Home Blog Page 477

វៀតណាមសម្រេចបិទ Telegram ជាផ្លូវការចាប់ពីខែមិថុនាតទៅ ក្រោមហេតុផលនេះ

0

ទីក្រុងហាណូយ ៖ រដ្ឋាភិបាលវៀតណាមបញ្ជាឲ្យខាងទូរគមនាគមន៍បិទប្រព័ន្ធទំនាក់ទំនង «តេឡេក្រាម» លែងឲ្យប្រជាជនប្រើប្រាស់ទូទាំងប្រទេស បន្ទាប់ពីពួកគេរកឃើញថា ៦៨% នៃឆានេល និងគ្រុប ដែលបង្កើតនៅក្នុងកម្មវិធីនេះ គឺមានជាប់ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ការជួញដូរគ្រឿ.ងញៀ.ន និងការផ្សព្វផ្សាយមតិប្រឆាំង។ នេះបើយោងតាមសារព័ត៌មានវៀតណាម VN Express កាលពីចុងខែឧសភាកន្លងទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaH-J-4YH9okcQIoZTMhtv1w5uP__wAsZGzO5wuweAwlGYT6z8fp3pOGvEqmQzQ7D4K1U8TT4TEx8TtShk2f_YQ0t-8uj5kVF0gu1cOP7Qd5XmyY1s1Wkn_bhxo9WJllah9631lesyq25Wfr4DxPOSvwwv3SedpznKvFBxp1GEHW-iTG7P0lUA73EMxjMz/s2048/image_2025-06-05_08-25-32.png
នៅក្នុងឯកសារដែលបានចុះហត្ថលេខានៅថ្ងៃទី ២១ ឧសភា ដោយអនុប្រធាននាយកដ្ឋានទូរគមនាគមន៍នៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់វៀតណាម បានបញ្ជាឱ្យក្រុមហ៊ុនទូរគមនាគមន៍ចាត់វិធានការទប់ស្កាត់កម្មវិធី Telegram លែងអនុញ្ញាតឲ្យប្រើប្រាស់ចាប់ពីថ្ងៃទី ២ ខែមិថុនាតទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV-257gvbsS9G0VpH0zWT0hnn_aoRdNvJoZErz5vcEZaTh3y1Kp19gbZKwp4WncSCHj7ZMLuZWJJXrqUm2Gbx3qBEXi_cg1G2c6m9uFPB0jvxdl5GRblE4v1AUohGuZfTxdawWQrxQTi81ifbT4wsGL3Ykb5IvOm4VGk01G2WvVyyci3BdFPFBqIiWfYZG/s660/image_2025-06-05_08-25-31%20(2).png

ដូនេះបានន័យថា គិតមកដល់ថ្ងៃទី៤ ខែមិថុនា នេះ កម្មវិធីទំនាក់ទំនងមួយនេះ គឺលែងអាចដំណើរការនៅក្នុងប្រទេសវៀតណាមបានទៀតហើយ។ ចំណែកខាងមន្ត្រីក្រសួងបច្ចេកវិទ្យាបានបញ្ជាក់ថា ការអនុម័តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Telegram ខកខានក្នុងការចែករំលែកពីទិន្នន័យរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសវៀតណាម ដែលជាផ្នែកមួយរបស់រដ្ឋាភិបាលក្នុងការស៊ើបអង្កេតពីឧក្រិដ្ឋកម្ម និងបទល្មើសផ្នែកបច្ចេកវិទ្យា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdKXUgkK2KtkJ14Gwgowpo0rNMosSjLEryrmtequRQWB78mUZ4LHNikcKiY-KMgJj-d39uay06HK0Vt0Rzwja65GKwwzDY-ibqFTWrjviwgcPt4QU6BwsqW13R53B_a60hQ4W2zzWiqb2E_5eEvLMFDDSmY-vOvfsUn9mxZ589faiER6y2hgNN8AvIQAzq/s1280/image_2025-06-05_08-25-31%20(3).png
ក្រោមករដ្ឋាភិបាលបានរកឃើញថា បទល្មើសក្លែងបន្លំក្នុងចំនួនទឹកប្រាក់ប្រមាណជាង 1 ពាន់ពាន់លានដុង (38 លានដុល្លារអាមេរិក) បានកើតឡើងតាមរយៈ Telegram ដែលប៉ះពាល់លើជនរងគ្រោះជាង 13,000 នាក់។ លើសពីនេះទៀត ទិន្នន័យផ្ទាល់ខ្លួនរបស់មនុស្សជាង 23 លាននាក់ត្រូវបានគេរាយការណ៍ថា ត្រូវបានគេទាញយក និងលក់ដោយខុសច្បាប់តាមរយៈកម្មវិធីមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6XqY2C5o6zqZ9zRFIvx9cfpMk60FAoH_940SEYWrAkRTqTIzjMoWkSjL-KnKdOJ0R_1971aCG_V2yZtOlBt2gLFIzXgZ-Kw3BDMSeTncupnNxcm45u1FfY8H01OelO4p4q8Uu4FA8T8gHVWvyI2hzSVF_ZCVkNAwTqvWNpPxMvdV70KSlXzR3o4ZIFchw/s900/image_2025-06-05_08-25-31%20(4).png
ភាពអសកម្មក្នុងការសហការជាមួយរដ្ឋាភិបាលរបស់ក្រុមហ៊ុន Telegram បានធ្វើឲ្យប្រទេសវៀតណាមសម្រេចបិទកម្មវិធីមួយនេះចោលតែម្ដង។ ប៉ុន្តែទោះជាយ៉ាងណា Telegram បានចេញសេចក្ដីថ្លែងការណ៍មួយថា ពួកគេបានឆ្លើយតបនឹងសំណើតាមផ្លូវច្បាប់ទាំងអស់ និងកំពុងពិចារណាលើលិខិតផ្លូវការដែលទទួលបានពីរដ្ឋាភិបាលវៀតណាមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWyxsdYvbHkoZSSrd6dTnuMz3oTPwvx5RJRG_C9FTAmg8CuNMA8Mn1HEhYarP5UlHx7eFAo9thfteMW-wu_zN8l306a0T36O5B_FNNGUobrQBMxLXiPQCpSDgQ4pcRWhrwavxB207Bspauf2WQSdoXj-FZSEF9GwuNxSXPlM9e8LtioQ85AmyWUZTfzVf_/s1200/image_2025-06-05_08-25-31.png

គួរជម្រាបថា ការបិទមិនឲ្យប្រើប្រាស់ Telegram គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម ក្នុងការត្រួតពិនិត្យមាតិកាអនឡាញឲ្យបានតឹងរឹង។ កន្លងមក វៀតណាមធ្លាប់បានត្រួតពិនិត្យលើបណ្ដាញទំនាក់ទំនងមួយចំនួន ជាពិសេសលើមាតិកាដែលត្រូវបានចាត់ទុកថាមានចលនានយោបាយ ឬប៉ះពាល់ដល់អំណាចរបស់គណបក្សកុម្មុយនីស្តវៀតណាម៕

 

 

អាថ៍កំបាំងស្ថាបត្យកម្ម និងជំនឿអរូបីដែលដូនតាខ្មែរបានបង្កប់នៅ «ប្រាសាទតាមាន់ធំ»

