រដ្ឋបាល Trump ដាក់សម្ពាធសកលវិទ្យាល័យ Harvard លែងឲ្យមាននិស្សិតបរទេសចូលរៀន
សហរដ្ឋអាមេរិក ៖ រដ្ឋបាលលោក Trump បានបញ្ចប់សិទ្ធិសកលវិទ្យាល័យ Harvard ក្នុងការទទួលចុះឈ្មោះនិស្សិតបរទេសឲ្យចូលរៀននៅសាលាតទៅទៀត ក្រោមហេតុផលថាខាងសាលាមិនបានអនុវត្តតាមសំណើររបស់រដ្ឋាភិបាល។ នេះបើយោងតាមសារព័ត៌មានបរទេស BBC ។
កាលពីថ្ងៃទី 22 ខែឧសភា ឆ្នាំ 2025 រដ្ឋមន្រ្តីសន្តិសុខក្នុងស្រុក អ្នកស្រី Kristi Noem បានប្រកាសថា សាកលវិទ្យាល័យ Harvard ត្រូវបានដកសិទ្ធិចូលរួមកម្មវិធីនិស្សិត និងការផ្លាស់ប្តូរអន្តរជាតិ (SEVP)។ នេះមានន័យថា Harvard មិនមែនជាកន្លែងសម្រាប់ទទួលនិស្សិតអន្តរជាតិបានទៀតទេ។ អំពើនេះប៉ះពាល់ដល់និស្សិតបរទេសប្រហែល 6,800នាក់ ដែលត្រូវប្តូរទៅសាកលវិទ្យាល័យផ្សេងទៀត ព្រោះបើមិនដូច្នេះទេពួកគេនឹងបាត់បង់សិទ្ធិស្របច្បាប់នៅក្នុងសហរដ្ឋអាមេរិក។

រដ្ឋបាល Trump បានអះអាងពីមូលហេតុជាច្រើនដែលនាំឲ្យមានសេចក្តីសម្រេចនេះ គឺបណ្ដាលពីសាកលវិទ្យាល័យ Harvard បានបដិសេធមិនផ្ដល់ដល់រដ្ឋាភិបាលនូវបណ្ដាព័ត៌មានដែលទាក់ទងនឹងសកម្មភាពខុសច្បាប់ជាយថាហេតុរបស់ពួកនិស្សិតបរទេស។
គួរបញ្ជាក់ដែរថា ការសម្រេចច្បាប់រឹតបន្តឹងការទទួលសិស្សនេះ មិនមែនសម្រាប់តែនិស្សិតបរទេសក្រោយៗដែលត្រៀមនឹងចូលមករៀនក្នុងសាលាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកាត់ផ្ដា.ច់និស្សិតបរទេសចេញពីសាលាតែម្ដង រួមទាំងនិស្សិតចាស់ៗដែលកំពុងរៀនផងដែរ។ វាបង្ករឱ្យមានការភ័យខ្លាច និងការខកចិត្តក្នុងចំណោមសិស្សរាប់ពាន់នាក់ដែលអនាគតរបស់ពួកគេស្ថិតក្នុងភាពទន់ខ្សោយនៅឡើយ។ និស្សិតវ័យ 22ឆ្នាំម្នាក់មកពីប្រទេសស៊ុយអែត បាននិយាថា ៖ ខ្ញុំចងចាំថ្ងៃដែលខ្ញុំបានទទួលឳកាសចូលរៀននៅសាកលវិទ្យាល័យ Harvard វាជាថ្ងៃល្អបំផុតនៃជីវិតរបស់ខ្ញុំ ប៉ុន្តែពេលនេះខ្ញុំមិននឹកស្មានថាពេលវេលារបស់ខ្ញុំនៅក្នុងសាលាមួយនេះ ត្រូវបញ្ចប់ដូចនេះទេ។
.jpg)
ចំពោះស្ថានភាពនេះ Harvard បាននិយាយថា ៖ សកម្មភាពរបស់រដ្ឋបាល Trump គឺមិនសមស្របនឹងច្បាប់វាប៉ះពាល់ដល់បេសកកម្ម និងសហគមន៍សាកលវិទ្យាល័យ។ កន្លងមកមាននិស្សិតបរទេសដែលមកពីជាង 140ប្រទេស បានចូលមករៀន និងប្រើប្រាស់ចំណេះដឹងរបស់ពួកគេក្នុងជួយប្រទេសនេះឲ្យកាន់តែរីកចម្រើនមកដល់សព្វថ្ងៃ តើនេះជាអ្វីដែលពួកគេត្រូវទទួលបានឬ?

ការផ្ទុះការប្រឆាំងនេះ គឺជាផ្នែកមួយនៃជម្លោះដ៏ធំ រវាងរដ្ឋបាលលោក Trump និងសាកលវិទ្យាល័យឈានមុខមួយចំនួន ដែលទទួលរងការគំរា.មកាត់ថវិកាជំនួយ ការទទួលបណ្ដឹ.ងពីសាលាដំបូង ការកៀបសង្កត់សេរីភាពក្នុងការនិយាយ និងឯករាជ្យភាពរបស់វិទ្យាស្ថាននីមួយៗ៕







.png)

.png)



.png)
.png)





.jpg)
.jpg)


.jpg)
.jpg)



.png)




.jpg)


.jpg)






.png)
.png)




.png)
.png)
គួរបញ្ជាក់ថា អង់គ្លេស បានដាក់អណានិគមលើប្រទេសម៉ូរីសអស់រយៈពេល១៥៨ឆ្នាំ ចន្លោះពីឆ្នាំ១៨១០ ដល់១៩៦៨៕

