Home Blog Page 456

ពលរដ្ឋថៃបារម្ភពីក្រុមយុវជនកម្ពុជាប្រមូលផ្តុំនៅប្រាសាទតាមាន់ធំអាចបង្កបញ្ហាឈានទៅជម្លោះធ្ងន់ធ្ងរ

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thai New Post កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឱ្យដឹងថា ពលរដ្ឋថៃបារម្ភពីយុវជនស្ទាវកម្ពុជាជាច្រើននាក់ប្រមូលផ្តុំគ្នានៅប្រាសាទតាមាន់ធំ ហើយពលរដ្ឋថៃចោទប្រកាន់ថា ក្រុមយុវជនស្ទាវទាំងនេះបានបង្ករឿងឈ្លោះប្រកែក និងនិយាយចំអកឱ្យកងទ័ពថៃ ។ ពលរដ្ឋថៃបារម្ភពីអសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងធ្វើឱ្យប្រទេសទាំងពីរមានជម្លោះជាមួយគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7_ZxnhojktV-QGHx14ioVw67GCXsc5qX1hPLLc-eO4McvDhsPOPntrub_R2UAgbeVPk-J2GR2hwWcG7pLgRZcdo_l-KryAJcgO3_nHD9fW-cM1K73jpqPuCMo-QHm7MXMb-7RSyOb2PHxtTkyowCAfTGfXO0_rkx__568gh5O_QgeLlw2xbZDxq3Cd131/s1920/image_2025-07-24_08-20-55.png
ពលរដ្ឋថៃចោទប្រកាន់ទៀតថា ទង្វើរបស់ក្រុមយុវជនស្ទាវកម្ពុជានៅប្រាសាទតាមាន់ធំ មិនត្រឹមតែពុំសមរម្យប៉ុណ្ណោះទេ គឺពួកគេថែមទាំងពុំគោរព និងពុំផ្តល់តម្លៃឱ្យពលរដ្ឋថៃទៀតផង ។ ការធ្វើដំណើរមកប្រាសាទតាមាន់ធំដើម្បីបង្កបញ្ហារបស់យុវជនស្ទាវទាំងនេះអាចធ្វើឱ្យប្រទេសកម្ពុជា និងថៃ មានជម្លោះជាមួយគ្នា ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIw8DK9i5E2xsXVPK4gdvsE3_wO1dn9mmYazbdFZeu1jLQMx6GPaHo0QJN1eHNNXdFQSThgUlU0KIneL3UYu4kKlr6hgEE2k4to7dvQXGmk3Bor9jj7DAKeAKmWXYkl0op-ILFj7DvP8kOtJ53u4Yhj13etnChmm5EJ1QiL5Mn9k9-3D2j9i7xc39DHMEx/s1920/image_2025-07-24_08-20-56.png

ដូច្នេះ ពលរដ្ឋថៃបានសំណូមពរដល់រដ្ឋាភិបាលប្រទេសទាំងពីរ ក៏ដូចជាពលរដ្ឋកម្ពុជា និងថៃ ពុំគួរបណ្តោយឱ្យក្រុមយុវជនស្ទាវធ្វើសកម្មភាពនៅប្រាសាទតាមាន់ធំតាមចិត្ត ពីព្រោះយុវជនជាក្មេងឈាមរាវ ងាយនឹងបង្កចលាចលបណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglbfRSATkoDCz2RZ7hHXQiSvnBnpISqHsaVeBlwazSIkWn8xR4HeixGTHeZGFhp94cjrTeK3qMIq_MSzyAo0YQdP3QmUV2lARB6E18KGs0fR4Np8MnzCMau2LXuDGJtgMUgkK6L622z8x7jfmb1DVLO8hcs0NH0bwg8m9XYmDeORHJJu4pgvv1B_6DClSm/s2048/image_2025-07-24_08-20-52.png

រដ្ឋាភិបាលកម្ពុជា និងថៃ ពុំគួរមើលរំលងទង្វើរបស់ក្រុមយុវជនស្ទាវនៅប្រាសាទតាមាន់ធំទេ ពីព្រោះពួកគេបានមកប្រាសាទតាមាន់ធំយ៉ាងសេរី ។ ប្រសិនបើពួកគេបង្កបញ្ហាបែបនេះបន្តទៀត មិនយូរទេនឹងកើតបញ្ហាកាន់តែធំ ហើយប៉ះពាល់ដល់ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ។ នេះបើតាមការលើកឡើងរបស់ពលរដ្ឋថៃក្នុងបណ្តាញសង្គម ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh37T-vB-Us15GaDHSMjKaD0G5iWNimz3mfiqcXAGR4e0foegxNETxdUwu3tymncXI-5R6qunixlNos5b4Lt0GkpZf0kHcWVIqW2p0P2PvRCUnHzCKl5zQgcUeacjn4WDvXgv0g8YuMU0V4vyuntBIXAPv-VzeQ-1kd6MzzkGN4Q6RgMxdilc7yHct3qvBO/s1080/image_2025-07-24_08-20-54.png

    គួរបញ្ជាក់ថា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បាននិយាយកាលពីថ្ងៃទី២២ ខែកក្កដា ថា ភ្ញៀវទេសចរគ្រប់ជាតិសាសន៍អាចមកលេងប្រាសាទតាមាន់ធំ ប៉ុន្តែត្រូវតែគោរពច្បាប់ថៃ ។ ប្រសិនបើភ្ញៀវទេសចរបង្កបញ្ហា ឬមានជម្លោះវាយតប់គ្នា (គឺក្រុមយុវជនស្ទាវ) លោកនឹងបញ្ជាឱ្យបិទប្រាសាទចំនួន៧ថ្ងៃ ដើម្បីរៀបចំគោលការណ៍ថ្មី ៕

គី សាវីន ធ្វើឱ្យអ្នកគាំទ្ររំជួលចិត្តក្រោយបង្ហោះវីដេអូទៅលេងផ្ទះមិនឱ្យម្តាយលោកដឹងមុន

0

តារាចម្រៀង គី សាវីន ម្ចាស់ពាន Cambodian Idol រដូវកាលទី៥ បានធ្វើឱ្យទស្សនិកជន ជាអ្នកលេងបណ្តាញសង្គមមានការរំជួលចិត្តនៅពេលលោកបង្ហោះ វីដេអូមួយបង្ហាញ សកម្មភាពទៅលេងផ្ទះនៅឯស្រុកកំណើតហើយពុំឱ្យអ្នកម្តាយលោកដឹងមុននោះទេ។ នៅពេលម្តាយលោកបង្ហាញសកម្មភាពនឹករលឹកកូនប្រុសជាមួយនឹងទឹកភ្នែករលីញរលោង និងសម្តីថាមើលកូនប្រុសខ្លួនឯងសឹងតែមិនស្គាល់ជាហេតុធ្វើឱ្យអ្នកគាំទ្ររំជួលចិត្តទៅជាមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiALrR7-KvaICUYsgICWMKtYRBkCh4_SW8S_W4RT7nDPM1-vVXifRVEYU_R4jPUoMzTEbPfbScat-eacMWQhPVq8mCGpYzUICCUoHVbYQzzjee3CQ6AwNuXDgWbNdUHJqOSOS0zMQoaNL3u3bJEKa7Hl_DWiUJTjwRm8Qs3WuVi65h-eByrvXIugGGp5R2B/s2048/image_2025-07-23_08-36-19.png
កាលពីយប់ថ្ងៃទី២២ កក្កដា តារាចម្រៀង គី សាវីន បានបង្ហោះវីដេអូខ្លីមួយដោយភ្ជាប់មក ជាមួយនឹងចំណងជើងថា«ម៉ែតែងតែនឹកចាំផ្លូវខ្ញុំជានិច្ចតែពេលខ្លះម៉ែមើលកូនលេងចង់ស្គាល់ហើយ»។ទោះបីជាវីដេអូត្រឹមតែ៣៦វិនាទីក្តីប៉ុន្តែបានធ្វើឱ្យអ្នកទស្សនារំជួលចិត្តទៅជាមួយនៅពេលឃើញក្តីស្រលាញ់រវាងអ្នកទាំងពីរនាក់ដែលម្តាយរបស់ សាវីន តែងតែទន្ទឹងរង់ចាំមើលផ្លូវកូននៅឯស្រុកចំណែកឯកូនប្រុសធ្វើជាអ្នកចម្រៀងហើយមមាញឹកនឹងការងារពុំបានទៅលេងម្តាយញឹកញាប់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbmjSPeWS4xTY9-Rq4P8CTsPIVBhx9HQhNl6URSsdIWgexckmrReBMuCJWr71yEuo8_doe7gzovmAcPmqwoT0Xhi1TlSpurmy6hn0DvPz4Z2UyWPiJR-STHPw_nk0FHb_3dI_NqPCocH6Y_-rOWSwxsF8qImrs8m0hl1Mgk7AllEGEuHhK-yZZ9ne4ScgY/s2048/image_2025-07-23_08-36-20.png

