Home Blog Page 457

សមាជិក១រូបរបស់ក្រុម ALLDAY PROJECT ត្រូវបានគ្រួសារជំទាស់យ៉ាងខ្លាំងលើអាជីព សិល្បៈ

0

ក្រុមថ្មី ALLDAY PROJECT របស់ផលិតកម្ម Black Label ដែលដឹកនាំដោយផលិតករ Teddy គ្រោងនឹងចេញបទចម្រៀងទោល «Famous» ។

ក្នុងចំណោមសមាជិកទាំង៥ (ប្រុស២ស្រី៣) Annie គឺជាសមាជិកពិសេសគួរឱ្យកត់សម្គាល់សម្រាប់ដើមកំណើតរបស់នាងដែលកើតក្នុងត្រកូលអភិជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfgwFLA4X3ve2XEhHd_inHf8m7ZYBYkgV4eyUESqSS9uQ7nM4FC3lVkxcpUbpU1SwB0jBkXwstMMf1iQnwSz7vL0WbOEvS1KiZrPJgWVUxMsJfT5OzDbQLFYWVmcJpdk226usK1h1iRS9UTCQ63qnKPG1dXv-J_mwKrpoVMZZDMc1TF1MOl4OT6c288gJZ/s2048/image_2025-06-16_15-59-23.png
ឈ្មោះពិតរបស់ Annie គឺ Moon Seo Yoon កើតក្នុងឆ្នាំ ២០០២។ នាងគឺជាកូនស្រី របស់ Chung Yoo Kyung ដែលជាប្រធានផ្នែកអាជីវកម្មហាងទំនិញ របស់ Shinsegae Groupដែលជាអាណាចក្រលក់រាយនិងចែកចាយទំនិញប្រណីតដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េ។ ជីដូនខាងម្តាយរបស់នាងគឺ Lee Myung Hee ដែលជាប្រធានក្រុមហ៊ុន Shinsegae Group និងជាកូនស្រីពៅរបស់ ស្ថាបនិក Samsung Group គឺ Lee Byung Chul ។ ដូច្នេះ Annie ត្រូវបានគេចាត់ទុកថាជាកូនស្រី Chaebol ជំនាន់ទី ៤ នៃគ្រួសារ Samsung។ យ៉ាងណាក្ដី ដំណើរឆ្ពោះទៅរកក្ដីស្រមៃចង់ក្លាយជាតារាចម្រៀងមិនបានរលូនតាំងពីដើមមកឡើយ។ នាងត្រូវតស៊ូប្រឆាំងនឹងមតិរបស់គ្រួសារនាងដើម្បីអាចបង្ហាញខ្លួនក្នុងក្រុម ALLDAY PROJECT។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1qSgxto-3nS8OZuNEhfSBR68jVkyRT06GrTvnDa33ARmT3OMUI1mxR6lGuDOLh9XBhK_US8s-sFiqY5XxcBWuT2aPc4IbFF6JS_3N3wmAEh07Xxc5YKl9ea8SgwEgexKi1ouG2zKETEB_89zLXQpndZOa-ReTd21-vDRB9NswDInEUM6jJS1tT6bnUoml/s1349/image_2025-06-16_15-59-31.png

Annie បានចែករំលែកថា កាលនាងមានអាយុ ៧ ឆ្នាំ នាងបានមើល MV បទ «Lollipop» ដោយចៃដន្យជាបទរបស់ 2NE1 និង Big Bang ដែលជាពិភពថ្មីបានបើកចំហនៅចំពោះមុខនាង។ នៅពេលនោះ Annie បានតាំងចិត្តថានឹងធ្វើអ្វីដែលខ្ញុំចង់បានដូចពួកគាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7PUqj5dlKaQurG4isfDDtsbj7gVVcP-zUbi3vvfivHugzkymGwzr8WCe6bNXoweClkiT_bunk3ew7jHEQJhzQb-bi5Y4m2tro-vX3qP7dQJ0KesPDo80rYOoBztODFUM1hX5CVcQPE2zJAVKCFgkosjEX4hAKgTNRiVPBp2TkyN93hZjJrfGoUsCdwvht/s2048/image_2025-06-16_15-59-19.png
ថ្ងៃមួយ Annie បានសួរម្តាយនាងថា «ចុះបើខ្ញុំក្លាយជាអ្នកចម្រៀង?» ម្ដាយរបស់នាងបានត្រឹមតែសើច ហើយនិយាយថា «នោះជារឿងមិនសមហេតុផល»។ ចម្លើយរបស់ម្ដាយនាងបានធ្វើឱ្យ Annie គិតថានាងមិនអាចបន្តអាជីពចម្រៀងបានទេ។ ប្រហែល ២-៣ ឆ្នាំក្រោយមក Annie បានពិភាក្សាជាមួយម្តាយម្តងទៀត អំពីបំណងចង់ក្លាយជា អ្នកចម្រៀង។ ប៉ុន្តែម្តាយនាងនៅតែមិនយល់ស្របយ៉ាងម៉ឺងម៉ាត់។ វាធ្វើឱ្យនាងឈឺចាប់បន្តិច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRkyvyCcJ78KRMb2AWcj5xhCCOn-MasnD4fuXxCVwAMpiFiydA7AGNiw81aew3ONYh9cU6Qrpmu3Ky1Wz4PrVwpUDSWlI8xs0jbj37M-n4YztNpJMiW7ivcZ7G5hNM0hAqwZ8hsQDCVEhB2n6W9I1IfAPKjRAC1ApF0Ox10gXBTYFx_Ce2h46vlBsTHSGO/s800/image_2025-06-18_08-23-28.png
នៅពេលនាងរៀនថ្នាក់ទី ១១ និងទី ១២ គ្រួសាររបស់នាងបានជំទាស់ខ្លាំងបំផុត។ ប៉ុន្តែនាងបានតាំងចិត្តមិនចុះចាញ់។ ដោយឃើញការប្តេជ្ញាចិត្តរបស់កូនស្រី ម្តាយរបស់ Annie បានប្រាប់នាងថា ប្រសិនបើនាងប្រឡងចូលសាកលវិទ្យាល័យ នាងនឹងបញ្ចុះបញ្ចូល គ្រួសារ ឱ្យនាងក្លាយជាអ្នកចម្រៀង។ចាប់ពីពេលនោះមក Annie ខំប្រឹងរៀនទាំងយប់ទាំងថ្ងៃ។ ទីបំផុត នាងបានប្រលងចូលសាកលវិទ្យាល័យ Columbia ដែលជាសាកល វិទ្យាល័យ ចំណាស់ជាងគេមួយនៅសហរដ្ឋអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPWuQ2NQeBUwfF62UvnP9fpqmmUHJIIU4V9xQpxenz78f_lXrjIPOmpEnuBScUVG-OfiC7qkQkLaD5NXfbbk00fW2iTJ7S22bPjHiAOIgiF7u1hDZkBf1CpDTKh36EaDZ3LFIXBr5paXFawlcQyut57iFxNzGeTfsvlD3R0YaVLe8eTcZNmlGVhH2eG0d6/s1800/image_2025-06-18_08-23-27.png

