សហរដ្ឋអាមេរិក ៖ អ្នកវិទ្យាសាស្រ្តមួយក្រុមរបស់សហរដ្ឋអាមេរិក បានរកឃើញនូវម៉ូលេគុលតូចមួយប្រភេទ ដែលអាចជំរុញដល់កោសិការសក់ដែលខ្សោយ ឬងា.ប់ស្ងៀមឈប់ដំណើរការកន្លងមក ឲ្យមានសកម្មភាពដោយជួយឲ្យសក់ថ្មីអាចដុះឡើងវិញបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH4MR2hZo7XiXiYXgsC_YFWMrNQQ12DgVONTW9Vn-C9zHIq4HB3D_AkWglgbuGJ9WiXqO7aqsQ_2BA0kkCDeYMmJh8xWAcw1_NMFgHE1G80YE-7AbNquKPz2lZUolU3uvUiLuP2yvS8RRJVhyphenhyphenoIG2oOHYzhvw187I0dM7KrW3OTqdY1Uc3urcfiCUBBznL/s1200/photo_2025-05-16_13-36-49.jpg

យោងតាមគេហទំព័រផ្លូវរបស់សកលវិទ្យាល័យស្រាវជ្រាវវិទ្យាសាស្រ្ត UCLA កាលពីដើមឆ្នាំ២០២៥ បានឲ្យដឹងថា ៖ ពួកគេបានរកឃើញនូវម៉ូលេគុល PP405 ជាភាគល្អិតម្យ៉ាង អាចទប់ស្កាត់ប្រូតែអ៊ីនមួយប្រភេទដែលរារាំងកោសិកាដុះសក់ឲ្យនៅស្ងៀម និងជំរុញឲ្យកោសិការដុះសក់រីកលូតលាស់បានធម្មតា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj73PHLdOdkM2O2uZSicrl4AZAihBT7mixCDLjDwUtO92-ffxWbcDgF5pUM9yFcKTTyofGjaCdcEclt-OZ6P47SAz7rokhpxe1498hzbmm4B3nZEMJycC23iDhIXHixar20UJApM7L-aVvITTWPyULueHu4eE9WAkYTxjakbnQp3VViTpWA1Tr3WZPuE7iK/s1280/photo_2025-05-16_13-36-50.jpg

តាមរបាយការណ៍របស់ UCLA បានបង្ហាញថា ការសាកល្បងលើមនុស្សជាលើកដំបូងបានធ្វើឡើងក្នុងឆ្នាំ ២០២៣ ហើយលទ្ធផលដែលទទួលបានគឺវិជ្ជមាន។ ក្នុងការសាកល្បងនោះ គេបានលាបសារធាតុ PP405 នេះនៅលើស្បែកក្បាលនៅពេលយប់រយៈពេល១សប្ដាហ៍ និងក្រោយមកគេសង្កេតឃើញថាសក់នៅចំណុចដែលបានលាបនោះបានដុះឡើងវិញក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3Jg9b7Lxek1m9u2Rqm1C_S2hKfncfKa5R7rmlyjL6F9VnQ6sOHRST7ottAdTLh4P6o1VZSimwjXm2gDK3O_O7DaTKHoIUiMIWI2KyBU6pwObnvmWwUdcTSu7kVdx1NM_fuBI8_zXv3DSzZvFqS-Eez961UGJoW2K6sxjvu3FyTEFkzM_DVG84UcX3a8Zs/s1280/photo_2025-05-16_13-36-52.jpg
បច្ចុប្បន្នសារធាតុម៉ូលេគុលដែលជំរុញឲ្យសក់ដុះ PP405 នេះកំពុងតែស្ថិតនៅក្នុងដំណាក់កាលសាកល្បង មិនទាន់អាចកែច្នៃឲ្យទៅជាផលិតផលសម្រេចដែលអាចដាក់លក់នៅលើទីផ្សាបាននៅឡើយទេ។ ប៉ុន្តែប្រសិនបើការសាកល្បងនៅដំណាក់កាលបន្ទាប់ទទួលបានលទ្ធផលវិជ្ជមានទៀតនោះ ថ្នាំនេះអាចនឹងទទួលបានការអនុម័តឲ្យចេញលក់ជាផ្លូវការក្នុងឆ្នាំ២០២៧ខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEP39-dS1H27LUaD-qEstA_anaqmgQvm30sdkOjzYGPI9ou9x-MJLxlC3wGPjHQ_gHMqkuXeroK6_zwtUxERF-p9aODSnUmWnf4bsvCQIxuMSo6Ps-owbZbVzArKMCjx2MPR12ND2n26g39o2hQoIHc1zXC7NShcGm4AjVt88XGStq7Ocm3XFcib_gEw_K/s1280/photo_2025-05-16_13-36-51.jpg

នេះគឺជាក្ដីសង្ឃឹមថ្មីសម្រាប់មនុស្សដែលកំពុងជួបប្រទះនឹងបញ្ហាសក់ជ្រុះជាច្រើន មិនថាការជ្រុះដោយអម៉ូន ឬជាតំណរពូជដែលបច្ចុប្បន្នកំពុងមានការព្រួយបារម្ភ និងតែងស្វែងរកវិធីទប់ស្កាត់ ឬព្យាបាលវាកន្លងមក៕