0

ប្រាសាទតាមមាន់ធំ គឺជាប្រាសាទដែលស្ថិតនៅលើខ្នងភ្នំដងរែក និងសំខាន់មួយទៀត បន្ទាប់ពីប្រាសាទព្រះវិហារ។ ប្រាសាទនេះមានលក្ខណៈពិសេសសជាច្រើន ពាក់ព័ន្ធនឹងការសាងសង់ និងជំនឿ យ៉ាងគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែពុំសូវមានអ្នកដឹងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhci_-ZzLPR38fIgJgMgCr6X0NjSf_Gh6FpF1sHpcxMGTdxIJ8O99prSk8P13PEeRY2RsNF7cjYNkVUKdjoCRWBaEl9ICscYYMZrl1RXHhpAZ6BahR8J9quLfDZVz7711KHGLrQ2tfzT7FWfK2dj3FbuLPz70STeml2hcaSlWorb4uHvRfGmV9_siZkvnWA/s1920/image_2025-06-05_08-20-45.png

យោងតាមរដ្ឋបាលខេត្តឧត្តមានជ័យ ប្រាសាទតាមាន់ធំ មានទីតាំងស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ប្រាសាទនេះមានទំហំ ៦០មX៦០ម សាងសង់ អំពីថ្មភក់ ស្ថិតនៅលើខ្នងភ្នំដងរែក គឺជាសំណង់ប្រាសាទមួយ ដែលបានសាងសង់រួចហើយ ប៉ុន្តែផ្ទៃភាគច្រើននៃប្រាសាទ បែរជាចម្លាក់រចនា នៅមិនទាន់ឆ្លាក់រួចរាល់ទៅវិញ។ អ្នកជំនាញបុរាណវិទ្យាមិនអាចបញ្ជាក់បានទេថា តើកត្តានេះអាចបណ្ដាលមកពីមានការរំខានណាមួយក្នុងអំឡុងពេលសាងសង់ ឬមួយយ៉ាងណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPT3fvpCTxcJ9aOa-1siA92UdODA5Yb6KZNWKrOREctLykEffn_yzxtEbH6DE5GnjHpsli547D8ZmWjc-bdV22Bn4kAqiuTK6cZB_HuJQf7QSdlICWXbgWMpSgQF0TGd3rRd0Z_QdlT_Eg9Syl_qjjqTlggW8978DwPyJoviYyZ2BQNDMVn4zq_FzGdHTj/s1280/image_2025-06-05_08-21-26.png

លក្ខណៈទូទៅមួយទៀត គឺប្រាសាទខ្មែរភាគច្រើនតែងសាងសង់បែរមុខទៅទិសខាងកើត ខុសប្លែកពីប្រាសាទតាមមាន់ធំនេះ បែរជាមានកំពែង ព័ទ្ធជុំវិញបែរទៅរកទិសខាងត្បូងដែលធ្វើឲ្យគេឆ្ងល់ថាមកពីហេតុអ្វី? នេះដោយយោងទៅតាមតម្រូវការចាំបាច់នៃទីតាំង ភូមិសាស្រ្ត គឺខ្ពង់រាប ចំណុចនេះមានចម្រាក់បែរទៅរក ទិសខាងត្បូង។ ចំណែកឯតួប្រាសាទទាំងមូល សាងសង់ មកជាប់នឹងចម្រាក់ដីតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4kz9uq9PvbHMKbapN06nwhXjBHcLxL0tkCGgnQs5uGVyE-jfblpMqobtdOnd_2fOfU8LJGA5LIEWTnb7bPej6Auue7kqf3YZC8-zrBpliL42rWbDiAvetj5geYCOucLfc_nDIsKDlpnfnK-UukUlaDZ8kLurtZTu3PE6tZj9Rb3t8-BcYmVu5yfUgriAj/s1280/photo_2025-06-03_15-17-38.jpg
បើតាមប្រភពឯកសារមួយចំនួនបានបញ្ជាក់ថា ប្រាសាទតាមាន់កសាងឡើងក្នុងសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) និងឧទ័យទិត្យវរ្ម័នទី២ (១០៥០-១០៦៦)។ តាមរយៈសំណង់ស្ថាបត្យកម្ម និងការតុបតែងលំអ នៅតាមថែវ និងហោជាងរបស់ប្រាសាទបានបញ្ជាក់ថា គឺស្ថិតនៅក្នុងរចនាបថឃ្លាំង និងបាពួនហើយឧទ្ទិស ថ្វាយដល់ព្រះសិវៈ។ នៅក្នុងប្រាសាទនេះ មានតម្កល់ សសរលិង្គរបស់ព្រះសិវៈ ដែលកើតឡើងដោយឯកឯង ហៅថា «ស្វ័យម្ភូវលិង្គ»។ ទីនេះក៏ជាកន្លែងដ៏ពិសិដ្ឋមួយ ដែលស្ថិតនៅក្បែរផ្លូវបុរាណចេញពីក្រុងអង្គរទៅកាន់«ប្រាសាទភិម័យ» បច្ចុប្បន្នស្ថិតនៅក្នុងប្រទេសថៃ។
ចំណុចដែលគួរអោយចាប់អារម្មណ៍មួយទៀត គេពុំបានពង្រាបដីលើភ្នំឱ្យស្មើដើម្បីសាងសង់ប្រាសាទឡើយ គឺគេយកថ្មមកសាងសង់ផ្ទាល់លើថ្មភ្នំ ដោយគ្រាន់តែដាប់ឱ្យស្មើល្មមៗតែប៉ុណ្ណោះ ហើយមានការសន្នដ្ឋានថាថ្មដែលយកមកសាងសង់ប្រាសាទទាំងអស់ អាចជាថ្មដែលដាប់ចេញពីថ្មភ្នំតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfdojm4bYJgqCsYHEYyXL65Ciun6un_wPr-qHLlDgN2maVYwSM6WVPyFbJ8T3CvmmUY58iMJEhq8I8sgtaP9cOsGXHaaKFRTMfHbLLsAfYxgQ7BUtJxse4AHHDu3u7Fr46lMTFJTcOeEubvdEH3Xyn6k1RZpd4leD2Pe7sISqKZZPL86wySXeYVzoTgnXM/s1200/photo_2025-06-03_15-17-35.jpg

បើតាមចាស់ៗរស់នៅក្នុងតំបន់នោះបាននិទានតៗគ្នាបានឲ្យដឹងថា ប្រាសាទនេះពីដើមមានឈ្មោះថា «ប្រាសាទតាមទាន់» តែក្រោយមកក្លាយទៅជាប្រាសាទតាមាន់ ឬ ប្រាសាទតាមាន់ធំ។ តាមរយៈការធ្វើកំណាយរបស់អ្នកស្រាវជ្រាវមកពីក្រុមសិល្បៈករ (សៀម) គេបានរកឃើញសិលាចារឹកជាច្រើនផ្ទាំង និងបុរាណវត្ថុជាច្រើនទៀតនៅក្នុងប្រាសាទនេះ ហើយវត្ថុបុរាណទាំងនោះត្រូវបានគេប្រមូលយកទុករក្សានៅក្នុងឃ្លាំង និងតាំងបង្ហាញក្នុងសារមន្ទីរខេត្តសុរិន្ទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdgyqp_tH-QkggmrQniIEKJ5-w7beYBm8Pvx5IbbALRfXs8cZ2TZ8GX_7AD45014vq1I7dqaNfchWcL4ypzTx5D13M-d6OVFP_Gag9gVo_Gj4PGP0ab86Q3UgVzA4aK2gJpG-2okOXFMfkn03fHpbdHC4mBS0r56XTF2X52K12nEjzAQSCqYf3eqbFAjs6/s1280/image_2025-06-05_08-20-46.png