Annie បានសារភាពថាម្តាយរបស់នាងមិនជឿថានាងនឹងចូលរៀននៅសកលវិទ្យាល័យ ទេ។ ដោយសារតែនាងចូលស្ទូឌីយ៉ូរាំជារៀងរាល់ថ្ងៃហើយគ្រប់គ្នានិយាយថានាងមិន ចំណាយពេលរៀនទេ។គ្រប់គ្នាគិតថានាងមិនបានដើរតាមផ្លូវក្លាយជា អ្នកចម្រៀងទេ ដូច្នេះហើយគេសង្ស័យនាងកាន់តែខ្លាំង។ ដើម្បីបង្ហាញពីភាពស្មោះត្រង់ និងបំណងប្រាថ្នាចង់សម្រេចក្តីសុបិន នាងព្យាយាមបង្ហាញឱ្យអស់ពីលទ្ធភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjayCdVTPxhCCDLEpMMjy6B1ub0gSaKLzwl-QRBn77pajoZfrQNc_sqF5HpRkCH_S4pHSSU38rggBn4v6Z6bb8TpY4nscsmyoLFFh5Z_CmVnDdfLPpqWuUeNmeZfRLij2r87iCIJ60Dt-HZWttFJGUVWzDQSMTQaEpvz14LrkRSNYwsIeXzWn0Jp78VB0NL/s2048/image_2025-06-16_15-59-26.png
ក្នុងវីដេអូនេះដែរ Annie បានចែករំលែកថា តាំងពីជួបសមាជិក ALLDAY PROJECT លើកដំបូងនាងមិនមានអារម្មណ៍ឆ្គងអ្វីឡើយ។នាងទន្ទឹងរង់ចាំការរួមបញ្ចូលគ្នានៃសមាជិកទាំង ៥ ហើយគិតអំពីអ្វីដែលពួកគេនឹងធ្វើជាមួយគ្នា។ ដោយសារមនុស្សគ្រប់រូបមាន បុគ្គលិកលក្ខណៈផ្ទាល់ខ្លួន គម្រោង ALLDAY នៅតែស្ថិតក្នុងដំណើរឆ្ពោះទៅរក ភាពសុខដុមរមនា។ Annie ជឿថានេះជារឿងល្អណាស់តាមទស្សនៈសិល្បៈ៕

ទេព បូព្រឹក្ស ឆ្លើយតបដោយចិត្តត្រជាក់មិនប្រកាន់ខឹងនិងខ្វល់ខ្វាយអ្នកដែលថានាងមិនស្អាត

0

កាលពីកន្លងទៅនេះអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិរិះគន់ប៊ូលី បបូរមាត់និងរូបសម្រស់របស់តារាចម្រៀង ទេព បូព្រឹក្ស ។ ទោះយ៉ាងណា តារាចម្រៀង រូបនេះបាននិយាយនៅក្នុងការ Live របស់ខ្លួនថានាងមិនខឹងនឹងពាក្យ សម្តីបណ្តុះបង្អាប់ លើរូបសម្រស់របស់នាងនោះទេ ទោះបីជានាងមានរូបរាងឬកែទៅជាយ៉ាងណាក៏នៅតែជា ទេព បូព្រឹក្ស។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsvupMaQbWfjpcOe6A2NotJhS0voxPpETUxSOBHE9DIHNf8P4_41VhMZzu-4r7Juz6zTF0SydTS0G8ZLXSVYpiQA4C0ESGae1NKjUI-OFzGeSb4QgvnFkymThlpzdj3gijytMoKRuVduoxZ7Lzb6fYDPCba-E4Deof4TihTwhSa-qbssQLyy5Sqby7p-Uu/s2048/image_2025-06-17_10-05-49.png
    គេចាំបានតារាចម្រៀង ទេព បូព្រឹក្ស បានក្លាយជាប្រធានបទជជែកវែកញែកនៅលើ បណ្តាញសង្គមមុននាងនិង ជី ដេវីត រៀបការ នៅពេលអ្នកទាំងពីរបញ្ចេញរូបថត Pre Wedding។អ្នកនិយមលេងអ៊ីធឺណិតមួយចំនួនបានបញ្ចេញមតិយោបល់បណ្តុះបង្អាប់មាត់របស់តារាចម្រៀងស្រីរូបនេះជាដើម។មិនត្រឹមតែប៉ុណ្ណោះអ្នកមួយចំនួនក៏បានចូលទៅបញ្ចេញមតិយោបល់នៅក្នុងការបង្ហោះរបស់ ជី ដេវីត និងថា សម្រស់ទេព បូព្រឹក្ស ពេលមិន ទាន់កែគឺស្រស់ស្អាតជាងបច្ចុប្បន្ននេះ។ ការខម្មិនរបស់អ្នកមួយចំនួនអំពីសម្រស់របស់ទេព បូព្រឹក្ស ក៏ជំរុញឱ្យ ជី ដេវីត ជាប្តីក៏បានចូលឆ្លើយតបថា លោកចេះមើលថែភរិយារបស់ខ្លួន ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9o-WdCBFgDAOdz_u3msCoHAoKNH41tsZdPqVgNjkfVNPJn8KKcPbQla_A_a6MzoBWShlCjLi6H_akea6r2d2RA68reCdwdoqiefUCbfIoHWUmR2st838NuAsMtTSJGp8Yzy0LKDYlw95fFkvI00hFGGMAoLK1wahUVf7lThQ07s1Aaz0epfk6dT_o_3Xb/s2048/image_2025-06-17_10-05-46%20(2).png

