Home Blog Page 472

ហ៊ានជិះទេ? ជើងហោះហើរប្រភេទនេះមានតម្លៃសំបុត្រទាបបំផុត អ្នកដំណើរចង់អង្គុយក៏បាន ចង់ឈរក៏បាន

0

អស់បារម្ភរឿងសំបុត្រយន្តហោះមានតម្លៃថ្លៃទៀតហើយ ពេលនេះក្រុមហ៊ុនអាកាសចរណ៍មួយចំនួន កំពុងមានគម្រោងចង់បង្កើតជើងហោះហើរថ្មីមួយប្រភេទ ដែលមានតម្លៃទាបនឹកស្មានមិនដល់ និងមានផ្ដល់សេវាកម្មដល់អ្នកដំណើរចង់អង្គុយលើកៅអីក៏បាន ឬចង់ឈរក៏បានទៅតាមប្រភេទសំបុត្រដែលពួកគេបញ្ជារទិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC5VgDy6bXwOzCHxi1kkTvhqBCPFpQ8c4-H-d2BcBXAo25ghs0w3tZyTE4Hh2eaK_z01r1D4kEoD2wK_RnDzbQAy-aeSweFZt_XCsLfL8tWMk30AC9A0WwNoGUX0Zbbe9WjoM5DSTyOV1ZJK8B5OW_q18hbmBM_l7KB8pPnV6H6y45S-mWmRpohkgc154x/s962/photo_2025-05-17_14-22-50.jpg
តាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ ក្រុមហ៊ុន Frontier Airlines នៅសហរដ្ឋអាមេរិកបានប្រកាសថា ពួកគេកំពុងដំណើរការលើសេវាកម្ម «Vertical Class» ដែលជាឈុតសេវាកម្មហោះហើរថ្មី ដោយមានតម្លៃសំបុត្រចាប់ពី 9ដុល្លារឡើងទៅប៉ុណ្ណោះ។ ក្នុងនោះអ្នកដំណើរនឹងទទួលបានកន្លែងឈរផ្ទាល់ខ្លួន ខ្សែរចាប់តោងដើម្បីទប់លំនឹង និងកន្លែងសម្រាកជើង (knee rest) ផងដែរ ប្រសិនបើអតិថិជនជ្រើសរើសប្រភេទយន្តហោះដូចជា Airbus A320 ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXMqZcHQtDsQQqdC1UHY56KZZ5WD8aGjIgd5eQ1PtrZ72NG68WVrqS2ULCrW2rNaL3Bwuf0m9778HkDENh4lTNhesC-idEkGbPY4roliq9OEOZ6A3E9Ap3vU9KwYDleRkjKXO-Ar2Crd3YuumqQeAtfkkaH_8QXurD9JGiYqgLq_Gpz38RKOFDfUXK8QS6/s800/photo_2025-05-17_14-22-50%20(2).jpg

អ្នកដំណើរអាចជ្រើសរើសបន្ថែម 15ដុល្លារ សម្រាប់កញ្ចប់ «Lean Premium» ដែលមានជញ្ជាំងទន់សម្រាប់ផ្អែកខ្នង ឬចំណាយ 49ដុល្លារ សម្រាប់កញ្ចប់ «UpFront Lean Plus» ដែលមានទីតាំងឈរល្អជាងគេ ព្រមទាំងអាចចាកចេញពីយន្តហោះបានមុនគេផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBCrukWs7TJ4ncIiPvwm3xohomjB65zVCXAJxSf5nQAmZ2fZHY1uF358pahj-ExAhKWYy8h6lhPFSvtAFffbKCGBzBbOZAtob0T2GmH43-rwua-Fp4NdhltrXhJ0hgidDtufwopzCtEi_9m_iDktS4_Vivl7fJLkhV8nHzl7fE79tqEmshouSHtcihU9_s/s800/photo_2025-05-17_14-22-51%20(2).jpg

គួរជម្រាបថា បច្ចុប្បន្នគម្រោងនេះកំពុងស្ថិតនៅក្នុងការរង់ចាំសេចក្ដីអនុម័តពី FAA ដែលជាអាជ្ញារធរអាកាសចរណ៍របស់អាមេរិក។
ក្រៅពីពីក្រុមហ៊ុន Frontier Airlines របស់សហរដ្ឋអាមេរិក ក៏មានក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសផ្សេងទៀតរួមមាន ប្រទេសអ៊ីតាលី និង ចិន ក៏កំពុងតែចាប់អារម្មណ៍ក្នុងការបង្កើតជើងហោះហើរបែប Low Budget បែបនេះផងដែរ ដើម្បីអាចឲ្យមនុស្សគ្រប់គ្នាអាចទទួលយកបទពិសោធជិះយន្តហោះក្នុងតម្លៃសមរម្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx_P24DcTDueCJAQycagqIU2gW0DDSkn_3LuJOoJyRNz1OeY-QAMAygYKYWm6Pe6YnO9LFrWzNViavbIELVHIThAhbnn9MNLmpLg_GerhkeTGQJaNjLxr69bRnblVW5fI9FeNHw6L3gjdkM8r39a9CLBFSm5O4RR75j5elfFlpBIO92kUjJuSm7FfB6lAb/s800/photo_2025-05-17_14-22-51%20(3).jpg

សម្រាប់ក្រុមហ៊ុន Aviointeriors មានគំនិតក្នុងការបង្កើតជើងហោះហើរមួយឈ្មោះថា Skyrider ដែលជាប្រភេទជើងហោះហើរកៅអីឈរដើម្បីកាត់បន្ថយចំណាយរបស់អ្នកដំណើរ។ ក្នុងនោះគេនឹងរៀបចំជាកៅអីស្ទូចបែប Saddle-style ដែលអ្នកដំណើរអង្គុយបានក្នុងស្ថានភាពពាក់កណ្ដាលឈរ ព្រមទាំងកាត់បន្ថយចន្លោះកៅអី ដើម្បីអាចអង្គុយបានគ្នាច្រើនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3zUxOPAK4yqEy6uToL0kD53ooRaynT0ynwHi5HRShoCm1aKWuSP_J1o-37Cg_gETHXDWGZpVeU6dKDYJ24fHrDfVo_AgTa3djtMrTwHBuqM9DfGWs1AT-TmLaAurM3rYjnfXBuZ_fcgitKk7qde3vDtVhFyUGtMSzAa8De9CSwC4addvGoygwKBeWJGcT/s675/photo_2025-05-17_14-22-51.jpg

ដោយឡែកសម្រាប់ក្រុមហ៊ុន Spring Airlines របស់ចិន ក៏មានគំនិតស្រដៀងគ្នានេះក្នុងការកាត់បន្ថយចំណាយលើថ្លៃសំបុត្រយន្តហោះដូចគ្នា។ បច្ចុប្បន្នពួកគេកំពុងស្នើទៅកាន់រដ្ឋាភិបាលចិនសម្រាប់គម្រោងថ្មីនេះ ប៉ុន្តែទោះជាយ៉ាងណា មានអ្នកដំណើរមួយចំនួនមានការព្រួយបារម្ភពីសុវត្ថិភាពអំឡុងពេលហោះហើរជាខ្លាំង៕

អ្នកនាង ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈនៃកាយរឹទិ្ធជាតិ ដើម្បីជំរុញសកម្មភាពយុវជនក្នុងការងារសង្គម

0

រាជធានីភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសតារាចម្រៀងដ៏ល្បី អ្នកនាង ឱក សុគន្ធកញ្ញា ជាទូតសុច្ឆន្ទៈនៃកាយរឹទិ្ធជាតិកម្ពុជា ដើម្បីជំរុញ និងបន្តជួយផ្សព្វផ្សាយរូបភាពកាយរឹទិ្ធជាតិកម្ពុជា និងការអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifLzjQqdCoJSk3_eHCmolWLE0Qshu2y4KkP5pDxsaaOmOZKqqtOBUsoUgI7bz-O0A1JJ900uVfwVgvBNHOIQyupB-2ortOdTl9dMwIIZMfvTyiiLXm8FqThtX-cRUSiiHvToWKf-tJKcgm33VBgWWV11XEe945yWqRTaV5bIh3DuxZY_DlqtjbhXw4Bvgq/s1280/photo_2025-05-20_08-51-15.jpg
ពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូនលោកស្រី ឱក សុគន្ធកញ្ញា និងប្រកាសទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដែលបានប្រព្រឹត្តឡើងនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានស្វាគមន៍យ៉ាងកក់ក្តៅដល់លោកស្រី ឱក សុគន្ធកញ្ញា និងសហការី ចំពោះការចូលរួមក្នុងមហាគ្រួសារកាយរឹទ្ធិជាតិកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-UjIGCAA-rNO8_zpMDwdGZAaWQ9lmRcOoBbTTSD1bVwojgTAY64aw2ANKZOgP85dCxGl0aTu6trhdUO_SnHT5ruwhP2Ktb1HFGhynVnSDyUNYtNOLCnIVb9rqZ53S4sR6cbdDikJgsTVBD3jAifhbFGPNlfIAZCCerwzTiobsdBydJqs9Lt3Ax9cA72jt/s1280/photo_2025-05-20_08-51-17%20(2).jpg
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានវាយតម្លៃខ្ពស់ចំពោះ លោកស្រី ឱក សុគន្ធកញ្ញាបានស្ម័គ្រចិត្តទទួលយកភារកិច្ចជាទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដើម្បីផ្សព្វផ្សាយពីសកម្មភាពកាយរឹទិ្ធជាតិ និងជំរុញឱ្យយុវជនចូលរួមការងារសង្គម ដើម្បីបង្កើនភាពធន់ និងចំណេះដឹងប្រែក្លាយជាកម្លាំងចលករចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrSwzHhO39xbbhsM4PzZqWqPKsH4HmMDM-K3ha9KW0r7OJcgYAwsmmDnsZVZNLQSxKsMCHuRYbBN1y_L52fMZE61hW5yQUCIQa5PTwSuA7dqVJ3EDbc3wwSAXXaJp58ppKm6Rpm3c16unvdBiktKFNpzzhwhJtJ3V33JdmMNAGdXcHV-_A9JKMmQimmvcQ/s1280/photo_2025-05-20_08-51-18.jpg

