Home Blog Page 47

ចិនដាក់កំហិតឱ្យរដ្ឋាភិបាលថៃបង្ក្រា.បបទល្មើសឆបោ.កអនឡាញជាបន្ទាន់

0

ធ្លាប់តែផ្សព្វផ្សាយលាបពណ៌ទម្លាក់កំហុសមកលើកម្ពុជាជាប្រទេសឆបោ.កអនឡាញ ប៉ុន្តែភ្លេចមើលពីប្រទេសថៃខ្លួនឯង គឺជាទីតាំងឆបោកអនឡាញដ៏ធំបំផុតក្នុងតំបន់ និងក្នុងពិភពលោក! ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសថៃកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi បានប្រាប់ឱ្យរដ្ឋាភិបាលថៃបង្ក្រា.បការឆបោ.កអនឡាញដែលកំពុងតែកើនឡើងខ្លាំងនៅប្រទេសថៃ ហើយលោកនាយករដ្ឋមន្ត្រី Anutin Charnvirakil សន្យាបង្ក្រា.បបទល្មើសអនឡាញឱ្យបានតាមសំណើរបស់ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg15e3q-ozWsPpxQIhY32fIzeByleUwvFm8-ZssE2nV6RIO5xK82CGxLesRdT2SnobJJ5Rc544lvquvlUKTRE07F_l10nSwRZUoybKclVIRwwOU20sR_D-AlOPRcgigXiDYhYSFyh_o7vYOUMQV0n1Qq4h6m0Bv-ZVnRVRZK3ycv7cyiqhV9LZy0S747t4/s1280/photo_2026-04-25_14-31-43%20(2).jpg

ប្រទេសថៃ គឺជាទីតាំងឆបោកអនឡាញដ៏ធំបំផុតក្នុងពិភពលោក និងមានបទល្មើសអនឡាញកើតឡើងមិនឈប់ឈរ ដូចជា ៖ ការជួញដូរមនុស្ស និងបោកបញ្ឆេតជនបរទេសមកធ្វើការឆបោកនៅប្រទេសថៃ ហើយជនជាតិចិនក៏ចាញ់បោក​ និងត្រូវគេជួញដូរមកប្រទេសថៃដែរ ដូចករណីតារាសម្តែងចិន ។ ទោះជារដ្ឋាភិបាលថៃអាណត្តិមុនៗបានបង្ក្រាបបទល្មើសជាបន្តបន្ទាប់ ប៉ុន្តែនៅតែបង្ក្រាបមិនអស់ រហូតដល់ជនល្មើសលួចឆ្លងដែនមកកាន់ប្រទេសជិតខាង ក្នុងនោះកម្ពុជា គឺជាប្រទេសរងគ្រោះដោយសារលំហូរជនល្មើសឆបោកអនឡាញឆ្លងដែនពីប្រទេសថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLhbDwKxAR3VzKYLX9QMzN3wdU_KTms7mnRKjL-qgg3u7E0KCkK1BzZL8VwQtq6376x0UEZjb8qLccbS4eDcT7VK1fQ76RBpj0JjJVClQzK6OAdmbOOKCFnszdUhc0vM4TT497xnyv-KFc0TqV8QIvkEQWaPeiac-K3GPAEL1vA_N8wzB5s7SKAJabyAU/s1280/photo_2026-04-25_14-31-43.jpg
សារព័ត៌មាននានារបស់ថៃព្យាយាមលាបពណ៌ដោយចោទប្រកាន់កម្ពុជាមានទីតាំងការឆបោកអនឡាញ ដើម្បីលាក់បាំងកំហុសកងទ័ពថៃកំពុងតែកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងដើម្បីឱ្យពិភពលោក យល់ខុសមកលើកម្ពុជា ។ ការពិត ថៃទៅវិញទេជាសម្បុក និងសម្បូរឆបោកអនឡាញខ្លាំងជាងប្រទេសជិតខាងទៅទៀត ប៉ុន្តែសារព័ត៌មានថៃបែរជាមិនហ៊ានដាក់ឈ្មោះប្រទេសខ្លួនថា «Scam Thailand» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9jnYNJsjhYPTx0ZhpwlWCr56Lr9226OGfE8DuJdbRm08-x1CZlEi8mlag5F12oZrrGsZuSvwTl4hqHEoHCy2ukwseCLvkSjvviqj1McKHNWMs6i9MR3NGHM4sOHy3JZJaC5-5x9eqpoVCAfxmKbQGonra5W9dnWPfsUGnVKg1SiFoKVBq9eXecfGK1fc/s1280/photo_2026-04-25_14-31-45.jpg
កាលពីថ្ងៃទី២៤ ខែមេសា នាយករដ្ឋមន្ត្រីថៃ លោក Anutin បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi មកកាន់ប្រទេសថៃ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅកម្ពុជា ។ ក្នុងឱកាសនេះ លោក Anutin លើកឡើងពីគោលជំហររបស់ថៃចង់បង្កើនចំណងមិត្តភាពជាមួយចិនយូរអង្វែង និងសុំឱ្យចិនចាត់ទុកថៃដូចជាប្រទេសបងប្អូន ខណៈលោក Wang Yi ប្រាប់ឱ្យរដ្ឋាភិបាលថៃបង្ក្រាបការឆបោកអនឡាញ (OnlineScam) ដែលកំពុងតែកើនឡើងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdyY1AH_AzBQf8CVbiZZMPypdJ-DQvdBKkb4jspeaMUtkMetEyNMPtLxsCsl05z9tTV7BWwAN5Ot40m_4jduT1-4gsQ5GuOrEFxiQLJaS4TZaD3wXBda16qqkIMTn7XedLXv5Jl8Cv0FXp_MRMDSidzfDMvOh8SXSOaqXZ_i32o3hQj8k9O-0oURkq7A8/s1280/photo_2026-04-25_16-29-32.jpg

ភាគីថៃរំពឹងថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិន នឹងជួយពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងមានទំនុកចិត្ត ។ ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃបានអញ្ជើញនាយករដ្ឋមន្ត្រីចិន លោក Li Qiang មកបំពេញទស្សនកិច្ចនៅថៃនាពេលខាងមុខ ព្រមទាំងប្រាប់ទៅលោក Wang Yi អំពីស្ថានការណ៍ជម្លោះកម្ពុជា-ថៃ ថា ភាគីទាំងពីរសង្ឃឹមងាកមកកាន់ទំនាក់ទំនង និងសហការជាមួយគ្នាល្អប្រសើរក្នុងពេលដ៏ឆាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn2XyuhVj9kOrEtU22JGXTrTSNYf02fpO3oZLChrJauB-XY6KEcEeMn7KbxhpCRA79u_8xWQ7UOiFVA1ke1nSE23HJvuyWlcikho9IP0YJNjycUC3P0zIboCFtGcc4_YVcK_UPNLm5n5AC3aNdqJ_2L6VQD0wx6wzFSdcBxnFKYIa0asf22iC2E0zaSeQ/s1080/photo_2026-04-25_16-29-33.jpg

