នាថ្មីៗនេះ មានសារព័ត៌មានបរទេសជាច្រើនបានចេញផ្សាយ ដោយគិតអវិជ្ជមានលើមូលដ្ឋានកងទ័ពរាមកម្ពុជា ដោយគចោទសួរថា៖” ហេតុអ្វីនាវាចូលចតនៅផែរាមបាន តែមិនអាចដើរមើលគ្រប់កន្លែង”។.png)
ជុំវិញចម្ងល់នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា៖”៖មូលដ្ឋានសមុទ្ររាម ជាបញ្ជាការដ្ឋានទ័ពការពាបូរណភាពទឹកដីកម្ពុជា ដូច្នេះតំបន់ខ្លះត្រូវមានការហាមឃាត់”។

នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានសង្កត់ធ្ងន់ទៀតថា៖” ជាធម្មតាមិនថានៅផ្ទះ ឬនៅក្រុមហ៊ុន ឬហាងកាហ្វេក៏គេមានកន្លែងខ្លះហាមឃាត់ដែរ ហេតុអ្វីមូលដ្ឋានទ័ពយើងដាក់បទបញ្ជាហាមចូលមិនបាន។ ណាមួយទៀតមូលដ្ឋានសមុទ្ររាម គឺជាទីបញ្ជាការមួយរបស់កងទ័ពជើងទឹកកម្ពុជា ហេតុនេះហើយវាមានតំបន់ខ្លះដែលយើងអាចមានលទ្ធភាពជូនទៅដល់ភាគីមិត្តចូលទៅទស្សនា ឬចូលទៅសមយុទ្ធរួមគ្នា តែតំបន់ខ្លះមិនអនុញ្ញាតឱ្យចូលនោះទេ”។.png)
គួរបញ្ជាក់ថា មូលដ្ឋានសមុទ្ររាម ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជា ទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង។.png)
មូលដ្ឋានសមុទ្ររាម គឺជាមូលដ្ឋានមួយនៃកងទ័ពជើងទឹក ប្រើប្រាស់សម្រាប់កិច្ចការគ្រប់គ្រងសន្តិសុខលើលំហសមុទ្ររបស់កម្ពុជា៕










