ចាប់តាំងពីលោក Donald Trump ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក ស្ថានភាពព្រែកជីកនៅប្រទេសប៉ាណាម៉ា ហាក់មានការឡើងកម្តៅ ដោយលោក Trump ចង់យកព្រែកជីកនេះមកធ្វើជាកម្មសិទ្ធរបស់អាមេរិកឡើងវិញ។
ដោយមើលឃើញពីស្ថានភាពមិនសូវអំណោយផល ចិនបានងាកមកចង់ជីកព្រែកនៅប្រទេសនីការ៉ាហ្គាវិញ ដោយគ្រោងចំណាយ៥០ពាន់លានដុល្លារ។.png)
គម្រោងព្រែកជីកប្រទេសនីការ៉ាហ្គា មានចម្ងាយប្រមាណជា២៧៨គីឡូម៉ែត្រ ដែលអនុញ្ញាតឱ្យនាវាដឹកទំនិញឆ្លងកាត់ពីមហាសមុទ្រប៉ាសុីហ្វិក ទៅមហាសមុទ្រអាត្លង់តិក ចំណាយពេលខ្លីជាមុន នឹងមិនចាំបាច់ធ្វើដំណើរឆ្ងាយដល់ព្រែកជីកប៉ាណាម៉ា។
តែយ៉ាងណាមិញ គម្រោងនេះ ហាក់មិនទាន់មានការសម្រេចពីរដ្ឋាភិបាលប្រទេសទាំងពីរនៅឡើយនោះ ព្រោះប្រជាជនប្រទេសនីការ៉ាហ្គា បានចេញមុខមកតវ៉ា និងប្រឆាំងជាដាច់ខាត៕