គួរបញ្ជាក់ថា ថៃបានប្រឈមនឹងការកើនឡើងនៃបទល្មើសឆបោកអនឡាញក្នុងប្រទេសរបស់ខ្លួនជាច្រើនឆ្នាំមកហើយ សមត្ថកិច្ចថៃបានចាប់ខ្លួនជនបរទេសជាបន្តបន្ទាប់ដែលសម្ងំលាក់ខ្លួននៅប្រទេសថៃក្រោមរូបភាពវិនិយោគ ។ សារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយពីបទល្មើសឆបោកអនឡាញនៅប្រទេសថៃកើនឡើងតាំងពីឆ្នាំ២០២៥ ដែលបណ្តាលឱ្យសេដ្ឋកិច្ចថៃខាតបង់ប្រាក់អស់រាប់ពាន់លានបាត សូម្បីតែអតីតនាយរដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ក៏ធ្លាប់បង្ហើបដែរថា លោកស្រីផ្ទាល់ប៊ិះនឹងចាញ់បោកពួកឆបោកតាមអនឡាញដែលប្រើ AI បន្លំសំឡេងធ្វើជាមេដឹកនាំអាស៊ានម្នាក់ ព្យាយាមបញ្ចុះបញ្ចូលឱ្យលោកស្រី បញ្ចេញមូលនិធិជាអំណោយក្នុងនាមប្រទេសថៃ ៕

ជី ដេវីត និង ទេព បូព្រឹក្ស ឡើងបកស្រាយបទចម្រៀងដ៏កម្រក្នុងពិធីមង្គលការក្នុងត្រកូលអភិជន

0

នៅក្នុងពិធីមង្គលការត្រកូលអភិជនមានការចូលរួមពីវត្តមានថ្នាក់ដឹកនាំកំពូលៗបានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ អ្វីដែលមិននឹកស្មានដល់គឺគេបានឃើញវត្តមានតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បានឡើងសម្តែងនៅក្នុងកម្មវិធីមង្គលការនេះរួមទាំងបង្ហាញទស្សនីយភាពវប្បធម៌ខ្មែរផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNHo5FNv1F1UK-nczzacOuhw_S_hYKLr01srBPJmfsPuDbLL0pq5RE3OSJbcLu1jJHsYAtpBcZCzC2LSUTKK9eFtJyBIUysBH4kzdbcx4eJkAD_Lbbo1JxkuuzO2eSdfHpuJwLhh-_xdkTCHtxdyS0cO89S-EnWXJeKvj9srmUXsK02zSrfdjTkjsk5-c/s2048/image_2026-04-25_10-13-32.png
នាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅលើបណ្តាញសង្គមមានការចែករំលែកវីដេអូខ្លីៗពីការសម្តែងរបស់ ជី ដេវីត និង ទេព បូព្រឹក្ស នៅក្នុងពិធីមង្គលការដែលមានកូនប្រុសនាម
ទាង ប៉ និងកូនស្រីនាម ឃឹម ដាលីស។ តាមការចែករំលែកតារាចម្រៀងល្បីឈ្មោះទាំងពីររូបនេះបានជ្រើសរើសបទ មហានគរ រួមទាំងបទ វីរៈនារី សម្រាប់ការសម្តែងរបស់ពួកគេដោយមិនភ្លេចរួមបញ្ជូលទស្សនីយភាពនៃវប្បធម៌ខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFQo1bnIa49gDxmbEqT5xPYuVwqE0O9fVMbCtxEXvy3H9DG3kBjhGauM7WwVIT9r2Gsp403njXkJeYqKJjlwKMr4gAInuQX0qVahqPqwOq2RBPO7T7VwgGRFOyIz6rgVb5yu5t9PNOMkzgfTt7taXsIwOq0zdnf-SDQVTgGNPVgpaMrOOL_rVedNDv4iQ/s2048/image_2026-04-25_09-08-07.png
ស្ថិតនៅក្នុងពិធីមង្គលការធំដែលប្រជុំទៅដោយវត្តមានរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ តារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត បានតុបតែងខ្លួនយ៉ាងសមរម្យសម្រាប់ពីធីមង្គលការដ៏ធំប្រចាំស្រុកខ្មែរ។ សម្រស់របស់ ទេព បូព្រឹក្ស បានធ្វើឱ្យអ្នកគាំទ្រសរសើរថាស្រស់ស្អាតជាច្រើនជាពិសេសថែមទាំងបានដាក់នាមឱ្យជា «ជំទាវវប្បធម៌» ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQTPGGg8zCu52uJntR4ckkvrm_aZmSAskKXNe5Pd3_8QNI4PmiiirukM6dpNYYpsZH4eH6939O8ibxl3HTJyOZ5ay-uFDXIf1l1xa4QxmGKyqu2qe-j8HP-JHlcXcLMXdqddalsCpSJyjdKJzbEhal6inMgaWM6Cs6uM8Ti5rtdp9WAbt2deOXYo4RP2U/s2048/image_2026-04-25_09-18-33.png

នេះអាចមកពីថារាល់ពេលដែលតារាចម្រៀងរូបនេះមានឱកាសសម្តែងគឺឆ្លៀតបញ្ចូលនូវវប្បធម៌ខ្មែរតាមដែលអាចធ្វើទៅបានមិនថាការសម្តែងនៅប្រទេសឬក្រៅប្រទេសនោះទេ។ ប្តីប្រពន្ធមួយគូក៏ទើបធ្វើឱ្យអ្នកសិល្បៈនិងអ្នកគាំទ្រជាច្រើនមានមោទនភាពចំពោះអ្នកទាំងពីរបន្ទាប់ពីការសម្តែងដ៏ជោគជ័យនៅឯប្រទេសហ្វីលីពីន។ សន្ទុះនៃការគាំទ្រពីទស្សនិកជនបរទេសបានជំរុញចិត្តឱ្យអ្នកទាំងពីរកាន់តែមានកម្លាំងនិងខំបង្ហាញអ្វីដែលជាខ្មែរបន្តទៀតនាពេលឆាប់ៗខាងមុខនេះជាមួយនឹងស្បៃខ្មែរនិងឧបករណ៍ភ្លេងខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb3gub5mCozS0n-vdZLQavTD4Q5wrkIGU0oOv5MO2josuHBrL6wP9xZpaqqItq8kG1-prXvyUvrG_ryfEYRvnfxTFxhH8D3ffDF9XoaDS4cvvfhiCWaXqXCWhuuqrnN8IjYW2Py1Kf67k650Y7kPCHDFjPFC9SKQxhBKTFp96ZaOB25DwkgU4rBjU8NSs/s2048/image_2026-04-25_10-13-31.png

គួរជម្រាបជូនថាការសម្តែងរបស់ ទេព បូព្រឹក្ស និង ជី ដេវីត នៅក្នុងពិធីមង្គលការអភិជននេះគឺជាទិដ្ឋភាពដ៏កម្រដែលអ្នកទាំងពីរបានសម្តែងរួមគ្នានៅចំពោះមុខត្រកូលអភិជន៕

