s1280/photo_2025-05-08_15-31-20.jpg

គួរជម្រាបថា បើទោះបីជារមណីយដ្ឋាន«ប្រាសាទបន្ទាយទ័ព» នេះជារមណីយដ្ឋានកែច្នៃក៏ពិតមែន ប៉ុន្តែទឹកធ្លាក់ ព្រៃឈើ និងខ្យល់អាកាសបរិសុទ្ធដែលមាននៅទីនេះ គឺបានមកពីធម្មជាតិពិតៗ។ រីឯរូបចម្លាក់ដែលដាប់នៅលើថ្មទាំងនោះ បានធ្វើឲ្យសម្រស់វាកាន់តែគួរឲ្យទាក់ទាញថែមមួយកម្រិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW0C7b8yoGz0RD9l9TAmBc8yfIp23gm4XJSq3Du6mdviQby6VA8_WNurxyLMQ9q6LTOlPu8kiMpeZYkfl5UJ3VQN0bXU9Q9oFDZdYAlzSxZxk1Itq7tFRGOG-Ui_qP6zFK1al9wUwLJQcprxmr04nD04p9VS0SQNYLbf0uPuP17J14bcajGe9B-6MulwwV/s1280/photo_2025-05-08_15-31-21.jpg

ភ្ញៀវទេសចរភាគច្រើនដែលបានមកដល់ទីនេះ តែងនិយមងូតទឹកធ្លាក់ដ៏ត្រជាក់ រៀបចំកន្លែងអាំងសាច់ និងញាំអាហារជុំគ្នាធ្វើឲ្យការមកកម្សាន្តនៅទីនេះពោរពេញដោយបរិយាកាសដ៏រីករាយ។ ជាងនេះទៅទៀត ភ្ញៀវទេសចរក៏អាចថតរូបលេងជាមួយទេសភាពស្អាតៗ ដែលមានប្លង់ល្អៗសម្រាប់ថតជាច្រើនផងដែរ៕

ថៃបញ្ជូនកងទ័ពឈុតខ្មៅយាមល្បាតនៅព្រំដែនជាប់មីយ៉ាន់ម៉ា បន្ទាប់ពីកងកម្លាំងការៀងប៉ះទង្គិចខ្លាំងជាមួយកងទ័ពមីយ៉ាន់ម៉ា

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា នៅតំបន់ទល់មុខខេត្តតាក ជាប់ព្រំដែនថៃ-មីយ៉ាន់ម៉ា មានការប៉ះទង្គិចគ្នាខ្លាំងម្តងទៀតរវាងកងកម្លាំងការៀង KNLA សហការជាមួយកងកម្លាំង KNDO វាយប្រ.ហារមកលើកងទ័ពមីយ៉ាន់ម៉ា ដែលធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាជាង១០០នាក់ ឆ្លងដែនចូលមកស្រុកថាសងយ៉ាង ខេត្តតាក ប្រទេសថៃ ដើម្បីគេចពីការស្លា.ប់ ។ ការប៉ះទង្គិចគ្នានេះធ្វើឱ្យកងទ័ពឈុតខ្មៅថៃពង្រឹងកម្លាំងល្បាតនៅតាមព្រំដែនជាប់មីយ៉ាន់ម៉ា ២៤ម៉ោង និងបញ្ជូនអាវុ.ធ ទៅកាន់ទីតាំងនីមួយៗដើម្បីការពារការរំលោ.ភ អធិបតេយ្យភាពពីកងកម្លាំងប្រដាប់អាវុធ.អន្តរជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfQGedcpdlxK0idPS8k7NK6wj-vhpG3Xj8Kgfzht02_75F7kypZ8ghoyr3Igp3e00619HXhq510matV7wRlKTyfeZ9abCG696BvQ6p23-BZCSo3sON56xfu3HV6OTiG6pqrCeVrJfXUfIY7eNvo9LePXb1QbEeErlJvwhqRl2M0mgvvQNILuXqx8ZWOmA_/s696/image_2025-05-10_08-27-27.png
កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ កងកម្លាំងការៀង KNLA សហការជាមួយកងកម្លាំង KNDO បានហ៊ុមព័ទ្ធ និងប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ទម្លាក់គ្រាប់បែកវាយប្រហារមកលើទីតាំងកងទ័ពមីយ៉ាន់ម៉ា នៅស្រុកលែងប៉យ ខេត្តផាអាន់ ប្រទេសមីយ៉ាន់ម៉ា ស្ថិតនៅឆ្ងាយពីព្រំដែនថៃប្រមាណជាង២គីឡូម៉ែត្រ និងនៅទល់មុខស្រុកថាសងយ៉ាង ខេត្តតាក ។ ការប៉ះទង្គិចគ្នារវាងកងកម្លាំងការៀង និងកងទ័ពមីយ៉ាន់ម៉ា បានប្រព្រឹត្តទៅពេញមួយថ្ងៃ (ថ្ងៃទី៧ ឧសភា) ដែលធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាចំនួន១៨០នាក់ ឆ្លងដែនចូលថៃដើម្បីគេចពីអសន្តិសុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg76xZzfPXJVWwnRKwHUcDPIo9PogR_lGjAoVh8NaFkUVA2thxYq15IlHSsw4MlZxGuiFHugi-AVkE80UtFAQCnFhWX441OdpXzp3jHGGwVjtff0spfm93cVMZOe-E2q2VYecBSDjxWP5GZz4hU_4RQlnGlH4t-mQtzaT6vukBzoEBS3U8EctGrVnYRkSUx/s980/image_2025-05-10_08-27-28%20(2).png

