ទីក្រុងហាណូយ ៖ រដ្ឋាភិបាលវៀតណាមបញ្ជាឲ្យខាងទូរគមនាគមន៍បិទប្រព័ន្ធទំនាក់ទំនង «តេឡេក្រាម» លែងឲ្យប្រជាជនប្រើប្រាស់ទូទាំងប្រទេស បន្ទាប់ពីពួកគេរកឃើញថា ៦៨% នៃឆានេល និងគ្រុប ដែលបង្កើតនៅក្នុងកម្មវិធីនេះ គឺមានជាប់ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ការជួញដូរគ្រឿ.ងញៀ.ន និងការផ្សព្វផ្សាយមតិប្រឆាំង។ នេះបើយោងតាមសារព័ត៌មានវៀតណាម VN Express កាលពីចុងខែឧសភាកន្លងទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaH-J-4YH9okcQIoZTMhtv1w5uP__wAsZGzO5wuweAwlGYT6z8fp3pOGvEqmQzQ7D4K1U8TT4TEx8TtShk2f_YQ0t-8uj5kVF0gu1cOP7Qd5XmyY1s1Wkn_bhxo9WJllah9631lesyq25Wfr4DxPOSvwwv3SedpznKvFBxp1GEHW-iTG7P0lUA73EMxjMz/s2048/image_2025-06-05_08-25-32.png
នៅក្នុងឯកសារដែលបានចុះហត្ថលេខានៅថ្ងៃទី ២១ ឧសភា ដោយអនុប្រធាននាយកដ្ឋានទូរគមនាគមន៍នៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់វៀតណាម បានបញ្ជាឱ្យក្រុមហ៊ុនទូរគមនាគមន៍ចាត់វិធានការទប់ស្កាត់កម្មវិធី Telegram លែងអនុញ្ញាតឲ្យប្រើប្រាស់ចាប់ពីថ្ងៃទី ២ ខែមិថុនាតទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV-257gvbsS9G0VpH0zWT0hnn_aoRdNvJoZErz5vcEZaTh3y1Kp19gbZKwp4WncSCHj7ZMLuZWJJXrqUm2Gbx3qBEXi_cg1G2c6m9uFPB0jvxdl5GRblE4v1AUohGuZfTxdawWQrxQTi81ifbT4wsGL3Ykb5IvOm4VGk01G2WvVyyci3BdFPFBqIiWfYZG/s660/image_2025-06-05_08-25-31%20(2).png

ដូនេះបានន័យថា គិតមកដល់ថ្ងៃទី៤ ខែមិថុនា នេះ កម្មវិធីទំនាក់ទំនងមួយនេះ គឺលែងអាចដំណើរការនៅក្នុងប្រទេសវៀតណាមបានទៀតហើយ។ ចំណែកខាងមន្ត្រីក្រសួងបច្ចេកវិទ្យាបានបញ្ជាក់ថា ការអនុម័តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Telegram ខកខានក្នុងការចែករំលែកពីទិន្នន័យរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសវៀតណាម ដែលជាផ្នែកមួយរបស់រដ្ឋាភិបាលក្នុងការស៊ើបអង្កេតពីឧក្រិដ្ឋកម្ម និងបទល្មើសផ្នែកបច្ចេកវិទ្យា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdKXUgkK2KtkJ14Gwgowpo0rNMosSjLEryrmtequRQWB78mUZ4LHNikcKiY-KMgJj-d39uay06HK0Vt0Rzwja65GKwwzDY-ibqFTWrjviwgcPt4QU6BwsqW13R53B_a60hQ4W2zzWiqb2E_5eEvLMFDDSmY-vOvfsUn9mxZ589faiER6y2hgNN8AvIQAzq/s1280/image_2025-06-05_08-25-31%20(3).png
ក្រោមករដ្ឋាភិបាលបានរកឃើញថា បទល្មើសក្លែងបន្លំក្នុងចំនួនទឹកប្រាក់ប្រមាណជាង 1 ពាន់ពាន់លានដុង (38 លានដុល្លារអាមេរិក) បានកើតឡើងតាមរយៈ Telegram ដែលប៉ះពាល់លើជនរងគ្រោះជាង 13,000 នាក់។ លើសពីនេះទៀត ទិន្នន័យផ្ទាល់ខ្លួនរបស់មនុស្សជាង 23 លាននាក់ត្រូវបានគេរាយការណ៍ថា ត្រូវបានគេទាញយក និងលក់ដោយខុសច្បាប់តាមរយៈកម្មវិធីមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6XqY2C5o6zqZ9zRFIvx9cfpMk60FAoH_940SEYWrAkRTqTIzjMoWkSjL-KnKdOJ0R_1971aCG_V2yZtOlBt2gLFIzXgZ-Kw3BDMSeTncupnNxcm45u1FfY8H01OelO4p4q8Uu4FA8T8gHVWvyI2hzSVF_ZCVkNAwTqvWNpPxMvdV70KSlXzR3o4ZIFchw/s900/image_2025-06-05_08-25-31%20(4).png
ភាពអសកម្មក្នុងការសហការជាមួយរដ្ឋាភិបាលរបស់ក្រុមហ៊ុន Telegram បានធ្វើឲ្យប្រទេសវៀតណាមសម្រេចបិទកម្មវិធីមួយនេះចោលតែម្ដង។ ប៉ុន្តែទោះជាយ៉ាងណា Telegram បានចេញសេចក្ដីថ្លែងការណ៍មួយថា ពួកគេបានឆ្លើយតបនឹងសំណើតាមផ្លូវច្បាប់ទាំងអស់ និងកំពុងពិចារណាលើលិខិតផ្លូវការដែលទទួលបានពីរដ្ឋាភិបាលវៀតណាមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWyxsdYvbHkoZSSrd6dTnuMz3oTPwvx5RJRG_C9FTAmg8CuNMA8Mn1HEhYarP5UlHx7eFAo9thfteMW-wu_zN8l306a0T36O5B_FNNGUobrQBMxLXiPQCpSDgQ4pcRWhrwavxB207Bspauf2WQSdoXj-FZSEF9GwuNxSXPlM9e8LtioQ85AmyWUZTfzVf_/s1200/image_2025-06-05_08-25-31.png

គួរជម្រាបថា ការបិទមិនឲ្យប្រើប្រាស់ Telegram គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម ក្នុងការត្រួតពិនិត្យមាតិកាអនឡាញឲ្យបានតឹងរឹង។ កន្លងមក វៀតណាមធ្លាប់បានត្រួតពិនិត្យលើបណ្ដាញទំនាក់ទំនងមួយចំនួន ជាពិសេសលើមាតិកាដែលត្រូវបានចាត់ទុកថាមានចលនានយោបាយ ឬប៉ះពាល់ដល់អំណាចរបស់គណបក្សកុម្មុយនីស្តវៀតណាម៕