Home Blog Page 487

ហុងកុងអំពាវនាវឱ្យសាកលវិទ្យាល័យស្វាគមន៍និស្សិតបរទេស ក្រោយអាមេរិកហាមសាកលវិទ្យាល័យ Harvard ទទួលនិស្សិតបរទេស

0

ហុងកុង ៖ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មាន Reuters រាយការណ៍ថា នាយកដ្ឋានអប់រំទីក្រុងហុងកុង បានអំពាវនាវឱ្យសាកលវិទ្យាល័យនានាទទួលស្វាគមន៍និស្សិត និងអ្នកជំនាញបរទេស ក្រោយពីរដ្ឋាភិបាលអាមេរិករបស់លោកប្រធានាធិបតី Donald Trump ហាមឃាត់សាកលវិទ្យាល័យ Harvard កុំឱ្យទទួលនិស្សិតបរទេសមកសិក្សា និងចោទប្រកាន់សាកលវិទ្យាល័យនេះថា បានសហការជាមួយគណបក្សកុម្មុយនិស្តចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUjfA2BgB82mZsnytafBaTkJrEq5Rhnq0ZIUV3xu1-rcIplQDamRlNhIJ9T_NTvgiYUHT-C25IXMaunH07FgV4H0veBP7CDswFIDXiHe0vF9wZbInThU8y7kT7iZwPQU32_cQm3j-cYIt3nQCoUgXsiQ3mqwybvBlOW-oJncUH16zX7cv410ofGhuvTLhw/s1020/photo_2025-05-27_16-04-19%20(2).jpg
រដ្ឋាភិបាលអាមេរិកបានដកហូតសិទ្ធិរបស់សាកលវិទ្យាល័យ Harvard កុំឱ្យទទួលនិស្សិតបរទេស និងបង្ខំឱ្យនិស្សិតបរទេសដែលកំពុងសិក្សាត្រូវផ្លាស់ប្តូរសាកលវិទ្យាល័យ បើមិនដូច្នោះទេ ពួកគេប្រឈមនឹងការលុបចោលទិដ្ឋាការសិក្សា ។ ការហាមឃាត់សាកលវិទ្យាល័យ Harvard គឺអនុវត្តក្នុងឆ្នាំសិក្សា២០២៥ ដល់ឆ្នាំ២០២៦ ហើយរដ្ឋាភិបាលអាមេរិកចោទប្រកាន់សាកលវិទ្យាល័យនេះថា ជំរុញឱ្យនិស្សិតប្រឆាំងនឹងជនជាតិ Semitism និងសហការជាមួយគណបក្សកុម្មុយនិស្តចិន ក្រោយពីសាកលវិទ្យាល័យ Harvard ទទួលនិស្សិតចិនម្នាក់ ក្នុងចំណោមនិស្សិតបរទេស៥នាក់ មកសិក្សានៅឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnmdSiwn8-RI3W_YDRnejlptIJ1H74hod6PsrJxk_ptpxc8FccsOonEu228OzBmSTGGXYnrSYWPxhEgOhTqlBBfkTctb8JjWYhYnD8a-S6HfLyemycLKBkw-g1V7rdAM9wuC16xrmECwjl9NfnPGKuhvIRxDVgMqJrPRe1l21kCOhLtubuozASu5wGUky8/s1050/photo_2025-05-27_16-04-19.jpg
ក្នុងអ៊ីម៉ែលរបស់នាយកដ្ឋានអប់រំទីក្រុងហុងកុងបញ្ជាក់ថា នាយកដ្ឋានសូមអំពាវនាវឱ្យសាកលវិទ្យាល័យទាំងអស់នៅទីក្រុងហុងកុង កំណត់វិធានការផ្តល់ភាពងាយស្រួលឱ្យបេក្ខជនមានគុណសម្បត្តិមកពីក្រៅប្រទេស ដើម្បីឱ្យនិស្សិត និងអ្នកជំនាញបរទេសទទួលបានសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ ។ ក្រៅពីនេះ នាយកដ្ឋានក៏បានទាក់ទងទៅកាន់ Harvard Club of Hong Kong ផងដែរ ដើម្បីគាំទ្រនិស្សិតបរទេស ដែលអនុញ្ញាតឱ្យចូលសិក្សានៅសាកលវិទ្យាល័យ Harvard ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPqcVkEjg3BPdn8H3jwqja94geEKbvmWAKvgGqyjxRaZLdzeOPtUtcO2mp6Fu59IQ8h36jpae4qXBOFfu89b12a9t_JtVnTSjrwDu_yhUv-b0QjZYNP233g2-beKFAA-jdsSnqzxA98LHKogoX-j8qb5jkFBb3E7EjdQUmqNxqXRc78w3Yqo5ZRW_THdkB/s2000/image_2025-05-29_08-27-35.png

ខ្លឹមសារក្នុងអ៊ីម៉ែលរបស់នាយកដ្ឋានអប់រំទីក្រុងហុងកុង បញ្ជាក់ទៀតថា យើងនឹងតាមដាននិស្សិតបរទេសដែលមានផលប៉ះពាល់ក្នុងការសិក្សា ហើយយើងនឹងគាំទ្រពួកគេមកសិក្សានៅសាកលវិទ្យាល័យនានានៅហុងកុង ដើម្បីឱ្យហុងកុងក្លាយជាមជ្ឈមណ្ឌលអប់រំអន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5iyRot4ZqRuRyETt8Tp4MwZpwp8nOBReH9cUrTU80JZrH10eyhO9hyphenhyphendLgpmZ5pQ2uG81QkDBTwfF537Weu7DHjAziUsWAfFWj5v9LaQFGXifgvu-s69JhKntH37v3LzofYR9sOrWMgYK5GNU8TojMUZRJ9HTSR7VzQbqFGM1nsh6lRX5LcFwb9F1487W1/s1020/photo_2025-05-27_16-04-18.jpg

គួរបញ្ជាក់ថា ទីក្រុងហុងកុង មានពលរដ្ឋរស់នៅប្រមាណ ៧លាន៥សែននាក់ ហើយមានសាកលវិទ្យាល័យចំនួន៥ បានជាប់ចំណាត់ថ្នាក់ជាសាកលវិទ្យាល័យល្អបំផុតលើពិភពលោក ក្នុងចំណោមសាកលវិទ្យាល័យចំនួន១០០ ដែលចាត់ចំណាត់ថ្នាក់ដោយ Times Higher Education World University Rankings ។ បច្ចុប្បន្ន ហុងកុង គឺជាកន្លែងដែលនិស្សិតមានសេរីភាពក្នុងការសិក្សានៅតំបន់អាស៊ី ៕

