Home Blog Page 474

លោក ចូ បៃដិន អតីតប្រធានាធិបតីអាមេរិកមានជំងឺមហារីក និងកំពុងស្ថិតនៅក្នុងដំណាក់កាលធ្ងន់ធ្ងរ

0

សហរដ្ឋអាមេរិក ៖ អតីតប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន ត្រូវបានគេឲ្យដឹងថា មានជំងឺមហារីកក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលមានការវិវត្តយ៉ាងរហ័សរហូតពេលនេះបានឆ្លងទៅដល់ឆ្អឹងរបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVoeLAgzl2MxGkm4v3DsoZCIuEW-ZX8GzBLXLezuabcE8Wy5hiiGn7a96yaZczvsR4sRuW-3FvcQRKvLKuDu5xeChXOW7yzXhSkzVJbMiMt5CgY2zY_gD09pgWveq1aO5oJIU1t_xrVX1403UlplKs81cSrpl2faylcMzt0bfq8JtRuvW9vErb2lpDnqRj/s3072/image_2025-05-19_13-23-45.png
យោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា ៖ លោកចូ បៃដិន មានជំងឺក្រពេញប្រូស្តាត (Prostate Cancer) ដែលក្រុមគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យរកឃើញ ខណៈពេលលោកតែងទៅពិនិត្យសុខភាពជាប្រចាំ។ ក្រុមវេជ្ជបណ្ឌិតជំនាញបានរកឃើញជាលិកាសង្ស័យមានរូបរាងជាដុំពកនៅក្នុងក្រពេញប្រូស្ដាតរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhduTGCxSdppnXKb9hJxFvQX7whgHHLh0dx42oVn-pw9hGeoZXmNEgO-jddrCmmYrnJnv0qtVfGam_hCWaMvt-sUzQs2cFv9eGIgq_TAWs22TQbwPnn2BB9Wicr6AMohqv5FINfMjCI4b90p0Jat9bOLO95Mq3riBnKdWvbrdD4MLw1xjojkWZnN94neM9i/s2000/image_2025-05-19_13-23-47.png

បច្ចុប្បន្នអតីតប្រធានាធិបតីអាមេរិក វ័យ៨២ឆ្នាំ រូបនេះ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដើម្បីទទួលការព្យាបាល ដោយសារតែជំងឺមានសភាពធ្ងន់ធ្ងរ និងប៉ះពាល់ទៅដល់ឆ្អឹងទៅហើយ។ចំណែកអ្នកនាំពាក្យការិយាល័យរបស់លោក Biden សូមមិនធ្វើការអធិប្បាយបន្ថែមទៀតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbdfQuCexJbH16pfZmkJ-6avVu_ymYNSDQzbt-om-VCJCGn8UVi3U6DdFi2aV64RTK9tNb6HPHEkOV2EXkfeLIDPq-VR3fjzQrCR9Xgjl3JVBn_SZ4da9C_XB3RgA3ZcZPC-5jdIJ2ZiN21Bxtwapu6Lp2duJ8BdHTFPkVE1DmFItVvqcFL0d-7lr0siEw/s1000/image_2025-05-19_13-23-48.png

បន្ទាប់ពីទទួលបានដំណឹងនេះ ប្រជាជនអាមរិកជាច្រើនបាន រួមទាំងបុគ្គលល្បីៗ និងថ្នាក់ដឹកនាំធំៗដូចជា លោកស្រី Kamala Harris, លោកBarack Obama, ប្រធានាធិបតីបច្ចុប្បន្នលោក Donald Trump និងភរិយា និងមនុស្សជាច្រើនផ្សេងទៀត បានផ្ញើសារជូនពរលោក ចូ បៃដិន និងបួងសួងឲ្យការព្យាបាលរបស់លោកទទួលបានជោគជ័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_duspAFSwmF_AZR340eQ9m83J_jfMZIlFmlYyZZ37JFdLKGaymDv35TuDHAD9Lh_HXdq-wGIJqasaaHEBCYWVWFabHB82QiSFuoMIWjwhKe6TtdEb_jTAPGID2Dxh4CRxyMk1SZd_seaoMlfvbh2198y7jOnn8tO5OuIBVFn9NSBgWZfWpF59Ai1Ar6Lz/s2560/image_2025-05-19_13-23-49.png
គួរជម្រាបថា ជំងឺមហារីកក្រពេញប្រូស្តាត នេះមិនមែនជាជំងឺកម្រឡើយសម្រាប់បុរស។ យោងតាមសមាគមជំងឺមហារីកអាមេរិក បានឱ្យដឹងថា បុរសប្រហែល 1នាក់ក្នុងចំណោម 8 នាក់នឹងត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកក្រពេញប្រូស្តាត។ ជាពិសេសវាតែងកើតមានចំពោះបុរសវ័យចំណាស់ ហើយវាគឺជាមូលហេតុចម្បងទីពីរនៃការស្លា..ប់ដោយសារជំងឺមហារីកចំពោះបុរស បន្ទាប់ពីក្រោយជំងឺមហារីកសួត៕

រៀមច្បងគំរូ! ឱក សុគន្ធកញ្ញា មានមោទនភាពចំពោះ វណ្ណដា ក្នុងការប្រគំតន្ត្រីនៅ ពហុកីឡដ្ឋាជាតិអូឡាំពិក

0

មនុស្សរាប់ម៉ឺននាក់ប្រមូលផ្តុំគ្នានៅឯពហុកីឡដ្ឋានជាតិអូឡាំពិកនៅក្នុងការប្រគំតន្រ្តីរបស់តារាចម្រៀងរ៉េប វណ្ណដា មានឈ្មោះថា «ត្រីវិស័យសុវណ្ណភូមិ» បានជំរុញឱ្យកំពូលតារា ចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហាញអារម្មណ៍មោទភាពចំពោះ វណ្ណដា។ មហាជន បានពោលសរសើរអ្នកនាង ឱក សុគន្ធកញ្ញា ថាជារៀមច្បងគំរូក្នុងវិស័យសិល្បៈតែងតែ ត្រេកអរនៅពេលអ្នកជំនាន់ក្រោយសាងស្នាដៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCbpTWn1t4dGeuzVNa6WzADbuJ47raHLRev-42jwhyphenhyphenWvKq-zDpqGvSkUilePkQpbU1dyYjDUBLWJvJ-0P_dxo9A5qWq6bbaFRlgM4aC3LPRLJVX-P44yH2HLQT8GXH0YAYTf6gCa8MEgDeooZpKhqCq3ztpkacb8goRSSW-IdigJUcnKVdv8vdRs4xJYQD/s1799/image_2025-05-19_09-03-31.png
នៅរាត្រីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ គឺជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់តារាចម្រៀងរ៉េប វណ្ណដា ដែលបានរៀបចំការប្រគំតន្រ្តីដ៏ធំរបស់ខ្លួនបន្ទាប់ពីទម្លាក់អាល់ប៊ុមទី៣របស់ខ្លួន។ លើសពីការប្រគំតន្រ្តី វណ្ណដា បាននាំឱ្យទស្សនិកជនដែលចូលរួមមានទាំងការសប្បាយ រំភើបរីករាយ ការលើកទឹកចិត្ត ទឹកភ្នែករលីងរលោង រួមទាំងវប្បធម៌របស់ខ្មែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIH614fA1WT_KHq1eGWIUztg3tEq84CVxHXIpmYisiDdk5ObBAtoDlsMQ5le1dLlOuPDUzi_N20gzvLmyEF3ATJxlHMgEft4kPnvTeTc59D1c5veoj1hKjSYSsSrz_K-NQT-s8EzF7Oj8kdzx6h5H5owcbBuX82-6bovS27PXP2fnocd9xMFpVODeOhq-i/s2048/image_2025-05-19_09-03-33%20(2).png