អាជ្ញាធរថៃ សមត្ថកិច្ច និងកងទ័ពឈុតខ្មៅថៃ បាននាំពលរដ្ឋមីយ៉ាន់ម៉ា ចំនួន១៦១នាក់ ទៅស្នាក់នៅក្នុងវត្តមេឡាក់ ស្ថិតនៅភូមិ១ ឃុំមេឡាក់ ស្រុកថាសងយ៉ាង ខេត្តតាក និងនាំពលរដ្ឋមីយ៉ាន់ម៉ា ១៩នាក់ទៀត ទៅស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ស្ថិតនៅភូមិ១ ឃុំមេឡាក់ ដូចគ្នា ។ ក្រោយពីជួយសង្គ្រោះពលរដ្ឋមីយ៉ាន់ម៉ារួចហើយ កងទ័ពឈុតខ្មៅថៃក៏បានពង្រឹងកម្លាំងល្បាតតាមព្រំដែនជាប់មីយ៉ាន់ម៉ា ២៤ម៉ោង និងបញ្ជូនអាវុធដាក់តាមទីតាំងនីមួយៗដើម្បីការពារការរំលោភអធិបតេយ្យភាពពីកងកម្លាំងប្រដាប់អាវុធអន្តរជាតិ និងផ្តល់សុវត្ថិភាពដល់ពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2KYYrJmt6lewcve5t9OZzdJa7HmyNFouGUifBt12RwiLjqA1L31iVQnsEKkd0MaQsbRZ9Y6O_jt1bBg07Bgh0UmNfyBNHA6PB8QBkmYAyGFdmj3jfY_2baVLALU1kY1kXESKFEoN9_59tDanVrctBbZsQLgiQ9YnxJRXZHKoRLSRW_FG6_KkvRgi807ZZ/s1240/image_2025-05-10_08-27-28.png

ដោយឡែក ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai បានផ្តល់សម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយករណីកងទ័ពអាកាសថៃបញ្ជូនយន្តហោះចម្បាំង F-16 ទៅស្ទាក់យន្តហោះរបស់កងទ័ពមីយ៉ាន់ម៉ា ដែលហោះក្បែរព្រំដែនថៃ នៅខេត្តកានចាណៈបុរី និងធ្វើឱ្យពលរដ្ឋថៃរិះគន់ពីការល្មើសដែនអាកាស ដោយលោកថា វាគ្មានបញ្ហាអ្វីទេ ក្រោយពីថៃជូនដំណឹងទៅមីយ៉ាន់ម៉ារួចមក យន្តហោះពួកគេក៏យល់ព្រមហោះចេញពីព្រំដែនថៃ ។ ក្រៅពីនេះ លោកបានសរសើរកងទ័ពអាកាសថៃ ដែលបានបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnmpv61DHl_fGaQR9z5V1xjM5d49vmIypN15_OQsnJLz7kwHUqfAYcF19_ZgO0ctbPlOF66AG8fybLDf2CR-_Nv7WBsjpro901UQh8T2MEn_lEikzAaMMZ7NRskZSWsVZepq6fXHthC5mrTFT45tVyt9fv8FOq0HsMCQpzMy2pAIDTbb5t9gciHrK_vkKA/s1920/image_2025-05-10_08-27-25.png
លោក Phumtham និយាយថា ៖ «នៅខេត្តកានចាណៈបុរី ការពិត គ្មានបញ្ហាអ្វីច្រើនទេ ក្រៅពីយន្តហោះប្រទេសជិតខាងហោះនៅក្បែរព្រំដែនថៃ ។ កងទ័ពអាកាសថៃក៏បានបញ្ជូនយន្តហោះចម្បាំង១គូ ទៅដាស់តឿនពួកគេថា កំពុងហោះចូលក្បែរដែនអាកាសថៃ បន្ទាប់មក យន្តហោះមីយ៉ាន់ម៉ាបានហោះចេញពីដែនអាកាសថៃវិញ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcnVOb6KEzn58w2KZXN8fKAb_8M8typD1TBUeVvpMCAqVtemMbDThahGcKyc0qXVlwtbQwSeMjk71Vem-m9W2x_vXTwCj9KlmDex1GT9DRh3BGi1e0l3To4OzOiwqfs6YP9g5oTMrlm_PD9lzNunP4l9NiTF-jTbF9Rq8AZroTGw5onJD_9tW8e7oHSejo/s1500/image_2025-05-10_08-27-26.png