ជាការឆ្លើយតប លោកស្រី ឱក សុគន្ធកញ្ញា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ព្រមទាំងក្រុមការងារកាយរឹទ្ធិទាំងអស់ ដែលបានផ្តល់កិត្តិយស និងឱកាសឱ្យលោកស្រី និងសហការី បានចូលរួមបំពេញភារកិច្ចដ៏មានអត្ថន័យនេះ។ លោកស្រី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកឱ្យកាន់តែសកម្មដល់សកម្មភាពមនុស្សធម៌ សប្បុរសធម៌ ធ្វើជាគំរូបង្ហាញនូវទង្វើល្អក្នុងការរស់នៅ សច្ចធម៌ គុណធម៌ សន្តិភាពផ្លូវចិត្ត ជំរុញលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6WTbrD0tgnIHHvmUlCwSYBmGS-VAseWk6Xr_DvZsICONMcvWHbacu3GS4cworWf5bKOc3EYsQTjHlby3g3afmaLHJaK9sbC8-DX4kMCOtLx0Tz7DPgGJS_rf46VijJ59KSWiFy6uAgdZDoL9G1vXLto1F9oxx8wxBGPztWpEFbeZAIQvqmUf7C1RW17W1/s1280/photo_2025-05-20_08-51-17.jpg

ជាចុងក្រោយ ក្រសួងបានកោតសរសើរ និងថ្លែងអំណរគុណចំពោះទឹកចិត្ត និងការប្តេជ្ញាចិត្តរបស់ លោកស្រី ឱក សុគន្ធកញ្ញា ព្រមទាំងសហការីទាំងអស់ដែលបានចូលរួមក្នុងសកម្មភាពកាយរឹទិ្ធជាតិកម្ពុជា សំដៅលើកកម្ពស់ការអប់រំដល់យុវជនជំនាន់ក្រោយនេះ។ ហើយតាងនាមជាទូតសុច្ឆន្ទៈ លោកស្រី ឱក សុគន្ធកញ្ញា ប្ដេជ្ញាថានឹងចូលរួមចំណែកផ្សព្វផ្សាយការងារអប់រំ កិច្ចការមនុស្សធម៌ និងអភិវឌ្ឍសហគមន៍នានា នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែល្អប្រសើរ៕

វៀតណាមប្រទះឃើញត្រីនាំសារឡើងមកលើឆ្នេរទាំងដា.ច់កន្ទុយ សង្ស័យជាប្រផ្នូលមិនល្អ

0

ប្រទេសវៀតណាម ៖ ពលរដ្ឋវៀតណាមភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីត្រីនាគ ឬត្រី Oarfish មួយក្បាលបានអណ្តែតមកទើរនៅឆ្នេរសមុទ្រមួយក្នុងប្រទេសវៀតណាម ក្នុងសភាពត្រដរខ្យល់ និងដា.ច់កន្ទុយដោយបង្កឱ្យមានការភ័យខ្លាចថា អាចជាប្រផ្នូលមិនល្អ ឬនឹងកើតមានគ្រោះធម្មជាតិកើតឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglrx20KSXKdILdhE0PBr_18MhY6fDOa165r5Z9NtMjyjtDYCAPfbeQxzd-0DXk-rnVSKl9hHdLnSe9ik50HStYRJwL0vJxpdgCr2cCBnqG8rc2YU-X_TyChwFK56K9LZqUJj6BTw12l-zbJu9NWGJBdh408a69aNX58QT-b1ttNsPbp5jZVE7auixWdN5d/s1265/photo_2025-05-19_16-22-59.jpg

បើយោងតាមប្រភពពីសារព័ត៌មានវៀតណាម Bao Tuoi Tre ចេញផ្សាយនៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា៖ មានអ្នកនេសាទបានប្រទះឃើញត្រីOarfish ខាងលើនេះ នៅលើឆ្នេរសមុទ្រ Vinh Hy ស្ថិតនៅក្នុងខេត្ត Ninh Thuan ប្រទេសវៀតណាម។ បើតាមសម្ដីរបស់លោកមេភូមិ VinhHy បាននិយាយថា ត្រីដែលគេប្រទះឃើញនេះមានប្រវែង២ម៉ែត្រ បានដា.ច់កន្ទុយ ហើយត្រូវបានរលកបោកបក់មកទើរលើឆ្នេរសមុទ្រក្នុងតំបន់ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។ អ្នកស្រុក និងអ្នកទេសចរបានព្យាយាមជួយយកវាទៅដាក់ក្នុងសមុទ្រវិញ ប៉ុន្តែក្រោយមកវាបានងា..ប់ទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpJepxUHCKogNpZX33ybkOP_ON7GNI9LfangjeaRUQhyeVaPh-u_NKICvFLQOJpXfO2y8XT1C8g2U3SVv6v9xjz4pp0NpRzPfOKIXBbvsX_bJOmKIxKx90J8Np35SIB3VfvwBcXwwPcmteZNftIq1ws2nbLhcvdXPqxtn79sstwlSE-Bx5hD5MFeRLmyu1/s1217/photo_2025-05-19_16-22-58%20(2).jpg

បន្ទាប់ពីត្រីនេះងា..ប់ ប្រជាជនក្នុងតំបន់បានសម្រេចកប់ត្រីនោះតាមប្រពៃណីទំនៀមទម្លាប់។ អ្នកនេសាទក្នុងស្រុកជាច្រើនជឿថា លេចវត្តមានឡើងនៅជិតច្រាំង គឺជារឿងដ៏កម្របំផុតមួយ។ គេជឿផងដែរថា ត្រីនាគនៅទីណា នៅទីនោះ នឹងកើតមានបាតុភូតធម្មជាតិមិនធម្មតាដូចជា ការរញ្ជួយដី ឬរលកយក្សស៊ូណាមិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTIfuTU9ipTcJQv6TcnrXK7P-tcj9u583Pmmvj2CFb2VInIPHl6EPRYQLrhUX_qXdbqx3E309c2cRkOswqAA8PZDOZwNdl9fajFXVodwZZgvyu3DhtRBDBzew2r6qI9AGcQbyNaBiO7X10PtnuZQ67L5us6ISBX7nhgdzsfndyzIeR8dHRBSN5ris-m1mf/s1203/photo_2025-05-19_16-22-58.jpg

គួរជម្រាបថា នៅក្នុងជំនឿអរូបបិយរបស់ប្រជាជនក្នុងប្រទេសមួយចំនួន ពិសេសប្រជាជនជប៉ុនត្រូវបានគេជឿជាក់ថា វាជាប្រភេទត្រីនាំសារពីបាតសមុទ្រ ហើយហើយនៅពេលវាឡើងមកដល់លើគោកជាសញ្ញានៃការកើតមានគ្រោះធម្មជាតិក្នុងពេលឆាប់ៗ។ ជាក់ស្ដែងក្នុងឆ្នាំ ២០១១ មុនពេលការរញ្ជួយដី Fukushima និងរលកយក្សស៊ូណាមិក្នុងប្រទេសជប៉ុន ដែលបានសម្លា..ប់មនុស្សជាង ២ម៉ឺននាក់ មនុស្សជាច្រើនបានគេរាយការណ៍ថាពួកគេបានប្រទះឃើញត្រី Oarfish នៅលើច្រាំងជប៉ុន។ ការអះអាងបែបនេះ កាន់ជំរុញឲ្យជំនឿ ថាOarfish ជាត្រីនាំសារ ឬជាត្រីនៃសេចក្ដីវិ.នាសកាន់តែមានខ្លាំងឡើងៗនៅពេលបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaeJ_nIK2zSvMKyVrpgaOzzkxmwgZaDrLVdyHezSzXLgDhN3SgkQOnt0i6nMT2OVtlqc62giI9C5jZ-bP0ht9qvA8HP1AvIuXCaJDYJB63CS4VNJcbOMQTWjtKE8RzerB8rYO9WGnBL1fz7PQA4jDmQNif-HTFe5rGAxjV5l-AQp43MSYQaxa8O3_o6KwP/s512/photo_2025-05-19_16-22-59%20(2).jpg

យ៉ាងណាមិញ វាមិនមានភស្តុតាងណាមួយដែលអាចបញ្ជាក់បានថាទាំងនេះគឺជាការពិតឡើយ ដោយអ្នកវិទ្យាសាស្រ្តបានបកស្រាយថា ជាធម្មតាពួកវារស់នៅក្នុងទឹកសមុទ្រដ៏ជ្រៅចាប់ពី ២០០ ម៉ែត្រទៅ ១០០០ម៉ែត្រ ដែលជាទីកន្លែងងងឹត និងមិនអាចឲ្យពន្លឺព្រះអាទិត្យអាចចាំងទៅដល់បានឡើយ ដូច្នេះនៅយូរៗម្ដងដែលមនុស្សបានប្រទះឃើញវានៅលើផ្ទៃទឹកខាងលើ ឬជាប់លើឆ្នេរសមុទ្រ ពួកគេជឿជាក់ថានេះជាការគេចខ្លួន ពីមជ្ឈដ្ឋានដែលមានការប្រែប្រួល ឬបាតុភូតមិនល្អនៅក្រោមផ្ទៃទឹករបស់ត្រី Oarfish ទាំងនេះ៕