    យ៉ាងណាមិញ នាពេលកន្លងមកថ្មីៗនេះតារាចម្រៀង ទេព បូព្រឹក្ស បាននិយាយនៅ ក្នុងការ Live ថានាងមិនប្រកាន់ខឹងទៅលើអ្នកដែលប្រើសម្តីរិះគន់លើរូបសម្រស់របស់នាង ឡើយ។ ម្ចាស់បទ «ទេវរាជ» បាននិយាយថា អ្នកដែលថានាងមិនស្អាតនាងមិន ខឹងនោះទេ ព្រោះនាងថែមទាំងហ៊ានដល់បិទក្បាលត្រងោលនាងមិនដែលខ្វល់នោះ ទេព្រោះមុខនាងនៅតែជាមុខនាង។ ទេព បូព្រឹក្ស ថាទោះបីជានាងចង់ប្តូរច្រមុះរបៀបមិច ក៏នៅតែជា ទេព បូព្រឹក្ស នាងចូលចិត្តធ្វើអីគឺធ្វើហ្នឹង។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxwzoj64RHXfZpeDBcSTBcDaSSbu2KflDTZj-zoNeQl-RvWRioXHldgyolqgFLiqDdan0jWKtJSbbUTaP3zwTKFe0mWG0MLITRCIi6znp8lT5Oozc2EqSyQ1a-DiuJ7bZW6Dy80I_zAam_J0n0-T0H5f9IYBm95_Q6bzSVJFCvgtZeaqFxglSQEb2U6QFS/s2048/image_2025-06-17_10-05-58.png
    ភរិយាស្របច្បាប់របស់ ជី ដេវីត បានលើកឡើងទៀតថា នាងជាមនុស្សដែលហ៊ាន ទទួលស្គាល់ការពិតបើកែកន្លែងណាគឺប្រាប់ថាកែកន្លែងនោះ ហើយនាងគឺមានកែច្រមុះ និងចាក់មាត់ ហើយផ្ទៃមុខគឺមិនបានកែនោះទេវាប្រែប្រួលទៅតាមស្ថានភាពស្គមឬធាត់។ ក្នុងនោះ ទេព បូព្រឹក្ស អះអាងថាមានអ្នកនិយាយថាកែខ្លាំងពេកប្រយ័ត្ន ជី ដេវីត លែងស្រលាញ់ នាងរឹតតែមិនខ្វល់ទៅទៀតត្រង់ចំណុចនេះ៕

ដំណឹងសោកស្តាយ! ឆលី មិនអាចព្យាបាលជំងឺមហារីកបន្តទៀតទេ

0

នៅថ្ងៃទី១៧ មិថុនា នេះឪពុករបស់ ឆលី បានផ្តល់ដំណឹងដ៏សោកសង្រេងបំផុតទៅកាន់ សាធារណជន នៅពេលនេះស្ថានភាពជំងឺរបស់ ឆលី មិនអាចព្យាបាលបន្តទៀតនោះទេ។ ពោល ឆលី គ្រាន់តែអាចប្រើថ្នាំដើម្បីពន្យារជីវិតរស់នៅជាមួយគ្រួសារប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguyxwL64bbL6brBydgAFjQlIzSBQieMtJuLPF5CtuT5fdFjmitJZ_mpHEhTiWioOugSKZfwjMBYHIWCBP1TNt9Z9hJXZwfzR5fsst64q5z-yywklh19b3R_zmVhJ3ccYPWyvqO_JDCk0Nh-sdseb9goX4h_GVSgg0CworJnWtxAQmmumvGwAAkn_Yz7qHu/s2048/image_2025-06-16_10-44-12.png

នៅលើបបណ្តាញសង្គម «ឆលី Ponleu Virakboth» ដែលកាន់ដោយឪពុករបស់ ឆលី បានបង្ហោះសំណេរថា«ដំណឹងដ៏អកុសលមួយបានចេញមកពីមាត់វេជ្ជបណ្ឌិតផ្ទាល់របស់ឆលី ថា ឆលីមិនអាចបន្តការព្យាបាលបានទៀតទេគ្រាន់តែប្រើថ្នាំដើម្បីរក្សាពេល វេលា រស់នៅជាមួយគ្រួសារនិងបងប្អូនជនរួមជាតិខ្មែរបានមួយរយៈពេល»។ លោកបានបង្ហោះ ទៀតថា «ក្នុងនាមជាគ្រួសារមានតែពាក្យថាសោកស្ដាយពេលដែលបានឮដំណឹងមួយនោះ អរគុណបងប្អូនជនរួមជាខ្មែរទាំងអស់នៅស្រឡាញ់ចូលចិត្តកូនប្រុសរបស់ខ្ញុំឆលី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwBgmSmMK3WZIx5F1DuCYuqeRea0iB4SQ94URWjxI7sOSyXirqJIAhltrq5Oc8J521hiY1_PnqHln1sY1FW-TUUNhi6Q4GwBUXKsrWZkqzafNHvtn8sEBhyphenhyphenmpbDcFsaPpKxWLVLPyXY5IcPu5aYSkXiv_xB582cc7IT1g44RJV4_8aEpxfY663glQPGN_8/s1280/image_2025-06-17_13-38-26%20(2).png

ដំណឹងដ៏តក់ស្លុតនេះបានធ្វើឱ្យមហាជនជាច្រើនអាណិត ឆលី យ៉ាងខ្លាំងមិនគួរណាគ្រោះ អកុសលកើតឡើងលើកុមារដ៏គួរឱ្យស្រលាញ់រូបនេះ។ ឆលី មានអាការៈធ្វើទុក្ខឡើងវិញ ដោយសារតែដុំសាច់មហារីកបានដុះមកជាថ្មីកាលពីយប់ថ្ងៃទី ១៥ មិថុនា ឆ្នាំ២០២៥។ តាមសម្តីរបស់ម្តាយ ឆលី គឺ ឆលី មានការក្អួតយ៉ាងខ្លាំងរហូតមើលលែងឃើញ ។ ឆលី ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុផ្ផារាជធានីភ្នំពេញនិងបានបញ្ជូលបន្តព្យាបាលនៅក្រៅប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj31W2fLGl5IqQ-h-yZf0OmqpMb8jnAeqFbtvJuj2JYyKvN8UfN7UzmM1oMuCRpUBgUaEhXWjpU5BKTYyfK5lwmFdvs_tBYq-yMgLumKiu2DqRyGlcmsarMr5stubEAYqcIbbGXrM8nEi96BDL92V70lc_4XsJvQ73mFKRF2k2ZJz1bHZ4ul2ALNrCtRiiS/s1280/image_2025-06-17_13-38-26.png

