ខេត្តនគររាជសីមា៖ ថ្នាក់ដឹកនាំមូលដ្ឋាន មន្រ្តីរាជការ សិស្សសាលា ព្រះសង្ឃ និងពលរដ្ឋចំនួន ១៦៧នាក់ ក្នុងចំណោម ២០០នាក់ នៅស្រុកកូរ៉ាត់ ខេត្តនគររាជសីមា ត្រូវបានគេពិនិត្យឃើញមានផ្ទុកសារធាតុញៀ.ន ក្រោយសមត្ថកិច្ចឆ្មក់តេស្តសារធាតុញៀ.នខុសច្បាប់ដោយមិនប្រាប់ដំណឹងជាមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFWZl09o8NqbjPG_-B1O1ytDiZFyq09onjV5DcZyIiAmXS7XCTuebPpIgwFMt6VzBf-4ViO_XjN2D2URzJFZ4R-BiZTt0r4qrDYntfRXNwa0VeeHbLD5fddkSstqZukSr8RypRxjVPNzcnmqYBs6fIT3UDrms76Pjpbk9jifiIsu_6ZpiJPUzAI-skYlgZ/s1280/photo_2025-07-09_14-07-33%20(2).jpg

យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី៨ ខែកក្កដា បានឲ្យដឹងថា៖ អាជ្ញាធរបានចុះទៅធ្វើតេស្ដពិនិត្យធាតុញៀនដោយមិនប្រាប់ដំណឹងជាមុន ទៅលើមនុស្សប្រមាណ ២០០នាក់ នៅសាលាខេត្តកាលពីថ្ងៃអង្គារ បន្ទាប់មកមនុស្សចំនួន ១៦៧នាក់ក្នុងចំណោមនោះ រួមទាំងថ្នាក់ដឹកនាំមូលដ្ឋាន និងព្រះសង្ឃមួយអង្គផងដែរ ទទួលបានលទ្ធផលវិជ្ជមាន បញ្ជាក់ថាមានផ្ទុកនូវសារធាតុញៀន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihWGtnM8tfpTpIiACLyGkP_D1s6dOnYvyu8FdiFt6s4GjfFOPP3Y9xJApELQvCKRCUio7FPElAnEzet-H3sDq4apggjDftJxe3lQq3FzD_18GsMFEaKnS-X4uEU3kx8-yBMHssecSd6cmPFWlYcsQIA8_Pea4klEggK4VwBw2jyxcrk7kBg25-8iT28PBX/s790/photo_2025-07-09_14-07-33.jpg
អភិបាលខេត្ត Chaiwat Chuenkosum បានបញ្ជាឲ្យក្រុមការងារចុះពិនិត្យទឹកនោមកាលពីថ្ងៃអង្គារ ទៅលើបុគ្គលិករដ្ឋាភិបាលអចិន្ត្រៃយ៍ និងបណ្តោះអាសន្ន រួមទាំងបុគ្គលិកជាប់កិច្ចសន្យារបស់ទីភ្នាក់ងាររដ្ឋទាំងអស់ដែលមានមូលដ្ឋាននៅសាលាខេត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik2UD86MqCjsbT_IUOctpf3ihZFg4VRrZ1FH5QsdlgLPItK28W6Ovct4jGXYILwZD8M7quvQKLfWwBxh-vEHP0oqL_ZeGJGFta0gJISvP6GrPKLGjTs14er5Tj9UKzr3alKjZ4kN0R1h5m5y_tOvTSjHturwuCT0r0c-tJvLHda6rwSBm5YJiir_jJbCZ0/s640/photo_2025-07-09_14-07-34%20(2).jpg

គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ “White Korat: Clean Your Own House” ក្នុងគោលបំណងបង្កើតតំបន់សុវត្ថិភាព និងដោះស្រាយបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJBm4HkPO-DiNRy3nemoM_PevDBRxY8cZZAcvaz82uh8-fkLukowcPbVGtl677bYDvR_zPuZtpjBsj-q01jqRWvoJo0SttAruM2wr6SvKHCkMvHjCLGC7ouQQ0eDmJETwfDfSmJ9afoxQpD940OwVUM_pNUH9HSgQQo0KAhQS4UazncO9lIHWU2T_Tyv5U/s750/image_2025-07-10_11-29-52.png
ការសាកល្បងនេះត្រូវបានធ្វើឡើងនៅក្នុងសាលសន្និសីទ Prem Tinsulanonda នៅជាន់ទីពីរនៃអគាររដ្ឋាភិបាលក្នុងខេត្តនគររាជសីមា។ មន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា និងបុគ្គលិករដ្ឋាភិបាលប្រមាណ ២០០នាក់ ត្រូវតម្រូវឲ្យធ្វើតេស្តដោយមិនមានការប្រាប់ជាមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOpqvdRmUXAQYwfI79aalW-0tapCErE48uTPN41Yj-ZSwIHJZlM0tRZCcpNtReXbG9-V657h1jd92gFNyq74uIfzVSYRSQz_YgLIbmZ_DWSXyMcBQL6645yQYx3Cjca9OtOi9hnT0g5VTsxX7uaBuW7A-y7PXw0TXP9ymS64E-o-gBeQdCviaGc-uvgrUl/s640/photo_2025-07-09_14-07-34.jpg

គួរឲ្យដឹងថា កាលពីខែមុន មនុស្សសរុបចំនួនចំនួន 34,022 នាក់ត្រូវបានធ្វើតេស្តសារធាតុញៀនខុសច្បាប់ ដោយមិនប្រាប់ជាមុនដូចគ្នានៅទូទាំង 32 ស្រុក។ ក្នុងនោះមានមន្ត្រីរាជការ និងបុគ្គលិករដ្ឋាភិបាលផ្សេងទៀត អ្នកស្ម័គ្រចិត្ត ថ្នាក់ដឹកនាំមូលដ្ឋាន ព្រះសង្ឃ សិស្សសាលា និងសាធារណជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8NXFAuDrxjqTApPH1HC6AXW4E4qhrP6LNCm_Nv9k8uNdLpUYyuv3MC7FlnMJ6O_S-h2_oPmrRcB-YYLi7ON9EWqzByIE4pVGh1SSa_9FFIwr57fROfSZO4b-RRHN8Rkho_oGoYTedckjRgtRtKF9pYoZaKC7OW5lYTnI13ojeOy4yNu8FsUDNXnFuTxZy/s2000/image_2025-07-10_11-29-52%20(2).png

ជាលទ្ធផល មនុស្សសរុបចំនួន ១៦៧នាក់ បានធ្វើតេស្តវិជ្ជមានចំពោះការប្រើប្រាស់គ្រឿ.ងញៀ.នខុសច្បាប់ ក្នុងនោះមានអ្នកស្ម័គ្រចិត្ត២នាក់ មេភូមិ២នាក់ ជំនួយការមេភូមិ៥នាក់ ព្រះសង្ឃ១អង្គ សមាជិកសាធារណៈ១៤៧នាក់ និង១០នាក់ផ្សេងទៀត៕