ម្ចាស់មកុដ MGI2024 ប្រកាសចេញពីតំណែង និងប្រគល់មកុដឱ្យលោក ណាវ៉ាត់

0

ទស្សនិកជនជាអ្នកស្នេហាវិស័យបវរកញ្ញាទាំងក្នុងប្រទេសនិងក្រៅប្រទេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបវរកញ្ញាឥណ្ឌា Rachel Gupta សម្រេចចិត្តប្រកាសចេញពីតំណែង Miss Grand International 2024 ។ Rachel បានបង្ហើបថាបន្ទាប់ពីគ្រង តំណែងក្នុងរយៈពេលប៉ុន្មាន ខែមកនេះនាងរស់នៅជាមួយនឹងបរិយាកាសមិនល្អ ការសន្យាដែលមិនត្រឹមត្រូវ ដែលធ្វើឱ្យនាងមិនអាចទ្រាំទ្របានទៀតទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRvSraV_4dXvnrXGCWzhUG1oquPPU4m07RUxpQmxgOHPNeUhuD7hFDI5n_tnw6ABzM6RaXcTM4x4S66poBmSACrkUey5ozF3XcpI7wYQ6jNKtczRQmGp1G7Kod2SuIyWdbXw3xldpKOUrcz52RIbdK6i6JzbWJkbkz8vnLwqVCaLxV8qeUUusXzEiiO0RB/s1232/image_2025-05-28_14-24-35.png
នៅរសៀលថ្ងៃទី២៨ ឧសភា Rachel Gupta ដែលជា Miss Grand International 2024 បវរកញ្ញាឥណ្ឌាដំបូងគេគ្រងមកុដកម្មវិធីនេះបានចេញមកប្រកាសពីការលាចេញពីតំណែង Miss Grand International 2024 ។ Rachel បានដាក់ខេបសិន ថា «ជូនចំពោះអ្នកគាំទ្ររបស់ខ្ញុំទាំងអស់ជុំវិញពិភពលោក៖ ខ្ញុំពិតជាសូមទោស ប្រសិនបើព័ត៌មាននេះធ្វើឱ្យអ្នកខកចិត្ត។ សូមដឹងថានេះមិនមែនជាការសម្រេចចិត្តងាយស្រួលនោះទេ ប៉ុន្តែវាជាការត្រឹមត្រូវសម្រាប់ខ្ញុំ។ ការពិតនឹងចេញមកក្នុងពេលឆាប់ៗនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiYG9nDduEMvi1Bamu9VabdVAh6cF1xeTP57xweVa7ZMrsBnThehq0PVvvTBj9hjIsitRENEsjtMBDWqyORBFzAugSHrtnVdFmsxRSiXDff4jPU-ndAPO7q4eOha7PZdRVVrrRd_EoxzP12CVaGaXIdYVVNOOxBaV1bsW64W-nbK7IeypJAG_O2LMZmslJ/s1225/image_2025-05-28_14-24-34.png
ខ្លឹមសារនៅក្នុងការប្រកាសរបស់ Rachel បានរៀបរាប់ថា «មានការសោកស្ដាយជាខ្លាំង ដែលខ្ញុំបានចែករំលែកព័ត៌មាននេះ៖ ខ្ញុំបានសម្រេចចិត្តលាឈប់ពីតំណែង Miss Grand International2024ហើយប្រគល់មកុដរបស់ខ្ញុំវិញ។ការគ្រងមកុដគឺជាក្តីសុបិនដ៏មានតម្លៃបំផុតមួយនៃជីវិតរបស់ខ្ញុំហើយខ្ញុំពោរពេញដោយក្តីសង្ឃឹមនិងមោទនភាពក្នុងការតំណាងឱ្យប្រទេសរបស់ខ្ញុំនិងបង្កើតប្រវត្តិសាស្ត្រ។ទោះជាយ៉ាងណាក៏ដោយប៉ុន្មានខែបន្ទាប់ពីគ្រងមកុដរបស់ខ្ញុំត្រូវបានសម្គាល់ដោយការសន្យាដែលមិនត្រឹមត្រូវ ជាមួយការធ្វើបាប និងបរិយាកាសមិនល្អជុំវិខ្លួន ដែលខ្ញុំមិនអាចទ្រាំទ្រនឹងភាពស្ងៀមស្ងាត់នេះបានទៀតទេ។
ការសម្រេចចិត្តនេះមិនត្រូវបានធ្វើឡើងដោយស្រាលទេ។ នៅប៉ុន្មានថ្ងៃខាងមុខនេះ ខ្ញុំនឹងចេញវីដេអូពេញលេញមួយដែលចែករំលែកព័ត៌មានលម្អិតនៅពីក្រោយដំណើរដ៏លំបាកនេះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgS3Iah-sIoJUrbNeSWBvoJif1HtjYmTX_Ygl_fPoIPsAq0a7pCgA4QKmHmRB49ltKNsRZkzmYlhdq4LrNjk9vO8OSmhO357M8-eB2MAMBYOcHQwLlZxkWxLXLedXtue_mEcjvtDgMIxyziXqZ7XQcwWqNloc8lDy9Omr_lBCS8ZVziEOEh1UxL_4m-YOq/s1080/The_GREATEST,_The_GRANDEST_Gown_@muller_bangkok_%23RachelGupta%23MGI2024.jpg
បន្ទាប់ពីដំណឹងដ៏ក្តៅគគុកនេះផុសឡើងនៅលើបណ្តាញសង្គមបណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈ អង្គការ Miss Grand International ក៏បានចេញសេចក្តីប្រកាសដូចគ្នាក្នុងការបញ្ចប់តំណែងបវរកញ្ញា Rachel Gupta ជា Miss Grand International 2024 ដែលមានប្រសិទ្ធភាពភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjum7SEN5Fn36ZClOr9wbmTA3BZW7FB-AkiwWZSln1cWiy18W_7IkmQulvGLTP7p22SbSMSf2a-HcH3vWFgsiCPQs9TjJXq8KjTQMD6ZX10Cbw-aOq5tTyUPtY34fzi0aBTVyjPw_257iXFMedyAGxIMro-JueXjXje7klxNIQCOWsGfIyFmaAN8YOBJzTb/s1080/Glorious,_touching,_and_full_of_pride%E2%80%94a_heartfelt_welcome_awaited.jpg

ក្នុងសេចក្តីប្រកាសរបស់ស្ថាប័ន MGI បានឱ្យដឹងថា ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពី Rachel Gupta ខកខានក្នុងការបំពេញភារកិច្ចដែលបានកំណត់របស់នាង ការចូលរួមនៅក្នុងគម្រោងខាងក្រៅដោយគ្មានការយល់ព្រមជាមុនពីអង្គការ និងការបដិសេធរបស់នាងក្នុងការចូលរួមក្នុងការធ្វើដំណើរដែលបានគ្រោងទុកទៅកាន់ប្រទេសហ្គាតេម៉ាឡា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjvQCSXdzKUMxK1oL1fKxWrr4j_kNSGtOOc5-J54Ww2PEBiOuYRcp55asphyphenhyphenkyi02lO2rhtVrpTOhxWWoZTkFf8oZhgZUQ1Y1Gu5XQCucCbmiS8tQmYVsJBafI7x-a6X8PyYJpr0jDgYvtMx1jMMz_d487E-FBgsAU2WIg94wMPukeUHPn0Vkp-1xzIqQ7/s2048/image_2025-05-28_14-24-34%20(2).png

ជាលទ្ធផល អង្គការបានសម្រេចដកតំណែងលោកស្រីជាបន្ទាន់។ កញ្ញា Rachel Gupta លែងត្រូវបានគេអនុញ្ញាតឱ្យប្រើងារ ឬពាក់មកុដដែលពាក់ព័ន្ធនឹង Miss Grand International 2024 ទៀតហើយ។ ស្ថាប័នបានកំណត់ឱ្យ Rachel Gupta ប្រគល់មកុដទៅការិយាល័យកណ្តាល MGI ក្នុងរយៈពេល ៣០ ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹងនេះ៕

ភ្នំភ្លើងមួយនៅរដ្ឋហាវ៉ៃ បា.ញ់កម្អែរភ្លើងឡើងលើមេឃកម្ពស់ជាង 300ម៉ែត្រយ៉ាងគួរឲ្យខ្លា.ច!