ភ្លាមៗបន្ទាប់ពីដឹងដំណឹង ឆលី ត្រូវសង្គ្រោះបន្ទាន់មហាជនបានសម្តែងការអាណិតអាសូរយ៉ាងខ្លាំងក្នុងនោះតារាចម្រៀង ពេជ្រ សូលីកា បានអំពាវនាវសប្បុរជននានាជួយទៅកាន់ ឆលី តាមដែលអាចធ្វើទៅបាន ខណៈរូបនាងបានជួយឆលី នូវទឹកប្រាក់១០០០ដុល្លារ។ ក្នុងនោះពិធីករ ជា វណ្ណារិទ្ធ ក៏បានរួមចំណែកគាំទ្រនិងផ្សព្វផ្សាយនំបុ័ងរបស់ម៉ាក់ ឆលី ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYw9nGbNXhYf7xcxcUKac-_vb1kFTgtvqWVGNAIoYiCOvo6NZ3k9JoO0OVckI7BclHR2IYCtt6qImo1qjwGFE8-sR5CWvFYUAyQ2c3DiJOMg-CtPyQN0Gp3nt9YygXXFF__VpPGZmBPtOQWRHZHfQOyTCOqqeGt0xNKFnAjYHVfI25dpVQcc8imHqrfalB/s670/image_2025-06-17_13-38-23.png
ឆលី បច្ចុប្បន្នមានអាយុ៥ឆ្នាំ ហើយមានជំងឺដុំសាច់ដុះខួរក្បាលជាប្រភេទដុំសាច់កាចមហារីកដំណាក់កាលទី៤។ ក្រោយពីព្យាបាលកាត់ដុំសាច់មហារីកស្រាប់តែគ្រោះអកុសលបានកើតគឺ ដុំសាច់នេះបានដុះមកម្តងទៀតនិងរីកលូតលាស់យ៉ាងឆាប់រហ័ស រហូតពេលនេះ ឆលី មិនអាចព្យាបាលបានតទៅទៀតនោះទេ៕

ផ្លូវថ្មើជើង Walk Street នៅមាត់ទន្លេនឹងមានឈ្មោះជាផ្លូវការថា«ផ្លូវថ្មើជើងចតុមុខ»

0

រាជធានីភ្នំពេញ ៖ ផ្លូវថ្មើជើងថ្មីនៅមាត់ទន្លេ ឬហៅថា Walk Street នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង) ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានប្រសិទ្ធនាមថាជា «ផ្លូវថ្មើរជើងចតុមុខ» នឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDFOkAXH33Xssc60K3yG9iOUaV0jUFyvEwQ-_8gAOYYl5SaWk9aWZbb3wmmmPAWrAEQoeAkgq1VHzfVJTBrlk7eKtAQZcJK0lwrGlBs3CKCJDapoXlXlJnksTuaHxbpYVLRVbS8tsRVPUyDdR7SOoxJQdwF7-xfwvMm9DzkGuS2i9iICLKb6at5KeicFhk/s1280/photo_2025-06-17_16-23-17%20(2).jpg
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផ្លូវថ្មើរជើងចតុមុខ» នឹងត្រូវបានប្រព្រឹទ្ធទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៃសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJCjmB-n3FQgrwqRu8pizbJ1LFLBEQDW9anTKC-nR2LIwboSg4Eq98qqUBI9Jg3a54kW3ZVuKPfbweFFak9MPmb8a5hfExHQeoIstqUSmkLB0ggsXhhqCsv7lbPnQ_7e1mAjjTTYAqd9xatwPrC-Rf4zmbuRuX5pgtbhvvb47setA_URxXEHjVZNN2Jcmh/s1280/photo_2025-06-17_16-23-17.jpg

គួរជម្រាបផងដែរថា ដើម្បីឱ្យពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ និងប្រសិទ្ធនាមផ្លូវថ្មើរជើងចតុមុខខាងលើប្រព្រឹត្តទៅ ដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ច នឹងធ្វើការរៀបចំសម្រួលចរាចរណ៍ជាបណ្តោះអាសន្ន នៅតំបន់ជុំវិញទីតាំងប្រារព្ធពិធី និងតាមបណ្តោយតីរវិថី ព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង) ដោយស្នើប្រជាពលរដ្ឋទាំងអស់ដែល ត្រូវធ្វើដំណើរឆ្លងកាត់តំបន់ជុំវិញទីតាំងខាងលើមេត្តាយោគយល់ អធ្យាស្រ័យ ដោយអនុគ្រោះ ចាប់ពីវេលាម៉ោង ១៤:០០នាទី រហូតដល់បញ្ចប់កម្មវិធី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFwI_EwjgfKxlsPLP4PrYXzoKTDzw-5PXw2BuzefvZqEbVFkZF4BmGFgpKf2KZ6kr4Jf2-3lpPu2ylsBnJbSi1M47zNRIiYylp52vT63JIx_tnlU-9NajdGfTjFvmAtFDFPB_mQ_8dsHtEuN7IeMVo8u9M5wGBjAvJPssYFgJMJ6qiuXL7OG4sUhY6mPNn/s1280/photo_2025-06-17_16-23-18.jpg

ដោយឡែកចំពោះប្រជាពលរដ្ឋ ដែលមានបំណងដើរលេងកម្សាន្ត នៅផ្លូវថ្មើរជើងតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ នៅតែអាចធ្វើដំណើរដើរកម្សាន្តបានជាធម្មតា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2VUzk58nXIvfLaCognku9UQFDaJbu-lSOQsJrogUJoJUZjbAQm1EL_XSWfWnpQDfM8_JeVCrVV74wsaOhBoPHE-txMENUmWYoFSKQNzZ-4lKCXlfpgSs8FepAR4nWnJ4CwEGO1xdQkb5GjXk0mp9slfq4YYwm74je5E7QucakXXpkahuQvFjOnq_t_NkT/s1280/photo_2025-06-17_16-23-16.jpg

ពលរដ្ឋជាង៣ពាន់នាក់ បានជម្លៀសខ្លួនចេញពីតំបន់មុំបី, អានសេះ និងជាំតែ

0

មនុស្សប្រមាណជាង៣,០០០នាក់ រស់នៅភូមិចំនួន៦ ក្នុងតំបន់សមរភូមិមុខតំបន់មុំបី, អានសេះ និងជាំតែ ដែលមានការភ័យខ្លាចក្នុងការប្រឈមមុខ ដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃ បានជម្លៀសខ្លួន ទៅកាន់កន្លែងសុវត្ថិភាព។

អាជ្ញាធរខេត្តព្រះវិហារ បានរៀបចំជូនពួកគាត់ឱ្យស្នាក់នៅក្នុងវត្ត ពោធិ៍៥០០០ដើម ស្ថិតនៅស្រុកគូលែន ចម្ងាយប្រមាណ១០០គីឡូម៉ែត្រពីតំបន់ងាយប្រឈមមុខ។

ការ​ជម្លៀសនេះ មិនមែនជាផែនការរបស់រដ្ឋាភិបាលនោះទេ គ្រាន់តែ​បងប្អូនតាមបន្ទាត់ព្រំដែនមានការបារម្ភពី​សុវត្ថិភាព ទើបពួកគាត់​ចាកចេញពីលំនៅ មកស្វែងរកទីទួលសុវត្ថិភាពបណ្តោះអាសន្នសិន។

ភូមិទាំង៦នៅក្នុងតំបន់សមរភូមិមុខ មានសរុបប្រមាណ៩,០០០នាក់ ប៉ុន្តែ ក្នុងនោះមានជាង៣,០០០នាក់ ដែលជម្លៀសខ្លួន។