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែឧសភា កងទ័ពអាកាសថៃបានបញ្ជូនយន្តហោះចម្បាំង F-16 ចំនួន២គ្រឿង ស្ទាក់យន្តហោះ១គ្រឿងប្រភេទ K-8 របស់កងទ័ពមីយ៉ាន់ម៉ា ក្រោយពីពលរដ្ឋនៅខេត្តកានចាណៈបុរី ជាប់ព្រំដែនមីយ៉ាន់ម៉ា រាយការណ៍ថា យន្តហោះនេះហោះរំលោ.ភដែនអាកាសថៃ និងបានថតវីដេអូបង្ហោះពេញបណ្តាញសង្គមធ្វើឱ្យភ្ញាក់ផ្អើលទូទាំងប្រទេស ៕

ខេត្តភាគខាងត្បូងថៃកើតហិ.ង្សាជាថ្មី! នាយករដ្ឋមន្ត្រីថៃបញ្ជាឱ្យចា.ប់ជនល្មើ.សបង្កចលាចល និងអសន្តិសុខ

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានបញ្ជាឱ្យសមត្ថកិច្ចចា.ប់ខ្លួនជនល្មើ.សដែលបង្កចលាចលនៅបណ្តាខេត្តភាគខាងត្បូងដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋ ហើយស្នើឱ្យុប្រព័ន្ធផ្សព្វផ្សាយកុំប្រើពាក្យប្រកាន់ពូ.ជសាសន៍ និងសាសនា ដោយរដ្ឋាភិបាលថៃនឹងព្យាយាមដោះស្រាយបញ្ហាអសន្តិសុខនៅខេត្តភាគខាងត្បូង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhqxIu-_4JPn309i27oiW_LTlqxQC_VJQ1MZXXsxFMJOQFik2KdxlP2Q2uKvX9n0mV_t13c6RTqJV4znPZ3DbF-mSyjRfx8gQpKLpF8brK9E0v7-klRXozyVpi_gQIqW5XeFdUA4pywUN6yIhLIKThTRUgMr2QWsp1FDCl5V8mONB-4PCb9xqJrWSXMa4_/s880/image_2025-05-10_08-22-36%20(2).png
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន បានផ្តល់សម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយនៅវិមានរដ្ឋាភិបាល កាលពីថ្ងៃទី៦ ខែឧសភា ក្រោយពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីពាក់ព័ន្ធនឹងស្ថានការណ៍អសន្តិសុខនៅខេត្តភាគខាងត្បូងថា រដ្ឋាភិបាលពុំគាំទ្រការប្រើប្រាស់អំពើហិង្សាណាទាំងអស់ ហើយរដ្ឋាភិបាលបានបញ្ជាឱ្យភ្នាក់ងារពាក់ព័ន្ធចាត់ការបញ្ហានេះរួចហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl3joKhKODie6ntw8iT8vS0eghK3jnIZyzx_t3utqT1PkO-MWWLkcgrPnSTixSwZ1m5LRZpWX72LXbRabGFeTeOWdhrjY2wbLUCsP3eOo843yCmUL9fpVaF7KHU-ZhCATiMuW023ysN5w4co-6_XWqGZ8EClcC9BBEv3y0dh28DV3VMIBDWY5WMKKEBr0e/s900/image_2025-05-10_08-22-37.png
រដ្ឋាភិបាលបានបញ្ជាទៅកងទ័ព សមត្ថកិច្ច និងជជែកជាមួយលោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ឱ្យត្រៀមកងកម្លាំងការពារសន្តិសុខយ៉ាងតឹងរ៉ឹង ។ ការជជែកគ្នានេះដើម្បីឱ្យកងកម្លាំងទាំងអស់អាចស្នើសុំការគាំទ្រពីរដ្ឋាភិបាល ឬរដ្ឋាភិបាលអាចជួយអ្វីបានខ្លះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0iezHurKTvEDpZhrzGnYe6i4tDbzAbkQGLEJU3PZUBHL9kafBhWwO0BS3EZUPaUSPNahr6w0xkj0oI_nd8fayiFqVoN-MLysXnT-XS6vv4J4BRfiRZEsnAhmy1P7i2Tr5MjPmTzaYvFiygkXS2huDUQmjuwNEIBGQKrcl22XpEdi4ik1FzIbAT2TdMKe_/s1565/image_2025-05-10_08-22-37%20(2).png