 

 

ព្រះបរមរាជវាំងរបស់កម្ពុជា ត្រូវបានគេទទួលស្គាល់ថាជាវិមានដ៏ស្រស់ស្អាតបំផុតមួយនៅទ្វីបអាស៊ី

0

យោងតាមការចាត់ថ្នាក់ចំពោះ «រាជវាំងដែលស្រស់ស្អាតបំផុតទាំង១០ សម្រាប់ការធ្វើដំណើរកំសាន្តបែបព្រេងនិទាននៅក្នុងអាស៊ី» ប្រចាំឆ្នាំ២០២៤ ព្រះបរមរាជវាំងនៃប្រទេសកម្ពុជា បានទទួលបានចំណាត់ថ្នាក់លេខ៩ នៅទូទាំងអាស៊ី។ ការចាត់ថ្នាក់ត្រូវបានធ្វើឡើងដោយ Tripzilla ដែលជាគេហទំព័រផ្សព្វផ្សាយពីគោលដៅទេសចរណ៏ធំបំផុតនៅអាស៊ី។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-s8Zl5txPKB2gRfAGDC_6iE0PHZJiG0IS3N51COT3cz0N8ioByEHfNGZce2VB8hj0DB-lL1EQPm2kEaBejqh6wLr5XzYOS5ykqA1XLF2k_0L5pwZKSmvP7YjJWIelRODgV9K0M_5JrLSz3C8sI2iQmtQLLRF68I9C5ujXT7MGTomitgAbDtTf7LCTZAeV/s1200/photo_2025-05-19_13-18-58.jpg
    នៅក្នុងអត្ថបទមួយដែលលើកឡើងអំពី រាជវាំងដែលស្រស់ស្អាតបំផុត និងស័ក្តិសមសម្រាប់ការទៅទស្សនាកម្សាន្តក្នុងពេលវិស្សមកាល ដោយក្នុងនោះមានស្ថាបត្យកម្មចំនួន ១០ ត្រូវបានTripzillaទទួលស្គាល់ថាមានភាពលេចធ្លោទាំងសម្រស់ និង ប្រវត្តិវានីមួយៗរួមមាន ៖ ទី១ និងទី២ បានទៅលើរាជវាំង Himeji និងវិមានអធិរាជតូក្យូ របស់ជប៉ុន, ទី៣ និងទី៤ បានទៅលើរាជវាំង Mysore និង Mehrangarh Fort ប្រទេសឥណ្ឌា, ទី៥ រាជវាំង Gyeongbokgung ប្រទេសកូរ៉េខាងត្បូង, ទី៦ វិមាន Istano Basa Pagaruyung របស់ឥណ្ឌូនេស៊ី, ទី៧ រាជវាំងម៉ាន់ដាឡេ របស់ប្រទេសមីយ៉ាន់ម៉ា, ទី៨ The Summer palace នៅប្រទេសចិន, ទី៩ ព្រះបរមរាជវាំងចតុមុខ របស់កម្ពុជា និងទី១០ The Grand Royal Palace ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyS0Hpqt4H9RfkGcn6Y39ExOomtxAVTkL2ADxz66WtB_haMSHv_6hufJQvBrv8NnnZqIHhuorEeUIropTKgGAXFustklO6LPErO4olgLo-eocbKsl2jmPLcT9CMrDnwm0eheATARP4eIrk-v_umnSvSbWkboskY5DUjj-z8AYgNppHbIZPxHLOWQy0mC91/s1280/photo_2025-05-19_13-19-00.jpg

    គួរជម្រាបថា ក្រៅពីការផ្ដល់ចំណាត់ថ្នាក់លេខ៩ សម្រាប់ព្រះបរមរាជវាំងចតុមុខ គេថែមទាំងបានលើកសរសើរពីស្ថាបត្យកម្មខ្មែរមួយនេះ ថាមានភាពល្អប្រណីតដោយសាងសង់ដំបូលរាងខ្ពស់ស្រឡះ មានក្បាច់ចម្លាក់លេចធ្លោ និងការរចនាផ្ទៃដំបូលឲ្យមានពណ៌មាសយ៉ាងគួរឲ្យទាក់ទាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNFvlJVKg0gvfyrUy9zPoV3tg5FNc9-iyJSb9kSiPbES41Zwmi30dt1dZYmfeEJ2Ek0y6-iz8ScnXZz6pcB8jdbkbIzGMFOSmiAggpNrdm4RVebMzf4znYW3NXXxtnvnknvgS6ZXPSqs-4Wi0pH7p3ktJI3JaFpNmUL_g1gx_XAZP6eLrCRGV_DZppE9sM/s828/photo_2025-05-19_13-19-01.jpg

    លើសពីនេះគេហទំព័រ Tripzilla ក៏បានរំលេចឲ្យឃើញផងដែរថា ចំណុចដែលសំខាន់បំផុតនៅក្នុងបរិវេណនៃព្រះបរមរាជវាំងនេះរួមមាន៖ សាលប្រជុំដែលមានរាជបល្ល័ងសម្រាប់ព្រះមហាក្សត្រគង់ប្រថាប ប្រាសាទទេវាវិនិច្ឆ័យ ព្រះវិហារព្រះកែវមរកត ។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOc61HuZIDzsx7IRvG-NAdYmVdBbVTn429ayb9AFeejftty_iMQov9n_nwVyo55DJ6cl4ZDNKEfp1FUuQKAWPxDy1ZJ6JsCq7uCyK8JO4ggjWyCT88BsU_PwCF5o_EolboFPPCIEYdPMY03y1kdwnolp0sYA_HP3cUH1kLASg36zGIzw3Gj5-PcsjEBr-k/s1280/photo_2025-05-19_13-18-57.jpg

    គួររំលឹកថា ព្រះបរមរាជវាំងចតុមុខបានសាងសង់ឡើងដោយបែរមុខទៅទិសខាងកើត គឺបែរទៅរកទន្លេចតុមុខ មានកំពែង ព័ទ្ធជុំវិញប្រវែង ១៧៧២ម ដែលលំអទៅដោយសន្លឹកសីមានៅខាងមុខ ត្រូវបានកសាងឡើង នៅឆ្នាំ១៨៦៦ – ១៨៧០ ក្នុងរជ្ជកាលព្រះបាទនរោត្ដម។ សំណង់ទាំងឡាយ ក្នុងព្រះបរមរាជវាំង ត្រូវបានគេកសាងឡើងទៅតាម ស្ថាបត្យកម្មប្រពៃណីជាតិ ដោយអ្នកឧកញ៉ាទេពនិម្មិត ម៉ក់ ជាស្ថាបត្យករដ៏ឆ្នើម។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsMgpOCS2eU1wVIqPFKBz_aTv-Y-1_bRmuDdz9AKvIRoQCZrdWuy1IY_2Wg5p3qqAx0yTdos1QkrKjMBWf_cckY9BI29Eet2SYPwL5GbUXonfWcGLVPmixEskY9EIx7yzJNnzwQsIzzHCCMzujZ58vedXQJlEpr-byLBJAf0gf0MZ0VygHaVrrFoEKoRPh/s1280/photo_2025-05-19_13-19-41.jpg
    ព្រះបរមរាជវាំង ត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំងមូល ហើយនៅក្នុងបរិវេណនៃព្រះបរមរាជវាំង មានប្រាសាទជាច្រើន ដែលបង្អួតរាងសង្ហារ ទៅតាមក្បូរក្បាច់រចនា មានដំបូលច្រើនជាន់ ប្រក់ក្បឿងពណ៌មាស និងកំពូលស្រួចបាញ់ទៅលើ ដែលជានិមិត្តរូបនៃ ការរីកចម្រើនមិនចេះចប់៕

មូលហេតុនៃការបង្កើតទិវាជាតិនៃការចងចាំថ្ងៃទី២០ ខែឧសភា

0

ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTEAgW6by2SiCgWZ-pgjWy9sXf7WrO-D-pJb34qb8w2Dl29g-RkIF0RkjyEFWWsBdgV1NfWekreLvNyQzx55e20GUaxnLDlmkvGq5TmqF5Li4_ldlXWIYf1SbOtF43bYEhi6qEeZ-5knGkVIKqm0IcsL9kMnzhHmfEKwzl6yR4XmNaFkl3K-LM3fooidec/s1201/image_2025-05-20_10-39-55%20(3).png

ទិវាជាតិនៃការចងចាំ គឺជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈអនុក្រឹត្យលេខ១៩ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXazzSjyzYJasgFB8u5buYINkbBYmsBMUhmd_tvWE5gAHOsKX1P48blVQODVuBuENHU9pPwJwdx7_o2casszEAdCq8zpn1Ojj52Gmt72WctTF2sPeBe0SLPKJY_8CIUPxi5skbzcPLPK05oR5PbfZliwQogura8PKxM3GvJdPCSmGtQEfH-0gYY_OXGzA6/s900/image_2025-05-20_10-39-55.png

ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត និងជនរងគ្រោះ ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0zVSjjvr3CHyUTDAhtGkcxjLbkWy2T5RTZs65DA4TVWVFC4U9gmz2BVyhrz4W-QVg0AmfOrifmO0fxzLevY6P-qE4wTQT79Nf3JR8zdzarCV9s0ZSZzj9YgXAZEYj93g4R83EQCjPUZBhc04B6B7CsIPYe8kxcaRaeD85Lpnj7Xj43EZo4vhAh2By-p16/s900/image_2025-05-20_10-39-57%20(2).png

ដើមឡើយ រដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជាបានអនុម័តយក ថ្ងៃទី២០ ខែឧសភា ជា”ទិវាចងកំហឹង” កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ ដើម្បីជាការចងកំហឹងចំពោះ “បនប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី និងខៀវសំផន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieodKtCZqcBqO9dQRcjyiweyx9n7a6tCfzGWDV7hlzmcKz-V4Q-JfZ_BOqsKGZ9R2nDLDo3MrxoneoMYsXkRpvr1D49NI1VQb0u3PFxdnjTeSP105ZmIUCJlBIEcMpT69OLwRUSsoDTdZbtIEDjI6kCUhPuRWu_ok_85gmirRzUdqrUt3IFzW4xNndqO1p/s720/image_2025-05-20_10-39-58%20(2).png

ក្រោយមក ឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជាបានប្តូរពី “ទិវាចងកំហឹង” មកជា “ទិវាចងចាំ” រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា កំណត់យកថ្ងៃទី២០ ខែឧសភា ជា “ទិវាជាតិនៃការចងចាំ” វិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn7C2HblOrg5-KChbxVW8mjlHMNmL1pCz1MD4nUV-mOwswhSk5Rtwtir22gvN_J6VJVjfirElLQHTN5pZGFSekNrGIEmBoq6wimA6hDHUxxUSXwr9wgD1OtYvpH7B7WvoNqlZmm4L5ssYeMj101B2lCU6WSoSoJYyMd-PlB1mGQDQSgidfufVGvPu2jv95/s837/image_2025-05-20_10-39-58.png

ហាមឱ្យអ្នកដទៃខ្ចីសម្ភារៈទាំងនេះ បើមិនចង់បាត់បង់ ឬមានរឿងក្តៅក្រហាយ

0

ទោះជាការចែករំលែកជារឿងល្អក្តី ប៉ុន្តែសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួន ហាមឱ្យអ្នកដទៃខ្ចីដាច់ខាត ទោះជាអ្នកនោះជាមិត្តភក្តិជិតស្និទ្ធ ឬសាច់ញាតិក្តី ពីព្រោះយើងអាចបាត់បង់ទ្រព្យសម្បត្តិ ឬត្រូវគេលួ.ចយកទិន្នន័យ ទីបំផុត យើងនឹងបាត់បង់មិត្តភាព ហើយមានអារម្មណ៍ស្តាយក្រោយ ។ តើសម្ភារៈទាំងនេះមានអ្វីខ្លះ?

១-ទូរស័ព្ទដៃ ៖ ទូរស័ព្ទដៃ ជាកន្លែងផ្ទុកទិន្នន័យផ្ទាល់ខ្លួនសំខាន់ៗ ថែមទាំងមាន App គណនីធនាគារ ដែលអាចឱ្យអ្នកប្រើប្រាស់ផ្ញើប្រាក់ ដកប្រាក់ និងទូទាត់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗ ។ បើឱ្យអ្នកដទៃខ្ចីទូរស័ព្ទដៃ គឺវាមិនត្រឹមតែចែករំលែកទិន្នន័យផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែគេនឹងលួចប្រើប្រាស់ App ធនាគារក្នុងទូរស័ព្ទដៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisrH2CuvYNSD4fNpw_2QN1Od4k_RXpaNIBeNpDCTNqZ1h_kAVhWYIJo1I1eOmhynAkaqO52sToaD4INyD7nUhIuZx6LxgAvSEmVX40gg-u2j8XyZp1daTKy92w8ke13rhyMlddLDk9uBgjIXr4Zsi369byFL3RsW9Hwu_DSlMTuZVinaZMHOVu679DlOlI/s2048/image_2025-05-20_10-16-53.png

២-កាតឥណទាន ៖ ទោះជាយើងមិនបានឱ្យអ្នកដទៃខ្ចីប្រាក់ដោយផ្ទាល់ ប៉ុន្តែបើគេខ្ចីកាតឥណទាន មានន័យថា យើងប្រគល់ប្រាក់ទាំងអស់ឱ្យគេ ។ ការធ្វើបែបនេះ ក្រៅពីបាត់បង់ប្រាក់ហើយ គឺប្រឈមនឹងការលួចទិន្នន័យធនាគារទៀតផង និងហាមដាច់ខាត ប្រាប់លេខសម្ងាត់ឱ្យគេដឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUebxOwHlCUPa2kdGllOXPwDCRuC7OsavoIdV0cNz2sK_iU4Rhb1MqO3P1u0eu7vGNfSJLH5PcV8U_E61EwglT2PCTXEO5yna9jNI7Zjoed6MLf3CX-qu7Q_0KNt-NpIhn-CuESaNDw0oFcZyyjCb_HNZ5DDWkq1CGLZuSJFRRocjIFUZ74WY5jPb0hkCd/s1920/image_2025-05-20_10-16-54.png

៣-កុំព្យូទ័រ ៖ កុំព្យូទ័រ ឬលេបថបនីមួយៗសុទ្ធតែផ្ទុកទិន្នន័យផ្ទាល់ខ្លួន បើទោះជាឱ្យគេខ្ចីមិនយូរក្តី ក៏យើងប្រឈមនឹងការលួចទិន្នន័យដែរ ។ ហេតុនេះ កុំឱ្យអ្នកដទៃខ្ចីវាដាច់ខាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOHlGkyJiRt-W7kAAJUTgz6pltowezSVaklVnybDIkhEuDFnGrrk43DrVQMCZagOJCFllFhBOJM5MuxJwGDiJUhryAvOWGamaeUkDip44AIf-hq9kAmpuU15pD-TKbxmec8Tkx6JrL0kVpi8Yrgj_ko-_5RdzY_8Ea6hcUIoSHmEDZQw5blfo8CjozCaSA/s1200/image_2025-05-20_10-16-55.png
៤-ឯកសារផ្ទាល់ខ្លួន ៖ រួមមាន អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ សៀវភៅបញ្ជីធនាគារ សៀវភៅគ្រួសារ ប្លង់ដី ឬឯកសារផ្សេងៗដែលបញ្ជាក់ទិន្នន័យផ្ទាល់ខ្លួន ក៏ពុំគួរឱ្យអ្នកដទៃខ្ចីដែរ ពីព្រោះប្រឈមនឹងការលួចយកទិន្នន័យផ្ទាល់ខ្លួនទៅប្រើប្រាស់ក្នុងគោលបំណងអាក្រក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj33DlTF5qaW6zJGONX6v85Pznjaje9_cPrlapZjVxu0IZ4-F0QMxINpmlaejrw1Os_2dZECEEAnu840Z6w3esgh4Wni-zdz7VPDmwHV4trtxVAiaxDV4FeB0kbUTH_wfhU_8JT0nhGGiOim1CkVX3iYYaHNlVSOtuDgVW2uJLXfN1gEAwBiw4I_ZJxrX1Y/s2048/image_2025-05-20_10-16-55%20(2).png

៥-អ៊ីម៉ែល ៖ អ៊ីម៉ែលមានសារៈសំខាន់យ៉ាងខ្លាំង ជាពិសេស ការចុះឈ្មោះក្នុងបណ្តាញសង្គមផ្សេងៗ ឬប្រើប្រាស់ App គឺចាំបាច់ត្រូវប្រើប្រាស់អ៊ីម៉ែលជានិច្ច ។ អ្នកដទៃអាចយកអ៊ីម៉ែលយើងទៅបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដើម្បីបោកប្រាស់ ខ្ចីប្រាក់ ឬប្រព្រឹត្តទង្វើខុសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXlQeMGcyBAM0mkRhG5L1VsU8dFxfYYFtWkAfzBe3Z1uxgC9ZRc2FlOlRwIIv-RV-Qobi7e9M6cGbmsclm_qAiycxM9TVcL-pMXOv3a-gKoS7BHQqaM0bZ-CCNKj3t2-tQcbpL8qq7owiCQ1Cqisg8NJPz5o3_SMxjHKtpFQO_7J3gC4ITZHS8umo5VnPQ/s1600/image_2025-05-20_10-16-57.png

៦-រថយន្ត និងម៉ូតូ ៖ មិនថារថយន្ត ឬម៉ូតូ ហាមឱ្យគេខ្ចីដាច់ខាត ព្រោះគេអាចយករថយន្តរបស់យើងទៅដឹកថ្នាំញៀនខុសច្បាប់ ឬបើកបុកមនុស្សស្លាប់ ឬគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរថយន្តខូចខាត ។ មុននឹងគេខ្ចី ត្រូវគិតពីបញ្ហាទាំងនេះ ព្រោះគ្រោះថ្នាក់អាចកើតឡើងគ្រប់ពេលវេលា ដែលធ្វើឱ្យម្ចាស់យានជំនិះក្តៅក្រហាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgewbshudoiIL2WD3VK8vJb1g8PcFcf8vEmK5X9pNjHfFKEXfBhkEZKrKku_Lc1yX7yrIAVjtSbVC0qC-lZUqkLmDDt4NXbTfFEhD7WSaIDPH-XIQtPuzgXu6HRpVb93hSPf5P7M0hM7Tco7U92XCvW4E-Fz3bNR-v0tZzt9TbFvM58VfE1glNxywzZVJGt/s1200/image_2025-05-20_10-16-57%20(2).png

