ទស្សនិកជនជាអ្នកស្នេហាវិស័យបវរកញ្ញាទាំងក្នុងប្រទេសនិងក្រៅប្រទេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបវរកញ្ញាឥណ្ឌា Rachel Gupta សម្រេចចិត្តប្រកាសចេញពីតំណែង Miss Grand International 2024 ។ Rachel បានបង្ហើបថាបន្ទាប់ពីគ្រង តំណែងក្នុងរយៈពេលប៉ុន្មាន ខែមកនេះនាងរស់នៅជាមួយនឹងបរិយាកាសមិនល្អ ការសន្យាដែលមិនត្រឹមត្រូវ ដែលធ្វើឱ្យនាងមិនអាចទ្រាំទ្របានទៀតទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRvSraV_4dXvnrXGCWzhUG1oquPPU4m07RUxpQmxgOHPNeUhuD7hFDI5n_tnw6ABzM6RaXcTM4x4S66poBmSACrkUey5ozF3XcpI7wYQ6jNKtczRQmGp1G7Kod2SuIyWdbXw3xldpKOUrcz52RIbdK6i6JzbWJkbkz8vnLwqVCaLxV8qeUUusXzEiiO0RB/s1232/image_2025-05-28_14-24-35.png
នៅរសៀលថ្ងៃទី២៨ ឧសភា Rachel Gupta ដែលជា Miss Grand International 2024 បវរកញ្ញាឥណ្ឌាដំបូងគេគ្រងមកុដកម្មវិធីនេះបានចេញមកប្រកាសពីការលាចេញពីតំណែង Miss Grand International 2024 ។ Rachel បានដាក់ខេបសិន ថា «ជូនចំពោះអ្នកគាំទ្ររបស់ខ្ញុំទាំងអស់ជុំវិញពិភពលោក៖ ខ្ញុំពិតជាសូមទោស ប្រសិនបើព័ត៌មាននេះធ្វើឱ្យអ្នកខកចិត្ត។ សូមដឹងថានេះមិនមែនជាការសម្រេចចិត្តងាយស្រួលនោះទេ ប៉ុន្តែវាជាការត្រឹមត្រូវសម្រាប់ខ្ញុំ។ ការពិតនឹងចេញមកក្នុងពេលឆាប់ៗនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiYG9nDduEMvi1Bamu9VabdVAh6cF1xeTP57xweVa7ZMrsBnThehq0PVvvTBj9hjIsitRENEsjtMBDWqyORBFzAugSHrtnVdFmsxRSiXDff4jPU-ndAPO7q4eOha7PZdRVVrrRd_EoxzP12CVaGaXIdYVVNOOxBaV1bsW64W-nbK7IeypJAG_O2LMZmslJ/s1225/image_2025-05-28_14-24-34.png
ខ្លឹមសារនៅក្នុងការប្រកាសរបស់ Rachel បានរៀបរាប់ថា «មានការសោកស្ដាយជាខ្លាំង ដែលខ្ញុំបានចែករំលែកព័ត៌មាននេះ៖ ខ្ញុំបានសម្រេចចិត្តលាឈប់ពីតំណែង Miss Grand International2024ហើយប្រគល់មកុដរបស់ខ្ញុំវិញ។ការគ្រងមកុដគឺជាក្តីសុបិនដ៏មានតម្លៃបំផុតមួយនៃជីវិតរបស់ខ្ញុំហើយខ្ញុំពោរពេញដោយក្តីសង្ឃឹមនិងមោទនភាពក្នុងការតំណាងឱ្យប្រទេសរបស់ខ្ញុំនិងបង្កើតប្រវត្តិសាស្ត្រ។ទោះជាយ៉ាងណាក៏ដោយប៉ុន្មានខែបន្ទាប់ពីគ្រងមកុដរបស់ខ្ញុំត្រូវបានសម្គាល់ដោយការសន្យាដែលមិនត្រឹមត្រូវ ជាមួយការធ្វើបាប និងបរិយាកាសមិនល្អជុំវិខ្លួន ដែលខ្ញុំមិនអាចទ្រាំទ្រនឹងភាពស្ងៀមស្ងាត់នេះបានទៀតទេ។