លោកស្រីថ្លែងថា ៖ «ខ្ញុំចង់សង្កត់ធ្ងន់ និងសុំការសហការពីប្រព័ន្ធផ្សព្វផ្សាយ គឺពុំចង់ឱ្យផ្សាយព័ត៌មានបែងចែកសាសនា ជាតិសាសន៍ ពីព្រោះមនុស្សគ្រប់រូបតែងមានគ្រួសារ ។ យើងពុំបែងចែកទេ ពុំគួរប្រើប្រាស់អំពើហិង្សា រដ្ឋាភិបាលមិនគាំទ្រអំពើហិង្សា ពីព្រោះមនុស្សគ្រប់រូបដែលស្លាប់ទៅសុទ្ធតែមានតម្លៃ ។ ដូច្នេះ ខ្ញុំចង់ឱ្យជួយគ្នាកុំបែងចែកសាសនា ជាតិសាសន៍» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVeSzhLRYKU3YJdf22E-ChzlFFGSXUnhhA2PFu24F_QvNjiRHvKsoCbIefnoORm4yA0tG54lS6dfhphsZABwhbYRp_-UXhJItYbSRY3_z6IQlwddCRrIDXSxQDwDcp8iybsohVmwQ-0fBt-h5tn3wUP1akqyjAFcxdxA4VAaMVIPDkpKax8y631-TqrTB3/s770/image_2025-05-10_08-22-36.png
ភ្នាក់ងារសន្តិសុខបានវិភាគពីហេតុការណ៍ចលាចលកើតឡើងនៅខេត្តភាគខាងត្បូង គឺវាកើតឡើងដោយសារជម្លោះជាច្រើនយ៉ាង រដ្ឋាភិបាលបានបង្កើនកងកម្លាំងការពារសន្តិសុខដល់ពលរដ្ឋក្នុងតំបន់ ពីព្រោះខេត្តភាគខាងត្បូងបានកើតអំពើហិង្សាជាថ្មីដូចកាលពី២០ឆ្នាំមុន ។ កងទ័ពបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យរួចហើយ ហើយជនណាម្នាក់ប្រព្រឹត្តខុស ត្រូវតែទទួលទោសតាមច្បាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy9-PC7WBojeVUP2scgilrY-zWeislbLdscvptX3KXJNA864Nys0YFYDqfZPHNRM6WyLDYKqjhyhVQy2BhbubNkaL57uO_MaIF7zN-ybs4Vt2YiSJkloQcMau0yC6mD7rLLDgvVKhrFOlEh2HW9d92N12ZPhbnnMeactvd5yN0lyAOJIlnaLdmYnnQzZvi/s640/image_2025-05-10_08-22-35.png
ចំណែកលទ្ធផលការស្ទង់មតិបង្ហាញថា ពលរដ្ឋថៃពុំជឿជាក់លើការដោះស្រាយបញ្ហាអសន្តិសុខនៅខេត្តភាគខាងត្បូងរបស់រដ្ឋាភិបាល លោកស្រី ផេថងថាន ថ្លែងថា រដ្ឋាភិបាលបានដោះស្រាយបញ្ហារហូតមក ។ បច្ចុប្បន្ន អំពើហិង្សានៅខេត្តភាគត្បូងកើនឡើងខ្លាំង ដែលត្រូវបង្កើនកងកម្លាំងក្នុងតំបន់ និងផ្តោតលើសុវត្ថិភាពពលរដ្ឋ ហើយរដ្ឋាភិបាលបានតាមដានស្ថានការណ៍នេះជានិច្ច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgikIyZ4eah8LyMiV7gn7hsWCPNNU89PwmwZSqJdylQq-Kyvmisw6iHZk20DoHaSgCdeqS6Vscjuh3lILjrwIG3Z0SSGMqu00t0QV5Q3v_UjwzVTLQ48AuVxEZbxZ1htU_Wb2fbibVgDLHTyLuFHFoIrIKKgliRye8SLPXxSXp67VHRd8OuOv1ZI4iTDUtZ/s640/image_2025-05-10_08-22-35%20(2).png
រដ្ឋាភិបាលបានបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនជនល្មើសបង្កចលាចល និងបង្កអសន្តិសុខក្នុងតំបន់ អ្នកប្រព្រឹត្តខុសត្រូវទទួលទោសតាមច្បាប់ បើមិនដូច្នោះទេ ជនស្លូតត្រង់នឹងរស់នៅគ្មានសុវត្ថិភាព ។ បើពុំអាចចាប់ខ្លួនជនល្មើសបានទេ ពលរដ្ឋក្នុងតំបន់នឹងពិបាករស់នៅ រដ្ឋាភិបាលបានញ្ជាទៅភ្នាក់ងារពាក់ព័ន្ធថា តើពួកគេត្រូវធ្វើអ្វីខ្លះ?