គិតមកទល់បច្ចុប្បន្ននេះ ស្ថានការតាមព្រំដែនកម្ពុជា-ថៃ មានភាពស្ងប់ស្ងាត់ ដោយកម្ពុជាបានបិទច្រកចេញ-ចូល និងហាមឃាត់ការនាំចូលបន្លែ-ផ្លែឈើ ពីប្រទេសថៃ៕

 

អាមេរិកដាក់សម្ពាធឱ្យវៀតណាមកាត់បន្ថយការពឹងផ្អែកបច្ចេកវិទ្យាចិន បើមិនចង់ឱ្យអាមេរិកដំឡើងពន្ធទំនិញខ្ពស់

0

វៀតណាម ៖ រដ្ឋាភិបាលអាមេរិកបានដាក់សម្ពាធឱ្យវៀតណាមកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាចិនក្នុងឧបករណ៍ដំឡើងនៅវៀតណាមមុនពេលនាំចេញទៅអាមេរិក បើពុំដូច្នោះទេ អាមេរិកនឹងដំឡើងពន្ធទំនិញវៀតណាម រហូតដល់៤៦% ។ ការដាក់សម្ពាធពីអាមេរិកធ្វើឱ្យវៀតណាមប្រឈមនឹងបញ្ហារក្សាទំនាក់ទំនងជាមួយចិន ដែលជាវិនិយោគិនដ៏សំខាន់របស់វៀតណាម ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiha3co-fa2fcz743dxa2Z1uw3rcBQxqPmpq1IhgVTGDpBEZIF_-Tmk-Jz73YPhJT8RqoxzQMcE5GjOkLfAc2dqc2d2ZEnQbXqmsl5VczBLGiDUd5YKX6hf1ZLSP5X_Qajv6OwGPYflr35fGw663kJVDlQn1GQ9ouOaacaBZaFsOIx0SIx1o6Ynr95t3ZcC/s800/photo_2025-06-17_13-43-02.jpg

សារព័ត៌មាន Reuters រាយការណ៍ថា អាមេរិកបានដាក់សម្ពាធវៀតណាម ដោយឱ្យវៀតណាមកាត់បន្ថយការប្រើប្រាស់បច្ចេកវិទ្យាចិនក្នុងឧបករណ៍ដំឡើងនៅវៀតណាម មុនពេលនាំចេញទៅអាមេរិក ។ វៀតណាមជាទីតាំងផលិតឧបករណ៍ដ៏សំខាន់របស់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យា ដូចជា ៖ Apple និង Samsung ដែលពឹងផ្អែកលើបំណែកឧបករណ៍ផលិតនៅចិន ខណៈក្រុមហ៊ុន Meta និង Google ក៏មានបុគ្គលិកនៅវៀតណាមដែរ គឺក្រុមហ៊ុនទាំងពីរផលិតវ៉ែនតា VR និងទូរស័ព្ទស្មាតហ្វូន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggz2zaOoQqFmV2dRPd39F2jrAGd8Ycvuplb8d3L3rdiWa0hz87rcPAEA5Pu_iiLfuoMm0czOLj2A_VQCaP-uWj_n9gguDycxN12dbq7wt_xcbpSJuNM9A09bV_LUZi5pMTGg70VmGCSKMjKQHsGpGalanhYCHYPOGK8IO7LUr81eEQR6u5515ODi-nDgK_/s960/photo_2025-06-17_13-43-02%20(2).jpg

រដ្ឋាភិបាលលោក Donald Trump នឹងដំឡើងពន្ធទំនិញវៀតណាមខ្ពស់រហូតដល់៤៦% បើវៀតណាមពឹងផ្អែកលើបច្ចេកវិទ្យាចិនក្នុងការផលិតឧបករណ៍ ។ ការដាក់សម្ពាធពីរដ្ឋាភិបាលអាមេរិកនឹងប៉ះពាល់ដល់ការរីកចម្រើនសេដ្ឋកិច្ចវៀតណាម ដែលផ្តោតសំខាន់លើការនាំចេញទំនិញ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2vATvhVPUUHuIesX9jLKjGJ6W8U6MB-Bv7uzO0rCHTo8FfudeK9SQz0UTb51u-9Y6yxtu216QsA3r8_8EWGCgHPyIQ9P1CWdSbjbziiOQ511ZsOzH-Dzeq9HK7ZPEejZbudgCY4sivT2BGpEs0hv3sJ8d8MZim9PuhooiKsaHFrCC_qX44d1W8RM1gYai/s640/photo_2025-06-17_13-43-02%20(3).jpg

កាលពីឆ្នាំ២០២៤ ចិនបាននាំចេញឧបករណ៍បច្ចេកវិទ្យា ដូចជា ៖ ឧបករណ៍អេឡិចត្រូនិក កុំព្យូទ័រ និងទូរស័ព្ទទៅវៀតណាម ស្មើទឹកប្រាក់៤៤,០០០លានដុល្លារ ខណៈវៀតណាមបាននាំចេញឧបករណ៍បច្ចេកវិទ្យាទៅអាមេរិក ស្មើទឹកប្រាក់៣៣,០០០លានដុល្លារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVnMZ4M8W3r84kwW4PwY7_XWf23qinue_a73Gs1EXV59J73QvDVBAeW_s1VkTriQySb0nJ4_CFyWyp74m5Th1FMPj_cRelNS3edJH9znP2O7UAbQRP_x0smJzv-LUIyfvkTegqdLY4su6YC10897LxQXVuqAyzIyutflCy2Il2AHo8sxoYLD1QuD1oxOsZ/s500/photo_2025-06-17_13-43-02%20(4).jpg

ក្រៅពីនេះ អាមេរិកស្នើឱ្យវៀតណាមរឹតបន្តឹងការនាំចេញទំនិញពីចិនទៅអាមេរិក ប៉ុន្តែបិទស្លាកសញ្ញា «ផលិតនៅវៀតណាម» យ៉ាងខុសច្បាប់ដើម្បីចៀសវាងការដំឡើងពន្ធខ្ពស់ ។ បើតាមអ្នកជំនាញ គឺការដាក់សម្ពាធពីអាមេរិកភ្លាមៗអាចប៉ះពាល់ដល់ទំនាក់ទំនងផុយស្រួយរវាងវៀតណាម និងចិន ដែលចិនជាវិនិយោគិនដ៏ធំក្នុងតំបន់អាស៊ាន និងជាគូជម្លោះក្នុងការទាមទារកម្មសិទ្ធិនៅសមុទ្រចិនខាងត្បូង ៕