ទោះបីជាមិនបានទៅចូលរួមដោយផ្ទាល់ក្នុងការប្រគំតន្រ្តីក្តីប៉ុន្តែគេបានឃើញតារាចម្រៀង ឱក សុគន្ធកញ្ញា បានចែករំលែកទិដ្ឋភាពការប្រគំតន្រ្តីរបស់ វណ្ណដា ដែលមានមនុស្សចូលរួមយ៉ាងច្រើនកុះករនេះពោរពេញដោយអារម្មណ៍មានមោទនភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghyaszDffMUnFVqI7wDMmdaJOzktIvWjbmYFZVGBF2GgV07Bw4RT5itmWbzoKsJePiovaiKG9fxaRVmoPf5cZNs7gyWmgxHXEZzFyEneYBnRmR465HPRwuxM0XRKkdSKOzwtp7ZJrlHjzFwZPmuMmNcAw8v-_Ul_rFHbgVWroMgnbc-X9cO1qTbrXlwNn2/s2048/image_2025-05-19_09-03-37.png
អ្នកនាង ឱក សុគន្ធកញ្ញា បានសរសេរនៅលើបណ្តាញសង្គមថា «ពិតជាធ្វើបានល្អណាស់ រំភើបដល់ពេលនេះមិនទាន់បាត់ អបអរសាទរអ្នកទាំងអស់គ្នា… really proud of you guys»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBfdakP_UYTFsfYJETE0Cj3jEWNKhTI5_0IXfxlzKZL__4o9Bu4GTUzIo7XD6KfV6ZYKk4Z5QbkLDS9HN_Osqn8sQpZUJ_HxfYn2bosJ-cuLwosJtpls2h8EqUjgtQaTUFIxH8n-KSX8XcZ7apHQGOJici__5s6jYHiwlk3xrmiX_TvSdIQh4cf76RgYn2/s2048/image_2025-05-19_09-03-35.png
បន្ទាប់ពីររៀមច្បងក្នុងអាជីពបង្ហាញអារម្មណ៍នេះអ្នកគាំទ្រជាច្រើនបានកោតសរសើរតារាចម្រៀង ឱក សុគន្ធកញ្ញា ថានាងគឺជារៀមច្បងគំរូតែងតែកោតសរសើរស្នាដៃដល់សិស្សប្អូន អ្នកជំនាន់ក្រោយ។ លើសពីការសរសើរទស្សនិកជនជាច្រើនរំពឹងចង់ឃើញតារាចម្រៀងរូបនេះនិង វណ្ណដា បានចេញបទចម្រៀងរួមគ្នាផងដែរ៕

ឥណ្ឌូណេស៊ីកំណត់គោលដៅក្លាយជាប្រទេសផលិតកាហ្វេលំដាប់ទី២ លើពិភពលោក

0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានកំណត់គោលដៅក្លាយជាប្រទេសផលិតកាហ្វេលំដាប់ទី២ លើពិភពលោក ដោយរដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងជំរុញផលិតកម្មកាហ្វេក្នុងប្រទេសដោយសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីបំពេញតម្រូវការកាហ្វេកើនឡើងលើទីផ្សារពិភពលោក ។ បច្ចុប្បន្ន ឥណ្ឌូណេស៊ី គឺជាប្រទេសផលិតកាហ្វេច្រើន លំដាប់ទី៤ លើពិភពលោក បន្ទាប់ពីប្រេស៊ីល វៀតណាម និងកូឡុំប៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7bSGj2mmfiBPDdLdxDwS7LSRTSbc3VPSqdT-Z2-K9pz7xo9VXNdvdx1o-FSWQKamYn1T4ppnQV9MhEA25iO76NTuwkpG5IkiW1YccfWy7W3-Fkm3Y2t_YEdMoZEqQGS_I7a5tYPIcG1vLoH29JQvK8dvaNVhUfwmuWFKahix7IkzlvuZG8MAEfA7lWG10/s1280/photo_2025-05-19_11-32-42.jpg
រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការស្បៀងអាហារម៉ាឡេស៊ី លោក Zulkifli Hasan និយាយថា ឥណ្ឌូណេស៊ី គឺជាប្រទេសផលិតកាហ្វេ លំដាប់ទី៤ លើពិភពលោក ដោយបរិមាណផលិតកាហ្វេរបស់ឥណ្ឌូណេស៊ី ស្មើជាង៧សែនតោនក្នុង១ឆ្នាំ ហើយឥណ្ឌូណេស៊ីនឹងអាចផលិតកាហ្វេបានច្រើនជាងនេះ ប្រសិនបើមានការកំណត់យុទ្ធសាស្ត្រត្រឹមត្រូវ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfOnzd3bkpLzo6SSxbK13SRZFtteIZ0FKa0E7PaD-iXF1GLBqNyl3PxJgr3b3KULp079tTgL8ylGPGm8PlmqFHyMuPp2N3CW0EVEZFKgYjO2-o5xRivTV0eETp4ki2ePuCNtrTktbgygZbMSAkmVI0tb8Y4nn20WESuGOEyu8AR3AZbQkCHgDTw8B4ko3N/s3840/image_2025-05-19_13-16-02.png

បច្ចុប្បន្ន តម្លៃកាហ្វេអំណោយផលដល់ការវិនិយោគ ទើបរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការស្បៀងអាហារម៉ាឡេស៊ី ជំរុញឱ្យផ្តល់ភាពសំខាន់លើការបង្កើនផលិតកម្មកាហ្វេ ។ លោក Zulkifli Hasan សង្កត់ធ្ងន់ថា ការអភិឌ្ឍគ្រាប់ពូជកាហ្វេ ការកែលម្អដំណើរការក្រោយប្រមូលផល និងការវេចខ្ចប់កាហ្វេអាចប្រកួតប្រជែងលើទីផ្សារពិភពលោក គឺជាគន្លឹះសំខាន់ដើម្បីបង្កើនតម្លៃកាហ្វេឥណ្ឌូណេស៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCfutGJI8g6cjeCABFGywdtQXImU2NXlIAqHzQQ19evvL_60kqsSXEZ1hjoqXKoXXqQHIpL_TMXGTM8JCtFbavidgdAbiT4FwVSI1xPyvGgCEJv2o9d57CFdCi_hMEvIIZDwqajq1n4-RvJ-P_IUXTvwcx9n_pE8mol2rMgEV5MeUlhD-leRePZjENEdCk/s1280/image_2025-05-19_13-16-10%20(2).png
ឥណ្ឌូណេស៊ីមានផ្ទៃដីធំទូលាយសម្រាប់ដាំដុះកាហ្វេ ចាប់ពីតំបន់ខ្ពង់រាបអាចិ រហូតដល់តំបន់ភាគខាងកើតប៉ាពួ ហើយដំណាំកាហ្វេក្នុងតំបន់នីមួយៗមានភាពខុសប្លែកគ្នាខាងរសជាតិ និងគ្រាប់កាហ្វេ ។ កាហ្វេមិនត្រឹមតែជាផលិតផលប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញពីរបៀបរស់នៅរបស់សហគមន៍ផ្សេងៗនៅទូទាំងប្រទេសឥណ្ឌូណេស៊ី និងបង្ហាញពីការប្រឹងប្រែងធ្វើការរបស់ពលរដ្ឋ មរតកវប្បធម៌ និងមោទនភាពជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpfzJsg0x9hrccbdAw7AduB87YTSZmejDrnOlFiYzzkkHzcIeXRdHsTjHgeJvTMzZvhhKdqNWBbIiwug-kvvXIj7lwHpZ33fzNvwRHBjpBp7wc4s_a92vNly9yZg98eBujd1Np9iNDz_xtwlFxmRCoekDdMNrCcou8jtO9dnqwAkzqXpSJS1YGbUMEu1fg/s1600/image_2025-05-19_13-16-10.png
ឥណ្ឌូណេស៊ីបានផលិតកាហ្វេច្រើនលើពិភពលោក បន្ទាប់ពីប្រេស៊ីល វៀតណាម និងកូឡុំប៊ី ក្នុងនោះវៀតណាមបានផលិតកាហ្វេលំដាប់ទី២ លើពិភពលោក ដោយបានផលិតកាហ្វេ Robusta រហូតដល់១លាន៨សែនតោនក្នុង១ឆ្នាំ ។ ហេតុនេះ ការផលិតកាហ្វេឱ្យបានច្រើននៅឥណ្ឌូណេស៊ី លោក Zulkifli Hasan បានស្នើឱ្យមានកិច្ចសហការរវាងរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ដើម្បីជំរុញឱ្យឥណ្ឌូណេស៊ីក្លាយជាប្រទេសផលិតកាហ្វេច្រើនលើពិភពលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWY5yAf-1J9NPqUrtPu8ULiPW9wqtrl0ezQ8p-2vAyEqQFqeLUVoMkesoRilCOteoVl8zYqeCS8TNLJCmYpRS-oC1H4xhWo6pe7iI5ppEQDmFOsZNTl0nSpLojTYVHt4M-XQhokQQIIcdgJtXtohWtVct8SVFaRjj7vIrHsRKQFKu9X10vnDfHdw-zLAsy/s1200/image_2025-05-19_13-16-11%20(2).png
យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិកណ្តាលឥណ្ឌូណេស៊ី (BPS) បង្ហាញថា ឥណ្ឌូណេស៊ីបាននាំចេញកាហ្វេ ចំនួន៣៤២,២២០តោន ស្មើទឹកប្រាក់១,៤៩០លានដុល្លារ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ ។ រីឯការនាំចូលកាហ្វេរបស់ឥណ្ឌូណេស៊ី គឺចំនួន៦៧,៦៥០តោន ស្មើទឹកប្រាក់ជាង៣១៩លានដុល្លារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA85g0zku5ZER6qI6eSrghYvuk6t4zMQbzoEmIT6c4-7ij1dmUubc9UfdaV7q6ooTTd9hXfy79qjmSmUR-vF4XDndkmlaIYqRq01SQBe6OctWdaOsE3-zUDceB4WMVnfRyR3BadvdFQBIMmRZJ-4y6idmHDfFOQIgzXUCt5pusNQZsSs1incfn5OdYEK_G/s1080/image_2025-05-19_13-16-11.png
ឥណ្ឌូណេស៊ីបាននាំចេញកាហ្វេទៅប្រទេសហ្វីលីពីន ចំនួន៨៥,០០០តោន, អាមេរិក ៣១,៧៣០តោន និងម៉ាឡេស៊ី ៣២,៣៣០តោន ព្រមទាំងនាំចេញទៅប្រទេសនានាលើពិភពលោក ។ រីឯការនាំចូលកាហ្វេមកកាន់ឥណ្ឌូណេស៊ី គឺភាគច្រើននាំចូលកាហ្វេវៀតណាម ស្មើ៤៧,២៧០តោន, ប្រេស៊ីល ១៣,០៤០តោន និងម៉ាឡេស៊ី ១,៨៤០តោន ៕

