វៀតណាម៖ អាកាសយានដ្ឋានធំៗចំនួន២ របស់វៀតណាមត្រូវបានប្រកាសថានឹងត្រូវបិទជាបណ្ដោះអាសន្នភ្លាមៗ បន្ទាប់ពីមានការវា.យប្រ.ហារខ្លាំងក្លាដោយព្យុះទីហ្វុង Wipha នៅភាគខាងជើងប្រទេសក្នុងកំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzwn1gn_r1higzxYpLpR8F7a6HHzIgWytHJzuhu-TAyUV5v53LTOmUsvqUGWSXMxozxV0Q4lOy3WdbiXpnmSawJGpg8WViD0Z-kjmnYlVy4MH20rLLs4SLI3dMQidutr_MwlbtpKi6y5xgrHkLM3VJ6W6Cq1o1Ra7o16mEusS6XEdf0kO70hxHA_4bm8gF/s4000/image_2025-07-23_14-32-24.png

យោងតាមសារព័ត៌មាន VN Express នាថ្ងៃពុធ ទី២២ កក្កដា បានឲ្យដឹងថា ដើម្បីឆ្លើយតបនឹងព្យុះទីហ្វុង Wipha ដែលបានបោកបក់មកសមុទ្រខាងកើតជាលើកទី៣ក្នុងឆ្នាំនេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានសម្រេចផ្អាកការទទួល និងប្រតិបត្តិការយន្តហោះជាបណ្ដោះអាសន្ននៅអាកាសយានដ្ឋានចំនួន២ ដែលស្ថិតនៅក្នុងតំបន់រងគ្រោះនៅថ្ងៃទី ២១ និង ២២ ខែកក្កដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw8fkfrwvl6ob0BoTNPMmurlkTyW5zIRrM4aErm-edfikcsthhwbpYX49C0-0n7DzoZfJuG9hJNvPkfTUqum_Ka4fvYrCTeZVVqkpbEOsqs1aCxt5L4IIlKpyLg1wvRO-aHu8bPYWJ21PfhgyjLvdVx3wIZ-x_6lAadU0aJn7qHNewXyg0Q_OJ0j7qfrgf/s1500/image_2025-07-23_14-32-20.png

តាមប្រភពដដែលបានឲ្យដឹងទៀតថា អាកាសយានដ្ឋានទាំងពីរដែលនឹងត្រូវបិទជាបណ្ដោះអាសន្ននោះរួមមាន អាកាសយានដ្ឋានអន្តរជាតិ Van Don នៅខេត្ត Quang Ninh ភាគខាងជើង និងអាកាសយានដ្ឋានអន្តរជាតិ Cat Bi ក្នុងទីក្រុង Hai Phong ដែលនឹងបិទចាប់ពីម៉ោង ១១ យប់ ថ្ងៃទី 21 ខែកក្កដាដល់ថ្ងៃត្រង់ថ្ងៃទី 22 ខែកក្កដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixu1h08aIJnfJTOmGPwL6ux8Qm45oXavAl09FaSJE9f8IKDC54NAuJ63AUD_6IVqeBuLeMQY4xskke6jeCjZXpvRYekGW-t4md0W09QyFYBp6HzxShTmJyy2JKfMajKCK5y56fRiVX7eyPhCwULvMOUxKMJFNIhLXgKor-GhmoMi9WQ9WwEY15QuBG0wXp/s885/image_2025-07-23_14-32-21.png

ទន្ទឹមនឹងនេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បានស្នើសុំអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៅទីក្រុងហាណូយ និងអាកាសយានដ្ឋាន Tho Xuan ក្នុងខេត្ត Thanh Hoa បន្តតាមដានព្រឹត្តិបត្រឧតុនិយម និងស្នើការកែសម្រួលសមស្របទៅនឹងកាលវិភាគប្រតិបត្តិការរបស់ពួកគេប្រសិនបើចាំបាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrAUgvV-_3YtNMeWM5KAYdZa28AzBx9Sc4e1miRzWwaaWC6SHmvHfsRC3UkW2warEz25yeUbTsZsfiFew7DihilC5c7CtGbuCNrylbk6GSS-DyJnXpOhw2x8WOokEDNev6rqVWJ2_2BrlzuIwnq1A7M8VqzukgdlNOUAY0hXNmFYpsqnTh0nzYA5RC8-wl/s1000/image_2025-07-23_14-32-22%20(2).png

ក្រៅពីនេះ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ត្រូវជូនដំណឹងយ៉ាងសកម្មដល់អ្នកដំណើរអំពីការផ្លាស់ប្តូរនៃកាលវិភាគហោះហើរ ដូច្នេះអ្នកដំណើរអាចរៀបចំការធ្វើដំណើររបស់ពួកគេឲ្យបានសមស្រប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb8s3eSH7j0npihlBUs4uYHQHGsumgBFbkxWehxUBAydjqxJik7R5wa9PFKl-4nMaBdXfGI3J4GuxxNhEgpGJI1OVtcgt3pEWq2yX7diCrWbvbdnk7MQVe95sZVbVcfkJllQz8tNgFrpqdi3kM7zAJwQXDbvA_lcyEb4VJK3-73nsweky9wjrFGv4K5QBr/s1080/image_2025-07-23_14-32-22.png

អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម ក៏បានព្រមានដែរថា ភ្លៀងធ្លាក់ខ្លាំងដែលត្រូវបាននាំមកដោយព្យុះនេះ អាចនឹងបង្កឱ្យមានទឹកជំនន់នៅព្រលានយន្តហោះមួយចំនួនដែលស្ថិតនៅតំបន់រងផលប៉ះពាល់ដោយផ្ទាល់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrM5619b5jbmsj1HbkG1l9gj7KWq8yLlYJ_LTFy7ZFT86W7paGJWcRuhDWzv8U3M_tNu1Ky_TdN7N1jnrjl1W_6zJs9sPf3M0HrwHuLZxl19_sK2yZkBb0OvIxwsfOj1_9PC9c6c5R1Fp4JTnUDtd8PFO2Cp8yguBB78m8BEBwfAEPzo1WsFF44B9M45i3/s980/image_2025-07-23_14-32-23.png

ស្របពេលជាមួយគ្នានោះ អាជ្ញាធរបានកត់សម្គាល់ថា បន្ទាប់ពីព្យុះនេះរលាយបាត់ អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវផ្តោតការយកចិត្តទុកដាក់លើធនធានរបស់ពួកគេ ដើម្បីស្តារប្រតិបត្តិការហោះហើរធម្មតាឡើងវិញភ្លាមៗ៕