កម្ពុជាកំពុងគិតគូរពីលទ្ធភាព «បង្ហោះផ្កាយរណប» ដោយខ្លួនឯងនាពេល ៥ឆ្នាំខាងមុខ

0

រាជធានីភ្នំពេញ ៖ ក្នុងពេលដែលកម្ពុជាពិចារណាប្រើប្រាស់សេវាផ្កាយរណបពីក្រុមហ៊ុនផ្សេងៗសម្រាប់វិស័យកសិកម្ម បរិស្ថាន ដែនដីនគរូបនីយកម្ម រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា យើងក៏ត្រូវគិតគូរផងដែរអំពីលទ្ធភាពនៃការបង្ហោះផ្កាយរណបដោយឯងក្នុងរយៈពេល៥ឆ្នាំខាងមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3ccscnEkcQx7ulTYAs73c40IByDr26NMp4R8mndcFjYY3e8MVwdH43Kzy9xk_eOmGkdMLPKAqqhMmDxAMllAOoKNRKwv840oaqi7q2cEZCoEoqLlrEZKDYMkNzV3Vj5YQ_QccOA5hDI-KazwJ5VwHWRtz0-3gFNnsavZWgPVSxCQlIdy-T-mXJ8W9XuM/s1280/photo_2026-04-24_16-05-58.jpg
ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពី “បច្ចេកទេសក្នុងការតាមដាននិងប្រមូលទិន្នន័យតាមរយៈផ្កាយរណប និងបច្ចេកវិទ្យាផ្កាយរណប” រៀបចំឡើងកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងតែងគិតគូរជាអាទិភាពលើការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញលើជំនាញផ្កាយរណបនិងលម្ហអាកាស ដោយបានចាត់មន្រ្តីជំនាញទៅធ្វើទស្សនកិច្ចសិក្សាក្រុមហ៊ុនបច្ចេកវិទ្យាផ្កាយរណប ឬស្ថាប័នបណ្តុះបណ្តាល និងចូលរួមវគ្គបណ្តុះបណ្តាល នានា លើផ្នែកផ្កាយរណបនិងលំហអាកាស។ ហើយនៅពេលខាងមុខ ក្រសួងនឹងពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍ឱ្យនិស្សិតសិក្សាជំនាញទូរគមនាគមន៍ ដោយផ្តោតលើមុខវិជ្ជាសំខាន់ៗពាក់ព័ន្ធនឹង បច្ចេកវិទ្យាផ្កាយរណប (Satellite-related Courses) នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល និងគ្រឹះស្ថានឧត្តមសិក្សាដៃគូ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzVJJ8KvbLNMzXkn1NanlXMZimZGDdLhBYquqPu90CkPIM6GRd0EBJ1HYTCqiC4U2U9vv93m5WAVt52CjmROEHet79xREOz-3GjFDJAcAXWIU4u23VvcbBaU5GJZARCBTn-vT7Lbi7Kem503zOvdnG8Rp2thRTbZVI5Gx_NOaaJ32DgnvpaVxEDN4OUao/s700/photo_2026-04-24_16-05-58%20(3).jpg

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ថា ក្នុងពេលដែលកម្ពុជាពិចារណាប្រើប្រាស់សេវាផ្កាយរណបពីក្រុមហ៊ុនផ្សេងៗ សម្រាប់វិស័យកសិកម្ម បរិស្ថាន ដែនដីនគរូបនីយកម្ម យើងក៏ត្រូវគិតគូរអំពីលទ្ធភាពនៃការបង្ហោះផ្កាយរណបដោយឯងក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងថា ក្រសួងកំពុងសិក្សាអំពីឧត្តមានុវត្តនៃការបង្កើតអង្គភាពទទួលបន្ទុកគ្រប់គ្រងលំហអាកាសជាតិមួយ ដើម្បីសម្របសម្រួលការងារពាក់ព័ន្ធនឹងលំហអាកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl57opbCo0KM6yB0cI8yxToXEPIq0XsYkqMdslLLqHgQlZg3NDlKmm2FtPMtVOwnw_FI4BCsQAsWwn2HivHNR_s8a5LX_BgVgIbVhS2HZ67odi1k7IbSXYG0Kea8LWU3K1vy7Ns8CKsVLu9y5HysyqkbXqcFDRHqEJDHsomPyiUxLFhqNsFgHhz83t9-k/s1280/photo_2026-04-24_16-05-59.jpg

សូមជម្រាបជូនថា សិក្ខាសាលាក្នុងថ្ងៃនេះ មានគោលបំណងចែករំលែកបទពិសោធពីសំណាក់អ្នកជំនាញ នៃក្រុមហ៊ុន Pixxel Space Technologies Inc ដល់មន្រ្តីរាជការ បុគ្គលិក នៃ ក.ប.ទ. ក្រសួង ស្ថាប័ន សាស្រ្តាចារ្យ និងនិស្សិត ពាក់ព័ន្ធនឹងស្ថានភាពនៃវិស័យលំហអាកាសនៅកម្ពុជា មូលដ្ឋានគ្រឹះនៃប្រព័ន្ធផ្កាយរណបសង្កេតផែនដី (Eath Observation) និងផ្កាយរណបផ្តិតរូបភាព (Remote Sensing Satellite) រហូតដល់ការវិភាគរូបភាពពីផ្កាយរណប Hyperspectral៕

លក្ខខណ្ឌទូទៅ ៨ ចំណុចដែលយុវជនត្រូវត្រៀមមុនពេលចូលបំពេញកាតព្វកិច្ចយោធា

0

ដើម្បីពង្រឹងវិស័យការពារជាតិ និងអភិវឌ្ឍធនធានយុវជនឱ្យមានសក្តានុពល រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវសេចក្តីព្រាងច្បាប់ថ្មីស្តីពីកាតព្វកិច្ចយោធា ដែលផ្ដោតសំខាន់លើយុវជនមានអាយុចាប់ពី ១៨-២៥ឆ្នាំ។ ដូច្នេះចង់ឬមិនចង់ យុវជនគួរដឹងពីលក្ខខណ្ឌទាំង ៨ ចំណុចនេះដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់ជាមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0k5T9ZeDraHr2379c1jPPVJ0KvpurdMz8WlRQ57Qib8_PSLwFAGDD4PsCmM7CxilSjN8UhOSAeq9b6LaQ0EmLmcjSP8tmKFaigk6_VPuigOn48GryLnFA-XD2OSSmaq_EEW5VFBWlGx4uUhQFsszhdYaIyY2K5Jz3Hsd1sf2KwEb00_Mwbn_Nc9PNzxE/s1280/photo_2026-04-24_14-45-58.jpg

យោងតាមសេចក្ដីជូនដំណឹងរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការជ្រើសរើសពលទាហានក្នុងពេលកន្លងមកធ្លាប់បានប្រកាសថា យុវជនដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តមគតិ ក្នុងការបម្រើជាតិមាតុភូមិគួរមានលក្ខណសម្បត្តិចំនួន ៨ ចំណុច ដែលក្នុងនោះរួមមាន៖ ១) មានសញ្ជាតិខ្មែរ ២) មានអាយុពី១៨ឆ្នាំ ដល់២៥ឆ្នាំ (គិតត្រឹមថ្ងៃដាក់ពាក្យ) ៣) មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ ៤) មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ ៥) មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬសមមូលសញ្ញាបត្រ ៦) បុរសត្រូវមានកម្ពស់ចាប់ពី ១,៦០ម៉ែត្រ និងស្រ្តីចាប់ពី ១,៥០ម៉ែត្រឡើងទៅ ៧) បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាព និង៨) បេក្ខជនត្រូវមានសុខភាព និងកាយសម្បទាល្អ(ឆ្លងកាត់ការត្រួតពិនិត្យឈាម កាយសម្បទា និង ទឹកមូត្រ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNk8pOggyhmI5vIyzZcpu0JD17L8nPID13U1hTeTUZsrfmH2uKVQKnBiWPB6L0wtrr9jOtSvanhE_jjJhymynkwHwcDDpAvz9QqQGSHU5ueiWEd0x9XvbVDXXf9gWjhdfK07zmpXtYgFaGggzRT6dDxs5RgcLy4_UFkLzTwUlJQuqUMcLF8LbaOoVGbT8/s1079/photo_2026-04-24_14-45-59.jpg