សកម្មភាពរបស់ វណ្ណដា ទៅមន្ទីរពេទ្យគន្ធបុផ្ផា ធ្វើឱ្យមហាជនសរសើរថា «មិននិយាយតែធ្វើតែម្តង»

0

តារារ៉េបដ៏ល្បីល្បាញ ម៉ាន់ វណ្ណដា បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គម មានការ កោត សរសើរយ៉ាងខ្លាំងទៅកាន់លោកក្រោយពីឃើញវត្តមានតារាប្រុសរូបនេះ ទៅ មន្ទីរពេទ្យគន្ធបុផ្ផាដោយផ្ទាល់។ វណ្ណដា និងសិល្បកររួមទាំងក្រុមការងារក៏បាន ចូលរួមក្នុងពិធីសំណេះសំណាល ក្នុងឱកាសនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj28_VREbiER7DEriFQLA-66S4G-I2f_GB9y1NWlChE8Z74Qls_K4OoIUwC3foYRSIzQ38_WaqoUKogfmttf2bzRH8_lTjr2dMIyp1I_aJvb9-OzgKwWZjwiigju9YRAXu7ueJ6VPOPXI2awGyfpZdYrZK2H2ylbCnkxyx8z5VWQIve4pC4L8YhbbFGXRZK/s2048/image_2025-06-17_09-04-01.png
ទស្សនិកជនជាអ្នកគាំទ្ររបស់តារារ៉េប វណ្ណដា បានជ្រាបមកហើយថាកាលពីកន្លងមកនេះ វណ្ណដា បានចូលរួមយុទ្ធាការរបស់មន្ទីរពេទ្យគន្ធបុផ្ផាជាមួយនឹងទឹកប្រាក់ចំនួន១០ លានរៀល និងបានគៀងគរអ្នកគាំទ្រចូលរួមសកម្មភាពនេះជាមួយគ្នាដើម្បីកុមារ កម្ពុជា។អ្វីដែលកាន់តែចាប់អារម្មណ៍ថ្មីៗនេះមានការចែករំលែកវីដេអូខ្លីៗជាច្រើននៅលើបណ្តាញសង្គមទិកតុកពីសកម្មភាពរបស់ វណ្ណដា បានទៅមន្ទីរពេទ្យគន្ធបុផ្ផាដោយផ្ទាល់ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីលោកគ្រូនិងអ្នកគ្រូពេទ្យនៅមន្ទីរពេទ្យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRsGRdZNKy_MLLZbdBOGqnzeq3VRUa_rHBgIcalVN7ZtCMIvuUP8T4ySh6Zie1zYwJjBPIfajnznHwivZca9UOox3EyH-girnjJb28WUd0XmfrYTW3NZPpgGE3V_VOudl8iRR5j1eSDm88viPiTPUC8vxG_Tv3KEJBb1lkBmR4djTNwODirNHVlZa6rrIF/s2048/image_2025-06-17_09-04-02.png

សកម្មភាពរបស់ វណ្ណដា ទៅសួរសុខទុក្ខនិងឃើញពីស្ថានភាពជាក់ស្តែងរបស់កុមារ និងអាណាព្យាបាលដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើន បង្ហាញអារម្មណ៍សប្បាយចិត្តនិងបានសរសើរថាតារាចម្រៀងរូបនេះមិននិយាយច្រើនប៉ុន្តែធ្វើតែម្តង។ ទស្សនិកជនបានបញ្ចេញមតិថា «ឃើញហើយរំភើបចិត្ត, ធ្វើសេចក្តីល្អរឿយៗ ទោះជាមានពួកអ្នកមើលមិនឃើញឬនៅតែខឹងស្អប់ទុកឱ្យវាអ្នកទូលរែកចុះបើសប្បាយចិត្ត,
បានបុណ្យណាស់អាយដលតូច , VDអើយបងសូមឱ្យប្អូនល្បីទៅៗៗរហូតប្អូនធ្វើរឿងដែល អស្ចារ្យអត់ខ្វល់ពាក្យគេរអ៊ូ, ស្រឡាញ់ទង្វើរបស់គាត់កាយវិការបស់គាត់ គោរពគ្រប់ពេលវេលាស្រលាញ់កូននឹងធ្វើច្រើនជាងនិយាយ ,គេធ្វើម៉ងគេមិននិយាយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuoq4wSHq2_7Ks7DlQ5Vjx10GyT3QjF5vq6E8d61aRja8CE7o31IFLEGcs6hUcDy8iGxxwhCLTttZdNfm3W6Dg7JMpoDIpMfLDZEe4DacA_gfkQwd2ESoG074xhyZDq4WlRpmafx1CBzSczkdP1TFDz76HxTfc8ESKod14Py3xlYDBH-GOuULvxf9fPAIk/s2048/image_2025-06-17_09-04-10.png

ក្រៅពី វណ្ណដា ទៅមន្ទីរពេទ្យគន្ធបុផ្ផាដោយផ្ទាល់និងទទួលបានការកោតសរសើរពី មហាជននេះ នៅល្ងាចថ្ងៃទី១៦ មិថុនា លោក និងសិល្បករផលិតកម្មបារមីដទៃទៀត រួមទាំងក្រុមការងារបានចូលរួម ពិធីសំណេះសំណាល ក្នុងឱកាសនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផងដែរ៕