រយៈពេល១០ឆ្នាំខាងមុខ បច្ចេកវិទ្យា AI នឹងធ្វើការសំខាន់ៗទាំងអស់ជំនួសមនុស្ស

0

នាយកក្រុមហ៊ុន Microsoft លោក Bill Gates បានដាស់តឿនទៅកាន់ពលរដ្ឋលើពិភពលោកម្តងទៀតថា បច្ចេកវិទ្យា AI កំពុងតែផ្លាស់ប្តូរការងារលើពិភពលោកទាំងស្រុង ជាពិសេស រយៈពេល១០ឆ្នាំខាងមុខ វានឹងធ្វើការសំខាន់ៗជំនួសមនុស្ស ។ លោកសន្និដ្ឋានថា AI នឹងធ្វើការងារសំខាន់ៗជាច្រើនជំនួសមនុស្ស និងពុំលើកលែង សូម្បីតែការងារជាគ្រូពេទ្យ និងគ្រូបង្រៀន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgLwoRasCi15jVu-lqK7X3l6nm0Ehd9VylJmjC-f1XezE2hA2lRVHBdyt_0FEDpRYeyAYli1822QQaqgNbw0AMrMDAyetXaUJhfkToNL3dHGOnFlqF3V6-fDzsEOd6OnHZqiLQSfVF7N2Eo-kxT3XIBBPr21ZH1tyA3YoYPFEwWUUtFapuxo9Ss-QNRL7L/s1920/image_2025-05-10_08-17-12.png
កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មានបរទេសបានចុះផ្សាយពីបទសម្ភាសន៍ចុងក្រោយបង្អស់របស់លោក Bill Gates ដែលលើកឡើងពីការគិតរបស់ AI គឺវាអាចផ្តល់ប្រឹក្សាផ្នែកវេជ្ជសាស្ត្រ និងអប់រំមនុស្សដោយឥតគិតថ្លៃ ដែលមនុស្សគ្រប់រូបលើពិភពលោក នឹងអាចប្រើប្រាស់ AI បានទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfy0vGTP7ug2UFdZv0Wsxfj5fO4GV2KkDQrUlxAa5Xxf-Z94vRTQ0H2pfTbnnzvp4gcl-85DFDuC5AFI6OUN-5nn49QLaN3QLMQxgfDeZMwkQ3KLajxHvw1QapHowQT_4q7pcn35LrjO9c9HJbnUuXQwA6neLU6VNoUBdJvp6yVtlynuwQcvf_kYh-iZFt/s1280/photo_2025-05-09_15-57-56%20(2).jpg

លោក Bill Gates ទទួលស្គាល់ថា ការងារមួយចំនួនដែល AI ពុំអាចធ្វើជំនួសមនុស្ស ដូចជា ៖ លេងកីឡា ឬធ្វើការងារក្នុងសង្គមដែលត្រូវការការចូលរួម ប៉ុន្តែលោកជឿជាក់ថា ឧស្សាហកម្មផលិត ការដឹកជញ្ជូន និងការងារកសិកម្ម នឹងត្រូវជំនួសដោយបច្ចេកវិទ្យាទាំងស្រុង ពុំចាំបាច់ប្រើប្រាស់កម្លាំងមនុស្សទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV_-Wqo8sLjuNTybS1og8zLgOEKFJhqcHOVM4_4o8ezE9n1SU5CQudagVarSWsB4fs0kftrpjkLFdOrCq8hfs5WyTgcYET1ahC91uNwNU9lHev8-w6vigF5km3Z9k3G564BBD-Lapcg_6s1BxkqQT7zYaYrH7Hy0-PsDP36X6T4oT3eoK-w69eSXQ_hiuE/s750/photo_2025-05-09_15-57-56.jpg

ការអភិវឌ្ឍបច្ចេកវិទ្យា AI យ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន គួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យភ័យខ្លាច ហើយនេះជាឱកាសសំខាន់ក្នុងការដោះស្រាយបញ្ហារបស់ពិភពលោក ដូចជា ៖ ការប្រើប្រាស់សេវាសុខភាព វិសមភាពការអប់រំ និងបម្រែបម្រួលអាកាសធាតុ ។ ជាមួយគ្នានេះ នៅតែមានសំណួរសួរថា តើ AI នឹងក្លាយជាឧបករណ៍មួយជួយពង្រឹងសក្តានុពលរបស់មនុស្ស ឬធ្វើការជំនួសយើងជារៀងរហូត?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbsFHYccrypdUhwxRiy7paqdlpUUQq2b3fvcmGVIr_GyJlL6y02c-pehGn_tlvDe_fqjhDGiGvWXSZk_3-w7tvC0JPqUA2C7N9P2KAg3htSoRX46aK3EFS4bQgGQ2K3_v13Aj4RhqCvQgfjrC1RdC3s_gna4bQfVjSbNTaUG5SKDpTu2mOfzzvHt1AHA_7/s2560/image_2025-05-10_08-17-13.png
ប៉ុន្តែលោកថា បើទោះជា AI ឆ្លាតយ៉ាងណាក្តី ប៉ុន្តែវាក៏មានកំហុសឆ្គងផងដែរ ពីព្រោះវាមិនដឹងពីរបៀបត្រួតពិនិត្យចម្លើយរបស់ខ្លួន ។ វានឹងជួយបង្កើនប្រសិទ្ធភាពផ្នែកវេជ្ជសាស្ត្រ និងការអប់រំ ប៉ុន្តែមនុស្សនៅតែអាចគ្រប់គ្រងវាបាន មុនពេលវាគ្រប់គ្រងយើង ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2DeLNWOFeJwl7igc6iBWVwSIw0ebCGS28WykBvSRKZlZ32BWqMUXp6iVl9gRV0OyRaNrNcyG62rPVcE3rMsOmp6AobvTmlnokb1KImOlJjOeUawSUIC-rH4o07mu6fnad84R27qgz_DShvXEhy2RERQw85KeBf5JHokw6V2I3BUSngugTjnxh92ZDLOFQ/s1600/image_2025-05-10_08-17-15.png