ក្រៅពីនេះ របស់ប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងទៀត ដូចជា ៖ ម៉ាស់ កន្សែងជូតខ្លួន សម្លៀកបំពាក់ និងច្រាស់ដុសធ្មេញ ក៏ហាមឱ្យគេខ្ចីដែរ ដើម្បីសុវត្ថិភាព និងបង្ការការឆ្លងមេរោគ ៕

បរិភោគបន្លែ និងផ្លែឈើ៥ប្រភេទនេះជួយឱ្យធ្មេញស រឹងមាំតាមធម្មជាតិ

0

ធ្មេញពណ៌លឿង គឺជាបញ្ហាមួយដែលធ្វើឱ្យមនុស្សជាច្រើនបាត់បង់ទំនុកចិត្តពេលញញឹម ឬនិយាយជាមួយអ្នកដទៃ និងបារម្ភពីសុខភាពមាត់ធ្មេញ ក្លិនមាត់មិនល្អ ។ បញ្ហាធ្មេញលឿង ពុំមែនកើតឡើងតែលើមនុស្សចាស់ប៉ុណ្ណោះទេ ប៉ុន្តែយុវវ័យក៏ប្រឈមនឹងបញ្ហានេះដែរ ដោយសារមកពីកត្តាជាច្រើន មិនថាការបរិភោគចំណីអាហារ និងផឹកភេសជ្ជៈ ។ ប៉ុន្តែអ្នកមានធ្មេញលឿងកុំទាន់បារម្ភ ពីព្រោះយើងអាចដោះស្រាយបញ្ហានេះតាមវិធីងាយៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB9aPXsD5XRuLi1TvVXY9e1-3eeJ6GYjpM9P0yPKOugPl_icXcCQTktEjFbBj1ArnsQDWUBakkniUYToktNN1G52l8PLD4uKwMYgfiFuCo2iAHUu8CmuMY16KsEOQb4Gj_HpIA_Qs1ifDFb0NJKQt_6EMeR-vFQNMCF9QPyM0v30Q0nyKDftKsS-OHnjSR/s2000/image_2025-05-20_10-05-20.png
អ្នកជំនាញផ្នែកចំណីអាហារបានណែនាំឱ្យបរិភោគបន្លែ និងផ្លែឈើ ចំនួន៥ប្រភេទនេះ ដើម្បីជួយឱ្យធ្មេញសតាមធម្មជាតិ ហើយវាថែមទាំងមានសារធាតុជួយថែរក្សាធ្មេញឱ្យរឹងមាំផងដែរ ។ តើបន្លែ ផ្លែឈើ ផ្តល់នូវអត្ថប្រយោជន៍សម្រាប់ធ្មេញមានអ្វីខ្លះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQtVQFsQgu7zIAOfsCVbqFzRZnN8w0gk27wtxoTOT6R_RqXKOX8zNRU5KEIM7Xw1f97UB8DttITKO470fGSQGrTI4kbHJVPLbbzBrNjRHRfwoqKUduBjNlJhrDWtoLe0pbWkPJOJqYWs09-tex7rgtaVfSyHOziC6Fyd_QOuD7-yvvyhkduJjJVNqqNU2u/s1920/image_2025-05-20_10-05-21.png

១-ស្ត្រប៊ឺរី (Strawberry) ៖ ក្នុងផ្លែស្ត្រប៊ឺរី មានសារធាតុម្យ៉ាងឈ្មោះ ម៉ាលីក ជួយឱ្យធ្មេញស តាមធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVxLPumTa75J4XlA598nViwNRX3m2iWqPg2r18CVc8bfBoZXy3keMixv67Ft4oKPXzZtJK88JaO5isgIslpe2r-r7AeqQh39IPAV5Uh6cTltzO-sl544szNusdfCvM6udU47sLRrGYt6-I_gRMoOyldN7a-EA_FCvGDvbDg80LA8hNjSLodFgyBuZ_X6E2/s1633/image_2025-05-20_10-05-24.png
២-ឪឡឹក ៖ ឪឡឹក មានសារធាតុម៉ាលីក ច្រើនជាងស្ត្រប៊ឺរី ហើយការបរិភោគឪឡឹកកាន់តែច្រើន កាន់តែជួយឱ្យធ្មេញស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr7LzR-f-HgkXVYPm6YHMzI7w2VVtOQ8ITTgQwgFSD-GNTquUWr5a9ADoPJZ6e662IEyhdc1xy5om_Cy9Rb9zNXaA2jKnPS2gpFzpskjY5f95-Q3w0CLAZGtLmA9Jf7wNr-4vfAFS1cawGb0jm62NkOraXOfMUS0f835nowu7PB4Ga5TOslQ2Nbgu_Vvol/s640/image_2025-05-20_10-05-26.png
៣-ម្នាស់ ៖ ម្នាស់ មានសារធាតុផរមីលែន ដែលជួយសម្អាតកាកសំណល់ជាប់ធ្មេញ និងធ្វើឱ្យធ្មេញស ស្អាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvA-hGfE2M7TWGm6_DOktivvLt5gWhf-ojQJHvNq3MbryXwzi3xxYvF0zgBo-alATDvRhxVKB_5C5JnwFqertAVftCn42Lxvh5nNzFskCspAfpMIM2vTXEfbx2KLLXfq74JyemshLCi07ncb0b_EOejyBJErLazt9Ejn6LVrYn7hvFrMfnTCoBY9gjBPRR/s800/image_2025-05-20_10-05-27.png
៥-ល្ហុងទុំ ៖ ល្ហុង មានសារធាតុប៉ាកតេ ហើយក្រៅពីវាជួយដល់ការរំលាយអាហារ វាក៏ជួយសម្អាតកាកសំណល់ផ្សេងៗនៅជាប់ធ្មេញ មិនឱ្យធ្មេញពណ៌លឿង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhJ15K3FoH86PJ5vNs3eBr0XmuPh1meO9LaVwPVlfo7Gn6ZwBkd2SdBxEFCHeSUPPnZuBi7RAJmyZQuoLDccyOFDr7UZeYf1Ns9B61ZC1J3MU8jMFMQge9cHpNaMmMHkCZcGhEjnf4LNSRWmEgw2SGMlmm9MFaUs7VbxdC9zM9GoPFCT-6eLdHKT66_-K4/s1024/image_2025-05-20_10-05-28.png
៥-ផ្កាខាត់ណាខៀវ (Broccoli) ៖ ផ្កាខាត់ណាខៀវ សម្បូរដោយធាតុដែក ជួយឱ្យធ្មេញរឹងមាំល្អ និងការពារការខូចធ្មេញដោយសារកាកសំណល់យ៉ាងមានប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeDxzmyHnq-zwXe-Mw6HfoAVnA0XvBhZvtsq9WuaEXtOCNYA2kLNHfXzaZYOfl3RLaZN5C0ICmy4X5z-XpWsSHC43byXwlY1WhNA7wlwQXeQ9uhwq-Jp471hy-FXdLdODyTZYotMYvr2UPYLDeaXZvZI9kkBs0MZKWQ53nueJobHhG_z_9Ff6md02f9knM/s1500/image_2025-05-20_10-05-28%20(2).png

អ្នកជំនាញណែនាំឱ្យបរិភោគបន្លែ ផ្លែឈើទាំង៥ប្រភេទនេះឱ្យបានញឹកញាប់ ព្រមទាំងដុសសម្អាតធ្មេញ យ៉ាងហោចណាស់ ចំនួន២ដងក្នុង១ថ្ងៃ ដើម្បីសម្អាតកាកសំណល់ជាប់ធ្មេញ ។ កុំភ្លេចយកបន្លែ ផ្លែឈើ មកត្រាំក្នុងទឹកលាយជាមួយម្សៅ Baking Soda ដើម្បីកម្ចាត់សារធាតុគីមី និងលាងទឹកឱ្យស្អាតមុនពេលបរិភោគ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJpsXofca80MfHTkHYkfCjDhvJ4vn5Kbf-FOT41249AMRlC8kwpmKRNHoWoQaI4xnKsMdfPA136jWoVW1du_lWd_HBczaBohKRjuyEaaw6aqIWwq1omqWvt0e7inOyMPmGT9Y4aelH1PPbUWuN2iwoERWPw8y72u2DfY07Q_k2oXih3qmdUbJpqU_z6C_S/s821/image_2025-05-20_10-05-23%20(2).png
ក្រៅពីនេះ ក៏មានវិធីផ្សេងទៀតធ្វើឱ្យធ្មេញស តាមធម្មជាតិ ដូចជា ៖ ដុសធ្មេញតាមវិធីត្រឹមត្រូវ, ជ្រើសរើសថ្នាំដុសធ្មេញជួយឱ្យធ្មេញស កម្ចាត់កាកសំណល់អាហារ, ទំពារស្ករកៅស៊ូ, ឈប់ជក់បារី, ខាត់ធ្មេញដោយអំបិល ឬសំបកចេក, កោសដុំកំបោរជាប់ធ្មេញ រៀងរាល់៦ខែម្តង, ផ្លាស់ប្តូរទម្លាប់បរិភោគអាហារ និងត្រួតពិនិត្យសុខភាពមាត់ធ្មេញទៀងទាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWlidCPzB2mGgYMeS-YsnxgZccOuTZ3lqDMlFP-JyFtVgCbmrWEvyX2cciP0CNVDTDKMMC0Tu0M6Ps8sNoWyGSzFdzkDkFef6JstuS468s-PbCIdIEfAf8Vfqgz77MAc4TaJjjDfxw1Dd5Rjra3D73xDuPNqUwFlICNBwUjVR-S6EpuFzfIJ4sDu_IkOh1/s960/image_2025-05-20_10-05-23.png

តើធ្មេញលឿងបណ្តាលមកពីមូលហេតុអ្វីខ្លះ?