ដឹងតែកក្រើកមេឃហើយ! លើកនេះ GANZBERG លេងឈុតធំនាំ 2NE1 ទាំងក្រុមសម្រាប់ការប្រគំតន្ត្រីអន្តរជាតិដ៏ធំអស្ចារ្យនៅកោះពេជ្រ!

0

ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា- ត្រៀម!! ហ្វេនៗ K-POP! លើកនេះដឹងតែកក្រើកមេឃ រញ្ជួយធរណីទៀតហើយ! អ្វីដែលហ្វេនៗ K-POP នៅខ្មែរ ធ្លាប់ស្រមៃ និងទន្ទឹងរង់ចាំយ៉ាងអន្ទះសាជាយូរមកហើយនោះ នឹងក្លាយជាការពិតឆាប់ៗនេះហើយ! ត្រៀម HYPE ត្រៀមហ៊ោ ត្រៀមរាំសប្បាយតាមកំពូល Idol ដែលជាក្រុមតារាចម្រៀងដ៏ល្បីរន្ទឺក្នុងវិស័យ K-POP របស់កូរ៉េ ហើយឬនៅ? តើមានអ្វីអស្ចារ្យស្វាគមន៍ឆ្នាំ 2025 នេះមែនទេ?

មែនហើយ! ឥឡូវច្បាស់ការមែនទែនហើយ គឺលើកនេះក្រុមហ៊ុន GANZBERG លេងឈុតធំដ៏គួរឱ្យភ្ញាក់ផ្អើលដែលនឹងនាំកំពូលតារាចម្រៀងស្រី K-POP ដ៏ល្បីរន្ទឺ 2NE1 ទាំងមូលមកសម្ដែងក្នុងមហាព្រឹត្តិការប្រគំតន្ត្រីអន្តរជាតិខ្នាតយក្សលំដាប់ពិភពលោក “GANZBERG SUPER IDOL– I am the best” នៅកោះពេជ្រ ថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2025 ដ៏ខ្លីខាងមុខនេះ។

ក្រុមតារាចម្រៀងស្រី 2NE1 ដែលមានសមាជិក 4 រូបរួមមាន CL, Park Bom, Sandara Park និង Minzy មានឈ្មោះបោះសំឡេងល្បឺរន្ទឺពាសពេញពិភពលោក ជាពិសេសនៅអាស៊ី រួមទាំងនៅខ្មែរ យើងផង ដែលអ្នកស្នេហាវិស័យតន្ត្រី K-POP ណាក៏ស្គាល់រូបក្រុមស្រីស្អាតនេះច្បាស់តាមរយៈបទដ៏ល្បីល្បាញ “Fire” ហើយបទល្បីៗរបស់ក្រុមនេះមានជាច្រើនទៀតរួមមានបទ “Come Back Home” បទ “Lonely” បទ “I Don’t Care” បទ “Ugly” បទ “Can’t Nobody” បទ “Go Away” បទ “Clap Your Hands” និងបទ “Do You Love Me” ផងដែរ។

ច្បាស់ណាស់ លើកនេះនឹងកាន់តែកក្រើកជាងលើកណាៗទាំងអស់ ព្រោះនេះជាលើកទី1 ហើយក្នុងប្រវត្តិសាស្ត្រដែល 2NE1 មានឱកាសមកសម្ដែងទាំងក្រុមនៅស្រុកខ្មែរ អមដោយឆាកតន្ត្រីខ្នាតអន្តរជាតិដ៏ធំអស្ចារ្យដែលបំពាក់ប្រព័ន្ធភ្លើង LED ធំៗត្រជាក់ភ្នែក និងប្រព័ន្ធសំឡេងបុកខ្លាំង ដែលនឹងធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែរំជើបរំជួលមិនធ្លាប់មាន។

សូមកុំភ្លេចណ៎ា! ត្រៀមខ្លួនស្វាគមន៍កំពូល Idol របស់យើងក្នុងមហាព្រឹត្តការណ៍ការប្រគំតន្ត្រីលំដាប់ពិភពលោក “GANZBERG SUPER IDOL– I am the best” នៅកោះពេជ្រ ថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2025 ដ៏ខ្លីខាងមុខនេះ ហើយសំបុត្រចូលរួមទស្សនានឹងមានលក់ក្នុងពេលឆាប់ៗនេះ!

ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ GANZBERG ឆ្ងាញ់លើសពីស្រាបៀធម្មតា GANZBERG Snow Cool Like That សហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy.

Brought to you by GANZBERG

#GANZBERG #GANZBERGSuperIdol2025IamTheBest #Concert #GANZBERGX2NE1 #2NE1 #KPOP

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_phjFFKnpaZ8iguV0WRs_1WNP1WqrH4FK0H6Wjo-KnPkSKCQ_h2KrbbfsRYsiVZl25nNlMDH8cp9jrHBdRaAcNv5hdmhVmQI7GaMtvWOK8JMVV4vchY7QSSGftuRf0TYccSV1r-JXXPDKESgIfd_iCgCf-76IkjesCbi2L5UlDDoNjIS_BOcBdj5a1MAs/s2000/2NE1_Poster_RE3.jpg

គួរបរិភោគផ្លែឈើ៧មុខនេះនៅពេលព្រឹក និងហាមបរិភោគពេលល្ងាច

0

យើងតែងគិតថា ផ្លែឈើគ្រប់ប្រភេទសុទ្ធតែផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព ហើយអាចបរិភោគពេលណាក៏បាន គ្មានបញ្ហាអ្វីទេ ប៉ុន្តែជ្រាបទេថា អ្នកជំនាញចំណីអាហារបានណែនាំឱ្យផ្លែឈើ៧មុខនេះពេលព្រឹកដើម្បីជួយសុខភាព និងហាមដាច់ខាតបរិភោគពេលល្ងាច ពីព្រោះវានឹងប៉ះពាល់សុខភាព ឬរំខានការសម្រាកពេលយប់ ។ តើផ្លែឈើទាំង៧មុខនេះមានអ្វីខ្លះ?

១-ផ្លែក្រូច ៖ ការបរិភោគផ្លែក្រូចពេលព្រឹក នឹងធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ ដោយសារផ្លែក្រូចសម្បូរវីតាមីន C និងអាចជួយប្រឆាំងជំងឺផ្តាសាយយ៉ាងមានប្រសិទ្ធភាព ។ ប៉ុន្តែបើបរិភោគផ្លែក្រូចពេលល្ងាច គឺជាតិអាស៊ីតរបស់វាអាចធ្វើឱ្យហើមពោះ ក្រហាយ ឬរលាកក្រពះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf3nmth-V51ytQPFr81_Y-JD0rs_TFvVsMPEL0IKPGlDVkxxYaXJufgkVByy6QFbvip_nZcr4TWv79U89-gR8g-F8TDbjSYsValqJuevz05cnVFkJ2_PRwBBEX_41FFU8oZ0fA31-BzAs4JT4-C0Sq39KsCQQtIDP_fslLGu7-FXnf0MuGuBKgXdm6aaWC/s1500/image_2025-05-19_10-53-01.png