    ស្របពេលពិភពលោកឈានទៅរកការប្រើប្រាស់បច្ចេកវិទ្យា AI ដ៏ទំនើប គឺការដាស់តឿនរបស់លោក Bill Gates បញ្ជាក់ថា បច្ចេកវិទ្យាមិនត្រឹមតែផ្តល់ភាពងាយស្រួល ឬរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវគិតពីផលប៉ះពាល់រយៈពេលយូរ ។ លោកចង់ឱ្យពិភពលោកត្រៀមខ្លួន មុនពេល AI ផ្លាស់ប្តូរពិភពលោក ហើយយើងគ្មានឱកាសត្រៀមខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhChY9ULY_V9Bux0CVSciYrYACRVK1zmrrVJBdnAQ5CQUBdDzyiGrkoGzcrFeXReH0zFDTSJiO_gIsx8rol6pmUayINj2THirEKSHtzoHpN-IrkyWHwKnj5hucpHiIcvYzPAUElHGT8r9THH6SZ4X0WxPJhW1JtMl26v1RCuZvzW5I3ZBVdFlq42Lm23kmK/s1280/photo_2025-05-09_15-57-57.jpg

    តាមអ្នកជំនាញជាច្រើនរូប គឺការផ្លាស់ប្តូរនេះអាចបង្កឱ្យសេដ្ឋកិច្ចពិភពលោកចលាចល និងប៉ះពាល់ស្ទើរគ្រប់ឧស្សាហកម្មទាំងអស់ ហើយពិភពលោកត្រូវត្រៀមខ្លួនដោះស្រាយបញ្ហានាថ្ងៃអនាគត ដែលបច្ចេកវិទ្យានឹងបំពេញតួនាទីច្រើនជាងមនុស្សជាច្រើនផ្នែក ។ ពិភពលោកបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សមិនធ្លាប់កើតឡើងពីមុនមក សំណួរគឺ តើយើងបានត្រៀមខ្លួនទទួលយកបច្ចេកវិទ្យាហើយឬនៅ?

