ក្រុមថ្មី ALLDAY PROJECT របស់ផលិតកម្ម Black Label ដែលដឹកនាំដោយផលិតករ Teddy គ្រោងនឹងចេញបទចម្រៀងទោល «Famous» ។

ក្នុងចំណោមសមាជិកទាំង៥ (ប្រុស២ស្រី៣) Annie គឺជាសមាជិកពិសេសគួរឱ្យកត់សម្គាល់សម្រាប់ដើមកំណើតរបស់នាងដែលកើតក្នុងត្រកូលអភិជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfgwFLA4X3ve2XEhHd_inHf8m7ZYBYkgV4eyUESqSS9uQ7nM4FC3lVkxcpUbpU1SwB0jBkXwstMMf1iQnwSz7vL0WbOEvS1KiZrPJgWVUxMsJfT5OzDbQLFYWVmcJpdk226usK1h1iRS9UTCQ63qnKPG1dXv-J_mwKrpoVMZZDMc1TF1MOl4OT6c288gJZ/s2048/image_2025-06-16_15-59-23.png
ឈ្មោះពិតរបស់ Annie គឺ Moon Seo Yoon កើតក្នុងឆ្នាំ ២០០២។ នាងគឺជាកូនស្រី របស់ Chung Yoo Kyung ដែលជាប្រធានផ្នែកអាជីវកម្មហាងទំនិញ របស់ Shinsegae Groupដែលជាអាណាចក្រលក់រាយនិងចែកចាយទំនិញប្រណីតដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េ។ ជីដូនខាងម្តាយរបស់នាងគឺ Lee Myung Hee ដែលជាប្រធានក្រុមហ៊ុន Shinsegae Group និងជាកូនស្រីពៅរបស់ ស្ថាបនិក Samsung Group គឺ Lee Byung Chul ។ ដូច្នេះ Annie ត្រូវបានគេចាត់ទុកថាជាកូនស្រី Chaebol ជំនាន់ទី ៤ នៃគ្រួសារ Samsung។ យ៉ាងណាក្ដី ដំណើរឆ្ពោះទៅរកក្ដីស្រមៃចង់ក្លាយជាតារាចម្រៀងមិនបានរលូនតាំងពីដើមមកឡើយ។ នាងត្រូវតស៊ូប្រឆាំងនឹងមតិរបស់គ្រួសារនាងដើម្បីអាចបង្ហាញខ្លួនក្នុងក្រុម ALLDAY PROJECT។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1qSgxto-3nS8OZuNEhfSBR68jVkyRT06GrTvnDa33ARmT3OMUI1mxR6lGuDOLh9XBhK_US8s-sFiqY5XxcBWuT2aPc4IbFF6JS_3N3wmAEh07Xxc5YKl9ea8SgwEgexKi1ouG2zKETEB_89zLXQpndZOa-ReTd21-vDRB9NswDInEUM6jJS1tT6bnUoml/s1349/image_2025-06-16_15-59-31.png