សូមបញ្ជាក់ថា ទាំងនេះគឺជាលក្ខខណ្ឌទូទៅក្នុងការជ្រើសរើសពលទាហាន ដោយឡែកសម្រាប់លក្ខខណ្ឌក្នុងការចូលបំពេញកាតព្វកិច្ចយោធានៅក្នុងសេចក្ដីព្រាងច្បាប់ថ្មីយ៉ាងណា នឹងមានការបញ្ជាក់នៅពេលក្រោយបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk5FLCR45zyxLbxllcsvCYcssoNwhsNQb_EghUZl-f8iexlVFb8LP7e9XLXxEKcmgfHmxw3egKo5VdXzZf4zqXCLVDyPrdKtStZIf8eNBdoC7X9D0vsiwpJ4HEILchJ0COEHmyvbcP7t_GNuMPKO0SMvo9NSGJbVQgC3jKYz2n7LNgJrmch8NVCEOKbp4/s1280/676705919_1544019563962854_370818975695923826_n.jpg

តែទោះជាយ៉ាងណាក៏ដោយ យុវជនដែលជិតដល់វ័យ ឬកំពុងស្ថិតក្នុងវ័យដែលបានកំណត់ដូចខាងលើ គួរត្រៀមលក្ខណៈឲ្យបានរួចរាល់ជាមុន ព្រោះការបំប្លែងខ្លួនពីជនស៊ីវិលទៅជាយោធា គឺជាការផ្លាស់ប្តូរដ៏ធំមួយ។ ឯការត្រៀមខ្លួនបានល្អទុកជាមុន នឹងផ្តល់ឲ្យយើងនូវការកាត់បន្ថយសម្ពាធផ្លូវចិត្ត ឆាប់អាចបន្ស៊ាំខ្លួននឹងបរិយាកាសថ្មី បង្កើនប្រសិទ្ធភាពនៃការហ្វឹកហ្វឺន និងពន្លឿននីតិវិធីរដ្ឋបាល ដែលជួយឱ្យដំណើរការចុះឈ្មោះមានភាពរលូន ជៀសវាងការខកខាន ឬមានបញ្ហាចោទឡើងនៅពេលដល់កាលកំណត់ច្បាប់ចាប់ផ្ដើមអនុវត្ត៕

តើនឹងមានរឿងអ្វីខ្លះកើតឡើង ប្រសិនបើខ្សែអុបទិកក្រោមបាតសមុទ្រត្រូវបានកាត់ផ្ដាច់?

0

ស្របពេលដែលសង្រ្គាមនៅមជ្ឈិមបូព៌ាបានរីករាលដាលលើសពីជម្លោះលើដីនិងលើអាកាស ហេដ្ឋារចនាសម្ព័ន្ធថាមពលនិងឌីជីថលនៅក្រោមផ្ទៃទឹក ក៏ប្រឈមនឹងហានិភ័យនៃការបំផ្លិ.ចបំផ្លា.ញផងដែរ ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអុីរ៉ង់ (IRGC) បានព្រ.មានថា នឹងកាត់ផ្ដាច់ខ្សែអុបទិកដែលកប់ជ្រៅនៅក្រោមបាតសមុទ្រពែរ្សឲ្យពិភពលោកកាន់តែវឹកវរបន្ថែមទៀត។ តើពិភពលោកអាចប្រឈមនឹងបញ្ហាអ្វីខ្លះ ប្រសិនបើខ្សែអុបទិកទាំងនោះត្រូវបានកាត់ផ្ដាច់?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsYpSXtT_sDwNHB0WkYVtKDRTGTLxGzE-PUZ_ZZFBxFHm_HTtjumUPd-ZcwwHdrEG9JOU66GgnSdNB-zAUHZGCLSt2v_6KjvztmipBHjaRirl80ga_1ehJ8DZt7KFhs1H56jdQ_ZkbZJG05uzgfqK4n_kEKbpxlv0u8ye2AmnCtvX2b3I9f1dEbSCr8A4/s960/photo_2026-04-24_15-45-22%20(2).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The India Times កាលពីថ្មីៗនេះបានឲ្យដឹងថា ខ្សែបណ្ដាញអុបទិកក្រោមបាតសមុទ្រ គឺជាឆ្អឹងខ្នងលាក់កំបាំងនៃអ៊ីនធឺណិតសកល ដែលពួកវាផ្ទុកទិន្នន័យយ៉ាងច្រើនរវាងអាស៊ី អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិកជារៀងរាល់វិនាទី។ ដូច្នេះហើយ អ្នកប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងពិភពលោកអាចនឹងជួបប្រទះជាមួយបញ្ហាភ្លាមៗ ប្រសិនបើវាទទួលរងការរំខានណាមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJXSN87Olu5yxHeAnxx0qLc2GCVTQQ1qE8Z5wUuUsRwbp8p-6Cvj3TMROStyKbtmKmf_RP61auQoTRAD1EaA_9kIjzHwzZt7TfEOJ9kprByr3niDdr7DLOonWKBffl9EIeEkg81rB1D4hyphenhyphenoYtWt0xOheiDdHUvxlaD-3KmfeWqLOPNM8KhVL2bdIgwcco/s894/photo_2026-04-24_15-45-22%20(3).jpg
ផ្អែកតាមរបាយការណ៍ខាងលើនេះ ប្រសិនបើខ្សែកាបអុបទិកដែលនៅក្នុងឈូងសមុទ្រពែរ្សទាំងអស់នោះ ត្រូវបានកាត់ផ្តាច់ ផលប៉ះពាល់ដំបូងនឹងជាការរំខានអ៊ីនធឺណិតយ៉ាងទូលំទូលាយនៅទូទាំងប្រទេសឈូងសមុទ្រដូចជា អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត កាតា បារ៉ែន គុយវ៉ែត អ៊ីរ៉ាក់ និងអ៊ីរ៉ង់។ នៅពេលនោះ មនុស្សរាប់លាននាក់អាចជួបប្រទះនឹងការហៅទូរស័ព្ទដាច់ៗព្រោះសេវារអាក់រអួល ល្បឿនអ៊ីនធឺណិតយឺត ការដាច់កម្មវិធី និងបញ្ហាក្នុងការចូលប្រើគេហទំព័រ ឬសេវាកម្ម Cloud ។

