Home Blog Page 473

មកស្គាល់នាវាចម្បាំងបំពាក់បច្ចេកវិទ្យា AI គ្មានមនុស្សបើក អាចប្រើអាវុ.ធវាយប្រ.ហារគោលដៅដោយស្វ័យប្រវត្តិ

0

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុនការពារជាតិអាមេរិក Eureka Naval Craft បានបង្ហាញនាវាចម្បាំងថ្មីទំហំធំម៉ាក AIRCAT Bengal MC ដ៏ទំនើបបំផុតនៅលើពិភពលោក គឺនាវានេះបំពាក់បច្ចេកវិទ្យា AI គ្មានមនុស្សបើក ប៉ុន្តែអាចប្រើអាវុ.ធវាយប្រ.ហារទៅលើគោលដៅដោយស្វ័យប្រវត្តិ ឬបា.ញ់នាវាចម្បាំងផ្សេងទៀតនៅសមុទ្រ ។ នាវានេះបើកបរក្នុងល្បឿនស្មើ៩២គីឡូម៉ែត្រក្នុង១ម៉ោង និងអាចផ្ទុកសម្ភារៈកងទ័ព រហូតដល់៤០តោន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFos0QK42bt-18qjalM5eRzt_SD-PJdlDje_Fc-1SW9nf4gJEn5a31vJKs3ilRf3CMwDnlFki5CQkB7GZfEAXmb4fUFyiOrgOvdbk6zb-M8AH1bklJuNIf6j5a2rBAoR4j8g9YsyvCN2_9fN2E_OYqGetzP2pIUZ4HGaIERSE9mD8YMjMyubFs57je8MCw/s800/image_2025-05-20_08-45-01.png
នាវានឹងធ្វើដំណើរទៅមុខដោយសារបច្ចេកវិទ្យា AI ទើបធ្វើឱ្យវាអាចបម្លាស់ទីដោយខ្លួនឯងពុំចាំបាច់មានអ្នកបញ្ជា ប៉ុន្តែនាវាក៏មានកន្លែងសម្រាប់មនុស្សអង្គុយបញ្ជាផងដែរ ប្រសិនបើមានភារកិច្ចចាំបាច់ ។ នាវាប្រើប្រាស់បច្ចេកវិទ្យាពិសេសប្រភេទ Surface Effect Ship (SES) គឺជាការរួមបញ្ចូលគ្នារវាងនាវា Hovercraft និង Catamarans ទើបធ្វើឱ្យវាអាចបើកបរក្នុងល្បឿនលឿន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipjInYV-fFdhU80GcwB43El4GKc4WsAYfYDxzfYChetocvP4cO7YZeZHSIXK9b4ZGUS3L49hMbjxhTJQomGgf0w437S6FgSaVWHfF1XT3E53j1lxowgbdh7Fz71qUM-i12O_DoE_D5oQzeqIUdI-2Zxuv-vrTMJ90xhPNvQy-FEHzRWmuLHYhXaVjPHXQ-/s1280/image_2025-05-20_08-44-59.png
គេអាចប្រើប្រាស់នាវានេះក្នុងបេសកកម្មជាច្រើន រួមមាន ៖ ជានាវាចម្បាំង នាវាដឹកជញ្ជូនកងទ័ពឡើងដីគោក នាវាសង្គ្រាមអេឡិចត្រូនិក ធ្វើជាទីតាំងបង្ហោះដ្រូន និងសម្រាប់ផ្ទុកសម្ភារៈដោះមីន ។ ក្រៅពីនាវា AIRCAT Bengal MC មានល្បឿនលឿន និងប្រើប្រាស់ក្នុងបេសកកម្មជាច្រើន វាត្រូវបានបំពាក់ដោយអាវុធជាច្រើនប្រភេទ ថែមទាំងអាចបាញ់ជ្រួច Tomahawk និងមានអាវុធសម្រាប់បាញ់នាវាចម្បាំងម៉ាក Naval Strike Missile NSM ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMDw2nwo9sTojaSZjKGzAJPEJ0lcZhm-jfdQCgJstd7sSOzFNUnhUG2BLCxqjqkeQ95S2y2DvMCJZzELr__DiGpr7q2YR30mRxGjp3xYN2xmFuxWLDwrjZF_Y95y0g55jarKnam5o1ldm0cQUCJrWgnW4YLqtfa4siefc9uCAvTuh18lhiObfsig-j4arD/s800/image_2025-05-20_08-45-00%20(2).png

ក្រុមហ៊ុន Eureka Naval Craft បញ្ជាក់ថា នាវាចម្បាំងនេះជួយសន្សំសំចៃក្នុងការប្រើប្រាស់ មានល្បឿនលឿនជាង និងមានកម្លាំងខ្លាំងជាងនាវាចម្បាំងចាស់ៗដែលប្រើប្រាស់នាពេលបច្ចុប្បន្ន ។ លើសពីនេះ វាក៏ជួយកាត់បន្ថយហានិភ័យសម្រាប់នាវាចម្បាំងធំៗមានតម្លៃថ្លៃ និងមានមនុស្សជិះ ។ នេះចាត់ទុកថា គឺជាការអភិវឌ្ឍបច្ចេកវិទ្យាជឿនលឿនបំផុតសម្រាប់នាវាចម្បាំងគ្មានមនុស្សបើក ដែលបានកែច្នៃពីនាវាតូច ទៅជានាវាធំបំពាក់បច្ចេកវិទ្យាទំនើប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivv9jv0Mrs1GJaxrcWHYbMbtOJWzHEkFuxV-zL6o4SbIpbGUsGYLnr2xcecjBu9OoIx6Z_BhHFSGDE2045DqDUHu4LfCBgvmkN7aF4Uobf0G_kBg0hj3Le74yVB8SEU84uhj0dDBLyBxssYg70WYMK_6c9J13LY88HOeu0ybSk-1MPoBSNQeO9C_g2I_rM/s1200/image_2025-05-20_08-45-00%20(3).png

