យើងតែងគិតថា ផ្លែឈើគ្រប់ប្រភេទសុទ្ធតែផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព ហើយអាចបរិភោគពេលណាក៏បាន គ្មានបញ្ហាអ្វីទេ ប៉ុន្តែជ្រាបទេថា អ្នកជំនាញចំណីអាហារបានណែនាំឱ្យផ្លែឈើ៧មុខនេះពេលព្រឹកដើម្បីជួយសុខភាព និងហាមដាច់ខាតបរិភោគពេលល្ងាច ពីព្រោះវានឹងប៉ះពាល់សុខភាព ឬរំខានការសម្រាកពេលយប់ ។ តើផ្លែឈើទាំង៧មុខនេះមានអ្វីខ្លះ?

១-ផ្លែក្រូច ៖ ការបរិភោគផ្លែក្រូចពេលព្រឹក នឹងធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ ដោយសារផ្លែក្រូចសម្បូរវីតាមីន C និងអាចជួយប្រឆាំងជំងឺផ្តាសាយយ៉ាងមានប្រសិទ្ធភាព ។ ប៉ុន្តែបើបរិភោគផ្លែក្រូចពេលល្ងាច គឺជាតិអាស៊ីតរបស់វាអាចធ្វើឱ្យហើមពោះ ក្រហាយ ឬរលាកក្រពះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf3nmth-V51ytQPFr81_Y-JD0rs_TFvVsMPEL0IKPGlDVkxxYaXJufgkVByy6QFbvip_nZcr4TWv79U89-gR8g-F8TDbjSYsValqJuevz05cnVFkJ2_PRwBBEX_41FFU8oZ0fA31-BzAs4JT4-C0Sq39KsCQQtIDP_fslLGu7-FXnf0MuGuBKgXdm6aaWC/s1500/image_2025-05-19_10-53-01.png

២-ចេកអំបូង ៖ ការបរិភោគចេកអំបូងពេលព្រឹក ផ្តល់នូវថាមពលដ៏ល្អដល់រាងកាយ និងស័ក្តិសមជាមួយអ្នកប្រញាប់ទៅបំពេញការងារ គ្មានពេលវេលាចម្អិនអាហារព្រឹក ។ ប៉ុន្តែការបរិភោគចេកអំបូងពេលល្ងាច គឺជាតិស្ករក្នុងចេកអំបូងនឹងធ្វើឱ្យឆាប់ឡើងទម្ងន់ដោយពុំដឹងខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYWdmOKKf_odf0gb2L3rFVvdAazRQrNabtLdmKQ3qx42ZdAQQIzyCscYkeRbGVSi4QGQ9z2A8y7DxPvJDuxzaPnPHFm32z8l5knXc5Kvl9lhmk1EpyX04p_2KkZc4hhEpiuxxaO4p9QGpQUC7pklhUgJB6OsUgfGUEzeo6KIneGJveKccbjs4G5TAXXtlf/s1280/image_2025-05-19_10-53-02.png
៣-ឪឡឹក ៖ ឪឡឹកនឹងជួយបណ្តេញកាកសំណល់ពីក្នុងខ្លួន និងធ្វើឱ្យយើងស្រស់ថ្លា បើបរិភោគវាពេលព្រឹក ។ ប៉ុន្តែបើបរិភោគឪឡឹកពេលល្ងាច ឬក្បាលព្រលប់ យើងនឹងបត់ជើងតូចញឹកញាប់ និងរំខានការសម្រាកពេលយប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmWZXGEQ8iydp1Al6oTD4bYRHgExMfsVRNyFLzhKx__8h3GxcL9OI1TXuOkKdV-5IFge5XHj03SvYrvNgLTSRmNVkz9lpTzU6elepusZCJIpKTAZHGxQfmlrW0Bt_X8vE4shyNWtfZC2gcFbOKparq99Ona1xwNWNuLVaAZxVdmSsrYi1Ij3zwWIW8BuV0/s3950/image_2025-05-19_10-53-04.png