១-ធ្មេញលឿងដោយសារកាហ្វេ និងតែ ៖ កាហ្វេ គឺជាមូលហេតុចម្បងធ្វើឱ្យធ្មេញរបស់យើងពណ៌លឿង ហើយក៏មានភេសជ្ជៈផ្សេងទៀតធ្វើឱ្យធ្មេញលឿង ដូចជា ៖ តែ និងភេសជ្ជៈជាតិហ្គាស ។

២-ជក់បារី ៖ បារី ក៏ជាមូលហេតុធ្វើឱ្យធ្មេញលឿង ដែលបណ្តាលមកពីសារធាតុគីមីក្នុងបារី ។

៣-អាយុ ៖ សរីរាង្គផ្សេងៗរបស់រាងកាយចាប់ផ្តើមផ្លាស់ប្តូរពេលអាយុច្រើន ធ្មេញក៏ដូចគ្នាដែរ វានឹងប្តូរពណ៌ខុសពីមុន ដោយសារការប្រើប្រាស់ធ្មេញយូរឆ្នាំ ។

មនុស្សម្នាក់ៗប្រាថ្នាចង់បានធ្មេញសស្អាត ពីព្រោះធ្វើឱ្យយើងមានទំនុកចិត្តពេលញញឹម ឬនិយាយជាមួយអ្នកដទៃច្រើនជាងមុន ។ ហេតុនេះ គួរអនុវត្តតាមវិធីទាំងនេះ ធានាថា យើងនឹងមានទំនុកចិត្តខ្លាំងជាងមុន អស់បញ្ហាធ្មេញលឿង ៕

បុគ្គលិកហាមដាច់ខាតនិយាយពាក្យទាំងនេះពេលសម្ភាសន៍ចូលធ្វើការ

0

ពេលក្រុមហ៊ុនសម្ភាសន៍ចូលធ្វើការ បេក្ខជនគួរប្រុងប្រយ័ត្នពាក្យសម្តីរបស់ខ្លួន និងពុំគួរនិយាយពាក្យទាំងនេះដាច់ខាត ពីព្រោះវានឹងបាត់បង់តម្លៃ ឬពុំទទួលបានការងារធ្វើ ។ ផ្នែកធនធានមនុស្សអាចចាប់ចំណុចខ្សោយរបស់បេក្ខជនភ្លាមៗពេលបេក្ខជនឆ្លើយតបសំណួរ ហើយពួកគេនឹងវាយតម្លៃថា អ្នកដាក់ពាក្យធ្វើការគ្មានសមត្ថភាពបំពេញការងារទេ ។ ហេតុនេះ កុំឆ្ងល់ថា ហេតុអ្វីក្រុមហ៊ុនពុំជ្រើសរើសឱ្យចូលធ្វើការ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4dGhJdo_-czc-a1YguyeNYEtISkny3ALpcBgvN_lwnoWc1te7D58HIRIAO6KSXroLDI1Hk5j8kRrgCl6Pdj2XjYfbUVyRhCBVqzOySkPn4M29Mrvmz45jUhtIVtBVL25BcLw0-wxxSRoCwpPOceKWoruvix-PtF_Glg0drKC8PIb8UIqtzg3VdfEkM6A2/s1500/image_2025-05-20_09-54-58.png
១-ហាមនិយាយអាក្រក់ពីក្រុមហ៊ុនចាស់ ៖ បេក្ខជនខ្លះនិយាយអាក្រក់ពីក្រុមហ៊ុនចាស់ឱ្យអ្នកសម្ភាសន៍ស្តាប់ ដូចជា ៖ នាយកក្រុមហ៊ុនចាស់មើលពុំឃើញតម្លៃរបស់ខ្ញុំ ហើយតែងកែតម្រូវការការងារខ្ញុំជាច្រើនលើក នៅតែពុំឯកភាព ។ ការនិយាយបែបនេះនឹងធ្វើឱ្យអ្នកសម្ភាសន៍គិតថា បេក្ខជនរូបនេះនឹងនិយាយអាក្រក់ពីក្រុមហ៊ុនថ្មីទៅឱ្យក្រុមហ៊ុនផ្សេងទៀតស្តាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWMOsHl4umEYMI06mGxeMZeLXvWslJ_gvX37CGCi2kNbR3DtILE1PkfFI3O9NbXylsePUJT1VgM6yKe4xGofWtmROrqDfegT8FPrjKYdIIEYox02WxCplESc8vlfM6lzOWS22FDX4uCNVQ6y7UI3xEPMcPtkkJTPZZL4WlE4QH_cRDf_Fk1vePcjasz1wH/s1200/image_2025-05-20_09-54-59%20(2).png
២-ហាមសួរអ្នកសម្ភាសន៍វិញ ៖ ហាមសួរអ្នកសម្ភាសន៍ថា តើក្រុមហ៊ុនធ្វើការងារអ្វីខ្លះ ឬប្រកបអាជីវកម្មអ្វី ឬលក់ទំនិញអ្វី? ដោយសារបេក្ខជនពុំសូវស្គាល់ពីក្រុមហ៊ុន ។ ការសួរទៅក្រុមហ៊ុនវិញបង្ហាញថា បេក្ខជនពុំចាប់អារម្មណ៍ជាមួយក្រុមហ៊ុន ឬពុំដឹងថា ក្រុមហ៊ុនលក់ទំនិញអ្វីខ្លះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLhTbC6Z0UYwUS4EAaeJ5QjcdxuvAl5KEXWSTxz93sKefgj1MrDCLnKAZ7B8gECgZ8jZl5kDyj4aVso5IT6EiJlgxOmy1exIpRchs3Ypfd6lOPIQcCLd51uRSzI9wfg2JITpVXAI50-UdgGRsOi_v3VKjufx1YMQcrRZHI8cm5kXcumCIMYFHQBjeHRtv1/s1012/image_2025-05-20_09-54-59.png

៣-ហាមអួតខ្លួនឯងឆ្លាត ៖ បេក្ខជនភាគច្រើនតែងអួតថា ខ្លួនបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យក្រៅប្រទេស និងជាមនុស្សឆ្លាតជាងមិត្តភក្តិ ឬឆ្លាតជាងគេបង្អស់ ដូច្នេះ ក្រុមហ៊ុនត្រូវតែទទួលខ្លួនឱ្យចូលធ្វើការ ។ ពុំគួរអួតអាងបែបនេះទេ ពីព្រោះអ្នកឆ្លាតពិតប្រាកដនឹងបង្ហាញតាមរយៈលទ្ធផលការងារ ហើយក្រុមហ៊ុនមានវិធីដើម្បីដឹងថា បេក្ខជនឆ្លាតពិតប្រាកដឬអត់?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiErkD2yIDPK5Jgx-MJWeBgnsgQ4g5Qax7vf9Cl_CDnQY2E1PPpF2dPBuCuimtF6dXOmXTL3-0L6y9F6kCzOTlD7v6YYK55T1PaJYkZRL-FUl-rMjHBs3MMoBMC7QmiWwGLhCgWA3UpsBqKwqu3kSGK8S_tV81vdsLCGMjXRN_55HHrC9YXW5HLunfSlSKj/s1700/image_2025-05-20_09-55-00.png
៤-ហាមសួរពីប្រាក់ខែ ៖ កុំសួរពីប្រាក់ខែ ពីព្រោះក្រុមហ៊ុនគិតថា បេក្ខជនពុំផ្តោតលើការងារ ហើយនិយាយពីប្រាក់ខែមុនគេ ។ ប៉ុន្តែអាចនិយាយពីប្រាក់ខែពេលក្រោយ ពេលក្រុមហ៊ុនទទួលឱ្យចូលធ្វើការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_zYtXuNrcXoEpx9VolK_U5jIaghdzJsGoNAQqHM6qup3mwlt4UsGqEj-p7ypSstZMqM4DdwumGIoJjdWIRGPiPEJBusUzUgzcTYMkQpZ4RNAbQl73GB0YwjpXlQzs5fnuEf-hcLXiWxxH7G-QIIfW5u3DLyJJyY4PIlXA3eTkcg0zPghyUcWhtwHwS3gn/s1280/image_2025-05-20_09-55-02.png