២-ចេកអំបូង ៖ ការបរិភោគចេកអំបូងពេលព្រឹក ផ្តល់នូវថាមពលដ៏ល្អដល់រាងកាយ និងស័ក្តិសមជាមួយអ្នកប្រញាប់ទៅបំពេញការងារ គ្មានពេលវេលាចម្អិនអាហារព្រឹក ។ ប៉ុន្តែការបរិភោគចេកអំបូងពេលល្ងាច គឺជាតិស្ករក្នុងចេកអំបូងនឹងធ្វើឱ្យឆាប់ឡើងទម្ងន់ដោយពុំដឹងខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYWdmOKKf_odf0gb2L3rFVvdAazRQrNabtLdmKQ3qx42ZdAQQIzyCscYkeRbGVSi4QGQ9z2A8y7DxPvJDuxzaPnPHFm32z8l5knXc5Kvl9lhmk1EpyX04p_2KkZc4hhEpiuxxaO4p9QGpQUC7pklhUgJB6OsUgfGUEzeo6KIneGJveKccbjs4G5TAXXtlf/s1280/image_2025-05-19_10-53-02.png
៣-ឪឡឹក ៖ ឪឡឹកនឹងជួយបណ្តេញកាកសំណល់ពីក្នុងខ្លួន និងធ្វើឱ្យយើងស្រស់ថ្លា បើបរិភោគវាពេលព្រឹក ។ ប៉ុន្តែបើបរិភោគឪឡឹកពេលល្ងាច ឬក្បាលព្រលប់ យើងនឹងបត់ជើងតូចញឹកញាប់ និងរំខានការសម្រាកពេលយប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmWZXGEQ8iydp1Al6oTD4bYRHgExMfsVRNyFLzhKx__8h3GxcL9OI1TXuOkKdV-5IFge5XHj03SvYrvNgLTSRmNVkz9lpTzU6elepusZCJIpKTAZHGxQfmlrW0Bt_X8vE4shyNWtfZC2gcFbOKparq99Ona1xwNWNuLVaAZxVdmSsrYi1Ij3zwWIW8BuV0/s3950/image_2025-05-19_10-53-04.png

៤-ស្វាយទុំ ៖ ស្វាយទុំសម្បូរដោយជាតិសរសៃជួយឱ្យពោះវៀនដំណើរការល្អ បើបរិភោគពេលព្រឹក ប៉ុន្តែការបរិភោគស្វាយទុំពេលល្ងាច គឺប្រឈមនឹងជាតិស្ករខ្ពស់ កើតជំងឺទឹកនោមផ្អែម ជាពិសេស អ្នកកំពុងសម្រកទម្ងន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDwIHBUmO4QTJu4q81XsB3DqjXEe5LTjN3kjpApOT56ex5uSQIJnJx6WnKhpyaXwPDA0PIFXHD5Tr-7EJPGpnzg34QLoldabKafUDhrIhyphenhyphenLIQ77zcwqkRjmjnNcHh0McoMXf97g-qvhfPd4S9_CBRBqWFBCum-n3v1HReO0cEJLyY8cvF4hwfL_hoNzY_A/s960/image_2025-05-19_10-53-06.png
៥-ផ្លែមៀន ៖ ការបរិភោគផ្លែមៀនពេលព្រឹកជួយដល់ខួរក្បាល និងបង្កើនថាមពលរាងកាយ ។ អ្នកជំនាញចំណីអាហារហាមដាច់ខាតបរិភោគផ្លែមៀនពេលល្ងាច ពីព្រោះវានឹងធ្វើឱ្យក្តៅក្នុង ឬណែនដើមទ្រូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYN_I_7Ow6vuw8dfs6i8FhyphenhyphenHJZ70mT4-Bdg53kvafdUYjUJRz3nrdOoUKbuoBj5w-sbbpwCKcevlw7WY1IYc-Pfmm1mQvvD2Pm5D_DoH3-52WH6TrV6MbE_gVDt8HEZy9_Us7EBOt33sdvhJHMmVxB_zgCbMi9xtyJ-QkMaRSRxQ6DKJkSBMrOJB6cImLN/s1280/image_2025-05-19_10-53-07.png
៦-ផ្លែមង្ឃុត ៖ ផ្លែមង្ឃុតផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់រាងកាយ ដូចជា ៖ ផ្តល់ថាមពល ជួយថែរក្សាភ្នែក ថែរក្សាសុខភាពមាត់ធ្មេញ និងអញ្ចាញធ្មេញ ។ ប៉ុន្តែបើបរិភោគវាពេលល្ងាច នឹងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារធ្វើឱ្យយើងមិនស្រួលខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil-iv-i8xGoRwhdi5PWlYFh-SkLW4fQERnmX6aUubHQY5ro3Ve2XxXxprRN5xZmz_vE0iD7d1m_y9jCkAdSeRWeVa7t_tcCV_r2LI9D8s3WtCBK6RW2on0G0e0ePeJMD0j0VjuOZN-I58nHurv0UfQKltGy-SkOaDolfJGSgpUgFWcr0HDpG3oslDvAkpF/s800/image_2025-05-19_10-53-07%20(2).png

៧-ស្រការនាគ ៖ ផ្លែស្រការនាគ នឹងជួយឱ្យងាយស្រួលបន្ទោរបង់ បើបរិភោគវាពេលព្រឹក ប៉ុន្តែបើបរិភោគពេលល្ងាច វានឹងធ្វើប៉ះពាល់ពោះវៀន ឬពោះវៀនធ្វើការធ្ងន់ជាងធម្មតា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzd8tLy15IjvnZJ0oNyUMyA8X5z30UI2hfLY3WvRPuyvL6dEzytoAydYBfaqDw8pXJojF10M7pfLxaMOB6OjlrStRAby9dP5tJaJmNCW8ZcD1PZvky9PIPeUXkpc9z-xfP0gqihKiTJztlkIZHQMruwt4cc0fCQoz2gPQGpHsA0bvDrEp1jlIVJigQzXbc/s1296/image_2025-05-19_10-53-07%20(3).png
សរុបមក គួរតែជ្រើសរើសពេលវេលាបរិភោគផ្លែឈើ មិនមែនចេះតែបរិភោគគ្រប់ពេលនោះទេ ពីព្រោះបើបរិភោគខុសពេលវេលា វានឹងធ្វើឱ្យប៉ះពាល់សុខភាព ។ ការផ្លាស់ប្តូរពេលវេលាបរិភោគផ្លែឈើ អាចធ្វើឱ្យរាងកាយផ្លាស់ប្តូរយ៉ាងច្រើន ចុះលោកអ្នកវិញ បានផ្លាស់ប្តូរពេលវេលាបរិភោគផ្លែឈើដែរឬទេ?

ចូរប្រយ័ត្ន! ហាមដាច់ខាតបរិភោគចំណីអាហារទាំងនេះក្នុងពេលជាមួយគ្នា

0

អ្នកជំនាញផ្នែកចំណីអាហារហាមបរិភោគចំណីអាហារទាំងនេះក្នុងពេលជាមួយគ្នា ពីព្រោះវានឹងប៉ះពាល់សុខភាព ប៉ុន្តែមនុស្សភាគច្រើនពុំចាប់អារម្មណ៍ តែងតែបរិភោគចំណីអាហារទាំងនេះជាមួយគ្នាជាញឹកញាប់ ។ តើចំណីអាហារណាខ្លះដែលហាមបរិភោគជាមួយគ្នា និងប៉ះពាល់សុខភាពដូចម្តេចខ្លះ?

១-ទឹកដោះគោ និងផ្លែក្រូច ៖ ហាមផឹកទឹកដោះគោ និងបរិភោគផ្លែក្រូច ឬផ្លែឈើមានរសជាតិជូរក្នុងពេលជាមួយគ្នា ពីព្រោះជាតិអាស៊ីតក្នុងផ្លែក្រូច នឹងធ្វើឱ្យទឹកដោះគោជាប់គ្នាជាដុំក្នុងក្រពះអាហារ ដែលបណ្តាលឱ្យពិបាករំលាយអាហារ និងហើមពោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4AYAk60z5DGiilgG2rbGFYaIZBtX1vjL8TC5BAFWkkmNjXQiT5QQ3k7hK33dKW-dziHDnNT0Op41Jj6IuDcplb7lMSt3IfzyMfbhoA-BIyFO6y5d-0kNswVtwPQLqYHrpAXftX9u7XZHa9uTMwYgP9KE7g33LF-oPIFmujK5s6NdovvKLxchS5ABxtOsY/s800/image_2025-05-19_10-45-29.png