មនោសញ្ចេតនារបស់ គី សាវីន និងម្តាយ ក៏ជំរុញឱ្យតារាចម្រៀង នាង ដាវីន ចែករំលែកបន្តនិងគោរពកោតសរសើរទៅកាន់ម្ចាស់ពានរូបនេះ។ ចំណែកឯទស្សនិកជនដទៃទៀតបានចូលបញ្ចេញមតិយោបល់ជាច្រើននូវភាពរំជួលចិត្តរបស់ពួកគេចំពោះទឹកចិត្តម្តាយរបស់ គី សាវីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYSmOaOGDqKxHusoAQeJ3o_mUiFhvtN9gSSGjfoGBNjQ65nvTuwp_PX3ygusYOVV1nwinQ0dffdyLKlZmwGfmW6fkV9qvk6CmxZFSth7deL66_GsN68D2Sa-M_o_3kRkHUM8edontaNzJS2vr4Jsu9VZe1Fc7mx1eB47I2nSTX6m_gUF5vE8SWCGjw-dkd/s2048/image_2025-07-23_08-36-23.png

បច្ចុប្បន្ន គី សាវីន កំពុងមមាញឹកការងារសិល្បៈទាំងបុរាណនិងសម័យកាន់តែខ្លាំងជាង មុននៅពេលលោកឈ្នះក្នុងការកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក។ មានស្រុកកំណើតនៅខេត្តបាត់ដំបង គី សាវីន បានក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី៥ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។ មកទល់ពេលនេះតារាចម្រៀង គី សាវីន បានចេញបទចម្រៀងចំនួន២បទនៅលើទីផ្សារបន្ទាប់ពីក្លាយជាតារាចម្រៀងកុងត្រាដែលមានដូចជាបទ «កុំទាន់យកសង្សារថ្មីបានទេ» និងបទ «Private ពីរនាក់ តែឈឺម្នាក់ឯង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmyVqIKngyuzf1Za-aLXQPRTdw3xMWloMJXbT4DXqTwVdXmtHEo1Hpo3W0SX6zfiVD7Kso8oE451PpachqOdfmLEoTdLk9vwDJWpP8R1rbsQjZJJIt-Nx__lAZwVb9ULGuOR45B0WGj3JW_WoFbeI_WxeYRpDW8Ty3zuW-kmROXuUXIvG7RaOS_xnRNEtj/s2048/image_2025-07-23_08-36-26.png

ទោះយ៉ាងណា បទចម្រៀងពីរបទបន្ទាប់ពីក្លាយជាម្ចាស់ពានរបស់ គី សាវីន ពុំទាន់ក្តោបប្រជាប្រិយភាពផ្ទុះការគាំទ្រខ្លាំងពីទស្សនិកជននៅឡើយទេ៕

ខ្មាសគេណាស់! ថៃខំអញ្ជើញតំណាងប្រទេសចំនួន៤៧ មករៀបរាប់រឿងមីនឲ្យគេស្ដាប់ តែគ្មានអ្នកខ្វល់

0

បាក់មុខតិចអី? ថៃខំអញ្ជើញជំនួយការអនុព័ន្ធយោធាមកពី ៤៧ប្រទេស មកស្ដាប់ការបកស្រាយរបស់ខ្លួនជុំវិញហេតុការណ៍ទាហានថៃដើរជាន់គ្រាប់មីន និងអំពាវនាវឲ្យប្រទេសទាំងនោះគាំទ្រខ្លួនក្នុងការដាក់ពាក្យបណ្ដឹ.ងទៅអង្គការសហប្រជាជាតិ។ ប៉ុន្តែជាលទ្ធផល សមាជិកដែលចូលរួមទាំងនោះ គ្មានប្រតិកម្មតបតនឹងការរៀបរាប់របស់ថៃឡើយ ពោលគឺគ្រាន់តែចូលរួមស្ដាប់ប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhESA70Q3qrFbxUW_rpbki52tQk9PlxPz1ebEB0991rA2AWQSSzM4kGlT2cDBGO1LLKZ6y24pmrQwU51KqgsmGwdGSHc7pVPUKQksyzm4u5x4Xl5hppVzVXLp1du3iUuSYg49kGKd9e9WXZheeE0IShwsEuaIgvR4lujz7XhQTSTpcXH7UDUJnVAW6VDIgX/s1280/photo_2025-07-23_11-10-33.jpg
ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khoasod កាលពីថ្ងៃទី ២២ ខែកក្កដា បញ្ជាការដ្ឋានកងទ័ពជើងគោកថៃបានអញ្ជើញជំនួយការអនុព័ន្ធយោធាមកពីប្រទេសចំនួន ៤៧ ដែលឈរជើងក្នុងប្រទេសថៃ ដើម្បីចូលរួមសន្និសីទសង្ខេបស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ទាក់ទងនឹងការពិតដែលកម្ពុជាបានរំលោ.ភលើអធិបតេយ្យភាពរបស់ប្រទេសថៃ និងការដាក់គ្រាប់មីនប្រឆាំងមនុស្ស។

សន្និសីទនេះមានការចូលរួមពីលោកវរសេនីយ៍ឯក ហម គីម ជំនួយការអនុព័ន្ធយោធាកម្ពុជា រួមជាមួយនឹងតំណាងមកពីប្រទេសជាច្រើនរួមមាន ចិន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ កាណាដា រុស្ស៊ី អូស្ត្រាលី វៀតណាម មីយ៉ាន់ម៉ា ឥណ្ឌា ជប៉ុន ហ្វីលីពីន ប្រ៊ុយណេ ឥណ្ឌូនេស៊ី និងអ៊ីស្រាអែល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihQvu0UzVaB3FC3wxFvIZYxnsx0mDXU66pT5_tqOXdOC9sNquyhkJ4r35zaI7QptDmEEIqNPFbmNaZbYeO8ukWM4yh6zOP7p_aOhjyPzJJ_YXpmoizYIJFibza6eUa5RKjiGHar1-_KIMVZWaCSLwUC8v7XKyi4ABaVZikuj20g5NAcXvzmc_udWUDW26q/s1280/photo_2025-07-23_11-10-32.jpg

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនៅក្នុងអង្គប្រជុំនេះ គឺសមាជិកអនុព័ន្ធយោធារបស់ប្រទេសនីមួយៗដែលបានចូលរួមទាំងអស់បាននៅស្ញៀមស្ងាត់ មិនមានប្រតិកម្មភ្ញាក់ផ្អើល ឬសួរសំណួរអ្វីត្រឡប់ទៅកាន់ភាគីថៃដែលខំរៀបរាប់ពីស្ថានការណ៍នានាឡើយ។ កាយវិការនេះហាក់បង្ហាញពីភាពមិនសូវចាប់អារម្មណ៍របស់អន្តរជាតិជុំវិញការអះអាងរបស់ថៃ តាមរយៈការគ្រាន់តែចូលមកស្ដាប់មិនតបតអ្វីច្រើន ដែលគួរឲ្យអាម៉ាសជាខ្លាំងសម្រាប់ថៃ។

ដើម្បីញ៉ាំងស្ថានការណ៍កុំឲ្យបាក់មុខខ្លាំងពេក លោក Winthai Suwaree អ្នកនាំពាក្យកងទ័ពជើងគោកថៃ បាននិយាយថា «បរិយាកាសប្រជុំមានភាពវិជ្ជមានជាធម្មតា ដោយអ្នកចូលរួមទាំងអស់បានស្តាប់ច្រើនជាងនិយាយ ព្រោះពួកគេភាគច្រើនបានទទួលព័ត៌មានមួយចំនួនរួចហើយ តាមរយៈបណ្តាញផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVK30E5AF7B2OKLuDBJ4Tr5zIBiYhLi7_Kde4kPpHgPrYu7DCppgVgLk9WNOza0aYFeKtuYYfUPlaGSOXGALXIbZbJ7J5RA6MIyC5L-X3KwBMP6ClgxsmiJJkZ3sxOwhkkSFbppYQ6ffvrU_2jDq-KFZnAuiahqRz1hWQ7yIQOfHu8nlroBC3K0pk-WxBR/s1280/photo_2025-07-23_11-10-32%20(2).jpg