0

សហរដ្ឋអាមេរិក ៖ ភ្នំភ្លើង Kilauea នៃរដ្ឋហាវ៉ៃ បានបង្ហាញភាពគួរឲ្យខ្លាចរបស់វា កាលពីយប់ថ្ងៃអាទិត្យ ដោយបា.ញ់ចេញនូវកម្អែភ្នំភ្លើងជាង 1,000 ហ្វីតទៅលើអាកាសរយៈពេល6ម៉ោងពេញ បន្ទាប់មកបានស្ងប់ស្ងាត់ទៅវិញនៅម៉ោង១០និង២៥នាទីយប់ ។ វាបានធ្វើឲ្យអ្នកស្រុកក្នុងតំបន់មានការភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំង ព្រោះពួកគេមិនដឹងទេថា តើវាអាចនឹងមានការផ្ទុះខ្លាំងក្លាជានេះទៀត ឬអត់?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCXYpfw8A15n8cnM_V6ym_-RxVlNRz-pTPKDlCFZN5eiMYy2G0vLAsr_raREI_veo70itBAJGkdTmzWnKNInlYLqWuZpC6XEG9-vpfvtSvcaem6hApvAegAOpOLgY4VjdqO2ueK4ylN4a6kv3RsB5Y8XNLBdG5ylg19fEnEN0TuNszD9WpjzI7fy0ALVfV/s1920/image_2025-05-28_16-23-05.png
យោងតាមការចុះផ្សាយរបស់ ABC News ផ្អែកលើរបាយការណ៍ដែលទទួលបានពីក្រុមអង្កេតភូមិសាស្ត្រភ្នំភ្លើងហាវ៉ៃ (HVO) របស់ហរដ្ឋអាមេរិកបានឲ្យដឹងថា ៖ កម្អែរភ្លើងដែលបានបា.ញ់ចេញមកក្រៅមានកម្ពស់ជាង 1000ហ្វីត (304.8ម៉េត្រ) ដែលកម្ពស់នេះគឺប្រហាក់ប្រហែលនឹងកម្ពស់នៃអគារ Empire State ឬប្រហែលពីរដងនៃកម្ពស់វិមាន Washington ។ កត្តានេះពិតជាគ្រោះថ្នា.ក់ខ្លាំងណាស់ ដែលក្នុងរយៈពេលត្រឹមតែ 30នាទីប៉ុណ្ណោះ យន្តហោះទាំងអស់ដែលហោះឆ្លងកាត់ទីនេះ ត្រូវបានផ្លាស់ប្តូរជើងហោះហើររបស់ពួកគេ ឬត្រូវហោះឲ្យបានខ្ពស់ជាងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOV3E3pgFj5llbatKyIf_t7NnghV_bCHjToXgz83F8XRsDvFw6F_HtnFGguGRMCbrTJREV_-CP3maXV99x1qC_8z43hTOr_aLZb_C2w2OPR0FsCPro5d8gmGcuEhd-ylGZpgw1JDkGmoL0IWOm9YM48_f4JdWfn5m3vpVvKS2LtFQ2X2_oav5zHUqgR5n1/s3072/image_2025-05-28_16-22-29.png

មន្ត្រីជំនាញនិយាយថា ការផ្ទុះនេះអាចបង្កគ្រោះថ្នាក់ជាច្រើន ដូច្នេះប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន។ ក្រៅពីភ្នំភ្លើងនេះបញ្ចេញកម្ដៅដ៏ក្ដៅ វាក៏បញ្ចេញនូវឧស្ម័នស្ពាន់ធ័រឌីអុកស៊ីតដ៏គ្រោះថ្នាក់ ដែលបង្កើតឲ្យមាននូវ “vog” (ផ្សែងអ័ព្ទភ្នំភ្លើង) នៅពេលដែលវាមានប្រតិកម្មនៅក្នុងបរិយាកាស នេះបើយោងតាម HVO ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHMEbU9N633xlmeGXlbYx5qGrrxZCUbFOL-pzgnLZiigbd9haLvsMWcGk_UGo5lLdQRG2jIjNRaaVcL85aWCkdAyLa6ZrrYbQ0dx2RTdgvkgzqBdxq8PwHAi_u3sjqWb87HgqHcKewUTsmBE2oPFfs4kEYlZOiibXtyeP4nvQ5KZyPF7503kiDoDceoy1e/s1600/image_2025-05-28_16-22-31.png
HVO បានព្រមានបន្ថែមទៀតថា កំទិចផេះភ្នំភ្លើងដែលអណ្តែតតាមអាកាស ក៏អាចប៉ះពាល់ដល់ស្បែក និងភ្នែករបស់មនុស្សផងដែរ។ លើសពីនេះទៀត កម្រិតខ្ពស់នៃឧស្ម័នភ្នំភ្លើងនៅក្នុងតំបន់នេះ បង្កហានិភ័យដល់អ្នកដែលនៅក្បែរនោះ ជាពិសេសអ្នកដែលមានបញ្ហាដកដង្ហើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGYP9DSZNTFngKavDsgmYEYYe10geHwmtv4dB1G1d6_rvCXuRH7CmDxS75XJVe46QX1Ad5z-_rQbeOZbXKuf2dI1RVlIPq8hGQSvnyuno_6ykBUEoKv7yfY1ZApjmEGwhjWOssIOhavO5fsakhS9vsU0N_0hsPOd2TcszG6y8s5mkXGhTLE9JD4T0isE4V/s770/image_2025-05-28_16-22-32%20(2).png

គួរបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពរបស់ភ្នំនេះមានភាពស្ងប់ស្ងាត់ទៅវិញហើយ ប៉ុន្តែគេនៅមិនទាន់អនុញ្ញាតឲ្យមានការចេញចូលនៅតំបន់នោះទេ ព្រោះកម្អែភ្លើងបានគ្របដណ្ដប់ជុំវិញផ្ទៃដីជាង 132ហិចតា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRuNprTDW1epUNNzAKGpMvEbaQS-bxbKCSjMY7BQPmRFWPyClGi-VokVIOnNP3TDU1l_aL_Bm6RFPgMoZp-F9dlnf2zROZZpRYkqzPffdac85R3sXeMPi-MpLRDv4t9Vi62ZPc4h4pgIFzUXreAxGj3zlkfZKuKAYvpqnJeZUmmRsTlAkBeHEkABOk0Cvt/s1280/image_2025-05-28_16-22-32%20(3).png