២-ឪឡឹក និងទឹកកក ៖ ហាមបរិភោគឪឡឹក និងទឹកកកជាមួយគ្នា ពីព្រោះទាំងពីរមុខនេះសុទ្ធតែត្រជាក់ខ្លាំងធ្វើឱ្យឈឺពោះ ឆ្អល់ពោះ ជាពិសេស អ្នកមានបញ្ហាប្រព័ន្ធរំលាយអាហារខ្សោយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi99gCwjUxTIvZfnUnxgS7HT84VRGdAhaDTqvKJv1SOppNxr1HatBkIVS-BcpF7T79qz8-XuUjoNdf8ARmiBjapYuL-U-jgz_0U8h6IBg3PtjwtWXMuxlFgG5U0zFm27rRjvFsCWvvYVnQ_DSFZEZ5ry2HYLxuQ30YaOcJwL01mzr8RqoC5hd-VXX54Te6M/s1200/image_2025-05-19_10-45-29%20(2).png
៣-ទុរេន និងស្រាបៀរ ៖ ហាមបរិភោគទុរេនជាមួយស្រាបៀរ ឬកាហ្វេ ពីព្រោះនឹងធ្វើឱ្យបេះដូងលោតញាប់ខុសធម្មតា និងក្តៅខ្លួន ។ ការបរិភោគទុរេនជាមួយជាតិកាហ្វេអ៊ីន ឬស្រាបៀរ នឹងធ្វើឱ្យប៉ះពាល់ប្រព័ន្ធដុតបំផ្លាញខ្លាញ់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnu2BlURL5XQmhp2-N6fssb0ltY4szOhB03hVI72MsZN3CW2DE31HQsI394rswn5uIroXYYVnIXfGbPGUNbbWNvPOFNJBnXvXpZhsGHQxfY8xWnBbaSx2ejSOXUsifXIBUZEsb1NDyP7cjbIRie8IpSEKX29aZlNl9sPjN-dZ9-WGMqyPwyBH_cyEBhPw_/s1600/image_2025-05-19_10-45-29%20(3).png

៤-ស៊ុតមាន់ និងសណ្តែកសៀង ៖ ហាមបរិភោគស៊ុតមាន់ជាមួយសណ្តែកសៀង ពីព្រោះប្រូតេអ៊ីនក្នុងសណ្តែកសៀង អាចរារាំងប្រូតេអ៊ីនពីស៊ុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixDg-4a-QLuFfwdrhfElR7XKhkra54ASTL_j0Qt0ZYnO36g42WBGeSM3w96zq7rXamaI_WoAUO5-Ve52I-sEE3dOpJQzy1ciQRJ2Z-5lDQvFPq8bSD71WuA2KkYLgDDFYfGqxrnvXrvyfGXkbvqhxSPw2nZWCCQaWS-TysavTgV0GRnEmb7xpEgPmljpPk/s480/image_2025-05-19_10-45-30.png

៥-យ៉ៅអ៊ួ និងអាហារចៀន ៖ ហាមបរិភោគយ៉ៅអ៊ួជាមួយអាហារចៀន ពីព្រោះខ្លាញ់ក្នុងអាហារចៀននឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់មីក្រូសរីរាង្គល្អ ។ ការបរិភោគអាហារប្រភេទនេះជាមួយគ្នា នឹងធ្វើឱ្យហើមពោះ រាគរូស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLywE3N3vGKVoFvSO4x46zFsiXUuOkHdhTSySxbHQ104CidYRua6G75w2EC1u6YLqtmRBOpuvz9sQ1u3LqiKILTb6F-ROj7ekRCtsG0sXZq2kbJOEiOcUB5ongnJPFmZJ7U2oHVHOPKCTQOoXIn8k7NJGnk4MHCCJgIdQxDhppfeC9FqKOlp04csJFsIi8/s1600/image_2025-05-19_10-45-30%20(2).png

៦-នំបញ្ចុក និងភេសជ្ជៈជាតិហ្គាស ៖ ហាមបរិភោគនំបញ្ចុកជាមួយភេសជ្ជៈជាតិហ្គាស ដើម្បីចៀសវាងការឡើងជាតិស្ករទ្វេដង ហើយហ្គាសក្នុងភេសជ្ជៈនឹងធ្វើឱ្យឆ្អល់ពោះ ពិបាករំលាយអាហារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHYpUGACm_Kqf4yTgmUus3MiJJXpF2KLrPsGU7v4aJ61bzEvXK9aUwKhfXF4nrm2ZKImAKHFzSWW3b1w80ZqBQcjsKnTG45VeDsERdLpkImZgn0QREXHgVL7QJIW6gyd8X1skZXlvUOw9GPVusHFB1_BitnLTP_i21StsyQe7frQZAbuTCdt12o7WCxfZM/s1140/image_2025-05-19_10-45-31.png
៧-ចេកអំបូង និងទឹកដោះគោ ៖ ហាមបរិភាគចេកអំបូងជាមួយទឹកដោះគោដាច់ខាត ពីព្រោះការបរិភោគអាហារទាំងពីរនេះនឹងពិបាករំលាយអាហារ ព្រមទាំងកើនឡើងជាតិស្ករ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfeyDw20PL8q87JexS4VRZaRJx0x4XAG16tHAulzse9cOSJG03_ytxzRCqbiPlurxVvvpgkLx9pbycHF75_bBjYJQv7btIXDVQFoYdM-1v-RDavVctj3Mb1ZtUssNvoZvGFiRRG23-cG5SrPvK33DZZmdE3JoryO2awqbrJq25mQ7VOQE0BaEshFtk2tau/s1000/image_2025-05-19_10-45-32.png

៨-ត្រី និងបន្លែមួយចំនួន ៖ ហាមបរិភោគត្រីជាមួយបន្លែមួយចំនួន ដូចជា ៖ ផ្ទី ពីព្រោះធ្វើឱ្យរាងកាយស្រូបយកកាល់ស្យូមក្នុងត្រីតិចជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo7EGekbXQ_WO9VNLoyXXAhKACXLv8xMQzG5xdr_X4JCW8BVHA-QT40WQX3vqsMSw7E8koq5grJW9DbTHq5ETBjZExjMtUbMefBWB56lTkL_EbkxkjQDzf8a-H999Il7j0U0h_PC0PEu1TEbf5A1_yyl4t3tM8Z6hBrph-UZLmJ87Ju4MA5ybGBQGD14UI/s1386/image_2025-05-19_10-45-32%20(2).png

៩-ទឹកកក និងអាហារក្តៅ ៖ ហាមផឹកទឹកកក ពេលបរិភោគអាហារក្តៅៗ ពីព្រោះសីតុណ្ហភាពរាងកាយនឹងផ្លាស់ប្តូរភ្លាមៗប៉ះពាល់ប្រព័ន្ធរំលាយអាហារ និងក្រពះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0cCsqC0UXfH69aTU-AuUde8WXWubwbKdgYm1so9gwrpi334gqemGN65D2p_KZECw2TsDLDHWzFgIU2yrF4-dmDnaQSVgfymrq86lVWvHCEviwO6zEeBCpPmtqadoy79F-pyeDEvorhiiM1FZv3cvSKyI2DC6jnzi1V_yyDc4lSEb-_ftzDUv95ugvfn1I/s1500/image_2025-05-19_10-45-33.png

១០-បាយដំណើបសង់ខ្យា ៖ ការបរិភោគបាយដំណើបសង់ខ្យា នឹងធ្វើឱ្យកម្រិតស្ករក្នុងឈាមកើនឡើងខ្ពស់ ហើយវាធ្វើឱ្យឆ្អែតតែមួយភ្លែតប៉ុណ្ណោះក្រោយបរិភោគបាយដំណើបសង់ខ្យា យើងនឹងឆាប់ឃ្លានវិញ ៕

អាមេរិករកឃើញថ្នាំមួយប្រភេទដែលអាចព្យាបាលជំងឺជ្រុះសក់បាន និងគ្រោងដាក់លក់ក្នុងពេលឆាប់ៗនេះ

0

សហរដ្ឋអាមេរិក ៖ អ្នកវិទ្យាសាស្រ្តមួយក្រុមរបស់សហរដ្ឋអាមេរិក បានរកឃើញនូវម៉ូលេគុលតូចមួយប្រភេទ ដែលអាចជំរុញដល់កោសិការសក់ដែលខ្សោយ ឬងា.ប់ស្ងៀមឈប់ដំណើរការកន្លងមក ឲ្យមានសកម្មភាពដោយជួយឲ្យសក់ថ្មីអាចដុះឡើងវិញបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH4MR2hZo7XiXiYXgsC_YFWMrNQQ12DgVONTW9Vn-C9zHIq4HB3D_AkWglgbuGJ9WiXqO7aqsQ_2BA0kkCDeYMmJh8xWAcw1_NMFgHE1G80YE-7AbNquKPz2lZUolU3uvUiLuP2yvS8RRJVhyphenhyphenoIG2oOHYzhvw187I0dM7KrW3OTqdY1Uc3urcfiCUBBznL/s1200/photo_2025-05-16_13-36-49.jpg