លោក Bo Jardine ប្រធានក្រុមហ៊ុន Eureka Naval Craft និយាយថា យើងរំភើបណាស់ក្នុងការបង្ហាញនាវាចម្បាំងដ៏ទំនើបនេះ ដែលវាអាចធ្វើដំណើរលើសមុទ្រក្នុងល្បឿនលឿន មានមនុស្សជិះក៏បាន អត់ក៏បាន ។ ការប្រើប្រាស់មានប្រសិទ្ធភាពជាងនាវាចម្បាំងធម្មតា ថែមទាំងកាត់បន្ថយការចំណាយផ្នែកផលិត និងជួសជុល ទើបធ្វើឱ្យវាទទួលបានការចាប់អារម្មណ៍ពីកងទ័ពជើងទឹក ដែលចង់បង្កើនសមត្ថភាពយុទ្ធសាស្ត្រ ដោយពុំចាំបាច់ពឹងផ្អែកលើនាវាចម្បាំងធំជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJWomPx_enJoEyERNVs5rQd69yTi4aJJ6tIZlQtfb1ANItWiYv3WzkKGOkXAD-aAUy-tt8cxPnFo8hiJoP3tSYauk7ZTj5YOp4hMqlhL-tq1ezo-FkHrJ9ormssXYUsIi7VdwdPlyZQsfDG3KPsH0dTxUtI0BHoj-s_-TGT8GuJT4tUcMzbxSspfa8dMI1/s800/image_2025-05-20_08-45-00.png

ក្រុមហ៊ុន Eureka Naval Craft ពុំបានប្រាប់ពីតម្លៃរបស់នាវាទេ ប៉ុន្តែនាវានេះបានបង្ហាញខ្លួនលើកដំបូងក្នុងកម្មវិធី Sea-Air-Space Exhibition នៅរដ្ឋម៉ារីលែន សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ។ ក្រុមហ៊ុនមានគម្រោងណែនាំនាវានេះទៅកាន់កងទ័ពជើងទឹកអាមេរិក រួមទាំងកងទ័ពជើងទឹកសិង្ហបុរី វៀតណាម ថៃ ហ្វីលីពីន ជប៉ុន និងកូរ៉េខាងត្បូង ៕

ទើបតែដឹងថា Lisa ធ្លាប់បានផ្តាំផ្ញើមិត្តភក្តិឱ្យជួយមើលថែ Miyeon ពេលនាងចាក ចេញពីក្រុម BLACKPINK

0

នៅថ្ងៃទី១៧ ខែឧសភា ក្នុងកម្មវិធីមួយរបស់ MBC សមាជិកនៃក្រុមនារី K-pop i-dle បានអង្គុយជាមួយគ្នាដើម្បីរំលឹកពីថ្ងៃហ្វឹកហាត់របស់ពួកគេក្នុងឆ្នាំដំបូងនៃការបង្ហាញខ្លួន។ Miyeon បានបង្ហើបថានាងមិនត្រូវបានស្វាគមន៍ទេពេលនាងចូលរួមជាមួយ Cube Entertainment ជាលើកដំបូងហើយបានជួបនឹងសិក្ខាកាម i-dle។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkl_afu-uxc28vumjfiZHwcgjBIRK1sATG_NIYN6vgV7pFd_BFujVwWbOipOyvNUeQkDSkRSCvyV1z0deY3sWxThDywy74qb5Mv4Ipcf5FUucEruOyuOj2yAZY6dy7zVgdJErl6tV0JvHIfq0GAh2OsRDTalTy3eVuMLIsKUPiSG5ulheUlxU0S7blFEoE/s1350/image_2025-05-19_10-39-47%20(2).png
ជាពិសេស Minnie នាងត្រជាក់ខ្លាំងណាស់នៅពេលដែលនាងដឹងថា Miyeon បានចូលរួមក្នុងក្រុម។ Minnie ពន្យល់ថា នាងមានអារម្មណ៍រងការគម្រាមកំហែង ព្រោះពីមុននាងជាតារាចម្រៀងសំខាន់ និងជាសមាជិកចាស់ជាងគេក្នុងក្រុម។ ប៉ុន្តែនៅពេលដែល Miyeon ចូលរួម Minnie ត្រូវចែករំលែកតួនាទីរបស់នាងជាមួយ Miyeon ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG9LwkR50UEMP_9hdxnVdUvtqKonmhoEosR0pZome2lpuWhpYQl3luU6qmc1V1aYAQpfxtir-3W8bgEuf73YeMTy41KrnpOtIdKx76-0ZT7QycGnSZjTmrGaKqI6B8zckAk0nXBA8P6d9Qq1l4log3H9qAkajjreUZNNeJH4tTqytvjo90JL3TQnmeR2wS/s1000/image_2025-05-19_10-39-46%20(3).png

យ៉ាងណាមិញអ្វីដែល Miyeon មិនដឹងនោះគឺ Lisa សមាជិក Blackpink បានផ្ញើសារទៅកាន់មិត្តល្អបំផុតរបស់នាង Minnie ដោយសុំឱ្យនាងជួយមើលថែ Miyeon ។ នៅពេលដែល Miyeon ចូលរួមជាមួយ Cube ខ្ញុំបានទទួលសារពី Lisa នាងបាននិយាយថា៖ Minnie មិត្តរបស់ខ្ញុំនឹងចូលរួមជាមួយក្រុមហ៊ុនរបស់ឯងសូមថែរក្សានាងឱ្យបានល្អផង» Minnie បានចែករំលែកដូច្នេះ។
Miyeon មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឮព័ត៌មាននេះបន្ទាប់ពីជាច្រើនឆ្នាំ។ ហើយដូចជាការស្នើសុំពិសេសរបស់ Lisa Minnie ពិតជាបានផ្លាស់ប្តូរអាកប្បកិរិយារបស់នាង ដោយចាត់ទុក Miyeon បានយ៉ាងល្អតាំងពីពេលនោះមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpdIuHRuU7tp7q6Mk331trtPB7NTqHcIkqdWG-hpReHxA7yWjeRyhYSfkZoDQ-krKSOailZYYd6iv_F3R1Xui2pTItIWqgDvzByWDrpdGI4GX-Shbsplkb6sM7eCyHzu1o8ShD9GYWlvXMQXxwLYZI5dLT7SWD854XAwIvAkB8B30D9wny72zctyRk69KP/s546/image_2025-05-19_10-39-46%20(2).png

គួរឱ្យដឹង Miyeon ជា «សមាជិកបរាជ័យ» របស់ Blackpink ត្រូវបានអ្នកគាំទ្រ Kpop ស្គាល់ជាយូរមកហើយ។ Miyeon គឺជាអ្នកហ្វឹកហាត់នៅ YG Entertainment អស់រយៈពេលជាង ៥ ឆ្នាំ។ នាងបានក្លាយជាបេក្ខភាពខ្លាំងសម្រាប់ក្រុមចម្រៀងដំបូងរបស់ Blackpink។ ប៉ុន្តែនៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៦ Miyeon ស្រាប់តែចាកចេញពី YG ត្រឹមតែ ៦ ខែមុនពេល Blackpink បង្ហាញខ្លួនជាផ្លូវការ។ បន្ទាប់មក Miyeon បានចុះហត្ថលេខាជាមួយ Cube Entertainment ដោយចាប់ផ្តើមដំបូងក្នុងក្រុម i-dle ដែលឈ្មោះដើម (G)I-DLE) ក្នុងឆ្នាំ ២០១៨ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGRPPnrhHm1MYdbYtub_dpkMZa46kfdc3vUNlfgTcMBI5Hz6IPMovxMBvNbJ5MlsSRGI0NbxAfuX3IjjQ7EEUyMzvgPbMZ3VtONKBLjXYj_bLKEoP_UssZjLaqrnrC8vLWYic5U5VaNywX3PGITnzitmWZi9Sp3Sw3LF54pkgDEWvfCN-DOwrIiWDf9-uO/s640/image_2025-05-19_10-39-46.png

