ដំណឹងថ្មីៗនេះអំពីតាសក់សភ្នំត្បែងប្រកាសជាសាធារណៈជាស្វាមីថ្មីរបស់តារាចម្រៀង មាស សុខសោភា បានបង្កឱ្យសាធារណជននិងអ្នកក្នុងចង្កោមសិល្បៈភ្ញាក់ផ្អើលយ៉ាងខ្លាំង។ យ៉ាងណាបន្ទាប់ពីរឿងអាស្រូវនេះបានសាយភាយតារាសម្តែង ញឹម ច័ន្ទថន ដែលជាមិត្តសម្លាញ់បានត្រឹមតែជូនពរប្រសិនបើរឿងនេះជាការពិត។ ចំណែកឯពិធីករ ដាវុធ វិញក៏បានជូនពរតារាសម្តែង មាស សុខសោភា ដូចគ្នា។

កញ្ញា ញឹម ច័ន្ទថន បានបង្ហោះនៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី២៣ កក្កដា នេះថា« ថ្មីៗបងប្អូនសិល្បៈនិងបងប្អូនអ្នកគាំទ្រអាភាបានឆាតខលមកសួរនាងខ្ញុំជាច្រើន!សួរថាអាភាមិចហើយ?ដោយសារពួកគាត់ដឹងថាខ្ញុំជាមិត្តភ័ក្រអាភា!ចឹងបានបងប្អូនសួរនាំ!ចាសអរគុណបងប្អូនដែលបារម្ភនិងស្រលាញ់អាភា។នាងខ្ញុំមួយរយៈនេះពួកខ្ញុំមិនសូវជួបគ្នាទេ!ដោយសាររវល់រៀងខ្លួន តែបើរឿងនោះជាការពិតដូចបងប្អូនសួរមែន!ក្នុងនាមខ្ញុំជាមិត្តគាត់ ខ្ញុំក៏មិនអាចជួយអ្វីទៅគាត់បានដែរ!ខ្ញុំមានតែជូនពរឱ្យមិត្ត មានសុភមង្គលនិងក្ដីសុខ ជួបមនុស្សល្អសម្រាប់ជីវិត មិត្តជាមនុស្សល្អស្មោះត្រង់ស្លូត សូមឱ្យមិត្តជួបមនុស្សល្អ(អំពើល្អមិនសាបសូន្យ)»។

គួរឱ្យដឹងថាកាលពីតារាចម្រៀង មាស សុខសោភា មានរឿងអាស្រូវចម្រូងចម្រាសជាមួយនឹងអតីតសា្វមី និងជាប់ពាក់ព័ន្ធជាមួយតាសក់សភ្នំត្បែងកាលពីមួយរយៈមុនតារាសម្តែង ញឹម ច័ន្ទថន រួមទាំងតារាចម្រៀង យក់ ថិតរដ្ឋា បានយកបាច់ផ្កាទៅស៊ុបប្រាយ មាស សុខសោភា លើឆាកដើម្បីផ្តល់កម្លាំងចិត្តដល់មិត្តសម្លាញ់រាប់អានគ្នាជាង២០ឆ្នាំមកហើយ។ តារាសម្តែង ញឹម ច័ន្ទថន ថែមទាំងនិយាយទៀតថាទោះបីជាមិត្តសម្លាញ់ មាស សុខសោភា ធ្លាក់ដល់ចំណុចណាក៏ដោយក៏ សោភា នៅតែល្អសម្រាប់នាង។
ចំណែកឯពិធីករនិងជាផលិតករមួយរូបគឺលោក ដាវុធ វិញបានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងតារាចម្រៀង មាស សុខសោភា ព្រមទាំងបានរៀបរាប់ថា «រូបកាលពី ២០១៩ខ្ញុំសូមចាំរូបភាពនេះ រូបភាពបងស្រីដ៏សែនល្អបន្តទៀតយ៉ាងណា ខ្ញុំមានតែជូនពរ»។
គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី២១ កក្កដា តាសក់សភ្នំត្បែង ស្រាប់តែប្រកាសថាលោកគឺជាស្វាមីរបស់តារាចម្រៀង មាស សុខសោភា ចាប់ពេលនេះតទៅ។ តាសក់សភ្នំត្បែង ក៏បានផ្តាំទៅជំទាវៗអ្នកមានលុយមួយចំនួនឱ្យបានដឹងកុំយល់ច្រឡំមកលើតារាចម្រៀង មាស សុខសោភា ភ័យខ្លាចមានទំនាក់ទំនងអ្វីជាមួយប្តីខ្លួនឯងព្រោះលោកគឺជាស្វាមីតារាចម្រៀងរូបនេះចាប់ពេលនេះតទៅ៕










