ក្រោយសារព័ត៌មានថៃផ្សព្វផ្សាយពីអ្នកស្រី ម៉ូនីកា ប៉ះពាក្យសម្តីជាមួយកងទ័ពថៃនៅប្រាសាទតាមាន់ធំកាលពីថ្ងៃទី១៥ ខែកក្កដា ដោយសារកងទ័ពថៃពុំឱ្យអ្នកស្រីឡើងលើប្រាសាទ ធ្វើឱ្យពលរដ្ឋថៃខឹងសម្បារយ៉ាងខ្លាំងថា អ្នកស្រី ម៉ូនីកា ចង្អុលមុខជេរកងទ័ពថៃដែលកំពុងបំពេញតួនាទី ។ ពួកគេថែមទាំងចោទប្រកាន់ថា អ្នកស្រីបង្កបញ្ហានៅប្រាសាទតាមាន់ធំ និងជាមូលហេតុធ្វើឱ្យកងទ័ពកម្ពុជា-ថៃស្ទើរតែប៉ះទង្គិចគ្នា ។
.jpg)
ស្ត្រីថៃម្នាក់ឈ្មោះ យុតយ៉ា ក៏បានបង្ហាញការមិនពេញចិត្តដែរ ហើយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ស្ត្រីរូបនេះបានធ្វើដំណើរពីខេត្តអយុធ្យាមកប្រាសាទតាមាន់ធំ ដើម្បីរង់ចាំបង្កបញ្ហាជាមួយអ្នកស្រី ម៉ូនីកា (ជាស្ត្រីខ្មែរប៉ះពាក្យសម្តីជាមួយកងទ័ពថៃ) ពីព្រោះស្ត្រីរូបនេះឮពាក្យចចាមអារ៉ាមថា អ្នកស្រី ម៉ូនីកា នឹងមកប្រាសាទតាមាន់ធំម្តងទៀតជាមួយពលរដ្ឋខ្មែរជាច្រើន ។ ស្ត្រីថៃនេះបានឡើងទៅឈររង់ចាំលើប្រាសាទតាមាន់ធំ និងស្រែកខ្លាំងៗថា «តើ មូនីកា មកដល់នៅ ខ្លួនកំពុងតែរង់ចាំ» ប៉ុន្តែនៅថ្ងៃនោះ អ្នកស្រី ម៉ូនីកា ពុំបានមកប្រាសាទតាមាន់ធំទៀតទេ ។
តាមការផ្សាយរបស់សារព័ត៌មានថៃ គឺកាលពីថ្ងៃទី២០ ខែកក្កដា ស្ត្រីថៃឈ្មោះ យុតយ៉ា បានស្រែកឡូឡាខ្លាំងៗចង់បង្កបញ្ហានៅប្រាសាទតាមាន់ធំ ថា «តើ ម៉ូនីកា នៅឯណា កំពុងរង់ចាំ?» ពីព្រោះខ្លួនពុំអាចទទួលយកបាននូវទង្វើរបស់អ្នកស្រី ម៉ូនីកា ដែលប៉ះពាក្យសម្តីជាមួយកងទ័ពថៃនៅប្រាសាទតាមាន់ធំ គ្រាន់តែកងទ័ពថៃហាមឃាត់មិនឱ្យឡើងប្រាសាទរបស់ខ្មែរ ។ ស្ត្រីជ.នជាតិថៃបានអំពាវនាវឱ្យរដ្ឋាភិបាលរបស់ខ្លួនបង្ហាញគោលជំហរច្បាស់លាស់ ហើយពេលស្ត្រីនេះអុកឡុក គឺគ្មានវត្តមានកងទ័ពថៃហាមឃាត់ឡើយ ។.jpg)
ស្ត្រីថៃស្រែកឡូឡានៅប្រាសាទតាមាន់ធំ ឈ្មោះ យុតយ៉ា (ឬកល្យានី) មកពីខេត្តអយុធ្យា បានល្បីល្បាញពេញបណ្តាញសង្គមប្រទេសថៃ ហើយត្រូវបានពលរដ្ឋថៃសរសើរពុំដាច់ពីមាត់ ដែលហ៊ានអុកឡុកក្នុងបរិវេណប្រាសាទតាមាន់ធំ នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ដោយស្រែកហៅឈ្មោះអ្នកស្រី ម៉ូនីកា ជាស្ត្រីខ្មែរដែលកងទ័ពថៃពុំឱ្យឡើងប្រាសាទ ។ ពលរដ្ឋថៃចោទប្រកាន់ថា អ្នកស្រី ម៉ូនីកា មានអាកប្បកិរិយាពុំសមរម្យដាក់កងទ័ពថៃ ហើយពលរដ្ឋថៃបានចែកចាយវីដេអូប៉ះពាក្យសម្តីរបស់អ្នកស្រីជាមួយកងទ័ពថៃយ៉ាងច្រើនក្នុងបណ្តាញសង្គម ។