ទោះបីជាចាកចេញពីផលិតកម្ម YG ក៏ដោយ ក៏ Miyeon នៅតែរក្សាមិត្តភាពជាមួយ Blackpink ដដែល។ នាងបានចែករំលែកក្នុងកម្មវិធីវិទ្យុថា នាងបានទទួលសារអបអរសាទរពីសមាជិកក្រុម Blackpink នៅពេលនាងបង្ហាញខ្លួនជាមួយ i-dle ៕

ហេង អតីតសង្សារ ម៉ាដូណា និង ចំប៉ីខ្មៅ មានជម្លោះពាក្យសម្តីរឿងលុ.យកាក់

0

លោក ហេង ដែលជាអតីតគូស្នេហ៍ ម៉ាដូណា និង ចំប៉ីខ្មៅ បានធ្វើឱ្យបណ្តាញសង្គមមាន ការចាប់អារម្មណ៍បន្ទាប់ពីអ្នកទាំងពីរបានចេញមកនិយាយរៀងៗខ្លួនអំពីការខ្ចីលុយមិនឱ្យនិងមូលហេតុមិនឱ្យខ្ចី។ កាលពីមុនអ្នកទាំងពីរគឺមានទំនាក់ទំនងល្អជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy7QEUM1TwPaXGeTuF8crKuL4vui4flw59WfG0b7z2hjKjORm7t5pwQkPQIZMq9hmvZqgM9ygV6L1EFZJqJ_TE7VYSgxyp2NM0S7xkipaYH2PXQ6WOkz0e4mErOKyG3-zTkNjNyI_b1trYTixNliSfnf-XGkPRbwgFCxetWjRKo3vVdEHLDSN19xfHM9iA/s1862/image_2025-05-19_13-55-22.png

ថ្មីៗនេះលោក ហេង បានបង្ហោះរូបភាពនិងការចេញវីដេអូរបស់ខ្លួនរៀបរាប់ពី ចំប៉ីខ្មៅ ដោយទទួលស្គាល់ថាលោកជាអ្នកបង្ហោះមុនព្រោះតែចំប៉ីខ្មៅ Fake ដាក់ខ្លួនមុនទាំង ប្រកាសក្តែងៗនៅលើបណ្តាញសង្គមថាមានដាក់លុយកម្ចី។ លោកថាលោកទាល់មួយ ពេលមនុស្សណាក៏ធ្លាប់ទាល់សំខាន់មនុស្សណាយកមកមានប្រយោជន៍ឬអត់ ខណៈលោកយកលុយមកដើម្បីមកបង់ខន់ដូរដោយសារតែថតមិនទាន់បានលុយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYFAw4SN-FH7F4kSpyMmdh6fd8aWv0lBWOkvn7Z8zSayZcg7F4viMMPpGrvqIVHQyD8ZfplaeCJl903SyTiUasYDV_5JdRM6tVukaTMAA-pVIcsxI3Q0-mx-KEc3ZwKjA3S5qbTHEeiGvm1-rD1jmpIrrnVMbeUoPu2d1IoqdmY1f0JI426IwTXC4jm99a/s2048/image_2025-05-19_13-55-24.png
អតីតគូស្នេហ៍ ម៉ាដូណា ថាមានការលើកឡើងថាខ្ចីលុយ ចំប៉ីខ្មៅ មិនបានផុសពីគេហើយ ខ្លួនមិនមានសមត្ថភាពសងវិញ ខណៈលោកបានបង្ហាញថាខ្លួនមានដី១ហិកតានៅកំពត ជាកេរ្តិ៍ម៉ែ ឪចែកឱ្យ និងមានដីនៅតាកែវ ត្រឹមលុយ៣៥០អត់មានលុយសងឬ។ ហេង ថាបើសិនជា ចំប៉ីខ្មៅ រាប់អានខ្លួនព្រោះធ្លាប់បានទៅសម្ពោធហាង ហើយនិយាយជាមួយគ្នា គួរប្រើភាសាសមគួរ។ លោកថាខ្ចីបានឬមិនបានគួរ ចំប៉ីខ្មៅ មិនព្រមប្រាប់ទាំងខ្លួនខំព្យាយាមឆាត ខណៈ ចំប៉ីខ្មៅ មើលហើយមិនឆ្លើយតប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguS_E7yjXwOOJ9K3r7GB3aa3Giae9lQ8u0kW2wqItRe_90sjSWZX-bf9niDzQBIXzEpsY4BaRsaXbZUIUmXmOuTRBdsU3R0F6-Uy7tdtprgWmlxwoMBnZaS0TlMiv98vFt3AGYenmR_20m75mxgxfu9Qc0eoz4ph1ey6mzqRz8tzZEOEztYVFVy5-QIHJ4/s2048/image_2025-05-19_14-05-51.png

អ្នកថតវីដេអូចម្រៀងរូបនេះបានចោទប្រកាន់ ចំប៉ីខ្មៅ ថាគ្មានលុយឱ្យខ្លួនខ្ចីតែធ្វើឬកឡូយ ខណៈខ្លួនមានគម្រោងរៀបចំឱ្យ ចំប៉ីខ្មៅ រីកមុខរីកមាត់នៅក្នុងថ្ងៃមង្គលការ ជី ដេវិត ទៀតព្រោះតែឃើញគេជេរ ចំប៉ីខ្មៅ ច្រើនពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4O9KaYmbBFWsEdD6jUrJO-TUEQ7H5AWh3QK7kx5mJtKAjjwwaHm3WL_NSFGm8CTf4MiN9A_x88IXbmUieb7Uks_sXoDNEwPPp-ezCWt0dkaMenKJ58KL6HRvkB4TAcXGvTdJlN9EbSqQVoz-wwuF_rPEGqcUUjF6-kAmJ4afubaJqxg4q2Ga43SOhZ6XB/s2048/image_2025-05-19_14-05-54.png