ហួសចិត្តមិនគោរពរៀមច្បង ផេក ខេក ស្រាប់តែបង្ហាញអារម្មណ៍បែបនេះ

0

ផេន ខេក Miss Queen Cambodia 2025 បានសម្តែងការហួសចិត្តទៅកាន់ភេទ ទី៣ជំនាន់ក្រោយមិនចេះឱកលំទោននិងថា ដកភាពស្អាតខ្លះចេញពីខ្លួនឱ្យតម្លៃអ្នកដទៃ ខ្លះទៅក្រែងល្បីបានយូរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXuXxBr8hwTvXRjlwpAgQchfr27NRuCUNbKkRPkXl6bPFRwGPrzstSueUDq0IQlgXlhKuBEF_EINQVugAJ4N_2uHeaMvz9dK_C2ZviEiQZyRH13PlFMm2Hm7ufrdi7OylL3JZKCUg4KQQZSTRqwmxqeG8z0c1peUVNf_C2RCWq5iOGhAd_AtpoYk8U5HYG/s2048/image_2025-06-16_14-31-37.png
មិនដឹងថាភេទទី៣ជំនាន់ក្រោយរូបណាទេដែលមានអត្តចរិតមិនល្អមិនចេះគោរពរៀមច្បងបែបនេះរហូតដល់ ផេន ខេក អត់ទ្រាំមិនបានចេញមកបង្ហោះសំណេរនៅលើបណ្តាញ សង្គមខណៈដែលអ្នកគាំទ្រសង្កេតឃើញថាស្រ្តីកែភេទរូបនេះកម្របង្ហោះបែបនេះណាស់។ នៅថ្ងៃទី១៥ ផេន ខេក ដែលប្រកួតឈ្នះក្លាយជា Miss Queen Cambodia 2025 បានបញ្ចេញអារម្មណ៍របស់ខ្លួនថា «មួយរយៈនេះចូលរួមកម្មវិធីជួបអូនៗភេទទីបីទើប តែមានឈ្មោះជំនាន់ក្រោយម្នាក់ៗដូចជាងើយៗដល់ហើយឱនបន្តិចទៅអូន ក្រែងល្បីបានយូរ ដកភាពស្អាតចេញពីខ្លួនខ្លះទៅ មិនមែនមានតែយើងទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdT8caoNHp8b2zK1SB-yfWbnePYiCv6ncx6PwezUyvdmmhX4J_wiVuFVfHO6bryCE6KRmCvWAzNS3Sj5XM4QzKcyexumW4WpYKgFCgohh3iUprIPSOyzdcjZp19UaZ2TGCffxORgkbM4qCoxHmlOWslETw9OQAK67wLr27e75giY1knwg9NQjFnkRdvYHt/s2048/image_2025-06-16_14-31-41.png
ពិធីការិនីក្នុងកម្មវិធី 3Fun បានសង្កត់ធ្ងន់ទៀតថា «ត្រូវចាំណាភាពរួសរាយនិងឱ្យតម្លៃ ទៅអ្នកដទៃទើបធ្វើឱ្យមនុស្សអាក្រក់អត់ស្អាតដូចបងមានថ្ងៃនេះ(យល់)»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF2XTyxGiY4PXnFYqCXfmIkqxBMBJSsP9I2ILQ-xVJANE3HvGjCkxRN5D6RDkGJ4xNCgsLU9nofEKD3Y4awB8LGDCLHjgIR3j1lJHu7WyI2NTZDpVcKw_5Q_cjbjF9bysUY8DJiwX_F0FIHz9Wy583Vm2u_0owou70JJhyphenhyphenTE0s5zLSamlL1iqHlKpz2KuF/s2048/image_2025-06-16_14-31-42.png

ការបញ្ចេញសំណេររបស់ ផេន ខេក ក៏បានធ្វើឱ្យអ្នកគាំទ្ររបស់បវរកញ្ញាភេទទី៣រូបនេះ បញ្ចេញមតិជាច្រើនរួមទាំងអ្នកសិល្បៈមួយចំនួនក៏បានបញ្ចេញមតិផងដែរ។ ជាមួយគ្នានេះអ្នកខ្លះក៏បានលើកឡើងដែរថាប្រហែលជាភេទទី៣នោះខ្លាំងសម្បើមហើយមើលទៅទើបបានជា ផេន ខេក អត់ទ្រាំមិនបញ្ចេញអារម្មណ៍បែបនេះខណៈ ផេន ខេក កម្រលើកភេទទី៣ មកនិយាយជាសាធារណៈបែបនេះណាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg60NklFNiqEHiEn6GhPRbtk0HqXy6lAqs4JeCgD8u7T4aXeCzGCvCdcBMwlzd8e5BL_jX_BRrqD7moNRpekF2vKsqzdjxlKadV8q3XnZSzmkJn7ol9Z3KYa6wCHdraB14paIbl9f9PWP-aJkZ5OYeUDlEsSPlzBB6s0gr1ZD7J-NqJFjRJCIo1w-ecSKa/s685/image_2025-06-16_14-31-44.png
គួរបញ្ជាក់ផងដែរថា ផេន ខេក បានបរាជ័យក្នុងការចូលប្រកួតបវរកញ្ញាចក្រវាល ប៉ុន្តែក៏បានសម្រេចបំណងបោះជំហាននៅក្នុងការប្រកួត Miss Queen Cambodia 2025 ហើយថែមទាំងបានក្លាយជាម្ចាស់មកុដទៀតផងកាលពីខែឧសភា នេះ៕

ហួសចិត្ត! ប្រហុកផលិតនៅថៃតែដាក់រូប «ប្រាសាទអង្គរវត្ត»

0

តារាចម្រៀង វេហាស៍ ,លោក មាស សាលី រួមទាំងទស្សនិកជនជាច្រើនទៀតកំពុងមាន ការងឿងឆ្ងល់ យ៉ាងខ្លាំងបន្ទាប់ពីឃើញហាងលក់ទំនិញអាស៊ីនៅសហរដ្ឋអាម៉េរិក លក់ប្រហុកហើយបានបញ្ជាក់ថាផលិតនៅប្រទេសថៃបែរជាមានដាក់រូបប្រាសាទអង្គរវត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7SFhpseAPzUfVY-crQcZCjpU0S66X8Yv99Js_58GpvHRVeOboyeVqpmhyphenhyphenF5eTj4YMinzT7EAvfO7W6VanWcKhRppiI7wZ6zLynCgzX_7RufoKcetQf27hbJsbUMtkiXXshs2Uu0CNwT-pQAnlraCRXjQoUo3Z7XXf8b7zRb_D3HPem2e0ZhrWa_rv_m7T/s2048/image_2025-05-21_13-43-36.png
កាលពីថ្ងៃទី១៤ មិថុនា នៅលើបណ្តាញសង្គមរបស់លោក មាស សាលី បានបង្ហោះវីដេអូ មួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «បងប្អូនជួយពិចារណាខ្ញុំ តើផ្ទះលេខ២ធ្វើ ចឹងមានន័យថាម៉េច?»។ ក្នុងវីដេអូនេះលោក វេហាស៍ ដែលជាប្អូនប្រុសរបស់លោក មាស សាលីបានបញ្ជូលសំឡេងដោយសេចក្តីហួសចិត្តយ៉ាងខ្លាំងពេលលោកដើរទិញអីវ៉ាន់ប្រហុកនៅហាងទំនិញអាស៊ីនៅសហរដ្ឋអាម៉េរិកស្រាប់តែបានឃើញមានរូបប្រាសាទអង្គរវត្តប៉ុន្តែបានដាក់ការសម្គាល់ថាជាផលិតផលរបស់ប្រទេសថៃ (Products of Thailand)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizvI1MSo2E5NRtzVfPf7FYTk424e7L9XVEDyhiacq0plqw1IXKO_HSiH10vb_ahXxttuBF7JqMh6ih7w-6Kh7OhN3zlrNtKfrSYAOzA4LekVy8ir-MSoCZ47mlXjY6q24im3ah3GRfzL-Dp5tftkik2F2YvPTbzlL-LgMt3mV3uD9TsGJ7oiXPyIG7yZwt/s1655/image_2025-05-21_13-43-37.png