ចំណែកឯការព្យាករណ៍របស់អ្នកវិទ្យាសាស្រ្តបានឲ្យដឹងផងដែរថា អាចនឹងមានការផ្ទុះមួយទៀតក្នុងពេលឆាប់ៗនេះ។ ព្រោះបន្ទាប់ពីការផ្ទុះនីមួយៗ ភ្នំភ្លើងនេះនឹងចាប់ផ្តើមផ្ទុះឡើងម្ដងទៀត នៅពេល magma ដែលស្ថិតនៅក្រោមស្រទាប់ដីបានបង្កើនបរិមាណច្រើនទៅៗ នោះការផ្ទុះនឹងកើតមានឡើង ៕

លាន់ស្នូរកក្រើកដី! ផ្ទុះរោងចក្រគីមីមួយនៅចិនបង្ករឲ្យមនុស្សស្លា.ប់ និងរងរបួសជាច្រើននាក់

0

ប្រទេសចិន ៖ យ៉ាងហោចណាស់មនុស្ស5នាក់បានបា.ត់បង់ជីវិត 19 នាក់រងរបួស និង6នាក់ទៀតត្រូវបាត់ខ្លួនបន្ទាប់ពីមានការផ្ទុះរោងចក្រគីមីមួយយ៉ាងរន្ធ.ត់ កាលពីយប់ថ្ងៃអង្គារ ទី27 ខែឧសភា ឆ្នាំ2025 វេលាម៉ោង 11និង 57នាទី (ម៉ោងក្នុងតំបន់) រំលងអាធ្រាតឈានចូលថ្ងៃទី28 ខែឧសភា។ នេះបើយោងតាមសារព័ត៌ Reuters នៅព្រឹកថ្ងៃពុធនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJvwTbYAyBSXSGMhv9UFz_RC9LDQvEpZqivB91ahAFafRuOnp83Tuuy6VhDxlQuQo-myjbOQ_4TvfWkMATikJJ3mjln2462HzUBN4k43MksZY5tpMCwEPfSPeSEbD4h2wZ8jbV9uNjysR0wYmFoeBQywOTF2oteFTUr0R1HFkckrrjf_sgqgeWpG1eE63-/s1200/image_2025-05-28_16-12-34.png
ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Gaomi ខេត្ត Shandong ប្រទេសចិន បានធ្វើឱ្យមនុស្សជាច្រើននាក់រងរបួស និងរកឃើញថាស្លា.ប់ចំនួន 5នាក់ ក្រៅពីនេះក៏នៅមានមនុស្សមួយចំនួនទៀតបានបាត់ខ្លួននៅក្រោមគំនរអគារដែលបានបា.ក់សង្កត់ដោយសារអគ្គីភ័យផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5GbepK6mXWgwK6Y_VMq83Tj17dh8XEZbqXqb2aqrsU9JJN1vQfGEuY6iODE65VPmJy0igUEkcw_qFgjNyLLa21tcO5qPjd4bmO5lTr-fzaN4ZwUUkktDW4J5ggz9JzLuYHzC537CM7CK5RBvM3cUXBeYSmjw7EEcfAwAjOSuyWazv6weuscnICnhEmElS/s1024/image_2025-05-28_16-12-23%20(2).png
បើតាមសាក្សីដែលបានឃើញផ្ទាល់ភ្នែកជាច្រើនបានអះអាងថា ពួកគេបានលឺសម្លេងផ្ទុះកក្រើកឡើងរង្គើរដី និងឃើញអណ្ដាតភ្លើងពណ៌ទឹកក្រូចឆ្អិនឆ្អៅដ៏ធំសម្បើម បានលេចឡើងដូចជាផ្សិតនៅលើមេឃ និងមានផ្សែងព័ទ្ធជុំវិញយ៉ាងគួរឲ្យតក់ស្លុ.ត។ សាក្សីជាច្រើនទៀត បានថតបង្ហោះនូវរូបភាពបង្អួចកញ្ចក់នៅផ្ទះរបស់ពួកគេដែលបានប្រេះបែ.ក ដោយសារកម្លាំងនៃការផ្ទុះមានឥទ្ធិពលខ្លាំងពេក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYdDbGn-2y3hkK3jkQ-CIiJLaU_rD1WtPcWhT13jmNDN4BG9rHLRFpg1dMyORpGDNNomVFP_vCoiNEYj3OebSzwyD_oJ5jktbl5t4_M2zmeaw1Q1p98MAh_eDQAQIjlmCYbC49y_SH8YnoWoRPvEPuh99MLA_uj8IXZt6TSFixU2wICRVWjKdSp-fOepGu/s1200/image_2025-05-28_16-12-23.png
ចំណែករបាយការណ៍ទូទៅអំពីរោងចក្រមួយនេះមានឈ្មោះថា Shandong Youdao Chemical ដែលជារោងចក្រគីមីដ៏ធំបំផុតមួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2019 និងមានកម្មករធ្វើការជាង 300នាក់។ រោងចក្រនេះ ផលិតថ្នាំសម្លា.ប់សត្វល្អិត «chlorpyrifos«» ឱសថ និងផលិតផលគីមីជាច្រើនផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimHlBVolcDdZTfDzmAsFeXq-5kYDi-BB9ka5qyKsbafrYsPsjFoQA_0pzCnLVaYSZpj5sZq7H7gC3lbaME81H1K1scsbaXdH3YMqY6cBabeF5TUSXDPNOKSHEF51Ko4vfk2nFMLE03qQ7wklpCVUnZoBLFSUNc-u89J6oqBDY63YOl5DAZEBZrp7Rp4slK/s1020/image_2025-05-28_16-12-24%20(2).png

ចំពោះមូលហេតុដែលនាំឲ្យមានហេតុការណ៍ខាងលើនេះ នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ។ ប៉ុន្តែសម្រាប់ការសន្និដ្ឋានជំហានបឋមគេសង្ស័យថា វាអាចបណ្ដាលមកពីកត្តាឆ្លងចរន្តអគ្គិសនី និងប៉ះគ្នាជាមួយសារធាតុគីមីមួយចំនួនដែលមាននៅទីនោះ ទើបបង្កើតបានជាការផ្ទុះឆេះដ៏អាក្រ.ក់បែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnzpR4tIrXvXhNc2GRgulguYELCBSNoKuJ7F2GuEmHXzO4yM2gDOfGw4YAQ8GKrJGWOcdkcWNrBe7nSL8tW25xm8ABh-5lZoMXn7cEMfSCzc8cSXJkbMPJd3PG_Duk5XXOVoA-wzYI5X-U6NjXQCFhFjncoQuewbFQ6pjUVX22WqgLLGnmg4QOhw2N3g30/s5000/image_2025-05-28_16-12-24.png