ការប៉ះទង្គិចធំទីពីរនឹងប៉ះពាល់ដល់ប្រព័ន្ធធនាគារ និងអាជីវកម្មសំខាន់ៗជាច្រើននៅជុំវិញពិភពលោក ដែលរួមមានការទូទាត់អន្តរជាតិ ការជួញដូរភាគហ៊ុន កម្មវិធីភស្តុភារ និងការកក់ក្រុមហ៊ុនអាកាសចរណ៍ជាដើម។ ក្នុងន័យនេះ ការពន្យារពេល ឬការដាច់ណាមួយអាចរំខានភ្លាមៗដល់ប្រតិបត្តិការកាតឥណទាន, ប្រព័ន្ធ ATM និងប្រតិបត្តិការអាជីវកម្មនៅទូទាំងអាស៊ី អឺរ៉ុប និងមជ្ឈិមបូព៌ា។ លើសពីនោះក្រុមហ៊ុននាំចេញប្រេង និងឧស្ម័ននៅក្នុងឈូងសមុទ្រក៏អាចប្រឈមមុខនឹងបញ្ហាទំនាក់ទំនងដែលប៉ះពាល់ដល់ការដឹកជញ្ជូន និងការសម្របសម្រួលទីផ្សារផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggIOu-mcpzplJla7Hs8gjSm_9vI8-6kKY95JY8RSlWkCn5KNqBJWl5Yrgno6ntKBhzkyPJJVDMvzSvOYscSV_pT8jIPWHRBGPbZrMstYJU9cLzGDqgMfqHciUX9iZLx0k-EcSFdoAc7MGoQEJh4298mDp1U-1IqvPdSq4MJckUIx47yz2YzlEpVRzei4E/s900/photo_2026-04-24_15-45-22%20(4).jpg
សរុបមក អ្នកប្រើប្រាស់នៅខាងក្រៅតំបន់នៅទូទាំងពិភពលោក អាចកត់សម្គាល់ឃើញល្បឿនយឺតនៃអ៊ីធឺណេតភ្លាមៗ ជាពិសេសសម្រាប់វេទិកាដែលពឹងផ្អែកលើមជ្ឈមណ្ឌលទិន្នន័យដែលភ្ជាប់តាមរយៈផ្លូវឈូងសមុទ្រ ហើយក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនក៏អាចរងផលប៉ះពាល់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiieQgHOddlxGg4bjypzuVCw_ovCUjGEmski4sWL-oFVnKRTfoKL5RcpZ_E7nLsSnyQAy5JE15QTp5PN3ZxnwecZ1QoWnbtjZ5ovhBIef-QbTKeDbBFfoj_rSUNl1D4EKz4Hg8EEsWUXtLk7SOX96PCPDkgXdb9vqjt3xF5bNRWhVCMQAAfe-LXjta7KN4/s1280/photo_2026-04-24_15-45-22.jpg

បើទោះជាបច្ចុប្បន្នមិនទាន់មានខ្សែណាមួយត្រូវបានកាត់ផ្តាច់ក៏ដោយ ប៉ុន្តែការគំរាមកំហែងរបស់អ៊ីរ៉ង់នៅពេលនេះ បានបង្ហាញពីការពិតដែលកំពុងកើនឡើងថានៅក្នុងពិភពលោកសព្វថ្ងៃនេះ សង្គ្រាមលែងត្រូវបានប្រយុទ្ធតែនៅលើដី ឬនៅលើអាកាសទៀតហើយ ប៉ុន្តែក៏ស្ថិតនៅក្រោមសមុទ្រជ្រៅផងដែរ ហើយរាល់ការរំខានដល់ណាមួយដល់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះនឹងនាំឲ្យរបត់សង្គមមានការប្រែប្រួលនឹកស្មានមិនដល់៕

ដឹងចរិតបងប្រុស Jisoo កាត់កាលនិងចំណាយលុយរាប់លានដើម្បីលុបឈ្មោះបុគ្គលនេះចេញពីស្នាដៃក្រុមផលិត

0

Jisoo ត្រូវបានគេរាយការណ៍ថាបានចំណាយប្រាក់ ១០លានវ៉ុនប្រមាណជាង៦០០០ដុល្លារដើម្បីឲ្យឱ្យឈ្មោះបងប្រុសរបស់នាងត្រូវបានលុបចេញពីបញ្ជីស្នាដៃក្រុមផលិតខ្សែភាពយន្តដែលនាងសម្តែង។ លើសពីនេះទៅទៀតមុនពេលមានរឿងអាស្រូវដ៏ធំនេះបានកើតឡើង Jisoo បានកាត់ផ្តាច់ទំនាក់ទំនងជាមួយនឹងបងប្រុសតាំងពីយូរណាស់មកហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDUv5xWIbtqsNW70dO6MxLYg0fxOlia3pUpcV1K7-SMK7S9N1nnu1xFS3sv3NFSWlbLaajGdZP2fHfphVMVr0-4vp5FplPATJo_iQM_FC380zTSGDyldsXFV9mkm-ZujnfmbWKQFMRQ2aG0np5ZXPxVBimowUv-jhzh3i7FN1a-fKCA_G2OvWwWrwZwFM/s1080/image_2026-04-22_11-07-48%20(4).png
គេបាននិយាយថា Kim Jisoo ដែលជាសមាជិក BLAKCPINK បានកាត់ផ្តាច់ទំនាក់ទំនងជាមួយ បងប្រុសរបស់នាងចាប់តាំងពីខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីមានការចោទប្រកាន់ជាបន្តបន្ទាប់អំពីការរំលោភបំពានផ្លូវភេទ និងការលួចថតស្រីៗដោយគ្មានការអនុញ្ញាត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង អ្នកយកព័ត៌មានកម្សាន្ត និងជា YouTuber Lee Jin Ho ថ្មីៗនេះបានទាក់ទាញចំណាប់អារម្មណ៍ដោយការបង្ហាញព័ត៌មានលម្អិតអំពីទំនាក់ទំនងរវាងតារាចម្រៀង Jisoo និងបងប្រុសរបស់នាង Kim Jung Hoon ដែលកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទរំលោភផ្លូវភេទលើអ្នកផ្សាយផ្ទាល់ស្រីម្នាក់ និងអំពើហិង្សាក្នុងគ្រួសារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi71z0OskNhjFvyGlQee_pC9-DdzVQeD_zh6be3zt0DiI7oBb0UrN2LQN8CUzSb6jn3RnQ7d1a1titfJCsQYnAAabEE5UMshFruuKUe7aWMe99vk2sot3PaROV-S8ekpM9IIPzce84rKce_uW-yk0eUHrxkHSlVtTwhij0EPmgS1dij-Lz9PhKU0PX3kG8/s1000/image_2026-04-25_11-01-11.png
យោងតាមលោក Lee Jin Ho Jisoo និងក្រុមគ្រួសាររបស់នាងបានផ្តាច់ទំនាក់ទំនងជាមួយលោក Kim Jung Hoon ក្នុងខែឧសភា ឆ្នាំ២០២៥ នៅពេលដែលមានការបង្ហោះមួយបានលេចឡើងនៅលើ Blind ដោយចោទប្រកាន់លោកពីអាកប្បកិរិយាមិនសមរម្យនៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយស្ត្រី។ លោក Lee Jin Ho បាននិយាយថា បន្ទាប់ពីហេតុការណ៍នេះ ទំនុកចិត្តរបស់ក្រុមគ្រួសារ Jisoo លើ Kim Jung Hoon បានដួលរលំទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHlCiAP2Kp7wmR5r0UfILFXFtnjiDd8JtuYzD1J0SW0Y6k7QY6s7jn2pB96ZpR02xCtzISGSnumVOtvY3aXACRNYzgRVtGGcf8b3BhlC8rVGrjqNgSukwhAi08CoICmcyCiOwq2C3Af-6U4p3ZvttXzo5zZML7acrH7VFBQ2vc0ENT0LLH4jI3V0Ku1iY/s2048/image_2026-04-25_11-01-12%20(2).png
នៅពេលនោះ Kim Jung Hoon ត្រូវបានគេរាយការណ៍ថាកំពុងជួយ Jisoo លើបញ្ហាអាជីវកម្ម។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការចោទប្រកាន់បានលេចចេញមក លោកបានផ្លាស់ប្តូរលេខទូរស័ព្ទរបស់លោកដោយមិនបានជូនដំណឹង ហើយបានដកខ្លួនចេញពីការទាក់ទងដោយផ្ទាល់ ដោយគ្រាន់តែទំនាក់ទំនងគ្នាតាមរយៈការហៅជាសំឡេងប៉ុណ្ណោះ។ Lee Jin Ho ជឿជាក់ថារឿងនេះធ្វើឱ្យវាមិនទំនងទាល់តែសោះដែល Jisoo នឹងដឹងអំពីបញ្ហាផ្លូវច្បាប់នាពេលអនាគតរបស់បងប្រុសរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2uyDO2tD3lcmjnDGV5ps0RukvCnELBeLaysrWl-qBQCPJs5K6B92BUe6JvGARrsB6BmFpvt5v1SBRNgcSDv43NFpg1UYKhJL4bC7Mbf5D6qQ0K8XLZUCRQuOy-QyzhQHBCTMeEn0I023pUEjLpBJ0Ry8HR2KXPxXo1k8qLtbnxKaJ0HOfA0R0a03YVKc/s1402/image_2026-04-25_11-01-12.png