គួរឲ្យដឹងផងដែរថា គោលបំណងធំនៃកិច្ចប្រជុំនេះគឺដើម្បី ពន្យល់ពីស្ថានការណ៍ និង បង្ហាញព័ស្តុតាងដែលថៃអះអាងថាបានរកឃើញទៅកាន់សហគមន៍អន្តរជាតិតាមរយៈអនុព័ន្ធយោធា។ ពួកគេយល់ថា ខ្លួនបានសម្រេចគោលបំណង ដោយបង្ហាញមីន PMN-2 និងអះអាងអំពីមីនថ្មីៗដោយចោទថា កម្ពុជាជាអ្នកដាក់ រំលោ.ភអនុសញ្ញាទីក្រុងអូតាវ៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU0rrPMi4C1XSID3btr5wVZLXbdD32eEn5O6Vwr0RKJL5S_Ini6Ev4YqRuKqGuxLLufSqVrpUnqKc-tTcYVxE_5C9vQ2QzQ3PnoY0oKLrsRN2Bk1Sbmg5aRmwRdNgXXbmJx9GcdL3cOnwP-j4qJbldghO18XLWA6AiYdwf2NbcJ9ubtFsTuLgMyRPypig8/s770/photo_2025-07-22_10-26-42.jpg

ទោះជាយ៉ាងណា គោលបំណងនេះហាក់ទទួលបានលទ្ធផលផ្ទុយមកវិញ ដោយសារតែសមាជិកដែលបានចូលរួមទាំងអស់មិនបានយកចិត្តទុកដាក់ក្នុងការលើកឡើងរបស់ពួកគេឡើយ។ នេះមិនត្រឹមតែជាភាពអាម៉ាសសម្រាប់ថៃប៉ុណ្ណោះទេ ប៉ុន្តែអាចនឹងធ្វើឲ្យថៃកាន់តែភ័យខ្លួនមួយកម្រិតទៀតព្រោះ បើអន្តរជាតិមិនចាប់អារម្មណ៍នឹងសំណុំរឿងរបស់ពួកគេនេះទេ កម្ពុជាអាចនឹងមានឱកាសវា.យបកទៅកាន់ថៃវិញ ដូចអ្វីដែលលោក Nattapol Nakphanit អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ទើបបាននិយាយកាលពីថ្មីៗនេះ៕

ស្ត្រីថៃស្រែកឡូឡាបង្កបញ្ហានៅប្រាសាទតាមាន់ធំ បែរជាគ្មានវត្តមានកងទ័ពថៃហាមឃាត់ឡើយ

0

ក្រោយសារព័ត៌មានថៃផ្សព្វផ្សាយពីអ្នកស្រី ម៉ូនីកា ប៉ះពាក្យសម្តីជាមួយកងទ័ពថៃនៅប្រាសាទតាមាន់ធំកាលពីថ្ងៃទី១៥ ខែកក្កដា ដោយសារកងទ័ពថៃពុំឱ្យអ្នកស្រីឡើងលើប្រាសាទ ធ្វើឱ្យពលរដ្ឋថៃខឹងសម្បារយ៉ាងខ្លាំងថា អ្នកស្រី ម៉ូនីកា ចង្អុលមុខជេរកងទ័ពថៃដែលកំពុងបំពេញតួនាទី ។ ពួកគេថែមទាំងចោទប្រកាន់ថា អ្នកស្រីបង្កបញ្ហានៅប្រាសាទតាមាន់ធំ និងជាមូលហេតុធ្វើឱ្យកងទ័ពកម្ពុជា-ថៃស្ទើរតែប៉ះទង្គិចគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH5Xff05nRvlJUN-GA_Oq-5XQO8nx5SHwhzx5hXC_xGJsHICrPL2BjPeqdrGE1G3bEr3y-Ad3Q_jvf9MxBdIzvdtCQ-kZfK6X31G_6CgQO4DdYUPOhNkYXqbN1ZiO804xkkNbR04s01s4dZb-6L6jpNI9ejIRjKfGmcshVRYd-tAjpwMIt5yItlKbWp5xV/s700/photo_2025-07-23_09-10-59%20(2).jpg
ស្ត្រីថៃម្នាក់ឈ្មោះ យុតយ៉ា ក៏បានបង្ហាញការមិនពេញចិត្តដែរ ហើយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ស្ត្រីរូបនេះបានធ្វើដំណើរពីខេត្តអយុធ្យាមកប្រាសាទតាមាន់ធំ ដើម្បីរង់ចាំបង្កបញ្ហាជាមួយអ្នកស្រី ម៉ូនីកា (ជាស្ត្រីខ្មែរប៉ះពាក្យសម្តីជាមួយកងទ័ពថៃ) ពីព្រោះស្ត្រីរូបនេះឮពាក្យចចាមអារ៉ាមថា អ្នកស្រី ម៉ូនីកា នឹងមកប្រាសាទតាមាន់ធំម្តងទៀតជាមួយពលរដ្ឋខ្មែរជាច្រើន ។ ស្ត្រីថៃនេះបានឡើងទៅឈររង់ចាំលើប្រាសាទតាមាន់ធំ និងស្រែកខ្លាំងៗថា «តើ មូនីកា មកដល់នៅ ខ្លួនកំពុងតែរង់ចាំ» ប៉ុន្តែនៅថ្ងៃនោះ អ្នកស្រី ម៉ូនីកា ពុំបានមកប្រាសាទតាមាន់ធំទៀតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfgZyQ7TSssCt8-1kxwUNj5fsSgttmPGWJotvEbYY8R5WcsBvNe7ci1aK6SRiKKFj-X9lvX9RorEQ9JWfwIpEbeWkkkGwqyA24OgTlVzme7QoQvKQmkRtd6Y5fT7WoWCtQoacDqbmoxgKo4Q9YF1__PksZBAcYi1y1QW6aS_5fR2OmULYDB6BlVA2XTWI_/s700/photo_2025-07-23_09-10-59.jpg

តាមការផ្សាយរបស់សារព័ត៌មានថៃ គឺកាលពីថ្ងៃទី២០ ខែកក្កដា ស្ត្រីថៃឈ្មោះ យុតយ៉ា បានស្រែកឡូឡាខ្លាំងៗចង់បង្កបញ្ហានៅប្រាសាទតាមាន់ធំ ថា «តើ ម៉ូនីកា នៅឯណា កំពុងរង់ចាំ?» ពីព្រោះខ្លួនពុំអាចទទួលយកបាននូវទង្វើរបស់អ្នកស្រី ម៉ូនីកា ដែលប៉ះពាក្យសម្តីជាមួយកងទ័ពថៃនៅប្រាសាទតាមាន់ធំ គ្រាន់តែកងទ័ពថៃហាមឃាត់មិនឱ្យឡើងប្រាសាទរបស់ខ្មែរ ។ ស្ត្រីជ.នជាតិថៃបានអំពាវនាវឱ្យរដ្ឋាភិបាលរបស់ខ្លួនបង្ហាញគោលជំហរច្បាស់លាស់ ហើយពេលស្ត្រីនេះអុកឡុក គឺគ្មានវត្តមានកងទ័ពថៃហាមឃាត់ឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0Us476kXj5CKqroJ9085v21lfZtCLKraeHvW5Yh5imwGwSaaPh7ow-VaZxoTcbUk1cmFouRhRz4WuVGneBJaZdphu8H30Ywokh2TorI8WH2ViG9tFUUY4amAKg8_Ehp50g9mA_OFDPxv_VrgsHyLRDTs5R6wrkpSxb5ga3LQZia7-LKjTomFpA0rWK5iH/s1280/photo_2025-07-22_11-17-59%20(2).jpg