៥-ហាមចង់បានតួនាទីរបស់អ្នកសម្ភាសន៍ ៖ ពេលក្រុមហ៊ុនសួរថា តើប្អូនមានគោលដៅបែបណារយៈពេល៥ឆ្នាំខាងមុខ? បេក្ខជនបែរជាឆ្លើយថា ចង់ធ្វើការងារជាធនធានមនុស្សនាថ្ងៃអនាគត ប៉ុន្តែការនិយាយបែបនេះធ្វើឱ្យអ្នកសម្ភាសន៍មានអារម្មណ៍ថា បេក្ខជនចង់ដណ្តើមតួនាទីខ្លួន ។ បេក្ខជនគួរនិយាយថា ខ្ញុំចង់អភិវឌ្ឍន៍សមត្ថភាពជាបន្តបន្ទាប់ និងចង់រៀនសូត្រការងារពីអ្នកសម្ភាសន៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxgtlM45qRiG-hNXS8J_bF7WHh0L87R-cDVDmNL7FmXJNj1MyYHP_OaipKbL3G5HETv-qdfY-iv6baYCbIFxM3SjSF_vHjCBq-G6_6mxlFciDhivYcuiOBb09ULOJROvgmE6u5TyBycn3JK6NWpG4LcXjApBGp0PZkPSDIq7KUd7zD0Ve2e57IdjTF7jlO/s1080/image_2025-05-20_09-55-03.png
៦-ហាមសួរពីថ្ងៃសុំឈប់សម្រាក ៖ ការសួរពីថ្ងៃឈប់សម្រាកបង្ហាញថា បេក្ខជនចាប់អារម្មណ៍ពីថ្ងៃឈប់សម្រាកតែម្យ៉ាង ។ បេក្ខជនគួរនិយាយពាក្យនេះ បើខ្ញុំមានធុរៈចាំបាច់ពេលមកធ្វើការដំបូង តើខ្ញុំអាចជូនដំណឹងក្រុមហ៊ុនជាមុនពីថ្ងៃឈប់សម្រាកបានទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLv2upHdsrCStXj5pUmJy8YcwhaGN70q9ZWz-1QquLrsi4ItOe2FQzn2mDBxj53fbMNwt5Je-Zg-Q9XNwOM4_nQS4OiIS6BHihShCh-FENy57nUjEQlHxsNOp5I2UzKVBMIoGQ21Qa06fUp448tLVzZ1uBtpT9OnD7kJMtxvxgcpchpMKaJoMwPAm8CY6K/s1600/image_2025-05-20_09-55-04%20(2).png

៧-បើក្រុមហ៊ុនសួរថា តើបេក្ខជនមានសំណួរអ្វីឆ្ងល់ទេ? បេក្ខជនពុំគួរនិយាយថា ខ្ញុំគ្មានសំណួរអ្វីទេ ។ ការនិយាយបែបនេះ ក្រុមហ៊ុននឹងគិតថា បេក្ខជនពុំចាប់អារម្មណ៍នឹងតួនាទីការងារ ។ បេក្ខជននឹងបាត់បង់ឱកាសនេះ ដូច្នេះ គួរតែសួរ ចាប់ពី២ ទៅ៣សំណួរ ទៅក្រុមហ៊ុនវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT1yAMxRTxUtnVPKHirfAgiNSAtWOspt2weIIm1WXCazwEqwSl4P_1fYPlEoFDHnrlpPHegMpQogJVfLgHZglUAB_TN7lHmUSAtXygSFSJzR7u5JDZKb7yI7AG0sBiBAPFSe0eDuggUIaZDm7YicMiNTuvpIHrwkidF2dQQFCh7F6-yMbzYglbAXiUmXqT/s1200/image_2025-05-20_09-55-04.png

៨-ហាមសួរថា តើដឹងលទ្ធផលពេលណា? សំណួរនេះបញ្ជាក់ថា បេក្ខជនពុំចេះអត់ធ្មត់ ឬពុំចេះរង់ចាំ ហើយគ្រាន់តែមកសម្ភាសន៍ដើម្បីសាកល្បងសមត្ថភាព ពុំចាប់អារម្មណ៍ក្រុមហ៊ុន ។ ក្រុមហ៊ុនអាចនឹងជ្រើសយកបេក្ខជនផ្សេងវិញ ប៉ុន្តែបើក្រុមហ៊ុនចាប់អារម្មណ៍ ពួកគេនឹងប្រញាប់ទាក់ទងយើងមកធ្វើការឱ្យបានឆាប់បំផុត ៕

ភ្ញាក់ផ្អើលខ្លាំង! ទុរេនដ៏ថ្លៃ តែមានសាច់ជាំស្រដៀងកូនកណ្តុរ អ្នកមិនដឹងស្មានជាអ្វីផ្សេងទៅវិញ

0

ប្រទេសម៉ាឡេស៊ី ៖ មហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីគេហទំព័រមួយបង្ហោះរូបទុរេនម៉ាឡេស៊ី មានសាច់ខ្មៅជាំស្រដៀងកូនកណ្តុរ មើលទៅពុំគួរឱ្យបរិភោគ ថែមទាំងមានតម្លៃថ្លៃជាងទុរេនផ្សេងៗ ។ Tupai King គឺជាទុរេនកម្ររបស់ម៉ាឡេស៊ី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គម ដោយសារសាច់របស់វាស្រដៀងទុរេនស្អុយ ខុសប្លែកពីទុរេនទូទៅយ៉ាងខ្លាំង ហើយមនុស្សភាគច្រើនទើបតែឃើញទុរេននេះជាលើកដំបូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8vdQXlIg4hle2NO3XmN2LPPyIeRPGaNIQKh_0ewvveKbsMlpwa0nPTeNcYVn2DoE2ceTCgpqu8oM08OujPTtNqAbTDJw3174mP-8WBprdVdR4y48SQzGhRiGvh7_i2j-ipNx0TbJzlO4zcDHk4JKvrQY2w3TYWBh2878hEbPBoI9JWdSR_x2KE455_2mE/s800/photo_2025-05-19_09-15-36.jpg
កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រឈ្មោះ «ថានប៉ៅ» បានបង្ហាញទិន្នន័យពាក់ព័ន្ធនឹងទុរេន Tupai King ថា វាជាទុរេនកម្រនៅប្រទេសម៉ាឡេស៊ី មានរសជាតិឆ្ងាញ់ខ្លាំង ហើយម៉ាឡេស៊ីបានប្រទះឃើញដើមរបស់វានៅលើកោះពីណាំង កាលពី២០ឆ្នាំមុន ខណៈមនុស្សមួយចំនួនទៀតប្រាប់ថា ធ្លាប់បរិភោគទុរេននេះ តាំងពី៤០ឆ្នាំមុនមកម៉្លេះ ។ ពលរដ្ឋម៉ាឡេស៊ីចូលចិត្តបរិភោគទុរេននេះបំផុត ដោយសារវាមានរសជាតិផ្អែម សាច់ស្អិត និងតម្លៃថ្លៃរហូតដល់១២០រីងហ្គីតក្នុង១គីឡូក្រាម (ឬជាង២៨ដុល្លារ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9KFSB3sM4PpvHWEb349JOTxbxHLAW6kKhjAKd9qNm1i8U-doinxiCA6_a67l9Z80Ik-GcjiZ84Irei-91i-jyZq9JWLIYnr1O4Lm4iEtS5nkg7PJi2eMW89kxtsTBBINQH2eXGAPMiMrBD7OYGzoQ30liL3rnLTPLrTp4dsWii7w7DjTIU_Zj-rmVHyFM/s1280/photo_2025-05-19_09-15-37.jpg

ក្រោយពីគេហទំព័រនេះបង្ហោះរូបភាពទុរេនម៉ាឡេស៊ី ធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងពីភាពខុសប្លែករបស់វា រហូតដល់អ្នកខ្លះនិយាយថា សាច់ទុរេនដូចគ្នានឹងកូនកណ្តុរបេះបិទ ឃើញហើយលែងចង់បរិភោគទុរេន ។ ក្រៅពីនេះ មនុស្សជាច្រើននិយាយថា សាច់ទុរេន Tupai King ជាំខ្លាំងណាស់ ពុំអាចទទួលយកបានទេ បែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_PFU5giWG8bYCfPHGrouAH1csJQ9-EYdPmyQ6trQlFCLDTRHKAJtGyPF603Mst_fBSrMjh-kfbi9TxjNtoQWqVa7kqGFcaBVhccB6tDj7IEuC1CUfoBCYZNJItrg01eEGoZDX94QhgjWMFxXadBRy1de0rSF48ICC9revHbxMLAG87BUd_Gza_FIDdusd/s1200/photo_2025-05-19_09-15-38.jpg

ចំណែកអ្នកស្គាល់ទុរេន Tupai King ប្រាប់ថា វាមានឈ្មោះមួយទៀត គឺទុរេនកំប្រុក បានក្លាយជាពូជទុរេនមានតម្លៃថ្លៃបំផុតនៅម៉ាឡេស៊ី និងថ្លៃជាងទុរេនមូសាំងឃីង ។ ទុរេនទទួលបានការពេញនិយមយ៉ាងឆាប់រហ័សទាំងនៅម៉ាឡេស៊ី និងក្រៅប្រទេស ជាពិសេស ពលរដ្ឋសិង្ហបុរី និងចិន ចូលចិត្តបរិភោគទុរេននេះណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSfXZzGGQqNiiKBx2orzIMym5O0j1Ryc36m-f-VpPGy4ZqbJ58552yw7YZ_t9qkbqLSdhYSZ10TqnCtHJMfDTjB3e_FkFa6q5Tc02Qg6w81WUYkGGuH3YJHUDFJZrzx_u89ydRdToAGLwc5oVjaeFrKYW1dxIuEV4oAlcdWgtYWg_4XrTYaOd6E-vz3cwu/s1200/photo_2025-05-19_09-15-36%20(2).jpg