យោងតាមគេហទំព័រផ្លូវរបស់សកលវិទ្យាល័យស្រាវជ្រាវវិទ្យាសាស្រ្ត UCLA កាលពីដើមឆ្នាំ២០២៥ បានឲ្យដឹងថា ៖ ពួកគេបានរកឃើញនូវម៉ូលេគុល PP405 ជាភាគល្អិតម្យ៉ាង អាចទប់ស្កាត់ប្រូតែអ៊ីនមួយប្រភេទដែលរារាំងកោសិកាដុះសក់ឲ្យនៅស្ងៀម និងជំរុញឲ្យកោសិការដុះសក់រីកលូតលាស់បានធម្មតា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj73PHLdOdkM2O2uZSicrl4AZAihBT7mixCDLjDwUtO92-ffxWbcDgF5pUM9yFcKTTyofGjaCdcEclt-OZ6P47SAz7rokhpxe1498hzbmm4B3nZEMJycC23iDhIXHixar20UJApM7L-aVvITTWPyULueHu4eE9WAkYTxjakbnQp3VViTpWA1Tr3WZPuE7iK/s1280/photo_2025-05-16_13-36-50.jpg

តាមរបាយការណ៍របស់ UCLA បានបង្ហាញថា ការសាកល្បងលើមនុស្សជាលើកដំបូងបានធ្វើឡើងក្នុងឆ្នាំ ២០២៣ ហើយលទ្ធផលដែលទទួលបានគឺវិជ្ជមាន។ ក្នុងការសាកល្បងនោះ គេបានលាបសារធាតុ PP405 នេះនៅលើស្បែកក្បាលនៅពេលយប់រយៈពេល១សប្ដាហ៍ និងក្រោយមកគេសង្កេតឃើញថាសក់នៅចំណុចដែលបានលាបនោះបានដុះឡើងវិញក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3Jg9b7Lxek1m9u2Rqm1C_S2hKfncfKa5R7rmlyjL6F9VnQ6sOHRST7ottAdTLh4P6o1VZSimwjXm2gDK3O_O7DaTKHoIUiMIWI2KyBU6pwObnvmWwUdcTSu7kVdx1NM_fuBI8_zXv3DSzZvFqS-Eez961UGJoW2K6sxjvu3FyTEFkzM_DVG84UcX3a8Zs/s1280/photo_2025-05-16_13-36-52.jpg
បច្ចុប្បន្នសារធាតុម៉ូលេគុលដែលជំរុញឲ្យសក់ដុះ PP405 នេះកំពុងតែស្ថិតនៅក្នុងដំណាក់កាលសាកល្បង មិនទាន់អាចកែច្នៃឲ្យទៅជាផលិតផលសម្រេចដែលអាចដាក់លក់នៅលើទីផ្សាបាននៅឡើយទេ។ ប៉ុន្តែប្រសិនបើការសាកល្បងនៅដំណាក់កាលបន្ទាប់ទទួលបានលទ្ធផលវិជ្ជមានទៀតនោះ ថ្នាំនេះអាចនឹងទទួលបានការអនុម័តឲ្យចេញលក់ជាផ្លូវការក្នុងឆ្នាំ២០២៧ខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEP39-dS1H27LUaD-qEstA_anaqmgQvm30sdkOjzYGPI9ou9x-MJLxlC3wGPjHQ_gHMqkuXeroK6_zwtUxERF-p9aODSnUmWnf4bsvCQIxuMSo6Ps-owbZbVzArKMCjx2MPR12ND2n26g39o2hQoIHc1zXC7NShcGm4AjVt88XGStq7Ocm3XFcib_gEw_K/s1280/photo_2025-05-16_13-36-51.jpg

នេះគឺជាក្ដីសង្ឃឹមថ្មីសម្រាប់មនុស្សដែលកំពុងជួបប្រទះនឹងបញ្ហាសក់ជ្រុះជាច្រើន មិនថាការជ្រុះដោយអម៉ូន ឬជាតំណរពូជដែលបច្ចុប្បន្នកំពុងមានការព្រួយបារម្ភ និងតែងស្វែងរកវិធីទប់ស្កាត់ ឬព្យាបាលវាកន្លងមក៕

ធ្លាយដំណឹងថា Justin Bieber ជំពាក់បំណុលអ្នកគ្រប់គ្រងខ្លួនជិត៩លានដុល្លារ

0

Justin Bieber ត្រូវបានគេរាយការណ៍ថាមានបំណុលជាមួយ Scooter Braun ដែល ជាអ្នកគ្រប់គ្រងរបស់លោកជាយូរមកហើយ។ យោងតាមគេហទំព័រ Six សវនកម្មឯករាជ្យ ដែលធ្វើឡើងដោយក្រុមហ៊ុន PWC ដែលជាក្រុមហ៊ុនគណនេយ្យឈានមុខគេមួយ ក្នុងរយៈ ពេលជាង ៦ ខែបានរកឃើញថា Justin Bieber ជំពាក់ Scooter Braun ច្រើនជាង ៨.៨លានដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlf4jHRDIreovEsEkQT7TpLJeDvBG6nSbwscIg2JCibFH4LL0SpiIDaxkZzL7VKqbOcQHC-N02ALRjzQrwEupX50U2wXf4XObJu2d0kHd9sRn7Uow8cnNsJNa2WNAnJHhqs_MvlBwMOftysoEMqSToeZ6v5c1BjIJIEZxKW7bL1xR1VbQfJYQV8uACViig/s1536/image_2025-02-25_15-09-53.png
ប្រភពមួយបានប្រាប់គេហទំព័រខាងលើនេះថាបំណុលនេះកើតចេញពីប្រាក់កម្ចីដែល Justin Bieber យកចេញដើម្បីរ៉ាប់រងការចំណាយបន្ទាប់ពីលុបចោលដំណើរទេសចរណ៍ ឆ្នាំ២០២២ ដោយសារហេតុផលសុខភាព។ Scooter Braun ត្រូវបានគេនិយាយថា បានចូលជួយ Justin Bieber ។ អ្នកគ្រប់គ្រងអាជីវកម្ម Lou Taylor បានបញ្ជាក់ថា Scooter បានទទួលថ្លៃកម្រៃជើងសារច្រើនហួសហេតុរហូតដល់ ២៦ លានដុល្លារអាម៉េរិក ។ ពីមុនក្រុមហ៊ុន Hybe បានធ្វើសវនកម្មផ្ទៃក្នុង ហើយបានរកឃើញថា Justin Bieber ពិតជាជំពាក់ Scooter Braun ច្រើនជាង ១លានដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIm3UXEyQHztL70hEafrjmcMT2-_K1IJhjI07nFW5cpVjBFU1F7S2acSkiYdyAS5MxaCg3eq9Ec-1Op-KxX0svouCzJKYbR7Qac0VxczsPK5ZCMvd9BgEWEC62SHuuEQ4jmG23jV-SQezMg-ZJ71xrNZWr6y0heg4EWYBrLUxNfspXsSMf3RRn9x5BeGjH/s1200/image_2025-05-16_16-11-58.png
យោងតាមទស្សនាវដ្តី TMZ ភាគីរបស់ Justin Bieber បានអះអាងថា សវនកម្មរបស់ Scooter បង្ហាញសញ្ញានៃអំពើពុករលួយ ដែលនាំឱ្យ Hybe ជួល PWC ដើម្បីធ្វើសវនកម្ម ដែលបណ្តាលឱ្យតារាចម្រៀងជំពាក់ប្រាក់ជាង ៨ លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-exjO5llqaITlHWwKdi0tgG9Q3cDzk8mdoUQxy72Ig4Ukl075wq4fWGl0pwW0hkbk53-42YYVKhB24MW4kvzzwJMB6ahb572G6s3eHvp_8Ip29UKh5KuhKCowOudr6CdAEa7sS3HDSNzOdVc0bWBnRS1gtVm1NHlnatS9PYljYsDD9PNKUqspt5cv_s2K/s991/image_2025-02-25_15-09-54.png

អ្នកតំណាងរបស់ Justin Bieber បានបដិសេធបញ្ហាហិរញ្ញវត្ថុដោយនិយាយថា «នេះ គ្រាន់តែជារឿងបំភ្លៃពីប្រភពអនាមិកជាព័ត៌មានមិនពិតដើម្បីទាក់ទាញការយល់ឃើញ ពីបុគ្គលមួយចំនួនខកចិត្តដោយសារទំនាក់ទំនងរបស់ពួកគេជាមួយ Justin បានបញ្ចប់» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDzxIVxlUwAva-SYUGbeELx9rp-661PMh3dgN4fLu80IrDfhphRHQJ_GTYIVSNJYDLh3X3XxhI6LTakMIpSvaUc5qNsnFTqYFIDbZA4d95nKk0UvH-y4SNspNXi7fLJGSFmqU3ijAM8X_AH1pTSqXG5Ul6TR54rAupzBVfWFz7rB8Td4c8dETnSUy1OqA2/s1200/image_2025-05-16_16-11-59%20(3).png