គេតែងសង្កេតឃើញមានមនុស្សជាច្រើន មានទាំងប្រជាជនខ្មែរដែលរស់នៅក្នុងតំបន់ បងប្អូនខ្មែរសុរិន្ទ និងប្រជាជនថៃ បានមកកាន់កន្លែងនេះ ដើម្បីគោរពបូជានិងថ្វាយផ្កាភ្ញីផ្សេងៗ ហើយក្នុងនោះដែរ ក៏មានការធ្វើពិធីថ្វាយភ្លេងជារៀងរាល់ឆ្នាំផងដែរ។ នេះអាចសបញ្ជាក់ឲ្យឃើញថា «ប្រាសាទតាមាន់ធំ» គឺជាទេវស្ថានមួយ ដែលមនុស្សជាច្រើននៅតែមានជំនឿលើ៕

កងទ័ពជើងទឹកកម្ពុជា នឹងចល័ត​នាវាចម្បាំង ទៅចន្លោះកោះ​ពូ​លូ​វ៉ៃ និង​កោះតាង

0

កងទ័ពជើងទឹកមូល​ដា្ឋ​ន​សមុទ្រ​រាម នៃ​កង​យោធពលខេមរភូមិន្ទ នឹងធ្វើសមយុទ្ធរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ទី១៣ ខែមិថុនា ឆ្នាំ២០២៥។

សមយុទ្ធនេះ នឹង​រៀបចំ​កម្មវិធី​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត នៅ​លើ​ដែនសមុទ្រ ស្ថិត​នៅ​ចន្លោះ​កោះ​ពូ​លូ​វ៉ៃ និង​កោះតាង ភូមិសាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ។

ជុំវិញលំហាត់សមយុទ្ធនេះ កងទ័ពជើងទឹកមូល​ដា្ឋ​ន​សមុទ្រ​រាម បានស្នើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ប្រជា​នេសាទ មេត្តា​ជ្រាប និង​កុំ​មានការ​ភាន់ច្រឡំ ពេល​មាន​លឺ​សំឡេង​កាំភ្លើង រួម​ជាមួយ​ការ​ចល័ត​កងទ័ព នាវាចម្បាំង នៅ​លើ​ផ្ទៃសមុទ្រ។

ជាពិសេស ប្រជានេសាទ ហាមដាច់ខាត​កុំ​ធ្វើ​ដំណើរ​ឆ្លងកាត់ ឬ​នេសាទ ជុំវិញ​តំបន់​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​នេះ ដើម្បី​ជៀសវាង​ការ​បង្ក​គ្រោះថ្នាក់ ឬ​ហានិភ័យ​ណាមួយ ជាយថាហេតុ។

គួរបញ្ជាក់ថា ការពីពាក់កណ្តាលខែឧសភាកន្លងទៅ កងទ័ពជើងទឹកកម្ពុជា បានធ្វើសមយុទ្ធម្តងរួចមកហើយ ដោយមានការចូលរួមពីកងទ័ពជើងទឹករំដោះប្រជាជនចិន៕

អភិបាលរងស្រុកម្នាក់ប្រឈមនឹងការដាក់ពិន័យ ក្រោយទៅរៀបការប្រពន្ធថ្មីទាំងមិនទាន់លែងលះដាច់ស្រេច

0

រាជធានីភ្នំពេញ ៖ រដ្ឋបាលខេត្តកំពតបានចេញសេចក្ដីប្រកាសមួយ ទាក់ទងនឹងការស្នើសុំក្រសួងមហាផ្ទៃ ឲ្យចាត់វិធានការដាក់វិន័យលើអភិបាលរងស្រុកជុំគិរី ដែលទៅរៀបការប្រពន្ធថ្មី ខណៈមិនទាន់លែងលះជាមួយប្រពន្ធដើមដាច់ស្រាច់ បង្ករឲ្យបញ្ហាគ្រួសារក្លាយជារឿងចម្រូងចម្រាស់ពេញបណ្ដាញសង្គម ប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូ និងកិត្តិយសរបស់អង្គភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj13ySx7pNlhGCZh4MJkx-ftCu86Cq-z0ZrJwhcOnoLM6G1w4WmxEKVN65mWdnx-cK8-ky-XzpkP5TkNVDb67L0a2S12JG6IMOoOBJsdsyl1GnGBHBzgsyoJKcIiUpGFGcFjQG_C96CxQpu3_zkt5eLofVMT35B45w5rqB9tXlbDwpoAalEnqR6ZDSLf23/s1280/photo_2025-06-04_13-34-56.jpg
កាលពីថ្ងៃអង្គារ ទី៣ ខែមិថុនា រដ្ឋបាលខេត្តកំពតបានបង្ហោះសេចក្ដីប្រកាសព័ត៌មាន ដើម្បីជម្រាបជូនសាធារណៈជន បន្ទាប់ពីមានចែករំលែកពេញបណ្ដាញសង្គមនូវរឿងរ៉ាវចម្រូងចម្រាស់ ដែលបុគ្គលមួយរូបឈ្មោះ ហេង ងួនស្រ៊ុន មានតួនាទីជាអភិបាលរងស្រុកជុំគិរីខេត្តកំពត បានប្រព្រឹត្តិអំពើ ដែលធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូខ្លួន និងកត្តិយសអង្គភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJELX-xn1pc2EUb8f-a4PKc-2mXvredvZSS8h9B98QgHBl7ooinVoLJ6gErvlf3Ks78N0JqglbxyPYWHfj71M-3oS0Hl2v2DF81CMn3pMINE6kHTlLdYYHC7975yS_9HL4Rsn5OhQKd9o6RbGDDe05p0gsB3FxPt4l5NwimzulzuFhhgIkqwQkl_bizUQZ/s1280/photo_2025-06-04_13-34-55.jpg

នៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងលើបានបញ្ជាក់ថា «រដ្ឋបាលខេត្តកំពត សូមមិនគាំទ្រដាច់ខាតចំពោះករណីនេះ ដែលមានចែងក្នុងច្បាប់ស្ដីពី សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល។ ដូចនេះ រដ្ឋបាលខេត្តកំពតនឹងលើកសំណើរគោរពជូន ទៅក្រសួងមហារផ្ទៃ ដើម្បីចាត់វិធានការវិន័យ ស្របតាមកំហុសឆ្គងដែលមន្ត្រីរូបនេះបានប្រព្រឹត្តិ៕

 

«រដ្ឋាភិបាលថៃ» បកស្រាយអំពីមូលហេតុនៃការផ្ទុះអាវុ.ធ និងប្ដេជ្ញារដោះស្រាយជម្លោះដោយសន្តិវិធី