ស្ត្រីថៃឈ្មោះ យុតយ៉ា និយាយថា ខ្លួនពុំពេញចិត្តទេ និងពុំអាចទទួលយកបានដែលកម្ពុជាព្យាយាមអះអាងភាពជាម្ចាស់កម្មសិទ្ធិលើអ្វីៗទាំងអស់ជារបស់ថៃ ដូចជា ៖ វប្បធម៌ ភាសា ការស្លៀកពាក់ និងទឹកដី ។ ពេលខ្លួនដឹងរឿងរ៉ាវកាន់តែច្រើន ខ្លួនកាន់តែខឹងនឹងអាកប្បកិរិយារបស់ពលរដ្ឋខ្មែរខ្លាំងឡើង ។ ការស្រែកហៅឈ្មោះអ្នកស្រី ម៉ូនីកា ដោយសារខ្លួនទទួលព័ត៌មានថា អ្នកស្រី ម៉ូនីកា នឹងធ្វើដំណើរមកប្រាសាទតាមាន់ធំម្តងទៀត ។ ខ្លួនពុំអាចទទួលយកនូវទង្វើរបស់ស្ត្រីខ្មែររូបនេះទេ ប្រសិនបើស្ត្រីខ្មែរនេះនាំពលរដ្ឋខ្មែរមកប្រាសាទតាមាន់ធំបង្ហាញអំណាច ទើបខ្លួនតាំងចិត្តមករង់ចាំ និងស្រែកហៅនៅកណ្តាលប្រាសាទ ថា «តើ ម៉ូនីកា មកដល់នៅ កំពុងរង់ចាំ?» ។.png)
ស្ត្រីថៃរូបនេះនិយាយថា ៖ «ខ្ញុំបានឃើញព័ត៌មានផ្សាយយូរហើយ គឺខ្មែរព្យាយាមបញ្ជាក់ថា ទឹកដីប្រាសាទតាមាន់ធំជារបស់ខ្លួន ប៉ុន្តែការពិត វាជាទឹកដីថៃសោះ ។ ខ្មែរគួរទៅលេងប្រាសាទព្រះវិហារដែលយកពីថៃ តែនេះបែរជាដង្ហែរគ្នាមកលេងប្រាសាទតាមាន់ធំយ៉ាងច្រើនទៅវិញ» ។
ពលរដ្ឋខ្មែរសម្រុកមកលេងប្រាសាទតាមាន់ធំដែលជាប្រាសាទនៅលើទឹកដីថៃ គឺអាចមានការរៀបចំ ឬឃោសនាអ្វីម្យ៉ាងដើម្បីទាមទារសិទ្ធិដោយស្របច្បាប់ ប៉ុន្តែប្រាសាទព្រះវិហារនៅកម្ពុជាត្រូវទុកចោលគ្មានការថែទាំ ។ ខ្លួនបានឈររង់ចាំបង្ករឿងលើប្រាសាទតាមាន់ធំស្រែកហៅរកអ្នកស្រី ម៉ូនីកា ប៉ុន្តែពុំឃើញអ្នកស្រី ម៉ូនីកា មកប្រាសាទតាមពាក្យចចាមអារ៉ាមទេ គឺមានតែពលរដ្ឋខ្មែរផ្សេងទៀតដែលមកលេងប្រាសាទឆ្លើយតបមកវិញ ។
ស្ត្រីរូបនេះថែមទាំងចោទប្រកាន់ថា ពលរដ្ឋខ្មែរមកលេងប្រាសាទតាមាន់ធំបានប្រាប់ខ្លួនឱ្យដើរចូលមកកាន់ទឹកដីខ្មែរ ប៉ុន្តែខ្លួនបដិសេធព្រោះមានស្មារតីគ្រប់គ្រាន់ ពុំចាញ់ល្បិច ។ ចុងក្រោយ ស្ត្រីថៃបានអំពាវនាវឱ្យរដ្ឋាភិបាលរបស់ខ្លួនបង្ហាញគោលជំហរច្បាស់លាស់ និងស្នើឱ្យបិទប្រាសាទតាមាន់ធំ និងបិទប្រាសាទតាមាន់តូច ដើម្បីកុំឱ្យពលរដ្ឋខ្មែរមកលេង និងអះអាងជាម្ចាស់កម្មសិទ្ធិ ពីព្រោះនេះជាទឹកដីថៃ ពុំអនុញ្ញាតឱ្យអ្នកណាមកទាមទារបន្តទៀត ។
គួរបញ្ជាក់ថា ពេលស្ត្រីថៃរូបនេះមកអុកឡុកស្រែកឡូឡានៅប្រាសាទតាមាន់ធំរបស់កម្ពុជា គឺគ្មានវត្តមានកងទ័ពថៃណាម្នាក់មកហាមឃាត់ពលរដ្ឋខ្លួនកុំឱ្យបង្កចលាចលឡើយ ។ កងទ័ពថៃហាមពលរដ្ឋខ្មែរបង្កចលាចលនៅប្រាសាទតាមាន់ធំ ប៉ុន្តែបណ្តោយឱ្យពលរដ្ឋខ្លួនអុកឡុកស្រែកឡូឡានៅកណ្តាលប្រាសាទតាមអំពើចិត្ត ៕