ស្ត្រីថៃស្រែកឡូឡានៅប្រាសាទតាមាន់ធំ ឈ្មោះ យុតយ៉ា (ឬកល្យានី) មកពីខេត្តអយុធ្យា បានល្បីល្បាញពេញបណ្តាញសង្គមប្រទេសថៃ ហើយត្រូវបានពលរដ្ឋថៃសរសើរពុំដាច់ពីមាត់ ដែលហ៊ានអុកឡុកក្នុងបរិវេណប្រាសាទតាមាន់ធំ នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ដោយស្រែកហៅឈ្មោះអ្នកស្រី ម៉ូនីកា ជាស្ត្រីខ្មែរដែលកងទ័ពថៃពុំឱ្យឡើងប្រាសាទ ។ ពលរដ្ឋថៃចោទប្រកាន់ថា អ្នកស្រី ម៉ូនីកា មានអាកប្បកិរិយាពុំសមរម្យដាក់កងទ័ពថៃ ហើយពលរដ្ឋថៃបានចែកចាយវីដេអូប៉ះពាក្យសម្តីរបស់អ្នកស្រីជាមួយកងទ័ពថៃយ៉ាងច្រើនក្នុងបណ្តាញសង្គម ។

ស្ត្រីថៃឈ្មោះ យុតយ៉ា និយាយថា ខ្លួនពុំពេញចិត្តទេ និងពុំអាចទទួលយកបានដែលកម្ពុជាព្យាយាមអះអាងភាពជាម្ចាស់កម្មសិទ្ធិលើអ្វីៗទាំងអស់ជារបស់ថៃ ដូចជា ៖ វប្បធម៌ ភាសា ការស្លៀកពាក់ និងទឹកដី ។ ពេលខ្លួនដឹងរឿងរ៉ាវកាន់តែច្រើន ខ្លួនកាន់តែខឹងនឹងអាកប្បកិរិយារបស់ពលរដ្ឋខ្មែរខ្លាំងឡើង ។ ការស្រែកហៅឈ្មោះអ្នកស្រី ម៉ូនីកា ដោយសារខ្លួនទទួលព័ត៌មានថា អ្នកស្រី ម៉ូនីកា នឹងធ្វើដំណើរមកប្រាសាទតាមាន់ធំម្តងទៀត ។ ខ្លួនពុំអាចទទួលយកនូវទង្វើរបស់ស្ត្រីខ្មែររូបនេះទេ ប្រសិនបើស្ត្រីខ្មែរនេះនាំពលរដ្ឋខ្មែរមកប្រាសាទតាមាន់ធំបង្ហាញអំណាច ទើបខ្លួនតាំងចិត្តមករង់ចាំ និងស្រែកហៅនៅកណ្តាលប្រាសាទ ថា «តើ ម៉ូនីកា មកដល់នៅ កំពុងរង់ចាំ?» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhX3lQ9Goq72H8QEZNghOITfWVfAMh_ED-toFpaRUnSxTLfR6E013D7CB1ckZMS3DrGJ4MYXGVM7DxdTGFafcwdsoty8yGvzzcEBp7TNM-an8EpZsQmralPxvr8SWVfAu8gumQ1P3arPb72l7dC0yzwtG9KnGsSyxC8acF1cVPrmmy9FYVJKsFgoRRvtEt/s1577/image_2025-07-23_13-37-36%20(2).png

ស្ត្រីថៃរូបនេះនិយាយថា ៖ «ខ្ញុំបានឃើញព័ត៌មានផ្សាយយូរហើយ គឺខ្មែរព្យាយាមបញ្ជាក់ថា ទឹកដីប្រាសាទតាមាន់ធំជារបស់ខ្លួន ប៉ុន្តែការពិត វាជាទឹកដីថៃសោះ ។ ខ្មែរគួរទៅលេងប្រាសាទព្រះវិហារដែលយកពីថៃ តែនេះបែរជាដង្ហែរគ្នាមកលេងប្រាសាទតាមាន់ធំយ៉ាងច្រើនទៅវិញ» ។

ពលរដ្ឋខ្មែរសម្រុកមកលេងប្រាសាទតាមាន់ធំដែលជាប្រាសាទនៅលើទឹកដីថៃ គឺអាចមានការរៀបចំ ឬឃោសនាអ្វីម្យ៉ាងដើម្បីទាមទារសិទ្ធិដោយស្របច្បាប់ ប៉ុន្តែប្រាសាទព្រះវិហារនៅកម្ពុជាត្រូវទុកចោលគ្មានការថែទាំ ។ ខ្លួនបានឈររង់ចាំបង្ករឿងលើប្រាសាទតាមាន់ធំស្រែកហៅរកអ្នកស្រី ម៉ូនីកា ប៉ុន្តែពុំឃើញអ្នកស្រី ម៉ូនីកា មកប្រាសាទតាមពាក្យចចាមអារ៉ាមទេ គឺមានតែពលរដ្ឋខ្មែរផ្សេងទៀតដែលមកលេងប្រាសាទឆ្លើយតបមកវិញ ។

ស្ត្រីរូបនេះថែមទាំងចោទប្រកាន់ថា ពលរដ្ឋខ្មែរមកលេងប្រាសាទតាមាន់ធំបានប្រាប់ខ្លួនឱ្យដើរចូលមកកាន់ទឹកដីខ្មែរ ប៉ុន្តែខ្លួនបដិសេធព្រោះមានស្មារតីគ្រប់គ្រាន់ ពុំចាញ់ល្បិច ។ ចុងក្រោយ ស្ត្រីថៃបានអំពាវនាវឱ្យរដ្ឋាភិបាលរបស់ខ្លួនបង្ហាញគោលជំហរច្បាស់លាស់ និងស្នើឱ្យបិទប្រាសាទតាមាន់ធំ និងបិទប្រាសាទតាមាន់តូច ដើម្បីកុំឱ្យពលរដ្ឋខ្មែរមកលេង និងអះអាងជាម្ចាស់កម្មសិទ្ធិ ពីព្រោះនេះជាទឹកដីថៃ ពុំអនុញ្ញាតឱ្យអ្នកណាមកទាមទារបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7WCUUdtKf-bKWjqdZ2X6zBcLzNLd09jAREXJ1DR2N9rgPFsJkfhBlRbEzJCD2OQ5M_12GWC34IkzRM-wqnhgNYGMJZ3ZK53hBnePtzDT4jVn4-FUM5xW1nz0ZO7qUGQoZfrIjxiE5bUDIF1JLrKy9PvIihqd2ZaMM3JP9wH79if4fF3D2w1jt1RdhbEnZ/s1040/image_2025-07-23_13-37-36.png

គួរបញ្ជាក់ថា ពេលស្ត្រីថៃរូបនេះមកអុកឡុកស្រែកឡូឡានៅប្រាសាទតាមាន់ធំរបស់កម្ពុជា គឺគ្មានវត្តមានកងទ័ពថៃណាម្នាក់មកហាមឃាត់ពលរដ្ឋខ្លួនកុំឱ្យបង្កចលាចលឡើយ ។ កងទ័ពថៃហាមពលរដ្ឋខ្មែរបង្កចលាចលនៅប្រាសាទតាមាន់ធំ ប៉ុន្តែបណ្តោយឱ្យពលរដ្ឋខ្លួនអុកឡុកស្រែកឡូឡានៅកណ្តាលប្រាសាទតាមអំពើចិត្ត ៕

សាយ​ប្រឹស រដ្ឋឯករាជ្យមួយ ដែលកំពុងត្រូវបានប្រទេសផ្សេង ហែកចែកជា៤ចំរៀក

0

ស៊ីប ឬសាយប្រឹស គឺជាប្រទេសដែនកោះមួយនៅសមុទ្រមេឌីទែរ៉ានេ ដែលត្រូវបានប្រទេសចំនួន២ កំពុងបែងចែកទឹកដីជា៤តំបន់។

ប្រទេសនេះ ទទួលបានឯករាជ្យពីចក្រភពអង់គ្លេសនៅឆ្នាំ១៩៦០ តែអង់គ្លេសនៅតែកាន់កាប់តំបន់មួយចំនួន និងបានដាក់មូលដ្ឋានទ័ពមកទល់បច្ចុប្បន្ន។

សព្វថ្ងៃ រដ្ឋាភិបាលប្រទេសសាយប្រឹស គ្រប់គ្រងមួយផ្នែកធំនៅភាគខាងត្បូង ដែលត្រូវបានទទួលស្គាល់ពីសមាជិកអង្គការសហប្រជាជាតិ ជាសធារណរដ្ឋសាយប្រឹស។

