អ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថាកញ្ញា ស៊ីដនី ម៉ារិទ្ធ លំដាប់រងទី១ Miss Supranational Cambodia 2025 ត្រូវបានតែងតាំងក្លាយជា Miss Planet Cambodia 2025 ។ ទោះយ៉ាងណានៅថ្ងៃប្រកាសពីការទទួលតំណែងរបស់ ស៊ីដនី គេពុំឃើញវត្តមាន Miss Planet Cambodia 2024 នោះទេ ខណៈ ខន សុវណ្ណសូនីតា បានចេញមកបញ្ជាក់ ថានាងពុំទទួលបានការអញ្ជើញពីកម្មវិធី។

នៅថ្ងៃទី១៨ មិថុនា ខន សុវណ្ណសូនីតា Miss Planet Cambodia 2024 បានចេញមក បញ្ជាក់យ៉ាងដូច្នេះថា «ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា នាងខ្ញុំ ខន សុវណ្ណសូនីតា Miss planet Cambodia 2024 សូមជម្រាបដំណឹងឱ្យបងប្អូនបានជ្រាប …ព្រោះមាន ហ្វេនៗនិងបងៗមួយចំនួនបានឆាតសួរនាងខ្ញុំថាហេតុអ្វីបានជាមិនឃើញនាងខ្ញុំចូលរួមក្នុងកម្មវិធី Press conference Miss planet Cambodia 2025 ដោយមូលហេតុនាងខ្ញុំពុំ ទទួលបានអញ្ជើញពីម្ចាស់កម្មវិធីថ្នាក់ជាតិឡើយ»។ហើយនាងខ្ញុំក៏ចង់សូមទោសដែលផុសសារមួយនេះប៉ុន្តែនាងខ្ញុំគ្រាន់តែចង់ស្រាយចម្ងល់ដែលបងៗនិងហ្វេនៗឆ្ងល់ហើយសួរនាងខ្ញុំតែប៉ុណ្ណោះ»។

ឃើញការបង្ហោះនេះហើយមានអ្នកគាំទ្រជាច្រើនបានសម្តែងការអាណិតអាសូរទៅដល់ ខន សុវណ្ណសូនីតា ដែលជា Miss Planet Cambodia 2024 ស៊ូមកតំណាងជាតិ របស់ខ្លួនតែប៉ុន្មានម៉ោងបន្ទាប់ពី ដេត ស្រីនាឌ ពហិកាមិនតំណាងប្រទេសកម្ពុជា ប្រកួតក្នុងថ្ងៃផ្តាច់ព្រ័ត្រ Miss Planet International 2024។ នេះបានជំរុញឱ្យមានមតិសាធារណៈថាហាក់ដូចជាមិនឱ្យតម្លៃទៅការខិតខំប្រឹងប្រែងរបស់ Miss Planet Cambodia 2024។

Miss Planet International 2024 បានប្រព្រឹត្តទៅកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានម្ចាស់ជ័យលាភីឯកចំនួនពីររូបចំណែកឯពានរង្វាន់ Best National Costume គឺបានទៅលើប្រទេសហ្វីលីពីន ចំណែកឯ Best In Evening Gown បានទៅប្រទេសថៃ រីឯ ខន សុវណ្ណសូនីតា តំណាងកម្ពុជាចូលរួមប្រកួតជំនួស ដេត ស្រីនាឌ ទទួលបាន Queen of Vote និងជាប់ក្នុងបញ្ជីTOP28 ៕
Home តារាជាតិ