ទោះបីជាយ៉ាងណា តារាចម្រៀងរូបនេះត្រូវបានគេនិយាយថាមិនបានគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនបានត្រឹមត្រូវ។ Page Six បានដកស្រង់ទាំងស្រុងពីប្រភពមួយថា «Justin បានជិះយន្តហោះជាមួយមិត្តភ័ក្តិរបស់លោកទាំងអស់ទៅកម្មវិធីខួបកំណើតរបស់ខ្លួនដោយចំណាយប្រាក់ ៣០ម៉ឺនដុល្លារទោះបីជាលោកខានបំពេញការងារក៏ដោយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigMvAJbM1baE67jMEWC2oV6Pq8h9xu6Js28jcG58TrKIDY0RaYqzQ-PrjF8Frk_hhftBML76r9UxAlCYLGL8vl7q2HoKUSz7KsUnccawhz9LPBrjKoYL5x1-ZR_yuLDaOSEBkZaW0HqH5-kgiCkSd8IURYUpCwPY2K04zbG_lEhPqMjE-jWV1f4MGDU1JC/s1200/image_2025-05-16_16-11-59.png

កន្លងមកនេះ Justin Bieber មានភាពមមាញឹកនឹងការងារជាច្រើន ដូចជាមើលថែកូន ផលិតចម្រៀង និងរកស៊ីជាដើម។ Justin Bieber បានប្រកាសជាផ្លូវការអំពីការចាប់ផ្តើម នៃម៉ាកយីហោម៉ូតថ្មីដែលមានឈ្មោះថា Skylrk នៅថ្ងៃទី ១៥ខែមេសា បន្ទាប់ពីចែកផ្លូវគ្នា ជាមួយ Drew House ដែលជាម៉ាកដែលលោកបានសហស្ថាបនិកជាមួយអតីតអ្នករចនា ម៉ូតរបស់ខ្លួនក្នុងឆ្នាំ២០១៨ ៕

ហេតុអ្វីជប៉ុនក្លាយជាប្រទេសមានបរិស្ថានស្អាត និងគ្មានសំរាម?

0

ប្រទេសជប៉ុន ៖ ជប៉ុនបានក្លាយជាប្រទេសមួយមានបរិស្ថានស្អាត មានអនាម័យ និងគ្មានសំរាមនៅតាមផ្លូវ ពីព្រោះពលរដ្ឋជប៉ុនមានទម្លាប់បោះចោលសំរាមយ៉ាងមានសណ្តាប់ធ្នាប់បំផុត ហើយពួកគេបានអនុវត្តទម្លាប់ល្អនេះតាំងពីជំនាន់ដូនតាមកម៉្លេះ ។ ហេតុនេះ ទើបពេលភ្ញៀវទេសចរបរទេសទៅកម្សាន្តនៅជប៉ុន កម្រឃើញការចោលសំរាមផ្តេសផ្តាសនៅទីនេះណាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_92WKyU1TDncxq_qbmUcU4dI0G6nmFQWNwWm6Pyhlo2AKMQfbL7LkZUev9JpJZQz2YcLk5-pqyzwGBx6xWaQmcWTRIcRqiU_KvF_FoToSV9-GbUXwetCZzFIGbAvcEHxCvwzpKFIGE7KFJVtsjYuQUjqaPx37Dcs9uMkRyOi4x99AWBniwl453dVRswUb/s1500/image_2025-05-19_10-16-50%20(2).png
ប្រទេសជប៉ុនមានទីធ្លាសាធារណៈ និងបរិស្ថានស្អាតដូចសព្វថ្ងៃនេះ គឺដោយសារការអប់រំពលរដ្ឋតាំងពីកុមារឡើងទៅ មិនមែនពឹងផ្អែកលើបុគ្គលិកប្រមូលសំរាមទេ ។ កុមារជប៉ុនភាគច្រើនទទួលបានការអប់រំពីការបែងចែកប្រភេទសំរាមទាំងក្នុងលំនៅឋាន និងសាលារៀន គឺការចោលសំរាមមានសណ្តាប់ធ្នាប់ជាតួនាទីរបស់មនុស្សម្នាក់ៗ មិនមែនជាតួនាទីរបស់អ្នកដទៃទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWIHtPRteL3zXlh26YqkeavLqESqkYspzmpzAMWobmXSLxO51AlvU249DWr0aMhiXWcHa5M_AXqQEOvP1ADLn5uPuPEoVBlgkjOre51ZGkIDDztI3MTndPWzhvnMGBmUEhla48wfxHbh-vfICWYc7n8kxJSscTAkQCMnOvn9-Y-rQT7hfaAg5IaQxjdv6m/s2000/image_2025-05-19_10-19-12.png

ជាតិសាសន៍ផ្សេងបានកោតសរសើរពលរដ្ឋជប៉ុនខ្លាំងណាស់ដែលប្រកាន់ភ្ជាប់នូវវិន័យ និងទម្លាប់ដ៏ល្អនេះ ខណៈជប៉ុនបានបង្កើតច្បាប់ដាក់ទោសពលរដ្ឋ ប្រសិនបើមិនអនុវត្តតាម ឬចោលសំរាមផ្តេសផ្តាស ។

ក្រៅពីនេះ គម្រោងថែរក្សាបរិស្ថានជាច្រើនត្រូវបានបង្កើតឡើង ដូចជា ៖ ក្រុមកីឡាករបាល់ទាត់ Cerezo Osaka បានបង្កើតគម្រោងមួយឈ្មោះ «Bottle to Bottle» ដើម្បីលើកទឹកចិត្តដល់អ្នកមកទស្សនាការប្រកួតបាល់ទាត់នៅពហុកីឡដ្ឋាន Yodoko Sakura Stadium ទីក្រុងអូសាកា ចេះបែងចែកប្រភេទសំរាមយកទៅកែច្នៃឡើងវិញ និងជួយកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDsSWF8N1fAtd1Y0qGHdDB9i3mccOFf3I-a-nTMwybGbn9g9pb2tNEqpAv4LQWfHc21JAQ7R0F4Mdp-kY9_u2xYVisLd3Uhf47lHVCuESwPBpDnN8cEzSG7U5ohU2xiGQU51D64T7gXuvfJlrKqWA0XI93MvJU87OsTeAdcfLgmO5bFzNmxMMdKhALw6SU/s1920/image_2025-05-19_10-16-43.png
ពេលពលរដ្ឋជប៉ុនគ្រប់រូបគោរពច្បាប់ និងបែងចែកសំរាមតាមប្រភេទយ៉ាងត្រឹមត្រូវ បានធ្វើឱ្យបរិវេណពហុកីឡដ្ឋាន និងទីសាធារណៈផ្សេងៗស្អាត គ្មានថង់ផ្លាស្ទិក និងកាកសំណល់ផ្សេងៗ ដូចជា ៖ កំប៉ុងភេសជ្ជៈ កែវផ្លាស្ទិក កំប៉ុងអាលុយមីញ៉ូម និងឡាំងក្រដាស ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHS55VSJzEI7gKJbyEU9GLILUE3_8pKnAI4HBOUix9yQ4BB2Igt_WOC341Zfk3YBHI9FBb46NmORAEKAoPWe7Zho_Ep2uh3e1CoTTclcn509FeRDMHWkkQ8at4-JJKEctzzNhDqKWX2RR3G9OuIH9aPZTivfQ-TFRwU2hKt8GMpI5bfYatRpOsKaQgLf28/s2992/image_2025-05-19_10-16-45.png

