ការទនុវត្តទម្លាប់ពេលព្រឹក ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឱ្យមានសុខភាពល្អ និងអារម្មណ៍ស្រស់ស្រាយ ពីព្រោះថ្ងៃខ្លះ មនុស្សម្នាក់ៗតែងតែមានអារម្មណ៍ខ្វាយខ្វល់ពេលភ្ញាក់ពីដំណេក ។ នេះជាការណែនាំខ្លះៗដើម្បីបំបាត់អារម្មណ៍តប់ប្រមល់ពេលព្រឹក ឬខ្ចិលក្រោក បើអនុវត្តតាមការណែនាំទាំងនេះធានាថា យើងនឹងមានអារម្មណ៍ល្អពេលព្រឹក ស្រស់ស្រាយ ចិត្តជ្រះថ្លា និងត្រៀមខ្លួនបំពេញការងារបានល្អ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2bIkC7KLSEvfVc6qkcZBowUSagheZWQB_p2nwJrC3Nf0hRIiEVDQFAUIT3-GOE00SvRU7ta8Dz6hQ7sYsKiCMD9FwCIjoYH0lN8quxKxg4Oi-LBfTl90RV7b0Lq4hyphenhyphenCT2BbexFYEFWwnMk0bXNBkifD4-gbA_LFigVU4Jrilpc1B2ykUG9-Ln8BfAnjGM/s1600/image_2025-06-04_11-17-37.png
១-ក្រោកទៀងទាត់ពេលវេលា ៖ ការក្រោកទៀងទាត់ពេលវេលាពេលព្រឹកមានសារៈសំខាន់ណាស់សម្រាប់សុខភាព ដូចជា ៖ ចូលសម្រាន្តនៅម៉ោង១០យប់ និងក្រោយម៉ោង៦ព្រឹក ។ គួរតែក្រោកឱ្យបានទៀងទាត់បែបនេះជារៀងរាល់ថ្ងៃ មិនថាថ្ងៃសៅរ៍-អាទិត្យ ដើម្បីឱ្យរាងកាយចងចាំពេលវេលាសម្រាន្ត និងភ្ញាក់ស្វ័យប្រវត្តិ ដោយពុំចាំបាច់ដាក់នាឡិកាដាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU90UXlRTThSqXMHv55F4dE5eU5zuD3nG0bXxfKYuqgRSbqrpQw1Qs-nJ9eiGHj4YZfPZ_-O8Pl2IBmc3b3VFWsfhdcjnh5nYJELS_2eh1r0wJUj9MZmpdRsqdhdJwK7JZnU4FGw1h9nulH8rGCz6fhfZhcP85sCCkFobmzuhceILHREsWu-5PeaWi_QLB/s860/image_2025-06-04_11-17-36.png
២-ឈរក្រោមកំដៅថ្ងៃពេលព្រឹក ៖ ពេលរាងកាយត្រូវកំដៅថ្ងៃ រាងកាយនឹងដឹងដោយខ្លួនឯងថា ដល់ពេលវេលាភ្ញាក់ពីដំណេក ។ កំដៅថ្ងៃពេលព្រឹកជួយឱ្យយើងមានអារម្មណ៍ស្រស់ថ្លា និងចង់ទៅបំពេញការងារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKpAyqw8pmDK3GbCoykALj4rdyc83sPO332HI49RC28I8GDBQouecK-aPAybS1KzfFokWN32UIlWw3i9bL0nm80DW9b1JuOsmFHVa2cD3vPj_g4WQh-cUxygmsQ87YGw19hzKmb5VtxUaPmH5lXHalUbAII4DXZRL9I0hQrMgmPfz9ClxWZBaHSf4uZtWz/s1500/image_2025-06-04_11-17-38.png
៣-ផឹកទឹក ៖ ពេលក្រោកឡើងត្រូវផឹកទឹកយ៉ាងហោចណាស់ ចាប់ពី១កែវ ទៅ២កែវ ពីព្រោះរយៈពេល៨ម៉ោងដែលយើងសម្រាន្តលក់ គឺរាងកាយពុំទទួលបានទឹកសោះ ។ ហេតុនេះ ធ្វើឱ្យស្ងួតក និងឈឺក ដោយសាររាងកាយខ្វះជាតិទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGUOiPsTCcffW3EtpYQycAbfCPvJbclZLatnceqr3wlug-3H7G0zYt-uCo0liiYjfiycAyk67nJP6Et_z_2FLZBi6tkOdghY_IPK1jBZNqgzRnJEHEhSihoEdVn_-yY1tEYnelPcomvRxQTwpilLd3G_AuOQyxPq9fLEUGEjKjpY07JuXU2JnEGP4pNWRA/s1500/image_2025-06-04_11-17-38%20(2).png