0

ប្រទេសថៃ ៖ រដ្ឋាភិបាលប្រទេសថៃបានចេញសេចក្ដីថ្លែងការណ៍មួយដើម្បីធ្វើការបលស្រាយពាក់ព័ន្ធនឹងឧប្បត្តិវហេតុនៃការផ្ទុះអា.វុ.ធកាលពីថ្ងទី២៨ ខែឧសភាកន្លងទៅ និងធ្វើការបញ្ជាក់អំពីគោលជំហររបស់ខ្លួន ក្នុងការការពារបូរណភាពទឹកដី ដោយប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍មនុស្សធម៌។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP0cbQsW4YnTowXK9GbEqPn9Fj3iM8tkPMDr47eht4yR7p3svrSxdgAMPTSbUkwVAS0RsMWTEMUf9cikeNvpDRbov5-A8IfmicBj1sXhmqlEHgVqIzOsyxIayhmG4Wc3l2W9yqaVkmnr3Pd2Hl96SJbTzY7FnU7V6Rwh7qBoVjCviuqXYtPVL8tJD_pCet/s1280/502687774_1131787155656572_5330018949103599290_n.jpg
នៅក្នុងសេចក្ដីថ្លែងការណ៍ដែលចេញផ្សាយនាព្រឹកថ្ងៃពុធ ទី៤ ខែមិថុនា នេះរដ្ឋាភិបាលថៃបានថ្លែងថា ៖ ការចាប់ផ្ដើមនៃស្ថានភាពនេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ខណៈដែលកងកម្លាំងទាហានថៃកំពុងដើរល្បាតនៅលើទឹកដីថៃជាធម្មតា។ ប៉ុន្តែក្រោយមក ក៏មានការប៉ះទង្គិចគ្នាមួយភ្លែត រវាងទាហានថៃ និងកម្ពុជានៅតំបន់ចុងបូក ខេត្តអ៊ូប៊ុន រ៉ាត់ថានី ដែលជាការបង្ខំឲ្យកងកម្លាំងទាហានថៃធ្វើការការពារខ្លួន និងការពារដែនអធិបតេយ្យភាពរបស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmkgqGHjMtfs2j_IUxuPmGiHOH3PGFB8HP3tzpObfbzrNuiQsirKjy6EziN7l2T3ELBDXe0d4y29t4El1J5EIsX93kzMdj_nZrjZEIx5WsGJ7jkOsS5V3Oa7P2vimcLlwEWZ9H7P_fg04Fn2R1Smp7l1u0VKI1ARFgDZLCPuFA_5LtHBSB9t_eyEY5wbvI/s990/photo_2025-06-04_08-46-40.jpg

ក្រោយហេតុការណ៍នេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរ នាយករដ្ឋមន្រ្តីរទាំងសងខាង បានពិភាក្សាគ្នាដោះស្រាយយ៉ាងជិតស្និត ហើយជាលទ្ធផលនៃកិច្ចពិភាក្សា រដ្ឋាភិបាលប្រទេសទាំងពីរ បានព្រមព្រៀងគ្នាថានឹងសហការគ្នាដើម្បីសម្របសម្រួលស្ថានការណ៍ឲ្យវិលមករកសភាពប្រក្រតីវិញ និងទប់ស្កាត់កុំឲ្យកើតមានម្ដងទៀត។ ភាគីទាំងពីរ បានយល់ព្រមប្រើប្រាស់យន្តការទ្វេរភាគីមួយចំនួន ដែលក្នុងនោះរួមមានយន្តការ JBC ដូចដែលបានពិភាក្សាដោយមេបញ្ជារការកងទ័ពនៃប្រទេសទាំងពីរកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnMQpVHxTjOwHnamUF9KfMNxxc4U7WAccwKZiqPIPUCZJslr9UM_VIrSjdBgIvNJsOE3-KD6OxLkNaMwZqq1MbBMapCHm2FDYATTEAEsMyr4SmkyO4vakoy4GkjmsQ5d2Nvs0ewBPJrXdpfHjEixZywL_wMVyX8Y5jDr-juiDeEwT1t8M95mt6RDyp1O6x/s626/photo_2025-06-04_08-46-41%20(2).jpg

ចំពោះសំណួរអំពីគោលជំហររបស់កម្ពុជា ដែលចង់ប្រើយន្តការតុលាការអន្តរជាតិ ឬភាគីទីបី មកដោះស្រាយលើបញ្ហានេះ ថៃសូមបញ្ជាក់ថា ក្នុងនាមថៃជាប្រទេសជិតខាងរបស់កម្ពុជា យើងប្ដេជ្ញាដោះស្រាយបញ្ហារវាងប្រទេសទាំងពីរដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិសន្តធិសញ្ញា MoU ឆ្នាំ២០០០ និងភស្តុតាងមួយចំនួន រួមទាំងរូបថតពីផ្កាយរណប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJmQZLxPGwvKW7_Gb51OA0F8kBUKgZjPRUYl0i5EY01sH9c6vl16xeo9cIHQEFoGJ1lbqrHklcLPRgN9fXBpuTER_dBEu51yNesF1Zrpe1bzpm7XVvnb0UyGj9Zgt2Taic36WzoGT8oJemtCscwzfw7qOFUrfG6ZrIqEuR9suncrx3S9nRtx4BXzESaTTe/s626/photo_2025-06-04_08-46-41.jpg

ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចរចាជាមួយកម្ពុជាតាមរយៈយន្តការទ្វេរភាគីដែលមានស្រាប់ដូចជា៖
-កិច្ចប្រជុំជាមួយគណ៖កម្មាធិការព្រំដែនរួម (JBC) ដែលជាយន្តការបច្ចេកទេសបង្កើតដោយ MoU ឆ្នាំ២០០០ ដើម្បីពិភាក្សាអំពីការសង្ទង់មតិ និងបោះបង្គោលព្រំដែនទ្វេរភាគី ដែលឥឡូវនេះភាគីកម្ពុជាបានឆ្លើយតបទៅនឹងសំណើររបស់ភាគីថៃ ក្នុងការធ្វើ (ក្នុងសម័យកាលកម្ពុជាធ្វើជាម្ចាស់ផ្ទះ) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅកម្ពុជា។
-ការប្រជុះគណៈកម្មាធិការទូទៅព្រំដែនកម្ពុជា-ថៃ (GBC) ដែលជាយន្តការមួយនៅកម្រិតរដ្ឋមន្រ្តី ក្រសួងការពារជាតិ និង គណៈកម្មាធិកាព្រំដែនប្រចាំតំបន់ (RBC) ដែលជាយន្តការមួយកម្រិតមេបញ្ជារការកងទ័ពក្នុងតំបន់។ ទាំង (GBC) និង (RBC) មានភារកិច្ចចម្បងក្នុងការរក្សាសន្តិភាពព្រំដែន។ លើសពីនេះ រដ្ឋាភិបាលប្រទេសទាំងពីរបានឯកភាពផ្ដល់សារៈសំខាន់ដល់ការប្រាស្រ័យទាក់ទងជាមួយសាធារណៈជន ដើម្បីទប់ស្កាត់ការយល់ច្រលំរវាងប្រជាជននៃប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqxXWdM3FFHmgrGOFOiOXcEGJaW6tzhrFdvmG3S44JIaAY357gSb6h5sDn-h1ooXJTKNT_2Rq_hARhGv1gt0KLhg4lJrQVE-3yEW62oLXibzqyzbSXTwOfs5AxYcMYtC8g2V-gOfNyNgdeLTLZyabYGJuh_vlka5Z3VKwWGBR8rP-Gu00TB5RNxKgBqzZJ/s1280/photo_2025-06-04_08-46-39.jpg

