ថ្មីៗនេះម្ចាស់មកុដ Miss Teen Icon International 2025 ដែលមានឈ្មោះថា Sasha Star ត្រូវបានអ្នកលេងបណ្តាញសង្គមកម្ពុជាជាហ្វេនគាំទ្រវិស័យបវរកញ្ញាបញ្ចេញមតិរិះគន់យ៉ាងខ្លាំងបន្ទាប់ពីបង្ហាញឥរិយាបថមិនសមរម្យនៅពេលភ្លក់បង្អែមខ្មែរ។ ជាមួយនឹងការរិះគន់ពេញប្រទេសនេះ ម្ចាស់ជ័យលាភីនេះបានចេញសារសូមទោសនិងបានអះអាងថាមិនដែលមានបំណងចង់ធ្វើបាប ឬមិនគោរពវប្បធម៌ និងម្ហូបខ្មែរនោះទេ។ ប៉ុន្តែនាងបង្ហាញពីភាពស្មោះត្រង់របស់ខ្លួនចំពោះរសជាតិដែលមិនស្គាល់មួយចំនួនដែលមកពីវប្បធម៌ផ្សេងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdUpkwq9viIbh1pLLi0eGlBkJ5WWPGN5Zxt7XCGQ8BXpZ1xxycfsukGJQlcgdXHrvRjsjaKvvZVJnSO6hzO7U1Dumi69oZuz3f5r5IIkR2-9BjKGU0gSsogBUT1PdHASR7tTXUbJ7NkYrl-smL8pMaKoEeEYKWxYcKv-xKlDLZyrOFHzYhtDERnB_dFNrT/s960/image_2025-05-27_15-09-02.png

នៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៥ Sasha Star Miss Teen Icon International 2025 ដែលតំណាងឱ្យចក្រភពអង់គ្លេសបានចេញសេចក្តីថ្លែងការសូមទោសបន្ទាប់ពី ទទួលបានមតិប្រតិកម្មពីប្រជាជនកម្ពុជា។ ក្នុងសេចក្តីថ្លែងការណ៍ពី Sasha Star បានរៀបរាប់ថា «ខ្ញុំសូមអធ្យាស្រ័យដោយស្មោះចំពោះការយល់ច្រលំ និងកំហុសដែល បង្កឡើងដោយវីដេអូ TikTok ថ្មីៗរបស់ខ្ញុំទៅលើបង្អែមខ្មែរ។ ខ្ញុំមិនដែលមានបំណងចង់ ធ្វើបាបឬមិនគោរពវប្បធម៌ និងម្ហូបខ្មែរដ៏ស្រស់ស្អាតនោះទេ។ខ្ញុំពិតជាស្រលាញ់ម្ហូបខ្មែរ ណាស់។ ខ្ញុំបានមកលេងប្រទេសកម្ពុជា ហើយបានសាកល្បងមុខម្ហូបខ្មែរជាច្រើនដែលខ្ញុំពិតជាចូលចិត្ត និងពេញចិត្ត។ ខ្ញុំធ្លាប់មកលេងចំនួនពីរដង ហើយរាល់ពេលដែលខ្ញុំត្រូវបានស្វាគមន៍ដោយភាពកក់ក្តៅ ចិត្តល្អ និងចិត្តសប្បុរស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlg2hWxaoi2Mj5RRB8AELDydwntqt-1is15fHYE1AuWyxDnmrK43GA8KX8eRKMMypViajLs-dkx6yGZvCkysfdtlFgULK5N592ntPiOI_1bUm-KeQTWv1x2sIdl4Ktc1gOYu6bBJnbPGQZNR3l_WlVmxvl5MuCkxzqLsvotq4R4OIaXMqm8AXvHLyrKgMA/s1800/image_2025-05-27_15-09-11.png

Sasha Star បានបន្តទៀតថា « ក្នុងនាមជា Miss Teen Icon International 2025 ដែលបានគ្រងដំណែង នាងខ្ញុំមានកិត្តិយសដែលបានចំណាយពេលពេញមួយឆ្នាំ នៅក្នុងប្រទេសដ៏អស្ចារ្យនេះ និងតំណាងឱ្យស្មារតីនៃការផ្លាស់ប្តូរវប្បធម៌ ការគោរព និងការរៀនសូត្រ។ នៅក្នុងវីដេអូ ខ្ញុំបានចែករំលែកប្រតិកម្មដ៏ស្មោះត្រង់របស់ខ្ញុំចំពោះ រសជាតិដែលមិនស្គាល់មួយចំនួន ដែលមកពីវប្បធម៌ផ្សេងគ្នា។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះខ្ញុំដឹងហើយថា សូម្បីតែមតិដ៏ស្មោះក៏ត្រូវតែបង្ហាញដោយភាពរសើប និងការគោរព ជាពិសេសនៅពេលចូលរួមជាមួយប្រពៃណីរបស់ប្រទេសដទៃទៀត។ បន្ទាប់ពីដឹងពីកំហុសរបស់ខ្ញុំ ខ្ញុំបានលុបវីដេអូនេះភ្លាមៗ ហើយបានឆ្លៀតពេលដើម្បីពិចារណាពីរបៀបដែលខ្ញុំអាចធ្វើបានប្រសើរជាងមុន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrwSShmON242SFki2r71dtFBMLxYxXsaaYEdC-JOAhjz0RwRuRuiaKdPCbusKQItG6iAUkSV7NdmVgF0H9lTt-EZ_r4X1RD35JmK0VyJOekZPcssF2KN9V7LSS2MIeOqp2rQ3kfTjpohzQ6TT92EG226kWu0iHp-PkZnXY3LKBCjMqnG8N3mMPU5Oo6_Qb/s1067/image_2025-05-27_15-11-09.png

Miss Teen Icon International 2025 ថា កម្ពុជាជាកន្លែងពិសេសមួយក្នុងចិត្តខ្ញុំ។ បទពិសោធន៍នេះបានបង្រៀនខ្ញុំនូវមេរៀនដ៏មានអត្ថន័យមួយក្នុងការឱ្យតម្លៃខាងវប្បធម៌ ហើយខ្ញុំប្តេជ្ញាបង្ហាញការគោរពបន្ថែមទៀតនៅក្នុងអ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើក្នុងនាមជា Miss Teen Icon International ៕