ការសម្រេចចិត្តនេះមិនត្រូវបានធ្វើឡើងដោយស្រាលទេ។ នៅប៉ុន្មានថ្ងៃខាងមុខនេះ ខ្ញុំនឹងចេញវីដេអូពេញលេញមួយដែលចែករំលែកព័ត៌មានលម្អិតនៅពីក្រោយដំណើរដ៏លំបាកនេះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgS3Iah-sIoJUrbNeSWBvoJif1HtjYmTX_Ygl_fPoIPsAq0a7pCgA4QKmHmRB49ltKNsRZkzmYlhdq4LrNjk9vO8OSmhO357M8-eB2MAMBYOcHQwLlZxkWxLXLedXtue_mEcjvtDgMIxyziXqZ7XQcwWqNloc8lDy9Omr_lBCS8ZVziEOEh1UxL_4m-YOq/s1080/The_GREATEST,_The_GRANDEST_Gown_@muller_bangkok_%23RachelGupta%23MGI2024.jpg
បន្ទាប់ពីដំណឹងដ៏ក្តៅគគុកនេះផុសឡើងនៅលើបណ្តាញសង្គមបណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈ អង្គការ Miss Grand International ក៏បានចេញសេចក្តីប្រកាសដូចគ្នាក្នុងការបញ្ចប់តំណែងបវរកញ្ញា Rachel Gupta ជា Miss Grand International 2024 ដែលមានប្រសិទ្ធភាពភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjum7SEN5Fn36ZClOr9wbmTA3BZW7FB-AkiwWZSln1cWiy18W_7IkmQulvGLTP7p22SbSMSf2a-HcH3vWFgsiCPQs9TjJXq8KjTQMD6ZX10Cbw-aOq5tTyUPtY34fzi0aBTVyjPw_257iXFMedyAGxIMro-JueXjXje7klxNIQCOWsGfIyFmaAN8YOBJzTb/s1080/Glorious,_touching,_and_full_of_pride%E2%80%94a_heartfelt_welcome_awaited.jpg

ក្នុងសេចក្តីប្រកាសរបស់ស្ថាប័ន MGI បានឱ្យដឹងថា ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពី Rachel Gupta ខកខានក្នុងការបំពេញភារកិច្ចដែលបានកំណត់របស់នាង ការចូលរួមនៅក្នុងគម្រោងខាងក្រៅដោយគ្មានការយល់ព្រមជាមុនពីអង្គការ និងការបដិសេធរបស់នាងក្នុងការចូលរួមក្នុងការធ្វើដំណើរដែលបានគ្រោងទុកទៅកាន់ប្រទេសហ្គាតេម៉ាឡា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjvQCSXdzKUMxK1oL1fKxWrr4j_kNSGtOOc5-J54Ww2PEBiOuYRcp55asphyphenhyphenkyi02lO2rhtVrpTOhxWWoZTkFf8oZhgZUQ1Y1Gu5XQCucCbmiS8tQmYVsJBafI7x-a6X8PyYJpr0jDgYvtMx1jMMz_d487E-FBgsAU2WIg94wMPukeUHPn0Vkp-1xzIqQ7/s2048/image_2025-05-28_14-24-34%20(2).png

ជាលទ្ធផល អង្គការបានសម្រេចដកតំណែងលោកស្រីជាបន្ទាន់។ កញ្ញា Rachel Gupta លែងត្រូវបានគេអនុញ្ញាតឱ្យប្រើងារ ឬពាក់មកុដដែលពាក់ព័ន្ធនឹង Miss Grand International 2024 ទៀតហើយ។ ស្ថាប័នបានកំណត់ឱ្យ Rachel Gupta ប្រគល់មកុដទៅការិយាល័យកណ្តាល MGI ក្នុងរយៈពេល ៣០ ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹងនេះ៕