ជុំវិញការផ្ទុះរោងចក្រគីមីខាងលើ វាបានធ្វើឱ្យអគារជាច្រើនរងការខូចខាតធ្ងន់ធ្ងរ និង សាលារៀននៅជុំវិញបរិវេណទីតាំងផ្ទុះនោះត្រូវបានផ្អាកជាបណ្ដោះអាសន្ន និងធ្វើការជម្លៀសសិស្សចេញ ទៅកាន់ទីតាំងដែលមានសុវត្ថិភាពភ្លាមៗផងដែរ។ បច្ចុប្បន្ន ខាងក្រុមសង្គ្រោះចំនួន 232នាក់ និង រថយន្តសង្គ្រោះ 55គ្រឿង ត្រូវបានបញ្ជូនទៅទីតាំងកើតហេតុ ដោយពួកគេកំពុងប្រតិបត្តិការយ៉ាងស្វិតស្វាញបំផុត៕

ទង្វើរបស់ Miss Teen Icon International 2025 រងការរិះគន់ខ្លាំង ខណៈនាងចេញសារសូមទោសប្រជាជនកម្ពុជា

0

ថ្មីៗនេះម្ចាស់មកុដ Miss Teen Icon International 2025 ដែលមានឈ្មោះថា Sasha Star ត្រូវបានអ្នកលេងបណ្តាញសង្គមកម្ពុជាជាហ្វេនគាំទ្រវិស័យបវរកញ្ញាបញ្ចេញមតិរិះគន់យ៉ាងខ្លាំងបន្ទាប់ពីបង្ហាញឥរិយាបថមិនសមរម្យនៅពេលភ្លក់បង្អែមខ្មែរ។ ជាមួយនឹងការរិះគន់ពេញប្រទេសនេះ ម្ចាស់ជ័យលាភីនេះបានចេញសារសូមទោសនិងបានអះអាងថាមិនដែលមានបំណងចង់ធ្វើបាប ឬមិនគោរពវប្បធម៌ និងម្ហូបខ្មែរនោះទេ។ ប៉ុន្តែនាងបង្ហាញពីភាពស្មោះត្រង់របស់ខ្លួនចំពោះរសជាតិដែលមិនស្គាល់មួយចំនួនដែលមកពីវប្បធម៌ផ្សេងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdUpkwq9viIbh1pLLi0eGlBkJ5WWPGN5Zxt7XCGQ8BXpZ1xxycfsukGJQlcgdXHrvRjsjaKvvZVJnSO6hzO7U1Dumi69oZuz3f5r5IIkR2-9BjKGU0gSsogBUT1PdHASR7tTXUbJ7NkYrl-smL8pMaKoEeEYKWxYcKv-xKlDLZyrOFHzYhtDERnB_dFNrT/s960/image_2025-05-27_15-09-02.png

នៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៥ Sasha Star Miss Teen Icon International 2025 ដែលតំណាងឱ្យចក្រភពអង់គ្លេសបានចេញសេចក្តីថ្លែងការសូមទោសបន្ទាប់ពី ទទួលបានមតិប្រតិកម្មពីប្រជាជនកម្ពុជា។ ក្នុងសេចក្តីថ្លែងការណ៍ពី Sasha Star បានរៀបរាប់ថា «ខ្ញុំសូមអធ្យាស្រ័យដោយស្មោះចំពោះការយល់ច្រលំ និងកំហុសដែល បង្កឡើងដោយវីដេអូ TikTok ថ្មីៗរបស់ខ្ញុំទៅលើបង្អែមខ្មែរ។ ខ្ញុំមិនដែលមានបំណងចង់ ធ្វើបាបឬមិនគោរពវប្បធម៌ និងម្ហូបខ្មែរដ៏ស្រស់ស្អាតនោះទេ។ខ្ញុំពិតជាស្រលាញ់ម្ហូបខ្មែរ ណាស់។ ខ្ញុំបានមកលេងប្រទេសកម្ពុជា ហើយបានសាកល្បងមុខម្ហូបខ្មែរជាច្រើនដែលខ្ញុំពិតជាចូលចិត្ត និងពេញចិត្ត។ ខ្ញុំធ្លាប់មកលេងចំនួនពីរដង ហើយរាល់ពេលដែលខ្ញុំត្រូវបានស្វាគមន៍ដោយភាពកក់ក្តៅ ចិត្តល្អ និងចិត្តសប្បុរស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlg2hWxaoi2Mj5RRB8AELDydwntqt-1is15fHYE1AuWyxDnmrK43GA8KX8eRKMMypViajLs-dkx6yGZvCkysfdtlFgULK5N592ntPiOI_1bUm-KeQTWv1x2sIdl4Ktc1gOYu6bBJnbPGQZNR3l_WlVmxvl5MuCkxzqLsvotq4R4OIaXMqm8AXvHLyrKgMA/s1800/image_2025-05-27_15-09-11.png

Sasha Star បានបន្តទៀតថា « ក្នុងនាមជា Miss Teen Icon International 2025 ដែលបានគ្រងដំណែង នាងខ្ញុំមានកិត្តិយសដែលបានចំណាយពេលពេញមួយឆ្នាំ នៅក្នុងប្រទេសដ៏អស្ចារ្យនេះ និងតំណាងឱ្យស្មារតីនៃការផ្លាស់ប្តូរវប្បធម៌ ការគោរព និងការរៀនសូត្រ។ នៅក្នុងវីដេអូ ខ្ញុំបានចែករំលែកប្រតិកម្មដ៏ស្មោះត្រង់របស់ខ្ញុំចំពោះ រសជាតិដែលមិនស្គាល់មួយចំនួន ដែលមកពីវប្បធម៌ផ្សេងគ្នា។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះខ្ញុំដឹងហើយថា សូម្បីតែមតិដ៏ស្មោះក៏ត្រូវតែបង្ហាញដោយភាពរសើប និងការគោរព ជាពិសេសនៅពេលចូលរួមជាមួយប្រពៃណីរបស់ប្រទេសដទៃទៀត។ បន្ទាប់ពីដឹងពីកំហុសរបស់ខ្ញុំ ខ្ញុំបានលុបវីដេអូនេះភ្លាមៗ ហើយបានឆ្លៀតពេលដើម្បីពិចារណាពីរបៀបដែលខ្ញុំអាចធ្វើបានប្រសើរជាងមុន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrwSShmON242SFki2r71dtFBMLxYxXsaaYEdC-JOAhjz0RwRuRuiaKdPCbusKQItG6iAUkSV7NdmVgF0H9lTt-EZ_r4X1RD35JmK0VyJOekZPcssF2KN9V7LSS2MIeOqp2rQ3kfTjpohzQ6TT92EG226kWu0iHp-PkZnXY3LKBCjMqnG8N3mMPU5Oo6_Qb/s1067/image_2025-05-27_15-11-09.png

Miss Teen Icon International 2025 ថា កម្ពុជាជាកន្លែងពិសេសមួយក្នុងចិត្តខ្ញុំ។ បទពិសោធន៍នេះបានបង្រៀនខ្ញុំនូវមេរៀនដ៏មានអត្ថន័យមួយក្នុងការឱ្យតម្លៃខាងវប្បធម៌ ហើយខ្ញុំប្តេជ្ញាបង្ហាញការគោរពបន្ថែមទៀតនៅក្នុងអ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើក្នុងនាមជា Miss Teen Icon International ៕

 

 