ជាមួយនឹងវីដេអូរបស់ ហេង, ចំប៉ីខ្មៅ ក៏បានចេញមក Live ឆ្លើយតបវិញដូចគ្នាហើយបាន បញ្ជាក់ថាគឺខ្លួនមិនចង់ឱ្យ ហេង ខ្ចីតែម្តងដោយបានបង្ហាញពីទឹកប្រាក់ក្នុងកុងធនាគារខ្លួន មិនមែនគ្មានលុយនោះទេ តែមិនឱ្យព្រោះដឹងថាគ្មានសមត្ថភាពសងវិញ និងបាន បកស្រាយមួយចំនួនទៀតអមដោយសម្តីមិនពីរោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQAFF1agMCpEufHOcOKu0fDjqillV9hXeAhhssvAAAe3pUdek-OVCZLVu6MifqA9hdPs_0QKDY5epJdiUacKwrUR-hv2FVZ7YpweJkCmjbyUsPMYDgEJgF8oOcQVolwjVsGocU3anCJEqer3DlVkgxfqHUDrMzWeNmruNsssGJ9bwW7SMQWU5OXPkfS8L_/s2048/image_2025-05-19_14-05-53.png

ក្រោយពី ចំប៉ីខ្មៅ ជេរខ្លួនយ៉ាងចាស់ដៃ ហេង បានចេញវីដេអូខ្លីមួយទៀតថាលោកមិនបាន ខឹងរឿងដែលចំប៉ីខ្មៅ មិនព្រមឱ្យខ្ចីលុយចំនួន៣៥០ដុល្លារនោះទេដោយលោកថែមទាំង ហ៊ានស្បថទៀត។ អ្វីដែលធ្វើឱ្យលោកខឹង ហេង បានបញ្ជាក់ថាដោយសារតែ ចំប៉ីខ្មៅ លាត ត្រដាង ពីគម្រោងរបស់ខ្លួនដោយមិនគោរពលោកដែលជារៀបចំគំនិតឡើងមានការ ជិះឡានទំនើប មានការសម្ភាសន៍ក្នុងថ្ងៃចូលរួមមង្គលការខាងមុខនេះ៕

អ្នកវិទ្យាសាស្រ្តរកឃើញសត្វក្រពើពូជថ្មីនៅសមុទ្រការាបៀន

0

ថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញសត្វក្រពើពូជថ្មី ពីរប្រភេទ ដែលរស់នៅលើកោះ Cozumel និង Banco Chinchorro នៅសមុទ្រការាបៀន ក្បែរឧបទ្វីប Yucatán ក្នុងប្រទេសម៉ិកស៊ិក។ កន្លងមក អ្នកជំនាញជឿថា នៅក្នុងតំបន់នេះ មានតែសត្វក្រពើអាមេរិក (Crocodylus acutus) ប៉ុណ្ណោះ។ ប៉ុន្តែការសិក្សាហ្សែនថ្មីមួយ បានបង្ហាញថា សត្វក្រពើនៅលើកោះទាំងនេះមានភាពខុសគ្នាដល់ថ្នាក់ថាជាពូជថ្មីពីរដែលមិនធ្លាប់បានស្គាល់ពីមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVChqNyvmj4Bs4zusfiswM9-uX7l475jxiXU5U87K56TXg-GOrkNUXNfYr__yP5as34rvuRHT8zEc-TJXSz7p1NDRU3GOa2xcRQclDhU-S5ONbKE4qod2gKRSup-2IhLishGB4kkjC9DVaf1me9zBveeCCT0vQ7OaLwF7BmOnQIOjmwlQS_gKxjycIeKvu/s2048/image_2025-05-17_10-25-48.png

អ្នកស្រាវជ្រាវបានយកឈាម និងខ្នាតគំរូហ្សែនពីសត្វក្រពើនៅលើកោះ Cozumel និង Banco Chinchorro ហើយប្រៀបធៀបជាមួយក្រពើរនៅតំបន់ផ្សេងទៀត វាបានបង្ហាញពីភាពខុសគ្នាដែលធំសម្បើមទាំងហ្សែន និងរាងកាយ។ អ្នកស្រាវជ្រាវ Hans Larsson និង José Avila-Cervantes បាននិយាយថា ការសិក្សានេះជាលើកដំបូងដែលបង្ហាញពីភាពចម្រុះយ៉ាងច្រើនក្នុងសត្វក្រពើ Caribbean ហើយវាបង្ហាញថាពួកវាមានប្រភពដើមខុសគ្នាយ៉ាងពិតប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYsOEhFkHJLtgisfIsOXAbJk3xBda9Iyb_ftgMEZkHDl7uQCYtarqe8cPxuqJr0TbfeAqcsPmRKINlmeiqUCZxB4H-YJQE6z0eZK_GbahEnzWMkwZF3knZgsosW6Yd_ArzpLrBSRvaWdIBzPzSWE38ejoNf81n7phJBtK6SreXGGX09TH5ZVoqVIr02MGg/s2500/image_2025-05-17_10-26-18.png

បើតាម BBC Wildlife Magazine ឱ្យដឹងថា សត្វក្រពើថ្មីទាំងពីរពូជនេះមានចំនួនតិចជាង ១ពាន់ ក្បាលប៉ុណ្ណោះ ហើយពួកវារស់នៅតែក្នុងតំបន់ដាច់ស្រយាល។ ដោយសារតែការអភិវឌ្ឍន៍តាមឆ្នេរសមុទ្រ និងសម្ពាធមនុស្ស កន្លែងរស់នៅរបស់ពួកវាអាចមានគ្រោះថ្នាក់។ ទោះបីចំនួនសត្វនៅទីនោះនៅមានស្ថិរភាព តែភាពងាយរងគ្រោះនឹងកើតមានក្នុងពេលអនាគត ប្រសិនបើមិនមានការពារប្រកបដោយការយកចិត្តទុកដាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdB5NfKQ6cuRcIR2Bu-2KLjh89c0sglku0Cab8vfoBZUosrZgD7H2WSgC46mxCol1-xo2GdlolwtEx_UVskIwE6rQBtRTZ7KztZ216C2BC20fbT9hciLlO4IdylfCaIJ2p7Z2pvikAFDCjrc3epG8Q7GgQ28G3XP15GY8vKATIl4Vz9raoXyt7YoeLvybg/s675/image_2025-05-17_10-21-59.png
អ្នកស្រាវជ្រាវបានបញ្ជាក់ថា ឥឡូវនេះពួកយើងត្រូវទទួលស្គាល់ថាសត្វទាំងនេះជាប្រភេទផ្សេងៗគ្នា និងមានតួនាទីសំខាន់ក្នុងការអភិរក្សទីជម្រករបស់ពួកវា។ ការបង្កើតផែនការអភិរក្ស និងការរឹតបន្តឹងការអភិវឌ្ឍដីនៅលើកោះទាំងនេះ គឺជាគន្លឹះសំខាន់ក្នុងការពារសត្វក្រពើទាំងពីរប្រភេទ។ លោក Larsson សន្និដ្ឋានថា ការបាត់បង់ជីវចម្រុះយ៉ាងឆាប់រហ័សអាចត្រូវបានពន្យឺតបានលុះត្រាតែយើងដឹងថាប្រភេទសត្វណាដែលមានហានិភ័យបំផុត៕

