ពេលក្រុមហ៊ុនសម្ភាសន៍ចូលធ្វើការ បេក្ខជនគួរប្រុងប្រយ័ត្នពាក្យសម្តីរបស់ខ្លួន និងពុំគួរនិយាយពាក្យទាំងនេះដាច់ខាត ពីព្រោះវានឹងបាត់បង់តម្លៃ ឬពុំទទួលបានការងារធ្វើ ។ ផ្នែកធនធានមនុស្សអាចចាប់ចំណុចខ្សោយរបស់បេក្ខជនភ្លាមៗពេលបេក្ខជនឆ្លើយតបសំណួរ ហើយពួកគេនឹងវាយតម្លៃថា អ្នកដាក់ពាក្យធ្វើការគ្មានសមត្ថភាពបំពេញការងារទេ ។ ហេតុនេះ កុំឆ្ងល់ថា ហេតុអ្វីក្រុមហ៊ុនពុំជ្រើសរើសឱ្យចូលធ្វើការ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4dGhJdo_-czc-a1YguyeNYEtISkny3ALpcBgvN_lwnoWc1te7D58HIRIAO6KSXroLDI1Hk5j8kRrgCl6Pdj2XjYfbUVyRhCBVqzOySkPn4M29Mrvmz45jUhtIVtBVL25BcLw0-wxxSRoCwpPOceKWoruvix-PtF_Glg0drKC8PIb8UIqtzg3VdfEkM6A2/s1500/image_2025-05-20_09-54-58.png
១-ហាមនិយាយអាក្រក់ពីក្រុមហ៊ុនចាស់ ៖ បេក្ខជនខ្លះនិយាយអាក្រក់ពីក្រុមហ៊ុនចាស់ឱ្យអ្នកសម្ភាសន៍ស្តាប់ ដូចជា ៖ នាយកក្រុមហ៊ុនចាស់មើលពុំឃើញតម្លៃរបស់ខ្ញុំ ហើយតែងកែតម្រូវការការងារខ្ញុំជាច្រើនលើក នៅតែពុំឯកភាព ។ ការនិយាយបែបនេះនឹងធ្វើឱ្យអ្នកសម្ភាសន៍គិតថា បេក្ខជនរូបនេះនឹងនិយាយអាក្រក់ពីក្រុមហ៊ុនថ្មីទៅឱ្យក្រុមហ៊ុនផ្សេងទៀតស្តាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWMOsHl4umEYMI06mGxeMZeLXvWslJ_gvX37CGCi2kNbR3DtILE1PkfFI3O9NbXylsePUJT1VgM6yKe4xGofWtmROrqDfegT8FPrjKYdIIEYox02WxCplESc8vlfM6lzOWS22FDX4uCNVQ6y7UI3xEPMcPtkkJTPZZL4WlE4QH_cRDf_Fk1vePcjasz1wH/s1200/image_2025-05-20_09-54-59%20(2).png
២-ហាមសួរអ្នកសម្ភាសន៍វិញ ៖ ហាមសួរអ្នកសម្ភាសន៍ថា តើក្រុមហ៊ុនធ្វើការងារអ្វីខ្លះ ឬប្រកបអាជីវកម្មអ្វី ឬលក់ទំនិញអ្វី? ដោយសារបេក្ខជនពុំសូវស្គាល់ពីក្រុមហ៊ុន ។ ការសួរទៅក្រុមហ៊ុនវិញបង្ហាញថា បេក្ខជនពុំចាប់អារម្មណ៍ជាមួយក្រុមហ៊ុន ឬពុំដឹងថា ក្រុមហ៊ុនលក់ទំនិញអ្វីខ្លះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLhTbC6Z0UYwUS4EAaeJ5QjcdxuvAl5KEXWSTxz93sKefgj1MrDCLnKAZ7B8gECgZ8jZl5kDyj4aVso5IT6EiJlgxOmy1exIpRchs3Ypfd6lOPIQcCLd51uRSzI9wfg2JITpVXAI50-UdgGRsOi_v3VKjufx1YMQcrRZHI8cm5kXcumCIMYFHQBjeHRtv1/s1012/image_2025-05-20_09-54-59.png

៣-ហាមអួតខ្លួនឯងឆ្លាត ៖ បេក្ខជនភាគច្រើនតែងអួតថា ខ្លួនបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យក្រៅប្រទេស និងជាមនុស្សឆ្លាតជាងមិត្តភក្តិ ឬឆ្លាតជាងគេបង្អស់ ដូច្នេះ ក្រុមហ៊ុនត្រូវតែទទួលខ្លួនឱ្យចូលធ្វើការ ។ ពុំគួរអួតអាងបែបនេះទេ ពីព្រោះអ្នកឆ្លាតពិតប្រាកដនឹងបង្ហាញតាមរយៈលទ្ធផលការងារ ហើយក្រុមហ៊ុនមានវិធីដើម្បីដឹងថា បេក្ខជនឆ្លាតពិតប្រាកដឬអត់?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiErkD2yIDPK5Jgx-MJWeBgnsgQ4g5Qax7vf9Cl_CDnQY2E1PPpF2dPBuCuimtF6dXOmXTL3-0L6y9F6kCzOTlD7v6YYK55T1PaJYkZRL-FUl-rMjHBs3MMoBMC7QmiWwGLhCgWA3UpsBqKwqu3kSGK8S_tV81vdsLCGMjXRN_55HHrC9YXW5HLunfSlSKj/s1700/image_2025-05-20_09-55-00.png
៤-ហាមសួរពីប្រាក់ខែ ៖ កុំសួរពីប្រាក់ខែ ពីព្រោះក្រុមហ៊ុនគិតថា បេក្ខជនពុំផ្តោតលើការងារ ហើយនិយាយពីប្រាក់ខែមុនគេ ។ ប៉ុន្តែអាចនិយាយពីប្រាក់ខែពេលក្រោយ ពេលក្រុមហ៊ុនទទួលឱ្យចូលធ្វើការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_zYtXuNrcXoEpx9VolK_U5jIaghdzJsGoNAQqHM6qup3mwlt4UsGqEj-p7ypSstZMqM4DdwumGIoJjdWIRGPiPEJBusUzUgzcTYMkQpZ4RNAbQl73GB0YwjpXlQzs5fnuEf-hcLXiWxxH7G-QIIfW5u3DLyJJyY4PIlXA3eTkcg0zPghyUcWhtwHwS3gn/s1280/image_2025-05-20_09-55-02.png