កោះពីណាំង របស់ម៉ាឡេស៊ី បានក្លាយជាទីតាំងដាំទុរេនជាច្រើនប្រភេទ ដូចជា ៖ ទុរេនមូសាំងឃីង ទុរេនបន្លាខ្មៅ និងទុរេន Tupai King លេចធ្លោជាងគេ ដោយសារមានសាច់ខ្មៅជាំ និងមានក្លិនអាល់កុលបន្តិច បើធៀបនឹងទុរេនមូសាំងឃីង ។ បើទោះជាមានតម្រូវការកាន់តែច្រើនពីអតិថិជន ប៉ុន្តែទុរេន Tupai King ពុំសូវមានលក់ច្រើនលើទីផ្សារទេ ដោយការដាំដុះតិចតួច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisSOdnXWKUtu7tZjZWCBzbGTMEH1TE1C4XcSyTmE2wMj5pdAr13Bjj91Gg-c-JZel8IGX86UfL_1L41Ug7NbjhndVpU6W2kqSiAd56oXEf6piIdSenlu0sQLfM3hxH5Fa_LzeK4nvoJWYeBsb87VNGx_zwSgAxbW3ZJcSijqGVwRniEhrf2d6YY4ggdGgM/s1280/photo_2025-05-19_09-15-36%20(3).jpg
ការដាំទុរេន Tupai King ឱ្យធំលូតលាស់ និងចេញផ្លែ គឺត្រូវចំណាយពេល ចាប់ពី៣ឆ្នាំ ទៅ៤ឆ្នាំ បច្ចុប្បន្ន ពលរដ្ឋម៉ាឡេស៊ីចាប់ផ្តើមដាំទុរេននេះច្រើនជាងមុន ។ ប៉ុន្តែផ្ទៃដីដាំទុរេនពុំសូវអំណោយផល ដោយសារបម្រែបម្រួលអាកាសធាតុ មានភ្លៀងធ្លាក់ខ្លាំង ទើបបណ្តាលឱ្យប៉ះពាល់ដល់ទិន្នផលទុរេន Tupai King ។ តាមរបាយការណ៍របស់ Malay Mail ឱ្យដឹងថា អាកាសធាតុប្រែប្រួលធ្វើទុរេននេះចេញផ្លែតិចតួចមិនដល់៣០% ទេ នៅឆ្នាំ២០២៥ ៕

មានដឹងអត់ ! នៅតំបន់អាស៊ីតើប្រទេសណាដែលមានម៉ោងធ្វើការវែងជាងគេក្នុងមួយសប្តាហ៍?

0

នៅក្នុងសង្គមសម័យទំនើប ការងារ និងម៉ោងធ្វើការក្លាយជាធាតុសំខាន់ដែលប៉ះពាល់ដល់គុណភាពជីវិត សុខភាពផ្លូវកាយ ផ្លូវចិត្ត និងការប្រព្រឹត្តិពិធីវិន័យក្នុងគ្រួសារ។ ប្រទេសនីមួយៗមានច្បាប់ និងវប្បធម៌ការងារផ្ទាល់ខ្លួន ដោយមានភាពខុសគ្នាយ៉ាងច្រើនក្នុងចំណោមតំបន់ផ្សេងៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNuQymXqZn0l_Mhf53i67CCcaPSl3ZKTgE9DNgk1dN3AJZCpBj5dgIPvpu0muayIO6-G_-bVnQr18Duhb_FGbyRHeHV9Up-nb_qUEtGCn1sC3sBlooyAd7KDoIkjJGD8ApX0KyRhaRAxm0QVRSCXdEb5FR_MJ2ZU3_MK-C0VL4OrIPgR94RWgP_EwyGRxD/s1536/image_2025-05-20_08-51-14.png
នៅអាស៊ី ប្រទេសដែលកំពុងអភិវឌ្ឍន៍លឿននិងមានការប្រកួតប្រជែងខ្ពស់ផ្នែកសេដ្ឋកិច្ច ហើយម៉ោងធ្វើការរបស់បុគ្គលិកគឺជាចំណុចសំខាន់។ ដូចនេះ តើអ្នកដឹងទេថាប្រទេសតំបន់អាសុី មួយណាដែលមានម៉ោងធ្វើការប្រចាំសប្តាហ៍វែងជាងគេ?

បើយោងតាមទិន្នន័យថ្មីបំផុតប្រចាំឆ្នាំ ២០២៥ ពីអង្គការពលកម្មអន្តរជាតិ (ILO) បង្ហាញថា ប្រទេសដែលមានម៉ោងធ្វើការវែងជាងគេនៅអាស៊ីគឺ ប៊ូតង់។ បុគ្គលិកនៅប្រទេសនេះធ្វើការជាមធ្យម ៥៤.៤ ម៉ោងក្នុងមួយសប្ដាហ៍ ដែលខ្ពស់ជាងប្រទេសផ្សេងៗជាច្រើន រួមទាំងសហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTeG5QlSxJHQy_QgtLHLjoTcFr50FjaIH9LP8q2WtJWhdJ-KWqpDU1NrIawIagCI09cQ5GA4jfyqXviO6Y5xNjxOVK0MjbijiBaSBNJaT7nmLH1RPF-u3ZI4IERKpZAWGbdP7fqcSxzGDPsLhF_Vn5C9sLxo-335JT-R_8vQDnWlPO7Z4lL253OSySLQtt/s700/image_2025-05-20_08-51-15.png

ប៊ូតង់គឺជាប្រទេសគ្មានច្រកចេញទៅសមុទ្រទេ ដែលស្ថិតនៅភាគខាងត្បូងអាស៊ី និងនៅចុងនៃភ្នំហិម៉ាឡៃ មានព្រំប្រទល់ជាប់ប្រទេសឥណ្ឌាផ្លូវខាងលិច ខាងត្បូង និងខាងកើត និងចិននៅភាគខាងជើង។ ទាំងសេដ្ឋកិច្ច សង្គម និងវប្បធម៌ការងារនៅប៊ូតង់បានជំរុញឲ្យមានការធ្វើការជាច្រើនម៉ោងក្នុងមួយសប្ដាហ៍។ ជាក់ស្តែង ILO បានរាយការណ៍ថា បុគ្គលិកជាង ៦១% នៅប៊ូតង់ធ្វើការច្រើនជាង ៤៩ ម៉ោងក្នុងមួយសប្ដាហ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigdmUXOXpRJ7cRbwiM_NBZykXI_GZDpNu5Xz5yy74FDmbGzKJdrXP6NV2t21faGFHNl_VyKKCrqQf7yrfo1fNCg5gfvJSqsGDWW1Rkit44iIwuUfmcswCur1PYv-2ICbT2ggLwZOLEbpmO_HELuZVW1ZGr8BOklzbQHuuXe2xXVfVVzBNb9tWwxMzSIuyf/s700/image_2025-05-20_08-51-15%20(2).png
ទោះជាយ៉ាងណា សាធារណរដ្ឋអារ៉ាប់រួម (UAE) ត្រូវបានចាត់ទុកថាជាប្រទេសទី ២ ដែលមានម៉ោងធ្វើការច្រើនជាងគេនៅអាស៊ី ដោយមានម៉ោងជាមធ្យម ៤៨.៤ ម៉ោងក្នុងមួយសប្ដាហ៍។ UAE ក៏មានចំណាត់ថ្នាក់ទី ៥ លើពិភពលោកផងដែរជាប្រទេសដែលមានម៉ោងធ្វើការវែងជាងគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6lk3FakYq6Jw2fG3MPTvHHB7eWAayyQp8p89nYwQVVgeosgs9I9GkudVqpdMz-9m0ln_5OmUd_dYG8cgoJ6SHKmfF8oouH473YTtmTTWycHDWrEYxY3y2r76r4nZ0azEeyYueD2jq9hgSQSXpipgKtT6Hn1dcZ5hR3vWTYjnl5hC469YhyXbOg4NtLKCr/s900/image_2025-05-20_08-51-16.png

បន្ថែមពីនេះ ប្រទេសជប៉ុន និង កូរ៉េខាងត្បូង តែងតែត្រូវគេចងចាំថាជាប្រទេសមានវប្បធម៌ការងារខ្ជាប់ខ្ជួន និងមានស្ថានភាពខុសគ្នាផងដែ។ ជប៉ុនមានម៉ោងធ្វើការជាមធ្យមត្រឹមតែ ៣១ ម៉ោង ក្នុងមួយសប្ដាហ៍ ខណៈដែលកូរ៉េខាងត្បូងមាន ៣៦.៨ ម៉ោង ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1vCMM_xK7aN0twuU3LB98zLoluimze4xsabn-Cj84vtkqN9Mqv6Lf5WsQhgFUD4odIyW9LtUkqKBhG1DhxAMvHKEfVv8qDvnHDJxZD47MXfFTzkDWFqCYLkdtq0sxif7akexuoqXAFI9PNFFUI2qiccDIs8AgIIL1ou-ih2AGfv1YfUUftUBjK12Zcs2s/s800/image_2025-05-20_08-51-16%20(2).png

យ៉ាងណាមិញ សម្រាប់នៅនៅតំបន់អាស៊ីអាគ្នេយ៍ កម្ពុជា ជាប្រទេសដែលមានម៉ោងធ្វើការជាមធ្យមខ្ពស់ជាងគេ គឺ ៤៥.៩ ម៉ោងក្នុងមួយសប្ដាហ៍ បន្ទាប់មកគឺ សិង្ហបុរី និង ម៉ាឡេស៊ី ដែលមានម៉ោងដូចគ្នាគឺ ៤៤.៦ ម៉ោងក្នុងមួយសប្ដាហ៍៕