ធ្លាប់តែផ្សព្វផ្សាយលាបពណ៌ទម្លាក់កំហុសមកលើកម្ពុជាជាប្រទេសឆបោ.កអនឡាញ ប៉ុន្តែភ្លេចមើលពីប្រទេសថៃខ្លួនឯង គឺជាទីតាំងឆបោកអនឡាញដ៏ធំបំផុតក្នុងតំបន់ និងក្នុងពិភពលោក! ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសថៃកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi បានប្រាប់ឱ្យរដ្ឋាភិបាលថៃបង្ក្រា.បការឆបោ.កអនឡាញដែលកំពុងតែកើនឡើងខ្លាំងនៅប្រទេសថៃ ហើយលោកនាយករដ្ឋមន្ត្រី Anutin Charnvirakil សន្យាបង្ក្រា.បបទល្មើសអនឡាញឱ្យបានតាមសំណើរបស់ចិន ។.jpg)
ប្រទេសថៃ គឺជាទីតាំងឆបោកអនឡាញដ៏ធំបំផុតក្នុងពិភពលោក និងមានបទល្មើសអនឡាញកើតឡើងមិនឈប់ឈរ ដូចជា ៖ ការជួញដូរមនុស្ស និងបោកបញ្ឆេតជនបរទេសមកធ្វើការឆបោកនៅប្រទេសថៃ ហើយជនជាតិចិនក៏ចាញ់បោក និងត្រូវគេជួញដូរមកប្រទេសថៃដែរ ដូចករណីតារាសម្តែងចិន ។ ទោះជារដ្ឋាភិបាលថៃអាណត្តិមុនៗបានបង្ក្រាបបទល្មើសជាបន្តបន្ទាប់ ប៉ុន្តែនៅតែបង្ក្រាបមិនអស់ រហូតដល់ជនល្មើសលួចឆ្លងដែនមកកាន់ប្រទេសជិតខាង ក្នុងនោះកម្ពុជា គឺជាប្រទេសរងគ្រោះដោយសារលំហូរជនល្មើសឆបោកអនឡាញឆ្លងដែនពីប្រទេសថៃ ។

សារព័ត៌មាននានារបស់ថៃព្យាយាមលាបពណ៌ដោយចោទប្រកាន់កម្ពុជាមានទីតាំងការឆបោកអនឡាញ ដើម្បីលាក់បាំងកំហុសកងទ័ពថៃកំពុងតែកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងដើម្បីឱ្យពិភពលោក យល់ខុសមកលើកម្ពុជា ។ ការពិត ថៃទៅវិញទេជាសម្បុក និងសម្បូរឆបោកអនឡាញខ្លាំងជាងប្រទេសជិតខាងទៅទៀត ប៉ុន្តែសារព័ត៌មានថៃបែរជាមិនហ៊ានដាក់ឈ្មោះប្រទេសខ្លួនថា «Scam Thailand» ។

កាលពីថ្ងៃទី២៤ ខែមេសា នាយករដ្ឋមន្ត្រីថៃ លោក Anutin បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi មកកាន់ប្រទេសថៃ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅកម្ពុជា ។ ក្នុងឱកាសនេះ លោក Anutin លើកឡើងពីគោលជំហររបស់ថៃចង់បង្កើនចំណងមិត្តភាពជាមួយចិនយូរអង្វែង និងសុំឱ្យចិនចាត់ទុកថៃដូចជាប្រទេសបងប្អូន ខណៈលោក Wang Yi ប្រាប់ឱ្យរដ្ឋាភិបាលថៃបង្ក្រាបការឆបោកអនឡាញ (OnlineScam) ដែលកំពុងតែកើនឡើងខ្លាំង ។
ភាគីថៃរំពឹងថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិន នឹងជួយពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងមានទំនុកចិត្ត ។ ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃបានអញ្ជើញនាយករដ្ឋមន្ត្រីចិន លោក Li Qiang មកបំពេញទស្សនកិច្ចនៅថៃនាពេលខាងមុខ ព្រមទាំងប្រាប់ទៅលោក Wang Yi អំពីស្ថានការណ៍ជម្លោះកម្ពុជា-ថៃ ថា ភាគីទាំងពីរសង្ឃឹមងាកមកកាន់ទំនាក់ទំនង និងសហការជាមួយគ្នាល្អប្រសើរក្នុងពេលដ៏ឆាប់ ។
គួរបញ្ជាក់ថា ថៃបានប្រឈមនឹងការកើនឡើងនៃបទល្មើសឆបោកអនឡាញក្នុងប្រទេសរបស់ខ្លួនជាច្រើនឆ្នាំមកហើយ សមត្ថកិច្ចថៃបានចាប់ខ្លួនជនបរទេសជាបន្តបន្ទាប់ដែលសម្ងំលាក់ខ្លួននៅប្រទេសថៃក្រោមរូបភាពវិនិយោគ ។ សារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយពីបទល្មើសឆបោកអនឡាញនៅប្រទេសថៃកើនឡើងតាំងពីឆ្នាំ២០២៥ ដែលបណ្តាលឱ្យសេដ្ឋកិច្ចថៃខាតបង់ប្រាក់អស់រាប់ពាន់លានបាត សូម្បីតែអតីតនាយរដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ក៏ធ្លាប់បង្ហើបដែរថា លោកស្រីផ្ទាល់ប៊ិះនឹងចាញ់បោកពួកឆបោកតាមអនឡាញដែលប្រើ AI បន្លំសំឡេងធ្វើជាមេដឹកនាំអាស៊ានម្នាក់ ព្យាយាមបញ្ចុះបញ្ចូលឱ្យលោកស្រី បញ្ចេញមូលនិធិជាអំណោយក្នុងនាមប្រទេសថៃ ៕










