សហរដ្ឋអាមេរិក ៖ អតីតប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន ត្រូវបានគេឲ្យដឹងថា មានជំងឺមហារីកក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលមានការវិវត្តយ៉ាងរហ័សរហូតពេលនេះបានឆ្លងទៅដល់ឆ្អឹងរបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVoeLAgzl2MxGkm4v3DsoZCIuEW-ZX8GzBLXLezuabcE8Wy5hiiGn7a96yaZczvsR4sRuW-3FvcQRKvLKuDu5xeChXOW7yzXhSkzVJbMiMt5CgY2zY_gD09pgWveq1aO5oJIU1t_xrVX1403UlplKs81cSrpl2faylcMzt0bfq8JtRuvW9vErb2lpDnqRj/s3072/image_2025-05-19_13-23-45.png
យោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា ៖ លោកចូ បៃដិន មានជំងឺក្រពេញប្រូស្តាត (Prostate Cancer) ដែលក្រុមគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យរកឃើញ ខណៈពេលលោកតែងទៅពិនិត្យសុខភាពជាប្រចាំ។ ក្រុមវេជ្ជបណ្ឌិតជំនាញបានរកឃើញជាលិកាសង្ស័យមានរូបរាងជាដុំពកនៅក្នុងក្រពេញប្រូស្ដាតរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhduTGCxSdppnXKb9hJxFvQX7whgHHLh0dx42oVn-pw9hGeoZXmNEgO-jddrCmmYrnJnv0qtVfGam_hCWaMvt-sUzQs2cFv9eGIgq_TAWs22TQbwPnn2BB9Wicr6AMohqv5FINfMjCI4b90p0Jat9bOLO95Mq3riBnKdWvbrdD4MLw1xjojkWZnN94neM9i/s2000/image_2025-05-19_13-23-47.png

បច្ចុប្បន្នអតីតប្រធានាធិបតីអាមេរិក វ័យ៨២ឆ្នាំ រូបនេះ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដើម្បីទទួលការព្យាបាល ដោយសារតែជំងឺមានសភាពធ្ងន់ធ្ងរ និងប៉ះពាល់ទៅដល់ឆ្អឹងទៅហើយ។ចំណែកអ្នកនាំពាក្យការិយាល័យរបស់លោក Biden សូមមិនធ្វើការអធិប្បាយបន្ថែមទៀតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbdfQuCexJbH16pfZmkJ-6avVu_ymYNSDQzbt-om-VCJCGn8UVi3U6DdFi2aV64RTK9tNb6HPHEkOV2EXkfeLIDPq-VR3fjzQrCR9Xgjl3JVBn_SZ4da9C_XB3RgA3ZcZPC-5jdIJ2ZiN21Bxtwapu6Lp2duJ8BdHTFPkVE1DmFItVvqcFL0d-7lr0siEw/s1000/image_2025-05-19_13-23-48.png

បន្ទាប់ពីទទួលបានដំណឹងនេះ ប្រជាជនអាមរិកជាច្រើនបាន រួមទាំងបុគ្គលល្បីៗ និងថ្នាក់ដឹកនាំធំៗដូចជា លោកស្រី Kamala Harris, លោកBarack Obama, ប្រធានាធិបតីបច្ចុប្បន្នលោក Donald Trump និងភរិយា និងមនុស្សជាច្រើនផ្សេងទៀត បានផ្ញើសារជូនពរលោក ចូ បៃដិន និងបួងសួងឲ្យការព្យាបាលរបស់លោកទទួលបានជោគជ័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_duspAFSwmF_AZR340eQ9m83J_jfMZIlFmlYyZZ37JFdLKGaymDv35TuDHAD9Lh_HXdq-wGIJqasaaHEBCYWVWFabHB82QiSFuoMIWjwhKe6TtdEb_jTAPGID2Dxh4CRxyMk1SZd_seaoMlfvbh2198y7jOnn8tO5OuIBVFn9NSBgWZfWpF59Ai1Ar6Lz/s2560/image_2025-05-19_13-23-49.png
គួរជម្រាបថា ជំងឺមហារីកក្រពេញប្រូស្តាត នេះមិនមែនជាជំងឺកម្រឡើយសម្រាប់បុរស។ យោងតាមសមាគមជំងឺមហារីកអាមេរិក បានឱ្យដឹងថា បុរសប្រហែល 1នាក់ក្នុងចំណោម 8 នាក់នឹងត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកក្រពេញប្រូស្តាត។ ជាពិសេសវាតែងកើតមានចំពោះបុរសវ័យចំណាស់ ហើយវាគឺជាមូលហេតុចម្បងទីពីរនៃការស្លា..ប់ដោយសារជំងឺមហារីកចំពោះបុរស បន្ទាប់ពីក្រោយជំងឺមហារីកសួត៕