Justin Bieber ត្រូវបានគេរាយការណ៍ថាមានបំណុលជាមួយ Scooter Braun ដែល ជាអ្នកគ្រប់គ្រងរបស់លោកជាយូរមកហើយ។ យោងតាមគេហទំព័រ Six សវនកម្មឯករាជ្យ ដែលធ្វើឡើងដោយក្រុមហ៊ុន PWC ដែលជាក្រុមហ៊ុនគណនេយ្យឈានមុខគេមួយ ក្នុងរយៈ ពេលជាង ៦ ខែបានរកឃើញថា Justin Bieber ជំពាក់ Scooter Braun ច្រើនជាង ៨.៨លានដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlf4jHRDIreovEsEkQT7TpLJeDvBG6nSbwscIg2JCibFH4LL0SpiIDaxkZzL7VKqbOcQHC-N02ALRjzQrwEupX50U2wXf4XObJu2d0kHd9sRn7Uow8cnNsJNa2WNAnJHhqs_MvlBwMOftysoEMqSToeZ6v5c1BjIJIEZxKW7bL1xR1VbQfJYQV8uACViig/s1536/image_2025-02-25_15-09-53.png
ប្រភពមួយបានប្រាប់គេហទំព័រខាងលើនេះថាបំណុលនេះកើតចេញពីប្រាក់កម្ចីដែល Justin Bieber យកចេញដើម្បីរ៉ាប់រងការចំណាយបន្ទាប់ពីលុបចោលដំណើរទេសចរណ៍ ឆ្នាំ២០២២ ដោយសារហេតុផលសុខភាព។ Scooter Braun ត្រូវបានគេនិយាយថា បានចូលជួយ Justin Bieber ។ អ្នកគ្រប់គ្រងអាជីវកម្ម Lou Taylor បានបញ្ជាក់ថា Scooter បានទទួលថ្លៃកម្រៃជើងសារច្រើនហួសហេតុរហូតដល់ ២៦ លានដុល្លារអាម៉េរិក ។ ពីមុនក្រុមហ៊ុន Hybe បានធ្វើសវនកម្មផ្ទៃក្នុង ហើយបានរកឃើញថា Justin Bieber ពិតជាជំពាក់ Scooter Braun ច្រើនជាង ១លានដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIm3UXEyQHztL70hEafrjmcMT2-_K1IJhjI07nFW5cpVjBFU1F7S2acSkiYdyAS5MxaCg3eq9Ec-1Op-KxX0svouCzJKYbR7Qac0VxczsPK5ZCMvd9BgEWEC62SHuuEQ4jmG23jV-SQezMg-ZJ71xrNZWr6y0heg4EWYBrLUxNfspXsSMf3RRn9x5BeGjH/s1200/image_2025-05-16_16-11-58.png
យោងតាមទស្សនាវដ្តី TMZ ភាគីរបស់ Justin Bieber បានអះអាងថា សវនកម្មរបស់ Scooter បង្ហាញសញ្ញានៃអំពើពុករលួយ ដែលនាំឱ្យ Hybe ជួល PWC ដើម្បីធ្វើសវនកម្ម ដែលបណ្តាលឱ្យតារាចម្រៀងជំពាក់ប្រាក់ជាង ៨ លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-exjO5llqaITlHWwKdi0tgG9Q3cDzk8mdoUQxy72Ig4Ukl075wq4fWGl0pwW0hkbk53-42YYVKhB24MW4kvzzwJMB6ahb572G6s3eHvp_8Ip29UKh5KuhKCowOudr6CdAEa7sS3HDSNzOdVc0bWBnRS1gtVm1NHlnatS9PYljYsDD9PNKUqspt5cv_s2K/s991/image_2025-02-25_15-09-54.png

អ្នកតំណាងរបស់ Justin Bieber បានបដិសេធបញ្ហាហិរញ្ញវត្ថុដោយនិយាយថា «នេះ គ្រាន់តែជារឿងបំភ្លៃពីប្រភពអនាមិកជាព័ត៌មានមិនពិតដើម្បីទាក់ទាញការយល់ឃើញ ពីបុគ្គលមួយចំនួនខកចិត្តដោយសារទំនាក់ទំនងរបស់ពួកគេជាមួយ Justin បានបញ្ចប់» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDzxIVxlUwAva-SYUGbeELx9rp-661PMh3dgN4fLu80IrDfhphRHQJ_GTYIVSNJYDLh3X3XxhI6LTakMIpSvaUc5qNsnFTqYFIDbZA4d95nKk0UvH-y4SNspNXi7fLJGSFmqU3ijAM8X_AH1pTSqXG5Ul6TR54rAupzBVfWFz7rB8Td4c8dETnSUy1OqA2/s1200/image_2025-05-16_16-11-59%20(3).png

ទោះបីជាយ៉ាងណា តារាចម្រៀងរូបនេះត្រូវបានគេនិយាយថាមិនបានគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនបានត្រឹមត្រូវ។ Page Six បានដកស្រង់ទាំងស្រុងពីប្រភពមួយថា «Justin បានជិះយន្តហោះជាមួយមិត្តភ័ក្តិរបស់លោកទាំងអស់ទៅកម្មវិធីខួបកំណើតរបស់ខ្លួនដោយចំណាយប្រាក់ ៣០ម៉ឺនដុល្លារទោះបីជាលោកខានបំពេញការងារក៏ដោយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigMvAJbM1baE67jMEWC2oV6Pq8h9xu6Js28jcG58TrKIDY0RaYqzQ-PrjF8Frk_hhftBML76r9UxAlCYLGL8vl7q2HoKUSz7KsUnccawhz9LPBrjKoYL5x1-ZR_yuLDaOSEBkZaW0HqH5-kgiCkSd8IURYUpCwPY2K04zbG_lEhPqMjE-jWV1f4MGDU1JC/s1200/image_2025-05-16_16-11-59.png

កន្លងមកនេះ Justin Bieber មានភាពមមាញឹកនឹងការងារជាច្រើន ដូចជាមើលថែកូន ផលិតចម្រៀង និងរកស៊ីជាដើម។ Justin Bieber បានប្រកាសជាផ្លូវការអំពីការចាប់ផ្តើម នៃម៉ាកយីហោម៉ូតថ្មីដែលមានឈ្មោះថា Skylrk នៅថ្ងៃទី ១៥ខែមេសា បន្ទាប់ពីចែកផ្លូវគ្នា ជាមួយ Drew House ដែលជាម៉ាកដែលលោកបានសហស្ថាបនិកជាមួយអតីតអ្នករចនា ម៉ូតរបស់ខ្លួនក្នុងឆ្នាំ២០១៨ ៕