ជាចុងក្រោយរដ្ឋាភិបាលថៃបានបញ្ជាក់ថា ស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បច្ចុប្បន្នមានភាពធូស្រាល មានសន្តិភាព និងសណ្ដាប់ធ្នាប់ជាប្រក្រតី។ រដ្ឋាភិបាលក៏នឹងធានាជូនប្រជាពលរដ្ឋថា ស្ថានប័នពាក់ព័ន្ធទាំងអស់ បានចាត់វិធានការពេញលេញតាមនីតិវិធី ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសថៃ និងរក្សាសិទ្ធិស្របច្បាប់ និងសូមឲ្យពលរដ្ឋមានទំនុកចិត្តថា ថៃ និង កម្ពុជា នឹងអាចដោះស្រាយបញ្ហាជាមួយគ្នាដោយឈរជើងលើមូលដ្ឋាននៃការក្លាយជាអ្នកជិតខាងល្អ ដើម្បីសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជននៅតាមតំបន់ព្រំដែន រួមទាំងគ្រួសារសមាជិកអាស៊ានផងដែរ៕

ចិន បង្ហាញមហិច្ឆតាចង់ជីកព្រែកនៅប្រទេសនីការ៉ាហ្គា

0

ចាប់តាំងពីលោក Donald Trump ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក ស្ថានភាពព្រែកជីកនៅប្រទេសប៉ាណាម៉ា ហាក់មានការឡើងកម្តៅ ដោយលោក Trump ចង់យកព្រែកជីកនេះមកធ្វើជាកម្មសិទ្ធរបស់អាមេរិកឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6DyBDl4Sukv65jTKm35QQeQGxMY_mqPQlNm9TJqu7t2AQVzz4KnIIwdAykLk9kdJmfZjgZDwhFwHW7pZcR8PL8scW8DLE0al-lJR5zSCoqt6QBwaCHjlFackQ8YNZ0Nv2leZblLFKyuLih3jQ8VnSQdExKvto7N0-_mPYSpEgylU7HC1hrgbTY2ega3X5/s2048/image_2025-06-04_14-41-45.png

ដោយមើលឃើញពីស្ថានភាពមិនសូវអំណោយផល ចិនបានងាកមកចង់ជីកព្រែកនៅប្រទេសនីការ៉ាហ្គាវិញ ដោយគ្រោងចំណាយ៥០ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-nfjcAEXFDQoJyrc7nqOw2Rsk4psVjACXNyv9s6Pkk_OKS_cDjtNft1hap88kcsww3HsI8kKsW9ds7awHJMLd3O-ZgDpgYYo4zKWRpKLjBcOyhUPIndUGnCEtMNz9-311F84SZCDpDod2x4PhQARUIeGyGYv5SnXxUrz1ww8jtG82NIwlXnL0epMnvT_t/s1104/image_2025-06-04_14-41-44%20(3).png

គម្រោងព្រែកជីកប្រទេសនីការ៉ាហ្គា មានចម្ងាយប្រមាណជា២៧៨គីឡូម៉ែត្រ ដែលអនុញ្ញាតឱ្យនាវាដឹកទំនិញឆ្លងកាត់ពីមហាសមុទ្រប៉ាសុីហ្វិក ទៅមហាសមុទ្រអាត្លង់តិក ចំណាយពេលខ្លីជាមុន នឹងមិនចាំបាច់ធ្វើដំណើរឆ្ងាយដល់ព្រែកជីកប៉ាណាម៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuPvb0UdVMp8Y9xN9wyMk4ZlstVNzmn4fb8599x3A_jusCmxv8jCXH8gyiod-FGt7GDZnA754Dst0_8Q809KIUy4VtCoo9A6xWAX9_zQMZ7irLNr_YD_mLxJxHJ7WL5NWFWSfupIdgZ_A667GNV4_Es_CmPscXXsxSxyPjxdpnBRYmJ-3O89wcPjWCcilq/s1600/image_2025-06-04_14-41-44.png

តែយ៉ាងណាមិញ គម្រោងនេះ ហាក់មិនទាន់មានការសម្រេចពីរដ្ឋាភិបាលប្រទេសទាំងពីរនៅឡើយនោះ ព្រោះប្រជាជនប្រទេសនីការ៉ាហ្គា បានចេញមុខមកតវ៉ា និងប្រឆាំងជាដាច់ខាត៕

២សប្តាហ៍ទៀត! ភាគីថៃ នឹងមកជួបកម្ពុជា ដោះស្រាយបញ្ហាបង្គោលព្រំដែនគោក

0

កម្ពុជា-ថៃ បានឯកភាពគ្នា កំណត់យកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ នៅរាជធានីភ្នំពេញ ដើម្បីរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ។

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឯកឧត្តមជុំ សុន្ទរី បានឱ្យដឹងថា៖”ក្នុងជំនួបទ្វេភាគីនៅទីក្រុងតូក្យូ កាលពីចុងខែឧសភា កន្លងទៅ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរ បានឯកភាពប្រកាន់ស្មារតីនៃការគោរពអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ និងប្រើប្រាស់គ្រប់យន្តការដែលមានស្រាប់ ជាពិសេសជំរុញយន្តការ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ជួបពិភាក្សាការងារគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយផ្ដោតសំខាន់ទៅលើតំបន់ដែលបានកើតហេតុនាពេលថ្មីនេះ”។

ឯកឧត្តមជុំ សុន្ទរី បានសង្កត់ធ្ងន់ថា៖” កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល”។

បន្ថែមពីនេះ រដ្ឋាភិបាល ក៏បានប្ដេជ្ញាដ៏មោះមុតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ដោយមិនឱ្យបាត់សូម្បីមួយមីលីម៉ែត្រ៕

 

ជី ដេវិត ថាលោកចេះមើលថែ ទេព បូព្រឹក្ស ហើយក្រោយមានរឿងចម្រូងចម្រាសលើរឿងនេះ

0

ថ្មីៗនេះតារាចម្រៀង ទេព បូព្រឹក្ស ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញ មតិវែកញែកទៅលើមុខមាត់តារាចម្រៀងរូបនេះ។ ទោះយ៉ាងណា ការបញ្ចេញមតិមួយ ចំនួន ជី ដេវិត ឆ្លងតបដោយផ្ទាល់តែម្តងដោយលោកនិយាយថា ខ្លួនចេះមើលថែ ទេព បូព្រឹក្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkxi1U5TKXMcDaQ4Xvb-pvNLGonRnIl3ZzVWVZE031yiKMX_BFtJzCzo076hViwvy7OjXuLdLIzw3azU8PB6KTpSGoAZcFb5HH2QuFBOpthM5jZx3M3z44fsMhJi_V_OPUVIT6Df8kyBAcyKj4IMAHggQVigBF68i5J6atRRMeEjv0tbGpJbM-FrJgyicr/s2048/image_2025-06-04_08-40-36.png