Annie បានចែករំលែកថា កាលនាងមានអាយុ ៧ ឆ្នាំ នាងបានមើល MV បទ «Lollipop» ដោយចៃដន្យជាបទរបស់ 2NE1 និង Big Bang ដែលជាពិភពថ្មីបានបើកចំហនៅចំពោះមុខនាង។ នៅពេលនោះ Annie បានតាំងចិត្តថានឹងធ្វើអ្វីដែលខ្ញុំចង់បានដូចពួកគាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7PUqj5dlKaQurG4isfDDtsbj7gVVcP-zUbi3vvfivHugzkymGwzr8WCe6bNXoweClkiT_bunk3ew7jHEQJhzQb-bi5Y4m2tro-vX3qP7dQJ0KesPDo80rYOoBztODFUM1hX5CVcQPE2zJAVKCFgkosjEX4hAKgTNRiVPBp2TkyN93hZjJrfGoUsCdwvht/s2048/image_2025-06-16_15-59-19.png
ថ្ងៃមួយ Annie បានសួរម្តាយនាងថា «ចុះបើខ្ញុំក្លាយជាអ្នកចម្រៀង?» ម្ដាយរបស់នាងបានត្រឹមតែសើច ហើយនិយាយថា «នោះជារឿងមិនសមហេតុផល»។ ចម្លើយរបស់ម្ដាយនាងបានធ្វើឱ្យ Annie គិតថានាងមិនអាចបន្តអាជីពចម្រៀងបានទេ។ ប្រហែល ២-៣ ឆ្នាំក្រោយមក Annie បានពិភាក្សាជាមួយម្តាយម្តងទៀត អំពីបំណងចង់ក្លាយជា អ្នកចម្រៀង។ ប៉ុន្តែម្តាយនាងនៅតែមិនយល់ស្របយ៉ាងម៉ឺងម៉ាត់។ វាធ្វើឱ្យនាងឈឺចាប់បន្តិច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRkyvyCcJ78KRMb2AWcj5xhCCOn-MasnD4fuXxCVwAMpiFiydA7AGNiw81aew3ONYh9cU6Qrpmu3Ky1Wz4PrVwpUDSWlI8xs0jbj37M-n4YztNpJMiW7ivcZ7G5hNM0hAqwZ8hsQDCVEhB2n6W9I1IfAPKjRAC1ApF0Ox10gXBTYFx_Ce2h46vlBsTHSGO/s800/image_2025-06-18_08-23-28.png
នៅពេលនាងរៀនថ្នាក់ទី ១១ និងទី ១២ គ្រួសាររបស់នាងបានជំទាស់ខ្លាំងបំផុត។ ប៉ុន្តែនាងបានតាំងចិត្តមិនចុះចាញ់។ ដោយឃើញការប្តេជ្ញាចិត្តរបស់កូនស្រី ម្តាយរបស់ Annie បានប្រាប់នាងថា ប្រសិនបើនាងប្រឡងចូលសាកលវិទ្យាល័យ នាងនឹងបញ្ចុះបញ្ចូល គ្រួសារ ឱ្យនាងក្លាយជាអ្នកចម្រៀង។ចាប់ពីពេលនោះមក Annie ខំប្រឹងរៀនទាំងយប់ទាំងថ្ងៃ។ ទីបំផុត នាងបានប្រលងចូលសាកលវិទ្យាល័យ Columbia ដែលជាសាកល វិទ្យាល័យ ចំណាស់ជាងគេមួយនៅសហរដ្ឋអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPWuQ2NQeBUwfF62UvnP9fpqmmUHJIIU4V9xQpxenz78f_lXrjIPOmpEnuBScUVG-OfiC7qkQkLaD5NXfbbk00fW2iTJ7S22bPjHiAOIgiF7u1hDZkBf1CpDTKh36EaDZ3LFIXBr5paXFawlcQyut57iFxNzGeTfsvlD3R0YaVLe8eTcZNmlGVhH2eG0d6/s1800/image_2025-06-18_08-23-27.png

Annie បានសារភាពថាម្តាយរបស់នាងមិនជឿថានាងនឹងចូលរៀននៅសកលវិទ្យាល័យ ទេ។ ដោយសារតែនាងចូលស្ទូឌីយ៉ូរាំជារៀងរាល់ថ្ងៃហើយគ្រប់គ្នានិយាយថានាងមិន ចំណាយពេលរៀនទេ។គ្រប់គ្នាគិតថានាងមិនបានដើរតាមផ្លូវក្លាយជា អ្នកចម្រៀងទេ ដូច្នេះហើយគេសង្ស័យនាងកាន់តែខ្លាំង។ ដើម្បីបង្ហាញពីភាពស្មោះត្រង់ និងបំណងប្រាថ្នាចង់សម្រេចក្តីសុបិន នាងព្យាយាមបង្ហាញឱ្យអស់ពីលទ្ធភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjayCdVTPxhCCDLEpMMjy6B1ub0gSaKLzwl-QRBn77pajoZfrQNc_sqF5HpRkCH_S4pHSSU38rggBn4v6Z6bb8TpY4nscsmyoLFFh5Z_CmVnDdfLPpqWuUeNmeZfRLij2r87iCIJ60Dt-HZWttFJGUVWzDQSMTQaEpvz14LrkRSNYwsIeXzWn0Jp78VB0NL/s2048/image_2025-06-16_15-59-26.png
ក្នុងវីដេអូនេះដែរ Annie បានចែករំលែកថា តាំងពីជួបសមាជិក ALLDAY PROJECT លើកដំបូងនាងមិនមានអារម្មណ៍ឆ្គងអ្វីឡើយ។នាងទន្ទឹងរង់ចាំការរួមបញ្ចូលគ្នានៃសមាជិកទាំង ៥ ហើយគិតអំពីអ្វីដែលពួកគេនឹងធ្វើជាមួយគ្នា។ ដោយសារមនុស្សគ្រប់រូបមាន បុគ្គលិកលក្ខណៈផ្ទាល់ខ្លួន គម្រោង ALLDAY នៅតែស្ថិតក្នុងដំណើរឆ្ពោះទៅរក ភាពសុខដុមរមនា។ Annie ជឿថានេះជារឿងល្អណាស់តាមទស្សនៈសិល្បៈ៕