រ៉ាប៊ី ទម្លាយមូលហេតុធំចំនួនពីរដែលមិនអញ្ជើញភ្ញៀវច្រើនក្នុងថ្ងៃមង្គលការ

0

តារាចម្រៀង រ៉ាប៊ី បានដឹកដៃកូនខ្មែរកាត់អាម៉េរិកជាកីឡាករ Nick Taylor ចូលរោងការកាលពីកន្លងមកថ្មីៗនេះហើយអ្នកទាំងពីរទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីទស្សនិកជន។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួនងឿងឆ្ងល់ពិធីមង្គលការតារាចម្រៀងលេចធ្លោរូបនេះពុំឃើញមានអ្នកសិល្បៈចូលរួមច្រើននោះទេ ខណៈថ្មីៗនេះ រ៉ាប៊ី ទើបតែទម្លាយមូលហេតុមិនអញ្ជើញភ្ញៀវច្រើនចូលរួមក្នុងថ្ងៃមង្គលរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEqSu4ZNCg6Nm0CRIsTn2xx3cTch2OB0tH_sWIVz_Fwl-Fe1oeAXZHolQt0dxCeZ-I2VKM0VCdbtjy0bk11Fqtzq5Akx-pKBRnXz5J0QmdZ87YebLMAsBmVJLQd_j7nsMQGT7Jckv_tpPdiBO8hhQWphQKGhC6S6JB2wV1L138YJzxg_3UrP4nG2xms7Q9/s2048/image_2025-05-28_09-11-50.png
នៅក្នុងកម្មវិធីចុះមួយ តារាចម្រៀង រ៉ាប៊ី ម្ចាស់បទ «មាន់ស្រែ» បានទម្លាយមូលហេតុធំៗចំនួនពីរដែលនាងនិងស្វាមីមិនអញ្ជើញភ្លៀវច្រើនចូលរួមពិធីមង្គលការរបស់អ្នកទាំងពីរកាលពីថ្ងៃទី៩ ឧសភា កន្លងមកនេះ។ រ៉ាប៊ី បានចែករំលែកថា ហេតុផលទី១គឺដោយសារតែ Nick ត្រូវបំពេញការងារនៅថ្ងៃទី១០ ដូច្នេះត្រូវការរក្សាថាមពលដោយកម្មវិធីត្រូវប្រារព្ធឡើងគឺមានកំណត់ក្នុងការឈប់គឺត្រឹមម៉ោង១១យប់ត្រូវបញ្ឈប់ទាំងអស់ដើម្បីយកកម្លាំងទៅគេង។ រ៉ាប៊ី បន្តទៀតថាកាលណាហៅភ្ញៀវច្រើនត្រូវទទួលភ្ញៀវច្រើន ហើយ Nick មិនពិសាស្រាទេដូច្នេះការទទួលភ្ញៀវប្រាកដជាមិនដិតដល់ បើហៅភ្ញៀវច្រើនមិនអាចរក្សាកម្លាំងរបស់ Nick សម្រាប់ការប្រកួតបាននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh92rYmqCMjaFlxH17R8xguLiFUqUMkMhlhTe63QSrAM-6CIKiRc4uLLXndGcyzxYVwupqTyqXTMyNsgHCBEF0XOzXmoxmLCSMKaaKMqmiSVOe4YYxFyBmb5Z6kCiMkJGd-fyhbvv1ycHkm_QGSEa7ry5yqCck_3opw_XKcSp0wYwPJgevGxYPYWMnqfH9Z/s2048/image_2025-05-28_09-11-55.png
តារាចម្រៀងរូបនេះ បានលើកហេតុផលទី២ថា គឺខ្លាចគេហៅវិញ។ ត្រង់ចំណុចនេះ រ៉ាប៊ី បានពន្យល់ថានាងនិង Nick គឺអ្នកទាំងពីររវល់ខ្លាំងមែនទែន បើយើងហៅគេ គេមកពេលគេហៅវិញយើងមិនបានទៅទោះបីជាចងដៃគេវិញក៏មានអារម្មណ៍ថាខ្មាសគេដែរ ហើយនេះហើយជាហេតុផលទី២របស់ រ៉ាប៊ី ដែលមិនហៅភ្ញៀវច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT-7hakJsnjxZ5LZ8HS1Qhbkgx0mFqVXhkhpCHf-qjCjEtd7ymkt_350Pjyv8mKDVrCXpy9ZDQj2Ul0NgTm10oqys_uRHfSl0lYx8xANvPctI9XAf_hp40R1tS4CuBdOxIz93HYf3hZJqPN2frgOz3lHbDIP82fNJXkkgATzH3ow_hQBp8W1aWJgi4ggMK/s2048/image_2025-05-28_09-11-57.png

គួរបញ្ជាក់ផងដែរថា ដ្បិតតែហៅភ្ញៀវតិចក្តីប៉ុន្តែតារាចម្រៀង រ៉ាប៊ី បានចេញមកបង្ហោះថាចំនួនភ្ញៀវរបស់នាងលើសរហូតដល់៣០០នាក់ដោយនាងអញ្ជើញតែ២០០នាក់ប៉ុន្តែមានការចូលរួមរហូតដល់៥០០នាក់ជាហេតុធ្វើឱ្យមានការរអាក់រអួលនៅក្នុងកម្មវិធីដោយមានភ្ញៀវខ្លះកម្ម៉ង់អាហារខាងក្រៅយកមកញុំា៕

Song Zu Er ត្រូវបានគេចាត់ទុកថាជាដៃគូសម្តែងដែលត្រូវគ្នាបំផុតរបស់ Liu Yuning

0

ទោះបីជាមានភាពចម្រូងចម្រាសក៏ដោយក៏មិនអាចបដិសេធបានដែរថាគម្រោងភាពយន្ត «The Prisoner of Beauty» នៅតែមានទស្សនិកជនស្មោះត្រង់តាមដាន និងគាំទ្រ។ ចំណុចខ្លាំងមួយរបស់ខ្សែភាពយន្តគឺការសម្តែងដ៏ស៊ីចង្វាក់គ្នារបស់តួឯកទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZlpJUQmRHCbvXY0bxTlNiedn1zCIeLkj8tPbMm5YykHYrH_s_ttW_xtzjDQaOmCOuh_k9sg8uh2_KciUiYN-hhyGDQM55cEeMxbAc29OR4o0-5dSRk8gjrQ-RvH0n0VlqR7lcp3QOjWFOHsbb2j6JLqxFCNmDRSLEnp58DAZiYd47HkhkBVfXVA9nzuFb/s2048/image_2025-05-26_14-09-32.png