៤-ស្វាយទុំ ៖ ស្វាយទុំសម្បូរដោយជាតិសរសៃជួយឱ្យពោះវៀនដំណើរការល្អ បើបរិភោគពេលព្រឹក ប៉ុន្តែការបរិភោគស្វាយទុំពេលល្ងាច គឺប្រឈមនឹងជាតិស្ករខ្ពស់ កើតជំងឺទឹកនោមផ្អែម ជាពិសេស អ្នកកំពុងសម្រកទម្ងន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDwIHBUmO4QTJu4q81XsB3DqjXEe5LTjN3kjpApOT56ex5uSQIJnJx6WnKhpyaXwPDA0PIFXHD5Tr-7EJPGpnzg34QLoldabKafUDhrIhyphenhyphenLIQ77zcwqkRjmjnNcHh0McoMXf97g-qvhfPd4S9_CBRBqWFBCum-n3v1HReO0cEJLyY8cvF4hwfL_hoNzY_A/s960/image_2025-05-19_10-53-06.png
៥-ផ្លែមៀន ៖ ការបរិភោគផ្លែមៀនពេលព្រឹកជួយដល់ខួរក្បាល និងបង្កើនថាមពលរាងកាយ ។ អ្នកជំនាញចំណីអាហារហាមដាច់ខាតបរិភោគផ្លែមៀនពេលល្ងាច ពីព្រោះវានឹងធ្វើឱ្យក្តៅក្នុង ឬណែនដើមទ្រូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYN_I_7Ow6vuw8dfs6i8FhyphenhyphenHJZ70mT4-Bdg53kvafdUYjUJRz3nrdOoUKbuoBj5w-sbbpwCKcevlw7WY1IYc-Pfmm1mQvvD2Pm5D_DoH3-52WH6TrV6MbE_gVDt8HEZy9_Us7EBOt33sdvhJHMmVxB_zgCbMi9xtyJ-QkMaRSRxQ6DKJkSBMrOJB6cImLN/s1280/image_2025-05-19_10-53-07.png
៦-ផ្លែមង្ឃុត ៖ ផ្លែមង្ឃុតផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់រាងកាយ ដូចជា ៖ ផ្តល់ថាមពល ជួយថែរក្សាភ្នែក ថែរក្សាសុខភាពមាត់ធ្មេញ និងអញ្ចាញធ្មេញ ។ ប៉ុន្តែបើបរិភោគវាពេលល្ងាច នឹងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារធ្វើឱ្យយើងមិនស្រួលខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil-iv-i8xGoRwhdi5PWlYFh-SkLW4fQERnmX6aUubHQY5ro3Ve2XxXxprRN5xZmz_vE0iD7d1m_y9jCkAdSeRWeVa7t_tcCV_r2LI9D8s3WtCBK6RW2on0G0e0ePeJMD0j0VjuOZN-I58nHurv0UfQKltGy-SkOaDolfJGSgpUgFWcr0HDpG3oslDvAkpF/s800/image_2025-05-19_10-53-07%20(2).png

៧-ស្រការនាគ ៖ ផ្លែស្រការនាគ នឹងជួយឱ្យងាយស្រួលបន្ទោរបង់ បើបរិភោគវាពេលព្រឹក ប៉ុន្តែបើបរិភោគពេលល្ងាច វានឹងធ្វើប៉ះពាល់ពោះវៀន ឬពោះវៀនធ្វើការធ្ងន់ជាងធម្មតា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzd8tLy15IjvnZJ0oNyUMyA8X5z30UI2hfLY3WvRPuyvL6dEzytoAydYBfaqDw8pXJojF10M7pfLxaMOB6OjlrStRAby9dP5tJaJmNCW8ZcD1PZvky9PIPeUXkpc9z-xfP0gqihKiTJztlkIZHQMruwt4cc0fCQoz2gPQGpHsA0bvDrEp1jlIVJigQzXbc/s1296/image_2025-05-19_10-53-07%20(3).png
សរុបមក គួរតែជ្រើសរើសពេលវេលាបរិភោគផ្លែឈើ មិនមែនចេះតែបរិភោគគ្រប់ពេលនោះទេ ពីព្រោះបើបរិភោគខុសពេលវេលា វានឹងធ្វើឱ្យប៉ះពាល់សុខភាព ។ ការផ្លាស់ប្តូរពេលវេលាបរិភោគផ្លែឈើ អាចធ្វើឱ្យរាងកាយផ្លាស់ប្តូរយ៉ាងច្រើន ចុះលោកអ្នកវិញ បានផ្លាស់ប្តូរពេលវេលាបរិភោគផ្លែឈើដែរឬទេ?