លោក វេហាស៍ បាននិយាយដោយអារម្មណ៍ខឹងញ័រសាច់មិនដឹងថាលោកចេះមិនដល់ឬ យ៉ាងណាហើយវាអាចទៅរួចទេដែលប្រាសាទអង្គរវត្តរបស់ខ្មែរយើងគេយកទៅប្រើលើដប ប្រហុកហើយដាក់ថាជាផលិតផលរបស់ប្រទេសថៃហើយមានប្រាសាទអង្គរវត្តនៅលើដប។ តារាចម្រៀងរូបនេះថា លោកមានការឆ្ងល់ហើយមិនដឹងថាគេមានបំណងអ្វី។ ក្នុងនោះលោក វេហាស៍ បានបន្ថែមថាលោកមិនដឹងក្រសួងពាក់ព័ន្ធនៅខ្មែរបានដឹងពីបញ្ហា នេះឬមានការអនុញ្ញាតណាមួយ លោកមិនដឹងនោះទេប៉ុន្តែលោកពិតជាឆ្ងល់មែនទែន ហើយការធ្វើបែបនេះខុសឬក៏ត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsFAcVQaTK1GyWMzQZN330XTxGhZKm4yjtEXE-PdxeDqUiJl-vrRcPDo267tnhslqvQAvRnJ2kDkXBcKg_re_zBTZs0m36lljHR7AySimFwPBfZXhZfk5HKWr76v5tUYhHNHFtUsJwbKn6bt_ys2uWJfxab8fs0kWCxLPaF3W9S8VRWEObw2Nj3_dPxPv6/s469/Screenshot%202025-06-17%20142611.png

លោក វេហាស៍ បានបញ្ជាក់ទៀតថាផលិតផលនេះគឺមានការដាក់លក់យ៉ាងទូលំទូលាយ នៅសហរដ្ឋអាម៉េរិកសឹងតែគ្រប់ហាងទំនិញអាស៊ី ខណៈដែលលោកទើបតែចាប់អារម្មណ៍ មើលឃើញលើកទី១។ ក្នុងនោះលោកក៏បង្ហាញទឹកត្រីមួយប្រភេទដែលមានអក្សរបី ប្រទេសចូលគ្នាគឺថៃ វៀតណាម និងខ្មែរ ហើយដាក់ថាជាផលិតផលរបស់ប្រទេសថៃនិង រូបកោះត្រល់ដែលជាអតីតកោះរបស់ខ្មែរ។ លោកមិនដឹងថាគេមានចេតនាយ៉ាងមិច នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3lEaP72LafhopHXQ0sBaMKKsqpo8-6bF5g50PKSUW7W75GCPLkBO35F8P3kuVgcVqEDL68BXq3RwkZgvZPkAj7aOEmh3neLj32QBotE3KvK2ebSLZh_mXgoEG6JqxpthAH7F44z_doHrHGsJ1DXbkrm0-DNeyiIYkhgyy1h-gCaGIpbMbl8-5sQrY_zJZ/s688/image_2025-06-16_13-18-22.png
លើសពីនេះទៅទៀត លោក មាស សាលី បានសរសេរបន្ថែមក្នុងវីដេអូដែរថាហាង អាហារថៃ គឺបានដាក់រូបប្រាសាទអង្គរវត្តរបស់យើងដោយមិនក្រែងចិត្តថាជារបស់ខ្លួន។ លោកថា ប្រទេសនេះបង្រៀននិងបណ្តុះគំនិតកូនចៅតែម្តង ថាខ្មែរយើងលួចទឹកដី លួចប្រាសាទវាទាំងដែលការពិតគឺដូនតាប្រទេសថៃបំភ្លៃប្រវត្តិសាស្រ្តទាំងស្រុង ៕

ថៃចោ.ទកម្ពុជាថាតម្រង់កាណុងកាំ.ភ្លើងដាក់ខ្លួន ស្រាប់តែរដ្ឋមន្រ្តីការពារជាតិកម្ពុជាឆ្លើយតបវិញបែនេះ

0

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា បានចេញសារឆ្លើយតបទៅនឹងការចោ.ទប្រកាន់ពីសំណាក់យោធាថៃថា «កម្ពុជាបានបង្វែរកាណុងកាំ.ភ្លើ.ងទៅភូមិដ្ឋាន និងបន្ទាយយោធាររបស់ថៃ» នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyYnMmbCx4GhUjEd1rdiwkiHTmsTVjHSgTBlpu1JfAGVXUWppItzkzP2qeRSfOKqINEm01lZ4YcTaw2XBRUEnKpKLZVEKLms-77X54Ep0Z5-nIZBi-cmAwPVwKOclVwTEvoehBWEIyxjhk5ju3soDq60TDEsKberXS5QaLxZS9CCV5lOlPSgt1qTdL8mwp/s960/photo_2025-06-17_08-59-09.jpg

នៅក្នុងសំណេរនោះលោកបានឆ្លើយតបថា ៖ នេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជា ព្រោះនៅពេលបំពាក់សព្វាវុធគឺដើម្បីការពារបូរណភាពទឹកដី ហើយច្បាស់ណាស់គោលដៅគឺតម្រង់ទៅខ្មាំងស..ត្រូវ មិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុងមកផ្ទះខ្លួនឯងនោះទេ។ ក្នុងនោះលោករដ្ឋមន្ត្រីបានចោ.ទជាសំណួរថា «ឬមួយកងទ័ពថៃរៀនយុទ្ធវិធីខុសពីកម្ពុជា?»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinGyCNiyUNiDFgCosGQi_J8aRDNH3rVgZUtfb_pXaZhjqe0ZF-2sl9FqWuFOCZHDAHSI3O6L99CCD0L-lfZMEjx_CoZRAs6Mbo2rwLL0Yf-76dNCKR2GX8yAIXwcKW2aDK-_2VzM2pNLtzCOxbksnUVtkkcEBse314_TMjyij6-hyCfHTqsQr-fECkvsoL/s960/photo_2025-06-17_08-59-12.jpg

បន្ថែមពីការឆ្លើយតបនេះ ប្រមុខការពារជាតិកម្ពុជារូបនេះក៏បានលើកឡើងថា ៖ ជម្រើសសន្តិវិធី គឺការចរចារវាងរដ្ឋាភិបាលទាំងពីរទាំងផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច និងផ្នែកផ្សេងៗ។ ចំពោះផ្នែកយោធា គឺជម្រើសចុងក្រោយ។ លោកបានគូសបញ្ជាក់ផងដែរថា សម្រាប់កម្ពុជាក៏ត្រៀមរួចជាស្រេចក្នុងការការពារទឹកដីកម្ពុជា ដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយ៕