វាបានក្លាយជាប្រធានបទជជែកវែកញែកទៅលើរូបសម្រស់របស់ ទេព បូព្រឹក្ស បន្ទាប់ពី តារាចម្រៀងស្រីឯករាជ្យរូបនេះបានបង្ហោះរូបភាព Pre Weeding របស់ខ្លួនជាបន្តបន្ទាប់ហើយមុខមាត់ដែលមានការផាត់មុខថ្មីៗនេះត្រូវបានអ្នកមួយចំនួនគិតថាមិនស្រស់ស្អាតចាញ់សម្រស់ដែលមិនទាន់កែសម្ផស្ស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgggVTmI_k79ztng_T0n7K7Zrd9nEXD5IA6lTpw56u95kGdLyePrN77gBqy6zZ_SayfcFrCpY05C3bB-2XYlKR_5b4Z6k09WQzCl5Y9BrXn2XbtB6MirHEFKbero37mSDuoZtXq02Qr8a0Rj4Usk-zS80a4DOH8P_vRforfTQOf7ib_Gtqll-uH4CXxrbY_/s2048/image_2025-06-04_08-40-30.png

មិនឆ្លើយតបដោយសម្តីក្រោធក្រោយពីមានអ្នកវែកញែកអំពីមុខមាត់របស់ខ្លួន ទេព បូព្រឹក្ស បានបង្ហោះវីដេអូស្វីតៗរបស់ខ្លួនជាមួយ ជី ដេវិត ប៉ុន្តែបង្កប់អត្ថន័យថា ហើយគេឡើងគួរឱ្យស្រលាញ់នៀក។ ជី ដេវិត ក៏បានចែករំលែកបន្តជាមួយនឹងសម្តីថា «គេឡើង Cute»។ ការចែករំលែកបន្តពីសំណាកតារាចម្រៀងរូបនេះគេបាន ឃើញលោកឆ្លើយតបមតិមួយចំនួនដែលបាននិយាយពីភរិយារបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTt71NLv0UA-qarxhvxUHykUOBxT6i5nb-1w1ltzsYa3pX3Q03Gwhpfnh50kfC0byiLH8E_pcCGdIVGmhPfpacslTHjStrr7Xn0vyuGGSBTI7m24r1Kp7VNq88-UxjpaD-WhGFfYt-_TnLigusb8GoIt77HW458Ittv1fo_cs2ItlybLFnLwN-4YQJiQFd/s2048/image_2025-06-04_08-40-33.png
គណនីមួយ បានចូលទៅខម្មិននៅក្នុងការបង្ហោះរបស់ ជី ដេវិត ថា «កាលចេញសម្ដែងដំបូងជាមួយ ឆន សុវណ្ណរាជ សុភាពស្អាត មុខធម្មជាតិស្អាតណាស់ អាឡូវពិបាកមើលណាស់សុំទោសនិយាយចង់ឱ្យល្អ»។ ការខម្មិននេះ ជី ដេវិត បានឆ្លើយតបយ៉ាងពិសេសថា «បាទអរគុណច្រើនបង បងកុំបារម្ភពីប្រពន្ធខ្ញុំពេកបង ខ្ញុំចេះមើលថែគាត់ហើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ9mTXRDriwqKSpqDeUgVB8_fWl7IJ8wEmNGDZapbiusxTWoLZ9codRXoOaG5GrrRQBeHg_-IriFeWA1EYNfYJQwFs2rD9V4bKMUs_gGOFBdMpY6oqWQwGp2V6YO9Kyu9rxpR4rs50pTlkY3Wcc2lJqI49SJWM4unraaUd1M61tvJCXqC13_lBszbaZNdI/s755/image_2025-06-04_08-40-27%20(2).png
គួរបញ្ជាក់ផងដែរថា ជី ដេវិត និង ទេព បូព្រឹក្ស នឹងចូលរោងជ័យនាថ្ងៃទី៧ មិថុនា ឆ្នាំ២០២៥ ចំណែកនៅថ្ងៃទី៨ មិថុនា អ្នកទាំងពីរគឺបានរៀបចំកម្មវិធីសម្រាប់ហ្វេនៗចូលរួមជាច្រើនពាន់នាក់។ អ្វីដែលមហាជនកោតសរសើរតារាចម្រៀងទាំងពីររូបនេះគឺបានរៀបចំធៀបការរំលេចពីប្រាសាទខ្មែរខុសពីអ្នកដទៃ ហើយបានថតរូបភាព Pre Weeding ពីប្រាសាទជាច្រើនកន្លែង នៅក្នុងប្រទេសកម្ពុជា៕

វៀតណាមលុបចោលគោលនយោបាយកំណត់ឱ្យពលរដ្ឋមានកូនតែ២នាក់ ក្រោយអត្រាកំណើតធ្លាក់ចុះ

0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលវៀតណាមបានប្រកាសលុបចោលគោលនយោបាយកំណត់ឱ្យពលរដ្ឋមានកូនតែ២នាក់ ដែលវៀតណាមបានអនុវត្តគោលនយោបាយនេះអស់រយៈពេលជាង៣៥ឆ្នាំ ។ ការលុបចោលគោលនយោបាយក្រោយពីអត្រាកំណើតធ្លាក់ចុះជាបន្តបន្ទាប់ ដែលធ្វើឱ្យប៉ះពាល់ដល់ចំនួនពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលយូរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_acZ9pzetrg5FUEfK_2ABjF4YbBXVi7j7u7Ed1RKCtj0cleZMGtmXIQ6gQyRGkvnFRRFoY2SQKCVL3zTvtD1ZWsw3fPYokDtVwCpfrTIfMB1aZkgl2NPTCadIvdhU5PJcEcvD7pDGu4f9GiFldX72Fs1A4W4IXWDI0ryQ-R53AcQLk9-bNmO3kNeM2DtS/s1200/image_2025-06-04_13-16-21%20(2).png
យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម គឺរដ្ឋាភិបាលវៀតណាមបានលុបចោលគោលនយោបាយកំណត់ឱ្យពលរដ្ឋមានកូនតែ២នាក់ ដែលរដ្ឋាភិបាលវៀតណាមបានកំណត់គោលនយោបាយនេះតាំងពីឆ្នាំ១៩៨៨ ។ ក្រោយការលុបចោលគោលនយោបាយ គឺចាប់ពីខែមិថុនា ឆ្នាំ២០២៥ តទៅ ការសម្រេចចិត្តមានកូនប៉ុន្មាននាក់ គឺជាសិទ្ធិរបស់ក្រុមគ្រួសារនីមួយៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAUfAMAmXn4bbdH3C-2HzuwZ_cdeUaRw6mvTk6rBXYqdkaPL9_oQyUNQjSjQkn4vJFTUH_Mv2FvwNIohAXXfl_KInTeL-o-rEjVItUKL9v4e5Oc2ynauPm9WZYt96keb_D6tZfezDk2mR1553FqmGBu_YgBV6zSxZmzkd2ag3DHuKl46brLQB05GGlMKkn/s1200/image_2025-06-04_13-16-21.png
ក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា អត្រាកំណើតសរុបរបស់ពលរដ្ឋវៀតណាមនៅទូទាំងប្រទេសបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេល៣ឆ្នាំមកនេះ ។ អត្រាកំណើតធ្លាក់ចុះខ្លាំងនៅទីក្រុង និងតំបន់អភិវឌ្ឍន៍នានា ដូចជា ៖ ទីក្រុងហាណូយ និងហូជីមិញ ដោយសារពលរដ្ឋចំណាយខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfbKE-iTv-2xfMVivYAhpU78cWhGaZN4nscasp9qydyu6zi8d6wrld9cHIXIaPAQ4lof-vflMigHL0R4YzPbvp-peoaWsnM8MMpDLKb4BhFJ6_pwoeoUhXkUTjIwbcR7_-hmdS9nYn-gzRCJU72uhHYGmKw_GiYJ157dZYDzAJ9EBzsYibXvKtW9ry0axv/s1280/image_2025-06-04_13-16-22%20(2).png