លើសពីនេះ សំណួរជាច្រើនបានកើតឡើងទាក់ទងនឹងកិត្តិយសរបស់ Kim Jung Hoon សម្រាប់រឿងភាគ «Boyfriend on Demand » ដែលសម្តែងដោយ Jisoo ដែលបានចាក់ផ្សាយក្នុងខែមីនា។ លោក Lee Jin Ho បានពន្យល់ថា ការថតបានធ្វើឡើងចាប់ពីខែតុលា ឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៥ មុនពេលក្រុមគ្រួសារបានផ្តាច់ចំណង ហើយឈ្មោះរបស់បងប្រុស Jisoo ដែលលេចឡើងក្នុងខ្សែភាពយន្តនេះគឺផ្អែកលើកំណត់ត្រាផលិតកម្មពីពេលនោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ3ZkNVyEN7OfKtuq_gN_LXWNQL2cuP_X2gK5KfeJUkCikFesiCHrMRZaMmb4fkqyE0DehgeTGVYzs7mzrxcSGT_VXaro-ovQRFAnhyphenhyphenF8vRXARGI7KfWV9xzxzrKIGRgW9D35SijqY2Vo9VHktxtzqdZB2DpPaO4yf398BIU18War7GqZbvplVPQEDyBs/s640/image_2026-04-21_09-25-07%20(2).png

Lee Jin Ho ក៏បានបញ្ជាក់ផងដែរថា នៅពេលដែល Jisoo បានរកឃើញឈ្មោះបងប្រុសរបស់នាងនៅក្នុងឈុតឆាកនៅថ្ងៃទី ៦ ខែមីនា នាងបានស្នើសុំឱ្យលុបវាចេញភ្លាមៗ។ ទោះបីជាការកែតម្រូវនេះត្រូវបានគេរាយការណ៍ថាមានតម្លៃជាង ១០ លានវ៉ុនក៏ដោយ Jisoo បានចេញថ្លៃសម្រាប់ការលុបវាដោយខ្លួនឯង៕

កម្ពុជា និងរុស្សុី រំពឹងខ្ពស់ក្នុងការធ្វើសមយុទ្ធរួមគ្នា

0

នាដើមខែមេសា ឆ្នាំ២០២៦នេះ នាវា​ចម្បាំង​របស់​រុស្ស៊ី ២គ្រឿង បានចុះចតនៅកំពង់ផែក្រុង​ព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ច​រយៈពេល៣ថ្ងៃ។

ក្នុង​អំឡុងទស្សនកិច្ច​នេះ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា បាន​បង្ហាញ​ក្ដីអះអាថា៖ “​រុស្ស៊ី នឹងបន្តជួយគាំទ្រកម្ពុជា ពាក់ព័ន្ធនឹង​វិស័យ​យោធា”។

នាយ​ឧត្តមសេនីយ៍ ទៀ សីហា ស្នើឱ្យ​រុស្ស៊ី ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ រហូតដល់កម្រិតមួយ ដែលអាចឈានដល់ការធ្វើលំហាត់សមយុទ្ធរួមគ្នានាពេលអនាគត។

កម្ពុជា និងរុស្ស៊ីមានប្រវត្តិទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធាយូរអង្វែង ក្នុងនោះចាប់តាំងពីឆ្នាំ ២០១១មក មាននាវាចម្បាំងរុស្ស៊ីសរុបចំនួន ១៨គ្រឿងបានចូលចតនៅកម្ពុជា។

គួរបញ្ជាក់ថា កម្ពុជា​ និង​រុ​ស្ស៊ី​ ធ្លាប់បាន​សន្យា​គ្នារួចមកហើយ ដោយរុស្សុីនឹងជំរុញ​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​យោធា​បន្ទាប់​ពី​វិបត្តិ​កូ​វី​ដ​-១៩​៕
 

Top4 Rapper Fighter កំពុងប្រឈ.មនឹងបញ្ហាត្រូវគេបំផ្លាញញើសឈា.មស៊ីលើស៊ីក្រោ.ម

0

ទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពី Top4 Rapper Fighter រដូវកាលទី១រួមមាន អូជី ហ្គូនឌិន, Ranngo, តូរ៉ូ និង អ៊ីមី បានបង្ហោះសារក្តៅគគុកពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចញើសឈាមរបស់ពួកគេមានការស៊ីទាំងលើស៊ីទាំងក្រោម។ អូជី ដែលជាម្ចាស់ពានថែមទាំងគម្រាមទៀតថាប្រសិនជាមិនដោះស្រាយឱ្យពួកគេទេ ពួកគេនឹងបង្ហាញទៅកាន់មហាជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiJ74s66E34jXo6ClW5tyS0fPXTNvllKBap4UiU77NUTQ78nTzbfP05kRhqfw29i4-IXJzVKOhQLXDXqj9O4oDhLRjR9J_8Y0vB4JtdfrOJ-8Llx2QqAD-snP0E-ZNI061G2eDoVQzBk8pnQDFfFpi1xOPLPOFCdjT3fJV6-UGSe0tcHmzt9FR4VyVp1I/s2048/image_2026-04-25_08-35-12.png
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ អូជី បានបង្ហោះសំណេរមួយនិង Tag ទៅកាន់សមាជិក៣រូបផ្សេងទៀតដែលពួកគេគឺជាក្រុម TOP4 នៅក្នុងកម្មវិធីប្រលងចម្រៀងរ៉េបជាមួយគ្នា។ អូជី បានសរសេរថា «Top4 Need Peace, វិស័យនេះពួកខ្ញុំត្រូវបានគេបំផ្លាញញើសឈាមរលាយស្ទើរតែដួល ស៊ីប៉ុន្មានក៏វាស៊ីចុះអត់កំណាញ់ទេតែវាឆ្លៀតខ្ចប់លួចយកចែកគ្នាទៀត»។ ម្ចាស់ពាន Rapper Fighter រដូវកាលទី១ បញ្ជាក់យ៉ាងច្បាស់លាស់ថា «បើសិនអត់ដោះស្រាយបញ្ហានេះទេ.!! ខ្ញុំនឹងបញ្ចេញឈ្មោះប្រាប់មហាជនឱ្យគេដឹងហើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsU6iW1PcAEWbsaHl5RBz1GPThRwS2W120qWuua_UjGQpKRldoQybf0z6JP3m0-NJD_geeuYo_gwJgvKVoRLabj3t_Gu9tqAvI19CqO4c6aAGRKVIVV2GWfBt5Rmhl8h3-nNH7kzYX3sV6q92HcO8rBPzaLFuzfFoj5KgBlkhsZQNoKOJuqRGmTte3aBM/s1524/image_2026-04-25_08-35-14.png
ងាកមកកាន់ តូរ៉ូ វិញតារាចម្រៀងរូបនេះក៏បានបង្ហោះសំណេរមួយក្នុងន័យផ្លែផ្កាដែរថា «ស៊ីក៏ស៊ីទៅចុះ មិនកំណាញ់នឹងចែកគ្នារស់ទេ តែនេះ( ខ្ចប់ផ្ញើអ្នកផ្ទះទៀត) លើសម៉េស»។ ចំណែកឯ អ៊ីមី វិញ ក៏បានបញ្ចេញសំណេររបស់ខ្លួនដែរថា «ញើសឈាមពួកខ្ញុំអស់លោកដូចសោយសុខនឹងអាវិស័យស៊ីលើស៊ីក្រោមនឹងដល់ហើយ វិស័យនេះ បើយើងមិនធ្វើគេ គេធ្វើយើងហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsCqQqQ064dQ1TdUuHO1E4xKxudy62My_vjhKfLQURmJWelM1jkU2cDjRJLwhC8crrmTGWugS-Fe9VWHAZFK00vF23En-S2dQTd92kyl5a_oMtBllnWQf6hFMJaUFP5wjaayTDTGZi-bjFmwmAUUvurjKs7I6EdZJoU960u4annO4ZKHol0uaaAzuvSV0/s2048/image_2026-04-25_08-36-02.png

