ប្រទេសម៉ាឡេស៊ី ៖ មហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីគេហទំព័រមួយបង្ហោះរូបទុរេនម៉ាឡេស៊ី មានសាច់ខ្មៅជាំស្រដៀងកូនកណ្តុរ មើលទៅពុំគួរឱ្យបរិភោគ ថែមទាំងមានតម្លៃថ្លៃជាងទុរេនផ្សេងៗ ។ Tupai King គឺជាទុរេនកម្ររបស់ម៉ាឡេស៊ី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គម ដោយសារសាច់របស់វាស្រដៀងទុរេនស្អុយ ខុសប្លែកពីទុរេនទូទៅយ៉ាងខ្លាំង ហើយមនុស្សភាគច្រើនទើបតែឃើញទុរេននេះជាលើកដំបូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8vdQXlIg4hle2NO3XmN2LPPyIeRPGaNIQKh_0ewvveKbsMlpwa0nPTeNcYVn2DoE2ceTCgpqu8oM08OujPTtNqAbTDJw3174mP-8WBprdVdR4y48SQzGhRiGvh7_i2j-ipNx0TbJzlO4zcDHk4JKvrQY2w3TYWBh2878hEbPBoI9JWdSR_x2KE455_2mE/s800/photo_2025-05-19_09-15-36.jpg
កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រឈ្មោះ «ថានប៉ៅ» បានបង្ហាញទិន្នន័យពាក់ព័ន្ធនឹងទុរេន Tupai King ថា វាជាទុរេនកម្រនៅប្រទេសម៉ាឡេស៊ី មានរសជាតិឆ្ងាញ់ខ្លាំង ហើយម៉ាឡេស៊ីបានប្រទះឃើញដើមរបស់វានៅលើកោះពីណាំង កាលពី២០ឆ្នាំមុន ខណៈមនុស្សមួយចំនួនទៀតប្រាប់ថា ធ្លាប់បរិភោគទុរេននេះ តាំងពី៤០ឆ្នាំមុនមកម៉្លេះ ។ ពលរដ្ឋម៉ាឡេស៊ីចូលចិត្តបរិភោគទុរេននេះបំផុត ដោយសារវាមានរសជាតិផ្អែម សាច់ស្អិត និងតម្លៃថ្លៃរហូតដល់១២០រីងហ្គីតក្នុង១គីឡូក្រាម (ឬជាង២៨ដុល្លារ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9KFSB3sM4PpvHWEb349JOTxbxHLAW6kKhjAKd9qNm1i8U-doinxiCA6_a67l9Z80Ik-GcjiZ84Irei-91i-jyZq9JWLIYnr1O4Lm4iEtS5nkg7PJi2eMW89kxtsTBBINQH2eXGAPMiMrBD7OYGzoQ30liL3rnLTPLrTp4dsWii7w7DjTIU_Zj-rmVHyFM/s1280/photo_2025-05-19_09-15-37.jpg

ក្រោយពីគេហទំព័រនេះបង្ហោះរូបភាពទុរេនម៉ាឡេស៊ី ធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងពីភាពខុសប្លែករបស់វា រហូតដល់អ្នកខ្លះនិយាយថា សាច់ទុរេនដូចគ្នានឹងកូនកណ្តុរបេះបិទ ឃើញហើយលែងចង់បរិភោគទុរេន ។ ក្រៅពីនេះ មនុស្សជាច្រើននិយាយថា សាច់ទុរេន Tupai King ជាំខ្លាំងណាស់ ពុំអាចទទួលយកបានទេ បែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_PFU5giWG8bYCfPHGrouAH1csJQ9-EYdPmyQ6trQlFCLDTRHKAJtGyPF603Mst_fBSrMjh-kfbi9TxjNtoQWqVa7kqGFcaBVhccB6tDj7IEuC1CUfoBCYZNJItrg01eEGoZDX94QhgjWMFxXadBRy1de0rSF48ICC9revHbxMLAG87BUd_Gza_FIDdusd/s1200/photo_2025-05-19_09-15-38.jpg

ចំណែកអ្នកស្គាល់ទុរេន Tupai King ប្រាប់ថា វាមានឈ្មោះមួយទៀត គឺទុរេនកំប្រុក បានក្លាយជាពូជទុរេនមានតម្លៃថ្លៃបំផុតនៅម៉ាឡេស៊ី និងថ្លៃជាងទុរេនមូសាំងឃីង ។ ទុរេនទទួលបានការពេញនិយមយ៉ាងឆាប់រហ័សទាំងនៅម៉ាឡេស៊ី និងក្រៅប្រទេស ជាពិសេស ពលរដ្ឋសិង្ហបុរី និងចិន ចូលចិត្តបរិភោគទុរេននេះណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSfXZzGGQqNiiKBx2orzIMym5O0j1Ryc36m-f-VpPGy4ZqbJ58552yw7YZ_t9qkbqLSdhYSZ10TqnCtHJMfDTjB3e_FkFa6q5Tc02Qg6w81WUYkGGuH3YJHUDFJZrzx_u89ydRdToAGLwc5oVjaeFrKYW1dxIuEV4oAlcdWgtYWg_4XrTYaOd6E-vz3cwu/s1200/photo_2025-05-19_09-15-36%20(2).jpg

កោះពីណាំង របស់ម៉ាឡេស៊ី បានក្លាយជាទីតាំងដាំទុរេនជាច្រើនប្រភេទ ដូចជា ៖ ទុរេនមូសាំងឃីង ទុរេនបន្លាខ្មៅ និងទុរេន Tupai King លេចធ្លោជាងគេ ដោយសារមានសាច់ខ្មៅជាំ និងមានក្លិនអាល់កុលបន្តិច បើធៀបនឹងទុរេនមូសាំងឃីង ។ បើទោះជាមានតម្រូវការកាន់តែច្រើនពីអតិថិជន ប៉ុន្តែទុរេន Tupai King ពុំសូវមានលក់ច្រើនលើទីផ្សារទេ ដោយការដាំដុះតិចតួច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisSOdnXWKUtu7tZjZWCBzbGTMEH1TE1C4XcSyTmE2wMj5pdAr13Bjj91Gg-c-JZel8IGX86UfL_1L41Ug7NbjhndVpU6W2kqSiAd56oXEf6piIdSenlu0sQLfM3hxH5Fa_LzeK4nvoJWYeBsb87VNGx_zwSgAxbW3ZJcSijqGVwRniEhrf2d6YY4ggdGgM/s1280/photo_2025-05-19_09-15-36%20(3).jpg
ការដាំទុរេន Tupai King ឱ្យធំលូតលាស់ និងចេញផ្លែ គឺត្រូវចំណាយពេល ចាប់ពី៣ឆ្នាំ ទៅ៤ឆ្នាំ បច្ចុប្បន្ន ពលរដ្ឋម៉ាឡេស៊ីចាប់ផ្តើមដាំទុរេននេះច្រើនជាងមុន ។ ប៉ុន្តែផ្ទៃដីដាំទុរេនពុំសូវអំណោយផល ដោយសារបម្រែបម្រួលអាកាសធាតុ មានភ្លៀងធ្លាក់ខ្លាំង ទើបបណ្តាលឱ្យប៉ះពាល់ដល់ទិន្នផលទុរេន Tupai King ។ តាមរបាយការណ៍របស់ Malay Mail ឱ្យដឹងថា អាកាសធាតុប្រែប្រួលធ្វើទុរេននេះចេញផ្លែតិចតួចមិនដល់៣០% ទេ នៅឆ្នាំ២០២៥ ៕