ដោយឡែកភាគខាងជើង ត្រូវបានតួកគីគ្រប់គ្រង ដោយបានដាក់ទ័ពលុកលុយកាលពីឆ្នាំ១៩៧៤ ដែលតួកគីដាក់ឈ្មោះថា “សាធារណរដ្ឋតួកគី នៃសាយប្រឹសខាងជើង”។

មួយតំបន់ទៀត ត្រូវបានអង្គការសហប្រជាជាតិ ដាក់ទ័ពកាន់កាប់ចន្លោះកណ្តាលនៃតំប់ភាគខាងជើង និងខាងត្បូង ដែលតែងមានជម្លោះព្រំដែន៕

ពិធីករ ដាវុធ និងតារាសម្តែង ញឹម ច័ន្ទថន ជូនពរតារាចម្រៀង មាស សុខសោភា

0

ដំណឹងថ្មីៗនេះអំពីតាសក់សភ្នំត្បែងប្រកាសជាសាធារណៈជាស្វាមីថ្មីរបស់តារាចម្រៀង មាស សុខសោភា បានបង្កឱ្យសាធារណជននិងអ្នកក្នុងចង្កោមសិល្បៈភ្ញាក់ផ្អើលយ៉ាងខ្លាំង។ យ៉ាងណាបន្ទាប់ពីរឿងអាស្រូវនេះបានសាយភាយតារាសម្តែង ញឹម ច័ន្ទថន ដែលជាមិត្តសម្លាញ់បានត្រឹមតែជូនពរប្រសិនបើរឿងនេះជាការពិត។ ចំណែកឯពិធីករ ដាវុធ វិញក៏បានជូនពរតារាសម្តែង មាស សុខសោភា ដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4tOETioiYPKyYA3AItfXlTTmCmf78KCLnh7ZKrhtpZLMq-xNG7nzT9bxWqRh-nzoDYKr4iAmqkG6mbSRE_nJJi77OLnoKpV4-1eSqM9dEvQ2vTxTsKwVEq4c2U-gbv1upTBDLSFBeyyHHNP9WQXHofCclmmOrifBY46-hnuBuAiy_a4yVNtyt0lEsBvhQ/s2048/image_2025-07-23_10-13-08.png
កញ្ញា ញឹម ច័ន្ទថន បានបង្ហោះនៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី២៣ កក្កដា នេះថា« ថ្មីៗបងប្អូនសិល្បៈនិងបងប្អូនអ្នកគាំទ្រអាភាបានឆាតខលមកសួរនាងខ្ញុំជាច្រើន!សួរថាអាភាមិចហើយ?ដោយសារពួកគាត់ដឹងថាខ្ញុំជាមិត្តភ័ក្រអាភា!ចឹងបានបងប្អូនសួរនាំ!ចាសអរគុណបងប្អូនដែលបារម្ភនិងស្រលាញ់អាភា។នាងខ្ញុំមួយរយៈនេះពួកខ្ញុំមិនសូវជួបគ្នាទេ!ដោយសាររវល់រៀងខ្លួន តែបើរឿងនោះជាការពិតដូចបងប្អូនសួរមែន!ក្នុងនាមខ្ញុំជាមិត្តគាត់ ខ្ញុំក៏មិនអាចជួយអ្វីទៅគាត់បានដែរ!ខ្ញុំមានតែជូនពរឱ្យមិត្ត មានសុភមង្គលនិងក្ដីសុខ ជួបមនុស្សល្អសម្រាប់ជីវិត មិត្តជាមនុស្សល្អស្មោះត្រង់ស្លូត សូមឱ្យមិត្តជួបមនុស្សល្អ(អំពើល្អមិនសាបសូន្យ)»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb-Y2YbBPmTSVFSPcalMqu53NAWKu-AEoaIw1PXaLYX1DIH7KkGqr-bjp8vAuAhriVczkKaAuLY8u2NpCdE9GWqk5Uk4xJFg8qyv6o30aIczU_8-nrcI1MXFVfZg1EV8zlFrFVBCgtwSrAK_Y6uPyAQHYF-ZXn1Q3SfDUgWvatJK65oh9jTy67p2oN8V7k/s2048/image_2025-07-23_10-13-03.png
គួរឱ្យដឹងថាកាលពីតារាចម្រៀង មាស សុខសោភា មានរឿងអាស្រូវចម្រូងចម្រាសជាមួយនឹងអតីតសា្វមី និងជាប់ពាក់ព័ន្ធជាមួយតាសក់សភ្នំត្បែងកាលពីមួយរយៈមុនតារាសម្តែង ញឹម ច័ន្ទថន រួមទាំងតារាចម្រៀង យក់ ថិតរដ្ឋា បានយកបាច់ផ្កាទៅស៊ុបប្រាយ មាស សុខសោភា លើឆាកដើម្បីផ្តល់កម្លាំងចិត្តដល់មិត្តសម្លាញ់រាប់អានគ្នាជាង២០ឆ្នាំមកហើយ។ តារាសម្តែង ញឹម ច័ន្ទថន ថែមទាំងនិយាយទៀតថាទោះបីជាមិត្តសម្លាញ់ មាស សុខសោភា ធ្លាក់ដល់ចំណុចណាក៏ដោយក៏ សោភា នៅតែល្អសម្រាប់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5UCa76qZj-feNMrffYQMtw5cdPj4mlQ97S07qqKWw4JMmEigDUggELEoRsPOs7UOuj84kAdSA5cDZOYiAWPEgAfdO_ArNJxvw1fQR6rjuVop8r8ybOYz0EBDaXDL-k4bYs94rDnF6j8HDLFUQDQRJ66_HfhMq4LLG3CFERmWm8HGxBd_wdOKe5m1sU6N6/s960/image_2025-07-23_10-13-04.png

ចំណែកឯពិធីករនិងជាផលិតករមួយរូបគឺលោក ដាវុធ វិញបានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងតារាចម្រៀង មាស សុខសោភា ព្រមទាំងបានរៀបរាប់ថា «រូបកាលពី ២០១៩ខ្ញុំសូមចាំរូបភាពនេះ រូបភាពបងស្រីដ៏សែនល្អបន្តទៀតយ៉ាងណា ខ្ញុំមានតែជូនពរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9E2uB827dMW11_ucMjJYAkA0QOKnIqswNHyhVuygPXxmX-Q22XtdPdbicCY-wR-qenAGsmlYlpYDZNqumWoVxX9XlSuqtRRT2RtUidFeVihcQxex9S8bR-RJTZxYfxojYU64r-Wf2wKjD5N-RTlc2Y8SZvFgED9ppZy6hD6rD3XLfYEXBiUOQgv1VVijA/s2048/image_2025-07-23_10-13-06.png

គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី២១ កក្កដា តាសក់សភ្នំត្បែង ស្រាប់តែប្រកាសថាលោកគឺជាស្វាមីរបស់តារាចម្រៀង មាស សុខសោភា ចាប់ពេលនេះតទៅ។ តាសក់សភ្នំត្បែង ក៏បានផ្តាំទៅជំទាវៗអ្នកមានលុយមួយចំនួនឱ្យបានដឹងកុំយល់ច្រឡំមកលើតារាចម្រៀង មាស សុខសោភា ភ័យខ្លាចមានទំនាក់ទំនងអ្វីជាមួយប្តីខ្លួនឯងព្រោះលោកគឺជាស្វាមីតារាចម្រៀងរូបនេះចាប់ពេលនេះតទៅ៕

វៀតណាមបិទអាកាសយានដ្ឋានចំនួន២ ជាបណ្ដោះអាសន្ន ដោយសារឥទ្ធិពលព្យុះទីហ្វុងវីផា

0

វៀតណាម៖ អាកាសយានដ្ឋានធំៗចំនួន២ របស់វៀតណាមត្រូវបានប្រកាសថានឹងត្រូវបិទជាបណ្ដោះអាសន្នភ្លាមៗ បន្ទាប់ពីមានការវា.យប្រ.ហារខ្លាំងក្លាដោយព្យុះទីហ្វុង Wipha នៅភាគខាងជើងប្រទេសក្នុងកំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzwn1gn_r1higzxYpLpR8F7a6HHzIgWytHJzuhu-TAyUV5v53LTOmUsvqUGWSXMxozxV0Q4lOy3WdbiXpnmSawJGpg8WViD0Z-kjmnYlVy4MH20rLLs4SLI3dMQidutr_MwlbtpKi6y5xgrHkLM3VJ6W6Cq1o1Ra7o16mEusS6XEdf0kO70hxHA_4bm8gF/s4000/image_2025-07-23_14-32-24.png