ការបង្ហោះសារផ្ទួនៗគ្នាពីតារាចម្រៀងរ៉េបខាងលើនេះបានបង្កឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងចាប់ផ្តើមមានការពិភាក្សាក្នុងចំណោមអ្នកលេងអ៊ីនធឺណិតចំពោះបញ្ហាប្រឈមដែល Top4 Rapper Fighter រដូវកាលទី១។ អ្វីដែលសំខាន់ទស្សនិកជនក៏មានការចង់ដឹងដូចគ្នាថាតើនរណាដែលស៊ីកម្លាំងញើសឈាមរបស់ពួកគេនៅក្នុងវិស័យសិល្បៈបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglSYotAzOLLOfJb95Gl0hBA2vap56DxPN6cYojTbNQqCYyxv6nqRiuJoWjTKgysiODbwGm0zjy95g3Zx3UmB-_l9JVkbvKR-zYjyZuFlqOhww2zuZvBDF20GRLS9IapqdajLILAb_tT34Uk6LfmT5RmzoTN1fe3gCPa9PZ0HGO00YoYUkOEeQMMz2PX8W8/s716/image_2026-04-25_08-35-11.png

កន្លងមក អូជី ធ្លាប់បានបង្ហាញពីបញ្ហាប្រឈមមួយចំនួនដែលនៅក្នុងវិស័យរបស់ខ្លួនពោរពេញដោយការរើសអើងរហូតចង់សម្រាកពីអាជីពទៀតផង។ ក្រៅពី អូជី Ranngo ក៏ធ្លាប់បង្ហោះដ្រាម៉ាលេងសើចចង់ចាកចេញពីវិស័យសិល្បៈដោយចង់ទៅរស់នៅក្នុងជីវភាពសាមញ្ញវិញដូចគ្នា៕

បងប្អូនភ្លេចកងទ័ពជួរមុខឬនៅ? ប៊ូសស្រ្តងមិនភ្លេចទេ នៅតែបន្តជួយកងទ័ពរហូត!

0

សូមស៊ែបន្ត ដើម្បីបង្ហាញថា ប្រជាជនខ្មែរ មិនភ្លេចវីរៈកងទ័ពយើងឡើយ! លើកនេះមេឃក្ដៅកាន់តែខ្លាំង ប៊ូសស្រ្តងកាន់តែជួយខ្លាំង ដោយផ្ដល់ស៊ីទែនទឹកស្អាត សរុបដល់ទៅ 50ម៉ឺនលីត្រជូនវីរៈកងទ័ពជួរមុខ។
ប៊ូសស្រ្តងជួយមិនឈប់ទេ តែងតែនៅក្បែរវីរៈកងទ័ពគ្រប់កាលៈទេសៈជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4QuQ2wYEGeKa03FYMUyC7iCjulUPszYuUfc813N_ehtBM6FjCtm1lQcsWDmgsu3VCCIrlGcNZqPCtGqRIZO-tFIq5AHubT2ceXbx519eXHoRzfiPfnQQ_pCr-PY0sb8lZ2n9C1afYtDBWStI7-5BAOMw5oLZ4uRfMvDUJf76Pg9q6c44oWyCXZ9W9zYZU/s1280/BS%203%20(18).jpg ជាក់ស្ដែង បន្ទាប់ពីចប់ចូលឆ្នាំខ្មែរ អាកាសធាតុក្ដៅខ្លាំងពេក ស្របពេលដែលលោកគ្រីស តំណាងក្រុមហ៊ុនប៊ូសស្រ្តង បានឃើញការបង្ហោះមួយ អំពីសកម្មភាពវីរៈកងទ័ពមានតម្រូវការទឹកប្រើប្រាស់បន្ថែម ក៏សម្រេចចិត្តប្រកាសឧបត្ថម្ភទឹកស្អាត 50ម៉ឺនលីត្រ ដោយត្រៀមដឹកជញ្ជូនស៉ីទែនទឹកស្អាតជូនដល់វីរៈកងទ័ពផ្ទាល់ដៃ។ នេះមិនមែនគ្រាន់តែជាការផ្ដល់ទឹកពិសារប៉ុណ្ណោះទេ តែជាការផ្ដល់កម្លាំងចិត្ត ក្ដីគោរព និងការដឹងគុណ ជំនួសមុខឱ្យប្រជាជនខ្មែរទាំងអស់ ទៅកាន់វីរៈកងទ័ព ដែលបានឈរជើងការពារជាតិមាតុភូមិឱ្យមានសុខសន្តិភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfGMjwwr0AIEPWmgo7CBNiFO7eYTy2hT5OKbGJQgcX7H6llJmtKHe34-T6UjmniKgoMhYsx_1mY3g7EYxlySO6F0JcF7R9L_22hTVyTBZWj3IE-o64lBZlngVWTA9pIJJpkAZ2ZEzlNLPd0NLP-JeqOpomJo1wbLEvEiGjaVBAh5_pD0TOG21OOcyTVLRh/s1280/BS%202%20(17).jpg
បន្ថែមពីនេះ! ប៊ូសស្រ្តងក៏ភ្ជាប់ជាមួយនឹងភេសជ្ជៈប៉ូវកម្លាំងកំប៉ុងថ្មី Super Boostrong, Super ជាតិ ផងដែរ ដើម្បីជួយបន្ថែមកម្លាំងថាមពល និងជំរុញទឹកចិត្តវីរៈកងទ័ពរបស់យើង មិនឱ្យមានអារម្មណ៍ឯកោឡើយ។
ញុំា Super ប៊ូសស្រ្តងមួយកំប៉ុង ដូចបានជួយវីរៈកងទ័ពមួយចំណែក!