ក្រុមម៉ូតូទឹកកម្ពុជា សម្តែងការអន់ចិត្ត ក្រោយដណ្តើមមេដាយមាសថ្នាក់ពិភពលោកជូនជាតិ តែមិនសូវមានអ្នកយកចិត្តទុកដាក់

0

ក្រុមម៉ូតូទឹក​កម្ពុជា បានបន្តធ្វើរឿងអស្ចារ្យបន្ថែមទៀត ក្រោយដណ្តើមបានមេដាយមាស​៤ និង​ប្រាក់​២ ពី​ការ​ប្រកួត​ប្រណាំងម៉ូតូទឹកពិភពលោក WGP1 Water Jet Championship ជុំទី១ នៅទីក្រុង Osaka ប្រទេសជប៉ុន។

ក្រោយពីទទួលបានលទ្ធផលដ៏ល្អនេះ កីឡាករ សាលី អ៊ូមើត ដែលជា​អ្នកដឹកនាំ​ក្រុម​ជម្រើសជាតិ​ម៉ូតូទឹក​កម្ពុជា បាន​សម្តែងការ​តូច​ចិត្ត ខណៈ​ជារឿយៗ ក្រុមម៉ូតូទឹករបស់លោក តែងនាំយកមេដាយមាសជូនជាតិ តែមិនសូវមានអ្នកចាប់អារម្មន៍ ដូចប្រភេទកីឡាដ៏ទៃ។

នៅ​ថ្ងៃចន្ទ​នេះ ម្ចាស់មេដាយមាសអាសុី និង Sea Games លោក សាលី អ៊ូមើត បាន​បង្ហោះសារ​ថា៖​”ខ្ជិល​និយាយ​ច្រើន ​បើ​តាម​មើល​ទៅ ​ប្រហែល​ជា​បាន​មេដាយ​មាស​ច្រើន​ពេក ​ទើប​គ្មាន​អ្នក​រវីរវល់! ​គួរឱ្យ​​អស់​សំណើច​ណាស់​ សម្រាប់​ក្រុម​កីឡាករ​ជម្រើស​ជាតិ​ម៉ូ​តូទឹក​កម្ពុជា​យើង ​តែ​មិន​អី​ទេ​ យ៉ាង​ហោច​ណាស់​ក៏​នៅ​មាន​សម្ដេច​គាំទ្រ​ដែរ​។ ជួប​គ្នា​នៅ​ជុំ​ទី​​២បន្ត ​នៅ​ប្រទេស​​ប្រេស៊ី”។

គួរបញ្ជាក់ថា សាលី អ៊ូមើត គឺជាអត្តពលិកម៉ូតូទឹក ដ៏ឆ្នើមរបស់កម្ពុជា​ ដែលតែងតែនាំមេដាយជូនជាតិ មិនថានៅក្នុងកម្រិតអាសុី ឬពិភពលោក៕

 

រដ្ឋាភិបាល ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង

0

ក្រសួងសុខាភិបាល នៃព្រះរាជណាចក្រកម្ពុជា បានចេញសេចក្តីណែនាំឱ្យមានការ ចាក់វ៉ាក់សាំងកូវីដ-១៩ រំលឹកដល់ប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង។

នៅក្នុងសេចក្តីណែនាំ ក្រសួងសុខាភិបាល បានលើកឡើងថា៖” ដើម្បីបង្ការជាមុនសំដៅធានាភាពស៊ាំ សហគមន៍ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ថ្មី ក្រសួងសុខាភិបាល សូមណែនាំដល់នាយកមន្ទីរពេទ្យជាតិ និងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ រំលឹកដល់ប្រជាជនអាយុចាប់ពី ១២ឆ្នាំឡើង រាល់៦ខែម្តងតាមយុទ្ធសាស្ត្រនៃការចាក់រំលឹកវ៉ាក់សាំងកូវីដ-១៩”។

បន្ថែមពីនេះ ក្រសួងសុខាភិបាល សូមលើកទឹកចិត្តឱ្យពលរដ្ឋជនវ័យចាស់ ជនចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ និងមានភាពស៊ាំថយចុះ មកទទួលវ៉ាក់សាំងដើម្បីការពារជំងឺកូវីដ-១៩ ថ្មី។

ក្រសួងសុខាភិបាល នឹងផ្តល់វ៉ាក់សាំងកូវីដ-១៩ ជាប្រចាំនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈរួមមានមន្ទីរពេទ្យជាតិ និងមណ្ឌលសុខភាព រួមបញ្ចូលជាមួយសកម្មភាពចុះផ្តល់សេវាសុខភាពមូលដ្ឋានផងដែរ៕

 

ក្រុមហ៊ុន បុរីពិភពថ្មី ប្រកាសអស់លទ្ធភាពទិញផ្ទះពីអតិថិជន

0

គិតចាប់ពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃនេះ មានរយៈពេល១៨ខែ ក្រុមហ៊ុន បុរីពិភពថ្មី បានទិញផ្ទះពីអតិថិជនវិញ រហូតដល់ ៣៥៧១ ផ្ទះ និង បានចំណាយទឹក ប្រាក់អស់ចំនួន ៣៨ ៤៥០ ០០០លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7oS3k_9ZDdtIUPN-5ZBCXpXtTxVF-XdZm51QWVUcyo26-myIVqfZKli69aKPJRpABjWclDEoDD1zV3sdOoFKDqxsHDEXI32oM7vm_zaKskqo786PYxoCkjy08ri3OzOLJwhyphenhyphenYzV28NTrkRsMCiVUMgn2N8cAmguCa1Nx4MVQDXByrFZSV8S17favTX3wa/s2048/image_2025-05-19_14-54-22%20(2).png

ដោយសារស្ថានភាពសេដ្ឋកិច្ចជាសកល មិនទាន់ល្អនៅឡើយ ធ្វើអោយក្រុមហ៊ុនពុំមានលទ្ធភាពបន្តទៀតទេ ដូចនេះក្រុមហ៊ុនសម្រេចកែប្រែលក្ខខណ្ឌខាងក្រោម៖