៤-ហាត់ប្រាណ ៖ គួរហាត់ប្រាណពេលព្រឹក យ៉ាងហោចណាស់៣០នាទី ដើម្បីឱ្យរាងកាយមានសុខភាពល្អ និងត្រៀមខ្លួនសម្រាប់ថ្ងៃថ្មី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNMTuCqapDXVzQxt2fMs0sosFIkUQVokruDtrY5Ks2PmD2QqIINDiwqjUFak5kBh19qwjN4yI-sn2F36IWsLN7OW0PORuC5CmaSjEvOEd1_QtY0CZChcoVAOVXp9IxiN5uLB2EktHthKFUXSUnVrXtxNi9KSlcmpQe0iM1onWTbIrDPmKP678i5qzaojIQ/s1600/image_2025-06-04_11-32-36.png
៥-សរសេរបញ្ហានានាលើក្រដាស ៖ ចូរសរសេរពីភាពតានតឹងផ្សេងៗ ឬសរសេរបញ្ហានានាដែលយើងបារម្ភ ពុំអាចដោះស្រាយបាន ។ បន្ទាប់មក ចូរបោះក្រដាសនេះចោលដើម្បីដោះស្រាយបញ្ហាផ្សេងៗនៅក្នុងចិត្ត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUoAthwVmQvLoL5q5_hPpYGmhwUtx97cGjCw5s5nRKcSw8FVbIvkPxIwD-J0nXBPL_e-PBUhewe55cInp_T-5oCxccOVVKkC2uFcU2wRoj_BZTBqppbqttZo9nqiimtFNmCOnZIITaIeLcshFCp6-WaGk7Eno3A3IgeXSpjKbR3A2X2KDn1dD1uDg9SMD_/s1200/image_2025-06-04_11-17-39.png
៦-បរិភោគអាហារពេលព្រឹក ៖ ការបរិភោគអាហារពេលព្រឹកនឹងផ្តល់អត្ថប្រយោជន៍ដល់សុខភាព ជាពិសេស ការបរិភោគបបរ សាច់ក្រក ស៊ុតចៀន និងផ្លែឈើ ដើម្បីឱ្យរាងកាយទទួលបានថាមពល និងការពារការឈឺក្រពះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg06g15uMetOS8HEgh5X6hfmT0WFHR6gHRnMMNodngY8SwAu0r_uygOcy5g-ktAATE9X_479_I6GweoY0NMblzULCbDswa0QWZYWjbMPEqvkMW08cqxq_ivvVB5ep_WeKA5nAfh_NRak1TBRjO-KUbJ7Bj1xTPYdlflMc2iAiaZ3_vMIboags6kVUQnNzi2/s1040/image_2025-06-04_11-17-40.png

៧-គិតរឿងល្អៗ ៖ ពេលព្រឹកត្រូវតែគិតពីរឿងល្អៗ និងបំបាត់អារម្មណ៍មួរម៉ៅឱ្យអស់ ដូចជា ៖ ថ្ងៃនេះ គឺជាថ្ងៃល្អ ឬជាថ្ងៃសំណាង ដើម្បីឱ្យថាមពលល្អៗចូលមករកយើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFY2cL_vG1ag_RekXJF_kTwNcusZfaEHiGcXDxP66ZHMjZo8ETnL9dyFeR8Gy-jha8Od8cqHJMnJM3CzgVX4x0nxf9WcJUrwZZ1kwn3Fmq_cmKEXxjUmMBcweDDagGby5yShknGs8BNIvXXNPzURZDhNW_F6sakvLu3Fmm5iOlfsdSu8K_ipxOsUVzWSLp/s640/image_2025-06-04_11-17-40%20(2).png
ក្រៅពីនេះ អាចស្តាប់ចម្រៀងតិចៗពេលធ្វើអ្វីមួយពេលព្រឹក ពីព្រោះតាមឯកសារវេជ្ជសាស្ត្របញ្ជាក់ថា ការស្តាប់ចម្រៀងអាចជំរុញសារធាតុដូប៉ាមីនក្នុងខួរក្បាល ដែលជាសារធាតុធ្វើឱ្យយើងមានសេចក្តីសុខ និងរីករាយ ។ ការងូតទឹកពេលព្រឹកក៏សំខាន់ដែរ ដើម្បីបង្កើនទំនុកចិត្ត បំបាត់ភាពតានតឹង និងដាស់រាងកាយឱ្យភ្ញាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirp5Z_sOyQcbbelbVswlyBF5QtQkFdb2XHASb-SrkgGQYr5Z_LKveaijpAZiDxVy2vk58TgcV_RT4wVVNvHOf-TamEVpMhZDkzap9pvtuQ9lNIm2zFlbPmdgfJkXb8d0ISTk-SulExlwqNWV59xyDtyZvm-R8pG0vEsReptYBpkahx4l5s-F1HI-kfuFjY/s1200/image_2025-06-04_11-17-41.png

សរុបមក ការអនុវត្តទាំង៧ចំណុចនេះពិតជាផ្តល់នូវអត្ថប្រយោជន៍បំផុតសម្រាប់សុខភាព ដែលគួរតែសាកល្បងអនុវត្តតាមឱ្យបានរៀងរាល់ថ្ងៃ យើងនឹងឃើញថា សុខភាពនឹងល្អប្រសើរជាងមុន ។ ការថែទាំសុខភាពបានល្អ គឺជាទ្រព្យដ៏មានតម្លៃពុំអាចកាត់ថ្លៃបានរបស់មនុស្សម្នាក់ៗ ៕