យុទ្ធសាស្ត្រថ្មី! ជប៉ុនផ្តល់ប្រាក់ដល់អ្នកគ្មានគូសម្រាប់ធ្វើការណាត់ជួបគូស្នេហ៍

0

បន្ទាប់ពីអត្រាកំណើតធ្លាក់ចុះខ្លាំង ខេត្ត Kochi ប្រទេសជប៉ុន បានកំណត់វិធានការថ្មីលើកទឹកចិត្តឱ្យយុវជននៅលីវ (Single) ណាត់ជួបគ្នាដើម្បីបង្កើតទំនាក់ទំនងស្នេហាតាមរយៈកម្មវិធីស្វែងរកគូក្នុងបណ្តាញសង្គម ដោយវិធានការថ្មីនេះ គឺផ្តល់ប្រាក់ឱ្យយុវជនក្នុងម្នាក់ចំនួន១២៥ដុល្លារ សម្រាប់យកទៅចុះឈ្មោះជាមួយកម្មវិធីស្វែងរកគូ ។ មន្ត្រីខេត្តរំពឹងថា យុវជនដែលណាត់ជួបគ្នានឹងបង្កើតទំនាក់ទំនងស្នេហាឈានទៅរៀបការ និងមានកូននាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3gGT4R9LvRvduqie4g-IsPHzPN_3vr1cgoaxaSXeBvf3vt6qiRBT0jl6B1TvsDoiUTqeJbIBEy2EVDCzU6WIjJioHl8lGZt9JH2ec2206PSlTyXrwvvtytdzQzP5OkT9AfVaJj34B0Dv0LD5ruNAfWR-nZJ4SSRhAHINkFDkZ55KrGGYbOsBQadFAT-K5/s1280/photo_2026-04-25_08-29-22.jpg

តាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស The Independent កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ គឺយុវជនជប៉ុនមានអាយុចាប់ពី២០ឆ្នាំ ដល់៣៩ឆ្នាំ នឹងទទួលបានប្រាក់ចំនួន១២៥ដុល្លារ សម្រាប់ការចុះឈ្មោះជាសមាជិករបស់កម្មវិធីស្វែងរកគូដ៏ពេញនិយមក្នុងបណ្តាញសង្គម ដូចជា ៖ Tapple ។ គោលដៅនៃការបង្កើតវិធានការថ្មី ដើម្បីឱ្យយុវជនស្វែងរកគូដែលខ្លួនពេញចិត្តរៀបការ និងមានកូន ហើយលក្ខខណ្ឌយុវជននឹងទទួលបានប្រាក់ គឺត្រូវតែរស់នៅខេត្ត Kochi ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQFooxDY5426tE6_uoDWk2rGBNA_QNax6lwk0GmqhgDPDIE-Ap6PnwO4-Wp_4Rn0BBoqi8Siw06TZnPE3m7EcO6dcFdG2SKZ0ghSjXGe1dR0XpaXM32sdWR0_ueiwS2-fffI5T3-58KeHABKey0hilLMgGiJAavyQF6aV9Q3b2ecYGbEzJOC4cN6LE1KAA/s800/photo_2026-04-25_08-29-23%20(2).jpg

Tapple គឺជាកម្មវិធីស្វែងរកគូដ៏ពេញនិយមនាពេលបច្ចុប្បន្ន ប្រសិនបើយុវជនចង់ប្រើប្រាស់កម្មវិធីនេះ គឺត្រូវចុះឈ្មោះដោយបង់ថ្លៃសេវាក្នុងម្នាក់ចំនួន១២៥ដុល្លារសម្រាប់១ឆ្នាំ ។ មន្ត្រីខេត្ត Kochi ម្នាក់និយាយថា ការផ្តល់ប្រាក់ គឺសម្រាប់បង់ថ្លៃសេវាប្រចាំឆ្នាំទៅឱ្យកម្មវិធីស្វែងរកគូ ហើយខេត្តនឹងធ្វើការស្ទង់មតិអ្នកប្រើប្រាស់កម្មវិធីនាពេលក្រោយដើម្បីចង់ដឹងថា តើវិធានការនេះទទួលបានជោគជ័យឬក៏អត់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpV8s0D_B81urphy5hHzKRJy_Ncx1coQxocCiDZi1H7k8yAQ_d_DWwjh9jaqo7FzR1dE6bjsbFCZkCcr2rL3_d613IdkjmHwPNh2i1nlRa4ZlM5E2Bp5jsZNLE9URW1DlLKyLDJyuJCULU4NOHMu4LhmScl0rT773wq6h0vyO42AedLrzPu8bKAWPRiBIw/s1000/photo_2026-04-25_08-29-23%20(3).jpg
Kochi គឺជាខេត្តមួយដែលមានចំនួនពលរដ្ឋរស់នៅតិចតួចបំផុត ថែមទាំងមានបញ្ហាអត្រាកំណើតធ្លាក់ចុះជារៀងរាល់ឆ្នាំ ទើបធ្វើឱ្យចំនួនពលរដ្ឋធ្លាក់ចុះយ៉ាងឆាប់រហ័ស ។ ការផ្តល់ប្រាក់នេះ គឺជាការយកចិត្តទុកដាក់ចំពោះពលរដ្ឋក្នុងសង្គមជប៉ុនដែលសម្បូរមនុស្សចាស់ និងមានរបាយការណ៍ពីចំនួនពលរដ្ឋនៅលីវកាន់តែច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpxqJPdb_ENvERLZsSnw74TKqob0pI8eRw-PDpdiEUEHV9dWhqvnOZAJtZBKyn2tJEdrS0wXTXhfBXc-6pdDqchaKotfFm7UvQDu8oPxAltUjFsqC7nKr70rGmoUr-mO63H-4WtgXCpTK7Z2zv9eUhsyN0yC1W383RGXhn6J1f95it-fv2VR9ScaXuXl4B/s1280/photo_2026-04-25_08-29-23%20(4).jpg

ចំណែកខេត្តផ្សេងៗនៅប្រទេសជប៉ុន ក៏ចង់យកគំរូតាមខេត្ត Kochi ដែរ ប៉ុន្តែនឹងផ្តល់ប្រាក់ក្នុងចំនួនតិចជាងនេះ ។ ស្របពេលវិធានការថ្មីទទួលបានការស្វាគមន៍ ជាមួយគ្នានេះ ក៏មានមតិមួយចំនួនក្នុងបណ្តាញសង្គមលើកឡើងថា ដោយសារការខ្វះខាតថវិកា ធ្វើការយូរម៉ោង និងត្រូវចំណាយច្រើនលើការចិញ្ចឹមកូន ទើបធ្វើឱ្យពួកគេពិបាកបង្កើតទំនាក់ទំនងស្នេហា និងរៀបការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilk2IOJe56z6ENDIuT4Bx3M5dswoMlvSea5VwWOurLsqwBIaS4WsgXLAF-9Zv0YNpAFW1586xkFKGNvFj-6xlBtrRv49FQKnBD1fNGBK9xVLeUPWOkOkCHM66DQHkcP-DWez8SQZ6-XcPutv-9Hi_Y3r2rJTLYHFGH6N5QrllYdes6jylPfdDMw0KzRgwZ/s1280/photo_2026-04-25_08-29-23.jpg

តាមការស្ទង់មតិរបស់រដ្ឋាភិបាលជប៉ុនកាលពីឆ្នាំ២០២៤ បង្ហាញថា ពលរដ្ឋជប៉ុនម្នាក់ក្នុងចំណោម៤នាក់ដែលបានរៀបការរួចហើយ ដែលមានអាយុក្រោម៣៩ឆ្នាំ បានជួបប្តី-ប្រពន្ធតាមអ៊ីនធរណេត ច្រើនជាងការជួបគ្នានៅកន្លែងផ្សេងៗ ។ ចំនួនពលរដ្ឋជប៉ុនរស់នៅតំបន់ជនបទកាន់តែតិចទៅៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ជាពិសេស ខេត្ត Kochi មានពលរដ្ឋជាច្រើនផ្លាស់ប្តូរទីលំនៅ ៕