ច្រត់ព្រះនង្គ័លថៃឆ្នាំនេះ! គោឧសភរាជបរិភោគស្មៅ ផឹកទឹក និងផឹកស្រា រីឯទំនាយទាយថាល្អ

0

ប្រទេសថៃ ៖ ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ពុទ្ធសករាជ ២៥៦៨ (គ.ស ២០២៥) នៅទីធ្លា ព្រះរាជពិធីច្រត់ព្រះនង្គ័ល នាថ្ងៃទី ៩ ឧសភា គោឧសភរាជទាំង២ បានបរិភោគស្មៅ ផឹកទឹក និងផឹកស្រាបផងដែរ ដែលសម្រាប់លទ្ធផលនេះ ហោរាថៃទាយថានឹងមានដំណើរការល្អក្នុងវិស័យកសិកម្ម និងទំនាក់ទំនងពាណិជ្ជកម្មជាមួយបរទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjOv-IEzjrh7vvkoVI4mmV5DI7-jo24QzWjnVGFFCGKYzOf2Pzl_KdZxz00pn2x4GkhvqBHmqxIKqUAMvPbYt3V-vhYZB4ExhhUbb14Py0uVWjJEXKzf1IPa-0iPFD57uT1e5LUjH8qKdPa2a-jbn8gJyDSO6dG7MNl4ft4Y59UuNFLwYz5BbDMrycIB86/s1280/photo_2025-05-09_10-46-40.jpg
នៅក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លថៃឆ្នាំនេះ ដែលបានប្រព្រឹត្តទៅនៅបរិវេណព្រះបរមរាជវាំង Grand Palace ក្នុងក្រុងបាងកកក្រោមព្រះរាជវត្តមានព្រះមហាក្សត្រ Maha Vajiralongkorn គោឧសភរាជមួយនឹម ត្រូវបានគេរៀបចំអាហារចំនួន៧មុខដែលដាក់នៅលើថាសមាសដើម្បីឲ្យបរិភោគ។ ក្នុងអំឡុងពេលនោះ គោឧសភរាជទាំង២ បានជ្រើសរើសបរិភោគស្មៅ ផឹកទឹក និងបន្ទាប់មកផឹកស្រាផងដែរ។ ក្នុងក្បួនទំនាយរបស់ព្រះរាជគ្រូហោរានៃប្រទេសថៃបានទាយថា គោពិសិដ្ឋ “ស៊ីស្មៅ និងផឹកទឹក” ទំនាយទាយថានឹងមានការផ្គត់ផ្គង់ទឹកច្រើនគួរសម រួមជាមួយដំណាំធញ្ញជាតិ ផ្លែឈើ អាហារ និងសាច់បាននឹងបានផលដ៏ច្រើនសន្ធឹកសន្ធាប់។ លើសពីនេះ គោ “ផឹកស្រា” បើតាមក្បួនច្បាប់គេព្យាករណ៍ថា ការដឹកជញ្ជូនទៅមកនឹងកាន់តែងាយស្រួល ជាពិសេសការធ្វើពាណិជ្ជកម្មជាមួយអន្តរជាតិនឹងប្រសើរឡើង ហើយសេដ្ឋកិច្ចនឹងរីកចម្រើនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOVNoQjGAvgOVO8o4UFZd6WJ9gJeyhrPXQYXv8LiF-u6MaX6TvAzfA4lSFHTCnU3iHpgDOqSdj9fU_QWRjf2p4T29PEQUN6sY1hm7L2uRbW2ez-66elbWwJiYcwqWm27ruzZrFmBs3DR2eEFfQ7xzjET7uPkAlk0pbRONgzAfwnhMX2VgahRSg_FM_GgPA/s1280/photo_2025-05-09_10-46-41%20(2).jpg
គួរជម្រាបថា ប្រទេសកម្ពុជា និងថៃមានទំនៀមទម្លាប់ក្នុងការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លនេះដូចគ្នា ស្ថិតនៅក្នុងខែតែមួយ និងប្រារព្ធឡើងក្នុងគោលបំណងដូចគ្នាផងដែរ ពោលគឺធ្វើឡើងដើម្បី ជាសារប្រកាសប្រាប់បណ្តាប្រជាកសិករទាំងអស់ ឱ្យដឹងអំពីរដូវកាលនៃការធ្វើស្រែវស្សា និងដំណាំដាំដុះផ្សេងៗ ព្រមទាំងប្រាប់ពីប្រផ្នូលរបស់ប្រទេស តាមរយៈការបរិភោគរបស់គោឧសភរាជ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMkM3sq4tYDPqKhERxhjVzY4_u7Ze1SHtcCP6THpleItFshOzUliTqQiUxBYNveFeuew97A_SNaAyR95jDwTpBjjaXr3JE0tRDI_lBvETXTRMqoCbxYjXvwM572X_xM1pLhOvf4AHHvo7zeXOmEibDr3U8r7MxDD5fDeQ_VzvFpfRQbmko5Zgp0JU9m7W2/s1280/photo_2025-05-09_10-46-41.jpg
ប៉ុន្តែទោះជាយ៉ាងណា សម្រាប់ការទស្សន៍ទាយនៃលទ្ធផលបរិភោគរបស់គោ ថៃហាក់មានការយល់ឃើញផ្ទុយពីខ្មែរយើងទៅវិញ។ ជាពិសេសទៅលើការដែលគោឧសភរាជ “ស៊ីស្មៅ និង ផឹកស្រា” ដោយថៃយល់ថា នៅពេលដែលគោ “ស៊ីស្មៅ” នោះបានន័យថាដីមានជីជាតិល្អផលដំណាំអ្វីក៏នឹងទទួលបានផលច្រើន។ ចំណែកបើគោ “ផឹកស្រា” នោះសំដៅដល់ការជួបជុំជល់កែវអបអរ ការបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងការទូតជាមួយបណ្តាប្រទេសជាមិត្ត នឹងដំណើរទៅដោយរលូនយ៉ាងល្អប្រសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis9i1SetyCDW_AnNWvsNlIcKXbtXeuZSYG7l6kqFs4dxx3C9lxRC32n4XvKfhxDBZUgfVZfoB4GsrEEFwgm1jGr7Blhb5xUm3KOGonznEs_3g7I_3KZDy_1eKWM5wOCoBF_Y5dBhwgNwaVj2yGyJjr1DDUU9LLlVPi_i9p5y0yk1Jwu4CujbvKNnROc7HW/s1280/photo_2025-05-09_10-46-42%20(2).jpg

ដោយឡែក សម្រាប់ទំនាយខ្មែរយើងប្រសិនបើ “គោស៊ីស្មៅ” នោះទំនាយទាយថា នឹងមានជំងឺអុតត្បាតទាំងឡាយកើតលសត្វពាហនៈ។ រីឯប្រសិនបើគោ “ផឹកស្រា” ទំនាយទាយថា នឹងកើតមនុស្សពាល ចោរលួចចោរប្លន់ បញ្ហាអសន្តិសុខជាដើម …។ល៕

ភ្នំភ្លើងក្រោមទឹកមួយនៅសហរដ្ឋអាមេរិក បានបង្ហាញសញ្ញាមិនប្រក្រតីធ្វើឲ្យពលរដ្ឋព្រួយបារម្ភ

0

សហរដ្ឋអាមេរិក ៖ ភ្នំភ្លើងក្រោមទឹកមួយ ដែលស្ថិតនៅចម្ងាយប្រមាណ ៣០០ម៉ាយ (៤៨០គ.ម) ពីឆ្នេរសមុទ្ររបស់រដ្ឋ Oregon សហរដ្ឋអាមេរិក កំពុងបញ្ចេញកម្ដៅ និងពពុះទឹកឡើងមកលើដែលជាការបង្ហាញសញ្ញាថាវានឹងមានការផ្ទុះឡើងឆាប់ៗ។ នេះបើយោងតាមសារព័ត៌មានបរទេស CNN កាលពីថ្ងៃព្រហស្បត្តិ៍ ទី៨ ឧសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnEGXAM9xFT8lfIdL6yUEG-fgn-gn6DmxLsWzrz89oh-lVkpgYqnD6Zju7aNInDq32noVKYEcIwfj31rfoAJyKEqmBnu7A0drCZe8BaF5Ljb0qD8m99tARiiQXwtjkTNxUieT1zvfukE0dj2WcZYVQgdrH6jHZrzogtZUaSwJFd-v7Qb3kjyEw_eidSHMN/s727/photo_2025-05-09_13-35-16.jpg