៥-ហាមចង់បានតួនាទីរបស់អ្នកសម្ភាសន៍ ៖ ពេលក្រុមហ៊ុនសួរថា តើប្អូនមានគោលដៅបែបណារយៈពេល៥ឆ្នាំខាងមុខ? បេក្ខជនបែរជាឆ្លើយថា ចង់ធ្វើការងារជាធនធានមនុស្សនាថ្ងៃអនាគត ប៉ុន្តែការនិយាយបែបនេះធ្វើឱ្យអ្នកសម្ភាសន៍មានអារម្មណ៍ថា បេក្ខជនចង់ដណ្តើមតួនាទីខ្លួន ។ បេក្ខជនគួរនិយាយថា ខ្ញុំចង់អភិវឌ្ឍន៍សមត្ថភាពជាបន្តបន្ទាប់ និងចង់រៀនសូត្រការងារពីអ្នកសម្ភាសន៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxgtlM45qRiG-hNXS8J_bF7WHh0L87R-cDVDmNL7FmXJNj1MyYHP_OaipKbL3G5HETv-qdfY-iv6baYCbIFxM3SjSF_vHjCBq-G6_6mxlFciDhivYcuiOBb09ULOJROvgmE6u5TyBycn3JK6NWpG4LcXjApBGp0PZkPSDIq7KUd7zD0Ve2e57IdjTF7jlO/s1080/image_2025-05-20_09-55-03.png
៦-ហាមសួរពីថ្ងៃសុំឈប់សម្រាក ៖ ការសួរពីថ្ងៃឈប់សម្រាកបង្ហាញថា បេក្ខជនចាប់អារម្មណ៍ពីថ្ងៃឈប់សម្រាកតែម្យ៉ាង ។ បេក្ខជនគួរនិយាយពាក្យនេះ បើខ្ញុំមានធុរៈចាំបាច់ពេលមកធ្វើការដំបូង តើខ្ញុំអាចជូនដំណឹងក្រុមហ៊ុនជាមុនពីថ្ងៃឈប់សម្រាកបានទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLv2upHdsrCStXj5pUmJy8YcwhaGN70q9ZWz-1QquLrsi4ItOe2FQzn2mDBxj53fbMNwt5Je-Zg-Q9XNwOM4_nQS4OiIS6BHihShCh-FENy57nUjEQlHxsNOp5I2UzKVBMIoGQ21Qa06fUp448tLVzZ1uBtpT9OnD7kJMtxvxgcpchpMKaJoMwPAm8CY6K/s1600/image_2025-05-20_09-55-04%20(2).png

៧-បើក្រុមហ៊ុនសួរថា តើបេក្ខជនមានសំណួរអ្វីឆ្ងល់ទេ? បេក្ខជនពុំគួរនិយាយថា ខ្ញុំគ្មានសំណួរអ្វីទេ ។ ការនិយាយបែបនេះ ក្រុមហ៊ុននឹងគិតថា បេក្ខជនពុំចាប់អារម្មណ៍នឹងតួនាទីការងារ ។ បេក្ខជននឹងបាត់បង់ឱកាសនេះ ដូច្នេះ គួរតែសួរ ចាប់ពី២ ទៅ៣សំណួរ ទៅក្រុមហ៊ុនវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT1yAMxRTxUtnVPKHirfAgiNSAtWOspt2weIIm1WXCazwEqwSl4P_1fYPlEoFDHnrlpPHegMpQogJVfLgHZglUAB_TN7lHmUSAtXygSFSJzR7u5JDZKb7yI7AG0sBiBAPFSe0eDuggUIaZDm7YicMiNTuvpIHrwkidF2dQQFCh7F6-yMbzYglbAXiUmXqT/s1200/image_2025-05-20_09-55-04.png

៨-ហាមសួរថា តើដឹងលទ្ធផលពេលណា? សំណួរនេះបញ្ជាក់ថា បេក្ខជនពុំចេះអត់ធ្មត់ ឬពុំចេះរង់ចាំ ហើយគ្រាន់តែមកសម្ភាសន៍ដើម្បីសាកល្បងសមត្ថភាព ពុំចាប់អារម្មណ៍ក្រុមហ៊ុន ។ ក្រុមហ៊ុនអាចនឹងជ្រើសយកបេក្ខជនផ្សេងវិញ ប៉ុន្តែបើក្រុមហ៊ុនចាប់អារម្មណ៍ ពួកគេនឹងប្រញាប់ទាក់ទងយើងមកធ្វើការឱ្យបានឆាប់បំផុត ៕