យោងតាមសារព័ត៌មាន VN Express នាថ្ងៃពុធ ទី២២ កក្កដា បានឲ្យដឹងថា ដើម្បីឆ្លើយតបនឹងព្យុះទីហ្វុង Wipha ដែលបានបោកបក់មកសមុទ្រខាងកើតជាលើកទី៣ក្នុងឆ្នាំនេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានសម្រេចផ្អាកការទទួល និងប្រតិបត្តិការយន្តហោះជាបណ្ដោះអាសន្ននៅអាកាសយានដ្ឋានចំនួន២ ដែលស្ថិតនៅក្នុងតំបន់រងគ្រោះនៅថ្ងៃទី ២១ និង ២២ ខែកក្កដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw8fkfrwvl6ob0BoTNPMmurlkTyW5zIRrM4aErm-edfikcsthhwbpYX49C0-0n7DzoZfJuG9hJNvPkfTUqum_Ka4fvYrCTeZVVqkpbEOsqs1aCxt5L4IIlKpyLg1wvRO-aHu8bPYWJ21PfhgyjLvdVx3wIZ-x_6lAadU0aJn7qHNewXyg0Q_OJ0j7qfrgf/s1500/image_2025-07-23_14-32-20.png

តាមប្រភពដដែលបានឲ្យដឹងទៀតថា អាកាសយានដ្ឋានទាំងពីរដែលនឹងត្រូវបិទជាបណ្ដោះអាសន្ននោះរួមមាន អាកាសយានដ្ឋានអន្តរជាតិ Van Don នៅខេត្ត Quang Ninh ភាគខាងជើង និងអាកាសយានដ្ឋានអន្តរជាតិ Cat Bi ក្នុងទីក្រុង Hai Phong ដែលនឹងបិទចាប់ពីម៉ោង ១១ យប់ ថ្ងៃទី 21 ខែកក្កដាដល់ថ្ងៃត្រង់ថ្ងៃទី 22 ខែកក្កដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixu1h08aIJnfJTOmGPwL6ux8Qm45oXavAl09FaSJE9f8IKDC54NAuJ63AUD_6IVqeBuLeMQY4xskke6jeCjZXpvRYekGW-t4md0W09QyFYBp6HzxShTmJyy2JKfMajKCK5y56fRiVX7eyPhCwULvMOUxKMJFNIhLXgKor-GhmoMi9WQ9WwEY15QuBG0wXp/s885/image_2025-07-23_14-32-21.png

ទន្ទឹមនឹងនេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បានស្នើសុំអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៅទីក្រុងហាណូយ និងអាកាសយានដ្ឋាន Tho Xuan ក្នុងខេត្ត Thanh Hoa បន្តតាមដានព្រឹត្តិបត្រឧតុនិយម និងស្នើការកែសម្រួលសមស្របទៅនឹងកាលវិភាគប្រតិបត្តិការរបស់ពួកគេប្រសិនបើចាំបាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrAUgvV-_3YtNMeWM5KAYdZa28AzBx9Sc4e1miRzWwaaWC6SHmvHfsRC3UkW2warEz25yeUbTsZsfiFew7DihilC5c7CtGbuCNrylbk6GSS-DyJnXpOhw2x8WOokEDNev6rqVWJ2_2BrlzuIwnq1A7M8VqzukgdlNOUAY0hXNmFYpsqnTh0nzYA5RC8-wl/s1000/image_2025-07-23_14-32-22%20(2).png

ក្រៅពីនេះ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ត្រូវជូនដំណឹងយ៉ាងសកម្មដល់អ្នកដំណើរអំពីការផ្លាស់ប្តូរនៃកាលវិភាគហោះហើរ ដូច្នេះអ្នកដំណើរអាចរៀបចំការធ្វើដំណើររបស់ពួកគេឲ្យបានសមស្រប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb8s3eSH7j0npihlBUs4uYHQHGsumgBFbkxWehxUBAydjqxJik7R5wa9PFKl-4nMaBdXfGI3J4GuxxNhEgpGJI1OVtcgt3pEWq2yX7diCrWbvbdnk7MQVe95sZVbVcfkJllQz8tNgFrpqdi3kM7zAJwQXDbvA_lcyEb4VJK3-73nsweky9wjrFGv4K5QBr/s1080/image_2025-07-23_14-32-22.png

អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម ក៏បានព្រមានដែរថា ភ្លៀងធ្លាក់ខ្លាំងដែលត្រូវបាននាំមកដោយព្យុះនេះ អាចនឹងបង្កឱ្យមានទឹកជំនន់នៅព្រលានយន្តហោះមួយចំនួនដែលស្ថិតនៅតំបន់រងផលប៉ះពាល់ដោយផ្ទាល់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrM5619b5jbmsj1HbkG1l9gj7KWq8yLlYJ_LTFy7ZFT86W7paGJWcRuhDWzv8U3M_tNu1Ky_TdN7N1jnrjl1W_6zJs9sPf3M0HrwHuLZxl19_sK2yZkBb0OvIxwsfOj1_9PC9c6c5R1Fp4JTnUDtd8PFO2Cp8yguBB78m8BEBwfAEPzo1WsFF44B9M45i3/s980/image_2025-07-23_14-32-23.png

ស្របពេលជាមួយគ្នានោះ អាជ្ញាធរបានកត់សម្គាល់ថា បន្ទាប់ពីព្យុះនេះរលាយបាត់ អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវផ្តោតការយកចិត្តទុកដាក់លើធនធានរបស់ពួកគេ ដើម្បីស្តារប្រតិបត្តិការហោះហើរធម្មតាឡើងវិញភ្លាមៗ៕

ដំណឹងក្តៅ! កងទ័ព និងពលរដ្ឋថៃប្តឹងសមត្ថកិច្ចឱ្យចា.ប់ខ្លួនស្ត្រីខ្មែរដែលប៉ះពាក្យសម្តីជាមួយកងទ័ពថៃនៅប្រាសាទតាមាន់ធំ

