តារាចម្រៀងរ៉េប វណ្ណដា បានបើកទ្វាឡានឱ្យ ឡូរីន ជាគូស្នេហ៍ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាកទស្សនិកជន ខណៈរឿងនេះបានក្លាយទៅជាសកម្មភាពមួយដែលមានអ្នកជំនួញអនឡាញល្បីៗបានសាកចិត្តដៃគូរបស់ខ្លួនមានបានបង្ហាញទង្វើដូចជាវណ្ណដាឬអត់។.png)
មិនសូវជាបង្ហាញសកម្មភាពផ្អែមល្ហែមញឹកញាប់បង្ហាញទៅកាន់អ្នកគាំទ្រក្តីប៉ុន្តែរាល់ពេលដែលរូបភាពផ្អែមល្ហែមរបស់ វណ្ណដា និង ឡូរីន បញ្ចេញសកម្មភាពនោះតែងតែ ទទួលបានការចាប់អារម្មណ៍ពីសំណាកមហាជន។ ជាក់ស្តែងកាលពីពេលថ្មីៗនេះក្នុងពេល វណ្ណដា និង ឡូរីន ទៅហាងផ្ញើឈើមួយកន្លែង ហើយសកម្មភាពតិចតួចរបស់ វណ្ណដា ទៅកាន់គូស្នេហ៍ខ្លួនបានធ្វើឱ្យមនុស្ស ជាច្រើនច្រណែន។

តាមរយៈវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមគេបានឃើញ ឡូរីន បម្រុងបើកទ្វាឡាននៅខាងក្រោយហើយ វណ្ណដា រហ័សភ្នែកបានជួយបើកទ្វាឡានឱ្យគូស្នេហ៍ខ្លួន។ សកម្មភាពតិចតួចតែមានការយកចិត្តទុកដាក់នេះបានធ្វើឱ្យមនុស្សស្រីជាច្រើនរូបច្រណែន ឡូរីន ដែលមានសង្សារយកចិត្តទុកដាក់យ៉ាងនេះ។
សកម្មភាពនេះបានជំរុញឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនចេញមកនិយាយពាក្យជាច្រើនថា «មានឡានធ្វើអីបើគ្មានអ្នកបើកទ្វាឱ្យផង» ខណៈអ្នកលក់អនឡាញល្បីៗមួយចំនួន បានសាកចិត្តដៃគូរបស់ខ្លួនថាតើបង្ហាញសកម្មភាពដូចជា វណ្ណដា ឬអត់ដែលខ្លួនជាតារាល្បីប៉ុន្តែបានបង្ហាញការស្រលាញ់យកចិត្តទុកដាក់ចំពោះដៃគូ។
មិនត្រឹមតែលើកនេះប៉ុណ្ណោះទេដែលទស្សនិកជនចាប់អារម្មណ៍ចំពោះសកម្មភាពរបស់ វណ្ណដា បង្ហាញការយកចិត្តទុកដាក់ចំពោះ ឡូរីន ជាគូស្នេហ៍ព្រោះកាលពីកន្លងមកនេះនៅពេលមានអ្នកថតសកម្មភាពអ្នកទាំងពីរដើរបណ្តើរគ្នាគេបានឃើញ វណ្ណដា បានឱ្យ ឡូរីន ឈរនៅកន្លែងមានសុវត្ថិភាពជាងខ្លួន៕
		
	