១.កិច្ចសន្យាទិញលក់ផ្ទះ មានលក្ខខណ្ឌទទួលទិញវិញ
ក្រុមហ៊ុនទទួលទិញផ្ទះវិញ ទៅតាមលក្ខខណ្ឌដែលបានចែងក្នុងកិច្ចសន្យា និងត្រូវទូទាត់ជាក់ស្តែងជាមួយ ប្រាក់ ជំពាក់បង់ប្រចាំខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM7fTCVp5aJZA926Px2COcGEHoM-Lts4q9rtn1w4H-R_uCcumdDSwVvsWp6CidcuTOsZlNxhR7a6O7oXBrzrPvVIWOwLtdl-SRO2SNP1s7lgwfm0cGiUA4SDB9ZpFryvRVv-YW7I0cRhi4JRxZHIkvNbrRnbI3ypPAVfk31ZO0U3-jvIqXN2LLpM8XdJhi/s2048/image_2025-05-19_14-54-27%20(2).png

២.កិច្ចសន្យាទិញលក់ផ្ទះ គ្មានលក្ខខណ្ឌទទួលទិញវិញ
ក្រុមហ៊ុនទទួលទិញវិញ តែប្រាក់ដើម បូកបន្ថែមជាមួយ ប្រាក់បានកក់ និង ប្រាក់បានសងដើម ទូទាត់ជាក់ស្តែង ជាមួយ ប្រាក់ជំពាក់បង់ប្រចាំខែ ប្រាក់នៅសល់ក្រោយទូទាត់ មិនអាចលើសពី ៧ពាន់ដុល្លារ។ ករណីប្រាក់ នៅសល់ក្រោយទូទាត់លើសពី៧ពាន់ដុល្លារក្រុមហ៊ុនទទួលទិញវិញ ត្រឹម៧ពាន់ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVwcuC083p_TfCc1rQ6VcT8oHE4oA0jKwxR5gshNhr05N15s2ER6sigvzpAkB3HAjjoYjYG5dPc1byc_Nyf4lzLDWsTNXEBccxtCgrrPbDk4nVehhYyiNVfaxvx45b_92ohQzg3arWE0WTAfhiW_6teSAD__qOOqIw0ehoCqHYXRmwpEEZ3wOoNHZJ18DL/s1024/image_2025-05-19_14-54-25%20(2).png

គួរបញ្ជាក់ថា លក្ខខណ្ធនេះសម្រាប់តែអតិថិជនកំពុងបង់រំលស់មានផ្ទះតែមួយ និងបានទិញមុនថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ តែប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR07M391xVDmnP_6Qht44TNHx4NAp2PTZTn8WzgFyPvTJUnh_j8zA9hpAvW7uqQUDDuOYNTHZm6QeNGtBO5_VTZ445evurgCfws4GSZQDUfP9dR3lgw-JEW7PcxX5dj6GJJzLzLFj-XNLIu_bDYP8wEtwP6VUckFJpKT0vTVDWItllrc63yBEuHTAHnMYF/s1280/image_2025-05-19_14-54-22.png

 

ទស្សនិកជនរលីងរលោងទឹកភ្នែកចំពោះសកម្មភាពពីរនេះក្នុងថ្ងៃប្រគំតន្រ្តី វណ្ណដា

0

ការដឹងគុណរបស់តារាចម្រៀងរ៉េប វណ្ណដា ទៅកាន់លោកតា គង់ ណៃ បានធ្វើឱ្យទស្សនិក ជនជាច្រើនក្តុកក្តួលនិងរលីងរលោងទឹកភ្នែកតាម។ មិនត្រឹមតែរូបភាពនេះប៉ុណ្ណោះទេ នៅពេល វណ្ណដា បង្ហាញថាភរិយាលោកតាគង់ ណៃ ក៏បានចូលរួមកម្មវិធីនេះក៏ធ្វើឱ្យ អ្នកគាំទ្របង្ហាញអារម្មណ៍រំភើបចិត្តដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWAz4OpDMJvE8Sr-sjn0-2yTleIXu2rc-1ZZifSGwvxGJ4dZzlpsMz0gMGw8fkNh-0g5KvYWhKGNP4b4jjVB482_JgHHruj7tV_p3T6M7s4D8UWrm1idYZ47vokCHYxKZl38E11BhVKfAkKosj1P24W_S__r-Qt5JleRRVAEyY7E5yQso11H5e9CrmAGy_/s2048/image_2025-05-16_08-51-53.png

មនុស្សមួយចំនួនបានគិតថា ការប្រគំតន្រ្តីរបស់តារាចម្រៀងរ៉េប វណ្ណដា គឺលើសពីការ ប្រគំតន្រ្តីទៅទៀត។ ទោះបីជាដំណើរមួយចំនួននៅមានចន្លោះខ្វះខាត និងការពន្យារពេល សម្តែងអស់រយៈពេលជាយូរ ប៉ុន្តែវាបាននាំមកនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។ មិនត្រឹមតែផ្តល់ភាពសប្បាយរីករាយប៉ុន្តែការប្រគំតន្រ្តីនេះបានផ្សារភ្ជាប់នូវមនោសញ្ចេតនាជាច្រើនដល់អ្នកចូលរួម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivMXRHeBr4aTPWrvF52RJDZVjNCM_keY2SRAiUOsDu3nh091oCinBVIUwAxi_B9fL-1PqFLBVJ15LDxssERGoqNx-1HTQigypEaDsnyr1qL51DIac3Asw3wOYeWAxi1fl8Dg842TltvWCZU3CFEYleH2F9ofSglIJtjOD9FzYUtEg2Kni5XYZF4y05kBbU/s1242/499957916_122146054970607457_8969986881818898777_n.jpg
រូបភាពទី១ ដែលធ្វើឱ្យទស្សនិកជនរលីងរលោងទឹកភ្នែកនោះគឺនៅពេល វណ្ណដា បានបង្ហាញពីភ្ញៀវពិសេសចូលរួមគឺជាវត្តមានរបស់លោកយាយ តាត់ ឆេន ភរិយាលោកតា គង់ ណៃ។ ក្នុងនោះ វណ្ណដា បាននិយាយថាលោកមានការនឹក រលឹកលោកយាយ ខ្លាំង មែនទែននៅពេលទំនេរពីការងារលោកនឹងទៅលេងលោកយាយម្តងទៀត។ ជាមួយនឹង សំឡេងហ៊ោរបស់ទស្សនិកជនរួមទាំងពាក្យសម្តីរបស់ វណ្ណដា បានជំរុញឱ្យលោកយាយ ឆេន រលីងលោងទឹកភ្នែក ខណៈទស្សនិកជនជាច្រើនបានរំភើបចិត្តចំពោះរូបភាពនេះ ណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI5fRdwntsEwLh9hSX_zXUcbZuRgKbJgrXUHg7OxhHL8c24khXy5B3UDPyGp4rim2xqav9LJcMS7U_BHB8Tf8vqltddcVcQDwBo0OK1T-bepLg5baL6qSsA6tjwi6q5tjtHiTLmBKBlF8pb-hQq7aS1xjA-5kBGgzisuescesHnhfjVOJFfj-PJ3gclQSq/s2048/image_2023-11-07_13-31-20.png