ទំព័រ QQ បានរាយការណ៍ថាគូស្នេហ៍ Wei Shao សម្តែងដោយ Liu Yu Ning និង Man Man សម្តែងដោយ Song Zu Er ត្រូវបានចាត់ទុកថាជាចំណុចលេចធ្លោទាក់ទាញ អ្នកគាំទ្រ។ ដើមឡើយពួកគេរៀបការដើម្បីសងសឹក តែងតែមានការសង្ស័យ ការស្អប់ ការអន់ចិត្ត និងការភ័យខ្លាចរវាងពួកគេ។ ហេតុដូច្នេះហើយបានជាក្នុងភាគទី១ អ្នកទាំងពីរតែងតែស្ថិតក្នុងស្ថានភាពស៊ើបអង្កេតគ្នាទៅវិញទៅមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz5ptUwRwXxUj4O3L31kS8znTDRNUrhYXRG9ABLNVyPzrBlr6t4FWgHP3OdPDiegZhmiXdmyuDg509XA0TO_LG0h3Vuz5XMoJ6n9V-fWQDbBlzzlQvq1dayaaYSxLzM5lA96YFsywOWsQPzQ2bf7HND6NIejGL3j3FFhV7cSyp6RHzTXT0Z_jMujOhwSOa/s1705/image_2025-05-26_14-09-34.png
ប៉ុន្តែដោយសារតែការអភិវឌ្ឍផ្លូវចិត្តនេះទស្សនិកជនបានឃើញ Wei Shao(តួប្រុស) ធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយតួស្រីដោយសារតែភាពឆ្លាតវៃ និងបុគ្គលិកលក្ខណៈទន់ភ្លន់ របស់នាង។នៅក្នុងទិដ្ឋភាពនៃការអភិវឌ្ឍន៍អារម្មណ៍នេះតួឯកទាំងពីរបានធ្វើសកម្មភាពបានយ៉ាងល្អ។ ពួកគេបង្ហាញយ៉ាងច្បាស់ពីស្ថានភាពផ្លូវចិត្តរបស់ពួកគេពីការប្រុងប្រយ័ត្ន និងភ័យខ្លាចគ្នាទៅវិញទៅមកទៅជាការរំកិលនិងផ្តល់ទំនុកចិត្តដល់គ្នាទៅវិញទៅមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNc3xf11QhJw6f9WUIX6JVNePuofoTYrRSD1ajPa3cMLOo0VBLw_YpCR_LlRFTTd0BoDy5Yp5n-tizTd5eW2jBjK_8T6zG9xNJNMk2D37oI582MiC9kwIbqp-WRqnNQGgEY5dxzdrawCBMqLIhQr7NF3rDIRaDFdvPSU5lfBTxbaahss3xmhjc6PfgxvVc/s1440/image_2025-05-26_14-09-35.png
ការសម្តែងដ៏ស៊ីចង្វាក់គ្នារវាងគូស្នេហ៍ Song Zu Er និង Liu Yu Ning ត្រូវបានគេសរសើរថាជាតួអង្គពីរចេញពីស្នាដៃដើម។ ក្រៅពីទំនាក់ទំនងល្អ និងបង្ហាញពីភាពស្និទ្ធស្នាលពីធម្មជាតិ គូស្នេហ៍សំខាន់ក៏ទាក់ទាញអ្នកគាំទ្រដោយសាររូបរាងដ៏ស្រស់ស្អាតរបស់ពួកគេ។ ក្នុងចំណោមពួកគេមុខរបស់ Liu Yu Ning ពេលខ្លះបង្កឱ្យមានភាពចម្រូងចម្រាស ប៉ុន្តែសំលៀកបំពាក់បុរាណរបស់លោកត្រូវបានគេវាយតម្លៃខ្ពស់ចំពោះភាពជាបុរសរបស់ខ្លួន។ ទន្ទឹមនឹងនេះ Song Zu Er ត្រូវបានទស្សនិកជនស្រឡាញ់ចូលចិត្តចំពោះសម្រស់ដ៏ផ្អែមល្ហែមរបស់នាង។ Song Zu Er ត្រូវបានគេសរសើរចំពោះការសម្ដែងដ៏ល្អរបស់នាងក្នុងការសម្ដែងជានារីស្រស់ស្អាត ឆ្លាត និងក្លាហាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG-DX7A5vNRu71gbakkOLe1J-VI7eb0c8UuPy_CyDEodcbFDZwYV4kfScnge43EXTcl1CAvD0mtHH-iH9I-8InBwXGaVJMRV-L7V7qzgZXaI9dIsyNQqC9B7JBKBNNAW6wmmduldwniWkaMf4FYVhIHnPDEc8THO_oaiXrwcn_ypyCkIZyZ1Gi2nRzaWun/s1920/image_2025-05-26_14-09-36.png
ក្នុងគម្រោង «The Prisoner of Beauty» វាច្បាស់ណាស់ថា Liu Yuning និង Song Zu Er អ្នកទាំងពីរត្រូវបានគេសរសើរចំពោះការរីកចម្រើនក្នុងការសម្ដែង។ នៅពេលដែល ភាគដំបូងបានចាក់ផ្សាយ Song Zu Er បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងការសម្តែង របស់នាងជាមួយនឹងកែវភ្នែកដ៏រំជួលចិត្ត និងស្រទន់។ តារាស្រីរូបនេះ មិនត្រឹមតែមាន រូបរាងស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីជម្រៅផ្លូវចិត្តរបស់តួអង្គតាមរយៈ ការបញ្ចេញសកម្មភាពនីមួយៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuG-8kF2deQd4ZguZPC0um4QYaJMTgyCoP4hsLCGIB2o21OONs-3IgMEt67UIVwmwyAIzBGBeyr_JaiEL4mu1HxqVaRNQ4eZgXuG3IgAe4pGHvSVNPB02uVWEqiYQZaUHJpW0qmOvmEVzvoWo_D8qYKhkQSeMxbqJavuMTqrpOPAUhQynxMghghHCHjSFG/s1880/image_2025-05-26_14-09-37.png

ទន្ទឹមនឹងនោះ Liu Yuning ក៏ត្រូវបានគេកោតសរសើរយ៉ាងខ្លាំងចំពោះមុខមាត់ របស់លោកជាតួឯកប្រុសខ្លាំង មនោសញ្ចេតនា និងលះបង់ចំពោះតួស្រី។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន ប្រហែលជា Song Zu Er គឺជាតារារួមអាជីពរបស់ Liu Yuning ដ៏សំខាន់មួយបើទោះបីថ្វីជាពួកគេមានកម្ពស់ខុសគ្នា ប៉ុន្តែពួកគេយល់ចិត្តគ្នា និងតែងតែគាំទ្រអារម្មណ៍គ្នាទៅវិញទៅមក៕

 

 

រដ្ឋមន្ត្រីក្រសួងការពារជាតិ បកស្រាយចម្ងល់៖”ហេតុអ្វីនាវាបរទេសចូលចតនៅផែរាមបាន តែមិនអាចដើរមើលគ្រប់កន្លែង”

0

នាថ្មីៗនេះ មានសារព័ត៌មានបរទេសជាច្រើនបានចេញផ្សាយ ដោយគិតអវិជ្ជមានលើមូលដ្ឋានកងទ័ពរាមកម្ពុជា ដោយគចោទសួរថា៖” ហេតុអ្វីនាវាចូលចតនៅផែរាមបាន តែមិនអាចដើរមើលគ្រប់កន្លែង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0tCct6Hgmd8NDaEnNd_zeK_AnaEfjThdxtCExm8SRLTpzxNa_p52kkS2rj2-zMi7a6N03tBYtjDBdzgLs1WQS7L5scwSECFS-uDNsBt9W4e3Q4cdr-4HUmxJnoe5CztfGBUBb3QiwDcQkx9z2yLm3vwrVa92LLY5KFzNlUOxo_0MCXQn77w1zXxUK1X8C/s1280/image_2025-05-28_13-41-05%20(2).png

