ថៃ ៖ «អ្នកនាំពាក្យកងទ័ពថៃ» ចេញមុខរិះគ.ន់ក្រសួងការពារជាតិកម្ពុជា ចំពោះការលើកឡើងថា៖ ថៃកំពុងបង្កើនការជីកលេណដ្ឋាន បង្ហោះដ្រូន មិនគោរពអនុស្សរនៈយោគយល់គ្នា និងបំពានកម្ពុជា ថាជារឿងមិនពិត ហើយថៃថែមទាំងមានភស្តុតាងថតដោយផ្កាយរណបមកបញ្ជាក់ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ PPTV HD36។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih-GXD98d6qjxYh2R5MBc3Ivw2qvRSWqu12UNCaNnfBDPtf0Hpi1jADFsXfnX4VTc3x9BdlPI6xTpgauCql3B2Mf8IPC_wbKsPun9XSBiNCps8Ex5bJhW3IYYoL8y-_I26SJlY_fks9e9Y6yMSdXH2XLzfljC_fa21G0inWbfIfBW6_Nu6k0MnDDdxvm1e/s1280/photo_2025-06-18_11-08-06.jpg
យោងតាមប្រភពខាងលើនេះនាយប់ថ្ងៃអង្គារ ទី១៧ មិថុនា បានរាយការណ៍ថា អ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suvari បានចេញមកច្រានចោលការលើកឡើងរបស់កម្ពុជា បន្ទាប់ពីបានឃើញ«ក្រសួងការពារជាតិកម្ពុជា» បានចេញសេចក្តីប្រកាសព័ត៌មានអំពីការវិវត្តន៍នៃស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ ដោយមានសេចក្ដីបញ្ជាក់ថា ៖ ថៃបានបំពានលើអនុស្សរនៈនៃការយោគយល់គ្នា MOU 43 ជាច្រើនលើកច្រើនសារ រួមមានការបង្ហោះដ្រូន ការជីកលេណដ្ឋាន និងចល័តអាវុ.ធនៅជិតព្រំដែនជាដើម ហើយកម្ពុជាថែមទាំងអះអាងថា ខ្លួនមានបំណងរក្សាសន្តិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi119px4Zh6Knp90iIzFZL3ggeVH8OZbV5Mh9QmWRa0ZU9GNOcMSFuAaR1-ZAmnuvs4gdpklFojhAgVmVXCSSt5RedQ7HVHXDJtYfOwLDyRW6BZ3EwG9TTeOVIw7FKXLSIV54LVgxesx_VRJq0EfauDjTY_SlHOOWOC1xkrqsh3LmgiEovU2Gw9HzFv_vOo/s1280/photo_2025-06-18_09-43-24%20(2).jpg

លោក Winthai បានផ្តល់បទសម្ភាសន៍ក្នុងកម្មវិធី “Rueng Yai LiveTalk” នៅលើកញ្ចក់ទូរទស្សន៍ PPTVHD36 ដោយបញ្ជាក់ថា ៖ នេះជាអ្វីដែលលោកបានពន្យល់រួចហើយ ថារឿងទាំងអស់គឺជាសកម្មភាពរបស់ភាគីកម្ពុជា មិនមែនភាគីថៃទេ។ លោកអះអាងថា៖ យើងមានរូបភាពផ្កាយរណប ដែលមានការកត់ត្រាភស្តុតាងជាប់រហូត ហើយប្រតិបត្តិករនៅកម្រិតកម្ពុជាក៏បានទទួលស្គាល់វាដែរ។ ថ្មីៗនេះ ដោយសារមានការកែសម្រួលកម្លាំងទ័ព ដូច្នេះក៏មានការកែតំរូវនូវតំបន់មួយចំនួនឲ្យដូចដើម រួមទាំងការកាយកប់សំណាល់ដូចជា កម្ទិចអំបែងកញ្ចក់ដែលបែកបាក់ជាដើម ដែលតាមពិតយើងមានភស្តុតាងគ្រប់បែបយ៉ាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaWA3nVyJkFcf79mtGzAcrghIUwhyphenhyphenXYrmgK7F7tPZYRyHtwf3xhb_31d_ydkzd-0VAm5yzJQP9lIi4aY7NGU6OAUW0H_4HVc2Fpc3kUTtBAfEI8uNwbKpyrlkrO6DHPe1A1MOicxDXIzrQJ8mkGMmq1dwHX-3qat-GeHheClyOgP2JhxkdWnbnMhEwL9U3/s960/photo_2025-06-18_09-43-24.jpg
លោកឧត្តមសេនីយទោ Winthai មាននិយាយថា “ខ្ញុំត្រូវតែនិយាយដោយត្រង់ថា ព័ត៌មានពីភាគីកម្ពុជាមិនស៊ីសង្វាក់គ្នានឹងការពិតទេ។ នេះនិយាយក្នុងនាមខ្លួនខ្ញុំជាអ្នកប្រកាន់ច្បាប់យោធា ដែលតម្រូវឲ្យមានអាកប្បកិរិយាសុភាពរាបសារ និងនិយាយការពិត”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAb3Pw7RppaoIziLyEJOHah0GvEL_T3cV6deQLMeunAKgCSIKWXoqxgrofwunTMQ0BbZy77tbE7Le4q7jXBvVpofilZoKv76HhFvOx1oTB-PaGXPCS7uXnb2OsODi-BLJlJ3NQlAAGSDtGwIhGD5IE9f2AuLgEoontoB_XeLRAz5_52cSrAkonjD3PubDo/s1280/photo_2025-06-18_09-43-23.jpg

គួរជម្រាបថា ការចេញមកបដិសេធ និងរិះគ.ន់ថាកម្ពុជាផ្សព្វផ្សាយព័ត៌មានមិនពិតដែលធ្វើឲ្យមានការយល់ច្រលំនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយដោយលើកឡើងថា ៖ ថៃមិនបានគោរព នូវកិច្ចព្រមព្រៀង ហើយថែមទាំងបានបង្កើនការធ្វើសកម្មភាពរំលោភបំពាន លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ផ្ទុយពីអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ រួមមានសកម្មភាពបង្ហោះដ្រូន ការជីកលេណដ្ឋាន ការបង្កើន និងចល័តសព្វាវុធគ្រប់ប្រភេទ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនចំនួនទាហាននៅតាមព្រំដែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខ នៃប្រទេសទាំងពីរ ខណៈដែលកម្ពុជាមានបំណងរក្សាសុខសន្តិភាព៕