រដ្ឋាភិបាលវៀតណាមពិបាកជំរុញឱ្យពលរដ្ឋមានកូនបន្ថែម ទោះជារដ្ឋាភិបាលបានកែសម្រួលគោលនយោបាយ និងរៀបចំកម្មវិធីលើកទឹកចិត្តក៏ដោយ ។ អត្រាកំណើតធ្លាក់ចុះ គឺជាឧបសគ្គដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរយៈពេលយូរ រួមទាំងបញ្ហាពលរដ្ឋវៀតណាមអាយុច្រើន និងកង្វះខាតកម្លាំងពលកម្ម ។ រដ្ឋាភិបាលគួរផ្លាស់ប្តូរពីគោលនយោបាយកំណត់ការមានកូនរបស់ពលរដ្ឋ ទៅជាបង្កើនចំនួនពលរដ្ឋ និងអភិវឌ្ឍន៍ជារួម ។ នេះបើតាមការលើកឡើងរបស់អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Nguyen Thi Lien Huong ក្នុងកិច្ចប្រជុំកាលពីដើមឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFAcAtqiGEt36Ki6fI56XlD891a43_NYka36cGTnXL8-d1SFQS_17GmoXSggFX2zLytdiCrEZYeZd_XwzMbWrb21Cxw_nxbn3iLw0cQPFwLW8f1-zv6EK70680X4apyJfr2djFWMUQmAbo0lq39FnQUSWbndEYkl6-U8ymGx5dKx2PDo2DZznBu8ZY6Plb/s1020/image_2025-06-04_13-16-22.png
បញ្ហាប្រឈមមួយទៀតរបស់វៀតណាម គឺអតុយ្យភាពយេនឌ័រ ដោយសារវប្បធម៌វៀតណាមនិយមឱ្យតម្លៃកូនប្រុសខ្លាំងជាងកូនស្រី បើទោះជាបច្ចុប្បន្ន អតុល្យភាពយេនឌ័របានធ្លាក់ចុះបន្តិចក្តី ប៉ុន្តែពលរដ្ឋវៀតណាមនៅតែស្រឡាញ់កូនប្រុសខ្លាំងជាងកូនស្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyXJgk9EE6zBTCUL0UzEd8HtSAmbEUhPmCtsHSbHNFoJSSdR6xxJFQIyMAnTEf5LFqvl8gdmGEZhNG00eC02m8xLPIVQwK9zoHEVkyM1yDutqT5zpRKkEomK8jej6YuxqvfZz01ezpLEHkcpwkJrfqwXxOWtQIRJCFgXEuRtxh6qmgpF3kRFDg4HI2YdsZ/s1000/image_2025-06-04_13-16-23.png

ចំណែករដ្ឋាភិបាលចិនក៏ធ្លាប់អនុវត្តគោលនយោបាយកំណត់ឱ្យពលរដ្ឋមានកូនតែម្នាក់កាលពីឆ្នាំ១៩៨០ ដើម្បីគ្រប់គ្រងចំនួនពលរដ្ឋ ហើយចិនបានលុបចោលគោលនយោបាយនេះនៅឆ្នាំ២០១៦ និងអនុញ្ញាតឱ្យពលរដ្ឋមានកូន៣នាក់ នៅឆ្នាំ២០២១ ។ ប៉ុន្តែការចំណាយប្រចាំថ្ងៃខ្ពស់ធ្វើឱ្យពលរដ្ឋចិនពុំចង់បានកូនច្រើន ដូចគ្នានឹងពលរដ្ឋនៅប្រទេសជាច្រើនទៀត ៕

អនុវត្ត៧ចំណុចនេះនៅពេលព្រឹកដើម្បីឱ្យមានសុខភាពល្អ និងអារម្មណ៍ស្រស់ស្រាយ

0

ការទនុវត្តទម្លាប់ពេលព្រឹក ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឱ្យមានសុខភាពល្អ និងអារម្មណ៍ស្រស់ស្រាយ ពីព្រោះថ្ងៃខ្លះ មនុស្សម្នាក់ៗតែងតែមានអារម្មណ៍ខ្វាយខ្វល់ពេលភ្ញាក់ពីដំណេក ។ នេះជាការណែនាំខ្លះៗដើម្បីបំបាត់អារម្មណ៍តប់ប្រមល់ពេលព្រឹក ឬខ្ចិលក្រោក បើអនុវត្តតាមការណែនាំទាំងនេះធានាថា យើងនឹងមានអារម្មណ៍ល្អពេលព្រឹក ស្រស់ស្រាយ ចិត្តជ្រះថ្លា និងត្រៀមខ្លួនបំពេញការងារបានល្អ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2bIkC7KLSEvfVc6qkcZBowUSagheZWQB_p2nwJrC3Nf0hRIiEVDQFAUIT3-GOE00SvRU7ta8Dz6hQ7sYsKiCMD9FwCIjoYH0lN8quxKxg4Oi-LBfTl90RV7b0Lq4hyphenhyphenCT2BbexFYEFWwnMk0bXNBkifD4-gbA_LFigVU4Jrilpc1B2ykUG9-Ln8BfAnjGM/s1600/image_2025-06-04_11-17-37.png
១-ក្រោកទៀងទាត់ពេលវេលា ៖ ការក្រោកទៀងទាត់ពេលវេលាពេលព្រឹកមានសារៈសំខាន់ណាស់សម្រាប់សុខភាព ដូចជា ៖ ចូលសម្រាន្តនៅម៉ោង១០យប់ និងក្រោយម៉ោង៦ព្រឹក ។ គួរតែក្រោកឱ្យបានទៀងទាត់បែបនេះជារៀងរាល់ថ្ងៃ មិនថាថ្ងៃសៅរ៍-អាទិត្យ ដើម្បីឱ្យរាងកាយចងចាំពេលវេលាសម្រាន្ត និងភ្ញាក់ស្វ័យប្រវត្តិ ដោយពុំចាំបាច់ដាក់នាឡិកាដាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU90UXlRTThSqXMHv55F4dE5eU5zuD3nG0bXxfKYuqgRSbqrpQw1Qs-nJ9eiGHj4YZfPZ_-O8Pl2IBmc3b3VFWsfhdcjnh5nYJELS_2eh1r0wJUj9MZmpdRsqdhdJwK7JZnU4FGw1h9nulH8rGCz6fhfZhcP85sCCkFobmzuhceILHREsWu-5PeaWi_QLB/s860/image_2025-06-04_11-17-36.png
២-ឈរក្រោមកំដៅថ្ងៃពេលព្រឹក ៖ ពេលរាងកាយត្រូវកំដៅថ្ងៃ រាងកាយនឹងដឹងដោយខ្លួនឯងថា ដល់ពេលវេលាភ្ញាក់ពីដំណេក ។ កំដៅថ្ងៃពេលព្រឹកជួយឱ្យយើងមានអារម្មណ៍ស្រស់ថ្លា និងចង់ទៅបំពេញការងារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKpAyqw8pmDK3GbCoykALj4rdyc83sPO332HI49RC28I8GDBQouecK-aPAybS1KzfFokWN32UIlWw3i9bL0nm80DW9b1JuOsmFHVa2cD3vPj_g4WQh-cUxygmsQ87YGw19hzKmb5VtxUaPmH5lXHalUbAII4DXZRL9I0hQrMgmPfz9ClxWZBaHSf4uZtWz/s1500/image_2025-06-04_11-17-38.png
៣-ផឹកទឹក ៖ ពេលក្រោកឡើងត្រូវផឹកទឹកយ៉ាងហោចណាស់ ចាប់ពី១កែវ ទៅ២កែវ ពីព្រោះរយៈពេល៨ម៉ោងដែលយើងសម្រាន្តលក់ គឺរាងកាយពុំទទួលបានទឹកសោះ ។ ហេតុនេះ ធ្វើឱ្យស្ងួតក និងឈឺក ដោយសាររាងកាយខ្វះជាតិទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGUOiPsTCcffW3EtpYQycAbfCPvJbclZLatnceqr3wlug-3H7G0zYt-uCo0liiYjfiycAyk67nJP6Et_z_2FLZBi6tkOdghY_IPK1jBZNqgzRnJEHEhSihoEdVn_-yY1tEYnelPcomvRxQTwpilLd3G_AuOQyxPq9fLEUGEjKjpY07JuXU2JnEGP4pNWRA/s1500/image_2025-06-04_11-17-38%20(2).png