0

ប្រទេសថៃ ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា កងទ័ព និងពលរដ្ឋថៃបានប្តឹងសមត្ថកិច្ចឱ្យចា.ប់ខ្លួនស្ត្រីខ្មែរឈ្មោះ ម៉ូនីកា ដែលប៉ះពាក្យសម្តីជាមួយកងទ័ពថៃនៅប្រាសាទតាមាន់ធំ ដោយចោទប្រកាន់ថា អ្នកស្រីចង្អុលមុខជេរប្រមា.ថ និងមើលងា.យកងទ័ពថៃពេលកំពុងបំពេញភារកិច្ច ។ ក្រសួងការបរទេសថៃនឹងកោះហៅអ្នកស្រីឱ្យធ្វើដំណើរមកប្រទេសថៃ ដើម្បីឱ្យសមត្ថកិច្ចខេត្តសុរិន្ទសាកសួរដោយផ្ទាល់មាត់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdXuETAxmQ_6RD_XvpzNViDTWFRbwXVARgPEm_LCT-tObnAsfsdMQvbi0KGsb43LUDxomyJQavv61uO9ArXOxByQhSxS_plhHWtKKH3szjsRPdN7WeSSZgZDOjKqNhtLonh_B8IlOKR7VRXWmKWFAaGdB0rFf9ZSGS5BrhreAMoRKjLKLLR82ycRQr5u4H/s1577/image_2025-07-23_13-37-36%20(2).png
តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod គឺថៃបានចោទប្រកាន់អ្នកស្រី ម៉ូនីកា បង្កបញ្ហានៅប្រាសាទតាមាន់ធំ នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ (ជាប់ខេត្តសុរិន្ទ) ហើយថា អ្នកស្រីចង្អុលមុខកងទ័ពថៃពេលកំពុងបំពេញភារកិច្ច កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងមក ។ ក្រោយការផ្សព្វផ្សាយព័ត៌មានក្នុងបណ្តាញសង្គមធ្វើឱ្យពលរដ្ឋថៃពុំពេញចិត្តអ្នកស្រីយ៉ាងខ្លាំង ហើយកងទ័ព និងពលរដ្ឋថៃក៏បានប្តឹងអ្នកស្រីមកកាន់សមត្ថកិច្ចខេត្តសុរិន្ទ ពីបទបង្កការរំខាន និងមើលងាយកងទ័ពថៃពេលបំពេញភារកិច្ច រួមទាំងចោទប្រកាន់ពីបទញុះញង់ក្នុងប្រព័ន្ធកុំព្យូទ័រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5DcAUjUEx0JC4uHkC1BU4zrV6y1AqX_W8bUkO3gPHVq_2zc7MuoK8kZ-hroDxLHW0H7vSNNRg7tSGPz6HRtAf6iIK7x6fA_ABhGi05vpJnZ2mUZY9ygertvt5epSVivlkhFAEuWAkdjg-7mdKgkzeZTAkXraEQ9cuz-zd1Bab5vrfycJH9jYPD7jJEz0v/s1040/image_2025-07-23_13-37-36.png
ការប៉ះពាក្យសម្តីរបស់អ្នកស្រី ម៉ូនីកា ជាមួយកងទ័ពថៃ គឺដោយសារកងទ័ពថៃពុំអនុញ្ញាតឱ្យអ្នកស្រីឡើងលើប្រាសាទតាមាន់ធំដែលជាប្រាសាទរបស់ខ្មែរ ត្រូវបានពលរដ្ឋថៃចាប់អារម្មណ៍យ៉ាងខ្លាំង និងជជែកពេញបណ្តាញសង្គម ។ ក្រោយពីទទួលពាក្យបណ្តឹង សមត្ថកិច្ចខេត្តសុរិន្ទក៏រាយការណ៍ទៅមេបញ្ជាការខេត្តសុរិន្ទ ដើម្បីបង្កើតក្រុមការងារស៊ើបអង្កេតករណីនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYxHl9cu0VQDlBqGRTvfSv3Qj6BIS34XTR3KzaU6Z5prp7yGFUUWEqpfE_VFYJB-WQsa11EI4Xrey4t1l4gWgcuspNVMdHfso_k2G9sepDM71W9mGFCtb_N4c99xQ7qeAKmH2YOUcGZnDrxOymi8sJIvtmHJlL8UqzCP0pdlSc8FQxvoRx5Op1r7Bdv-WH/s1571/image_2025-07-23_13-37-37.png
ជំហ៊ានដំបូង មេបញ្ជាការខេត្តសុរិន្ទ បានចុះហត្ថលេខាបង្កើតក្រុមការងារស៊ើបអង្កេតចាត់វិធានការករណីនេះ ដើម្បីប្រមូលភស្តុតាង សាក្សី និងប្រមូលវីដេអូក្នុងបណ្តាញសង្គមពាក់ព័ន្ធនឹងហេតុការណ៍កើតឡើងនៅប្រាសាទតាមាន់ធំ ។ បន្ទាប់មក នឹងចេញលិខិតកោះហៅអ្នកស្រី ម៉ូនីកា ឱ្យធ្វើដំណើរមកខេត្តសុរិន្ទ ដើម្បីឆ្លើយតបជាមួយសមត្ថកិច្ចស៊ើបអង្កេតតាមរយៈក្រសួងការបរទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGKN4HY-a2E4r8Y91qeTNDwZPhi9gukpKlH1xswULvwgyMdwhAoLvX8c60gVmYUjyPu3iGL6dPx4L9kzJ5FTaMGFCEwT1CFyvCSx0jwkh2Lso4svobqNI6wm-zopyu0ohFKFP8LX4tS-G11rRb1sg_YEMj1F7iNTmX8Html07WB2us5SD6M545u2okBdBW/s1280/image_2025-07-23_13-37-38.png
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកក្កដា អ្នកស្រី ម៉ូនីកា ត្រូវបានកងទ័ពថៃចោទប្រកាន់ថា អ្នកស្រីចង្អុលមុខ និងជេរកងទ័ពថៃរឿងល្មើសចូលក្នុងទឹកដីកម្ពុជា រួចហើយក៏មានការឈ្លោះប្រកែកគ្នាខ្លាំងៗជាមួយកងទ័ពថៃ រហូតដល់កងទ័ពខ្មែរប្រឈមមុខជាមួយកងទ័ពថៃនៅប្រាសាទតាមាន់ធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijcJvqxQ9ztWi0ORoEbQjw7doZJ8EiFfcwoYMNDBkfAn4f5zIzfoX6T5XVnuynORNLAHwMhfLcxhb4G6kBA_D5bPpR1O20sITKw4UCtbWQDvmEdIB-53EA0DIagsV3FIga5FHPZndypFcs6tM-C83MdbEnh2TjB74hYAH4-a65msrhzJCA1rvSOq41aWP2/s800/photo_2025-07-22_16-12-31.jpg

ដោយឡែក នាយករដ្ឋមន្ត្រីថៃស្តីទី លោក ភូមិថាំ វីឆាយ៉ាឆៃ ចោទថា ហេតុការណ៍ចលាចលកើតឡើងនៅប្រាសាទតាមាន់ធំកាលពីថ្ងៃទី១៥ ខែកក្កដា គឺជាការញុះញង់របស់កម្ពុជាចង់ឱ្យមានការប៉ះទង្គិច ហើយប្រាប់ឱ្យកងទ័ព និងពលរដ្ឋខ្លួនអត់ធ្មត់ ។ ការពិត ហេតុការណ៍នេះកើតឡើងដោយសារកងទ័ពថៃហាមឃាត់អ្នកស្រី ម៉ូនីកា មិនឱ្យឡើងប្រាសាទតាមាន់ធំដែលជាសម្បត្តិរបស់ខ្មែរ ប៉ុន្តែអ្នកស្រីតវ៉ាថា នេះជាប្រាសាទរបស់ខ្មែរ ទើបកងទ័ពថៃខឹងសម្បារ និងប្រមូលផ្តុំគ្នាឡើងប្រាសាទបណ្តេញអ្នកស្រី ៕

Liu Yuning ត្រូវបានគេសរសើរថាមានចិត្តល្អនិងកក់ក្តៅចំពោះអ្នកគាំទ្រម្នាក់ដែល មរណ.ភាពកាលពី៧ឆ្នាំមុន

0

បន្ទាប់ពីជោគជ័យក្នុងគម្រោងពីរចុងក្រោយនេះ Liu Yuning គឺជាតារាប្រុសម្នាក់ដែល ទទួលបានការស្រលាញ់យ៉ាងខ្លាំងពីអ្នកគាំទ្រ។ មិនត្រឹមតែពូកែខាងសម្ដែងប៉ុណ្ណោះទេ ប៉ុន្តែ Liu Yuning ថែមទាំងទទួលបានការសរសើរពីអាកប្បកិរិយាជាមួយមិត្តរួមការងារ និងអ្នកគាំទ្រផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtxsZGsgugJg4iiO1nvr1B5oNiuPwDeMrUgEtX2tLl_lcbiYBqN24Cphj4ZU3lDTA5l0ZqDyJxDPqxNjSe1t22z8hbPyoLSZ1LMHGZmrKnrHYqnwaTdBt2yDoQCf7AFZLWN4Hqq5DX5p69D_DRQCa570Uy6QYcFVtNCplMYcyCjDPcndbWgxvkGcRDGVhr/s2000/image_2025-07-21_15-48-58.png

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិននៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ នៅឯការប្រគំតន្ត្រីនៅទីក្រុង សិនជិន (Shenzhen) Liu Yuning បានទាក់ទាញ អ្នកទស្សនា រាប់ពាន់នាក់ នៅពេលដែលលោកបាន រក្សាការសន្យារបស់ខ្លួនម្តងទៀត ចំពោះអ្នកគាំទ្រដែលបានស្លាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvwsMJnbrk-jQrmR1ujJdKTHaAYbvLW0-vm_PANl6wvSqCF2kKFIdDCU511aUNSBJgLV5WbxLv9JxBU2doCGwzVEsuzgdlJ_rRMNXpWO9itLFLFBci3rPXGmQRVNZ3e0AQzmkHipUhDqnBHN-yKp7gbBdSJfOjCB0QQFus5ersaWu7hbVe-0LAojsZIm9h/s2000/image_2025-07-21_15-48-52.png

