ប្រទេសជប៉ុន ៖ ជប៉ុនបានក្លាយជាប្រទេសមួយមានបរិស្ថានស្អាត មានអនាម័យ និងគ្មានសំរាមនៅតាមផ្លូវ ពីព្រោះពលរដ្ឋជប៉ុនមានទម្លាប់បោះចោលសំរាមយ៉ាងមានសណ្តាប់ធ្នាប់បំផុត ហើយពួកគេបានអនុវត្តទម្លាប់ល្អនេះតាំងពីជំនាន់ដូនតាមកម៉្លេះ ។ ហេតុនេះ ទើបពេលភ្ញៀវទេសចរបរទេសទៅកម្សាន្តនៅជប៉ុន កម្រឃើញការចោលសំរាមផ្តេសផ្តាសនៅទីនេះណាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_92WKyU1TDncxq_qbmUcU4dI0G6nmFQWNwWm6Pyhlo2AKMQfbL7LkZUev9JpJZQz2YcLk5-pqyzwGBx6xWaQmcWTRIcRqiU_KvF_FoToSV9-GbUXwetCZzFIGbAvcEHxCvwzpKFIGE7KFJVtsjYuQUjqaPx37Dcs9uMkRyOi4x99AWBniwl453dVRswUb/s1500/image_2025-05-19_10-16-50%20(2).png
ប្រទេសជប៉ុនមានទីធ្លាសាធារណៈ និងបរិស្ថានស្អាតដូចសព្វថ្ងៃនេះ គឺដោយសារការអប់រំពលរដ្ឋតាំងពីកុមារឡើងទៅ មិនមែនពឹងផ្អែកលើបុគ្គលិកប្រមូលសំរាមទេ ។ កុមារជប៉ុនភាគច្រើនទទួលបានការអប់រំពីការបែងចែកប្រភេទសំរាមទាំងក្នុងលំនៅឋាន និងសាលារៀន គឺការចោលសំរាមមានសណ្តាប់ធ្នាប់ជាតួនាទីរបស់មនុស្សម្នាក់ៗ មិនមែនជាតួនាទីរបស់អ្នកដទៃទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWIHtPRteL3zXlh26YqkeavLqESqkYspzmpzAMWobmXSLxO51AlvU249DWr0aMhiXWcHa5M_AXqQEOvP1ADLn5uPuPEoVBlgkjOre51ZGkIDDztI3MTndPWzhvnMGBmUEhla48wfxHbh-vfICWYc7n8kxJSscTAkQCMnOvn9-Y-rQT7hfaAg5IaQxjdv6m/s2000/image_2025-05-19_10-19-12.png

ជាតិសាសន៍ផ្សេងបានកោតសរសើរពលរដ្ឋជប៉ុនខ្លាំងណាស់ដែលប្រកាន់ភ្ជាប់នូវវិន័យ និងទម្លាប់ដ៏ល្អនេះ ខណៈជប៉ុនបានបង្កើតច្បាប់ដាក់ទោសពលរដ្ឋ ប្រសិនបើមិនអនុវត្តតាម ឬចោលសំរាមផ្តេសផ្តាស ។