៤-ហាត់ប្រាណ ៖ គួរហាត់ប្រាណពេលព្រឹក យ៉ាងហោចណាស់៣០នាទី ដើម្បីឱ្យរាងកាយមានសុខភាពល្អ និងត្រៀមខ្លួនសម្រាប់ថ្ងៃថ្មី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNMTuCqapDXVzQxt2fMs0sosFIkUQVokruDtrY5Ks2PmD2QqIINDiwqjUFak5kBh19qwjN4yI-sn2F36IWsLN7OW0PORuC5CmaSjEvOEd1_QtY0CZChcoVAOVXp9IxiN5uLB2EktHthKFUXSUnVrXtxNi9KSlcmpQe0iM1onWTbIrDPmKP678i5qzaojIQ/s1600/image_2025-06-04_11-32-36.png
៥-សរសេរបញ្ហានានាលើក្រដាស ៖ ចូរសរសេរពីភាពតានតឹងផ្សេងៗ ឬសរសេរបញ្ហានានាដែលយើងបារម្ភ ពុំអាចដោះស្រាយបាន ។ បន្ទាប់មក ចូរបោះក្រដាសនេះចោលដើម្បីដោះស្រាយបញ្ហាផ្សេងៗនៅក្នុងចិត្ត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUoAthwVmQvLoL5q5_hPpYGmhwUtx97cGjCw5s5nRKcSw8FVbIvkPxIwD-J0nXBPL_e-PBUhewe55cInp_T-5oCxccOVVKkC2uFcU2wRoj_BZTBqppbqttZo9nqiimtFNmCOnZIITaIeLcshFCp6-WaGk7Eno3A3IgeXSpjKbR3A2X2KDn1dD1uDg9SMD_/s1200/image_2025-06-04_11-17-39.png
៦-បរិភោគអាហារពេលព្រឹក ៖ ការបរិភោគអាហារពេលព្រឹកនឹងផ្តល់អត្ថប្រយោជន៍ដល់សុខភាព ជាពិសេស ការបរិភោគបបរ សាច់ក្រក ស៊ុតចៀន និងផ្លែឈើ ដើម្បីឱ្យរាងកាយទទួលបានថាមពល និងការពារការឈឺក្រពះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg06g15uMetOS8HEgh5X6hfmT0WFHR6gHRnMMNodngY8SwAu0r_uygOcy5g-ktAATE9X_479_I6GweoY0NMblzULCbDswa0QWZYWjbMPEqvkMW08cqxq_ivvVB5ep_WeKA5nAfh_NRak1TBRjO-KUbJ7Bj1xTPYdlflMc2iAiaZ3_vMIboags6kVUQnNzi2/s1040/image_2025-06-04_11-17-40.png

៧-គិតរឿងល្អៗ ៖ ពេលព្រឹកត្រូវតែគិតពីរឿងល្អៗ និងបំបាត់អារម្មណ៍មួរម៉ៅឱ្យអស់ ដូចជា ៖ ថ្ងៃនេះ គឺជាថ្ងៃល្អ ឬជាថ្ងៃសំណាង ដើម្បីឱ្យថាមពលល្អៗចូលមករកយើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFY2cL_vG1ag_RekXJF_kTwNcusZfaEHiGcXDxP66ZHMjZo8ETnL9dyFeR8Gy-jha8Od8cqHJMnJM3CzgVX4x0nxf9WcJUrwZZ1kwn3Fmq_cmKEXxjUmMBcweDDagGby5yShknGs8BNIvXXNPzURZDhNW_F6sakvLu3Fmm5iOlfsdSu8K_ipxOsUVzWSLp/s640/image_2025-06-04_11-17-40%20(2).png
ក្រៅពីនេះ អាចស្តាប់ចម្រៀងតិចៗពេលធ្វើអ្វីមួយពេលព្រឹក ពីព្រោះតាមឯកសារវេជ្ជសាស្ត្របញ្ជាក់ថា ការស្តាប់ចម្រៀងអាចជំរុញសារធាតុដូប៉ាមីនក្នុងខួរក្បាល ដែលជាសារធាតុធ្វើឱ្យយើងមានសេចក្តីសុខ និងរីករាយ ។ ការងូតទឹកពេលព្រឹកក៏សំខាន់ដែរ ដើម្បីបង្កើនទំនុកចិត្ត បំបាត់ភាពតានតឹង និងដាស់រាងកាយឱ្យភ្ញាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirp5Z_sOyQcbbelbVswlyBF5QtQkFdb2XHASb-SrkgGQYr5Z_LKveaijpAZiDxVy2vk58TgcV_RT4wVVNvHOf-TamEVpMhZDkzap9pvtuQ9lNIm2zFlbPmdgfJkXb8d0ISTk-SulExlwqNWV59xyDtyZvm-R8pG0vEsReptYBpkahx4l5s-F1HI-kfuFjY/s1200/image_2025-06-04_11-17-41.png

សរុបមក ការអនុវត្តទាំង៧ចំណុចនេះពិតជាផ្តល់នូវអត្ថប្រយោជន៍បំផុតសម្រាប់សុខភាព ដែលគួរតែសាកល្បងអនុវត្តតាមឱ្យបានរៀងរាល់ថ្ងៃ យើងនឹងឃើញថា សុខភាពនឹងល្អប្រសើរជាងមុន ។ ការថែទាំសុខភាពបានល្អ គឺជាទ្រព្យដ៏មានតម្លៃពុំអាចកាត់ថ្លៃបានរបស់មនុស្សម្នាក់ៗ ៕