អ្វីដែលធ្វើឱ្យទស្សនិកជនចូលរួម រួមទាំងមហាជនខ្មែរជាច្រើនទៀតទស្សនាតាមបណ្តាញ សង្គមរលីងរលោងទឹកភ្នែក នោះគឺមុនពេល សម្តែងបទ Time To Rise វណ្ណដា បានចូល ទៅអុជធូបលោកតាគង់ ណៃ ហើយលោកនៅតែគោរពកន្លែងដែលលោកតា គង់ ណៃ ធ្លាប់អង្គុយសម្តែងបទនេះជាមួយ គ្នាជាមួយនឹងចាប៉ីដងវែងដែលគ្មានវត្តមាន លោកតា គង់ ណៃ ។ ការបកស្រាយរបស់ វណ្ណដា ទៀតសោតគឺពោរពេញដោយមនោសញ្ចេតនាធ្វើ ឱ្យទស្សនិកជនដឹងពីជម្រៅ ចិត្តរបស់តារារ៉េប រូបនេះថាលោកមានការនឹករលឹកទៅដល់ ព្រឹទ្ធាចារ្យ គង់ ណៃ យ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5ZujGQaJGYbCY2qY7Nv_GZ0XNROWD4KdLJcC9ifmaq5XBJU8dLohnqOzFzxyVESptv62TVU4JX39lam2R3ud2DpVN22rvUOUn02pvD97slsrboyIOPyATMVFovbPZdcARHJfqcE8od1MBIaIJTy2XWn8cv-LbpWkWI5A-izrkm7_SMOe_Mqpawh0EDdkS/s2048/image_2024-09-07_15-51-07.png

ឃើញរូបភាពទាំងនេះហើយ ទស្សនិកជនមួយចំនួនគឺបានបង្ហាញក្តីរំជួលចិត្ត អ្នកខ្លះក៏រលីងរលោងតាមព្រោះជាទិដ្ឋភាពដ៏មានមនោសញ្ចេតនានិងការដឹងគុណរបស់ វណ្ណដា ទៅកាន់លោកតា គង់ ណៃ នៅតែមានជានិច្ចចំពោះលោក៕

ផ្អើលទីក្រុងញូយ៉ក! ស្លា..ប់និងរបួសជាច្រើននាក់ក្នុងហេតុការណ៍កប៉ាល់បើកបុ.កស្ពាននៅសហរដ្ឋអាមេរិក

0

សហរដ្ឋអាមរិក ៖ កប៉ាល់កងទ័ពជើងទឹកមិកស៊ិកដែលកំពុងធ្វើដំណើរបានបាត់បង់ថាមពលរបស់វាភ្លាមៗ និងជ្រុលទៅបុ.កស្ពាន Brooklyn បណ្តាលឲ្យបាក់ដងក្តោងកប៉ាល់ និងកៀបជាប់មនុស្សយ៉ាងអា.ណោចអាធ..ម។ ហេតុការណ៍ដ៏រន្ធ.ត់មួយនេះបានកើតឡើងនៅក្នុងទីក្រុងញូយ៉ក កាលពីយប់ថ្ងៃទី១៧ ឧសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ4kRonf2OwUx5Btho8lpc1VjG_2Af_I3niqAqDqf5dq9oxHNIxk-QSGfqgYHEz5fMLjhxlr-Z0LLvDjltMrY2X6CXlpsQFKFPQ7KRGh1zql7BOnOESot0kmP-VymdCjNq97axwM3Rsdv8hLCEJEj0PB-VOcV9ZJB107aEACNRcM0ebrQqx2dQpkPStLAI/s2560/image_2025-05-19_14-30-15.png

យោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា ៖ កប៉ាល់ដែលមានឈ្មោះថា Cuauhtemoc ដែលមានបណ្ដោយប្រវែង ២៩៧ហ្វីត របស់កងទ័ពជើងទឹកមិកស៊ិក កំពុងធ្វើដំណើរចាកចេញពីកំពុងផែ Pier 17 ក្នុងដំណើរបេសកកម្មរយៈពេល ២៥៤ថ្ងៃ ទៅកាន់កំពង់ផែចំនួន ២២ ដែលមាននៅក្នុងប្រទេសចំនួន១៥ ដើម្បីអបអរសាទរគំរប់ខួប ២០០ឆ្នាំ នៃការទទួលបានជ័យជំនះរបស់កងទ័ពជើងទឹករបស់មិកស៊ិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhorGiCmGa8Pg2PYUtZzylLvaexDzD_9irsE5VBg_f_fd_4_Aqyf6VLsogNYdyGT6pP1r0_HR-629feqBhDqxYCobvke3xX2NVCmg1hQn4BCBZoNoEwJ1oVsSwX34h0mSPeJvIUlavG-0o2zhU1ZE95D-crN1tbrA4kJqT0lWJXh8ithG7neQJpIjdCrYhN/s1280/image_2025-05-19_14-30-18.png
ក្នុងកំឡុងពេលកំពុងធ្វើដំណើរនៅតាមដងទន្លេខាងកើត កប៉ាល់ស្រាប់តែបាត់បង់ថាមពល និងមិនអាចគ្រប់គ្រងបានភ្លាមៗ ដែលបណ្ដាលឲ្យវាបន្តជ្រុលទៅមុខរហូតទៅបុ.កជាមួយនឹងស្ពាន ប្រ៊ុកឃ្លីន បាក់ក្ដោងធ្លាក់ចុះមក និងកៀបជាប់មនុស្សយ៉ាងរន្ធ.ត់។ បើតាមរបាយការណ៍ចុងក្រោយ គឺមានមនុស្ស ២នាក់ ដែលបានបាត់ប.ង់ជី.វិត និងរបួសធ្ងន់ស្រាលចំនួន ១៩នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7ZqmYvpaBTcI672L-BQF_LSXA9qhV1iPExtlecpQVQBPy2ouYWNBGx90pKwSuZ_Oc-epJL0Bmo3RS21Fq8JVvDe2jJ9nuAVx3hxJ7x4zYs3e5ZEYUnUn2THjQXD3Qn-3jYS3bKXq6BoYXuAe_UcU-tfHkvapdJ_qHHiL8Eij4MHcCFJSZxDK-lv1goWke/s1200/photo_2025-05-19_09-05-45.jpg
ដោយឡែក បើផ្អែកលើការស៊ើបអង្កេតជាបឋម មូលហេតុដែលបណ្ដាលឲ្យកប៉ាល់ខាងលើនេះរលត់ថាមពលដូច្នេះ គឺបណ្ដាលមកពីការបញ្ហាបច្ចេកទេសផ្នែកម៉ាស៊ីនដែលគេមិនបានដឹងមុន ទើបមិនអាចគ្រប់គ្រងបាន បូករួមជាមួយស្ថានភាពទឹកដែលហូរខ្លាំងបណ្ដាលឲ្យកើតមានគ្រោះថ្នា.ក់ដូចខាងលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrQEFTu9v6QDYgG0zq3haSZK6bgyTVCT2lTysHitUItNMYv7gV6KMHWjw7wjKdm9A34oesbS1DeTmz6NcjMZQHSZ7BQm9qIoTTT6T5_wUnQtQHJPhmfVszW4O5PfMtVU-mTvoGS7MrjP8P_RRbMFKUlABcT_WOQOweUK4ZlbT3dELE_YTrGItAhp0rwV8s/s1024/photo_2025-05-19_09-05-46.jpg