រឿងនេះចាប់ផ្តើមនៅឆ្នាំ ២០១៩ យុវតីអាយុ ១៧ ឆ្នាំ ជាសមាជិកលេខ ២២៩ នៅក្នុងក្រុមអ្នកគាំទ្ររបស់តារាសម្តែងប្រុសរូបនេះជាអកុសលបានទទួលមរណភាពភ្លាមៗមុនពេលការសម្តែងលើកដំបូងនៃអាជីពទោលរបស់ Liu Yuning ។ ដោយដឹងថាសុបិនរបស់អ្នកគាំទ្រគឺដើម្បីចូលរួមក្នុងកម្មវិធីនោះ Liu Yu Ning បានរក្សាទុកកៅអីរបស់នាងនៅជួរទី ២២ ដែលជាកន្លែងអង្គុយលេខ ៩ ហើយដាក់ផ្កាកុលាបពណ៌ស និង Light stick នៅលើនោះ ជាមធ្យោបាយមួយនិយាយថា «អ្នកនៅតែនៅទីនេះជាមួយពួកយើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkCgZ_nLSNWZmgYYEeWZYODXuDagITukZB0g6N0U-xTMDVP7vwb6VzjHPenL93FRy_F7zGoayOGa3ohL9fGROtfcZnWXDOiIa-9glbHRYUy5LN1cW_Z3JTa1GtuaGHdeUAlcSqT-n0xXWOrSfRRebnbKMvqS7cRnaRf7FQYHbnSe01dkGjuAVREadfXFoU/s2048/image_2025-07-21_15-48-54.png

៧ឆ្នាំក្រោយមក នៅឆ្នាំ២០២៥ នៅកៅអីដូចគ្នានៅជួរទី ២២ និងកន្លែងអង្គុយលេខ ៩ Liu Yuning ជាថ្មីម្តងទៀតបានដាក់ផ្កាពណ៌សយ៉ាងស្ងៀមស្ងាត់។ សកម្មភាពរបស់តារាប្រុសនេះបានកើតឡើងស្ងាត់ៗដោយមិនបាច់រញ៉េរញ៉ៃទេប៉ុន្តែនៅតែធ្វើឱ្យអ្នកទាំងស្រក់ទឹកភ្នែក។តារាម្នាក់អាចប៉ះបេះដូងសាធារណជនមិនត្រឹមតែជាមួយនឹងតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែក៏មានអារម្មណ៍ស្មោះត្រង់ផងដែរ។ Liu Yuning ត្រូវបានទស្សនិកជនស្រលាញ់រាប់អានពីទឹកចិត្តសប្បុរសរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5MpJajOX3yD9oXoqJ2idXs99B1-IF3dYuug8i4ZkF8vRI5ByNj5onY-13LM5TYAjJiixLS4TaGl_OCmqOtWUbBBQtwYv4Fxt2Zjwu44OJmuxmS8BegPfm4302pfqdQq0f4iuToPNQ1OcVzNbGEZp9S8m8x6fqrNTVp9sJv10-3bxC8-BccCgxEnNjZIVN/s2048/image_2025-07-21_15-48-56.png

ឆ្លងកាត់ដំណើរពីអាជីពជាអ្នកចម្រៀងតាមដងផ្លូវ លោកបានងាកមកសម្តែង បន្ទាប់មកបានធ្វើការស្របគ្នារវាងតួនាទីទាំងពីររបស់តារាចម្រៀង និងតារាសម្តែង។ Liu Yu Ning បន្តិចម្ដងៗមិនខ្លាចការលំបាកផ្លាស់ប្តូរខ្លួនឯងហើយក្រោកឡើងក្លាយជា តារាដែលមានពន្លឺភ្លឺ៕

អូលីកា និង ឆន ស្រីណេត លើកឡើងយ៉ាងហួសចិត្តក្រោយឃើញផ្ទះលេខ២ព្រ.មាន ចង់បិទប្រាសាទតាមាន់

0

កាលពីពេលថ្មីៗនេះបន្ទាប់ពីក្មេងស្ទាវទៅលេងប្រាសាទតាមាន់ធំបានបង្កឱ្យភាគីថៃមានការភ័យខ្លាចរហូតដល់ព្រមានថានឹងបិទប្រាសាទតាមាន់ធំរយៈពេល១សប្តាហ៍ក្រោមហេតុ ផលពលរដ្ឋខ្មែរបង្កបញ្ហា។ឃើញមនុស្សផ្ទះលេខ២ធ្វើរឿងប្លែកៗគំរាមចង់បិទប្រាសាទនៅក្នុងទឹកដីកម្ពុជាបែបនេះបណ្តាលឱ្យតារាចម្រៀង អូលីកា និង បវរកញ្ញា ឆន ស្រីណេត ហួសចិត្តយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7kPcU8gmcjeUhM2SQGOOKgf_sIPFCCYG9JQsbr5A3gifGh3FTjy_N3lddv2W1vFZQI_516bepK3qhZwRCL25AavGMOwKpWfHGUJQRI-BzRMchd_sgmCFiY2scktWypsSFGMJIMwBgP-Rnup8AiRkbjTQ9zoCTkEcg8cqJ0UJxafFeSj1MMMsIxiWjiL03/s2048/image_2025-07-23_08-53-12.png
កញ្ញា ឆន ស្រីណេត TOP5 Miss Universe Cambodia 2024 បានសរសេរនៅលើ បណ្តាញសង្គមថា «មកផ្ទះគេហើយ ចង់ធ្វើម្ចាស់ផ្ទះប្រយ័ត្នម្ចាស់ផ្ទះបិទទ្វាវៃឆ្កែ»។ ងាកទៅកាន់តារាចម្រៀង អូលីកា ម្ចាស់បទ «មនុស្សពិសេស» វិញបានលើកឡើង យ៉ាងហួសចិត្តថា «រកបិទប្រាសាទនៅស្រុកគេអ៊ីចឹង? ចង់តែសើចជាភាសាអេស្ពាញទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPjLrDYG9je-RyTAmJ0aaZp_9frCGNJlMasjI-9y_CTJR__rcFGvM7Xlp5AioeNDq7jAZZjUHN8gu96u8K4DhlvcnotRI-FaM-9m0RsCm3BLQBEpFYZnleT-a0RjF6xoWkmGIOngJafSX93fEHXA_uLVyFVxvmKoqsceFQA6HydbYM3MnCbFHDTIrF-38S/s2048/image_2025-07-23_08-50-56.png

គួរឱ្យដឹងថា មួយរយៈក្រោយនេះក្មេងៗស្ទាវ នាំគ្នាទៅលេងប្រាសាទតាមាន់ធំ មានចំនួនច្រើនកុះករ បង្កឱ្យទាហ៊ានថៃភ័យខ្លាច រហូតដល់ថៃចោទថា ខ្មែរជួលក្មេងៗឱ្យទៅបង្កចលាចលទាំងដែលនេះជាទឹកដីខ្មែរសោះ។ កាសែត The Nation បានស្រង់សម្ដីមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ថា ថៃអាចនឹងបិទការចូលទស្សនាប្រាសាទតាមាន់ធំរយៈពេល ៧ថ្ងៃ ដើម្បីស្ដារស្ថានការ និងរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ ក្នុងករណីមានការប្រទូសសារាយគ្នានៅលើប្រាសាទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAgPvyqWEu75p65vQQTdCRCMO8cBJPxCinKTq7WAY9Yh_5Kl_SbhRD4a2jByGKXIevUi4xeCJpKiNjgHY5uvdLkN_MPpN-JH_8NgPfNnDQzdCaalaKchUBNBOI70q9XMFH6rstuFul1ohJ0aq4-TrKkSRIqDaLgEolHdEXBvN0gTUcubkPuUQXkq5AY9_6/s1440/image_2025-07-23_08-51-02.png

បញ្ជាការយោធភូមិភាគ២ ថា «ខ្ញុំបាននិយាយច្បាស់ជាមួយមេបញ្ជាការកងពលធំថ្មើរជើងលេខ៤២ នៃរបស់កម្ពុជា ថាកម្ពុជាត្រូវតែគ្រប់គ្រងប្រជាជនរបស់ខ្លួន កុំឱ្យបង្កជម្លោះ ឬបង្កើតការញុះញង់។ បើគ្រប់គ្រងមិនបានទេ នោះខ្ញុំនឹងបិទប្រាសាទហើយ»៕