នេះជាភាពជោគជ័យមួយរបស់ក្រុមកីឡាករបាល់ទាត់ Cerezo Osaka ដែលពុំគ្រាន់តែជាក្រុមបាល់ទាត់អាជីពប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានជួយថែរក្សាវប្បធម៌ការចោលសំរាម ព្រមទាំងបង្កើតយុទ្ធនាការថែរក្សាបរិស្ថាន ។ ពួកគេចង់ដាស់តឿនពលរដ្ឋឱ្យភ្ញាក់រលឹកចោលសំរាមយ៉ាងត្រឹមត្រូវ និងចាត់ទុកថា នេះជាការទទួលខុសត្រូវថែរក្សាបរិស្ថានសង្គមរួមគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheGYaBsmDWGv9qC_4jykqoDZS7PzCDwpurnvxQCitJ1Wj9f1pD5GgvPw4so7smD9UigjNdJcNsI6QQaauO8VauBiaMQVkZmzOl2idXDgjg4ZxAlwyXMzDGCmeaHlh52-FpQ5sh3yinslPn1zfGI6EObfAdxf8izSe7GvPT4qVSUtVNTafBrHqriO0RX3B6/s2516/image_2025-05-19_10-16-48.png
ហេតុនេះ ដល់ពេលមនុស្សម្នាក់ៗភ្ញាក់ខ្លួនហើយ ដោយចោលសំរាមនៅតាមធុងសំរាមសាធារណៈឱ្យបានត្រឹមត្រូវពេលទៅកម្សាន្តនៅទីសាធារណៈ ឬតំបន់ទេសចរណ៍ ។ បើគ្មានធុងសំរាម គួរខ្ចប់សំរាមទាំងនេះដាក់រថយន្តមកចោលក្នុងធុងសំរាមនៅផ្ទះរបស់ខ្លួន ចៀសវាងគប់គ្រវែងសំរាមតាមផ្លូវ ឬចោលក្នុងទឹកបណ្តាលឱ្យខូចប្រភពទឹក ។ ប្រទេសយើងមានបរិស្ថានស្អាត គឺចាប់ផ្តើមពីពលរដ្ឋគ្រប់រូបជួយគ្នាប្រមូលសំរាម និងកុំទុកតួនាទីនេះឱ្យបុគ្គលិកប្រមូលសំរាម ៕

ប្រទេសទាំងនេះជ្រើសរើសធ្វើរបងផ្ទះពីផ្ទាំងសូឡារជំនួសដែកឬឥដ្ឋ ព្រោះតែវាមានតម្លៃប្រហែលគ្នា

0

បរទេស ៖ ដោយសារតែមានតម្លៃប្រហាក់ប្រហែលគ្នា បច្ចុប្បន្នមានប្រទេសរីកចម្រើនជាច្រើន បាននិងកំពុងប្រើប្រាស់បន្ទះសូឡារមកតំរៀបព័ទ្ធជុំវិញផ្ទះធ្វើជារបង ជំនួសឲ្យរបងដែលធ្វើពីថ្មឥដ្ឋ ដែក ឬស៊ីម៉ងត៏វិញម្ដង។ ការធ្វើបែបនេះ ព្រោះគេយល់ថាវិធីសាស្រ្តនេះផ្ដល់នូវផលចំណេញជាច្រើនដល់ការរស់នៅរបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrNEt8QzAssO44qjV4vlcjhHKCVXHDqRPez3DUPlpR8v7xNBRbYrLd___wZ2qU_8P7vXUOJ23JdndiSCCeMxxPhRS2sGsRUpY9pd7z9qxIFLqzZbIDuYDggrhK7EdauUiJFBn3TSilx3ERDl6x-o1soaBYRTqNUOzQN5x3PqqT0j1_Ep_KfyB30nZhbM6z/s1280/photo_2025-05-16_16-29-13.jpg
បើតាមរបាយការណ៍ដែលគេប្រមូលបានកន្លងមក ទាក់ទងនឹងការផ្គត់ផ្គង់ថាមពលពីផ្ទាំងសូឡារបានឲ្យដឹងថា ៖ បច្ចុប្បន្នមានប្រទេសធំៗចំនួន ៤ ដែលប្រជាជនរបស់គេពេញនិយមខ្លាំងក្នុងជ្រើសទិញបន្ទះសូឡារយកទៅតម្លើងជុំវិញផ្ទះរបស់ពួកគេជំនួសឲ្យរបងរួមមាន ៖
១. សហរដ្ឋអាមេរិក ៖ ប្រជាជននៅភាគពាយ័ព្យ និងភាគនារតីរបស់អាមេរិកជាច្រើន កំពុងពេញនិយមខ្លាំងក្នុងប្រើប្រាស់ថាមពលដែលដំណើរការដោយរបង (Solar-powered gate openers) របស់ពួកគេ។ ពួកកែបានភ្ជាប់ថាមពលដែលបន្ទះសូឡារទាំងនោះប្រមូលបានទៅនឹងទ្វាផ្ទះរបស់ពួកគេ បន្ទាប់មកវាក៏បញ្ជូនថាមពលបន្តទៅក្នុងផ្ទះទាំងមូលដើម្បីប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO-5o_sAtOfJ-6FcCBJFkqWSTx62Wvywhtf0eW9rMOi74BHR5tU8sG4poDY2T-SVAunGjjc_kenV99Br39o9y3Cm7njHTDDGIHHXhQqk27_gJRnxwKnpjfj8ePZskdqa01Xn6TGeP8f4dmQBfMEwSGIJmsdyR8AVtAB4CNaBexbW9NpwCIGDO34kYt1oxS/s849/photo_2025-05-16_16-29-10.jpg
២. ប្រទេសអូស្រ្តាលី ៖ ដោយសារប្រទេសអូស្រ្តាលីសម្បូរទៅដោយពន្លឺព្រះអាទិត្យនៅគ្រប់តំបន់ ជាពិសេសនៅតំបន់ជនបទនោះ ដូចនេះមធ្យោបាយកាត់បន្ថយចំណាយដ៏ានប្រសិទ្ធភាពបុះផុតរបស់ពលរដ្ឋ គឺការប្រើប្រាស់ផ្ទាំងសូឡារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1vbTu74GQcqNZCMDniZ9_GeycLvTYprg1WsJ9M0NVm9EZ6Fzi14Wbm22_EW1S1IkRHCGb_im0keAHS7J7-Kd9S1CTCVgn1FEeLS1Chr-I5VsQmgeZu33_1npAcNC1jUnSvAVlQM2gNKG7e79UVOe1BZY3viFyVWwqkFPg-Yo3DKOyxb0DXcafmPf6dLzU/s720/photo_2025-05-16_16-29-11.jpg
៣. ប្រទេសអាឡឺម៉ង់ ៖ របងដែលធ្វើមកពីផ្ទាំងសូឡារមិនត្រឹមតែជាផ្នែកមួយនៃរចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារោងចក្រផលិតថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋានបានយ៉ាងល្អផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiroBd8gu9iCTTpZnXL01aJBbrmL2crzRHuyy_KBB_2vKNT79Dg543GKYaTpKKn2HaoosvClnbbpV1oTlGbqbUJOzZARx-BP7Ea69Ad8zikZpcOwO6880F-sfP-Jx6qooUd9YXGqjXZ64W6smcmcO3zXq31Ew-Gxv0cz5Obde_hIDrtsAmz6Q1G2R7FEDV9/s1280/photo_2025-05-16_16-29-12%20(2).jpg
៤. ប្រទេសហូឡង់ ៖ មិនត្រឹមតែយកមកធ្វើជារបងផ្ទះប៉ូណ្ណោះទេ ប៉ុន្តែអាជ្ញាធរក្នុងតំបន់ថែមទាំងបានតម្លើងវាធ្វើជាជញ្ជាំង ឬរបងសម្រាប់សួនច្បារសារធារណៈនៅតាមកន្លែងមួយចំនួនផងដែរ។

ក្រៅពីប្រទេសទាំងនេះ ក៏មានប្រទេសនៅក្នុងតំបន់អ៊ឺរ៉ុបជាច្រើនផ្សេងទៀត ក៏ជ្រើសរើសប្រើប្រាស់បន្ទះសូឡារ ក្នុងវិធីស្រដៀងៗគ្នានេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuAhfB1Xtl5wFOhEQfiHRcCVHE7M5AUC2ayiFQzNaEjc-jcw3FVSe-331ZDMMuXjiOKtYWk3hOGv6TCMurrwZhhb93RCUT7IddR_sKrsiv68hEWqaDtlyK77aqCnCyNqcdn_DMAJIKZKeAPhjIt2kdq6go4nhSTKuRrdNOX-7pbOPby_AwrLziZuk8S3dx/s1280/photo_2025-05-16_16-29-12.jpg

គួរបញ្ជាក់ថា បច្ចុប្បន្នបច្ចេកវិទ្យានេះកំពុងតែក្លាយជាប្រព័ន្ធថ្មី ដែលបង្រួមរចនាបថរស់នៅបែបសាមញ្ញឲ្យក្លាយជាការផលិតថាមពលសម្រាប់ប្រើប្រាស់យ៉ាងទូលំទូលាយ ព្រមទាំងជាចំណែកក្នុងការកាត់បន្ថយចំណាយយ៉ាងានប្រសិទ្ធភាព ព្រោះវាមិនមានការបង់សេវាប្រចាំខែច្រើនដូចមុន ងាយស្រួលតម្លើង ងាយស្រួលប្រើប្រាស់ និងថែមទាំងជាជម្រើសល្អសម្រាប់ប្រជាជនដែលរស់នៅទីជនបទដាច់ស្រយាល អាចប្រើប្រាស់អគ្គិសនីបានដោយមិនមានខ្សែតភ្ជាប់ដែលមានលក្ខណៈស្មុគស្មាញឡើយ៕