កុយ អេនណា ដែលជាបវរកញ្ញាមួយរូបបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ បន្ទាប់ពីរូបនាងបានឡើងភ្នំឱរ៉ាល់ដែលមានកម្ពស់រហូតដល់១៨១៣ម៉ែត្រ។ លើសពីនេះលោក តាន់ គីមសួរ ក៏បានសរសើរនាងថាជាមនុស្សស្រីពូកែម្នាក់ ខណៈ កុយ អេនណា ថាការឡើងភ្នំនេះជាបទពិសោធន៍មួយដែលអស្ចារ្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMfWtT3nFKV4wVqCnn_zvbBuThDD1zFkN55AtL-yveFiJ9LrO0WU8jh_H1_B5Dn1yXJB3mWOAACTHMnT2gOcip9_u51gDTkWRYA4x12Mq2_jJAV7cGidtPU4FhPRB08-LBmnyj7hXM7vpy-vHSzXsSyyQemI6yr2aZfCZx5_6iAZWGFkF_lhv3FRMYYoDc/s2048/image_2025-05-27_11-04-15.png
នៅថ្ងៃទី២៦ ឧសភា លោក តាន់ គីមសួរ បានបង្ហោះរូបមួយសន្លឹកជាមួយនឹងបវរកញ្ញា កុយ អេនណា ជាមួយនឹងសម្តីថា « ទីបំផុតមនុស្សស្រីដ៏ពូកែម្នាក់នេះបានឡើង មកដល់កំពូលភ្នំខ្ជោលនៃជួរភ្នំឱរ៉ាល់ហើយ ប្អូនធ្វើបានល្អខ្លាំងណាស់ Koy Anna»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFMzuCDa3KIACGKwC1uLeWLdEorvx0YRRCuiiGWeH2Gd0mdwYcJmRPtW-ssyuTQelaN9V_7IY39mLKlO65kCiMKZkzq2VtqjluYnoQOgUpzdBCkV6bi8Je76R4UCNq67rcUpDEHGaRW9JcruPxS6irYrmhl7VKGm2rQjakjzICrpYbaLOF64w4onVulbQM/s2048/image_2025-05-27_11-04-22.png

ទទួលបានការសរសើរថាជាមនុស្សស្រីពូកែពីសំណាកលោក តាន់ គីមសួរ កុយ អេនណ បានតបវិញថាអ្វីអ្វីគ្រប់យ៉ាងគឺផ្ដោតទៅលើការតាំងចិត្ដនិងអ្នកជំរុញទឹកចិត្ដ។ កុយ អេនណា បានចែករំលែកការបង្ហោះរបស់លោក តាន់ គីមសួរ អមជាមួយនឹងពាក្យពេចន៍ថា « អ្វីគ្រប់យ៉ាងគឺផ្ដោតទៅលើការតាំងចិត្ដនិង អ្នកជំរុញទឹកចិត្ដឱ្យយើងបានសម្រេចដល់ គោលដៅ បងបានបង្រៀនប្អូនច្រើនណាស់សម្រាប់ការឡើងភ្នំម្ដងនេះ វាជាបទពិសោធន៍មួយដែលអស្ចារ្យអរគុណបង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuiNWioBlZd35t86tVkkV7uG7DUtYFw7YOIaCJ6tK4ErqF7hqvQKjzgy1jCXNyUrnDkmqECGdCmlP_3731RGRzyHDgLzwtyYCcdBNQPXsC-bL7camjzwrBVJLFe2PLoX99kfEQ-ZzP3yH7ufjAr1sxL8XQNlpZV8OmWZQb5qyvk08YlmNPEbsLxiWNIxee/s2048/image_2025-05-27_11-04-12.png

គួរឱ្យដឹងថា ការឡើងភ្នំរបស់ កុយ អេនណា ដែលមានកម្ពស់រហូតដល់ ១៨១៣ម៉ែត្រ ឆ្លងកាត់ពេលវេលាច្រើនម៉ោងជាមួយនឹងដំណក់ភ្លៀងបានធ្វើឱ្យមនុស្សជាច្រើនកោតសរសើរ កុយ អេនណា ដែលជាបវរកញ្ញាមួយរូបធ្វើបានដូចនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy24zki0qMFVGg-gzC9jciLXPESvnhL1iNlRSgM9O9ezVGM42QnGzReHy8V0QTLyWvJ6srfOB0uetGP04alw-5RFp_m7LFrubmOudzpFJOXtHXPBDlkpsB9FuW-g9viErsR2TOwrs14O6_tp3E0Egfeyl6ZfUYip8pcJzO0k8Gg1NuKG9h5py75TDC_UMX/s2048/image_2025-05-27_11-04-21.png

គួរឱ្យដឹងថា កុយ អេនណា ត្រូវបានហ្វេនៗជាច្រើនជំរុញឱ្យនាងចូលប្រកួតបវរកញ្ញា ម្តងទៀតប៉ុន្តែនាងមិនទាន់វិលត្រឡប់មកវិញឡើយ។ ទោះបីជាមិនទាន់ចូលប្រកួតវិស័យ បវរកញ្ញាជាថ្មីក្តីប៉ុន្តែអេនណាបានបញ្ចេញសកម្មភាពជាច្រើននៅលើបណ្តាញសង្គមមិនឱ្យស្ងាត់សកម្មភាពនោះទេ៕