តារាចម្រៀង រ៉ាប៊ី បានដឹកដៃកូនខ្មែរកាត់អាម៉េរិកជាកីឡាករ Nick Taylor ចូលរោងការកាលពីកន្លងមកថ្មីៗនេះហើយអ្នកទាំងពីរទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីទស្សនិកជន។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួនងឿងឆ្ងល់ពិធីមង្គលការតារាចម្រៀងលេចធ្លោរូបនេះពុំឃើញមានអ្នកសិល្បៈចូលរួមច្រើននោះទេ ខណៈថ្មីៗនេះ រ៉ាប៊ី ទើបតែទម្លាយមូលហេតុមិនអញ្ជើញភ្ញៀវច្រើនចូលរួមក្នុងថ្ងៃមង្គលរបស់ខ្លួន។

នៅក្នុងកម្មវិធីចុះមួយ តារាចម្រៀង រ៉ាប៊ី ម្ចាស់បទ «មាន់ស្រែ» បានទម្លាយមូលហេតុធំៗចំនួនពីរដែលនាងនិងស្វាមីមិនអញ្ជើញភ្លៀវច្រើនចូលរួមពិធីមង្គលការរបស់អ្នកទាំងពីរកាលពីថ្ងៃទី៩ ឧសភា កន្លងមកនេះ។ រ៉ាប៊ី បានចែករំលែកថា ហេតុផលទី១គឺដោយសារតែ Nick ត្រូវបំពេញការងារនៅថ្ងៃទី១០ ដូច្នេះត្រូវការរក្សាថាមពលដោយកម្មវិធីត្រូវប្រារព្ធឡើងគឺមានកំណត់ក្នុងការឈប់គឺត្រឹមម៉ោង១១យប់ត្រូវបញ្ឈប់ទាំងអស់ដើម្បីយកកម្លាំងទៅគេង។ រ៉ាប៊ី បន្តទៀតថាកាលណាហៅភ្ញៀវច្រើនត្រូវទទួលភ្ញៀវច្រើន ហើយ Nick មិនពិសាស្រាទេដូច្នេះការទទួលភ្ញៀវប្រាកដជាមិនដិតដល់ បើហៅភ្ញៀវច្រើនមិនអាចរក្សាកម្លាំងរបស់ Nick សម្រាប់ការប្រកួតបាននោះទេ។

តារាចម្រៀងរូបនេះ បានលើកហេតុផលទី២ថា គឺខ្លាចគេហៅវិញ។ ត្រង់ចំណុចនេះ រ៉ាប៊ី បានពន្យល់ថានាងនិង Nick គឺអ្នកទាំងពីររវល់ខ្លាំងមែនទែន បើយើងហៅគេ គេមកពេលគេហៅវិញយើងមិនបានទៅទោះបីជាចងដៃគេវិញក៏មានអារម្មណ៍ថាខ្មាសគេដែរ ហើយនេះហើយជាហេតុផលទី២របស់ រ៉ាប៊ី ដែលមិនហៅភ្ញៀវច្រើន។
គួរបញ្ជាក់ផងដែរថា ដ្បិតតែហៅភ្ញៀវតិចក្តីប៉ុន្តែតារាចម្រៀង រ៉ាប៊ី បានចេញមកបង្ហោះថាចំនួនភ្ញៀវរបស់នាងលើសរហូតដល់៣០០នាក់ដោយនាងអញ្ជើញតែ២០០នាក់ប៉ុន្តែមានការចូលរួមរហូតដល់៥០០នាក់ជាហេតុធ្វើឱ្យមានការរអាក់រអួលនៅក្នុងកម្មវិធីដោយមានភ្ញៀវខ្លះកម្ម៉ង់អាហារខាងក្រៅយកមកញុំា៕
		
	









