នៅថ្ងៃទី១៧ មិថុនា នេះឪពុករបស់ ឆលី បានផ្តល់ដំណឹងដ៏សោកសង្រេងបំផុតទៅកាន់ សាធារណជន នៅពេលនេះស្ថានភាពជំងឺរបស់ ឆលី មិនអាចព្យាបាលបន្តទៀតនោះទេ។ ពោល ឆលី គ្រាន់តែអាចប្រើថ្នាំដើម្បីពន្យារជីវិតរស់នៅជាមួយគ្រួសារប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguyxwL64bbL6brBydgAFjQlIzSBQieMtJuLPF5CtuT5fdFjmitJZ_mpHEhTiWioOugSKZfwjMBYHIWCBP1TNt9Z9hJXZwfzR5fsst64q5z-yywklh19b3R_zmVhJ3ccYPWyvqO_JDCk0Nh-sdseb9goX4h_GVSgg0CworJnWtxAQmmumvGwAAkn_Yz7qHu/s2048/image_2025-06-16_10-44-12.png

នៅលើបបណ្តាញសង្គម «ឆលី Ponleu Virakboth» ដែលកាន់ដោយឪពុករបស់ ឆលី បានបង្ហោះសំណេរថា«ដំណឹងដ៏អកុសលមួយបានចេញមកពីមាត់វេជ្ជបណ្ឌិតផ្ទាល់របស់ឆលី ថា ឆលីមិនអាចបន្តការព្យាបាលបានទៀតទេគ្រាន់តែប្រើថ្នាំដើម្បីរក្សាពេល វេលា រស់នៅជាមួយគ្រួសារនិងបងប្អូនជនរួមជាតិខ្មែរបានមួយរយៈពេល»។ លោកបានបង្ហោះ ទៀតថា «ក្នុងនាមជាគ្រួសារមានតែពាក្យថាសោកស្ដាយពេលដែលបានឮដំណឹងមួយនោះ អរគុណបងប្អូនជនរួមជាខ្មែរទាំងអស់នៅស្រឡាញ់ចូលចិត្តកូនប្រុសរបស់ខ្ញុំឆលី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwBgmSmMK3WZIx5F1DuCYuqeRea0iB4SQ94URWjxI7sOSyXirqJIAhltrq5Oc8J521hiY1_PnqHln1sY1FW-TUUNhi6Q4GwBUXKsrWZkqzafNHvtn8sEBhyphenhyphenmpbDcFsaPpKxWLVLPyXY5IcPu5aYSkXiv_xB582cc7IT1g44RJV4_8aEpxfY663glQPGN_8/s1280/image_2025-06-17_13-38-26%20(2).png

ដំណឹងដ៏តក់ស្លុតនេះបានធ្វើឱ្យមហាជនជាច្រើនអាណិត ឆលី យ៉ាងខ្លាំងមិនគួរណាគ្រោះ អកុសលកើតឡើងលើកុមារដ៏គួរឱ្យស្រលាញ់រូបនេះ។ ឆលី មានអាការៈធ្វើទុក្ខឡើងវិញ ដោយសារតែដុំសាច់មហារីកបានដុះមកជាថ្មីកាលពីយប់ថ្ងៃទី ១៥ មិថុនា ឆ្នាំ២០២៥។ តាមសម្តីរបស់ម្តាយ ឆលី គឺ ឆលី មានការក្អួតយ៉ាងខ្លាំងរហូតមើលលែងឃើញ ។ ឆលី ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុផ្ផារាជធានីភ្នំពេញនិងបានបញ្ជូលបន្តព្យាបាលនៅក្រៅប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj31W2fLGl5IqQ-h-yZf0OmqpMb8jnAeqFbtvJuj2JYyKvN8UfN7UzmM1oMuCRpUBgUaEhXWjpU5BKTYyfK5lwmFdvs_tBYq-yMgLumKiu2DqRyGlcmsarMr5stubEAYqcIbbGXrM8nEi96BDL92V70lc_4XsJvQ73mFKRF2k2ZJz1bHZ4ul2ALNrCtRiiS/s1280/image_2025-06-17_13-38-26.png

ភ្លាមៗបន្ទាប់ពីដឹងដំណឹង ឆលី ត្រូវសង្គ្រោះបន្ទាន់មហាជនបានសម្តែងការអាណិតអាសូរយ៉ាងខ្លាំងក្នុងនោះតារាចម្រៀង ពេជ្រ សូលីកា បានអំពាវនាវសប្បុរជននានាជួយទៅកាន់ ឆលី តាមដែលអាចធ្វើទៅបាន ខណៈរូបនាងបានជួយឆលី នូវទឹកប្រាក់១០០០ដុល្លារ។ ក្នុងនោះពិធីករ ជា វណ្ណារិទ្ធ ក៏បានរួមចំណែកគាំទ្រនិងផ្សព្វផ្សាយនំបុ័ងរបស់ម៉ាក់ ឆលី ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYw9nGbNXhYf7xcxcUKac-_vb1kFTgtvqWVGNAIoYiCOvo6NZ3k9JoO0OVckI7BclHR2IYCtt6qImo1qjwGFE8-sR5CWvFYUAyQ2c3DiJOMg-CtPyQN0Gp3nt9YygXXFF__VpPGZmBPtOQWRHZHfQOyTCOqqeGt0xNKFnAjYHVfI25dpVQcc8imHqrfalB/s670/image_2025-06-17_13-38-23.png
ឆលី បច្ចុប្បន្នមានអាយុ៥ឆ្នាំ ហើយមានជំងឺដុំសាច់ដុះខួរក្បាលជាប្រភេទដុំសាច់កាចមហារីកដំណាក់កាលទី៤។ ក្រោយពីព្យាបាលកាត់ដុំសាច់មហារីកស្រាប់តែគ្រោះអកុសលបានកើតគឺ ដុំសាច់នេះបានដុះមកម្តងទៀតនិងរីកលូតលាស់យ៉ាងឆាប់រហ័ស រហូតពេលនេះ ឆលី មិនអាចព្យាបាលបានតទៅទៀតនោះទេ៕