ភ្នំភ្លើងសកម្មមួយនេះមានឈ្មោះថា Axial Seamount គឺជាភ្នំភ្លើងក្រោមទឹមួយស្ថិតនៅក្រោមបាតសមុទ្រ មានកម្ពស់ប្រហែល ៤,៩០០ហ្វីត (ប្រមាណ ១,៤៩០គ.ម) នៅខាងក្រោមផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក បានបញ្ចេញបញ្ចេញកម្ដៅរបស់វាពីក្រោមផ្ទៃទឹកមក នាំឲ្យអ្នកជំនាញមានការព្រួយបារម្ភពីការផ្ទុះឡើងម្ដងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy3itu__EOdHNyXm8DYhYXBtu543ES7Jz1WZVEjD8HLM3-oAc0Ef3NXE_-9KnwoBPgbTDMddYZV_SHn9XDkuz23aNSwe3OhKjqokL41p53IW5nvcWFhatgO_ljcdBq4i57Y_uKrL5Rbj9v2jedVoQvf_Rpg_Kj0PdpqwqVqA2382VJSzaBbOtxzRQx4TT_/s1280/photo_2025-05-09_13-35-18%20(2).jpg

គួររំលឹកថា កន្លងមកភ្នំភ្លើងនេះធ្លាប់បានផ្ទុះឡើងចំនួន៣ដងមកហើយ ដោយបានផ្ទុះនៅក្នុងឆ្នាំ១៩៩៨, ឆ្នាំ២០១១, ឆ្នាំ២០១៥ និងត្រូវគេសន្និដ្ឋានថាអាចផ្ទុះឡើងម្ដងទៀតមិនខាន នៅមុនពេលដាច់ឆ្នាំ២០២៥នេះ។

មូលហេតុដែលវាជាភ្នំភ្លើងសកម្ម គឺដោយសារតែវាមានទីតាំងស្ថិតនៅលើខ្សែ Juan de Fuca ជាចំណុចផ្សារភ្ជាប់រវាងផ្ទាំងបន្ទះ Pacific និង Juan de Fuca ដែលដាច់ចេញពីគ្នា។ អ្នកវិទ្យាសាស្រ្តបានកត់សម្គាល់ថា ផ្ទៃដីនៅតំបន់នេះចាប់ផ្ដើមមានចលនារង្គើរម្ដងទៀតហើយ ព្រោះចំនួនម៉ាក់ម៉ាបានកើនឡើងខ្ពស់ ហើយវាអាចនឹងបង្ករឲ្យមានរញ្ជួយដីកម្រិតស្រាលច្រើនដងផងដែរក្នុងមួយថ្ងៃៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMGyRLsQL0viMfON3V5qeVVWd16tILXLcAWU6fFwJexlW7hK00_CmmRxp4VUHUron9CLi2_n5p1113qsrT1I5tqRrlnk99kzJmuea07H_nhquOywpu52fJpWoWy5eotdl4XIapQoBbLm5YkLD31dihR2IYwamZ5B8xMAr0lTHWsCgv27S4TUMTfIGtK_rr/s1280/photo_2025-05-09_13-35-18.jpg
ចំណែកក្ដីបារម្ភទៅលើផលប៉ះពាល់ដែលអាចកើតមានពេលភ្នំភ្លើងខាងលើនេះផ្ទុះគឺ វាអាចបង្ករជារលកយក្សស៊ូណាមិ ព្រោះពេលផ្ទុះវានឹងមានកម្លាំងជំរុញពីក្រោមទឹកមក។ ដូច្នេះជីវិតមនុស្ស សត្វ ដែលនៅជុំវិញនោះ នឹងប្រឈមជាមួយការគំរាមកំហែង ដែលទាមទារឲ្យមានការជម្លៀសចេញ មុនពេលរឿងទាំងនោះកើតឡើង។ ក្រៅពីនេះ កម្ដៅ និងកម្លាំងដែលកើតមានក្នុងអំឡុងពេលផ្ទុះនោះ ក៏នឹងបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ីរបស់សមុទ្រនៅតំបន់នោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvjh-NQWg0YAcviIAD2I0fAntGVMH5APUM3vV7bB3nM3W77hh6ff0-tbKNG6M_z9Td0DlOW1Qj2LNaBXI8SHlVlzlBuNPlMm-FwSgdM0FWy62xWk3UYN4Ald5_Cv-4f0OuMe7sV0DGiRMf9dCeNJYVoKklEzJnDOv1vxdMVwoeggVainUmymaZOlEw6fYw/s637/image_2025-05-09_16-33-20.png

បច្ចុប្បន្នភ្នំភ្លើងក្រោមទឹក Axial Seamunt នេះត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រុមអ្នកជំនាញ Ocean Observatories Initiative’s Regional Cabled Array ដែលផ្ដល់ទិន្នន័យពីពេលវេលាពិតនៃសកម្មភាពរញ្ជួយដី និងចលនាផែនដីក្រោមផ្ទៃសមុទ្រ៕