រដ្ឋាភិបាលប្រទេសមិកស៊ិក បានបង្ហាញការសោ.កស្ដា.យ យ៉ាងខ្លាំងចំពោះហេតុការណ៍នេះ ព្រមទាំងចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះដែលបានបា.ត់ប.ង់ជី.វិតផងដែរ។ ចំណែកខាងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកពេលនេះ កំពុងបើកការស៊ើបអង្កេតបន្ថែមទៀតដើម្បីដឹងច្បាស់ពីមូលហេតុពិតប្រាកដនៃហេតុការណ៍ខាងលើ៕

ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ទម្លាយរឿងយល់សប្តិឱ្យហេតុដឹងមុនថាជាកូនប្រុស

0

ពិធីការិនីដ៏ស្រស់សោភា ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមី បានរៀបចំកម្មវិធីជប់លៀងមួយប្រកាស ពីកូនដំបូងរបស់អ្នកទាំងពីរគឺជាកូនប្រុស។ ទោះយ៉ាងណា អ្វីដែលមិននឹកស្មានដល់មុន នឹងការពរពោះនេះ ហ៊ិន ច័ន្ទនីរ័ត្ន បានយល់សប្តិហើយកើតឡើងដូចពិតៗស្តាប់ហើយ ឡើងព្រឺសម្បុរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXF3IQnSbw6AFbRbQsZUJMdsovQoebzrLpB0k4oLx9WM8uHewJMa6AjXnMEcEvAhbERAdSn6Ka5i4Nx_iXHXbcI2Q_ZBYixLBTOBl-WXScsVhbhGUUl1GHdWPDKiyRNDKOAQGP3-SuWbaGNG2PurENhoCE5O4KKc7DhTaQOYHCun7QN-EwkwkNJCtA0U4s/s2048/image_2025-05-19_09-58-33.png

នៅយប់ថ្ងៃទី១៨ អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមីលោក ឌី ពេជ្រ បានរៀបចំកម្មវិធីមួយ ព្រមទាំងមានការ live នៅលើបណ្តាញសង្គមផងដែរក្នុងការទស្សន៍ទាយពីភេទកូនក្នុងផ្ទៃ របស់នាង។ ជាមួយនឹងលទ្ធផលជាកូនប្រុសស្វាមីរបស់ពិធីការិនីរូបនេះបានបង្ហាញ អារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងពីព្រោះលោកមានបំណងចង់បានកូនប្រុស។ អ្វីដែលអ្នកមួយ ចំនួនអាចមិនបានដឹងនោះ ហ៊ិន ច័ន្ទនីរ័ត្ន បានទម្លាយពីការយល់សប្តិរបស់ខ្លួន ហើយការ យល់សប្តិនោះបានក្លាយជាការពិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGAaeXK_GHENdHP_LBt0-bzJG3NIuBHOmNVk2VDW7D9Nse56fO0QIr9IO3oPtUi7PEVbDa9cxGNFAUMwImlhLW3aS5EakOEJRb7Bz5lmtSKZVwyZPeVi3chprzUcIESENfkOxPFPHsvdHhpI_lT4dUociOxodBrEF1IF4wG9GU4nTVYdNrC2-6OxhwztIm/s1937/image_2025-05-19_09-58-35.png
ពិធិការិនីឆ្នើមរូបនេះបាននិយាយរៀបរាប់ ការយល់សប្តិដឹងថាកូនឬអ្នកណាសុំមកនៅគឺជាការពិតមែន មិនមែនជាការនិយាយតៗគ្នា។ ហ៊ិន ច័ន្ទនីរ័ត្ន បានទម្លាយថា នាងយល់សប្តិឃើញមនុស្សប្រុសម្នាក់សុំចូលនៅ ហើយនាងភ្ញាក់កណ្តាលយប់ឡើង ឡើងភ័យដោយសារតែបើកទ្វារឱ្យគេចូលផ្ទះទាំងមិនស្គាល់ ហើយភ្ញាក់ឡើងនាងបានប្រាប់ស្វាមីតែម្តងហើយពេលនោះមិនទាន់គិតថាមានកូននោះទេ។
អ្នកនាង បន្តទៀតថាក្រោយមកមានអារម្មណ៍ថាប្លែកហើយបានដឹងថាការយល់សប្តិនោះគឺគេឱ្យដឹងហើយជាមនុស្សប្រុស ហើយពេលនេះក្លាយជាការពិតមែនគឺនាងទទួលបានកូនប្រុស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpdslVIo2xPHMq2d-gfzu8tRPM783bCy8HPhBoYYt_lgfOp3ViihWDdbVGUQnDHiDHWXVhFk3kngQXtFDGpCnAQ514ruLIX8QIh7jft71DId1pZIf8tkQSNRZcC6h_f-Xw0Rgog696C8IQz_veYrjlXhqIKwpeXPOyRnt5mgHxkOK1XlSWLZMv-qD9vcaa/s2048/image_2025-05-19_09-58-37.png

គួរបញ្ជាក់ផងដែរថា ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមី បានបង្ហាញថាមានផ្ទៃពោះជាសាធារណៈកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈអ្នកទាំងពីរបានដឹកដៃគ្នាចូលរោងការកាលពីខែធ្នូ ឆ្នាំ២០២៣៕