ក្រៅពីនេះ គម្រោងថែរក្សាបរិស្ថានជាច្រើនត្រូវបានបង្កើតឡើង ដូចជា ៖ ក្រុមកីឡាករបាល់ទាត់ Cerezo Osaka បានបង្កើតគម្រោងមួយឈ្មោះ «Bottle to Bottle» ដើម្បីលើកទឹកចិត្តដល់អ្នកមកទស្សនាការប្រកួតបាល់ទាត់នៅពហុកីឡដ្ឋាន Yodoko Sakura Stadium ទីក្រុងអូសាកា ចេះបែងចែកប្រភេទសំរាមយកទៅកែច្នៃឡើងវិញ និងជួយកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDsSWF8N1fAtd1Y0qGHdDB9i3mccOFf3I-a-nTMwybGbn9g9pb2tNEqpAv4LQWfHc21JAQ7R0F4Mdp-kY9_u2xYVisLd3Uhf47lHVCuESwPBpDnN8cEzSG7U5ohU2xiGQU51D64T7gXuvfJlrKqWA0XI93MvJU87OsTeAdcfLgmO5bFzNmxMMdKhALw6SU/s1920/image_2025-05-19_10-16-43.png
ពេលពលរដ្ឋជប៉ុនគ្រប់រូបគោរពច្បាប់ និងបែងចែកសំរាមតាមប្រភេទយ៉ាងត្រឹមត្រូវ បានធ្វើឱ្យបរិវេណពហុកីឡដ្ឋាន និងទីសាធារណៈផ្សេងៗស្អាត គ្មានថង់ផ្លាស្ទិក និងកាកសំណល់ផ្សេងៗ ដូចជា ៖ កំប៉ុងភេសជ្ជៈ កែវផ្លាស្ទិក កំប៉ុងអាលុយមីញ៉ូម និងឡាំងក្រដាស ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHS55VSJzEI7gKJbyEU9GLILUE3_8pKnAI4HBOUix9yQ4BB2Igt_WOC341Zfk3YBHI9FBb46NmORAEKAoPWe7Zho_Ep2uh3e1CoTTclcn509FeRDMHWkkQ8at4-JJKEctzzNhDqKWX2RR3G9OuIH9aPZTivfQ-TFRwU2hKt8GMpI5bfYatRpOsKaQgLf28/s2992/image_2025-05-19_10-16-45.png

នេះជាភាពជោគជ័យមួយរបស់ក្រុមកីឡាករបាល់ទាត់ Cerezo Osaka ដែលពុំគ្រាន់តែជាក្រុមបាល់ទាត់អាជីពប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានជួយថែរក្សាវប្បធម៌ការចោលសំរាម ព្រមទាំងបង្កើតយុទ្ធនាការថែរក្សាបរិស្ថាន ។ ពួកគេចង់ដាស់តឿនពលរដ្ឋឱ្យភ្ញាក់រលឹកចោលសំរាមយ៉ាងត្រឹមត្រូវ និងចាត់ទុកថា នេះជាការទទួលខុសត្រូវថែរក្សាបរិស្ថានសង្គមរួមគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheGYaBsmDWGv9qC_4jykqoDZS7PzCDwpurnvxQCitJ1Wj9f1pD5GgvPw4so7smD9UigjNdJcNsI6QQaauO8VauBiaMQVkZmzOl2idXDgjg4ZxAlwyXMzDGCmeaHlh52-FpQ5sh3yinslPn1zfGI6EObfAdxf8izSe7GvPT4qVSUtVNTafBrHqriO0RX3B6/s2516/image_2025-05-19_10-16-48.png
ហេតុនេះ ដល់ពេលមនុស្សម្នាក់ៗភ្ញាក់ខ្លួនហើយ ដោយចោលសំរាមនៅតាមធុងសំរាមសាធារណៈឱ្យបានត្រឹមត្រូវពេលទៅកម្សាន្តនៅទីសាធារណៈ ឬតំបន់ទេសចរណ៍ ។ បើគ្មានធុងសំរាម គួរខ្ចប់សំរាមទាំងនេះដាក់រថយន្តមកចោលក្នុងធុងសំរាមនៅផ្ទះរបស់ខ្លួន ចៀសវាងគប់គ្រវែងសំរាមតាមផ្លូវ ឬចោលក្នុងទឹកបណ្តាលឱ្យខូចប្រភពទឹក ។ ប្រទេសយើងមានបរិស្ថានស្អាត គឺចាប់ផ្តើមពីពលរដ្ឋគ្រប់រូបជួយគ្នាប្រមូលសំរាម និងកុំទុកតួនាទីនេះឱ្យបុគ្គលិកប្រមូលសំរាម ៕