ជុំវិញចម្ងល់នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា៖”៖មូលដ្ឋានសមុទ្ររាម ជាបញ្ជាការដ្ឋានទ័ពការពាបូរណភាពទឹកដីកម្ពុជា ដូច្នេះតំបន់ខ្លះត្រូវមានការហាមឃាត់”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDsRyUAIbGPN9Avdr8XEHva_Q5czng73aRM2l8VnGhwyZvsdY3mICazZJ3ceLs6jiRBtGRUjVfeZT6jWHoUWbWYKu54HxMfE_M0SxCYSTk_qFy5mJdBkSXE6cEU2J1yL4gs8FCbOodIwV8_ji6UFmGAFl8xCyOPrcGRK4RK-r6_sCcxQRx1myPb1TccWSS/s1280/image_2025-05-28_13-41-05.png
នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានសង្កត់ធ្ងន់ទៀតថា៖” ជាធម្មតាមិនថានៅផ្ទះ ឬនៅក្រុមហ៊ុន ឬហាងកាហ្វេក៏គេមានកន្លែងខ្លះហាមឃាត់ដែរ ហេតុអ្វីមូលដ្ឋានទ័ពយើងដាក់បទបញ្ជាហាមចូលមិនបាន។ ណាមួយទៀតមូលដ្ឋានសមុទ្ររាម គឺជាទីបញ្ជាការមួយរបស់កងទ័ពជើងទឹកកម្ពុជា ហេតុនេះហើយវាមានតំបន់ខ្លះដែលយើងអាចមានលទ្ធភាពជូនទៅដល់ភាគីមិត្តចូលទៅទស្សនា ឬចូលទៅសមយុទ្ធរួមគ្នា តែតំបន់ខ្លះមិនអនុញ្ញាតឱ្យចូលនោះទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW4NgMQah2q9fWQGEymcgGzK0-vETb6WsPaHY0RK_jO77l1dQTh39iI8sqysaddXZDgD4GxRLe3wz1lL0wif9CRwLJB5pLgXW0rHogyWbQ7ODjzra5UhP8S0TMshNyPrrhc5VxiU-FrfS0WRcdwpjrUBk1x9ysrJUcDVx2suXnklvvmiBbIfiOKGjGVlAl/s1241/image_2025-05-28_13-41-07%20(2).png

គួរបញ្ជាក់ថា មូលដ្ឋានសមុទ្ររាម ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជា ទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0XMk9FinZMZjYb0rjRn8RRCbWNCKO1jeahh1hFKKmrXJxcnexlepKqOxgx8i19IKM5SgnMFWHNkp8b1eWnizh1Y_AC9L9y75cKGglquc4ewIMY_f-gb15cTPkWwYysfd3i2dvwzepO0sTMoWEWwLP5jDowRckIZLHRzz8MWDBhHo3Fdvt3Gfx-4E43Xin/s2048/image_2025-05-28_13-41-05%20(3).png

មូលដ្ឋានសមុទ្ររាម គឺជាមូលដ្ឋានមួយនៃកងទ័ពជើងទឹក ប្រើប្រាស់សម្រាប់កិច្ចការគ្រប់គ្រងសន្តិសុខលើលំហសមុទ្ររបស់កម្ពុជា៕

ក្តៅទាំងព្រឹក! ផ្ទុះការប៉ះទង្គិចរវាងទាហានកម្ពុជា និងថៃ នៅព្រំដែន

0

នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មានការប៉ះទង្គិចរវាងទាហានកម្ពុជា និងថៃ នៅព្រំដែនចុងបូក វេលាម៉ោង៥៖៤៥នាទីព្រឹកមិញ នេះបើយោងតាមសារព័ត៌មានថៃ ជាច្រើនបានចុះផ្សាយព្រោងព្រាត។

តំបន់នេះស្ថិតនៅក្នុងខេត្តប៊ុនរ័ត្នចាថានី ប្រទេសថៃ ដែលជាតំបន់ត្រួតស៊ីគ្នា ដោយមិនទាន់បានកំណត់ព្រំដែនជាផ្លូវការរវាងប្រទេសថៃ និងកម្ពុជា។

ការប៉ះទង្គិចគ្នានេះ បង្កឡើងដោយសារការយល់ច្រឡំថាមានការចល័តទ័ពទៅតំបន់ហាមឃាត់រវាងប្រទេសទាំងពីរ។

តែយ៉ាងណាមិញ ការប៉ះទង្គិចគ្នានេះ មិនបានបង្កឱ្យទាហានខាងភាគីណារងរបួសនោះទេ ដោយភាគីកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ទោ តុល សុវណ្ណ មេបញ្ជាការរងកងពលធំទី៣ បានសម្របសម្រួលតាមទូរស័ព្ទ ជាមួយមេបញ្ជាការរង នៃកងកម្លាំង Suranaree របស់ប្រទេសថៃ ហើយបានឯកភាពគ្នាបញ្ចប់រឿងនៅវេលាម៉ោង៥ និង៥៥នាទីព្រឹក។

គួរបញ្ជាក់ថា កម្ពុជា-ថៃ បានព្រមព្រៀងគ្នារក្សា “ស្ថានភាពនៅស្ងប់ស្ងាត់” ដើម្បីបញ្ចៀសឧប្បត្តិហេតុដែលអាចប៉ះពាល់ដល់ស្ថិរភាពនៅតំបន់ព្រំដែនប្រទេសទាំង២៕

 

រដ្ឋាភិបាល នឹងរៀបចំពិធិបុណ្យថ្មីមួយ នាចុងខែនេះ នៅខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង នឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១ ចាប់ពីថ្ងៃទី៣០-៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥។

“ពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១” មានរយៈពេល ៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅសហគមន៍អេកូទេសចរណ៍ព្រះរំកិល អន្លង់ផ្សោត ឈើទាល ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ពិធីបុណ្យនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអភិរក្សផ្សោតមេគង្គ ផ្សព្វផ្សាយតំបន់សក្តានុពលអេកូទេសចរណ៍ សកម្មភាពទេសចរណ៍ ឱ្យកាន់តែសម្បូរបែប និងពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍ឱ្យស្របតាមស្តង់ដាទេសចរណ៍ ព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិ អនាម័យបរិស្ថាន សំដៅទាក់ទាញកំណើននៃភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។

គួរបញ្ជាក់ថា ខេត្តស្ទឹងត្រែង គឺជាខេត្តមួយនៅជាប់ដងទន្លេមេគង្គលើ ដ៏មានសក្តានុពលទេសចរណ៍សំខាន់របស់ខេត្ត។ បន្ថែមពីនេះ ទីតាំងភូមិសាស្រ្ត ក៏អំណោយផលដល់ធនធានធម្មជាតិ មានមច្ឆាជាតិ និងការរៀបចំអុំទូកទេសចរណ៍ បែបទូកកៃយ៉ាកជាដើម៕